ថ្ងៃអង្គារ-អាទិត្យទី១៧-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអង្គារ អាទិត្យទី១៧
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤
ឬសន្ដសិលា គ្រីសូឡូក ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកសិលា (៣៨០-៤៥១) ជាអភិបាលព្រះសហគមន៍ក្រុងរ៉ាវែន ដែលជាព្រះរាជធានីព្រះចៅចក្រភពរ៉ូមាំង។ លោកយកចិត្តទុកដាក់ និងពន្យល់គម្ពីរយ៉ាងខ្លី ហើយស្រួលស្តាប់ទៀត។ ដូច្នេះ គ្រីស្តបរិស័ទដាក់ឈ្មោះលោកថា “គ្រីសូឡូក” មានន័យថា “មាត់មាស”។ លោកខិតខំថែរក្សាការពារជំនឿសុទ្ធសាធនៃព្រះសហគមន៍ ចំពោះព្រះយេស៊ូដែលពិតជាព្រះជាម្ចាស់ផង និងពិតជាមនុស្សផង។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១៤,១៧-២២
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចូរអ្នកប្រកាសពាក្យនេះថា “ទឹកភ្នែករបស់យើងហូរទាំងយប់ថ្ងៃ ឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារី គឺក្រុងនៃប្រជាជនរបស់យើងត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។ ពេលចេញទៅស្រុកស្រែ យើងឃើញសុទ្ធតែសាកសពដែលស្លាប់ដោយមុខដាវ ពេលចូលក្នុងទីក្រុង យើងឃើញសុទ្ធតែអ្នករងទុក្ខដោយអត់ឃ្លាន។ ព្យាការី និងបូជាចារ្យធ្វើដំណើរឆ្លងកាត់ស្រុក តែពុំយល់អ្វីសោះឡើយ”។ ឱព្រះម្ចាស់អើយ! តើព្រះអង្គពិតជាបោះបង់ចោយូដាឬ? តើព្រះអង្គស្អប់ក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាព្រះអង្គវាយយើងខ្ញុំឱ្យរបួសមើលមិនជាដូច្នេះ? យើងខ្ញុំសង្ឃឹមថាបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ យើងខ្ញុំសង្ឃឹមថា បានជាសះស្បើយនៅពេលមួយ តែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។ ឱព្រះម្ចាស់អើយ! យើងខ្ញុំសូមសារភាពថា យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ហើយដូនតារបស់យើងខ្ញុំក៏បានប្រព្រឹត្តអំពើទុច្ចរិតដែរ យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមទ្រង់មេត្តាកុំបំបាក់មុខយើងខ្ញុំ សូមកុំធ្វើឱ្យក្រុងយេរូសាឡឹមដែលជាបល័ង្កដ៏រុងរឿងរបស់ព្រះអង្គត្រូវអាម៉ាស់។ សូមនឹកចាំពីសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយយើងខ្ញុំ សូមកុំផ្តាច់សម្ពន្ធមេត្រីនេះឡើយ។ ក្នុងចំណោមព្រះដ៏ឥតបានការរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចធ្វើឱ្យភ្លៀងធ្លាក់បានទេ សូម្បីតែមេឃផ្ទាល់ ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។ ឱ!ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! មានតែព្រះអង្គទេដែលអាចបង្អុរភ្លៀងបាន យើងខ្ញុំសង្ឃឹមលើព្រះអង្គតែមួយប៉ុណ្ណោះ ដ្បិតព្រះអង្គបង្កើតអ្វីៗទាំងអស់។
ទំនុកតម្កើងលេខ ៧៩ (៧៨),៥.៩.១១.១៣ បទពាក្យ ៧
៥ | ឱ!ព្រះជាម្ចាស់ទូលបង្គំ | ម្តេចទ្រង់សំងំដូចជិនណាយ | |
តើថ្ងៃណាទៅទើបទ្រង់ស្រាយ | ពិរោធឱ្យឆ្ងាយមកស្រោចស្រង់ | ។ | |
៩ | ឱព្រះជាម្ចាស់ព្រះសង្គ្រោះ | សូមទ្រង់យាងចុះកុំបង្អង់ | |
ដោយយល់សិរីដ៏រឿងរុង | មេត្តាព្រះអង្គជួយផងណា | ។ | |
១១ | សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួច | លាន់ឮគ្រលួចគួរស្រណោះ | |
សូមប្រើបារមីជួយរំដោះ | អ្នកដែលមានទោសដល់មរណា | ។ | |
១៣ | ឯពួកយើងខ្ញុំដែលជារាស្ត្រ | ដូចចៀមទាំងអស់របស់ទ្រង់ | |
នាំគ្នាតម្កើងលើកព្រះអង្គ | អស់កល្បយូរលង់អង្វែងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១,១៨
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៣៦-៤៣
ពេលនោះ ព្រះយេស៊ូយាងចេញពីមហាជនចូលទៅក្នុងផ្ទះ ក្រុមសាវ័កនាំគ្នាចូលមកគាល់ព្រះអង្គ ហើយទូលថា៖«សូមព្រះគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែឱ្យយើងខ្ញុំបានយល់អត្ថន័យផង»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖«អ្នកព្រោះគ្រាប់ពូជល្អ គឺបុត្រមនុស្ស ស្រែគឺពិភពលោក គ្រាប់ពូជល្អ គឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯស្រងែវិញ គឺកូនចៅរបស់មារកំណាច។ សត្រូវដែលសាបព្រោះស្រងែ គឺមារ រីឯរដូវចម្រូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺទេវទូត។ គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរ។ បុត្រមនុស្សនឹងចាត់ទេវទូតរបស់លោកឱ្យមក។ ទេវទូតទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឱ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិត យកចេញពីព្រះរាជ្យបោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។ រីឯអ្នកសុចរិតវិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។