ប្រតិទិនព្រះសហគមន៍កាតូលិកកម្ពុជា
ឆ្នាំ «ក» ២០២៥-២០២៦

អាទិ ចន្ទ អង្គារ ពុធ ព្រហ សុក្រ សៅរ៍
30 1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

បងប្អូនជាទីស្រឡាញ់
«ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធរបស់យើងយល់ឃើញថា​ មានភារកិច្ចលើកតម្កើងកិច្ចសង្គ្រោះដែលព្រះគ្រីស្ត​ជា​ព្រះស្វាមីបានសម្រេច ដោយចាត់ចែងពិធីនឹករឭកដ៏សក្តារៈតាមថ្ងៃកំណត់តៗមកក្នុង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ។ ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍លាតព្រឹត្តិការណ៍ដ៏អស្ចារ្យ​ដែលព្រះ​គ្រីស្តបានសម្រេច គឺ​តាំង​ពី​ព្រះ​យេស៊ូប្រសូតជាមនុស្ស រហូតដល់ព្រះបិតាលើកព្រះអង្គឡើង និងរហូតដល់បុណ្យថ្ងៃទីហាសិប ហើយ​រហូត​ដល់​ថ្ងៃ​ព្រះ​អម្ចាស់យាងមកយ៉ាងរុងរឿង តាមសេចក្តីរង់ចាំដ៏សែនសុខសាន្តរបស់យើង។
ដោយលើកតម្កើងព្រឹត្តិ​ការណ៍​ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលរំដោះយើ​ង​បែបនេះ ព្រះសហគមន៍​ក៏បើក​ទ្រព្យ​ដ៏​មាន​តម្លៃនៃអនុភាព និងនៃគុណបុណ្យព្រះអម្ចាស់របស់ខ្លួនឱ្យ​គ្រីស្តបរិស័ទ។ ធ្វើដូច្នេះ ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​ទាំង​នោះ​ហាក់​ដូចជាមានវត្តមានតាមពេលវេលាជាបន្តបន្ទាប់​ ហើយ​គ្រីស្តបរិស័ទអាចភ្ជាប់នឹង​ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​ទាំង​នោះ និង​បានពោរពេញដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់​ដែល​សង្គ្រោះគេ។ ព្រះសហគមន៍អប់រំគ្រីស្តបរិស័ទតាមរដូវផ្សេងៗក្នុងអំឡុងពេលពេញមួយឆ្នាំ​ដោយ​នាំ​ឱ្យគេប្រព្រឹត្ត​តាម​វិន័យបញ្ជូន​បន្ត​ពីដើមមក គឺឱ្យគេធ្វើ​សកម្មភាពផ្សេងៗទាំងខាងវិញ្ញាណផង ទាំងខាងរូបកាយផង។ ព្រះសហគមន៍​បង្រៀន​គេនាំឱ្យគេអធិដ្ឋាន និងឱ្យ​គេ​ប្រែ​ចិត្ត​គំនិត ហើយប្រព្រឹត្តកិច្ចការតាមមេ​ត្តាករុណាទៀត​ផង។» (Sacrosanctum Concilium #១០២ និង#១០៥)។

  1. រដូវបុណ្យព្រះយេស៊ូប្រសូត
  2. រដូវបុណ្យចម្លង
  3. រដូវធម្មតា
  4. បុណ្យផ្សេងៗប្រចាំឆ្នាំ
  5. អត្ថបទព្រះគម្ពីរពេញមួយឆ្នាំ

