អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី៣៤
ព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះមហាក្ស​
ត្រនៃពិភពលោក«ឆ្នាំគ»

ពណ៌ស

ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រមូលអ្វីៗទាំងអស់ឱ្យស្ថិត នៅក្រោមអំណាចរបស់ព្រះគ្រីស្ដ ជាព្រះមហាក្សត្រនៃពិភពលោក។ សូមទ្រង់ព្រះមេត្ដា ពង្រឹងសេចក្ដីក្លាហានរបស់យើងខ្ញុំជាអ្នកបម្រើព្រះអង្គ! សូម​ប្រោសយើងខ្ញុំឱ្យយកចិត្ដ ទុកដាក់កសាងពិភពលោកថ្មី តាមព្រះហឫទ័យ​ព្រះ​អង្គ! សូមជួយយើងខ្ញុំក្នុងកិច្ចរៀបចំ ផ្លូវថ្វាយព្រះគ្រីស្ដ ដែលយាងមកវិញផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរសាម៉ូអែលទី ២ ២សម ៥,១-៣

កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែល នាំគ្នាមកគាល់ព្រះបាទដាវីឌនៅក្រុងហេប្រូន ហើយទូលថា៖«ទូលបង្គំយើងខ្ញុំទាំងអស់គ្នា ក៏ជាសាច់សារលោហិតរបស់ព្រះករុណាដែរ។ កាលពីមុន នៅគ្រាដែលព្រះបាទសាអ៊ូលគ្រងរាជ្យលើពួកទូលបង្គំ ព្រះករុណាធ្លាប់ដឹកនាំកង​ទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណាថា «អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្រ្ដរបស់យើង អ្នកនឹងដឹកនាំពួកគេ»។ ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជានៅក្រុងហេប្រូន។ ព្រះបាទដាវីឌចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ ចំពោះព្រះភក្រ្ដព្រះអម្ចាស់នៅក្រុងហេប្រូន រួចពួកគេចាក់ប្រេងអភិសេកព្រះបាទដាវីឌធ្វើជាស្ដេចរបស់ជនជាតិអ៊ីស្រាអែល។

ទំនុកតម្កើងលេខ ១២២ (១២១),១-៧ បទកាកគតិ

គេប្រាប់ខ្ញុំថាយើងនាំគ្នីគ្នាទៅព្រះដំណាក់
ទីដែលព្រះជាអម្ចាស់គង់ស្នាក់ល្អឥតមានអាក់
ខ្ញុំសប្បាយក្រៃ
យេរូសាឡឹមភក្រ្ដអ្នកប៉ប្រិមឥតមានទើសទាស់
យើងនាំគ្នាឈានជើងចូលដល់ដីដល់ទ្វារបុរី
នៃអ្នកហើយណា
យេរូសាឡឹមជាក្រុងមួយធំសែនស្រស់សងា្ហ
ដែលសង់ឡើងបានរឹងមាំអស្ចារ្យកំពែងពាំងការ
ល្អព័ទ្ធជុំជិត
គ្រប់កុលសម្ព័ន្ធនានារួសរាន់នាំគ្នាមកស្ថិត
ច្រៀងលើកតម្កើងព្រះម្ចាស់មានឫទ្ធិតាមច្បាប់នៃជាតិ
ជនអ៊ីស្រាអែល
ទីនេះក៏មានបល្ល័ង្កថ្កើងថ្កាននៃរាជ្យវង្សដែល
ជាស្ដេចដាវីឌបារមីក្រាស់ក្រែលគ្រប់គ្រងក្រវែល
រាស្ដ្រដោយយុត្ដិធម៌
សូមព្រះអម្ចាស់ប្រណីសន្ដោសសន្ដិភាពបវរ
ដល់ក្រុងសាឡឹមឱ្យអ្នកស្មោះសរស្រឡាញ់ក្រុងល្អ
រស់នៅសុខសាន្ដ
ឱ្យអ្នករស់ក្នុងកំពែងទីក្រុងបានសុខក្សេមក្សាន្ដ
សូមឱ្យវិមានក្នុងក្រុងប៉ុន្មានជួបតែសុខសាន្ដ
ឥតមានទុក្ខភ័យ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡូ ១,១២-២០

