អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី០១ ខែឧសភា
បុណ្យរម្លឹក​
សន្ដយ៉ូសែប ជាពលករ

ពណ៌ស

លោកយ៉ូសែបជាពលករអស់សាមសិបឆ្នាំ ព្រះយេស៊ូទទួលការអប់រំពីលោកយ៉ូសែប និងប្រកបអាជីវកម្មដូចអ្នកស្រុកឯទៀតៗទាំងអស់ ទាំងលោកយ៉ូសែប ទាំងព្រះយេស៊ូរធ្លាប់ធ្វើការផ្ទាល់ដៃ។ នៅថ្ងៃនេះ ក្នុងសកលលោកទាំងមូលមានចាត់ចែង “ទិវាពលកម្ម” គឺមនុស្សទូទៅលើកតម្កើងសិទ្ធប្រជាពលករ ឬធ្វើបាតុកម្មទាមទារយុត្តិធម៌ក្នុងសង្គម។ នៅឆ្នាំ ១៩៥៥ សម្តេចប៉ាបពីយ៉ូទី ១២ បានចាត់​ចែងពិធីបុណ្យនៅថ្ងៃនេះដែរ ដើម្បីដាស់តឿនគ្រីស្តបរិស័ទទូទាំងសកលលោក​ឱ្យនឹកដល់តម្លៃនៃការងាររបស់ខ្លួន គឺថាដោយកិច្ចការរបស់ខ្លួន មនុស្សគ្រប់ៗរូបបន្តព្រះកិច្ចរបស់ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក។ នៅថ្ងៃនេះ ព្រះសហគមន៍រម្លឹកគ្រីស្តបរិស័ទឱ្យដឹងថា ខ្លួនមានភារកិច្ចសាងសង្គមមនុស្សប្រកបដោយយុត្តិធម៌ និងភាតរភាព កុំបណ្តោយឱ្យអ្នកមាន ឬអ្នកកាន់អំណាចជិះជាន់ប្រជាពលករ។ “យុវពលករមានតម្លៃជាងមាសទាំងប៉ុន្មានដែលមានក្នុងពិភពលោកទាំងមូល (អភិបាលកាឌិន)”។

បពិត្រព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សម្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសារការងាររបស់ខ្លួនដែលបន្តព្រះកិច្ចរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបំពេញកិច្ចការរបស់ខ្លួនដោយចិត្តស្មោះ និងយកចិត្តទុកដាក់សាងសង្គមមនុស្សប្រកបដោយយុត្តិធម៌ និងភាតរភាពផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើរពិភពលោក កណ ១,២៦-២,៣

ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបង្កើតមនុស្សជាដំណាងរបស់យើង គឺឱ្យមានលក្ខណៈដូចយើង ដើម្បីឱ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វល្អិតៗទាំងប៉ុន្មានដែលលូនវារលើដី​ផង»។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាដំណាងរបស់ព្រះអង្គ ព្រះអង្គបានបង្កើតគេឱ្យមានលក្ខណៈដូចព្រះជាម្ចាស់ គឺព្រះអង្គបានបង្កើតមនុស្សជាបុរសជាស្ត្រី។ ព្រះជាម្ចាស់ប្រទានពរឱ្យមនុស្ស គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឱ្យកើតបានច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ! ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វល្អិតៗទាំងប៉ុន្មានដែល​លូនវារលើដី!»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «មើល៍! យើងប្រគល់ធញ្ញជាតិទាំងប៉ុន្មានដែលមានគ្រាប់ពូជដុះនៅពាសពេញលើផែនដី និងរុក្ខជាតិដែលបង្កើតផ្លែ មានគ្រាប់បន្តពូជឱ្យអ្នករាល់គ្នាសម្រាប់ធ្វើជាអាហារ។ យើងក៏ឱ្យធញ្ញជាតិទាំងប៉ុន្មានដល់សត្វទាំងអស់នៅលើផែនដីដល់បក្សាបក្សីដែលហើរនៅលើមេឃ ដល់សត្វល្អិតៗទាំងប៉ុន្មាន ដែលលូនវារនៅលើផែនដី គឺដល់អស់សត្វទាំងប៉ុន្មានដែលមានដង្ហើមជីវិតសម្រាប់ធ្វើជាអាហារ»។ ការណ៍នេះក៏កើតឡើងដូច្នេះ។  ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ទ្រង់ឈ្វេងយល់ថា ល្អប្រសើរណាស់។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំមួយ។ ផ្ទៃមេឃ ផែនដី អ្វីៗទាំងអស់នៅផ្ទៃមេឃ និងលើផែនដីកើតបានមានឡើង ដូច្នេះរួចរាល់សព្វគ្រប់ហើយ។ នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បង្ហើយកិច្ចការដែលព្រះអង្គបានធ្វើចប់សព្វគ្រប់។ ក្រោយពីព្រះអង្គបានបញ្ចប់ការទាំងនោះមក ទ្រង់ក៏ឈប់សម្រាក។ ព្រះជាម្ចាស់ប្រទាន​ពរឱ្យថ្ងៃទីប្រាំពីរនោះ និងញែកថ្ងៃនោះឱ្យបានវិសុទ្ធ ដ្បិតថ្ងៃនោះហើយដែលព្រះអង្គបញ្ចប់កិច្ចការទាំងប៉ុន្មានដែលទ្រង់បានបង្កើត​មក។ នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានបង្កើតមក។