១. បុណ្យព្រះយេស៊ូប្រសូត

ទោះបីក្នុងគម្ពីរគ្មានកំណត់ថ្ងៃព្រះយេស៊ូប្រសូតក៏ដោយ ក៏ព្រះសហគមន៍សន្មតយកថ្ងៃទី២៥ ខែធ្នូ ធ្វើជាថ្ងៃខួបនៃកំណើតព្រះអង្គ ពីព្រោះនៅផ្នែកខាងជើងនៃផែនដី ចាប់ពីថ្ងៃ២៥ ធ្នូទៅ ពេលថ្ងៃកាន់តែមានរយៈពេលវែងបន្តិចម្តងៗ។ អ្នកស្រុកនៅមជ្ឈិមបូព៌ា និងអឺរ៉ុបពីដើម យកថ្ងៃនោះធ្វើបុណ្យយ៉ាងឱឡារិកខាងសាសនារបស់ពួកគេ ដើម្បីគោរពព្រះអាទិត្យដែលចាប់ពីថ្ងៃ២៥ ខែមិថុនា បំភ្លឺខ្លីទៅៗដូចស្លាប់ និងថារស់ឡើងវិញពីថ្ងៃទី២៥ ខែធ្នូ។ គ្រីស្តបរិស័ទក៏លើកថ្ងៃនោះមកគោរពព្រះគ្រីស្តទុកជាពន្លឺនៃពិភពលោក ដូចជាថ្ងៃរះឡើងដែរ។ គ្រីស្តបរិស័ទនាំគ្នាប្រកាសជំនឿថា ព្រះជាម្ចាស់ចាត់ព្រះបុត្រាមកប្រសូតជាមនុស្សដូចយើង ដើម្បីរួមសាមគ្គី និងរួមវាសនាជាមួយមនុស្សយើង។

១.១ រដូវអបអរសាទរ ឬរដូវរង់ចាំព្រះអម្ចាស់យេស៊ូយាងមក

រយៈពេល៤ អាទិត្យមុនបុណ្យព្រះយេស៊ូប្រសូត ព្រះសហគមន៍ចាត់ចែង «រដូវរង់ចាំ» ឬ«រដូវអបអរសាទរព្រះគ្រីស្តយាងមក» ដែលក្នុងភាសាឡាតាំងគឺពាក្យ «Adventus» ដើម្បីដាស់តឿនគ្រីស្តបរិស័ទឱ្យទទួលព្រះគ្រីស្តដែលកំពុងយាងមកសព្វថ្ងៃ។ យោងតាមជំនឿគ្រីស្តសាសនា ព្រះគ្រីស្តយាងមកជាបីលើក៖

  • ព្រះអង្គបានយាងមកកាលពី២០០០ឆ្នាំមុនក្នុងសាច់ឈាម គឺក្នុងភាពទន់ខ្សោយដូចមនុស្សយើង។
  • ព្រះអង្គកំពុងតែយាងមកនៅថ្ងៃនេះ តាមរយៈអគ្គសញ្ញានៃព្រះសហគមន៍។
  • ព្រះអង្គនឹងយាងមកនៅគ្រាចុងក្រោយបំផុតនៃពេលវេលាប្រកបដោយសិរីរុងរឿង គឺជាអវសានកាលនៃពិភពលោក។

ឆ្នាំនេះអាទិត្យទី១ នៃរដូវរង់ចាំត្រូវនឹង ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃចូលឆ្នាំថ្មីនៃពិធីបុណ្យគ្រីស្តសាសនា។

១.២ បុណ្យព្រះយេស៊ូប្រសូត
១.៣ រដូវបុណ្យព្រះយេស៊ូប្រសូត

២. បុណ្យចម្លង

ជាបុណ្យលើកតម្កើងព្រះអម្ចាស់យេស៊ូដែលត្រូវគេឆ្កាង សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងពីចំណោមមនុស្សស្លាប់នៅថ្ងៃទី៣ ហៅថា «ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង»។ បុណ្យចម្លងជាបុណ្យកំពូលលើបុណ្យនានាទាំងអស់នៃគ្រីស្តសាសនា។ ព្រះសហគមន៍កំណត់ថ្ងៃប្រារព្ធបុណ្យចម្លងតាមប្រពៃណីជនជាតិអ៊ីស្រាអែល គឺចាប់ពីពេលថ្ងៃ និងយប់ស្មើគ្នាក្នុងរដូវប្រាំង ត្រូវនឹងថ្ងៃអាទិត្យទីមួយក្រោយថ្ងៃព្រះចន្ទពេញបូណ៌មី គឺចន្លោះថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី២៥ ខែមេសា។

