អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធអាទិត្យទី០៥
រដូវអប់រំពិសេស
ពណ៌ស្វាយ

ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានព្រះហប្ញទ័យសប្បុរសយ៉ាងក្រៃលែង! សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំដែលខិតខំជម្រះខ្លួនក្នុងរដូវអប់រំពិសេសនេះ។ ព្រះអង្គបានប្រោសយើងខ្ញុំឱ្យស្ម័គ្រចិត្តបម្រើព្រះអង្គ សូមទ្រង់ព្រះមេត្តាពង្រឹងបំណងនេះ តាមពាក្យអង្វររបស់យើងខ្ញុំផង។

សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៣,១៤-២០.៩១-៩២.៩៥(តាមគម្ពីរភាសាឡាតាំង)

មានថ្ងៃមួយ ព្រះបាទនេប៊ូកាណេសារត្រាស់ហៅយុវជនសាដ្រាក់ មេសាក់ និងអបេដនេកូ ហើយមានព្រះបន្ទូលទាំងក្រេវក្រោធថា៖ «តើពួកឯងពិតជាមិនព្រមគោរពបម្រើព្រះរបស់យើង ហើយក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលយើងបានកសាងមែនឬ? ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលពួកឯងឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង តន្ត្រីគ្រប់យ៉ាង ឯងទាំងបីត្រូវតែឱនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានសាងនេះ! ប្រសិនបើពួកឯងមិនក្រាបថ្វាយបង្គំទេ យើងនឹងឱ្យគេបោះពួកឯងទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅភ្លាម គ្មានព្រះណាអាចជួយពួកឯងឱ្យរួចពីកណ្តាប់ដៃរបស់យើងបានឡើយ!»។ លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូទូលព្រះបាទនេប៊ូកានេសារវិញថា៖ «ទូលបង្គំយើងខ្ញុំមិនបាច់ឆ្លើយនឹងព្រះករុណាអំពីរឿងនេះទេ។ បពិត្រព្រះរាជា! ព្រះដែលទូលបង្គំយើងខ្ញុំគោរបបម្រើ ពិតជាអាចរំដោះទូលបង្គំយើងខ្ញុំ គឺព្រះអង្គនឹងរំដោះយើងខ្ញុំឱ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឱ្យយើងខ្ញុំរួចពីព្រះហស្តរបស់ព្រះករុណាជាមិនខាន។ ទោះបីព្រះអង្គមិនរំដោះយើងខ្ញុំក៏ដោយ ក៏សូមព្រះករុណាជ្រាបឱ្យបានច្បាស់ថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ព្រះករុណាឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះករុណាបានសាងនេះដែរ»។ ពេលនោះ ព្រះបាទនេប៊ូកាណេសារខ្ញាល់នឹងលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូយ៉ាងខ្លំាង ព្រះភក្ត្ររបស់ស្តេចបានផ្លាស់ប្រែ។ ទ្រង់ក៏បញ្ជាឱ្យគេដុតឡភ្លើងឱ្យក្តៅជាងធម្មតាប្រាំពីរដង រួចទ្រង់បញ្ជាទាហានខ្លះដែលមានកម្លាំងខ្លាំងក្លា ឱ្យចាប់ចងលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូទម្លាក់ទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ នៅក្នុងកណ្តាលភ្លើង យុវជនទាំងបីនាក់នាំគ្នាលើកតម្កើងព្រះអម្ចាស់។ ព្រះបាទនេប៊ូកាណេសារឮគេច្រៀងដូច្នេះ ទ្រង់រន្ធត់ព្រះហប្ញទ័យជាខ្លំាង ហើយប្រញាប់ប្រញាល់ក្រោកឈរឡើងមានរាជឱង្ការទៅកាន់ក្រុមប្រឹក្សាថា៖ «តើយើងបានបោះមនុស្សបីនាក់ក្នុងភ្លើង ទាំងជាប់ចំណងមែនឬមិនមែន?»។ ពួកគេទូលព្រះរាជាថា៖ «ពិតមែនហើយ! ព្រះករុណា!»។ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ហេតុដូចម្តេចបានជាយើងឃើញមនុស្សបួននាក់ដែលគ្មានជាប់ចំណង កំពុងតែដើរនៅក្នុងភ្លើងដោយឥរលាកសោះ​ដូច្នេះ? រីអ្នកទីបួនមានទ្រង់ទ្រាយដូចទេវទូត»។ ព្រះបាទនេប៊ូកាណេសារមានរាជឱង្ការទៀតថា៖ «សូមសរសើរតម្កើងព្រះរបស់លោក​សាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូដែលបានចាត់ទេវទូតឱ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ។ លោកទាំងបីបានទុកចិត្តលើព្រះអង្គ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្តេច តែសុខចិត្តបូជាជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីព្រះរបស់ខ្លួន!»។

