ព្រះគម្ពីរ និងព្រះបន្ទូល

អារម្ភកថា
សេចក្តីផ្តើម
ជំពូក១ លក្ខណៈនៃព្រះគម្ពីរ
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
១.៣ ព្រះគម្ពីរជាសំណេរបទពិសោធន៍ជំនឿ
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ

១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់

២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?

ជំពូក៣ អំណានព្រះបន្ទូល
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ

៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
សេចក្តីសន្និដ្ឋាន
ឯកសារយោង

អត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
អត្ថបទផ្សេងៗ

ជំនឿពិត និងការប្រតិបត្តិត្រឹមត្រូវ
(យហ ៤,១-៤២)

សេចក្តីផ្តើម

អត្ថបទព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ៤,៥-៤២ ថ្លែងអំពីព្រះយេស៊ូសន្ទនាជាមួយស្រ្តីសាសន៍សាម៉ារី នៅពេលថ្ងៃត្រង់ ក្បែរអណ្តូងលោកយ៉ាកុប។ ព្រះអង្គបានសម្តែងឱ្យស្គាល់អំពីជំនឿពិត និងការប្រតិបត្តិត្រឹមត្រូវដល់ស្រ្តីនោះ និងអ្នកស្រុកសាម៉ារីជាច្រើន ហើយពួកគេបានជឿលើព្រះអង្គ។ អត្ថបទនេះមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំជំនឿ ដើម្បីណែនាំដល់បងប្អូនដែលចង់ទៅជាគ្រីស្តបរិស័ទឱ្យស្គាល់នូវអ្វី ដែលជាជំនឿពិតប្រាកដ និងការប្រតិបត្តិត្រឹមត្រូវ។

អត្ថបទព្រះគម្ពីរ

ព្រះ‌យេស៊ូ​យាង​ចាក‌ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ
ហើយ​ត្រូវ​យាង​កាត់​តាម​ស្រុក​សាម៉ារី។
ព្រះ‌អង្គ​បាន​យាង​មក​ដល់​ភូមិ​មួយ​របស់​ជន​ជាតិ​សាម៉ារី ឈ្មោះ​ភូមិ​ស៊ីខា នៅ​ជិត​ចម្ការ​ដែល​លោក​យ៉ាកុប​បាន​ចែក​ឱ្យ​លោក​យ៉ូសែប​ជា​កូន។
នៅ​ទី​នោះ មាន​អណ្ដូង​ទឹក​មួយ​ឈ្មោះ “អណ្ដូង​លោក​យ៉ាកុប”។ ព្រះ‌យេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​គង់​នៅ​មាត់​អណ្ដូង ពេល​នោះប្រហែល​ជា​ថ្ងៃ​ត្រង់។
មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្ដិច»។
(សាវ័ក​នាំ​គ្នា​ទៅ​រក​ទិញ​ស្បៀង​អាហារ​នៅ​ឯ​ភូមិ)។
ស្ត្រី​សាម៉ារី​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ក៏​លោក​មក​សុំ​ទឹក​នាង​ខ្ញុំ ជា​ស្ត្រី​សាសន៍​សាម៉ារី​ពិសា​ដូច្នេះ?»
(ដ្បិត​សាសន៍​យូដា និង​សាសន៍​សាម៉ារី​មិន​ត្រូវ​គ្នា​ទេ)។
១០ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​នាង​ស្គាល់​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ និង​ស្គាល់​អ្នក​ដែល​និយាយ​ទៅ​កាន់​នាង​ថា “ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្ដិច” នោះ​នាង​មុខ​ជា​សុំ​ទឹក​ពី​លោក​វិញ​ពុំ‌ខាន ហើយ​លោក​នឹងឱ្យ​​ទឹក​ដល់​នាង គឺ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត»
១១នាង​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! លោក​គ្មាន​អ្វី​ដង​ទឹក​សោះ រីឯ​អណ្ដូង​សោត​ក៏​ជ្រៅ​ទៀត​ផង តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​ពី​ណា​មក?។
១២តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ាកុប ជា​បុព្វ‌បុរសរបស់​យើង ដែល​បាន​ទុក​អណ្ដូង​នេះ​ឱ្យ​​យើង​ឬ?។ លោក​យ៉ាកុប និង​កូន​ចៅ​របស់​លោក​បាន​ពិសា​ទឹក​អណ្ដូង​នេះ ហើយ​សត្វ​របស់​លោក​ក៏​បាន​ផឹក​ទឹក​អណ្ដូង​នេះ​ដែរ»។
១៣ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «អស់​អ្នក​ដែល​ពិសា​ទឹក​នេះ នៅ​តែ​ស្រេក​ត​ទៅ​មុខ​ទៀត
១៤រីឯ​អ្នក​ដែល​ពិសា​ទឹក​ខ្ញុំឱ្យ​នោះ នឹង​មិន​ស្រេក​ទៀត​សោះ​ឡើយ ដ្បិត​ទឹក​ខ្ញុំឱ្យ​នឹង​បាន​ទៅ​ជា​ប្រភព​ទឹក ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់​កល្ប‌ជានិច្ច»។
១៥ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! សូម​មេត្តា​ផ្ដល់​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំឱ្យ​នាង​ខ្ញុំ​ស្រេក និង​កុំឱ្យ​រវល់​មក​ដង​ទឹក​អណ្ដូង​នេះ​ទៀត»។
១៦ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ហៅ​ប្ដី​នាង រួច​ត្រឡប់​មក​វិញ»។
១៧ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្ដី​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​និយាយ​ថា នាង​គ្មាន​ប្ដី​ដូច្នេះ ត្រូវ​មែន
១៨ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​មក​ហើយ រីឯ​បុរស​ដែល​នៅ​ជា​មួយ​នាង​សព្វ​ថ្ងៃ មិន‌មែន​ជា​ប្ដី​របស់​នាង​ទេ នាង​និយាយ​ត្រង់​មែន»។
១៩នាង​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ព្យាការី​មែន។
២០បុព្វ‌បុរស​របស់​យើង​នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ជា​សាសន៍​យូដា​តែង​និយាយ​ថា ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ»។
២១ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ដល់​ពេល​កំណត់ មិន‌មែន​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ទេ ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា។
២២អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​ទេ រីឯ​យើង​វិញ យើង​ស្គាល់​ព្រះ‌អង្គ​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​ការ​សង្គ្រោះ​ចេញ​មក​ពី​ជន​ជាតិ​យូដា។
២៣ប៉ុន្តែ ដល់​ពេល​កំណត់ គឺ​ឥឡូវ​ហ្នឹង​ហើយ អ្នក​ថ្វាយ‌បង្គំ​ដ៏​ពិត​ប្រាកដ នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត ដ្បិត​ព្រះ‌បិតា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អ្នក​ថ្វាយ‌បង្គំ​បែប​នេះ​ឯង។
២៤ព្រះ‌ជាម្ចាស់​ជា​វិញ្ញាណ ហេតុ​នេះ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ‌អង្គត្រូវ​តែ​ថ្វាយ‌បង្គំ​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត»។
២៥ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មេស្ស៊ី​ហៅ​ព្រះ‌គ្រីស្ដនឹង​យាង​មក។ កាល​ណា​ព្រះ‌អង្គ​យាង​មក​ដល់ ព្រះ‌អង្គ​នឹង​ប្រទានឱ្យ​​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។
២៦ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​នេះ​ហើយ​ គឺ​ខ្ញុំ​ដែល​កំពុង​តែ​និយាយ​ជា​មួយ​នាង»។
២៧ពេល​នោះ ពួក​សាវ័ក​ត្រឡប់​មក​ដល់ ឃើញ​ព្រះ‌អង្គ​កំពុង​និយាយ​ជា​មួយ​ស្ត្រី​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​ទូល​សួរ​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។