២.១ រដូវសែសិបថ្ងៃ
២.២ ត្រៃទិវានៃបុណ្យចម្លង

ត្រៃទិវានៃបុណ្យចម្លងឆ្នាំនេះត្រូវនឹង៖

  • ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ បុណ្យព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា
  • ថ្ងៃសុក្រពិសិដ្ឋ បុណ្យព្រះអម្ចាស់សោយទិវង្គត ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦
  • ថ្ងៃសៅរ៍ពិសិដ្ឋ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦
  • ថ្ងៃអាទិត្យបុណ្យចម្លងលើកតម្កើងព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦
២.៣ រដូវបុណ្យចម្លង

ក្រោយបុណ្យចម្លង ព្រះសហគមន៍ទុកពេលយ៉ាងយូរគឺ ៥០ថ្ងៃ ដែលយើងហៅថា «រដូវបុណ្យចម្លង» ដើម្បីឱ្យគ្រីស្តបរិស័ទនឹករំពឹងអំពីអត្ថន័យនៃបុណ្យចម្លងរបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ជាអគ្គសញ្ញានៃការសង្រ្គោះសម្រាប់មនុស្សលោក។ រយៈពេលនោះ គ្រីស្តបរិស័ទយើងនាំគ្នានឹកសញ្ជឹងអំពីព្រះគ្រីស្តដែលគង់នៅជាមួយយើងតាមរបៀបប្លែកពីមុន ហើយដែលណែនាំព្រះសហគមន៍តាមព្រះវិញ្ញាណដ៏វិសុទ្ធ។ «ថ្ងៃបុណ្យព្រះវិញ្ញាណយាងមក» ឬ«បុណ្យថ្ងៃទីហាសិប» គឺជាថ្ងៃចុងក្រោយនៃ «រដូវបុណ្យចម្លង»។ រដូវបុណ្យចម្លងឆ្នាំនេះចាប់ផ្តើមពី ថ្ងៃទី០៥ ខែមេសា រហូតដល់ ថ្ងៃទី២៤ ខែឧសភា ២០២៦

៣. រដូវធម្មតា

រដូវធម្មតាប្រចាំឆ្នាំ គឺជារដូវក្រៅពីរដូវពិសេសដូចជា រដូវអបអរសាទរ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ រដូវបុណ្យចម្លង។ រដូវនេះមានចំនួន៣៤អាទិត្យក្នុងរយៈពេលពេញមួយឆ្នាំ។ រដូវធម្មតាចែកចេញជា២ភាគ៖

  • ភាគទី១៖ ក្រោយបុណ្យព្រះយេស៊ូទទួលពិធីជ្រមុជទឹក រហូតដល់រដូវសែសិបថ្ងៃ (មានពី ៤ ដល់ ៩ អាទិត្យ)។
  • ភាគទី២៖ ក្រោយបុណ្យព្រះវិញ្ញាណយាងមក រហូតដល់រដូវអបអរសាទរព្រះគ្រីស្តយាងមក (មានពី ២៥ ដល់ ៣០ អាទិត្យ)។

រដូវធម្មតា សំដៅលើពេលវេលាដែលព្រះសហគមន៍ជាមាតា ចង់នាំគ្រីស្តបរិស័ទយើងឱ្យប្រុងស្មារតីក្នុងជីវិតធម្មតាប្រចាំថ្ងៃ ដោយខិតខំស្វែងរកព្រះជាម្ចាស់ និងយកតម្រាប់តាមព្រះអង្គជាព្រះត្រៃឯក ដោយខិតខំអធិដ្ឋានក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ និងចង់ឈ្វេងយល់នូវហេតុការណ៍ និងទីសម្គាល់ផ្សេងៗដែលព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗ នៅក្នុងព្រះសហគមន៍ និងនៅក្នុងសង្គមនាសម័យនេះផងដែរ។

