- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយូស្ដាំង ជាមរណសាក្សី - អាទិត្យ - ស - បុណ្យព្រះកាយ និងព្រះលោហិតដ៏វិសុទ្ធបំផុតរបស់ព្រះគ្រីស្ដ
- អាទិត្យទី០៩ ក្នុងរដូវធម្មតា - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្កាន់ដា - អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី - ព្រហ - បៃតង - រដូវធម្មតា
- ស - ឬសន្ដណ័រប៊ែរ ជាអភិបាល - សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ (បុណ្យព្រះបេះដូចដ៏និម្មលរបស់ព្រះយេស៊ូ) - សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យព្រះបេះដូងដ៏និម្មលរបស់ព្រះនាងព្រហ្មចារិនីម៉ារី - អាទិត្យ - បៃតង - អាទិត្យទី១០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត - ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្ដអន់តន នៅប៉ាឌួ ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី១១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដរ៉ូមូអាល ជាចៅអធិការ - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្ដលូអ៊ីស ហ្គូនហ្សាក ជាបព្វជិត - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ក្រហម - ឬសន្ដប៉ូឡាំង នៅណុល ជាអភិបាល ឬសន្ដយ៉ូហាន ហ្វីសែរ ជាអភិបាល និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី១២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - កំណើតសន្ដយ៉ូហានបាទីស្ដ - អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬសន្ដស៊ីរិល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអ៊ីរេណេ ជាអភិបាល និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដសិលា និងសន្ដប៉ូល ជាគ្រីស្ដទូត - អាទិត្យ - បៃតង - អាទិត្យទី១៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីអេលីសាបិត នៅព័រទុយហ្គាល
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអន់ទន ម៉ារីសក្ការីយ៉ា ជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីម៉ារី កូរ៉ែតទី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី១៤ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដអូហ្គូស្ទីន ហ្សាវរុងជាបូជាចារ្យ និងជាសហជីវិន ជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្ដបេណេឌិក ជាចៅអធិការ
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដហង្សរី
- អាទិត្យ - បៃតង - អាទិត្យទី១៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាងម៉ារី នៅភ្នំការមែល
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដីម៉ារីម៉ាដាឡា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីប្រ៊ីហ្សីត ជាបព្វជិតា
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដសាបែល ម៉ាកឃ្លូវជាបូជាចារ្យ - ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្ដីហាណ្ណា និងសន្ដយ៉ូហានគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី១៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសារ
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្ដសិលា គ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្ដអាលហ្វុង សូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តអឺសែប និងសន្តសិលា ហ្សូលីយ៉ាំងអេម៉ា - សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី១៨ ក្នុងរដូវធម្មតា
(សន្តយ៉ូហាន ម៉ារីវីយ៉ាណែ)
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬពិធីរំឭកបុណ្យឆ្លងព្រះវិហារសន្តីម៉ារី
- អង្គារ - បៃតង - រដូវធម្មតា
- ស - បុណ្យលើកតម្កើងព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្តស៊ីស្តទី២ និងឧបដ្ឋាកបួននាក់ ឬសន្តកាយេតាំង
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តដូមីនីកូជាបូជាចារ្យ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីតេរេសា បេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឡូរង់ជាឧបដ្ឋាក និងជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី១៩ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តីយ៉ូហាណា ហ្រ្វង់ស្វ័រ
