ប្រតិទិនព្រះសហគមន៍កាតូលិកកម្ពុជា
ឆ្នាំ «ខ» ២០២៣-២០២៤
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សន្ដឆាល ដឺហ៊្វូកូ - សៅរ៍ - បៃតង- ថ្ងៃធម្មតា
- ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០១ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាន នៅដាម៉ាសហ្សែនជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស្វ - រដូវរង់ចាំ
- ស- សន្ដនីកូឡាស ជាអភិបាល - ព្រហ - ស្វ - រដូវរង់ចាំ
- ស - សន្ដអំប្រូស ជាអភិបាល និងជាគ្រូបាធ្យានៃព្រះសហគមន៍ - សុក្រ - ស្វ - រដូវរង់ចាំ
- ស - បុណ្យព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប - សៅរ៍ - ស្វ -រដូវរង់ចាំ
- ស - សន្ដយ៉ូហាន ឌីអេហ្គូ គូអូត្លាតូអាស៊ីន - ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០២ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ស - សន្ដដាម៉ាសទី១ ជាសម្ដេចប៉ាប - អង្គារ - ស្វ - រដូវរង់ចាំ
- ស - ព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ - ពុធ - ស្វ - រដូវរង់ចាំ
- ក្រហ - សន្ដីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី - ព្រហ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាននៃព្រះឈើឆ្កាង ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សុក្រ - ស្វ - រដូវរង់ចាំ
- សៅរ៍ - ស្វ - រដូវរង់ចាំ
- ក្រហ - ជនដ៏មានសុភមង្គលទាំង៧ នៅប្រទេសថៃជាមរណសាក្សី - ថ្ងៃអាទិត្យ - ផ្កាឈ - អាទិត្យទី០៣ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស្វ - រដូវរង់ចាំ
- ព្រហ - ស្វ - រដូវរង់ចាំ
- ស - សន្ដសិលា កានីស្ស ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សុក្រ - ស្វ - រដូវរង់ចាំ
- សៅរ៍ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាន នៅកាន់ទីជាបូជាចារ្យ - ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០៤ ក្នុងរដូវរង់ចាំ
- ចន្ទ - ស - បុណ្យលើកតម្កើងព្រះយេស៊ូប្រសូត
- អង្គារ - ក្រហ - សន្តស្តេផានជាមរណសាក្សី
- ពុធ - ស - សន្តយ៉ូហានជាគ្រីស្តទូត
- ព្រហ - ក្រហ - ក្មេងដ៏ស្លូតត្រង់ជាមរណសាក្សី
- សុក្រ - ស - សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- ស - ឬសន្តថូម៉ាស បេកេតជាអភិបាល និងជាមរណសាក្សី - សៅរ៍ - ស- សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- ថ្ងៃអាទិត្យ - ស - អាទិត្យសប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- ស - បុណ្យគ្រួសារដ៏វិសុទ្ធរបស់ព្រះយេស៊ូ
- ចន្ទ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- ស - បុណ្យគោរពព្រះនាងម៉ារីជាមាតារបស់ព្រះជាម្ចាស់ - អង្គារ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- សន្ដបាស៊ីលដ៏ប្រសើរឧត្ដម និងសន្ដក្រេក័រ - ពុធ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- ព្រះនាមដ៏វិសុទ្ធរបស់ព្រះយេស៊ូ
- ព្រហ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- សុក្រ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- សៅរ៍ - ស - រដូវបុណ្យព្រះយេស៊ុប្រសូត
- សន្ដរ៉ៃម៉ុង - អាទិត្យ - ស - បុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ចន្ទ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- បុណ្យព្រះអម្ចាស់យេស៊ូទទួលពិធីជ្រមុជទឹក - អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- សន្ដហ៊ីឡែរ - អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ស - សន្ដអង់ទន ជាចៅអធិការ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
-ក្រហម - សន្ដហ្វាប៊ីយ៉ាំង ឬ សន្ដសេបាស្យាំង - អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា
- ក្រហម - សន្ដីអាញេស
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- សន្ដវ៉ាំងសង់ ជាឧបដ្ឋាក
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ស - សន្ដហ្វ្រង់ស្វ័រ នៅសាល
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដប៉ូលជាគ្រីស្ដទូត
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដធីម៉ូថេ និងសន្ដទីតុស
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- សន្ដីអន់សែល មេរីស៊ី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា
- ស - សន្ដថូម៉ាស នៅអគីណូ
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ស - សន្ដយ៉ូហាន បូស្កូ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ស - សន្ដប្លែស ជាអភិបាល និងជាមរណសាក្សី ឬ សន្ដអង់ហ្សែរជាភិបាលព្រះសហគមន៍ - អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដីអាហ្កាថ ជាព្រហ្មចារិនី និងជាមរណសាក្សី - អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដប៉ូលមីគី និងសហជីវិន ជាមរណសាក្សីនៅប្រទេសជប៉ុន - ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយេរ៉ូម អេមីលីយ៉ាំង ឬសន្ដយ៉ូសែហ្វីន បាគីតាជាព្រហ្មចារិនី - សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីស្កូឡាស្ទីក ជាព្រហ្មចារិនី - អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៦ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីនៅលួរដ៍) - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - ស្វ- បុណ្យរោយផេះ
(សន្ដស៊ីរីលជាបព្វជិត និងសន្ដមេតូដជាអភិបាលព្រះសហគមន៍) - ព្រហ - ស្វ - ក្រោយពិធីរោយផេះ
- សុក្រ - ស្វ - ក្រោយពិធីរោយផេះ
- សៅរ៍ - ស្វ -ក្រោយពិធីរោយផេះ
- ស - សន្ដទាំងប្រាំពីរ ជាស្ថាបនិកក្រុមគ្រួសារបម្រើព្រះនាងម៉ារី - អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី០១ ក្នុងរដូវសែបសិបថ្ងៃ
(សន្ដីប៊ែរណាដែត ស៊ូប៊ីរូស) - ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ-រដូវសែសិបថ្ងៃ