«“ព្រះសហគមន៍ធ្វើបូជនីយេសក៍ដោយត្រូវគេបៀតបៀនធ្វើបាបក្នុងលោកនេះ និង​ដោយ​មាន​ព្រះជាម្ចាស់​លួង​លោមផង” (សន្តអូគូស្តាំង) ទាំងប្រកាសថា ព្រះអម្ចាស់សោយ​ទិវង្គត​នៅលើ​ឈើឆ្កាង គឺ​ប្រកាស​សេចក្តីនេះរហូត ដល់ពេលព្រះអង្គយាងមក (១ករ ១១,២៦)។ ឫទ្ធានុភាពរបស់ព្រះអម្ចាស់ ដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ជាកម្លាំងរបស់ព្រះសហគមន៍ដើម្បីឱ្យព្រះ​សហគមន៍​មានចិត្តអត់ធ្មត់ខន្តី និងចិត្តស្រឡាញ់អាចពុះពារ​ទុក្ខលំបាក និងឧបសគ្គនានា មកពី​ខាង​ក្នុង​ផង និង​មក​ពី​ខាងក្រៅផង។ ព្រះសហគមន៍អាចសម្តែងយ៉ាងស្មោះ នៅកណ្តាលចំណោមមនុស្សលោក អំពី​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់ព្រះអម្ចាស់ ដែលយើងមិនទាន់ស្គាល់យ៉ាងច្បាស់នៅឡើយ រហូតដល់ថ្ងៃគម្រោងការ​ដ៏អស្ចារ្យនេះ​លេច​ធ្លោ​ក្នុងពន្លឺយ៉ាងច្បាស់។‌‌
ដូច្នេះ ជំនាន់ចុងក្រោយបំផុតមកដល់យើងហើយ (១ករ ១០,១១)។ ពិភពលោក​ប្រែជា​ថ្មីរួច​ជា​ស្រេច​ដោយសារ​ព្រះគ្រីស្ត។ តាំងពីពេលឥឡូវនេះ ការប្រែជាថ្មីនោះកើតជារូបរាង​ជាមុន​យ៉ាងពិត​ប្រាកដ​តាម​របៀប​ម្យ៉ាង​ គឺថា ទោះបីព្រះសហគមន៍​មិន​ទាន់វិសុទ្ធពេញ​លក្ខណៈ​នៅឡើយក្តី ក៏ព្រះ​សហគមន៍​នៅ​លើ​ផែនដីនេះតែង​ខ្លួន​ដោយ​ភាពវិសុទ្ធដ៏​ពិត​ប្រាកដដែរ។ ប៉ុន្តែ ព្រះសហគមន៍​កំពុង​ធ្វើបូជនីយេសក៍ ទម្រាំ​ដល់​ពេល​ព្រះជាម្ចាស់​នឹង​ប្រតិស្ឋានមេឃថ្មី និងផែនដីថ្មីប្រកបដោយសេចក្តីសុចរិត (២សល ៣,១៣)។ ហេតុនេះ ទាំងអគ្គសញ្ញា​របស់​ព្រះ​សហគមន៍​ក្តី ទាំង​រចនាសម្ពន្ធរបស់ខ្លួនក្តីក៏មានលក្ខណៈមិន​ទៀង​ទាត់​របស់​លោកីយ៍ ដែលចេះតែ​កន្លង​ផុតទៅ​ដែ​រ។ ព្រះសហគមន៍​រស់នៅក្នុងចំណោមសត្វលោក‌​ដែល​កំពុង​តែស្រែកថ្ងូរ​ និង​ឈឺចុកចាប់ដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាលកូន ទាំង​ទន្ទឹងរង់ចាំសិរីរុងរឿង​នៃបុត្រ​ធីតា​របស់ព្រះជាម្ចាស់ (រម ៨,១៩-២២)។» (Lumen Gentium #០៨ និង#៤៨)។

«ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំ សូមលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ អាម៉ែន!»។