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តប៉ុងស្យាង និងសន្តហ៊ីប៉ូលិត
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាស៊ីមីលីយុំាងកូលបេ ជាបូជាចារ្យ និងជាមរណសាក្សី
- ព្រហ - បៃតង - រដូវធម្មតា
- ស - ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តស្ទេផាននៅប្រទេសហុងគ្រី
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានអឺដ
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូទី១០
- ព្រហ - បៃតង - រដូវធម្មតា
- ស - ព្រះនាងម៉ារីជាព្រះមហាក្សត្រីយានី
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តីរ៉ូសានៅក្រុងលីម៉ា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តបាថូឡូមេ ជាគ្រីស្ដទូត
- អាទិត្យ - បៃតង - អាទិត្យទី២១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្ដីម៉ូនិក
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្តអូគូស្តាំង - ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ដ
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអាទិត្យ អាទិត្យទី៣១
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យសប្បុរស! មានតែព្រះអង្គទេដែលអាចប្រោសអ្នកជឿឱ្យគោរពបម្រើព្រះអង្គយ៉ាងសមរម្យ។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យខិតខំធ្វើតាមព្រះហប្ញទ័យព្រះអង្គជានិច្ចផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ ប្រាញ ១១,២៣-១២,២
បពិត្រព្រះអម្ចាស់ ព្រះអង្គតែងតែអាណិតអាសូរមនុស្សទាំងអស់ ព្រោះព្រះអង្គមានឫទ្ធានុភាពអាចសម្រេចកិច្ចការទាំងអស់បាន។ ព្រះអង្គមិនប្រកាន់មនុស្សដែលប្រព្រឹត្ដអំពើបាបទេ ដើម្បីឱ្យគេកែប្រែចិត្ដគំនិត។ ព្រះអង្គស្រឡាញ់សត្វលោកទាំងអស់ មិនស្អប់ខ្ពើមសត្វលោកណាមួយដែលព្រះអង្គបានបង្កើតសោះឡើយ។ ប្រសិនបើព្រះអង្គស្អប់សត្វលោកណាមួយ ព្រះអង្គមិនបានបង្កើតសត្វលោកនោះទេ! ប្រសិនបើព្រះអង្គមិនសព្វព្រះហឫទ័យបង្កើតទេនោះ តើមានសត្វលោកណាអាចរស់នៅបាន? ប្រសិនបើព្រះអង្គមិនហៅឱ្យកើតមកទេ តើសត្វលោកនោះអាចនៅស្ថិតស្ថេរដូចម្ដេចបាន? បពិត្រព្រះអម្ចាស់ដែលស្រឡាញ់ជីវិត ព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះសត្វលោកទាំងអស់ ដ្បិតសត្វលោកសុទ្ធតែជាកម្មសិទ្ធរបស់ព្រះអង្គ។ រីឯព្រះវិញ្ញាណដែលមិនចេះរលួយក៏ស្ថិតនៅក្នុងសត្វលោកទាំងនោះដែរ! បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែស្ដីបន្ទោសយ៉ាងទន់ភ្លន់ចំពោះអ្នកដែលប្រព្រឹត្ដអំពើអាក្រក់ ព្រះអង្គទូន្មានពួកគេដោយរំឭកគេពីអំពើបាបរបស់ខ្លួន ដើម្បីឱ្យគេលះបង់អំពើអាក្រក់ ហើយងាកមកជឿលើព្រះអង្គវិញ។
ទំនុកតម្កើងលេខ ១៤៥ (១៤៤), ១-២.៨-១១.១៤.១៧ បទកាកគតិ
១ | បពិត្រព្រះម្ចាស់ | ជាក្សត្ររបស់ | រូបទូលបង្គំ |
ពេលនេះខ្ញុំកោត | នាមព្រះឧត្តម | អស់កល្បយូរលង់ | |
ជារៀងដរាប | ។ | ||
២ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប | |
រហូតតទៅ | ។ | ||
៨ | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហឫទ័យត្រចង់ |
ប្រណីសន្ដោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង | |
អាណិតមេត្ដា | ។ | ||
៩ | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
ទ្រង់មានព្រះទ័យ | សន្ដោសករុណា | មនុស្សគ្រប់អាត្មា | |
រស់ពេញផែនដី | ។ | ||
១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្ដទាំងប្រុសស្រី | |
ក៏ថ្កើងទ្រង់ដែរ | ។ | ||
១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អនុភាពឥតកែ | |
ព្រះអង្គនៅគង់ | ។ | ||
១៤ | ព្រះអង្គលើកអ្នក | ហេវខ្សោះអួលអាក់ | ដួលយំស្រែកថ្ងូរ |
ទ្រង់លើកអ្នកអស់ | សង្ឃឹមឱ្យឈរ | ពង្រឹងជំហរ | |
ឱ្យល្អវិញបាន | ។ | ||
១៧ | ព្រះជាអម្ចាស់ | ធ្វើសព្វទាំងអស់ | នូវរាល់កិច្ចការ |
ដោយព្រះហឫទ័យ | សុចរិតថ្លៃថ្លា | សន្ដោសករុណា | |
ទ្រង់បានប្រព្រឹត្ដ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ២ថស ១,១១-២,២
បងប្អូនជាទីស្រឡាញ់!
