ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ប្រាញ ១៦,២០
ផ្ទុយទៅវិញ ព្រះអង្គប្រទានអាហាររបស់ទេវទូតឱ្យប្រជារាស្រ្តរបស់ព្រះអង្គបរិភោគ។ ព្រះអង្គប្រគល់អាហារដែលរៀបចំទុកជាស្រេចឱ្យពួកគេ ដោយពួកគេមិននឿយហត់ស្វែងរក។ អាហារទាំងនោះ សុទ្ធតែមានឱជារស តាមចំណូលចិត្តរបស់មនុស្សគ្រប់ៗរូប។
បន្ទរ៖ ទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះអង្គ អាលេលូយ៉ា!
—អាហាររបស់ខ្ញុំគឺព្រះគ្រីស្ត ព្រះអង្គធ្វើឱ្យខ្ញុំទៅជាក្មេងឡើងវិញ អាលេលូយ៉ា!
—អាហាររបស់ខ្ញុំគឺព្រះគ្រីស្ត ព្រះអង្គធ្វើឱ្យខ្ញុំទៅជាក្មេងឡើងវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) សុភ ៩,១-២
ព្រះប្រាជ្ញាញាណបានរៀបចំសសរប្រាំពីរ សម្រាប់សង់ផ្ទះ។ ព្រះប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។
បន្ទរ៖ ព្រះអង្គបានប្រទាននំប៉័ងពីស្ថានបរមសុខឱ្យពួកគេ ទុកជាអាហារបរិភោគ អាលេលូយ៉ា!
—ហើយអាហារនេះនឹងផ្តល់សេចក្តីសប្បុរសគ្រប់យ៉ាង អាលេលូយ៉ា!
—ហើយអាហារនេះនឹងផ្តល់សេចក្តីសប្បុរសគ្រប់យ៉ាង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កក ២,៤២.៤៧ក
សាវ័កទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមគ្រីស្ដទូត រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និងព្យាយាមអធិដ្ឋាន។ គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។
បន្ទរ៖ សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ អាលេលូយ៉ា!
—ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង អាលេលូយ៉ា!
—ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង អាលេលូយ៉ា!
