អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ព្រះយេស៊ូជាមនុស្សដ៏ពិតប្រាកដដូចគេដូចឯង ឯព្រះអង្គក៏ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែរ។ មានមួយថ្ងៃ សាវ័ករបស់ព្រះយេស៊ូបានយល់ខ្លះអំពីការអាថ៌កំបាំងអស្ចារ្យនេះ។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! តាំងពីដើមរៀងមក ព្រះអង្គបានអប់រំយើងខ្ញុំដោយសារព្យាការីជាច្រើន តែនៅពេលចុងក្រោយបង្អស់ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកសម្តែងសិរីរុងរឿងរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ដើម្បីឱ្យរួមរស់ជាមួយព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៧,៩-១០.១៣-១៤

នៅពេលយប់ ខ្ញុំដានីអែល មើលឃើញគេយករាជបល្ល័ង្កជាច្រើនមកតែងតាំង ហើយមានព្រះមួយអង្គដែលមានព្រះជន្មាយុចំណាស់​មកគង់លើបល្ល័ង្កមួយ ទ្រង់មានព្រះភូសាសស្គុះ មានព្រះកេសាសប្បុសដូចសំឡី។ ព្រះរាជបល្ល័ង្កនោះធ្វើអំពីអណ្តាតភ្លើង មានកង់កំពុត​ឆេះសន្ធោសន្ធៅ ហើយមានទន្លេហូរសុទ្ធតែភ្លើងផុសចេញពីមុខព្រះរាជបល្ល័ងទៀតផង។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើព្រះអង្គ និងរាប់លាននាក់ទៀតឈរនៅពីមុខព្រះអង្គ។ កាលគេរៀបចំកន្លែងសម្រាប់វិនិច្ឆ័យទោសរួចសព្វគ្រប់ហើយ គេក៏បើកក្រាំងបញ្ជី។ ពេលខ្ញុំយល់សព្វនោះ ខ្ញុំឃើញមានព្រះអង្គមួយ មានរូបដូចបុត្រមនុស្ស យាងមកលើពពកនៅផ្ទៃមេឃ លោកមកជិតព្រះដែលមានព្រះជន្មាយុចំណាស់ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ លោកបានទទួលទាំងអំណាចគ្រប់គ្រាន់ទាំងសិរីរុងរឿង ទាំងរាជ្យសម្បត្តិផង។ ប្រជាជនគ្រប់ប្រជាជាតិ គ្រប់ភាសា គោរពបម្រើលោក។ អំណាចគ្រប់គ្រងរបស់លោកមិនរលាយសាបសូន្យឡើយ។

ទំនុកតម្កើងលេខ ៩៧ (៩៦),១-២.៤-៦.៩ បទពាក្យ៧

ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអរសប្បាយ
មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់
មានផ្លេកបន្ទោរជះពន្លឺខ្ទ័រខ្ទារន្ទឺសព្វលោកា
ផែនដីតក់ស្លុតឥតឧបមាញ័រអស់កាយាដោយភិតភ័យ
ភ្នំនានាដែលនៅចំពោះភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ
ដូចជាក្រមួនត្រូវរលាយដោយកម្តៅថ្ងៃនៅមិនបាន
ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្តីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្រ្តទាំងប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់
បពិត្រព្រះជាអម្ចាស់ខ្ញុំព្រះអង្គឧត្តមផុតផែនដី
ប្រសើរលើសអស់ព្រះដទៃទោះព្រះផ្សេងក្តីមិនស្មើផង