២៨ស្ត្រី​នោះ​ទុក​ក្អម​ចោល រត់​ចូល​ទៅ​ក្នុង​ភូមិ ប្រាប់​អ្នក​ស្រុក​ថា៖
២៩«សុំ​មក​មើល​បុរស​ម្នាក់ លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំនូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ លោក​នោះ​ជា​ព្រះ‌គ្រីស្ដ​ហើយ​មើល​ទៅ!»។
៣០អ្នក​ស្រុក​នាំ​គ្នា​ចេញ​ពី​ភូមិ​ទៅ​រក​ព្រះ‌យេស៊ូ។

៣១ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ សូម​អញ្ជើញ​ពិសា!»។
៣២ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​បរិភោគ​ហើយ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់»។
៣៣ពួក​សាវ័ក​ក៏​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​មាន​នរណា​ម្នាក់​យក​អាហារ​មក​ជូន​លោក​ហើយ​ទេ​ដឹង?»។
៣៤ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឱ្យ​​មក ព្រម​ទាំង​បង្ហើយ​កិច្ច‌ការ​របស់​ព្រះ‌អង្គ​ឱ្យ​​បាន​សម្រេច។
៣៥អ្នក​រាល់​គ្នា​តែង​ពោល​ថា “បួន​ខែ​ទៀត ដល់​រដូវ​ចម្រូត”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​មើល៍ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។
៣៦អ្នក​ច្រូត​បាន​ប្រាក់​ឈ្នួល​របស់​ខ្លួន ហើយ​កំពុង​ប្រមូល​ផល​ទុក​សម្រាប់​ជីវិត​អស់​កល្ប‌ជានិច្ច ដូច្នេះ អ្នក​សាប​ព្រោះ និង​អ្នក​ច្រូត​កាត់​បាន​សប្បាយ​រួម​ជា​មួយ​គ្នា
៣៧ស្រប​តាម​ពាក្យ​ចាស់​លោក​ថាៈ“ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។
៣៨ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឱ្យ​​ទៅ​ច្រូត នៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយ‌ហត់​របស់​អ្នក​ទាំង​នោះ»។
៣៩ក្នុង​ភូមិ​នោះ មាន​អ្នក​ស្រុក​សាម៉ារី​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌យេស៊ូ ដោយ‌សារ​ពាក្យ​ដែល​ស្ត្រី​នោះ​បាន​បញ្ជាក់​ប្រាប់​ថា “លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត”។
៤០ហេតុ​នេះ​ហើយ ​បាន​ជា​កាល​ជន​ជាតិ​សាម៉ារី​ទៅ​គាល់​ព្រះ‌អង្គ គេ​អង្វរ​សូម​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​គេ ព្រះ‌អង្គ​យល់​ព្រម​គង់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។
៤១មាន​មនុស្ស​ច្រើន​ជាង​នោះ​ទៅ​ទៀត បាន​ជឿ​លើ​ព្រះ‌អង្គ ដោយ​បាន​ឮ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ផ្ទាល់។
៤២ពួក​គេ​និយាយ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ​មិន‌មែន​ត្រឹម​តែ​ឮ​ពាក្យ​នាង​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​យើង​បាន​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ផ្ទាល់​នឹង​ត្រចៀក​ថែម​ទៀត​ផង ហើយ​យើង​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក​មែន»។
99 Views

Theme: Overlay by Kaira