អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

សន្តអន់ដ្រេគីម ថេហ្គុន
ជាបូជាចារ្យនិងសន្តប៉ូល ជុងហាសាង
ព្រមទាំងសហជីវិន ជាមរណសាក្សីនៅកូរ៉េ

គ្រីស្តបរិស័ទនាំដំណឹងល្អទៅប្រទេសកូរ៉េនៅដើមសតវត្សទី ១៦ ដោយយកសៀវភៅពីស្រុកចិនមក។ នៅឆ្នាំ ១៨៣៦ មានសាសនទូតលួចចូលរួមក្នុងប្រទេសនោះ។ នៅឆ្នាំ ១៨៣៩-១៨៤៦ និង ១៨៦៦ រដ្ឋអំណាចបៀតបៀនធ្វើបាបគ្រីស្តបរិស័ទ។ ព្រះសហគមន៍គោរពមរណសាក្សីជាតិកូរ៉េ ១០៣នាក់។ ក្នុងចំណោមរណសាក្សីទាំងនោះ មានលោកបូជាចារ្យអន់ដ្រេគីម ថេហ្គុន និងលោកប៉ូល ជុងហាសាង ព្រមទាំងគ្រីស្តបរិស័ទទាំងប្រុស ទាំងស្រីនៅលីវ ឬអ្នកមានគ្រួសារ ចាស់ក្មេង ស៊ូបូជាជីវិតជាជាងលះបង់ជំនឿរបស់ខ្លួន។

សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ ប្រាញ ៣,១-៩​ ឬ រ៉ូម ៨,៣១-៣៩

មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់ គេ​នឹង​មិន​ជួប​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ អ្នក​ឆោត​ល្ងង់​ស្មាន​ថា មនុស្ស​សុចរិត​បាត់​បង់​ជីវិត ហើយ​យល់​ថា​ការ​លា​ចាក​លោក​នេះ ជា​មហន្ត‌រាយ​របស់​មនុស្ស​សុចរិត។ គេ​ស្មាន​ទៀត​ថា ពេល​ឃ្លាត​ឆ្ងាយ​ពី​លោក​យើង​នេះ មនុស្ស​សុចរិត​វិនាស​សាប​សូន្យ។ ប៉ុន្តែ តាម​ពិត​មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​សេចក្តី​សុខ​សាន្ត។ តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ធម្មតា អ្នក​សុចរិត​ទាំង​នោះ​បាន​រង​ទុក្ខ​ទោស​មែន តែ​ពួក​គេ​មាន​សង្ឃឹម​យ៉ាង​មោះ​មុត​ថា នឹង​ទទួល​ជីវិត​អមតៈ។ 5 ព្រះ‌ជាម្ចាស់​វាយ​ប្រដៅ​ពួក​គេ​តែ​បន្តិច​ទេ តែ​ពួក​គេ​នឹង​ទទួល​សុភមង្គល​ដ៏​បរិបូណ៌។ ព្រះ‌ជាម្ចាស់​ល្បង​ល​ពួក​គេ ហើយ​ឈ្វេង​យល់​ថា​ ពួក​គេ​ពិត​ជា​សម​នៅ​ជា​មួយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បន្សុទ្ធ​ពួក​គេ​ដូច​ជាង​បន្សុទ្ធ​មាស​ក្នុង​ឡ ព្រះ‌អង្គ​ទទួល​ពួក​គេ ដូច​ទទួល​តង្វាយ​ដុតទាំង​មូល។ លុះ​ដល់​ពេល​កំណត់ ដែល​ព្រះ‌អង្គ​យាង​មក​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ពួក​គេ​នឹង​ភ្លឺ​ដូច​អណ្តាត​ភ្លើង​ឆាប​ឆេះ​ជញ្រ្ជាំង។ ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា ហើយ​គ្រប់​គ្រង​លើ​ជាតិ​សាសន៍​ជា​ច្រើន។ ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ​លើ​ពួក​គេ​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​នឹង​យល់​ថា គម្រោង‌ការ​របស់​ព្រះ‌អង្គ​ពិត​ជា​ត្រឹម​ត្រូវ ហើយ​អស់​អ្នក​ដែល​ជឿ​ព្រះ‌អង្គ​នឹង​រួម​រស់​ជា​មួយ​ព្រះ‌អង្គ​ក្នុង​សេចក្តី​ស្រឡាញ់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ប្រណី​សន្តោស និង​មេត្តា​ករុណាចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ៨,៣១-៣៩

បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជាម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន? ព្រះ‌អង្គ​ពុំ​បាន​ទុក​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ទេ គឺ​ព្រះ‌អង្គ​បាន​បញ្ជូន​ព្រះ‌បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ ព្រះ‌អង្គ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់មក​យើង រួម​ជា​មួយ​ព្រះ‌បុត្រា​នោះ​ដែរ។ តើ​នរណា​អាច​ចោទ​ប្រកាន់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស បើ​ព្រះ‌អង្គ​ប្រោស​គេ​ឱ្យសុចរិត​ហើយ​នោះ? តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​ព្រះ‌គ្រីស្ដ‌យេស៊ូ​បាន​សោយ​ទិវង្គត ហើយ​ជា​ពិសេស​ព្រះ‌អង្គមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌បិតា និង​ទូល‌អង្វរ​ឱ្យ​យើង​ដូច្នេះ? តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ដ​បាន? ទុក្ខ​វេទនា ឬ​ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង ការ​បៀត‌បៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀក‌បំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់? ដូច​មាន​ចែង​ទុក​មក​ថាៈ ព្រោះ​តែ​ព្រះ‌អង្គ យើង​ត្រូវ​គេ​រក​សម្លាប់​ពី​ព្រឹក​ដល់​ល្ងាច គេ​ចាត់​ទុក​យើង​ដូច​ជា​ចៀម​ដែល​ត្រូវ​គេយក​ទៅ​សម្លាប់។ ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជម្នះ​លើស​ពី​អ្នក​មាន​ជ័យ‌ជម្នះ​ទៅ​ទៀត ដោយ​ព្រះ‌អម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។ ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្តី ជីវិត​ក្តី ទេវទូត​ក្តី វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ក្តី បច្ចុប្បន្ន‌កាល​ក្តី អនាគត‌កាល​ក្តី អំណាច​នានា​ក្តី អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្តី នៅ​ស្ថាន​ក្រោម​ក្តី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មក​ក្តី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ឱ្យ​យើង​ឃើញ​ក្នុង​ព្រះ‌គ្រីស្ដ‌យេស៊ូជា​អម្ចាស់​នៃ​យើង​បាន​ឡើយ។

ទំនុកតម្កើងលេខ ១២៦ (១២៥)១,៦ បទព្រហ្មគីតិ

ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សប្តិ
យើងសើចហ៊ោសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជ័យឃោសន៍សាយសព្វលាន់សូរសព្ទគ្រប់ទិសា
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា៖
«ព្រះម្ចាស់មានចេស្តាធ្វើអស្ចារ្យចំពោះគេ»
ព្រះអង្គបានធ្វើការដ៏អស្ចារ្យអ្វីម៉េ្លះទេ
យើងលែងគិតគ្នាន់គ្នេរបានល្ហើយល្ហែអរសប្បាយ
ឱ! ព្រះម្ចាស់ឧត្តមសូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ
អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ
គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,២៣-២៨

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖«បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត​ពុំ‌ខាន ប៉ុន្តែ អ្នក​ណា​បាត់‌បង់​ជីវិតព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​រួច​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​បាន​ពិភព‌លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់‌បង់​ជីវិត​នោះ​មាន​ប្រយោជន៍​អ្វី។ បើ​អ្នក​ណា​ខ្មាស​អៀនមិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រ​មនុស្ស​យាង​មកប្រកប​ដោយ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ព្រម​ទាំង​សិរី‌រុង​រឿង​របស់​ព្រះ‌បិតា និង​របស់​ទេវទូតដ៏‌វិសុទ្ធ ព្រះ‌អង្គ​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។ ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់»។ ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នោះ​មក ព្រះ‌អង្គ​នាំ​លោក​សិលា លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំដើម្បី​អធិ‌ស្ឋាន។

633 Views

Theme: Overlay by Kaira