អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០២
រដូវអបអរសាទរ
ពណ៌ស្វាយ

ថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២

ឬសន្តយ៉ូហាន នៅដាម៉ាស ជាបូជាចារ្យ

លោកយ៉ូហានជាជនជាតិអារ៉ាប់ម្នាក់ ដែលកាន់មុខងារជាព្រះរាជបម្រើស្តេចក្រុងដាម៉ាស។ ប្រហែលនៅឆ្នាំ ៧១០ លោកលាលែងមុខតំណែងរបស់ខ្លួន ចូលបួសក្នុងអារាមនៅវាលរហោស្ថានយូដា។ លោកមានប្រាជ្ញាវាងវៃ ជាទេវវិទូមួយរូបដ៏ល្បីក្នុងសម័យនោះ។ លោកក៏និពន្ធសៀវភៅជាច្រើនដើម្បីពន្យល់លទ្ធិគ្រីស្តសាសនា ហើយប្រមូលឯកសារពីបុព្វបុរសនៃគ្រីស្តសាសនា។ លោកទទួលមរណភាពនៅឆ្នំា ៧៤៩។

អត្ថបទទី១ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ១១,១-១០

នៅពេលអនាគតនឹងមានបុត្រមួយអង្គ ប្រសូតពីពូជពង្សលោកយេសាយ ជាបិតារបស់ព្រះបាទដាវីឌ។ បុត្រនោះ ប្រៀបដូចជាខ្នែងមួយ ដែលដុះចេញពីគល់របស់លោក ឬដូចជាដើមថ្មីមួយដែលដុះចេញពីឫសរបស់លោក។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតនៅលើព្រះបុត្រានោះ គឺជាព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញាឱ្យចេះពិចារណាដឹងខុសត្រូវ ជាព្រះវិញ្ញាណដែលផ្តល់ការឈ្លាសវៃ និងចិត្តអង់អាច ជាព្រះវិញ្ញាណដែលបំភ្លឺឱ្យស្គាល់ និងគោរពកោតខ្លាចព្រះអម្ចាស់។ បុត្រនោះមិនវិនិច្ឆ័យតាមលក្ខណៈខាងក្រៅឡើយ ព្រះអង្គក៏មិនកាត់ក្តីតាមសេចក្តីដែលទ្រង់ឮគេនិយាយដែរ។ បុត្រនោះនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ ហើយកាត់ក្តីឱ្យជនទុគ៌ត ដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលដូចជាយកដំបងមកដាក់ទោសអ្នកស្រុក ទ្រង់ក៏នឹងចេញបញ្ជាប្រហារជីវិតមនុស្សអាក្រក់ដែរ។ ព្រះអង្គនឹងយក​យុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ ហើយយកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។
នៅគ្រានោះ ចចក និងកូនចៀមនឹងរស់នៅជាមួយគ្នា ខ្លារខិននឹងដេកជាមួយកូនពពែ។ កូនគោ និងកូនសិង្ហនឹងស៊ីចំណីជាមួយគ្នា ហើយមានក្មេងតូចម្នាក់ឃ្វាលវា។ គោញី និងខ្លាឃ្មុំនឹងស៊ីស្មៅជាមួយគ្នា ហើយកូនរបស់វាក៏នឹងនៅជាមួយគ្នាដែរ។ សិង្ហនឹងចេះស៊ីចំបើងដូចគោ។ ក្មេងដែលនៅបៅដោះនឹងលេងនៅមាត់រន្ធពស់វែក ហើយក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។
នៅគ្រានោះ ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ លែងបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅផែនដីក៏មានសុទ្ធតែមនុស្សស្គាល់ព្រះអម្ចាស់យ៉ាងនោះដែរ។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងលើកព្រះមហាក្សត្រដែល ប្រសូតចេញពីពូជពង្សរបស់លោកយេសាយ ជាបិតារបស់ព្រះបាទដាវីឌឱ្យធ្វើជាទង់សម្រាប់ប្រជាជនទាំងឡាយ។ ប្រជាជាតិទាំងនោះនឹងស្វែងរកព្រះមហាក្សត្រ ហើយកន្លែងដែលព្រះអង្គប្រថាប់នៅនឹងបានថ្កុំថ្កើងរុងរឿង។