៤. ពិធីបុណ្យផ្សេងៗប្រចាំឆ្នាំ

៤.១ ថ្ងៃអាទិត្យជាអាទិភាព

«ព្រះសហគមន៍លើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង រៀងរាល់ថ្ងៃទី ៨​ ដែលយើងតែងហៅយ៉ាងត្រឹម​ត្រូវថា ”ថ្ងៃរបស់ព្រះអម្ចាស់” ព្រោះជាថ្ងៃព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង តាមក្រុម​គ្រីស្តទូតបានបញ្ជូនបន្តមក។ នៅ​ថ្ងៃអាទិត្យនោះ គ្រីស្តបរិស័ទត្រូវតែជួបជុំគ្នា ដោយស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់​ និងចូលរួម​ថ្វាយ​ពិធី​អរព្រះគុណ។ គ្រីស្តបរិស័ទនាំគា្ននឹករឭកដល់ព្រះអម្ចាស់យេស៊ូរងទុក្ខលំបាក និងមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង។ គ្រីស្តបរិស័ទក៏​អរ​ព្រះគុណព្រះបិតាដែល “បានប្រោសគេឱ្យកើតជាថ្មី ដោយប្រោសឱ្យព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង។ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាប​សូន្យឡើយ” (១​សល ១,៣)។ ហេតុនេះហើយ បានជាថ្ងៃរបស់ព្រះអម្ចាស់ ជាថ្ងៃធ្វើពិធីគោរពថ្វាយបង្គំដ៏សំខាន់ជាងគេ។ ត្រូវ​ដាស់តឿនឱ្យគ្រីស្តបរិស័ទគោរព​ថ្ងៃរបស់​ព្រះ​អម្ចាស់ ដើម្បី​ឱ្យ​ទៅជាថ្ងៃប្រកប​ដោយ​អំណរសប្បាយ និងសម្រាកពីការងារ។ បុណ្យឯទៀតៗទាំងអស់គ្មាន​អាទិភាព​លើថ្ងៃអាទិត្យ​ទេ លើកលែងតែបុណ្យយ៉ាងឱឡារិកបំផុត ពីព្រោះថ្ងៃអាទិត្យពិតជាគ្រឹះ​ និងជា​ស្នូលនៃពិធី​គោរពប្រណិប័តន៍​ប្រចាំ​ឆ្នាំ​ទាំងមូល។» (Sacrosanctum Concilium #១០៦)។

ដូច្នេះហើយ យើងជាគ្រីស្តបរិស័ទត្រូវតែចូលរួមអភិបូជាជាមួយគ្រីស្តបរិស័ទឯទៀតៗជារៀងរាល់ថ្ងៃអាទិត្យ ដើម្បីរួបរួមគ្នាជាព្រះកាយព្រះគ្រីស្ត។ គ្រីស្តបរិស័ទគឺជាអ្នកដែលរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ និងដើរតាមព្រះយេស៊ូដោយធ្វើជាសាក្សីអំពីព្រះអង្គក្នុងលោកនេះនៅគ្រប់ទីកន្លែងដែលខ្លួនរស់នៅ។

៤.២ ពិធីគោរពសន្តបុគ្គលប្រចាំឆ្នាំ

«ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះអង្គជាម្ចាស់នៃពិភពទាំងមូល…»
«ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេជាព្រះដ៏វិសុទ្ធ!…»

ព្រះជាម្ចាស់ខុសប្លែកពីសត្វលោកទាំងឡាយ ព្រះអង្គជាប្រភពនៃជីវិតគ្រប់យ៉ាង ព្រះអង្គជាពន្លឺ គ្មានភាពងងឹតក្នុងព្រះអង្គឡើយ ព្រះអង្គគ្មានសៅហ្មងទាល់តែសោះ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង ហួសពីការស្មានរបស់មនុស្ស។ ដោយមនុស្សយើង យកអ្វីក្នុងលោកនេះមកប្រៀបផ្ទឹមនឹងព្រះជាម្ចាស់ពុំបាន ហេតុដូច្នេះហើយ ទើបក្នុងព្រះគម្ពីរមានចែងថា “ព្រះអង្គជាព្រះដ៏វិសុទ្ធ” ឬ “ព្រះអង្គជាព្រះវិញ្ញាណ” ឬ “ព្រះអង្គគង់នៅស្ថានបរមសុខ”ជាដើម។ល។
អ្វីៗដែលជាប់ទាក់ទងជាមួយ “ព្រះដ៏វិសុទ្ធ” នោះ ក៏ត្រឡប់ទៅជាវិសុទ្ធដែរ។ ឧបមាថា យើងជា “ប្រជារាស្ត្រដ៏វិសុទ្ធ” មានន័យថា ជាប្រជារាស្ត្ររបស់ព្រះអង្គ។ “ព្រះសហគមន៍ដ៏វិសុទ្ធ” ជាក្រុមអស់អ្នកបាបដែលព្រះជាម្ចាស់ត្រាស់ហៅ។ល។ គ្រីស្តទូតប៉ូលធ្លាប់ហៅគ្រីស្តបរិស័ទថា “ជនដ៏វិសុទ្ធ” ព្រោះព្រះគ្រីស្តបានប្រោសគេឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។