- ស - សន្ដសិលា ដាមីយ៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយ - ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- ស - អាសនៈសន្ដសិលា ជាគ្រីស្ដទូត - សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- ក្រហម - សន្ដប៉ូលីកាព ជាអភិបាល និងមរណសាក្សី - សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី០២ ក្នុងរដូវសែបសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ- រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី០៣ ក្នុងរដូវសែបសិបថ្ងៃ ពិធីជម្រះចិត្ដគំនិតលើកទី០១
- ក្នុងករណីមានបងប្អូនជ្រមុជទឹកក្នុងព្រះសហគមន៍ត្រូវអានគម្ពីរដំណឹងល្អតាមយ៉ូហាន ឆ្នាំ «ក» - ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- សន្ដកាស៊ីមៀ - អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ- រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សន្ដីពែរពេទុយ និងន្ដីភេលីស៊ីតា ជាមរណសាក្សី - សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សន្ដយ៉ូហាន គោរពព្រះជាម្ចាស់ ជាបព្វជិត - សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- សន្ដីហ្វ្រង់ស៊ីស្កា ជាបព្វជិតា និងជាអ្នកក្រុងរ៉ូម - អាទិត្យ - ផ្កាឈូក - ថ្ងៃអាទិត្យទី០៤ ក្នុងរដូវសែបសិបថ្ងៃ ពិធីជម្រះចិត្ដគំនិតលើកទី០២
- ក្នុងករណីមានបងប្អូនជ្រមុជទឹកក្នុងព្រះសហគមន៍ត្រូវអានគម្ពីរដំណឹងល្អតាមយ៉ូហាន ឆ្នាំ «ក» - ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ- រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី០៥ ក្នុងរដូវសែបសិបថ្ងៃ ពិធីជម្រះចិត្ដគំនិតលើកទី០៣
- ក្នុងករណីមានបងប្អូនជ្រមុជទឹកក្នុងព្រះសហគមន៍ត្រូវអានគម្ពីរដំណឹងល្អតាមយ៉ូហាន ឆ្នាំ «ក» - ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- សន្ដស៊ីរីល ជាអភិបាលក្រុងយេរ៉ូសាឡឹម - អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដយ៉ូសែប ជាស្វាមីព្រះនាងម៉ារី - ពុធ - ស្វ- រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- សន្ដទូរីប៊ីយូ ជាអភិបាលព្រះសហគមន៍ម៉ូហ្រ្កូវេយ៉ូ - អាទិត្យ - ក្រហម - បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក
- ចន្ទ - ស្វ - សប្ដាហ៍ពិសិដ្ឋ
- អង្គារ - ស្វ - សប្ដាហ៍ពិសិដ្ឋ
- ពុធ - ស្វ- សប្ដាហ៍ពិសិដ្ឋ
- ព្រហ - ស - ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ព្រះអម្ចាស់ជប់លៀងសាវ័ក
- ស - បុណ្យប្រសិនពរលើប្រេង និងរំឭកពាក្យសច្ចារបស់លោកបូជាចារ្យ - សុក្រ - ក្រហម - ថ្ងៃសុក្រពិសិដ្ឋ ព្រះអម្ចាស់សោយទិវង្គត
- សៅរ៍ - ស - ថ្ងៃសៅរ៍ពិសិដ្ឋ (រាត្រីបុណ្យម្លងយ៉ាងឱឡារិក)
- អាទិត្យ - ស - ថ្ងៃបុណ្យចម្លងដ៏មហាឱឡារិកបំផុត ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ
- ចន្ទ - ស - សប្ដាហ៍បុណ្យចម្លង
- អង្គារ - ស - សប្ដាហ៍បុណ្យចម្លង
- សន្ដហ្វ្រង់ស្វ័រមកពីភូមិប៉ូឡា ជាឥសី - ពុធ - ស- សប្ដាហ៍បុណ្យចម្លង
- ព្រហ - ស - សប្ដាហ៍បុណ្យចម្លង
- សន្ដអ៊ីស៊ីដ័រ ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សុក្រ - ស - សប្ដាហ៍បុណ្យចម្លង
- សន្ដវ៉ាំងសង់ ហ្វេរីយេ ជាបូជាចារ្យ - សៅរ៍ - ស - សប្ដាហ៍បុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី០២ ក្នុងរដូវបុណ្យចម្លង
- ថ្ងៃអាទិត្យនៃព្រះហឫទ័យមេត្ដាករុណា
- (សន្ដយ៉ូហាន បាទីស្ដ ដឺឡាសាលជាបូជាចារ្យ) - ចន្ទ - ស - រដូវបុណ្យចម្លង
- បុណ្យទេវទូតជូនដំណឹង - អង្គារ - ស - រដូវបុណ្យចម្លង
- ពុធ - ស- រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដស្ដានីស្លាស ជាអភិបាល និងជាមរណសាក្សី - សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (មហាសង្រ្គាន្ដ)
- ក្រហម - (សន្ដម៉ាតាំងទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី) - អាទិត្យ - ស - ថ្ងៃអាទិត្យទី០៣ ក្នុងរដូវបុណ្យចម្លង
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ពុធ - ស- រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី០៤ ក្នុងរដូវបុណ្យចម្លង
- (សន្ដអង់សែលម៍ ជាអភិបាល និងជាគ្រូបាធ្យាយ) - ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ក្រហម - ឬសន្ដហ្សក ជាអភិបាល និងជាមរណសាក្សី ឬសន្ដអាដាលបឺត ជាអភិបាល និងជាមរណសាក្សី - ពុធ - ស- រដូវបុណ្យចម្លង
- ក្រហម - ឬសន្ដហ្វីដែលនៅភូមិស៊ីកម៉ារិនហ្កែនជាបូជាចារ្យ និងជាមរណសាក្សី - ព្រហ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាកុស ជាអ្នកនិពន្ធគម្ពីរដំណឹងល្អ - សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី០៥ ក្នុងរដូវបុណ្យចម្លង
- ចន្ទ - ស - រដូវបុណ្យចម្លង
- សន្ដីកាតារីន នៅក្រុងស៊ីយ៉ែនជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - អង្គារ - ស - រដូវបុណ្យចម្លង
- ឬសន្ដពីយូសទី៥ ជាសម្ដេចប៉ាប
- ពុធ - ស- រដូវបុណ្យចម្លង
- សន្ដយ៉ូសែបជាពលករ - ព្រហ - ស - រដូវបុណ្យចម្លង
- សន្ដអាថាណាស ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សុក្រ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដភីលីព និងសន្ដយ៉ាកុបជាគ្រីស្ដទូត - សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី០៦ ក្នុងរដូវបុណ្យចម្លង
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ពុធ - ស- រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
- ចន្ទ - ស - រដូវបុណ្យចម្លង
- ឬព្រះនាងម៉ារីជាព្រហ្មចារិនី នៅហ្វាទីម៉ា - អង្គារ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាធីយ៉ាស ជាគ្រីស្ដទូត - ពុធ - ស- រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ក្រហម - ឬសន្ដយ៉ូហានទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី - អាទិត្យ - ក្រហម - បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
- អាទិត្យទី០៧ ក្នុងរដូវធម្មតា - ចន្ទ - បៃតង - រដូវធម្មតា
- បុណ្យព្រះនាងម៉ារីជាព្រះមាតាព្រះសហគមន៍
- សន្ដប៊ែរណាដាំង នៅស៊ីយែនជាបូជាចារ្យ - អង្គារ - បៃតង - រដូវធម្មតា
- ឬសន្ដគ្រីស្ដូហ្វ័រ ម៉ាហ្គាលែន ជាបូជាចារ្យ និងជាសហការី ជាមរណសាក្សី - ពុធ - បៃតង - រដូវធម្មតា