ទំនុកតម្កើងលេខ ៩០(៨៩),២-៤,១២-១៤.១៦ បទពាក្យ ៧​​​

មុនពេលមានភ្នំកកើតឡើងមុនពេលព្រះអង្គបង្កើតដី
មុនពិភពលោកនិងអ្វីៗព្រះអម្ចាស់ថ្លៃជាបិតា
ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទីក្លាយជាធូលីដីវិញាណ
គឺព្រះអង្គមានបន្ទូលថា៖«អស់ពូជពង្សអដាំវិលវិញ!»
ចំពោះព្រះអង្គរយៈពេលមួយពាន់ឆ្នាំក្រែលដូចម្សិលមិញ
ឬដូចជាពេលមួយយប់ពេញកន្លងផុតចេញទៅថ្មីៗ
១២សូមណែនាំខ្ញុំឱ្យដឹងថាអាយុសង្ខារខ្ញុំឥឡូវ
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវដើម្បីជាផ្លូវខ្ញុំរិះគិត
១៣ឱព្រះអម្ចាស់សូមប្រញាប់យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិតអាសូរដល់ចិត្តអ្នកបម្រើ
១៤សូមសម្តែងហឫទ័យមេត្តាដោយក្តីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបម្រើខ្ញុំមានអំណរគ្រប់វេលា
១៦សូមសម្តែងឱ្យខ្ញុំឃើញច្បាស់ពីការសង្គ្រោះឥតកែប្រែ
ឱ្យកូនចៅខ្ញុំឃើញហូរហែភាពថ្កុំថ្កើងដែរនៃព្រះអង្គ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ៣,១៤-១៥.១៧.២៣-២៤

បងប្អូនជាទីស្រឡាញ់!
បងប្អូនត្រូវមានចិត្តស្រឡាញ់​ ដ្បិតសេចក្តីស្រឡាញ់ធ្វើឱ្បបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ សូមឱ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្តសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យរួបរួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឱ្យបងប្អូនប្រកបដោយសេចក្តីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។ ការអ្វីក៏ដោយដែលបងប្អូនធ្វើនោះ ជាពាក្យសម្តី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូរទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា ដោយរួមជាមួយព្រះគ្រីស្តផង។ គ្រប់កិច្ចការដែលបងប្អូនធ្វើ ចូរធ្វើឱ្យអស់ពីចិត្ត ដូចជាធ្វើថ្វាយព្រះអម្ចាស់ដែរ គឺមិនមែនធ្វើសម្រាប់មនុស្សលោកទេ ដោយដឹងថា បងប្អូនមុខជាទទួលមត៌កពីព្រះជាម្ចាស់ទុកជាកំរៃមិនខាន។ ម្ចាស់ដ៏ពិតប្រាកដ គឺព្រះគ្រីស្ត ចូរបងប្អូនបម្រើព្រះអង្គទៅ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ៦៧,២០

អាលេលូយ៉ា! អាលេលូយ៉ា!
សូមសសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ! ព្រះអង្គតែងតែជួយគាំទ្រ និងសង្គ្រោះយើង!រ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៥៤-៥៨

ព្រះយេស៊ូត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលារបស់គេ ធ្វើឱ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ “តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា? អ្នកនេះជាកូនរបស់ជាងឈើ ហើយម្តាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនរបស់គាត់ឈ្មោះ យ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាសទេតើ!”។ ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅភូមិជាមួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្តីទាំងនេះពីណាមក?”។ ហេតុនេះហើយ បានជាគេមិនអាចជឿព្រះអង្គបាន។ ព្រះយេស៊ូរមាន ព្រះបន្ទូលទៅគេថា៖ «ធម្មតាគេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ នៅទីនោះព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយព្រោះគេគ្មានជំនឿ។

បពិត្រព្រះអម្ចាស់! អ្វីៗទាំងអស់ដែលមានក្នុងពិភពលោកយើងនេះ សុទ្ធតែមកពីព្រះអង្គ! សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះ ដែលជានិមិត្តរូប និងជាតំណាងនៃការងាររបស់យើងខ្ញុំ និងរបស់មនុស្សលោក សូមបង្រួមយើងខ្ញុំក្នុងសក្ការបូជាដ៏ប្រសើរបំផុតរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។

បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិត្តយើងខ្ញុំជាគ្រីស្តបរិស័ទ សូមប្រោសយើងខ្ញុំឱ្យយល់តម្លៃដ៏ថ្លៃថ្លានៃការងាររបស់ខ្លួន និងឱ្យខិតខំរកយុត្តិធម៌ក្នុងសង្គមមនុស្សផង។

660 Views

Theme: Overlay by Kaira