អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ពាក្យលំនាំ

(អ្នកអានពាក្យលំនាំនេះ គឺអ្នកផ្សេងពីអ្នកប្រកាសព្រះបន្ទូល)
តាមគម្ពីរដំណឹងល្អតាមលោកយ៉ូហាន ព្រះយេស៊ូផ្លុំខ្យល់ គឺព្រះវិញ្ញាណលើក្រុមសាវ័កនៅថ្ងៃ​ព្រះ​អង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ ព្រះវិញ្ញាណ​ជា​ព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ តាមលោកម៉ាថាយ លោកលូកា និង​លោក​យ៉ូហាន ព្រះយេស៊ូចាត់ក្រុមសាវ័កឱ្យទៅប្រកាសដំណឹងល្អនៅថ្ងៃព្រះអង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ រីឯលោកលូកាជាអ្នកនិពន្ធគម្ពីរកិច្ចការគ្រីស្តទូតដែរ លោកចែងថា ព្រះយេស៊ូចាត់ព្រះវិញ្ញាណនៅបុណ្យថ្ងៃទី ៥០ វិញ ជាថ្ងៃជនជាតិយូដានាំគ្នារំឭកអំពីព្រះជាម្ចាស់ប្រទានធម្មវិន័យនៅលើភ្នំស៊ីណៃពីដើម។ លោកលូកា ចែងដូច្នេះ ដើម្បីពន្យល់ថា ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ ជាធម្មវិន័យថ្មីរបស់ព្រះសហគមន៍។ ព្រះសហគមន៍ជាប្រជារាស្រ្តថ្មីរបស់ព្រះជាម្ចាស់ មានភារកិច្ចប្រមែប្រមូលមនុស្សដែលខ្ចាត់ខ្ចាយគ្នាឱ្យចូលរួមក្នុងមហាគ្រួសារតែមួយ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះគ្រីស្តចាក់បង្ហូរព្រះវិញ្ញាណព្រះអង្គលើមនុស្ស​គ្រប់ជាតិសាសន៍។ សូមទ្រង់ព្រះមេត្តាប្រោសប្រណីដល់មនុស្សលោកដែលបាក់បែកគ្នា ឱ្យរួមគ្នាជាធ្លុង​តែមួយក្នុង​មហា​គ្រួសាររបស់ព្រះអង្គ សូមប្រោសយើងខ្ញុំជាព្រះសហគមន៍ ឱ្យធ្វើជាសញ្ញាសម្គាល់នៃពិភពលោកថ្មីដែលរួបរួមគ្នា​ជាធ្លុងតែមួយផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២,១-១១

នៅបុណ្យថ្ងៃទីហាសិបមកដល់ ក្រុមសាវ័ករួមប្រជុំទាំងអស់គ្នានៅកន្លែងតែមួយ។ រំពេចនោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹកពីលើមេឃមក ដូចជាខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។ ក្រុមសាវ័កបានឃើញ ហាក់​ដូច​ជាមានអណ្តាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។ អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្តើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឱ្យ។
ពេល​​នោះ មានជន​ជាតិ​យូដាជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់មកពីប្រទេសនានាក្នុងពិភពលោកទាំងមូល ស្នាក់​នៅ​ក្រុង​យេរូសា​ឡឹម​ដែរ។ ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះ​ម្នាក់​ៗបានឮក្រុមសាវ័កនិយាយភាសារបស់ខ្លួន។ អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរទាំងពោល​ថា​៖ «អ្នក​ដែល​​កំពុងនិយាយនេះ សុទ្ធតែជាអ្នកស្រុកកាលីឡេទេតើ។ ចុះហេតុដូចម្តេច បានជា​យើងឮគេ​និយាយ​ភាសា​របស់​យើង​រៀងៗខ្លួនទៅវិញដូច្នេះ? គឺទាំងអ្នកស្រុកប៉ារថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមី ស្រុកយូ​ដា ​ស្រុកកាប៉ាដូស ស្រុកប៉ុនតុស ស្រុកអាស៊ី ស្រុកព្រីស៊ី ស្រុកប៉ាមភីលី ស្រុកអេស៊ីប ស្រុកលីប៊ី ដែល​នៅក្បែ​រស្រុក​គី​រ៉េន និងអស់អ្នកមកពីក្រុងរ៉ូមទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះ​ក្រែត​ ទាំង​ជនជាតិ​អា​រ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។

