អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី១៥​ ខែកញ្ញា
ព្រះនាងព្រហ្មចារិនីម៉ារីរងទុក្ខលំបាក
បុណ្យរម្លឹក
ពណ៌ក្រហម

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះមាតានៃព្រះបុត្រាព្រះអង្គឈរក្បែរឈើឆ្កាង ទាំងរួមទុក្ខជាមួយព្រះបុត្រា។ សូមទ្រង់ព្រះមេត្តាប្រោសព្រះសហគមន៍នៅប្រទេសកម្ពុជាដែលរួមទុក្ខជាមួយព្រះបុត្រាបានរស់ឡើងវិញរួមជាមួយព្រះអង្គ​ផង។

ពេលព្រះយេស៊ូបង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតា ព្រះអង្គដូចជាសូមឱ្យមនុស្សជ្រើសរើសផ្លូវមួយ ឬម្យ៉ាងទៀតទទួលស្គាល់ធម៌មេត្តាករុណានេះ ហើយប្រព្រឹត្តតាម ឬម្យ៉ាងបដិសេធមិនអើពើនឹងធម៌មេត្តាករុណានេះ។ ព្រះយេស៊ូសង្គ្រោះអស់អ្នកដែលជឿ​សង្ឈឹមលើព្រះអង្គ។ ព្រះនាងម៉ារីហាក់ “ឈឺចុកចាប់យ៉ាងខ្លាំង ដូចជាមានដាវមួយមកចាក់ទម្លុះដូងចិត្តរបស់នាង” ដោយឃើញព្រះយេស៊ូរងទុក្ខលំបាក និងឃើញមនុស្សបែកបាក់យ៉ាងនេះ មិនព្រមទទួលស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះបុត្រារបស់ព្រះនាងដែរ។

សូមថ្លែងលិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ ហប ៥,៧-៩

កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូលអង្វរ ទូលសូមព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គឱ្យរស់ពីស្លាប់។ ដោយព្រះគ្រីស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។ ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាដ៏ដោយ ព្រះអង្គក៏បានរៀនស្តាប់ ដោយរងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ទ្រង់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ។

ទំនុកតម្កើងលេខ ៣១ (៣០),២-៦.១៥-១៦.២០ បទកាកគតិ

ឱព្រះអម្ចាស់ខ្ញុំសូមប្រកាសសូមជ្រកក្រោមម្លប់
ជារៀងរហូតឥតមានឈរឈប់ទាំងថ្ងៃទាំងយប់
សូមរំដោះផង
សូមទ្រង់ផ្ទៀងស្តាប់ពាក្យខ្ញុំរៀបរាប់មិនឱ្យមានឆ្គង
សូមរំដោះខ្ញុំឱ្យឆាប់តែម្តងជាកំពែងផង
សង្គ្រោះរូបខ្ញុំ
ទ្រង់ជាសិលាកំពែងថ្មដាពាំងទូលបង្គំ
សូមជួយដឹកនាំឆ្លងផ្លូវតូចធំតម្រង់ទិសខ្ញុំ
ដោយយល់ព្រះនាម
សូមប្រោសឱ្យរួចពីពួកមនុស្សខូចពួនឃ្លាំចាំយាម
សូមជួយរំដោះពីអន្ទាក់ភ្លាមដ្បិតតែព្រះនាម
ទ្រង់ជួយការពារ
១៥បពិត្រព្រះម្ចាស់ទូលបង្គំភ័យណាស់សូមផ្ញើជីវ៉ា
ទៅលើព្រះអង្គហើយសូមពោលថាព្រះអង្គពិតជា
ព្រះរបស់ខ្ញុំ
១៦អាយុជីវិតរបស់ខ្ញុំស្ថិតដោយក្តីសុខដុម
នៅក្នុងព្រះហស្តព្រះម្ចាស់ឧត្តមសូមរំដោះខ្ញុំ
ផុតពីដៃខ្មាំង
២០បពិត្រព្រះម្ចាស់ព្រះទ័យសន្តោសវិសេសថ្កើងថ្កាន
ដល់អ្នកគោរពកោតខ្លាចគ្រប់ប្រាណមិនដែលរំខាន
អ្នកជ្រកជាមួយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះនាងព្រហ្មចារិនីម៉ារីពិតជាមានសុភមង្គល! ដោយព្រះនាងឈរនៅក្បែរឈើឆ្កាងព្រះជាម្ចាស់ ព្រះនាងពិតជាមរណសាក្សី ទោះបីព្រះនាងទទួលមរណភាពក្តី។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៩, ២៥-២៧

មាតា​ព្រះ‌យេស៊ូ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារី​ជា​ភរិយា​លោក​ក្លូប៉ាស និង​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ឈរ​ក្បែរ​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​ឃើញ​មាតា ព្រម​ទាំង​សាវ័ក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​ឈរ​នៅ​ជិត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖«អ្នក​អើយ! នេះ​ហើយ​កូន​របស់​អ្នក»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សាវ័ក​ថា «នេះ​ហើយ​ម្ដាយ​របស់​អ្នក»។ តាំង​ពី​ពេល​នោះ​មក សាវ័ក​នោះ​យក​គាត់​មក​នៅ​ជា​មួយ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២, ៣៣-៣៥

មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿង‌ឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។ លោក​តា​ស៊ីម៉ូន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារីជា​មាតា​ថា៖«ព្រះ‌ជាម្ចាស់​បាន​ចាត់​បុត្រ​នេះ​មក ដើម្បី​ឱ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ បុត្រ​នេះ​ជា​ទី​សម្គាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌ជាម្ចាស់ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។ បុត្រ​នេះ​ធ្វើឱ្យគំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើនលេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក‌ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត​របស់​នាង»។

បពិត្រព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះនាងម៉ារីធ្វើជាមាតារបស់ខ្ញុំ នៅពេលព្រះនាងឈរក្បែរឈើឆ្កាងព្រះបុត្រា។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់យើងខ្ញុំនៅថ្ងៃគោរពព្រះនាងម៉ារីដែលរងទុក្ខលំបាក។ យើងខ្ញុំក៏សូមថ្វាយកាយ វាចា ចិត្ត រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូ ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណ និងសូមលើកតម្កើងព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តពិតជាខាងដើម និងខាងចុងបំផុតនៃអ្វីៗទាំងអស់។ ព្រះអង្គពិតជាម្ចាស់នៃពេលវេលា ព្រះអង្គក៏យាងមកប្រមែប្រមូលអ្វីៗទាំងអស់ឱ្យស្ថិតនៅក្រោមអំណាចព្រះអម្ចាស់តែមួយដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និង សន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំ សូមឱ្យយើងខ្ញុំសុខចិត្តរួមទុក្ខជាមួយព្រះគ្រីស្ត ដើម្បីបង្គ្រប់ទុក្ខលំបាករបស់ព្រះអង្គសម្រាប់ព្រះសហគមន៍ផង។

644 Views

Theme: Overlay by Kaira