អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី២៨ ខែមិថុនា
សន្តអ៊ីរ៉េណេ ជាអភិបាល និងជាមរណសាក្សី
បុណ្យរម្លឹក
ពណ៌ក្រហម

ឈ្មោះ អ៊ីរ៉េណេ តាមភាសាក្រិកមានន័យថា “អ្នកកសាងសន្តិភា​ព”។លោកកើតនៅឆ្នាំ ១៣០ និងទទួលមរណភាពនៅឆ្នាំ ២០២ នៃគ.ស។ លោកបានទទួលមុខងារជាអភិបាលព្រះសហគមន៍នៅឆ្នាំ ១៧៧​ បន្តពីសន្តមរណសាក្សីប៉ូតាំង ដែលរដ្ឋអំណាចរ៉ូម៉ាំងប្រហារជីវិត។ លោកអ៊ីរ៉េណេ ជាសិស្សរបស់លោកប៉ូលីកាព ដែលជាសិស្សរបស់គ្រីស្តទូត​យ៉ូហានផ្ទាល់។ លោកធ្វើឱ្យព្រះសហគមន៍ទ្វីបអាស៊ី និងព្រះសហគមន៍ទ្វីអឺរ៉ុបលែងទាស់ទែងគ្នាអំពីការបញ្ជាក់កាលបរិច្ឆេទបុណ្យចម្លង។ លោកនិពន្ធសៀវភៅជាច្រើន ដើម្បីការពារជំនឿរបស់ព្រះសហគមន៍ពីអស់អ្នកដែលប្រៀនប្រដៅលទ្ធិក្លែងក្លាយ ហើយដែលបណ្តាលឱ្យ​គ្រីស្តបរិស័ទបែកបាក់គ្នា។ លោកចូលចិត្តពន្យល់ថា ទោះបីព្រះសហគមន៍នៅសព្វអន្លើក៏ដោយ ក៏ព្រះសហគមន៍នៅតែរួមគ្នាជាធ្លុងតែ​មួយ ដោយកាន់ជំនឿតែមួយ ដែលហូរមកពីក្រុមគ្រីស្តទូត ហើយដែលមានព្រះសហគមន៍ក្រុងរ៉ូមរក្សាការពារឱ្យបានត្រឹមត្រូវ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា!​ ព្រះអង្គប្រោសសន្តអ៊ីរ៉េណេឱ្យរក្សាការពារជំនឿដ៏ពិតប្រាកដ និងកសាងសន្តិភាពក្នុងព្រះសហគមន៍ដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំឱ្យយកចិត្តទុកដាក់សម្រុះសម្រួលអ្នកដែលបែកបាក់គ្នា ដូចសន្តអ៊ីរ៉េណេផង។

សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ២,២២-២៦

បងប្អូនជាទីស្រឡាញ់!
ចូរ​គេច​ចេញឱ្យ​ផុត​ពី​តណ្ហា​នៃ​យុវ‌វ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ‌សាន្ត ជា​មួយ​អស់​អ្នក​ដែល​គោរព​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធនោះ​វិញ។ ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​ល្ងី‌ល្ងើ​ផ្ដេស‌ផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក‌ញែក​បែប​នេះ បង្ក​ឱ្យ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ រីឯ​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់មិន​ត្រូវ​ឱ្យមាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​រួស‌រាយ​ចំពោះ​មនុស្ស​ទូទៅ ត្រូវ​ចេះ​បង្រៀន និង​អធ្យាស្រ័យ​ដល់​គេ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​ព្រះ‌ជាម្ចាស់​នឹង​ប្រោស​ប្រទានឱ្យគេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឱ្យ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​មារដែល​បាន​ចាប់​ចង​គេ បង្ខំឱ្យ​ធ្វើ​តាម​បំណង​របស់​វា។

ទំនុកតម្កើងលេខ ៣៧ (៣៦),៣-៦.៣០-៣១ បទព្រហ្មគីតិ

ចូរធ្វើអំពើល្អចិត្តស្មោះសរផ្ញើជីវិត
លើព្រះដ៏សក្តិសិទ្ធនោះអ្នកពិតជាសុខសាន្ត
ចូរស្វែងរកមង្គលកុំបីខ្វល់ឬខកខាន
ព្រះអង្គនឹងប្រទានឱ្យអ្នកមានតាមបំណង
ចូរផ្ញើព្រេងវាសនាក្នុងហត្ថាព្រះអង្គផង
ព្រះអង្គនឹងគ្រប់គ្រងឥតមានហ្មងតាមសន្យា
ព្រះអង្គនឹងបង្ហាញឱ្យគេឃើញយ៉ាងច្បាស់ថា
អ្នកសុចរិតថ្លៃថ្លាដូចសុរិយាពេញរស្មី
៣០មនុស្សសុចរិតគេចូលចិត្តត្រង់ត្រឹមត្រូវ
ពោលពាក្យមិនអាស្រូវឥតហ្មងសៅឥតងាករេ
៣១វិន័យព្រះអម្ចាស់ដិតជាប់ច្បាស់ក្នុងចិត្តគេ
មិនឃ្លាតចាកបែកបែរពីមាគ៌ាព្រះអង្គឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ១៥,៥

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​បាន​ច្រើន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥, ១-៨

ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ដើម​ទំពាំង‌បាយ‌ជូរ​ដ៏​ពិត​ប្រាកដ រីឯ​ព្រះ‌បិតា​ខ្ញុំជា​ម្ចាស់​ចម្ការ។ មែក​ណា​នៅ​ជាប់​នឹង​ខ្ញុំ តែ​ឥត​មាន​ផ្លែ ព្រះ‌បិតា​កាត់​មែក​នោះ​ចោល។ រីឯ​មែក​ណា​មាន​ផ្លែ ព្រះ‌អង្គ​លួស​មែក​នោះ ដើម្បីឱ្យ​មាន​ផ្លែ​កាន់​តែ​ច្រើន​ឡើង​ទៀត។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​បរិសុទ្ធ​រួច​ទៅ​ហើយ។ ចូរ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដែរ។ ប្រសិន​បើ​មែក​មិន​ស្ថិត​នៅ​ជាប់​នឹង​ដើម​ទេ វា​ពុំ​អាច​បង្កើត​ផល​ដោយ​ឯក​ឯង​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ បើ​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​បង្កើត​ផល​បាន​ទាល់​តែ​សោះ។ ខ្ញុំ​នេះ​ហើយ​ជា​ដើម​ទំពាំង‌បាយ‌ជូរ អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​បាន​ច្រើន។ បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ។ អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។ បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នាប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។ ព្រះ‌បិតា​របស់​ខ្ញុំ​សម្ដែង​សិរី‌រុង​រឿង ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ផ្លែ​បាន​ច្រើន និង​ដោយ​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! នៅថ្ងៃរំឭកសន្តអ៊ីរ៉េណេ យើងខ្ញុំមានអំណរសប្បាយនឹងថ្វាយសក្ការបូជានេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តស្រឡាញ់សេចក្តីពិតជានិច្ច ដើម្បីរក្សាការពារជំនឿរបស់ព្រះសហគមន៍ឱ្យបានត្រឹមត្រូវ។ សូមជួយយើងខ្ញុំបង្រួបបង្រួមព្រះសហគមន៍ជាធ្លុងតែមួយផង។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសយើងខ្ញុំចូលរួមក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំឱ្យបានមាំមួន ដូចសន្តអ៊ីរ៉េណេ បានរក្សាជំនឿរហូតដល់ពេលចែកស្ថានផង។

889 Views

Theme: Overlay by Kaira