ទំនុកតម្កើងលេខ ១០៤ (១០៣),១.២៤.២៩-៣១.៣៤ បទពាក្យ ៧

ខ្ញុំសូមតម្កើងព្រះអម្ចាស់ប្រសើរខ្លាំងណាស់អស់ពីចិត្ត
ព្រះអង្គជាព្រះនៃខ្ញុំពិតឧត្តមបំផុតលើលោកា
២៤បពិត្រព្រះអើយព្រះអម្ចាស់គ្រប់ស្នាព្រះហស្តច្រើនមិនតិច
ផែនដីមានអ្វីច្រើនអនេកសុទ្ធតែកើតមកពីព្រះអង្គ
២៩ប្រសិនបើទ្រង់មិនរវល់នោះគេនឹងខ្វល់ជួបភ័យគ្រោះ
បើទ្រង់ដកយកខ្យល់ទាំងអស់នោះគេលែងរស់នឹងក្សិណក្ស័យ
៣០ពេលណាព្រះអង្គទ្រង់ប្រទានដង្ហើមឱ្យមានខ្យល់និស្ស័យ
គេកើតឡើងវិញពេញផែនដីសព្វអស់អ្វីៗមានព្រមគ្នា
៣១សូមសិរីរុងរឿងរបស់ព្រះអម្ចាស់អស់កល្បយូរយារ
សូមទ្រង់រីករាយដោយសារស្នាព្រះហស្តអស្ចារ្យរបស់ទ្រង់
៣៤ឱ!ព្រះអម្ចាស់សូមឱ្យបទដែលខ្ញុំកំណត់បានគួរគាប់
ឱ្យខ្ញុំសប្បាយចិត្តអរជាប់ដោយសារតែព្រះជាអម្ចាស់

អត្ថបទទី២៖ សូមថ្លែងលិខិតគ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,៨-១៧

បងប្អូនជាទីស្រឡាញ់!
អស់អ្នកដែលនៅខាងលោកីយ៍ ពុំអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ។ ចំ​ពោះ​បងប្អូន បងប្អូនមិនមែនស្ថិតនៅក្រោមអំណាចលោកីយ៍ទៀតទេ គឺរស់នៅតាមព្រះវិញ្ញាណ ព្រោះ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ត អ្នកនោះមិនមែនជាកូនចៅរបស់ព្រះ​អង្គទេ។ ប្រសិនបើព្រះគ្រីស្តគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់។ ព្រោះតែបាបក៏ដោយ ក៏ព្រះ​វិញ្ញាណ​នៅតែផ្តល់ជីវិតឱ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឱ្យបានសុចរិត។ ប្រសិនបើព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មីដ៏រុងរឿង សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះ គ្រីស្តឱ្យមានព្រះជន្មថ្មីដ៏រុងរឿង ទ្រង់ក៏នឹងប្រទានឱ្យរូបកាយរបស់បងប្អូនដែលរមែងតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។
បងប្អូនអើយ! ហេតុនេះ យើងមានជំពាក់ម្យ៉ាង តែមិនមែនជំពាក់ខាងលោកីយ៍ ដើម្បីរស់តាម​លោកីយ៍​ទៀត​ឡើយ។ ប្រសិនបើបងប្អូន រស់តាមលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើ​បង​ប្អូនពឹង​ផ្អែក​លើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមលោកីយ៍ បងប្អូនមុខតែមានជីវិត ដ្បិត​អស់​អ្នក​ដែលព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់។ បងប្អូនពុំបានទទួលវិញ្ញាណ​ដែលធ្វើ​ឱ្យបងប្អូន​ទៅ​ជាខ្ញុំបម្រើ ហើយឱ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណ ដែលធ្វើឱ្យបងប្អូន​ទៅជាបុត្រ​ធីតារបស់​ព្រះ​ជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា “អប្បា!” ឱព្រះបិតា! គឺព្រះ វិញ្ញាណ​ផ្ទាល់​ដែល​ផ្តល់​សក្ខីភាព ឱ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន។ ប្រសិនបើ​យើងពិត​ជាបុត្រ​ធី​តា​មែននោះ យើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់ គឺទទួលមត៌ករួម​ជាមួយព្រះ​គ្រីស្ត។​ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។