ទំនុកតម្កើងលេខ ៧២ (៧១), ១-២.៧-៨.១២-១៣.១៧ បទកាកគតិ
ព្រះជាម្ចាស់អើយសូមប្រទានឱ្យរាជបុត្រនេះចេះ
វិនិច្ឆ័យក្តីតាមព្រះតម្រិះសុចរិតវិសេស
របស់ព្រះអង្គ
សូមឱ្យរាជាគ្រប់គ្រងគ្រប់គ្នាប្រជារាស្ត្រទ្រង់
ដោយយុត្តិធម៌សុចរិតផូរផង់វិសេសឥតហ្មង
ត្រឹមត្រូវតាមច្បាប់
សូមឱ្យសេចក្តីសុចរិតថ្លាថ្លៃចម្រើនខ្ពង់ខ្ពស់
នៅក្នុងរជ្ជកាលរាជាអង្គនោះកុំបីមានទាស់
សុខសាន្តតទៅ
សូមព្រះរាជាគ្រប់គ្រងកុំរាកុំឱ្យហ្មងសៅ
ពីសមុទ្រមួយមិនបង្អង់នៅរហូតដល់ទៅ
ស្រុកដាច់ស្រយាល
១២ទ្រង់នឹងរំដោះអ្នកក្រទាំងអស់ដោយធម៌មេត្តា
អ្នកទុគ៌តស្រែកសុំក្តីករុណាព្រះអង្គរក្សា
អ្នកគ្មានទីពឹង
១៣ទ្រង់សែនអាណិតអាសូរពេកពិតអ្នកអត់លំនឹង
និងជនកម្សត់គ្មានអ្វីរំពឹងព្រះអម្ចាស់នឹង
សង្គ្រោះជីវិត
១៧សូមឱ្យរាជាមានព្រះនាមាល្បីល្បាញតទៅ
នាមព្រះករុណាស្ថិតស្ថេរគង់នៅដរាបរៀងទៅ
លើដីក្រោមមេឃ
អត្ថបទទី២ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១៥,៤-៩

បងប្អូនជាទីស្រឡាញ់!
អ្វីៗដែលមានចែងទុកក្នុងគម្ពីរ គឺចែងទុកសម្រាប់អប់រំយើង។ ដោយគម្ពីរជួយសម្រាលទុក្ខយើង និងឱ្យយើងចេះស៊ូទ្រាំ យើងមានសេចក្តីសង្ឃឹម។ សូមព្រះជាម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឱ្យចេះស៊ូទ្រាំ ទ្រង់ប្រោសបងប្អូនឱ្យរួមគ្នា មានចិត្តគំនិតតែមួយ ស្របតាមព្រះគ្រីស្តយេស៊ូ ដើម្បីឱ្យបងប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ ដូច្នេះ បងប្អូនត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឱ្យបានដូចព្រះគ្រីស្តបានទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ខ្ញុំសូមជម្រាបបងប្អូនថា ព្រះគ្រីស្តបានមកធ្វើជាអ្នកបម្រើរបស់ជនជាតិយូដា ដើម្បីសម្រេចតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាចំពោះបុព្វបុរស និងដើម្បីសម្តែងព្រះហឫទ័យសច្ចៈរបស់ព្រះអង្គ។ រីឯជនជាតិដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់គេ ដូចមានចែងទុកមកថា៖«ហេតុនេះហើយបានជាទូលបង្គំនឹងកោតសរសើរព្រះអង្គក្នុងចំណោមជាតិសាសន៍នានា ទូលបង្គំក៏នឹងច្រៀងលើកតម្កើងព្រះនាមរបស់ព្រះអង្គ»។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៣,៤-៦

អលេលូយ៉ា! អាលេលូយ៉ា!
ចូររៀបចំផ្លូវរបស់ព្រះជាម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។ នោះទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ មថ ៣,១-១២

នៅគ្រានោះ លោកយ៉ូហានបាទីស្តមកដល់។ លោកប្រកាសនៅវាលរហោស្ថានក្នុងស្រុកយូដាថា៖«ចូរប្រែចិត្តគំនិត ដ្បិតព្រះរាជ្យនៃស្ថានបរមសុខមកជិតដល់ហើយ!»។ ព្យាការីអេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖«មានសំឡេងបុរសម្នាក់ស្រែកឡើងនៅ វាលរហោស្ថានថា “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់! ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ!”។ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្តូប និងទឹកឃ្មុំ។ អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកងធ្វើពិធីជ្រមុជទឹកឱ្យគេក្នុងទន្លេយ័រដាន់»។
កាលលោកឃើញពួកគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «នែ៎ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឱ្យរត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ដែលជិតមកដល់ដូច្នេះ?។ ចូរប្រព្រឹត្តអំពើដែលបញ្ជាក់ថាអ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ កុំនឹកស្មានថា ខ្លួនមានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើឱ្យថ្មទាំងនោះទៅជាកូនចៅលោកអប្រាហាំបានដែរ។ ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្តល់ផ្លែល្អទេនឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។ ខ្ញុំធ្វើពិធីជ្រមុជអ្នករាល់គ្នាក្នុងទឹក ដើម្បីឱ្យអ្នករាល់គ្នាបានប្រែចិត្តគំនិត ប៉ុន្តែលោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាប សូម្បីតែដោះស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ លោកកាន់ចង្អេរ លោកសម្អាតលាន បោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសម្តីវិញ លោកនឹងដុតក្នុងភ្លើងដែលឆេះពុំចេះរលត់ឡើយ»។

282 Views

Theme: Overlay by Kaira