អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី ០១ ខែសីហា
សន្ដអាលហ្វុងសូ ម៉ារី ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
បុណ្យរម្លឹក
ពណ៌ស

លោកអាលហ្វុងសូ (១៦៩៦-១៧៨៧) ជាមេធាវីដ៏មានឈ្មោះល្បីម្នាក់ នៅក្រុងណាប៉ូលី (ប្រទេសអ៊ីតាលី)។ កាលលោកអាយុសាមសិបឆ្នាំ លោកទទួលមុខងារជាបូជាចារ្យ ហើយខិតខំពន្យល់គម្ពីរក្នុងចំណោមជនក្រីក្រ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ក្នុងគោលបំណងប្រកាសដំណឹងល្អនៅស្រុកស្រែ។ បន្ទាប់មក លោកទទួលមុខងារជាអភិបាលព្រសហគមន៍។ ដប់បីឆ្នាំកន្លងមកទៀតលោកមានជំងឺជា​ទម្ងន់ ចូលជ្រកកោនក្នុងក្រុមគ្រួសារដែលលោកបានបង្កើតនោះ លោកនិពន្ធសៀវភៅជាច្រើន ដើម្បីខិតខំប្រៀនប្រដៅគ្រីស្តបរិស័ទឱ្យកាន់តាមធម្មវិន័យ ដោយនឹកដល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ជានិច្ច។

បពិត្រព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅជានិច្ច! ព្រះអង្គនៅតែប្រោសប្រទានឱ្យមានគ្រីស្តបរិស័ទធ្វើជាគំរូបង្ហាញព្រហ្មវិហារធម៌ សម្រាប់អ្នកដ៏ទៃប្រតិបត្តិតាម។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំយកតម្រាប់ធ្វើតាមសន្តអាលហ្វុងសូ ទាំងយកចិត្តទុកដាក់ខ្នះខ្នែងនាំការសង្គ្រោះរបស់ព្រះអង្គដល់បងប្អូន សូមប្រោសឱ្យយើងខ្ញុំទទួល​សុភមង្គលនៅស្ថានបរមសុខទៀតផង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រ៉ូម ៨,១-៤

​ ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ ឥត​មាន​ទោស‌ពៃរ៍​ទៀត​ឡើយ​ ដ្បិត​វិន័យ​របស់​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត​ក្នុង​អង្គ​ព្រះ‌គ្រីស្ដ‌យេស៊ូ បាន​រំដោះ​ខ្ញុំ​ឱ្យ​រួច​ផុត​ពី​បាប​ និង​ពី​សេចក្ដី​ស្លាប់។ ការ​ណា​ដែល​វិន័យ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​ឱ្យវិន័យ​នោះ​ទៅ​ជា​អស់​ឫទ្ធិ ព្រះ‌ជាម្ចាស់​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប ព្រះ‌អង្គ​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់ឱ្យ​យាង​មក មាន​ជាតិ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាបក្នុង​ឋានៈ​ជា​មនុស្ស។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ប្រោស​យើងឱ្យ​សុចរិត ស្រប​តាម​ការ​តម្រូវ​របស់​វិន័យ គឺ​ចំពោះ​យើង​ដែល​មិន​រស់​នៅ​តាម​លោកីយ៍ តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ​វិញ

ទំនុកតម្កើងលេខ ១១៩ (១១៨),៩-១៤ បទពាក្យ ៧

តើពួកយុវជនធ្វើយ៉ាងណាឱ្យមានកិរិយាល្អត្រឹមត្រូវ
គឺប្រតិបត្តិត្រង់តាមផ្លូវមាគ៌ាតទៅនៃព្រះអង្គ
១០ខ្ញុំខំស្វះស្វែងមិនមានឈប់ទោះថ្ងៃឬយប់ចិត្តតម្រង់
កុំទុកឱ្យខ្ញុំនៅត្រមង់វង្វេងវង្វាន់ពីវិន័យ
១១ខ្ញុំសូមតាំងចិត្តថែរក្សាបន្ទូលសន្យាដ៏ប្រពៃ
នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វីឱ្យទាស់ហឫទ័យទ្រង់ឡើយណា
១២បពិត្រព្រះម្ចាស់ដ៏ឧត្តមទូលបង្គំខ្ញុំលើកហត្ថា
តម្កើងព្រះអង្គសូមមេត្តាបង្រៀនខ្ញុំណាស្គាល់វិន័យ
១៣ខ្ញុំតែងតែពោលឥតឈរឈប់រៀបរាប់សព្វគ្រប់នូវសេចក្តី
ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃសម្រេចព្រះទ័យផ្តល់ជាទាន
១៤ទូលបង្គំត្រេកអរអនេកដោយបានពឹងផ្អែកដំបូន្មាន
ប្រៀបដូចជាខ្ញុំទទួលបានសម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៣-១៩

 «អ្នក​រាល់​គ្នា​ជា​អំបិលសម្រាប់​មនុស្ស​លោក ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឱ្យប្រៃ​ឡើង​វិញ​បាន?។ អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ គឺ​មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅឱ្យមនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។ អ្នក​រាល់​គ្នា​ជា​ពន្លឺសម្រាប់​បំភ្លឺ​មនុស្ស​លោក។ គេ​មិន​អាច​លាក់​បំបាំង​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ​បាន​ឡើយ។ គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ​នោះ​ទេ គឺ​គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះ​បំភ្លឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ។ ចូរ​ឱ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នាបំភ្លឺ​មនុស្ស​ទាំង‌ឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នាដែល​គង់​នៅ​ស្ថាន​បរម‌សុខ»។ «សុំ​កុំ​នឹក​ស្មាន​ថា​ខ្ញុំ​មក​លុប​បំបាត់​គម្ពីរ‌វិន័យ ឬ​គម្ពីរ​ព្យាការី​ចោល​ឡើយ។ ខ្ញុំ​មិន‌មែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើ​ឱ្យ​គម្ពីរ​មាន​អត្ថ‌ន័យ​ពេញ​លក្ខណៈ​ទៅ​វិញ​។ ខ្ញុំ​សុំ​ប្រាប់ឱ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែន‌ដីនៅ​ស្ថិត‌ស្ថេរ ដរាប​នោះ គ្មាន​ក្បៀស ឬ​បន្ដក់​ណា​មួយ​ក្នុង​គម្ពីរ‌វិន័យត្រូវ​រលុប​បាត់​ឡើយ គឺ​គម្ពីរ​ទាំង​មូល​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​ទី​បំផុត។ អ្នក​ណា​ល្មើស​បញ្ញាត្តិ​តូច​មួយ​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ឱ្យធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូច​ជាង​គេក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ប្រតិ‌បត្តិ​តាម​វិន័យ ហើយ​បង្រៀន​អ្នក​ផ្សេង​ឱ្យប្រតិ‌បត្តិ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានឱ្យសន្តអាលហ្វុងសូថ្វាយខ្លួនទាំងស្រុងរួមជាមួយព្រះគ្រីស្តដែលទ្រង់មានព្រះជន្មអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានឱ្យសន្តអាលហ្វុងសូ យកចិត្តទុកដាក់ដាស់តឿនគ្រីស្តបរិស័ទឱ្យគោរពព្រះកាយព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលព្រះគ្រីស្តជាញឹកញាប់ និងរួមជាមួយព្រះគ្រីស្តកាន់តែជិតស្និទ្ធឡើងៗផង។

1,542 Views

Theme: Overlay by Kaira