អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី២៥
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រាប្រសូតជាមនុស្សដូចយើងខ្ញុំ ហើយបម្រើអ្នកដទៃរហូតដល់គេមើលងាយ និងធ្វើគុតផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យសុខចិត្តដាក់ខ្លួន និងដើរតាមព្រះបុត្រាព្រះអង្គជានិច្ចផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស អម ៨,៤-៧

អស់អ្នកដែលចេះតែជិះជាន់អ្នកក្រីក្រ ហើយធ្វើឱ្យជនទុគ៌តត្រូវវិនាស ចូរស្ដាប់ពាក្យខ្ញុំ! អ្នករាល់គ្នាតែងតែបន់ឱ្យបុណ្យចូលខែថ្មី និងថ្ងៃសប្ប័ទឆាប់ចប់ ដើម្បីបើកជង្រុកលក់ស្រូវ ដោយយកតៅតូចជាងធម្មតាមកវាល់ ហើយតម្លើង​ថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេ ដោយបំបាត់ភ្នែកជញ្ជីងទៀតផង។ អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុគ៌ត យកស្បែកជើងមួយគូទៅដូរយកជនក្រីក្រ។ សូម្បីតែ​អង្កាមក៏អ្នករាល់គ្នាលក់ដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ ដោយយកទឹកដីដែលជាមោទនភាពរបស់ជនជាតិអ៊ីស្រាអែល ធ្វើជាសាក្សីថា៖​«យើង​​​នឹងមិនភ្លេចអំពើអាក្រក់ណាមួយដែលពួកគេបានប្រព្រឹត្ដនោះឡើយ»។

ទំនុកតម្កើងលេខ ១១៣ (១១២), ១-២.៥-៨ បទព្រហ្មគីតិ

អស់អ្នកបម្រើព្រះជាអម្ចាស់ចូរនាំគ្នា
សរសើរកុំរួញរាថ្កើងនាមានៃព្រះម្ចាស់
ចូរតម្កើងព្រះនាមព្រះម្ចាស់ភ្លាមកុំក្រឡាស់
កុំភ្លេចព្រះអម្ចាស់ពីពេលនេះរហូតទៅ
តើមាននរណាមួយអាចធ្វើឱ្យដូចព្រះម្ចាស់
ព្រះអង្គគង់ខ្ពស់ណាស់លើអាកាសវិសុទ្ធក្រៃ
ព្រះអង្គត្រួតពិនិត្យយ៉ាងល្អន់ល្អិតមកផែនដី
លើមេឃមិនសល់អ្វីសព្វផែនដីមិនកំបាំង
ទ្រង់លើកមនុស្សទន់ខ្សោយមិនបណ្ដោយឱ្យឈឺស្លាំង
លើកផុតពីភក់ជ្រាំផុតអស់ទាំងធូលីដី
ដើម្បីឱ្យគេកាន់អំណាចបានល្អប្រពៃ
នឹងពួកដឹកនាំនៃប្រជារាស្រ្ដរបស់ទ្រង់
ព្រះអង្គប្រទានឱ្យស្រ្ដីអារខ្សោយមានកូនផង
សប្បាយឥតសៅហ្មងកូនរញង់នៅក្នុងផ្ទះ​

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ធម ២,១-៨

ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឱ្យគេទូលសូមព្រះជាម្ចាស់ អធិដ្ឋាន និងអង្វរព្រះអង្គទាំងអរព្រះគុណសម្រាប់មនុស្សទាំងអស់ផង។ ត្រូវទូលអង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឱ្យយើងរស់នៅបានសុខក្សេមក្សាន្ដ គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ដ និងមានជីវិតថ្លៃថ្នូរ។ នេះហើយជាការល្អ និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង ដែលទ្រង់សព្វព្រះហឫទ័យឱ្យមនុស្សទាំងអស់ទទួលការសង្គ្រោះ និងស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក គឺព្រះគ្រីស្ដយេស៊ូដែលជាមនុស្ស។ ព្រះអង្គបានបូជាព្រះជន្មដើម្បីលោះមនុស្សទាំងអស់។ នេះជាសក្ខីភាពមួយ ដែលព្រះអង្គបានបង្ហាញនៅពេលកំណត់។ ព្រះអង្គ​បានតែងតាំងខ្ញុំឱ្យប្រកាសសក្ខីភាពនេះ ឱ្យខ្ញុំធ្វើជាគ្រីស្ដទូត និងធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិតឥតកុហកទេ។ ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឱ្យបុរសៗអធិដ្ឋានទាំងលើកដៃឡើងលើដោយចិត្ដបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ (២ករ ៨,៩)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យេស៊ូគ្រីស្ដមានសម្បត្ដិដ៏ច្រើន ទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៦,១-១៣ (ឬយ៉ាងខ្លី ១៦,១០-១៣)

