ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ២ករ ១,២១-២២
គឺព្រះជាម្ចាស់ហើយដែលប្រទានឱ្យយើង និងបងប្អូនមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រីស្ត ព្រមទាំងបានចាក់ប្រេងលើយើងផង ហើយព្រះអង្គក៏បានដៅសញ្ញាសម្គាល់របស់ព្រះអង្គលើយើង និងប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងផងដែរ។
—សូមលើកតម្កើងព្រះជាម្ចាស់ជាព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កាឡ ៤,៤ខ.៥ខ-៦
ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យមក ដើម្បីឱ្យយើងទទួលឋានៈជាបុត្រធីតារបស់ព្រះអង្គ។ បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ ឱ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា! ឱព្រះបិតា!»។
—ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) វវ ៧,១២
«អាម៉ែន! សូមកោតសរសើរ សូមលើកតម្កើងសិរីរុងរឿង ព្រះប្រាជ្ញាញាណ សូមអរព្រះគុណ សូមលើកតម្កើងព្រះកិត្តិនាម ឫទ្ធានុភាព និងឥទ្ធិឫទ្ធិរបស់ព្រះនៃយើង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!»។
—ព្រះអង្គសមនឹងទទួលសិរីរុងរឿង និងពាក្យសរសើរតម្កើងអស់កល្បជានិច្ច។
