ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) យរ ៣១,២-៤ក
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «នៅវាលរហោស្ថាន យើងបានសម្ដែងការប្រណីសន្ដោសដល់ប្រជាជនដែលសេសសល់ពីស្លាប់ក្នុងចម្បាំង ហើយអ៊ីស្រាអែលនឹងបានសុខសាន្តត្រាណ។ ពួកគេពោលថា ព្រះអម្ចាស់បានសម្ដែងព្រះអង្គឱ្យខ្ញុំឃើញពីចម្ងាយ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។ នាងព្រហ្មចារីអ៊ីស្រាអែលអើយ! យើងនឹងស្អាងនាងឱ្យមាំមួនឡើងវិញ។
—ដោយអំណរសប្បាយដ៏លើសលប់។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យរ ៣២,៤០
យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្តល់សេចក្ដីសុខឱ្យពួកគេរហូត យើងនឹងឱ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឱ្យពួកគេងាកចេញពីយើង។
—ទូលបង្គំសង្ឃឹមថានឹងមានគេរំលែកទុក្ខទូលបង្គំ តែរកមិនបានឡើយ!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) រ៉ូម ៥,៨-៩
រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានបង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង គឺព្រះគ្រីស្ដបានសោយទិវង្គតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។ ឥឡូវនេះ បើព្រះជាម្ចាស់ប្រោសយើងឱ្យសុចរិត ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ដយ៉ាងហ្នឹងទៅហើយ ព្រះអង្គរឹតតែសង្គ្រោះយើងឱ្យរួចពីព្រះពិរោធ ដោយសារព្រះគ្រីស្ដថែមទៀតជាពុំខាន។
—ដោយសារស្នាមរបួសរបស់លោក យើងក៏បានជាសះស្បើយ។
