អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី០៣
រដូវធម្មតា «ឆ្នាំសេស»

ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥

សន្ដថូម៉ាស នៅអគីណូ
បុណ្យរម្លឹក

ពណ៌ស

លោកថូម៉ាស (១២២៥-១២៧៤) កើតក្នុងវង្សត្រកូលអភិជនអ៊ីតាលី។ កាលអាយុបាន ១៦​ឆ្នាំ លោកសម្រេចចិត្តចូលបួសក្នុងក្រុមគ្រួសារដូមីនីកូដែលទើបនឹងកើតឡើង។ ញាតិសន្តាន​របស់​លោក​មិន​ព្រមឱ្យលោកចូលបួសទេ ហើយបងប្អូនក៏ទៅចាប់លោកនាំចេញពីអារាមថែមទៀតផង។ ទោះ​ជា​យ៉ាង​នេះក៏ដោយ ក៏លោកនៅតែទៅបន្តការអប់រំតទៅទៀត ហើយរៀននៅក្រុងកូឡូញ (ប្រទេស​អា​ល្លឺម៉ង់​) និងនៅមហាវិទ្យាល័យក្រុងប៉ារីស (ប្រទេសបារាំង)។ លោកទៅជាសាស្ត្រាចារ្យនៅក្រុងប៉ារី ក្រុង​រ៉ូម និងក្រុងណាប៉ូលី (ប្រ​ទេសអ៊ីតាលី)។ លោករៀបរៀងធ្វើសំយោគរវាងលទ្ធិនៃគ្រីស្តសាសនាដែលលោកទទួលពីដូនតា និងវប្បធម៌នៃសម័យរបស់លោកដោយយកទស្សនវិជ្ជាលោកអរីស្តូត និង​លោក​ប្លាតុងមករិះគិត។ លោកបានសរសេរសៀវភៅជាច្រើនក្បាលដែលប្រមែលប្រមូលយោបល់ទេវវិទ្យានៃគ្រីស្តសាសនា ហើយមានឥទ្ធិពលយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,១-១០

សម្ពន្ធមេត្រីចាស់ គ្រាប់តែជាស្រមោលនៃសម្បត្តិនៅលោកខាងមុខប៉ុណ្ណោះ គឺមិន​មែនធ្វើឱ្យមនុស្សយើងឃើញសម្បត្តិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះហើយ បានជាសម្ពន្ធមេត្រីចាស់ពុំអាចធ្វើឱ្យអស់អ្នកដែលចូលមកថ្វាយសក្ការបូជាបានគ្រប់លក្ខណ៍ឡើយ ទោះបីគេថ្វាយយញ្ញបូជាដដែលៗជារៀងរាល់ឆ្នាំមិនចេះចប់មិនចេះ​ហើយក៏ដោយ។ ប្រសិនបើពួកអ្នកដែលគោរពបម្រើព្រះជាម្ចាស់តាមរបៀបនេះបាន​បរិសុទ្ធម្តងជាស្រេចហើយនោះ គេមុខជាដឹងថា ខ្លួនគ្មានជាប់បាបទៀតទេ ហើយ​គេក៏លែងមកថ្វាយយញ្ញបូជាទៀតដែរ។ ក៏ប៉ុន្តែ ដោយគេថ្វាយយញ្ញបូជាទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំលឹកពីអំពើបាប ព្រោះឈាមគោបា និងឈាមរបស់​ពពែឈ្មោល ពុំអាចដកបាបបានឡើយ។ ហេតុនេះ នៅពេលដែលព្រះគ្រីស្តយាង​ចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់​ថា “ព្រះអង្គមិនចង់​បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ។ ព្រះអង្គ​មិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាបឡើយ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះជាម្ចាស់! ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ ស្របតាមសេចក្តីដែលមានចែងទុកពីទូលបង្គំនៅក្នុងគម្ពីរ”។ ជាបឋម ព្រះគ្រីស្តមានព្រះបន្ទូលថា៖ “ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហប្ញទ័យនឹងយញ្ញបូជាតង្វាយផ្សេងៗ តង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាប” ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមធម្មវិន័យ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ “ឥឡូវនេះ ​ទូលបង្គំសូមមកធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ”។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបម្រើព្រះជាម្ចាស់តាមបែបមុនចោល ហើយយករបៀបថ្មីមកតាំងជំនួស​វិញ។ ព្រះយេស៊ូគ្រីស្តបានថ្វាយព្រះកាយរបស់ព្រះអង្គម្តងជាស្រេចតាមព្រះហប្ញទ័យ​ព្រះជាម្ចាស់។ ដូច្នេះហើយ បានជាព្រះអង្គប្រោសយើងឱ្យបានវិសុទ្ធ។

ទំនុកតម្កើងលេខ ៩៨ (៩៧),១-៦ បទកាកគតិ

ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង
ស្តាប់សូរសម្រែកមិនលម្អៀងពាក្យខ្ញុំពិតទៀតស្មោះឥតអាក់
ព្រះអង្គយកខ្ញុំពីរណ្តៅពីភក់ជ្រាំជ្រៅយកមកដាក់
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ថែទាំទុកដាក់ខ្ញុំរុងរឿង
ព្រះអង្គប្រទានខ្ញុំឱ្យច្រៀងបទថ្មីសំនៀងលើកតម្តើង
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើងព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច
ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្តាប់ព្រះតម្រិះនៃព្រះអង្គ
ដូច្នេះទូលបង្គំសូមពោលថាបពិត្រករុណាដ៏ឧត្តុង
ទូលបង្គំប្រព្រឹត្តឥតរេរង់តាមសេចក្តីក្នុងព្រះគម្ពីរ
១០ខ្ញុំនឹងប្រកាសធម៌មេត្តាធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិតខ្ញុំថ្លែងឥតឈរឈប់សោះ
១១ទូលបង្គំមិនលាក់ក្តីសុចរិតទុកក្នុងដួងចិត្តតែងប្រកាស
ព្រះហប្ញទ័យនៃព្រះអម្ចាស់ដែលបានសង្រ្គោះទូលបង្គំ
រូបខ្ញុំបាននៅស្ងាត់ស្ងៀមសំងំអឹមអៀមក្នុងប្រជុំ
ពីព្រះហប្ញទ័យដ៏ឧត្តមព្រះម្ចាស់ដ៏ធំលើលោកា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៣

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់ដែលជាព្រះបិតាយើងខ្ញុំ និង​ជាព្រះអម្ចាស់នៃពិភព! យើងខ្ញុំសូមសសើរតម្តើងព្រះអង្គ ព្រោះទ្រង់បាន​សម្តែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យអ្នកតូចតាចស្គាល់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,៣១-៣៥

​ពេលនោះ ព្រះយេស៊ូគង់នៅក្នុងផ្ទះ។ មាតា និងបងប្អូនរបស់ព្រះយេស៊ូមកដល់ឈរនៅខាងក្រៅ ហើយចាត់គេឱ្យចូលមកហៅព្រះអង្គ។ បណ្តាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូទូលព្រះអង្គថា៖ «លោកគ្រូ! ម្តាយ និងបងប្អូនលោកនៅខាងក្រៅ​មករកលោក!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្តាយខ្ញុំ? នរណាជា​បងប្អូនខ្ញុំ?»។ ព្រះអង្គក៏ទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូល​ថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនខ្ញុំ ដ្បិតអ្នកណាប្រព្រឹត្តតាមព្រះហប្ញទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្តាយខ្ញុំ»។

419 Views

Theme: Overlay by Kaira