- ឬសន្ដីរីតា នៅកាស៊ីយ៉ាជាបព្វជិតា - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ឬសន្ដប៊ែត៍ ឬសន្ដហ្រ្គេក័រទី៧ ឬសន្ដីម៉ារី ម៉ាដាឡានៃគ្រួសារប៉ាស៊ី - អាទិត្យ - ស - បុណ្យលើកតម្កើងព្រះត្រៃឯក
- អាទិត្យទី០៨ ក្នុងរដូវធម្មតា - ចន្ទ - បៃតង - រដូវធម្មតា
- ឬសន្ដអូគូស្ដាំង នៅកាន់បេរីជាអភិបាលព្រះសហគមន៍ - អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ឬសន្ដប៉ូលទី០៦ ជាសម្ដេចប៉ាប - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ការសួរសុខទុក្ខរបស់ព្រះនាងព្រហ្មចារិនីម៉ារី
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយូស្ដាំង ជាមរណសាក្សី - អាទិត្យ - ស - បុណ្យព្រះកាយ និងព្រះលោហិតដ៏វិសុទ្ធបំផុតរបស់ព្រះគ្រីស្ដ
- អាទិត្យទី០៩ ក្នុងរដូវធម្មតា - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្កាន់ដា - អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី - ព្រហ - បៃតង - រដូវធម្មតា
- ស - ឬសន្ដណ័រប៊ែរ ជាអភិបាល - សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ (បុណ្យព្រះបេះដូចដ៏និម្មលរបស់ព្រះយេស៊ូ) - សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យព្រះបេះដូងដ៏និម្មលរបស់ព្រះនាងព្រហ្មចារិនីម៉ារី - អាទិត្យ - បៃតង - អាទិត្យទី១០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត - ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្ដអន់តន នៅប៉ាឌួ ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី១១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដរ៉ូមូអាល ជាចៅអធិការ - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្ដលូអ៊ីស ហ្គូនហ្សាក ជាបព្វជិត - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ក្រហម - ឬសន្ដប៉ូឡាំង នៅណុល ជាអភិបាល ឬសន្ដយ៉ូហាន ហ្វីសែរ ជាអភិបាល និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី១២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - កំណើតសន្ដយ៉ូហានបាទីស្ដ - អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬសន្ដស៊ីរិល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអ៊ីរេណេ ជាអភិបាល និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដសិលា និងសន្ដប៉ូល ជាគ្រីស្ដទូត - អាទិត្យ - បៃតង - អាទិត្យទី១៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីអេលីសាបិត នៅព័រទុយហ្គាល
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអន់ទន ម៉ារីសក្ការីយ៉ា ជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីម៉ារី កូរ៉ែតទី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី១៤ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដអូហ្គូស្ទីន ហ្សាវរុងជាបូជាចារ្យ និងជាសហជីវិន ជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្ដបេណេឌិក ជាចៅអធិការ
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដហង្សរី
- អាទិត្យ - បៃតង - អាទិត្យទី១៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាងម៉ារី នៅភ្នំការមែល
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដីម៉ារីម៉ាដាឡា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីប្រ៊ីហ្សីត ជាបព្វជិតា
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដសាបែល ម៉ាកឃ្លូវជាបូជាចារ្យ - ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្ដីហាណ្ណា និងសន្ដយ៉ូហានគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី១៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសារ
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្ដសិលា គ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្ដអាលហ្វុង សូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តអឺសែប និងសន្តសិលា ហ្សូលីយ៉ាំងអេម៉ា - សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី១៨ ក្នុងរដូវធម្មតា
(សន្តយ៉ូហាន ម៉ារីវីយ៉ាណែ)
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬពិធីរំឭកបុណ្យឆ្លងព្រះវិហារសន្តីម៉ារី
- អង្គារ - បៃតង - រដូវធម្មតា
- ស - បុណ្យលើកតម្កើងព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្តស៊ីស្តទី២ និងឧបដ្ឋាកបួននាក់ ឬសន្តកាយេតាំង
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តដូមីនីកូជាបូជាចារ្យ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីតេរេសា បេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឡូរង់ជាឧបដ្ឋាក និងជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី១៩ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តីយ៉ូហាណា ហ្រ្វង់ស្វ័រ
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តប៉ុងស្យាង និងសន្តហ៊ីប៉ូលិត
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាស៊ីមីលីយុំាងកូលបេ ជាបូជាចារ្យ និងជាមរណសាក្សី
- ព្រហ - បៃតង - រដូវធម្មតា
- ស - ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តស្ទេផាននៅប្រទេសហុងគ្រី
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានអឺដ
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូទី១០
- ព្រហ - បៃតង - រដូវធម្មតា
- ស - ព្រះនាងម៉ារីជាព្រះមហាក្សត្រីយានី
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តីរ៉ូសានៅក្រុងលីម៉ា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តបាថូឡូមេ ជាគ្រីស្ដទូត
- អាទិត្យ - បៃតង - អាទិត្យទី២១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្ដីម៉ូនិក
- ពុធ - បៃតង - រដូវធម្មតា
- ស - សន្តអូគូស្តាំង - ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ដ
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
សេចក្តីផ្តើម
បងប្អូនជាទីស្រឡាញ់!
«ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធរបស់យើងយល់ឃើញថា មានភារកិច្ចលើកតម្កើងកិច្ចសង្គ្រោះដែលព្រះគ្រីស្តជាព្រះស្វាមីបានសម្រេច ដោយចាត់ចែងពិធីនឹករឭកដ៏សក្តារៈតាមថ្ងៃកំណត់តៗមកក្នុងអំឡុងពេលពេញមួយឆ្នាំ។ ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍លាតព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះគ្រីស្តបានសម្រេច គឺតាំងពីព្រះយេស៊ូប្រសូតជាមនុស្ស រហូតដល់ព្រះបិតាលើកព្រះអង្គឡើង និងរហូតដល់បុណ្យថ្ងៃទីហាសិប ហើយរហូតដល់ថ្ងៃព្រះអម្ចាស់យាងមកយ៉ាងរុងរឿង តាមសេចក្តីរង់ចាំដ៏សែនសុខសាន្តរបស់យើង។
ដោយលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលរំដោះយើងបែបនេះ ព្រះសហគមន៍ក៏បើកទ្រព្យដ៏មានតម្លៃនៃអនុភាព និងនៃគុណបុណ្យព្រះអម្ចាស់របស់ខ្លួនឱ្យគ្រីស្តបរិស័ទ។ ធ្វើដូច្នេះ ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនោះហាក់ដូចជាមានវត្តមានតាមពេលវេលាជាបន្តបន្ទាប់ ហើយគ្រីស្តបរិស័ទអាចភ្ជាប់នឹងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនោះ និងបានពោរពេញដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែលសង្គ្រោះគេ។ ព្រះសហគមន៍អប់រំគ្រីស្តបរិស័ទតាមរដូវផ្សេងៗក្នុងអំឡុងពេលពេញមួយឆ្នាំដោយនាំឱ្យគេប្រព្រឹត្តតាមវិន័យបញ្ជូនបន្តពីដើមមក គឺឱ្យគេធ្វើសកម្មភាពផ្សេងៗទាំងខាងវិញ្ញាណផង ទាំងខាងរូបកាយផង។ ព្រះសហគមន៍បង្រៀនគេនាំឱ្យគេអធិដ្ឋាន និងឱ្យគេប្រែចិត្តគំនិត ហើយប្រព្រឹត្តកិច្ចការតាមមេត្តាករុណាទៀតផង។» (Sacrosanctum Concilium #១០២ និង#១០៥)។
- រដូវបុណ្យព្រះយេស៊ូប្រសូត
- រដូវបុណ្យចម្លង
- រដូវធម្មតា
- បុណ្យផ្សេងៗប្រចាំឆ្នាំ
- អត្ថបទព្រះគម្ពីរពេញមួយឆ្នាំ
១. បុណ្យព្រះយេស៊ូប្រសូត
ទោះបីក្នុងគម្ពីរគ្មានកំណត់ថ្ងៃព្រះយេស៊ូប្រសូតក៏ដោយ ក៏ព្រះសហគមន៍សន្មតយកថ្ងៃទី២៥ ខែធ្នូ ធ្វើជាថ្ងៃខួបនៃកំណើតព្រះអង្គ ពីព្រោះនៅផ្នែកខាងជើងនៃផែនដី ចាប់ពីថ្ងៃ២៥ ធ្នូទៅ ពេលថ្ងៃកាន់តែមានរយៈពេលវែងបន្តិចម្តងៗ។ អ្នកស្រុកនៅមជ្ឈិមបូព៌ា និងអឺរ៉ុបពីដើម យកថ្ងៃនោះធ្វើបុណ្យយ៉ាងឱឡារិកខាងសាសនារបស់ពួកគេ ដើម្បីគោរពព្រះអាទិត្យដែលចាប់ពីថ្ងៃ២៥ ខែមិថុនា បំភ្លឺខ្លីទៅៗដូចស្លាប់ និងថារស់ឡើងវិញពីថ្ងៃទី២៥ ខែធ្នូ។ គ្រីស្តបរិស័ទក៏លើកថ្ងៃនោះមកគោរពព្រះគ្រីស្តទុកជាពន្លឺនៃពិភពលោក ដូចជាថ្ងៃរះឡើងដែរ។ គ្រីស្តបរិស័ទនាំគ្នាប្រកាសជំនឿថា ព្រះជាម្ចាស់ចាត់ព្រះបុត្រាមកប្រសូតជាមនុស្សដូចយើង ដើម្បីរួមសាមគ្គី និងរួមវាសនាជាមួយមនុស្សយើង។
១.១ រដូវអបអរសាទរ ឬរដូវរង់ចាំព្រះអម្ចាស់យេស៊ូយាងមក
រយៈពេល៤ អាទិត្យមុនបុណ្យព្រះយេស៊ូប្រសូត ព្រះសហគមន៍ចាត់ចែង «រដូវរង់ចាំ» ឬ«រដូវអបអរសាទរព្រះគ្រីស្តយាងមក» ដែលក្នុងភាសាឡាតាំងគឺពាក្យ «Adventus» ដើម្បីដាស់តឿនគ្រីស្តបរិស័ទឱ្យទទួលព្រះគ្រីស្តដែលកំពុងយាងមកសព្វថ្ងៃ។ យោងតាមជំនឿគ្រីស្តសាសនា ព្រះគ្រីស្តយាងមកជាបីលើក៖
- ព្រះអង្គបានយាងមកកាលពី២០០០ឆ្នាំមុនក្នុងសាច់ឈាម គឺក្នុងភាពទន់ខ្សោយដូចមនុស្សយើង។
- ព្រះអង្គកំពុងតែយាងមកនៅថ្ងៃនេះ តាមរយៈអគ្គសញ្ញានៃព្រះសហគមន៍។
- ព្រះអង្គនឹងយាងមកនៅគ្រាចុងក្រោយបំផុតនៃពេលវេលាប្រកបដោយសិរីរុងរឿង គឺជាអវសានកាលនៃពិភពលោក។
ឆ្នាំនេះអាទិត្យទី១ នៃរដូវរង់ចាំត្រូវនឹង ថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃចូលឆ្នាំថ្មីនៃពិធីបុណ្យគ្រីស្តសាសនា។
១.២ បុណ្យព្រះយេស៊ូប្រសូត
បុណ្យព្រះយេស៊ូប្រសូតឆ្នាំនេះត្រូវនឹង ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។
១.៣ រដូវបុណ្យព្រះយេស៊ូប្រសូត
ពីថ្ងៃទី២៦ ខែធ្នូទៅ ចាប់ផ្តើមរដូវបុណ្យព្រះយេស៊ូប្រសូត ដែលមានរយៈពេលពីរ។ ក្នុងរយៈពេលនេះមានប្រារព្ធ បុណ្យលើកតម្កើងព្រះរាជវង្ស ឬបុណ្យគ្រួសារដ៏វិសុទ្ធរបស់ព្រះយេស៊ូ បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ និងបុណ្យព្រះអម្ចាស់យេស៊ូទទួលពិធីជ្រមុជទឹក។ ឆ្នាំនេះ រដូវបុណ្យព្រះយេស៊ូប្រសូតបន្តរហូតដល់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