បទលើកតម្កើងព្រះវិញ្ញាណ បទពាក្យ ៧

ឱ! ព្រះវិញ្ញាណព្រះបវរសូមយាងកុះករក្នុងដួងចិត្ត
សូមចាត់ពន្លឺរស្មីពិតឱ្យមកតាំងស្ថិតលើអស់យើង
ឱ! ព្រះបិតាអ្នកកម្សត់ក្រីក្រទុគ៌តបិតាថ្កើង
យាងមកប្រទានកុំបីឆ្មើងអំណោយក្រាស់ស្តើងកូនទទួល
សូមយាងមកបំភ្លឺគំនិតបំភ្លឺដួងចិត្តកុំឱ្យជ្រួល
ទប់ឱ្យនឹងនមិនរំជួលរស់នៅសុខស្រួលក្នុងអំណោយ
ព្រះអង្គលួងលោមដួងចិត្តខ្ញុំទ្រង់គង់សម្ងំមិនមែនខ្សោយ
ព្រះអង្គជាម្លប់ពីមុខក្រោយត្រជាក់ត្រជុំពេលខ្ញុំហត់
ព្រះអង្គប្រទានឱ្យសម្រាកកុំឱ្យលំបាកហួសកំណត់
ក្តៅហួតក្តៅហែងហេវកម្សត់ព្រះអង្គជាផ្លិតបក់ត្រជាក់
កាលណាយើងខ្ញុំកើតទុក្ខព្រួយព្រះអង្គលើកស្ទួយមិនស្ទើរស្ទាក់
ទឹកចិត្តខ្ញុំឡើងខ្ពស់ប្រត្យ័ក្សឥតបីមានញាក់ស្លុតរន្ធត់
ឱ! ពន្លឺចែងត្រចះត្រចង់ឥតខ្វះមិនរលត់
យាងមកបំភ្លឺនិងបំពត់អ្នកជឿសង្ឃឹមលើព្រះអង្គ
កុំតែព្រះអង្គយាងមកប្រោសយាងមកសន្តោសគ្មានបង្អង់
កុំអីមនុស្សលោកគ្មានផ្លូវត្រង់គ្មានចិត្តគ្មានចង់ធ្វើអ្វីឡើយ
កិច្ចការទាំងអស់ដែលគេធ្វើជុំពាក់បាបស្ទើរពុំដែលស្បើយ
សូមទ្រង់យាងមកលាងឱ្យហើយអ្វីៗអាក្រក់ចេញឱ្យអស់
សូមទ្រង់ស្រោចលើចិត្តហែងហួតកុំឱ្យក្រៀមស្ងួតសោះកក្រោះ
និងចិត្តដែលមានស្នាមរបួសឱ្យមានសម្រស់ស្រស់បំព្រង
សូមបន្ទន់ចិត្ត កាយ វាចាកុំឱ្យមុសាមានសៅហ្មង
សូមប្រទានតាមព្រះបំណងព្រះទ័យថ្លាយង់កុំខានណា
សូមតម្រង់ចិត្តកោងវេរវៀចចិត្តខូចកាចកៀចដោយហឹង្សា
ខន្តីអំណត់តាមមាគ៌ាតាមក្តីប្រាថ្នាព្រះទ័យទ្រង់
សូមទ្រង់ប្រទានអំណោយសព្វឱ្យមានភពភ័ព្វបែបទំនង
ដល់អ្នកជឿផងតាមបំណងចិត្តជឿលើទ្រង់ជាអម្ចាស់
សូមទ្រង់ប្រទានបុណ្យកុសលឱ្យបានមគ្គផលក្រែលក្រៃក្រាស់
អំណរសប្បាយមានដេរដាសរហូតដល់អស់កល្បទៅហោង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះវិញ្ញាណដ៏វិសុទ្ធ! សូមយាងមក! សូមជ្រួតជ្រាបចិត្តគំនិតអ្នកបម្រើព្រះអង្គ! សូម​ប្រោសប្រទានសេចក្តីស្រឡាញ់របស់ព្រះអង្គឱ្យយើងខ្ញុំផង! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,១៥-១៦.២៣-២៦