បងប្អូនជាទីស្រឡាញ់!
ចូរអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតាដោយចិត្ដរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសឱ្យយើងរួចពីបាប។ ព្រះគ្រីស្ដជាតំណាងរបស់ព្រះជាម្ចាស់ដែលមនុស្សមើលពុំឃើញ ព្រះអង្គជារៀមច្បងរបស់សត្វលោកទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ដ ទាំងនៅលើមេឃ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមនុស្សមើលឃើញ ទាំងអ្វីៗដែលមនុស្សមើលមិនឃើញ ទាំងទេវតា ទាំងម្ចាស់ទឹកម្ចាស់ដី ទាំងវត្ថុសក្ដិសិទ្ធិ និងអំណាចនានា។ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសាររពើដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ។ ព្រះគ្រីស្ដមានព្រះជន្ម​មុនអ្វីៗទាំងអស់ ហើយអ្វីៗសព្វសារពើក៏នៅស្ថិតស្ថេររួមគ្នាដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះ​​​អង្គ គឺព្រះ​សហគមន៍។ ព្រះគ្រីស្ដជាដើមកំណើតនៃជីវិតថ្មី។ ព្រះអង្គជារៀមច្បងដែលមានព្រះជន្មរស់ឡើងវិញមុនគេ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ដើម្បីធ្វើជាប្រ​មុខក្នុងគ្រប់វិស័យទាំងអស់ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណសម្បត្ដិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រីស្ដ។ ព្រះជាម្ចាស់ បានសម្រុះសម្រួលអ្វីៗសព្វសារពើនៅលើផែនដី និងនៅលើមេឃឱ្យជានានឹងព្រះអង្គវិញ ដោយ​សារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្ដិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យរបស់ព្រះបាទដាវីឌជាបិតារបស់យើង! គឺជាព្រះរាជ្យនៃសម័យថ្មី! សូមកោតសរសើរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២៣,៣៥-៤៣

គេទើបបានឆ្កាងព្រះយេស៊ូ។ ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖«គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រីស្ដរបស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ ឱ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ ពួកទាហារក៏ចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយទាំងពោលថា៖«បើអ្នកជាស្ដេចជនជាតិ​យូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។ នៅពីលើព្រះអង្គមានសរសេរអក្សរ​ថា «អ្នកនេះជាស្ដេចជនជាតិយូដា»។ អ្នកទោសម្នាក់ដែលជាប់ឆ្កាង ពោល​ប្រ​មាថ​ព្រះយេស៊ូថា៖«បើអ្នកជាព្រះគ្រីស្ដមែន ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយ​សង្គ្រោះ​យើងផង!»។ ប៉ុន្ដែ អ្នកទោសម្នាក់ទៀតស្ដីឱ្យអ្នកនោះ​ថា៖«ឯងមិនកោតខ្លាច​ព្រះ​​ជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។ គេធ្វើទោសយើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ដ។ រីឯលោក​​​​​វិញ លោកមិនបានធ្វើអំពើអាក្រក់អ្វីសោះ»។ បន្ទាប់មក គាត់ទូលព្រះអង្គថា៖«ឱព្រះ​​យេស៊ូ​អើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ថ្ងៃនេះ អ្នក​បានទៅនៅស្ថានបរមសុខជាមួយខ្ញុំ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមយកតង្វាយទាំងនេះមកថ្វាយព្រះអង្គ។ យើងខ្ញុំក៏សូមថ្វាយកាយ វាចា ចិត្ដ រួមនឹងតង្វាយទាំងនោះដែរ។ សូមទ្រង់ព្រះមេត្ដា ទទួលដោយអនុគ្រោះ។ សូមជួយយើងខ្ញុំក្នុងកិច្ចរៀបចំផ្លូវថ្វាយព្រះគ្រីស្ដដែលយាងមក វិញផង

បពិត្រព្រះបិតាជាអម្ចាស់ ប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែងអើយ! យើងខ្ញុំ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងអរព្រះគុណព្រះអង្គជានិច្ច ដ្បិតព្រះអង្គ បានតាំងព្រះយេស៊ូធ្វើជាព្រះមហាក្សត្រត្រួតត្រាលើអ្វីៗទាំងអស់។ ព្រះយេស៊ូគ្រីស្ដនេះពិតជាមហាបូជាចារ្យយើងខ្ញុំ។ ទ្រង់បានបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីរំដោះ មនុស្សលោកឱ្យរួចពីបាប និងបានបញ្ចូលសត្វលោកទាំងឡាយក្នុងព្រះរាជ្យរបស់ព្រះអង្គ ដែលជាព្រះរាជ្យប្រកបដោយធម៌មេត្ដា យុត្ដិធម៌ សេរីភាព សន្ដិភាព និងសុភមង្គល។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្ដបុគ្គល ទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖“ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រោសប្រទានព្រះ កាយ និងព្រះលោកហិតព្រះគ្រីស្ដឱ្យយើងខ្ញុំ សូមទ្រង់ព្រះមេត្ដាកុំបណ្ដោយឱ្យយើងខ្ញុំឃ្លាត ឆ្ងាយពីព្រះអង្គឡើយ សូមឱ្យយើងខ្ញុំចូលរួមរស់ជា​មួយព្រះអង្គ ក្នុងការកសាងពិភព លោកថ្មី តាមព្រះហឫទ័យព្រះអង្គផង!។

751 Views

Theme: Overlay by Kaira