អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី០៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៦,៥-៨;៧,១-៥.១០

ព្រះអម្ចាស់ទតឃើញថា មនុស្សនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗនៅ​លើផែនដី ហើយមានចិត្តលម្អៀងចង់ប្រព្រឹត្តអំពើអាក្រក់ជារៀងរាល់ថ្ងៃតាំងពីព្រឹក​ដល់ល្ងាច។ ព្រះអម្ចាស់នឹងស្តាយដោយបានបង្កើតមនុស្សមកនៅលើផែនដី។ ព្រះអង្គ​ព្រួយព្រះហប្ញទ័យ ហើយមានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោកដែល​យើងបានបង្កើតមកឱ្យអស់ពីផែនដី គឺមនុស្សសត្វស្រុក សត្វល្អិតៗ និងបក្សាបក្សី​ដែលហើរនៅលើមេឃ ដ្បិតយើងនឹកស្តាយដោយបានបង្កើតគេមក»។ តែព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងលោកណូអេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកណូអេថា៖ «ចូរអ្នកចូលក្នុងសំពៅ ទាំងនាំក្រុមគ្រួសារទាំងមូលទៅជាមួយផង ដ្បិតយើងឃើញថាក្នុងចំណោមមនុស្សជំនាន់នេះមានតែអ្នកទេដែលសុចរិត។ ក្នុងបណ្តាសត្វបរិសុទ្ធទាំងប៉ុន្មាន អ្នកត្រូវយកប្រាំពីរគូៗនាំចូលក្នុងសំពៅ។ ចំពោះសត្វមិនបរិសុទ្ធវិញ អ្នកត្រូវ​យកតែមួយគូទេ។ ចំណែកបក្សាបក្សីដែលហើរនៅលើមេឃ អ្នកត្រូវយកប្រាំពីរគូៗ​ដែរ ដើម្បីរក្សាពូជវានៅលើផែនដីតរៀងទៅ ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងធ្វើឱ្យភ្លៀងបង្អុរចុះមកលើផែនដីអស់​រយៈសែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់សត្វលោកទាំងប៉ុន្មានដែលយើងបានបង្កើតមកឱ្យអស់ពីផែនដី»។ លោកណូអេធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់សព្វគ្រប់ទាំងអស់។ ប្រាំពីរថ្ងៃក្រោយមក ទឹកក៏ជន់​លិចផែនដី។

ទំនុកតម្កើងលេខ ២៩ (២៨),១-៤.៩-១០ បទកាកគតិ

ទេវតាទាំងឡាយចូរនាំគ្នាថ្វាយតម្កើងព្រះម្ចាស់
លើកស្ទួយសេរីរុងរឿងត្រចះអានុភាពតេជះ
របស់ព្រះអង្គ
ចូរលើកតម្កើងព្រះនាមថ្កុំថ្កើងក្នុងពេលនេះផង
ចូរនាំគ្នាថ្វាយបង្គំព្រះអង្គវិសុទ្ធឥតហ្មង
ព្រះនាមល្បាញល្បី
សូរសៀងព្រះម្ចាស់លាន់ឮយ៉ាងច្បាស់ពាសពេញផែនដី
ពីលើសាគរសមុទ្រធំក្រៃព្រះអម្ចាស់ថ្លៃ
គង់នៅលើទឹក
សូរសៀងព្រះម្ចាស់ស្ទើរបែកអាកាសលាន់ឮសន្ធឹក
ប្ញទ្ធានុភាពគគ្រឹមគគ្រឹកទោះយប់ល្ងាចព្រឹក
នៅតែថ្កុំថ្កើង
សូរសៀងព្រះម្ចាស់អង្រួនទាំងអស់ឱ្យក្តាន់ញីព្រួយ
កំពុងកើតកូនអារម្មណ៍រញ្ជួយព្រមទាំងធ្វើឱ្យ
ស្លឹកឈើជ្រុះអស់
ពេលនោះមនុស្សម្នាទាំងអស់នាំគ្នាស្រែកដោយស្រួលស្រុះ
ក្នុងវិហារថាតម្កើងព្រះម្ចាស់ព្រះនាមរបស់
អម្ចាស់ថ្លាថ្លៃ
១០ព្រះអង្គគ្រប់គ្រងទឹកជំនន់ផងធំធេងពេកក្រៃ
ទ្រង់គឺជាព្រះមហាក្សត្រថ្លៃព្រះនាមល្បាញល្បី
គ្រងរាជ្យតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចិញ្ចឹមប្រជារាស្រ្តរបស់ព្រះអង្គនៅវាលរហោស្ថាន ទ្រង់ប្រទានអាហារស្ថានសួគ៌ឱ្យគេបរិភោគឆ្អែត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,១៤-២១

ក្រុមសាវ័កភ្លេចយកនំប័ុងទៅជាមួយ។ នៅក្នុងទូក គេមាននំប័ុងតែមួយដុំ​ប៉ុណ្ណោះ។ ព្រះយេស៊ូមានព្រះបន្ទូលដាក់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី ព្រមទាំងមេម្សៅរបស់ស្តេចហេរ៉ូដឱ្យមែនទែន»។ ក្រុម​សាវ័កជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះមកពីយើងគ្មាននំប៉័ងទេដឹង!»។ ព្រះយេស៊ូជ្រាបគំនិតពួកគេ ក៏មានព្រះបន្ទូលថា៖ «ម្តេចក៏ជជែកគ្នាអំពីរឿងគ្មាននំប័ុង​ដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្តាប់បាន ពុំទាន់យល់សេចក្តីទេឬ? ឬមួយអ្នករាល់គ្នា​មានចិត្តរឹងរូសឬ? អ្នករាល់គ្នាមានភ្នែកតែមើលមិនឃើញ មានត្រចៀកតែស្តាប់​មិនឮ!។ តើអ្នករាល់គ្នាចាំឬទេ កាលខ្ញុំកាច់នំប៉័ងប្រាំដុំចែកឱ្យមនុស្សប្រាំពាន់នាក់ តើ​អ្នករាល់គ្នាប្រមូលនំប៉័ងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរ​ល្អី»។ «ចុះកាលខ្ញុំកាច់នំប៉័ងប្រាំពីរដុំចែកឱ្យបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖​ «អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ?»។

549 Views

Theme: Overlay by Kaira