យើងចេះតែអធិដ្ឋានឱ្យបងប្អូនជានិច្ច សូមព្រះជាម្ចាស់នៃយើងប្រទានឱ្យបងប្អូនរស់នៅបានសមតាមការត្រាស់ហៅរបស់ព្រះអង្គ។ សូមព្រះអង្គប្រទានឱ្យបងប្អូនអាចបំពេញបំណងដ៏ល្អគ្រប់យ៉ាង និងឱ្យជំនឿរបស់បងប្អូនបង្កើតផលបានបរិបូណ៌ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ព្រះនាមរបស់ព្រះយេស៊ូជាអម្ចាស់នៃយើងមានសិរីរុងរឿងនៅក្នុងបងប្អូន ហើយបងប្អូនក៏មានសិរីរុងរឿងក្នុងព្រះអង្គ តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់នៃយើង និងព្រះអម្ចាស់យេស៊ូគ្រីស្ដដែរ។ បងប្អូនអើយ! ចំពោះពេលដែលព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ ប្រហែលជាមានអ្នកខ្លះនិយាយថា ព្រះវិញ្ញាណបានបំភ្លឺឱ្យគេដឹង ឬថា មានពាក្យសម្ដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ថា«ថ្ងៃព្រះអម្ចាស់មកហើយ!»។ យើងសូមអង្វរបងប្អូនថា កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ដ ឬភ័យស្លន់ស្លោឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក។
អស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,១-១០
ព្រះយេស៊ូយាងកាត់ក្រុងយេរីខូ។ មានបុរសម្នាក់ឈ្មោះសាខេជាមេលើអ្នកទារពន្ធ ហើយមានទ្រព្យសម្បត្ដិយ៉ាងច្រើន។ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។ កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភក្រ្ដឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖«លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះខ្ញុំត្រូវស្នាក់នៅផ្ទះរបស់លោក»។ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ កាលមនុស្សទាំងអស់ឃើញដូច្នោះ គេ រអ៊ូរទាំថា៖«មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ លោកសាខេក្រោកឈរឡើងទូលព្រះអម្ចាស់ថា៖«បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្ដិរបស់ទូលបង្គំចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ។ ប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។ ព្រះយេស៊ូមានព្រះបន្ទូលអំពីគាត់ថា៖«ថ្ងៃនេះការសង្គ្រោះមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។ បុត្រមនុស្សបានមកដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា ពេលយើងខ្ញុំថ្វាយអភិបូជា យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាបូជាព្រះជន្មថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូ និងលើកតម្កើងសិរីរុងរឿងព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយ រាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! ដោយយើងខ្ញុំទទួលព្រះកាយព្រះបុត្រា ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំទៅជាព្រះកាយព្រះគ្រីស្តក្នុងលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានយើងខ្ញុំឱ្យរស់នៅបែបសមរម្យនឹងឋានៈរបស់ខ្លួន ព្រមទាំងទៅជាសញ្ញាសម្គាល់នៃធម៌មេត្តាករុណារបស់ព្រះអង្គផង។