២. បុណ្យចម្លង
ជាបុណ្យលើកតម្កើងព្រះអម្ចាស់យេស៊ូដែលត្រូវគេឆ្កាង សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងពីចំណោមមនុស្សស្លាប់នៅថ្ងៃទី៣ ហៅថា «ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង»។ បុណ្យចម្លងជាបុណ្យកំពូលលើបុណ្យនានាទាំងអស់នៃគ្រីស្តសាសនា។ ព្រះសហគមន៍កំណត់ថ្ងៃប្រារព្ធបុណ្យចម្លងតាមប្រពៃណីជនជាតិអ៊ីស្រាអែល គឺចាប់ពីពេលថ្ងៃ និងយប់ស្មើគ្នាក្នុងរដូវប្រាំង ត្រូវនឹងថ្ងៃអាទិត្យទីមួយក្រោយថ្ងៃព្រះចន្ទពេញបូណ៌មី គឺចន្លោះថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី២៥ ខែមេសា។
២.១ រដូវសែសិបថ្ងៃ
មុនបុណ្យចម្លង ព្រះសហគមន៍តម្រូវឱ្យគ្រីស្តបរិស័ទរៀបចំខ្លួនទាំងខាងវិញ្ញាណ និងខាងរូបកាយអស់រយៈពេល៤០ថ្ងៃ ដែលហៅថា «រដូវសែសិបថ្ងៃ»។ ក្នុងរដូវនេះ យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូល និងអធិដ្ឋានច្រើនជាងធម្មតាដើម្បីពង្រឹងជំនឿរបស់ខ្លួន។ យើងក៏យកចិត្តទុកដាក់តម(អាហារ ឬអ្វីៗដែលនាំឱ្យយើងជាទាសករនៃអំពើបាប និងព្រះក្លែងក្លាយ) ព្រមទាំងចែកទានដល់បងប្អូនដែលខ្វះខាតផងដែរ។ រដូវសែសិបថ្ងៃនៅឆ្នាំនេះមាន៦អាទិត្យកន្លះ ចាប់ពី ថ្ងៃពុធ ទី១៤ ខែកុម្ភៈ (បុណ្យរោយផេះ) រហូតដល់ ថ្ងៃពុធពិសិដ្ឋ ទី២៧ ខែមីនា ឆ្នាំ២០២៤។
២.២ ត្រៃទិវានៃបុណ្យចម្លង
ត្រៃទិវានៃបុណ្យចម្លងឆ្នាំនេះត្រូវនឹង៖
- ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ បុណ្យព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
- ថ្ងៃសុក្រពិសិដ្ឋ បុណ្យព្រះអម្ចាស់សោយទិវង្គត ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
- ថ្ងៃសៅរ៍ពិសិដ្ឋ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។
- ថ្ងៃអាទិត្យបុណ្យចម្លងលើកតម្កើងព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
២.៣ រដូវបុណ្យចម្លង
ក្រោយបុណ្យចម្លង ព្រះសហគមន៍ទុកពេលយ៉ាងយូរគឺ ៥០ថ្ងៃ ដែលយើងហៅថា «រដូវបុណ្យចម្លង» ដើម្បីឱ្យគ្រីស្តបរិស័ទនឹករំពឹងអំពីអត្ថន័យនៃបុណ្យចម្លងរបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ជាអគ្គសញ្ញានៃការសង្រ្គោះសម្រាប់មនុស្សលោក។ រយៈពេលនោះ គ្រីស្តបរិស័ទយើងនាំគ្នានឹកសញ្ជឹងអំពីព្រះគ្រីស្តដែលគង់នៅជាមួយយើងតាមរបៀបប្លែកពីមុន ហើយដែលណែនាំព្រះសហគមន៍តាមព្រះវិញ្ញាណដ៏វិសុទ្ធ។ «ថ្ងៃបុណ្យព្រះវិញ្ញាណយាងមក» ឬ«បុណ្យថ្ងៃទីហាសិប» គឺជាថ្ងៃចុងក្រោយនៃ «រដូវបុណ្យចម្លង»។ រដូវបុណ្យចម្លងឆ្នាំនេះចាប់ផ្តើមពី ថ្ងៃទី០១ ខែមេសា រហូតដល់ ថ្ងៃទី១៩ ខែឧសភា ២០២៤។
៣. រដូវធម្មតា
រដូវធម្មតាប្រចាំឆ្នាំ គឺជារដូវក្រៅពីរដូវពិសេសដូចជា រដូវអបអរសាទរ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ រដូវបុណ្យចម្លង។ រដូវនេះមានចំនួន៣៤អាទិត្យក្នុងរយៈពេលពេញមួយឆ្នាំ។ រដូវធម្មតាចែកចេញជា២ភាគ៖
- ភាគទី១៖ ក្រោយបុណ្យព្រះយេស៊ូទទួលពិធីជ្រមុជទឹក រហូតដល់រដូវសែសិបថ្ងៃ (មានពី ៤ ដល់ ៩ អាទិត្យ)។
- ភាគទី២៖ ក្រោយបុណ្យព្រះវិញ្ញាណយាងមក រហូតដល់រដូវអបអរសាទរព្រះគ្រីស្តយាងមក (មានពី ២៥ ដល់ ៣០ អាទិត្យ)។
រដូវធម្មតា សំដៅលើពេលវេលាដែលព្រះសហគមន៍ជាមាតា ចង់នាំគ្រីស្តបរិស័ទយើងឱ្យប្រុងស្មារតីក្នុងជីវិតធម្មតាប្រចាំថ្ងៃ ដោយខិតខំស្វែងរកព្រះជាម្ចាស់ និងយកតម្រាប់តាមព្រះអង្គជាព្រះត្រៃឯក ដោយខិតខំអធិដ្ឋានក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ និងចង់ឈ្វេងយល់នូវហេតុការណ៍ និងទីសម្គាល់ផ្សេងៗដែលព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗ នៅក្នុងព្រះសហគមន៍ និងនៅក្នុងសង្គមនាសម័យនេះផងដែរ។
