ថ្ងៃព្រហស្បតិ៍-អាទិត្យទី១៥-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៥
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ២៦,៧-៩.១២.១៦-១៩
ឱព្រះអម្ចាស់អើយ! ព្រះអង្គបង្ហាញឱ្យមនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់ព្រះអង្គ ក៏ធ្វើឱ្យមាគ៌ារបស់មនុស្សសុចរិតរាបស្មើដែរ។ ឱ! ព្រះអម្ចាស់អើយ! យើងខ្ញុំសូមផ្ញើជីវិតលើព្រះអង្គ យើងខ្ញុំដើរតាមមាគ៌ាដែលព្រះអង្គបានត្រួសត្រាយទុក ចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីព្រះនាមរបស់ព្រះអង្គប៉ុណ្ណោះ។ នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គ ទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។ នៅពេលព្រះអង្គវិនិច្ឆ័យទោសមនុស្សនៅលើផែនដី ពួកគេនឹងស្គាល់សេចក្តីសុចរិត។ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រទានឱ្យយើងខ្ញុំបានសុខសាន្ត អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត ក៏ព្រះអង្គធ្វើឱ្យបានសម្រេចទាំងអស់។ ព្រះអម្ចាស់អើយ! ពេលកើតទុក្ខវេទនា យើងខ្ញុំមករកព្រះអង្គ នៅពេលព្រះអង្គដាក់ទោស យើងខ្ញុំទទូចអង្វររកព្រះអង្គ។ ឱព្រះអម្ចាស់អើយ! ស្ត្រីមានផ្ទៃពោះហៀបនឹងសម្រាលកូនស្រែកថ្ងូរដោយឈឺចុកចាប់យ៉ាងណា យើងខ្ញុំក៏ស្រែកថ្ងូរនៅចំពោះព្រះភក្រ្តរបស់ព្រះអង្គយ៉ាងនោះដែរ។ យើងខ្ញុំប្រៀបដូចជាស្រ្តីដែលមានផ្ទៃពោះ យើងខ្ញុំឈឺចុកចាប់តែឥតបានបង្កើតអ្វីសោះឡើយ! យើងខ្ញុំមិនបាននាំការសង្គ្រោះណាមួយមកឱ្យមនុស្សលោកទេ ហើយយើងខ្ញុំក៏មិនបានបង្កើតមនុស្សថ្មីនៅលើផែនដីដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលបានស្លាប់ទៅហើយ នឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង!។ អស់អ្នកដែលដេកក្នុងធូលីដីអើយ! ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ!» ដូចទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដីធ្វើឱ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមកប្រោសអ្នកដែលចែកស្ថានទៅហើយឱ្យចេញពីដី និងទទួលជីវិតថ្មីដ៏រុងរឿងយ៉ាងនោះដែរ។
ទំនុកតម្កើងលេខ ១០២ (១០១),១៣-២១ បទព្រហ្មគីតិ
១៣ | បពិត្រព្រះអម្ចាស់ | គ្រងរាជ្យអស់កល្បយូរឆ្នាំ | |
គេរឭកចងចាំ | អស់កល្បជាអង្វែងទៅ | ។ | |
១៤ | ព្រះអង្គសព្វព្រះទ័យ | នឹងបុរីនេះពេកកូវ | |
ដល់ពេលកំណត់ត្រូវ | ទ្រង់អាណិតស៊ីយ៉ូនហើយ | ។ | |
១៥ | ខ្ញុំអ្នកបម្រើទ្រង់ | ស្រឡាញ់ក្រុងមិនកន្តើយ | |
ទោះជាបែកបាក់ហើយ | ក៏នៅជាប់ចិត្តជានិច្ច | ។ | |
១៦ | សូមឱ្យមនុស្សគ្រប់សាសន៍ | កោតខ្លាចព្រះកុំមានភ្លេច | |
សូមឱ្យអស់ទាំងស្តេច | លើផែនដីក៏កោតក្រែង | ។ | |
១៧ | ពេលព្រះអម្ចាស់សង់ | ស៊ីយ៉ូនក្រុងគួរស្ញប់ស្ញែង | |
ព្រះអង្គនឹងសម្តែង | សិរីរុងរឿងទាំងអស់ | ។ | |
១៨ | ពេលនោះទ្រង់នឹងបែរ | ព្រះភក្ត្ររេទតមកមនុស្ស | |
លែងធ្វើជើយទ្រគោះ | ពាក្យអង្វរគេទៀតហើយ | ។ | |
១៩ | សូមកត់ក្តីនេះចុះ | ទុកឱ្យមនុស្សជំនាន់ក្រោយ | |
ប្រជារាស្ត្រកើតហើយ | កុំកន្តើយថ្កើងព្រះអង្គ | ។ | |
២០ | ព្រះអម្ចាស់ទតពី | សក្ការៈទីដ៏ត្រចង់ | |
ស្ថានបរមសុខឥតហ្មង | មិនរំលងសព្វផែនដី | ។ | |
២១ | ដើម្បីស្តាប់សម្រែក | ពួកឈ្លើយស្រែកទាំងយប់ថ្ងៃ | |
អ្នកដែលត្រូវក្សិណក្ស័យ | គេកាត់ក្តីមិនសុចរិត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោសមេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,២៨-៣០
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នាហើយរៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូតបូតហើយមានចិត្តសុភាព នោះអ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។