អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី១៦
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦

សូមចុចទីនេះ

សន្តយ៉ាកុប ជាបងរបស់សន្តយ៉ូហាន ត្រូវជាកូនលោកសេបេដេ ព្រះយេស៊ូដាក់ឈ្មោះបងប្អូនទាំងពីរនាក់ថា “កូននៃផ្គរលាន់” ព្រោះអ្នកទាំងពីរមានចិត្តខ្លាំង។ ព្រះអង្គជ្រើសរើសលោកសិលា​ ព្រមទាំងលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ឱ្យធ្វើសាក្សីពិសេសនៅពេលព្រះអង្គសម្តែងសិរីរុងរឿងនៅលើភ្នំ ពេលព្រះអង្គអធិដ្ឋាននៅក្នុងសួនឧទ្យានកេសេម៉ានី។ ព្រះអង្គពន្យល់ឱ្យអ្នកទាំងពីរយល់អំពីផ្លូវទៅកាន់សិរីរុងរឿងដ៏ពិតប្រាកដ គឺត្រូវលះបង់ចិត្តខ្លាំងរបស់ខ្លួន និងលះបង់ភាពលោភលន់ចង់បានអំណាចត្រួតត្រាអ្នកដ៏ទៃ។ លោកទទួលមរណភាពដោយសារព្រះបាទហេរ៉ូដអគ្រីប៉ាបញ្ជាឱ្យគេចាប់កាត់ក (កក ១២,២)។ ដូច្នេះ លោកយ៉ាកុបជាគ្រីស្តទូតដែលត្រូវបានបូជាជីវិតថ្វាយព្រះគ្រីស្តមុនគេបង្អស់។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៧,១-១១

ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយេរេមីដូចតទៅ៖«ចូរទៅឈរនៅមាត់ទ្វារ​ព្រះវិហារ ហើយប្រកាសពាក្យនេះថា អ្នកទាំងអស់គ្នាជាជនជាតិយូដាអើយ! អ្នករាល់គ្នា​ចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំព្រះអម្ចាស់ ចូរនាំគ្នាស្តាប់ព្រះបន្ទូល​របស់ព្រះអង្គ!។ ព្រះអម្ចាស់នៃពិភពទាំងមូលដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា៖ “ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ! នោះយើងនឹងទុកឱ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។ មិនត្រូវទុកចិត្តលើពាក្យដែលអ្នករាល់គ្នាចេះតែបញ្ឆោតខ្លួនឯងថា “ទីនេះជាព្រះវិហារ​របស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់!” សោះ​ឡើយ។ ប្រសិនបើអ្នករាល់គ្នាកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែល​អ្នករាល់គ្នាប្រព្រឹត្ដ ប្រសិនបើអ្នករាល់គ្នាពិតជារក​យុត្តិធម៌ឱ្យគ្នាទៅវិញទៅមក ប្រសិនបើអ្នករាល់គ្នាឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ប្រសិនបើ​អ្នករាល់គ្នាឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយបើអ្នករាល់គ្នាឈប់រត់ទៅគោរពព្រះដទៃដែលធ្វើឱ្យអ្នករាល់គ្នាត្រូវវេទនា នោះយើងនឹងទុកឱ្យអ្នករាល់គ្នា​ចូលមកទីនេះ និងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឱ្យបុព្វបុរសរបស់អ្នករាល់គ្នាតាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ។ ប៉ុន្តែ អ្នករាល់គ្នាទុកចិត្តលើពាក្យដែលអ្នករាល់គ្នាចេះតែបញ្ឆោតខ្លួនឯង ជាពាក្យ​ឥតបានការនោះទៅវិញ។ អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការបូជាថ្វាយព្រះបាល និងរត់ទៅគោរពព្រះដទៃដែលអ្នករាល់គ្នាពុំ​ស្គាល់ពីមុន រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងព្រះវិហារនេះ ដែលជាដំណាក់​របស់យើង។ អ្នករាល់គ្នាហ៊ាប្រកាសថា នៅកន្លែងនេះ​យើងរួចខ្លួន!។ អ្នករាល់គ្នា​ពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើមតទៅទៀត។ តើអ្នករាល់​គ្នាស្មានថា ព្រះវិហារដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ទំនុកតម្កើងលេខ ៨៤ (៨៣),២-៦.១១ បទព្រហ្មគីតិ

ព្រះម្ចាស់លើពិភពទូទាំងសព្វលើផែនដី
ខ្ញុំស្ម័គ្រពន់ពេកក្រៃព្រះដំណាក់ព្រះអង្គណាស់
ខ្ញុំសែនអន្ទះសារចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់
ចង់ចូលវិហារព្រះជាអម្ចាស់ទាំងចិត្តកាយ
ចិត្តចង់នៅជាមួយព្រះអង្គជួយមិនរសាយ
អស់ពីកម្លាំងកាយមិនមានណាយរួមទាំងចិត្ត
ត្រចៀកកាំ និងចាបជាដរាបវានែបនិត្យ
សំបុកធ្វើនៅជិតទីអាសនៈនៃព្រះអង្គ
អស់អ្នកដែលបានស្នាក់ក្នុងដំណាក់ដ៏ត្រចង់
មានសុភមង្គលផងសរសើរថ្កើងទ្រង់មិនឈប់
អ្នកណាដែលផ្អែកពឹងលើកម្លាំងព្រះជាម្លប់
ដ្បិតគេស្វែងមិនឈប់ដំណាក់គាប់ដោយស្មោះសរ
១១មួយថ្ងៃដែលនៅក្នុងមួយថ្ងៃដែលនៅក្នុង
ជាងរស់មួយពាន់ថ្ងៃនៅកន្លែងដទៃទៀត
ខ្ញុំបានសម្រេចចិត្តឈរនៅជិតមិនចង់ឃ្លាត
ជាជាងស្នាក់នៅបៀតក្នុងលំនៅមនុស្សអាក្រក់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,២៤-៣០

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅកាន់បណ្តាជនថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងបុរសម្នាក់ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែ​របស់គាត់។ ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់មកព្រោះស្រងែនៅ​ក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។ ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើង​ដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថា៖«លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?»។ ម្ចាស់តបវិញថា៖«ពិតជាមាន​មារសត្រូវមកព្រោះហើយ!»។ ពួកអ្នកបម្រើសួរលោកទៀតថា៖«តើលោកចង់ឱ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?»។ ម្ចាស់តបថា៖«កុំអី! បើអ្នករាល់គ្នាដក​ក្រែងលោដោយស្រូវមកជាមួយដែរ ទុកឱ្យវាដុះជាមួយគ្នា រហូតដល់ស្រូវទុំចុះ! ពេលនោះខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែចងជាបាច់ យកទៅដុតចោល​ជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកឱ្យខ្ញុំ»។

621 Views

Theme: Overlay by Kaira