សូមថ្លែងលិខិតទី ២ របស់សន្តសិលា ២សល ១,១៦-១៩

បងប្អូនជាទីស្រឡាញ់!
យើងពុំបានយករឿងប្រឌិតផ្សេងៗមកណែនាំបងប្អូនឱ្យស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រីស្តជាព្រះម្ចាស់នៃយើង និងឱ្យដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានយកភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គផ្ទាល់នឹងភ្នែកតែម្តង ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតា មកនៅពេលដែលព្រះសូរសៀងលាន់ឮចេញពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្តមកមកាន់ព្រះអង្គថា៖«នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។ យើងបានឮសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធ យើងក៏បានឮពាក្យព្យាការីបានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្តទៅលើពាក្យ នេះ ពិតជាត្រឹងត្រូវហើយ ព្រោះពាក្យនេះ ប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹតរហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើងក្នុងចិត្តបងប្អូន។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៨,៩ ;៣៥,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអបអរសាទរទទួលព្រះអម្ចាស់ ជាព្រះរបស់យើង! ចូរក្រាបថ្វាយបង្កុំព្រះអង្គ! ដោយសារព្រះពន្លឺរបស់ព្រះអង្គ យើងមើលពន្លឺព្រះអង្គឃើញ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,២៨-៣៦

ព្រះយេស៊ូនាំលោកសិលា លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំដើម្បីអធិដ្ឋាន។ ពេលកំពុងអធិដ្ឋាន ស្រាប់តែព្រះភក្រ្ដរបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ត្ររប​ស់ព្រះអង្គត្រឡប់ជាមានពណ៌ច្រចេះត្រចង់។ ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលីសន្ទនាជាមួយព្រះយេស៊ូ។ លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរដែលព្រះអង្គ ត្រូវសោយទិវង្គតនៅក្រុងយេរូសាឡឹម។ លោកសិលា និងមិត្តភក្កិរបស់លោកសម្រាន្តលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។​ លោកម៉ូសេ និងព្យាការីអេលីកំពុតតែចាកចេញពីព្រះយេស៊ូទៅ លោកសិលាទូលព្រះអង្គថា៖ “លោកគ្រូ! យើងខ្ញុំនៅទីនេះប្រសើរណាស់​ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលី”។ លោកសិលាមានប្រសាសន៍​ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។ កាលលោកសិលាកំពុងតែមាន ប្រសាសន៍ ស្រាប់តែមានពពកមួយគ្របបាំងគេទាំងអស់គ្នា ធ្វើឱ្យសាវ័កភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។ មានព្រះសូរសៀងបន្លឺក្នុងពពកថា៖«ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្តាប់ព្រះអង្គចុះ!»។ បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះសាវ័កឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណា​សោះឡើយ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសឱ្យសាវ័កបីនាក់ឃើញសិរីរុងរឿងរបស់ព្រះបុត្រា។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំ។ សូមប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជា​របស់ព្រះយេស៊ូគ្រីស្តដោយអនុគ្រោះ។ សូមប្រទានឱ្យយើងខ្ញុំទទួលសិរីរុងរឿងនៅថ្ងៃណាមួយផង!។

បពិត្រព្រះជាម្ចាស់ដ៍មានតេជានុភាពសព្វប្រការ ហើយដែលគង់នៅជានិច្ច! យើងខ្ញុំសូមអរព្រះគុណ និងសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ ជាព្រះបុត្រាព្រះអង្គ! គឺព្រះបុត្រានេះ ដែលមានរូបកាយដូចយើងខ្ញុំ បានបង្ហាញសិរីរុងរឿង ឱ្យសាវ័កបីនាក់ឃើញ។ ព្រះបុត្រាបានលើកទឹកចិត្តសាវ័ក និងពង្រឹងជំនឿរបស់គេ មុនពេលទ្រង់សោយទិវង្គត។ ព្រះបុត្រាបានបំភ្លឺយើងខ្ញុំមានសេចក្តីសង្ឈឹមយ៉ាងមាំថា យើងខ្ញុំមុខជានឹងទទួលសិរីរុងរឿងដូចព្រះអង្គនៅថ្ងៃណាមួយពុំខាន។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំដែលរស់នៅលើផែនដីនេះ សូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រោសឱ្យនំ និងស្រាទៅជាព្រះកាយ និងព្រះលោហិតព្រះបុត្រាព្រះអង្គធ្វើជាអាហារសម្រាប់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យនឹកគិតដល់សិរីរុងរឿង ដែលព្រះអង្គបម្រុងនឹងប្រទានឱ្យយើងខ្ញុំរួមជាមួយព្រះយេស៊ូផង។

940 Views

Theme: Overlay by Kaira