អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី០៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកតូប៊ីត តប ៣,១-១១.២៤-២៥

លោកតូប៊ីតថ្ងូរ ហើយទូលព្រះអម្ចាស់ទាំងទឹកភ្នែកថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គមានព្រះហឫទ័យសុចរិត ហើយការវិនិច្ឆ័យរបស់ព្រះអង្គក៏សុទ្ធតែសុចរិតទាំងអស់ដែរ។ មាគ៌ារបស់ព្រះអង្គសុទ្ធតែប្រកបដោយធម៌មេត្តាកុរណា ដោយសេចក្តីពិត ដោយសុចរិត។ បពិត្រព្រះអម្ចាស់! ឥឡូវនេះសូមព្រះអង្គកុំបំភ្លេចខ្ញុំឡើយ! សូមកុំដាក់ទោសខ្ញុំ ព្រោះអំពើបាបរបស់ខ្ញុំ! សូមកុំនឹកពីកំហុសរបស់ខ្ញុំ និងពីកំហុសរបស់ដូនតាខ្ញុំឡើយ។ យើងខ្ញុំមិនបានប្រព្រឹត្តតាមវិន័យរបស់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គបណ្តោយឱ្យខ្មាំង​លុកលុយស្រុកយើងខ្ញុំ រឹបអូសយកទ្រព្យសម្បតិ្តយើងខ្ញុំ កៀរយើងខ្ញុំធ្វើជាឈ្លើយ កាប់សម្លាប់យើងខ្ញុំ។ នៅកន្លែងណាដែលព្រះអង្គកម្ចាត់កម្ចាយយើងខ្ញុំ​ឱ្យទៅនៅ ជាតិសាសន៍នៅកន្លែងនោះក៏ចេះតែប្រមាថមើលងាយយើងខ្ញុំដែរ។ បពិត្រព្រះអម្ចាស់! ព្រះអង្គបានដាក់ទោសជាទម្ងន់ដល់យើងខ្ញុំ ដូច្នេះ ត្រឹមត្រូវមែនព្រោះយើងខ្ញុំមិនបានប្រព្រឹត្តតាមវិន័យរបស់ព្រះអង្គ យើងខ្ញុំក៏មិនបានដើរតាមមាគ៌ារបស់ព្រះអង្គដោយចិត្តស្មោះដែរ។ បពិត្រព្រះអម្ចាស់! ឥឡូវនេះ សូមព្រះអង្គធ្វើទោសខ្ញុំ តាមតែព្រះហឫទ័យព្រះអង្គចុះ! សូមផ្តាច់វិញ្ញាណខ្ញុំ ឱ្យខ្ញុំបានសម្រាន្តយ៉ាងសុខសាន្ត ដ្បិតខ្ញុំយល់ឃើញថា ស្លាប់ទៅប្រសើរជាងរស់នៅតទៅទៀត!»។ នាថ្ងៃដដែលនោះ​ក្នុងក្រុងមួយរបស់ជនជាតិម៉ែដ មានស្ត្រីម្នាក់ឈ្មោះនាងសារ៉ា ជាកូនរបស់លោករ៉ាគូ​អែលកើតរឿងដែរ គឺស្រីបម្រើរបស់ឪពុកនាងចេះ​តែជេរប្រមាថ។ នាងសារ៉ាធ្លាប់បានរៀបអាពាហ៍ពិពាហ៍ចំនួនប្រាំពីរដងតៗគ្នាទៅហើយ ប៉ុន្តែ មានបិសាចម្នាក់ឈ្មោះអាស្មូដេបានសម្លាប់ស្វាមីទាំងប្រាំពីរនាក់ នៅពេលគេចង់រួមបវេណីជាមួយនាង។ ស្រីបម្រើ​ចោទប្រកាន់នាងសារ៉ាថា៖ «គឺនាងហើយដែលសម្លាប់ប្តីទាំងប្រាំពីរនាក់! ខ្ញុំសូមបន់​ស្រន់កុំឱ្យនាងបង្កើតបានកូនប្រុស ឬកូនស្រីឡើយ។ តើនាងចង់សម្លាប់ខ្ញុំ ដូចនាងបានសម្លាប់ប្តីទាំងប្រាំពីរដែរឬអ្វី?»។ ឮដូច្នះ នាងសារ៉ាឡើងទៅបន្ទប់ខាងលើ ពួនសម្ងំ​អស់បីយប់បីថ្ងៃ ទាំងមិនបរិភោគឬផឹកអ្វីឡើយ។ នាងទូលអង្វរព្រះអម្ចាស់យ៉ាងយូរ ទាំងទឹកភ្នែក សូមព្រះអង្គរំដោះនាងផង កុំឱ្យនាងត្រូវអាម៉ាស់មុខតទៅទៀត។ នៅពេលនោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយសិរីរុងរឿង ទ្រង់ព្រះសណ្តាប់ពាក្យ​អង្វររបស់លោកតូប៊ីត និងនាងសារ៉ា។ ព្រះអង្គក៏ចាត់ទេវទូតរ៉ាផាអែល ដើម្បីមកព្យាបាលអ្នកទាំងពីរឱ្យជាសះស្បើយ ដ្បិតពាក្យអង្វររបស់អ្នកទាំងពីរបានឮទៅដល់​ព្រះអម្ចាស់នៅពេលជាមួយគ្នា។