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅ​កាន់​ក្រុម​សាវ័កថា៖ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ ខ្ញុំនឹងអង្វរព្រះបិតា ហើយ​ទ្រង់​ប្រទានព្រះអង្គដែលជួយការពារឱ្យគង់នៅជាមួយអ្នករាល់គ្នា ជាដរាបតរៀងទៅ។ អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំក៏នឹងមកតាំងលំនៅ នៅក្នុង​អ្នក​នោះ​ដែរ។ អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្តិតាមពាក្យខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិន​មែន​ជា​ពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំឱ្យមក។
ខ្ញុំបានប្រាប់សេចក្តីទាំងនេះឱ្យអ្នករាល់គ្នាដឹង ក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ ប៉ុន្តែ​ព្រះអង្គ​ដែលជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះបិតាចាត់ឱ្យមកក្នុងនាមខ្ញុំ នឹងបង្រៀន​សេចក្តី​ទាំង​អស់​ដល់​អ្នករាល់គ្នា ព្រមទាំងរំឭកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណមកយើងខ្ញុំ តាមព្រះបន្ទូលសន្យានៃ​ព្រះ​​​បុត្រាព្រះអង្គ។ សូមព្រះវិញ្ញាណបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់ការអាថ៌កំបាំងដ៏អស្ចារ្យនៃអភិបូជា និង​ណែ​នាំ​ឱ្យ​ស្គាល់​សេចក្តីពិតគ្រប់យ៉ាងទៀតផង។

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែល​មានព្រះជន្ម​គង់​នៅអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ និងសូមលើកតម្កើងសិរីរុងរឿងរបស់​ព្រះអង្គ។​ ព្រះអង្គ​បាន​ប្រោស​ប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំជាបុត្រធីតាព្រះអង្គ ដើម្បីឱ្យយើងខ្ញុំរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ។ កាល​ព្រះសហគមន៍ទើបកើតមក ព្រះវិញ្ញាណបានប្រោសឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះ​អង្គជាព្រះដ៏ពិតប្រាកដ​តែ​មួយ ដើម្បីឱ្យគេប្រកាសជំនឿតែមួយ តាមភាសារៀងៗខ្លួន។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូម​លើក​​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គថែរក្សា​ព្រះសហគមន៍​ជា​និច្ច។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណដល់ព្រះសហគមន៍ឱ្យបានពេញបរិបូណ៌។ សូមឱ្យយើងខ្ញុំជា​គ្រីស្ត​បរិស័ទ​មានជំនឿកាន់តែមាំមួនឡើងៗ និងស្ម័គ្រចិត្តរួមរស់ជាមួយព្រះបុត្រាកាន់តែជិតស្និទ្ធឡើងៗ ព្រមទាំងបង្ហាញការសង្គ្រោះរបស់ព្រះអង្គ ឱ្យមនុស្សលោកសព្វថ្ងៃនេះឃើញផង។

757 Views

Theme: Overlay by Kaira