ទំនុកតម្កើងដានីអែល ៣,៥២-៥៦ បទកាកគតិ

៥២បពិត្រព្រះម្ចាស់ជាព្រះរបស់ដូនតាយើងខ្ញុំ
សូមកោតសរសើរទាំងថ្វាយបង្គំថ្កើងព្រះឧត្តម
អស់កល្បតទៅ
ខ្ញុំសូមតម្កើងលើកព្រះនាមឡើងពុំមានអាស្រូវ
សុចរិតយុត្តិធម៌ទ្រង់គង់ជាផ្លូវអង្វែងតទៅ
សរសើរព្រះអង្គ
៥៣សូមកោតសរសើរព្រះគ្មានអ្វីស្មើក្នុងគ្រានេះម្តង
ទ្រង់ប្រកបដោយសិរីរឿងរុងក្នុងវិហារទ្រង់
កុំនៅទីមទាម
៥៤សូមលើកតម្កើងព្រះម្ចាស់យាងឡើងលើខេរ៉ូប៊ីម
ខ្ពង់ខ្ពស់បំផុតគ្មានអ្វីប្រៀបផ្ទឹមស្មូត្រទាំងញញឹម
តម្កើងជានិច្ច
៥៥សូមតម្កើងទ្រង់ដែលយាងឡើងគង់លើបល្ល័ង្ករាជ្យ
សូមច្រៀងតម្កើងរាល់ថ្ងៃព្រឹកល្ងាចព្រះម្ចាស់ជានិច្ច
កុំប្រែក្រឡាស់
៥៦សូមថ្កើងសរសើរព្រះអង្គនៅលើវេហាស៍អាកាស
ព្រះអង្គគ្រប់គ្រងស្ថានបរមសុខខ្ពស់លើកសិរីយស
ព្រះអង្គរហូត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កូឡ ៥,១.១៣

សូមលើកតម្កើងព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណនៅស្ថិតស្ថេរអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។
ព្រះអង្គបានត្រាស់ហៅយើងខ្ញុំឱ្យមានសេរីភាពពេញលេញ។
សូមលើកតម្កើងព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណនៅស្ថិតស្ថេរអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៨,៣១-៤២

ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដាដែលជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំ​មែន។ អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនឹងរំដោះអ្នករាល់គ្នាឱ្យមានសេរីភាព»។ គេនំាគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើទាសាអ្នកណាឡើយ ម្តេចក៏លោកគ្រូថាអ្នករាល់គ្នានឹងមានសេរីភាពដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។ ធម្មតាខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជានឹងមានសេរីភាព។ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូន​ចៅលោកអប្រាហាំ ក៏ប៉ុន្តែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្តី​ណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជានឹងធ្វើកិច្ចការដូចលោកអប្រាហាំធ្លាប់ធ្វើនោះជាមិនខាន តែឥឡូវនេះអ្នករាល់គ្នារកសម្លាប់ខ្ញុំ មកពីខ្ញុំនិយាយសេចក្តីពិតដែលខ្ញុំបានឮពីព្រះជាម្ចាស់មក។ លោកអប្រាហាំមិនបានប្រព្រឹត្តដូច្នេះទេ។ អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ត»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់គឺព្រះជាម្ចាស់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្តឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឱ្យមក»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានអ្វីៗទាំងអស់ឱ្យយើងខ្ញុំប្រើប្រាស់។ យើងខ្ញុំក៏សូមយកអាហារខ្លះមកថ្វាយព្រះអង្គវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ទាំងអរព្រះគុណផង។ សូមព្រះអង្គទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា មានតែព្រះអង្គទេដែលអាចប្រោសយើងខ្ញុំឱ្យបានជាសះស្បើយ សូមទ្រង់ព្រះមេត្តាដកឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាងចេញពីចិត្តគំនិតយើងខ្ញុំ។ សូមការពារយើងខ្ញុំ និងប្រទានកម្លាំងឱ្យយើងខ្ញុំជានិច្ចផង។

801 Views

Theme: Overlay by Kaira