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«មានសេដ្ឋីម្នាក់បានប្រគល់មុខងារឱ្យអ្នកបម្រើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្ដិរបស់លោក។ មានគេមក​ជ​ម្រាប​លោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្ដិលោកយ៉ាងខ្ជះខ្ជាយ។ សេដ្ឋីក៏ហៅ​អ្នកមើលខុសត្រូវមកប្រាប់ថា៖«ចូរគិតបញ្ជីយកមកឱ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្ដិខ្ញុំតទៅទៀតបានឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នកមិនល្អសោះ»។ អ្នកបម្រើនោះរិះគិតក្នុងចិត្ដថា “ចៅហ្វាយលែងឱ្យអញទទួលខុសត្រូវលើទ្រព្យសម្បត្ដិលោកទៀត​ហើយ។ តើអញគិតធ្វើការអ្វីវិញហ្ន៎? អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ បើដើរសុំទាន ខ្មាសគេ។ អូ៎! នឹកឃើញហើយ! គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញឱ្យស្នាក់នៅផ្ទះគេ នៅពេលអញឈប់​កាន់កាប់ការងារនេះ”។ គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឱ្យចូលមកម្នាក់​ម្ដងៗ គាត់សួរអ្នកទីមួយថា៖«តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?»។ កូនបំណុល​នោះឆ្លើយថា៖«ជំពាក់ប្រេងមួយរយប៉ោត»។ អ្នកបម្រើប្រាប់ថា៖«នេះនែ៎! យកបញ្ជីរបស់អ្នក ហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់​ហាសិប​ប៉ោត»។ បន្ទាប់មក គាត់សួរម្នាក់ទៀតថា៖«តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?»។ កូនបំណុលនោះឆ្លើយថា៖«ជំពាក់ស្រូវប្រាំរយថាំង»។ អ្នកបម្រើប្រាប់ថា៖ «នែ៎! យកបញ្ជីរបស់អ្នកហើយសរសេរដាក់ថា ជំពាក់បួនរយថាំង»។ ម្ចាស់ក៏​សរសើរ​អ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះ តែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បតិ្ដលោកីយ៍ដែលតែងបញ្ឆោតចិត្ដនេះទៅធ្វើទាន ដើម្បីឱ្យមានមិត្ដភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយ​សូន្យ​​ទៅ មិត្ដភក្ដិទាំងនោះនឹងទទួលអ្នករាល់គ្នានៅក្នុងដំណាក់របស់ព្រះ​ជា​​ម្ចាស់»។

ព្រះយេស៊ូមានព្រះបន្ទូលថា៖«អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះ​ក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្ដិលោកីយ៍ ដែលតែងបញ្ឆោតចិត្ដនេះទេ ព្រះជាម្ចាស់ក៏ពុំអាចប្រគល់ទ្រព្យសម្បត្ដិដ៏ពិតប្រាកដមកអ្នករាល់គ្នាបានដែរ។ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បតិ្ដអ្នកដទៃផង ធ្វើម្ដេចឱ្យព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នាមកអ្នករាល់គ្នាបាន! គ្មានអ្នកណាអាច​បម្រើ​ម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ ស្រឡាញ់ម្នាក់ ស្មោះត្រង់​នឹង​ម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង គោរពបម្រើទ្រព្យសម្បត្ដិលោកីយ៍ធ្វើជាព្រះផងបានឡើយ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូបានប្រៀនប្រដៅយើងខ្ញុំឱ្យលះបង់ប្រយោជន៍ផ្ទាល់ខ្លួន និងបម្រើអ្នកដទៃ។ សូមទ្រង់ព្រះមេត្តាប្រោសបង្វែរចិត្តគំនិតយើងខ្ញុំ ឱ្យចេះប្រព្រឹត្តតាមព្រះបញ្ជារបស់ព្រះគ្រីស្តជានិច្ចផង។ យើងខ្ញុំសូមលើក កាយ វាចា ចិត្ត ថ្វាយព្រះអង្គរួមជាមួយព្រះយេស៊ូដែលបូជាព្រះជន្ម ហើយដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រទានវិន័យតែមួយឱ្យមនុស្សលោកកាន់ គឺឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គ ដោយស្រឡាញ់អ្នកដទៃដូចបងប្អូន។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ឱ្យយើងខ្ញុំ សូមព្រះវិញ្ញាណ​ជួយយើងខ្ញុំឱ្យធ្វើតាមព្រះបញ្ជារបស់ព្រះអង្គ ហើយឱ្យរួមរស់ជាមួយព្រះអង្គអស់កល្បជានិច្ចផង។

689 Views

Theme: Overlay by Kaira