អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៩
រដូវធម្មតា«ឆ្នាំគ»

ពណ៌បៃតង

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមផ្ញើជីវិតលើព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដែលចាត់ចែងអ្វីៗទាំងអស់តាមព្រះគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ ដោយមិនដែលភាន់ច្រឡំឡើយ។ សូមទ្រង់ព្រះមេត្ដាកម្ចាត់ឧបទ្រពទាំងឡាយចេញពីយើងខ្ញុំ សូមប្រោសប្រទាននូវអ្វីៗដែលអាចជួយយើងខ្ញុំឱ្យបានប្រកបដោយសេចក្ដីសុខសាន្ដ ក្នុងការគោរពបម្រើព្រះអង្គ។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ ១ ពង្ស ៨,៤១-៤៣

ព្រះបាទសាឡូម៉ូនអធិដ្ឋានក្នុងព្រះវិហារដែលទ្រង់បានកសាងនៅក្រុង​យេរូសា​ឡឹ​មដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះនាមដ៏ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និង​​តេ​ជានុភាព​របស់ព្រះអង្គមុខជាល្បីខ្ចរខ្ចាយទៅក្នុងចំណោមប្រជាជាតិនានា។ ប្រសិន​បើជនបរទេសដែលមិនមែនជាជនជាតិអ៊ីស្រាអែល ប្រជារាស្រ្ដរបស់ព្រះអង្គមកពីស្រុកឆ្ងាយ ព្រោះមករកព្រះនាមរបស់ព្រះអង្គ ប្រសិនបើជនបរទេសនោះមក​អង្វរ​ព្រះ​អង្គ​ក្នុងព្រះដំណាក់នេះ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់​ព្រះ​​សណ្ដាប់ និង​ប្រោសប្រទានតាមសំណូមពរ​ទាំ​ងប៉ុ​​ន្មានដែលជនបរទេសនោះទូលសូមពីព្រះអង្គ ដើម្បីឱ្យជាតិសាសន៍ទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើ​យ​​គោរព​កោតខ្លាចព្រះអង្គដូចអ៊ីស្រាអែលជាប្រជារាស្រ្ដរបស់ព្រះអង្គដែរ។ ពួក​គេនឹងទទួលស្គាល់ថា ព្រះដំណាក់ដែលទូលបង្គំសង់នេះ ពិត​ជាកន្លែងដែល​ព្រះ​អង្គ​គង់នៅមែន។

ទំនុកតម្កើងលេខ ១១៧ (១១៦),១-២ បទពាក្យ ៧

ឱប្រជាជនទាំងឡាយអើយចូរសរសើរហើយលើកតម្កើង
ទាំងប្រជារាស្រ្ដកុំឆ្មៃឆ្មើងតម្កើងសិរីនៃព្រះអង្គ
ដ្បិតព្រះអង្គមានហឫទ័យករុណាប្រណីពេកកន្លង
សប្បុរសស្មោះស្ម័គ្រឥតមានហ្មងនឹងយើងរហូតតរៀងទៅ

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កឡ ១,១-២.៦-១០

ខ្ញុំប៉ូល ជាគ្រីស្ដទូតដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬដោយ​ជន​ណាម្នាក់នោះឡើយ គឺតែងតាំងឡើងដោយព្រះយេស៊ូគ្រីស្ដ និងព្រះជាម្ចាស់​ជាព្រះបិតាដែលប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ។ ខ្ញុំ និងបងប្អូនទាំង​អស់ដែលនៅជាមួយខ្ញុំសូមជម្រាបមកព្រះសហគមន៍ទាំងឡាយនៅស្រុកកាឡាទី។ ខ្ញុំ​ឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីព្រះជាម្ចាស់ដែលបានត្រាស់ហៅ​បងប្អូន តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះគ្រីស្ដ ហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត! តាមពិតគ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើឱ្យកើតវឹកវរ និងចង់បំភ្លៃដំណឹងល្អរបស់ព្រះគ្រីស្ដ​ប៉ុណ្ណោះ។ ប្រ​សិន​បើមាននរណាម្នាក់ ទោះបីយើងក្ដី ឬទេវទូតណាមួយ​ពីស្ថាន​បរមសុខក្ដី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូន​បងប្អូន សូមឱ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ!។ ដូចយើងបានជម្រាបមក​ស្រាប់​ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឱ្យអ្នកនោះត្រូវបណ្ដា​សា​ចុះ! ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្ដមនុស្ស ឬធ្វើឱ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកឱ្យមនុស្សពេញចិត្ដឬ? ប្រសិនបើខ្ញុំនៅតែចង់ឱ្យមនុស្សពេញចិត្ដនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់ព្រះគ្រីស្ដ​​ទៀតហើយ!។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ ​ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមកដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១-១០