ទំនុកតម្កើងលេខ ២៥ (២៤),២-៩ បទពាក្យ ៧

បពិត្រព្រះម្ចាស់ទូលបង្គំពេលនេះរូបខ្ញុំផ្ញើជីវិត
កុំឱ្យទូលបង្គំត្រូវខកចិត្តព្រោះខ្មាំងជុំជិតមានជោគជ័យ
អស់អ្នកសង្ឃឹមលើព្រះអង្គនឹងមិនត្រូវបង់ខកចិត្តអ្វី
គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃទើបខកចិត្តក្រៃអ្វីក៏គ្មាន
ឱព្រះអម្ចាស់ទូលបង្គំសូមជួយណែនាំនិងបង្រៀន
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កានវិសុទ្ធហួសស្មាននៃព្រះអង្គ
សូមជួយអប់រំខ្ញុំឱ្យរស់តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មងសង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
ឱព្រះអម្ចាស់សូមកុំភ្លេចចាំជាប់ជានិច្ចពេញព្រះទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃករុណាប្រណីខ្ញុំជានិច្ច
សូមបំភ្លេចបាបនិងកំហុសដែលខ្ញុំមានទោះច្រើនឬតិច
នៅពីក្មេងខ្ចីសូមបំភ្លេចទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា
ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ាមនុស្សបាបរាល់គ្នាបានស្គាល់ផង
ព្រះអង្គនាំមនុស្សដែលមានចិត្តសុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាប្រោសមនុស្សឱ្យរស់ឡើងវិញមែន! ដោយព្រះអង្គបានសោយទិវង្គត ព្រះអង្គបំផ្លាញសេចក្តីស្លាប់ហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,១៨-២៧

នៅគ្រានោះ មានពួកខាងគណៈសាឌូស៊ីចូលមកគាល់ព្រះយេស៊ូ។ ពួកសាឌូស៊ីមិនជឿ​ថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេ​បានចែងច្បាប់ទុកឱ្យយើងថា បើបុរសណាមានភរិយា ហើយគាត់ស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឱ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ត​ពូជឱ្យបងប្រុសរបស់ខ្លួន»។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបង​បង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយ រួចស្លាប់ទៅទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។ បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នាទាំងអស់។ នៅទីបំផុតនាងក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងទទួលជីវិតថ្មី តើនាងត្រូវជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយក៏មិនស្គាល់ឫទ្ធានុភាពរបស់​ព្រះជាម្ចាស់ដែរ។ ពេលមនុស្សស្លាប់ទទួលជីវិតថ្មីដ៏រុងរឿង គេមិនរៀបការប្តីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវទូតនៅស្ថានបរមសុខ។ លោកម៉ូសេបានចែងអំពី​មនុស្សស្លាប់នឹងទទួលជីវិតថ្មី នៅក្នុងអត្ថបទស្តីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អាន​ឬទេ?។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ “យើងជាព្រះរបស់អប្រាហាំ ជាព្រះ​របស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។

645 Views

Theme: Overlay by Kaira