អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

សន្តពីយ៉ូ ឈ្មោះដើម ហ្វ្រង់ស៊ីស្កូ ហ្វរជិអុនិ កើតនៅឆ្នាំ ១៨៨៧ នៅភូមិ ពិអេត្រេស៊ីណា ប្រទេសអ៊ីតាលីខាងត្បូង ។ ឪពុកម្តាយរបស់លោកជាកសិករ មានកូនទាំងអស់ ៨នាក់ ។ ទោះបីជាសុខភាពរបស់ហ្វ្រង់ស៊ីស្កូមិនសូវល្អក៏ដោយ ក៏លោកសម្រេចចិត្តចូលជាសាមណេក្នុងក្រុមគ្រួសារបព្វជិតកាពូសាំង នៅពេលលោកជាយុវជននៅឡើយ ។ ពេលនោះ លោកទទួលឈ្មោះថ្មីថា “ពីយ៉ូ” (សំដៅទៅលើសម្ដេច ប៉ាប ពីយ៉ូទី៥ ) ហើយទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅទីក្រុង បេណេវេនតូ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩១០ ក្នុងអាយុ ២៣ ឆ្នាំ ។ នៅឆ្នាំ ១៩១៦ គេជូនលោកទៅស្នាក់នៅវត្តអារាមកាពូសាំង នៅក្រុង សាន់-ជីអូវ៉ានី រ៉ូទន់ដូ។ ពេលនោះ លោកពីយ៉ូចាប់ផ្តើមមានឈ្មោះល្បីសុសសាយកាន់តែខ្លាំងឡើងៗ ក្រោយពីលោកបានទទួលស្នាមរបួសដ៏វិសុទ្ធរបស់ព្រះគ្រីស្ត ដៅក្នុងរូបកាយរបស់លោក នៅពេលលោកកំពុងតែអធិដ្ឋានមុខឈើឆ្កាង (ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ១៩១៨)។ លោកខិតខំប្រារព្ធអគ្គសញ្ញាលើកលែងទោសជាច្រើនម៉ោងរាល់ថ្ងៃ ហើយមានគ្នាជាច្រើនទៅជួបលោកដើម្បីស្រាយបាប ព្រោះលោកបានទទួលអំណោយទានមួយដ៏ពិសេសពីព្រះវិញ្ញាណដ៏វិសុទ្ធ គឺលោកឈ្វេងយល់នូវចិត្តគំនិតដ៏លាក់កំបាំងរបស់គេ ហេតុនេះហើយបានជាលោកអាចជួយគេខាងផ្លូវវិញ្ញាណជាច្រើន។ លោកដេញខ្មោច និងប្រោសអ្នកជំងឺឱ្យបានជា ក្នុងព្រះនាមព្រះជាម្ចាស់ ហើយក៏មានទីសម្គាល់ដ៏អស្ចារ្យជាច្រើនផ្សេងទៀត ដែលកើតឡើងដោយសារលោក ។ មានបណ្តាជនច្រើនកុះករមកមើលចង់ជួបលោក ចង់ដឹងចង់ឃើញ និងចាប់អារម្មណ៍ច្រើនពេកអំពីការអស្ចារ្យដែលកើតមាននោះ។ ពេលដំបូង មេដឹកនាំបព្វជិតកាពូសាំង និងមេដឹកនាំព្រះសហគមន៍សង្ស័យថា លោកជាអ្នកបោកប្រាស់ចង់បញ្ឆោតពួកគេ ដូច្នេះ អស់​លោក​ក៏ធ្វើការស៊ើបអង្កេតជាច្រើន ចង់ដឹងថា តើសញ្ញាសម្គាល់ទាំងប៉ុន្មានដែលលោកសម្តែង ពិតជាមកពីព្រះជាម្ចាស់មែនឬទេ ? កំឡុងពេលនោះ លោកត្រូវគេរិះគន់ និងហាមឃាត់មិនឱ្យបណ្តាជនមកជួបលោកជាច្រើនដង ហើយលោកក៏មិនបះបោរនឹងព្រះសហគមន៍នោះផងដែរ ដោយសារតែលោកចង់ស្តាប់បង្គាប់ និងទុកចិត្តលើព្រះសហគមន៍។ ជាចុងក្រោយ នៅឆ្នាំ១៩៦៤ សម្តេចប៉ាបប៉ូលទី៦ ទទួលស្គាល់ជាផ្លូវការថា លោកពីយ៉ូ ពិតជាឧបករណ៍ដ៏ពិសេសរបស់ព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍។ ក្នុងអំឡុងពេលហាសិបឆ្នាំដែលលោកពីយ៉ូបានបំពេញបេសកកម្មរបស់ខ្លួនជាបព្វជិត និងជាបូជាចារ្យ មានមនុស្សប្រមាណ ២០លាននាក់ ដែលបានចូលរួមអភិបូជាជាមួយលោក ក៏មានគ្រីស្តបរិស័ទប្រមាណ៥លាននាក់ ដែលបានទទួលអគ្គសញ្ញាលើកលែងទោសពីលោកផងដែរ។ នៅឆ្នាំ ១៩៥៦ លោកបានបង្កើត “មជ្ឈមណ្ឌលនៃការធូរស្បើយពីទុក្ខលំបាក” នៅក្បែរវត្តអារាម ជាមន្ទីរពេទ្យសម្រាប់ការបន្ធូរបន្ថយភាពឈឺចុកចាប់របស់អ្នកជំងឺ ដោយមានមនុស្សប្រមាណ ៦០,០០០ នាក់ក្នុងមួយឆ្នាំបានចូលមន្ទីរពេទ្យ ។ លោកពុកពីយ៉ូទទួលមរណភាពនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៦៨ ក្នុងអាយុ ៨១ ឆ្នាំ ។ ប៉ុន្មានថ្ងៃមុននឹងស្លាប់ លោកមានប្រសាសន៍ថា៖«៥០ឆ្នាំមកហើយដែលខ្ញុំជាបព្វជិត… ៥០ឆ្នាំមកហើយ ដែលខ្ញុំជាប់លើឈើឆ្កាង… ហាសិបឆ្នាំមកហើយដែលចិត្តខ្ញុំមានភ្លើងឆេះសន្ធោសន្ធៅនៅចំពោះព្រះអម្ចាស់ និងចំពោះមនុស្សលោកដែលព្រះអង្គបានសង្គ្រោះ…»។ សន្តពីយ៉ូបានទទួលឋានៈជាសន្តបុគ្គលរបស់ព្រះសហគមន៍នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០២ ដោយមានសម្តេចប៉ាប យ៉ូហាន-ប៉ូលទី២ បានប្រកាសជាផ្លូវការ និងជាសាធារណៈដ៏ឱឡារិក ក្នុងវិសាលវិហារបាស៊ីលីកា សន្តសិលា នៅបុរីវ៉ាទីកង់ ទីក្រុងរ៉ូម ។ ម្យ៉ាងទៀត ក្រោយពីបានលើកសាកសពរបស់លោកចេញពីផ្នូរ មានវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រជាច្រើនបានត្រួតពិនិត្យ ហើយមើលឃើញថា រូបកាយរបស់លោកមិនដែលរលួយនោះទេ នេះជាការអស្ចារ្យរបស់ព្រះជាម្ចាស់។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ២,១៩-២០