កាលព្រះយេស៊ូមានព្រះបន្ទូលឱ្យប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គ​ក៏យាងចូលទៅក្រុងកាផានុម។ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្ដរបស់​នាយទាហានរ៉ូម៉ាំងម្នាក់មានជំងឺជាទម្ងន់ ជិតស្លាប់។ ពេលនាយទាហាននោះ​ឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះឱ្យទៅយាងព្រះអង្គមក​ប្រោស​អ្នកបម្រើរបស់គាត់។ ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូទទូចអង្វរ​​​ព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ដែលគួរតែលោកប្រោសប្រណី​​ដល់​​គាត់ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់ធម្ម​សាលា​ឱ្យយើងផង»។ ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះយាងជិត​ដល់​ហើយ នាយទាហានចាត់​មិត្ដភក្ដិរបស់គាត់ឱ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ។ ហេតុនេះហើយ បានជាខ្ញុំប្របាទមិន​ហ៊ាន​មក​​ជួបលោកផ្ទាល់។ សូមលោក​មេត្ដាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅ​ក្រោ​ម​បញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំ​ប្របាទបញ្ជា​អ្នក​ណា​ម្នាក់ឱ្យទៅ គេប្រាកដជាទៅ បើ​ប្រាប់ម្នាក់ទៀតឱ្យមក គេនឹងមក។ ពេល​ខ្ញុំប្របាទប្រាប់អ្នកបម្រើឱ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់​។ ​ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរ​តាម​ព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំ​មិន​ដែល​​ឃើញ​នរ​ណាមាន​ជំនឿ​បែប​នេះ​ឡើ​យ ទោះបីនៅស្រុកអ៊ីស្រាអែល​ក៏​គ្មាន​ផង»។ មិត្ដភក្ដិ​ដែល​នាយ​ទា​ហានចាត់ឱ្យមកក៏​វិល​ត្រឡប់ទៅវិញ ឃើញអ្នក​បម្រើ​បាន​ជា​សះស្បើយ។

បពិត្រព្រះអម្ចាស់! យើងខ្ញុំយកតង្វាយដែលកើតពីកម្លាំងញើសឈាមមក​ថ្វាយ​ព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះគ្រីស្ដ សូមជម្រះចិត្ដយើងខ្ញុំឱ្យរួចពីបាបផង។

បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រោសប្រទានព្រះកាយ និងព្រះលោហិតនៃព្រះបុត្រាឱ្យយើងខ្ញុំធ្វើជាអាហារដែលផ្ដល់ជីវិត។ សូមទ្រង់ព្រះមេត្ដាចាត់ព្រះវិញ្ញាណព្រះអង្គឱ្យយាងមកណែនាំយើងខ្ញុំ សូមប្រោសឱ្យយើងខ្ញុំអាចផ្ដល់សក្ខីភាព​​​ថ្វាយព្រះអង្គដោយមិន គ្រាន់តែពោលពាក្យប៉ុណ្ណោះទេ គឺដោយប្រព្រឹត្ដអំពើ​ល្អ​ផង។

354 Views

Theme: Overlay by Kaira