«“ព្រះសហគមន៍ធ្វើបូជនីយេសក៍ដោយត្រូវគេបៀតបៀនធ្វើបាបក្នុងលោកនេះ និងដោយមានព្រះជាម្ចាស់លួងលោមផង” (សន្តអូគូស្តាំង) ទាំងប្រកាសថា ព្រះអម្ចាស់សោយទិវង្គតនៅលើឈើឆ្កាង គឺប្រកាសសេចក្តីនេះរហូត ដល់ពេលព្រះអង្គយាងមក (១ករ ១១,២៦)។ ឫទ្ធានុភាពរបស់ព្រះអម្ចាស់ ដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ជាកម្លាំងរបស់ព្រះសហគមន៍ដើម្បីឱ្យព្រះសហគមន៍មានចិត្តអត់ធ្មត់ខន្តី និងចិត្តស្រឡាញ់អាចពុះពារទុក្ខលំបាក និងឧបសគ្គនានា មកពីខាងក្នុងផង និងមកពីខាងក្រៅផង។ ព្រះសហគមន៍អាចសម្តែងយ៉ាងស្មោះ នៅកណ្តាលចំណោមមនុស្សលោក អំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ដែលយើងមិនទាន់ស្គាល់យ៉ាងច្បាស់នៅឡើយ រហូតដល់ថ្ងៃគម្រោងការដ៏អស្ចារ្យនេះលេចធ្លោក្នុងពន្លឺយ៉ាងច្បាស់។
ដូច្នេះ ជំនាន់ចុងក្រោយបំផុតមកដល់យើងហើយ (១ករ ១០,១១)។ ពិភពលោកប្រែជាថ្មីរួចជាស្រេចដោយសារព្រះគ្រីស្ត។ តាំងពីពេលឥឡូវនេះ ការប្រែជាថ្មីនោះកើតជារូបរាងជាមុនយ៉ាងពិតប្រាកដតាមរបៀបម្យ៉ាង គឺថា ទោះបីព្រះសហគមន៍មិនទាន់វិសុទ្ធពេញលក្ខណៈនៅឡើយក្តី ក៏ព្រះសហគមន៍នៅលើផែនដីនេះតែងខ្លួនដោយភាពវិសុទ្ធដ៏ពិតប្រាកដដែរ។ ប៉ុន្តែ ព្រះសហគមន៍កំពុងធ្វើបូជនីយេសក៍ ទម្រាំដល់ពេលព្រះជាម្ចាស់នឹងប្រតិស្ឋានមេឃថ្មី និងផែនដីថ្មីប្រកបដោយសេចក្តីសុចរិត (២សល ៣,១៣)។ ហេតុនេះ ទាំងអគ្គសញ្ញារបស់ព្រះសហគមន៍ក្តី ទាំងរចនាសម្ពន្ធរបស់ខ្លួនក្តីក៏មានលក្ខណៈមិនទៀងទាត់របស់លោកីយ៍ ដែលចេះតែកន្លងផុតទៅដែរ។ ព្រះសហគមន៍រស់នៅក្នុងចំណោមសត្វលោកដែលកំពុងតែស្រែកថ្ងូរ និងឈឺចុកចាប់ដូចស្ត្រីដែលហៀបនឹងសម្រាលកូន ទាំងទន្ទឹងរង់ចាំសិរីរុងរឿងនៃបុត្រធីតារបស់ព្រះជាម្ចាស់ (រម ៨,១៩-២២)។» (Lumen Gentium #០៨ និង#៤៨)។
«ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំ សូមលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ អាម៉ែន!»។
៤. ពិធីបុណ្យផ្សេងៗប្រចាំឆ្នាំ
៤.១ ថ្ងៃអាទិត្យជាអាទិភាព
«ព្រះសហគមន៍លើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង រៀងរាល់ថ្ងៃទី ៨ ដែលយើងតែងហៅយ៉ាងត្រឹមត្រូវថា ”ថ្ងៃរបស់ព្រះអម្ចាស់” ព្រោះជាថ្ងៃព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង តាមក្រុមគ្រីស្តទូតបានបញ្ជូនបន្តមក។ នៅថ្ងៃអាទិត្យនោះ គ្រីស្តបរិស័ទត្រូវតែជួបជុំគ្នា ដោយស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលរួមថ្វាយពិធីអរព្រះគុណ។ គ្រីស្តបរិស័ទនាំគា្ននឹករឭកដល់ព្រះអម្ចាស់យេស៊ូរងទុក្ខលំបាក និងមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង។ គ្រីស្តបរិស័ទក៏អរព្រះគុណព្រះបិតាដែល “បានប្រោសគេឱ្យកើតជាថ្មី ដោយប្រោសឱ្យព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង។ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាបសូន្យឡើយ” (១សល ១,៣)។ ហេតុនេះហើយ បានជាថ្ងៃរបស់ព្រះអម្ចាស់ ជាថ្ងៃធ្វើពិធីគោរពថ្វាយបង្គំដ៏សំខាន់ជាងគេ។ ត្រូវដាស់តឿនឱ្យគ្រីស្តបរិស័ទគោរពថ្ងៃរបស់ព្រះអម្ចាស់ ដើម្បីឱ្យទៅជាថ្ងៃប្រកបដោយអំណរសប្បាយ និងសម្រាកពីការងារ។ បុណ្យឯទៀតៗទាំងអស់គ្មានអាទិភាពលើថ្ងៃអាទិត្យទេ លើកលែងតែបុណ្យយ៉ាងឱឡារិកបំផុត ពីព្រោះថ្ងៃអាទិត្យពិតជាគ្រឹះ និងជាស្នូលនៃពិធីគោរពប្រណិប័តន៍ប្រចាំឆ្នាំទាំងមូល។» (Sacrosanctum Concilium #១០៦)។
ដូច្នេះហើយ យើងជាគ្រីស្តបរិស័ទត្រូវតែចូលរួមអភិបូជាជាមួយគ្រីស្តបរិស័ទឯទៀតៗជារៀងរាល់ថ្ងៃអាទិត្យ ដើម្បីរួបរួមគ្នាជាព្រះកាយព្រះគ្រីស្ត។ គ្រីស្តបរិស័ទគឺជាអ្នកដែលរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ និងដើរតាមព្រះយេស៊ូដោយធ្វើជាសាក្សីអំពីព្រះអង្គក្នុងលោកនេះនៅគ្រប់ទីកន្លែងដែលខ្លួនរស់នៅ។
៤.២ ពិធីគោរពសន្តបុគ្គលប្រចាំឆ្នាំ
«ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះអង្គជាម្ចាស់នៃពិភពទាំងមូល…»
«ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេជាព្រះដ៏វិសុទ្ធ!…»
ព្រះជាម្ចាស់ខុសប្លែកពីសត្វលោកទាំងឡាយ ព្រះអង្គជាប្រភពនៃជីវិតគ្រប់យ៉ាង ព្រះអង្គជាពន្លឺ គ្មានភាពងងឹតក្នុងព្រះអង្គឡើយ ព្រះអង្គគ្មានសៅហ្មងទាល់តែសោះ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង ហួសពីការស្មានរបស់មនុស្ស។ ដោយមនុស្សយើង យកអ្វីក្នុងលោកនេះមកប្រៀបផ្ទឹមនឹងព្រះជាម្ចាស់ពុំបាន ហេតុដូច្នេះហើយ ទើបក្នុងព្រះគម្ពីរមានចែងថា “ព្រះអង្គជាព្រះដ៏វិសុទ្ធ” ឬ “ព្រះអង្គជាព្រះវិញ្ញាណ” ឬ “ព្រះអង្គគង់នៅស្ថានបរមសុខ”ជាដើម។ល។
អ្វីៗដែលជាប់ទាក់ទងជាមួយ “ព្រះដ៏វិសុទ្ធ” នោះ ក៏ត្រឡប់ទៅជាវិសុទ្ធដែរ។ ឧបមាថា យើងជា “ប្រជារាស្ត្រដ៏វិសុទ្ធ” មានន័យថា ជាប្រជារាស្ត្ររបស់ព្រះអង្គ។ “ព្រះសហគមន៍ដ៏វិសុទ្ធ” ជាក្រុមអស់អ្នកបាបដែលព្រះជាម្ចាស់ត្រាស់ហៅ។ល។ គ្រីស្តទូតប៉ូលធ្លាប់ហៅគ្រីស្តបរិស័ទថា “ជនដ៏វិសុទ្ធ” ព្រោះព្រះគ្រីស្តបានប្រោសគេឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។
ពិតមែនហើយ យើងជាគ្រីស្តបរិស័ទ ជឿសង្ឃឹមលើព្រះជាម្ចាស់តែមួយព្រះអង្គគត់ដែលសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ ក្រៅពីព្រះយេស៊ូគ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិត“នៅក្រោមមេឃ ព្រះជាម្ចាស់មិនបានប្រទាននាមណាមួយ ផ្សេងទៀតមក ដើម្បីសង្គ្រោះយើងឡើយ” (កក ៤,១២)។
សន្តបុគ្គល មិនមែនជាវីរបុរសទេ សន្តបុគ្គលគ្រាន់តែបណ្តោយឱ្យឫទ្ធានុភាពរបស់ព្រះគ្រីស្តបង្កើតផលល្អក្នុងខ្លួនគាត់ ដូចសន្តប៉ូលចែងថា៖ “មិនមែនខ្ញុំទេដែលរស់ គឺព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងខ្ញុំ” (កាឡ ២, ២០)។ ក្នុងចំណោមសន្តបុគ្គល ដែលព្រះសហគមន៍ទទួលស្គាល់នោះ មានចាស់ មានក្មេង មានបុរស មានស្ត្រី មានអ្នកមាន មានអ្នកក្រ មានគ្រីស្តបរិស័ទធម្មតា មានគ្រីស្តបរិស័ទបំពេញមុខងារពិសេសក្នុងព្រះសហគមន៍ មានលោកគង្វាល មានបព្វជិត មានអ្នកមានគ្រួសារ មានអ្នកចេះដឹង មានមនុស្សល្ងង់ មានព្រះមហាក្សត្រ មានរាស្ត្រសាមញ្ញធម្មតា ។ល។ តែសន្តបុគ្គលទាំងនោះបានរួមរស់ជាមួយព្រះគ្រីស្តយ៉ាងស្និទ្ធស្នាល ហើយបានបង្ហាញនូវអំណោយទានគ្រប់បែបយ៉ាងរបស់ព្រះគ្រីស្ត។
គ្រីស្តបរិស័ទកាតូលិកជឿថា ព្រះសហគមន៍ជាមហាគ្រួសារដ៏ធំមួយ ដែលមានសមាជិកកំពុងរស់នៅក្នុងលោកនេះនៅឡើយ ហើយក៏មានសមាជិករស់នៅជាមួយព្រះគ្រីស្តឯស្ថានបរមសុខដែរ។ បងប្អូនទាំងនេះ ក៏អាចជួយគ្នាទៅវិញទៅមកបាន។ សន្តបុគ្គលប្រៀបបាននឹងបងៗ ដែលបានដល់ត្រើយរួចហើយ គាត់នៅរួមជាមួយព្រះគ្រីស្ត អង្វរព្រះបិតាឱ្យយើង។ ក្នុងធម៌ប្រកាសជំនឿ យើងតែងប្រកាសថា “ខ្ញុំជឿសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ” គឺថា គ្រីស្តបរិស័ទទាំងនៅលើផែនដី ទាំងនៅស្ថានបរមសុខអាចជួយអង្វរព្រះជាម្ចាស់ឱ្យគ្នាទៅវិញទៅមក។
«ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍ក៏គោរពព្រះនាងម៉ារីជាព្រះមាតារបស់ព្រះអម្ចាស់ ដោយមានសេចក្តីស្រឡាញ់យ៉ាងពិសេសចំពោះព្រះនាង ព្រោះព្រះនាងភ្ជាប់ជាមួយបុត្ររបស់នាងក្នុងកិច្ចសង្រ្គោះរបស់បុត្រនោះ ដោយចំណងដែលមិនអាចស្រាយបាន។ ពេលព្រះសហគមន៍សម្លឹងមើលព្រះនាងម៉ារី ព្រះសហគមន៍សរសើរ និងលើកតម្កើងផលដ៏ប្រសើរជាងគេបំផុតរបស់ព្រះគ្រីស្តដែលរំដោះមនុស្សលោក។ ម្យ៉ាងទៀត ពេលព្រះសហគមន៍សម្លឹងមើលព្រះនាង ព្រះសហគមន៍ក៏នឹករំពឹងគិតដោយអំណរហាក់ដូចជាសម្លឹងមើលក្នុងរូបដ៏និមលបំផុតនោះនូវអ្វីៗដែលខ្លួនប្រាថ្នាចង់បាន ហើយសង្ឃឹមថា នឹងបានទាំងស្រុងដូចព្រះនាងដែរ។
តាំងពីដើមរៀងមក ព្រះសហគមន៍ក៏បញ្ចូលថ្ងៃនឹករឭកមរណសក្សី និងសន្តបុគ្គលផ្សេងៗទៀតក្នុងចំណោមពិធីបុណ្យប្រចាំឆ្នាំ។ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោសជាច្រើនយ៉ាង ព្រះអង្គបានលើកសន្តបុគ្គលទាំងនោះឱ្យបានពេញលក្ខណៈ និងឱ្យបានទទួលការសង្រ្គោះអស់កល្បជានិច្ចរួចហើយ។ សន្តបុគ្គលទាំងនោះនាំគា្នច្រៀងបទលើកតម្កើងដ៏ពេញលក្ខណៈថ្វាយព្រះជាម្ចាស់នៅស្ថានបរមសុខ ព្រមទាំងជួយអង្វរព្រះអង្គឱ្យយើង។