បងប្អូនជាទីស្រឡាញ់!
ដោយ‌សារ​វិន័យ ខ្ញុំ​បាន​រួច​ពី​អំណាច​របស់​វិន័យ​ ដើម្បី​ឱ្យខ្ញុំ​មាន​ជីវិត​រស់​នៅ​សម្រាប់​ព្រះ‌ជាម្ចាស់។ ខ្ញុំ​បាន​ជាប់​ឆ្កាង​រួម​ជា​មួយ​ព្រះ‌គ្រីស្តដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់ គឺ​ព្រះ‌គ្រីស្ត​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​ខ្ញុំ។

ទំនុកតម្កើងលេខ ១២៧ (១២៦) ,១-៥ បទពាក្យ ៧

ប្រសិនបើព្រះជាអម្ចាស់មិនជួយសង់ផ្ទះនោះទេណា
អ្នកសង់ខំប្រឹងឥតបានការគឺគ្មានវាសនាខ្វះលំនឹង
បើព្រះអម្ចាស់មិនរក្សាទីក្រុងទេណាឱ្យរឹងប៉ឹង
អ្នកយាមទីក្រុងដែលខំប្រឹងយាមរាល់ថ្ងៃហ្នឹងអត់អសារ
អ្នករាល់គ្នាក្រោកពីព្រលឹមរកស៊ីចិញ្ចឹមជន្មជីវ៉ា
ខំទាំងលំបាកគ្រប់កាយាតែឥតបានការផលចំណេញ
ព្រះជាអម្ចាស់បានប្រទានអាហារធនធានច្រើនពាសពេញ
ដល់អ្នកដែលព្រះអង្គស្រឡាញ់ក្នុងពេលយប់យន់គេនិន្ទ្រា
ព្រះអម្ចាស់ប្រទានកូនចៅស្ថិតស្ថេរគង់នៅចាត់ទុកជា
ចំណែកមរតកដ៏មហិមាជាពរជ័យាពីព្រះអង្គ
កូនប្រុសៗដែលកើតចេញមកពេលដែលឪពុកពេញកម្លាំង
ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំងនៃអ្នកចម្បាំងពេលប្រយុទ្ធ
អ្នកដែលមានកូនប្រុសយ៉ាងច្រើននោះនឹងចម្រើនសុខបំផុត
ពេលមានបច្ចាមកប្រយុទ្ធគេមិនតក់ស្លុតមិនអាម៉ាស

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរ​ប្រុង​ស្មារតី និង​ទូល‌អង្វរ​គ្រប់​ពេល​វេលា ដើម្បីឱ្យអ្នក​រាល់​គ្នា​មាន​កម្លាំងឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់
ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រ​មនុស្ស»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,២៤-២៧

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត ប៉ុន្តែអ្នក​ណា​បាត់‌បង់​ជីវិតព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​បាន​ពិភព‌លោក​ទាំង​មូលមក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់‌បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? លុះ​ដល់​បុត្រ​មនុស្ស​ប្រកប​ដោយ​សិរី‌រុង​រឿង​ ព្រះ‌បិតា​របស់​ព្រះ‌អង្គ​យាង​មក​ជា​មួយ​ពួក​ទេវទូត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗតាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

716 Views

Theme: Overlay by Kaira