ពេលព្រះសហគមន៍ធ្វើពិធីនឹកថ្ងៃខួបនៃកំណើតរបស់សន្តបុគ្គលនៅស្ថានបរមសុខនោះ ព្រះសហគមន៍ក៏ប្រកាសព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង គឺសន្តបុគ្គលទាំងនោះរងទុក្ខលំបាករួមជាមួយព្រះគ្រីស្ត ហើយគេក៏បានទទួលសិរីរុងរឿងរួមជាមួយព្រះគ្រីស្តដែរ។ ព្រះសហគមន៍ក៏បង្ហាញសន្តបុគ្គលទុកជាគំរូឱ្យគ្រីស្តបរិស័ទយកតម្រាប់តាម គឺគំរូដែលទាក់ទាញគ្រីស្តបរិស័ទទាំងអស់ទៅរកព្រះបិតាដោយសារព្រះគ្រីស្ត។ អំពើល្អរបស់សន្តបុគ្គលទាំងនោះនៅពេលគាត់រស់នៅ ក៏ធ្វើឱ្យព្រះជាម្ចាស់នឹងប្រទានពរដល់ព្រះសហគមន៍ទៀតផង។» (Sacrosantum Concilium #១០៣ និង#១០៤)។
៤.៣ ក្បួនពិធីគោរពសន្តបុគ្គលទាំងនោះមាន៖
- បុណ្យឱឡារិក (Solemnity) គឺជាបុណ្យដែលព្រះសហគមន៍ចាត់ចែងដោយខានពុំបាន សូម្បីថ្ងៃប្រារព្ធពិធីនោះចំថ្ងៃអាទិត្យក៏ដោយដូចជា បុណ្យគោរពព្រះយេស៊ូ បុណ្យគោរពព្រះនាងម៉ារី បុណ្យគោរពសន្តយ៉ូហាន បាទីស្ត បុណ្យគោរពសន្តសិលា និងសន្តប៉ូលជាដើម។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យឱឡារិកទាំងនោះជាអក្សរពណ៌ ក្រហមក្រាស់។
- បុណ្យគោរព (Feast) គឺជាថ្ងៃគោរពសន្តបុគ្គល ដែលមានសារសំខាន់ក្នុងព្រះសហគមន៍ ដូចជាបុណ្យគោរពគ្រីស្តទូត បុណ្យគោរពអ្នកនិពន្ធគម្ពីរជាដើម។ តាមធម្មតាត្រូវអានអត្ថបទព្រះគម្ពីរពិសេសដែលភ្ជាប់នឹងបុណ្យថ្ងៃនោះ។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យគោរពទាំងនោះជាអក្សរពណ៌ ខ្មៅក្រាស់។
- បុណ្យរម្លឹកដោយចាំបាច់ (Obligatory Memorial) គឺជាថ្ងៃរម្លឹកដល់សន្តបុគ្គលចាំបាច់។ ក្នុងអភិបូជាគ្រីស្តបរិស័ទនឹកដល់សន្តបុគ្គលនោះ ដោយអានជីវប្រវត្តិយ៉ាងខ្លីរបស់គាត់ ឬសេចក្តីដែលគាត់បាននិពន្ធ ហើយយើងអង្វរព្រះជាម្ចាស់រួមជាមួយគាត់ដែរ។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យរម្លឹកសន្តបុគ្គលដោយចាំបាច់នោះជាអក្សរពណ៌ ខ្មៅត្រង់។
- បុណ្យរម្លឹកដោយជ្រើសរើស (Optional Memorial) គឺជាថ្ងៃរម្លឹកដល់សន្តបុគ្គលដោយសេរីតាមជម្រើស។ ចំពោះសន្តបុគ្គលខ្លះគ្មានចែងអ្វីសោះ គឺគ្រីស្តបរិស័ទដែលស្រឡាញ់សន្តបុគ្គលនោះអាចធ្វើពិធីគោរពគាត់ និងអង្វរព្រះជាម្ចាស់តាមរយៈគាត់ដែរ តែគ្មានការបង្គាប់បញ្ជាឱ្យព្រះសហគមន៍ទាំងមូលគោរពទេ។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យរម្លឹកសន្តបុគ្គលដោយជ្រើសរើសទាំងនោះជាអក្សរពណ៌ ខ្មៅទ្រេត។
៥. អត្ថបទព្រះគម្ពីរពេញមួយឆ្នាំ
រៀងរាល់ឆ្នាំ គ្រីស្តបរិស័ទនឹកអំពីស្នាព្រះហស្តដែលព្រះយេស៊ូបានប្រព្រឹត្តដើម្បីសង្គ្រោះមនុស្សលោក តាំងពីពេលព្រះអង្គប្រសូតរហូតដល់ព្រះអង្គប្រទានព្រះវិញ្ញាណឱ្យអ្នកជឿ។ ព្រះសហគមន៍មានបំណងអប់រំគ្រីស្តបរិស័ទ ដោយចាត់ចែងឱ្យគេស្ដាប់អត្ថបទព្រះគម្ពីរដែលជាអាហារពិសេសសម្រាប់គេជារៀងរាល់ថ្ងៃ ដោយរៀបចំបញ្ជីអត្ថបទសំខាន់ៗសម្រាប់អានរាល់ថ្ងៃអាទិត្យចំនួនបីឆ្នាំ គឺឆ្នាំ “ក” តាមសន្តម៉ាថាយ ឆ្នាំ “ខ” តាមសន្តម៉កុស និងឆ្នាំ “គ” តាមសន្តលូកា។ នៅឆ្នាំ២០២៤ នេះ យើងអានអត្ថបទគម្ពីរឆ្នាំ “ខ”។
- នៅថ្ងៃធម្មតានៃរដូវធម្មតាប្រចាំឆ្នាំ ព្រះសហគមន៍រៀបចំអត្ថបទព្រះគម្ពីរតាមឆ្នាំ “គូ” និង ឆ្នាំ “សេស”។
- នៅថ្ងៃមាន បុណ្យឱឡារិក (Solemnity) ឬ បុណ្យគោរព (Feast) ព្រះសហគមន៍រៀបចំអត្ថបទព្រះគម្ពីរពិសេសភ្ជាប់ជាមួយ។
- សម្រាប់ថ្ងៃ បុណ្យរម្លឹកដោយចាំបាច់ (Obligatory Memorial) គួរតែថ្លែងអត្ថបទព្រះគម្ពីរស្របតាមក្បួនប្រចាំរដូវកាលផងដែរ លើកលែងតែមានអត្ថបទព្រះគម្ពីរពិសេសផ្សេងទៀតក្នុងក្បួនពិធីបុណ្យគោរពសន្តបុគ្គលជាប្រចាំឆ្នាំ។
- ចំពោះថ្ងៃ បុណ្យរម្លឹកដោយជ្រើសរើស (Optional Memorial) គួរថ្លែងអត្ថបទព្រះគម្ពីរតាមក្បួនប្រចាំតាមរដូវនៃពិធីបុណ្យ។
ដើម្បីទទួលបានព្រះគម្ពីរកាតូលិកចំនួនទាំង៧៣កណ្ឌ សូមចុចនៅទីនេះ។