ពិតមែនហើយ យើងជាគ្រីស្តបរិស័ទ ជឿសង្ឃឹមលើព្រះជាម្ចាស់តែមួយព្រះអង្គគត់ដែលសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ ក្រៅពីព្រះយេស៊ូគ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិត“នៅក្រោមមេឃ ព្រះជាម្ចាស់មិនបានប្រទាននាមណាមួយ ផ្សេងទៀតមក ដើម្បីសង្គ្រោះយើងឡើយ” (កក ៤,១២)។

សន្តបុគ្គល មិនមែនជាវីរបុរសទេ សន្តបុគ្គលគ្រាន់តែបណ្តោយឱ្យឫទ្ធានុភាពរបស់ព្រះគ្រីស្តបង្កើតផលល្អក្នុងខ្លួនគាត់ ដូចសន្តប៉ូលចែងថា៖ “មិនមែនខ្ញុំទេដែលរស់ គឺព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងខ្ញុំ” (កាឡ ២, ២០)។ ក្នុងចំណោមសន្តបុគ្គល ដែលព្រះសហគមន៍ទទួលស្គាល់នោះ មានចាស់ មានក្មេង មានបុរស មានស្ត្រី មានអ្នកមាន មានអ្នកក្រ មានគ្រីស្តបរិស័ទធម្មតា មានគ្រីស្តបរិស័ទបំពេញមុខងារពិសេសក្នុងព្រះសហគមន៍ មានលោកគង្វាល មានបព្វជិត មានអ្នកមានគ្រួសារ មានអ្នកចេះដឹង មានមនុស្សល្ងង់ មានព្រះមហាក្សត្រ មានរាស្ត្រសាមញ្ញធម្មតា ។ល។ តែសន្តបុគ្គលទាំងនោះបានរួមរស់ជាមួយព្រះគ្រីស្តយ៉ាងស្និទ្ធស្នាល ហើយបានបង្ហាញនូវអំណោយទានគ្រប់បែបយ៉ាងរបស់ព្រះគ្រីស្ត។

គ្រីស្តបរិស័ទកាតូលិកជឿថា ព្រះសហគមន៍ជាមហាគ្រួសារដ៏ធំមួយ ដែលមានសមាជិកកំពុងរស់នៅក្នុងលោកនេះនៅឡើយ ហើយក៏មានសមាជិករស់នៅជាមួយព្រះគ្រីស្តឯស្ថានបរមសុខដែរ។ បងប្អូនទាំងនេះ ក៏អាចជួយគ្នាទៅវិញទៅមកបាន។ សន្តបុគ្គលប្រៀបបាននឹងបងៗ ដែលបានដល់ត្រើយរួចហើយ គាត់នៅរួមជាមួយព្រះគ្រីស្ត អង្វរព្រះបិតាឱ្យយើង។ ក្នុងធម៌ប្រកាសជំនឿ យើងតែងប្រកាសថា “ខ្ញុំជឿសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ” គឺថា គ្រីស្តបរិស័ទទាំងនៅលើផែនដី ទាំងនៅស្ថានបរមសុខអាចជួយអង្វរព្រះជាម្ចាស់ឱ្យគ្នាទៅវិញទៅមក។

«ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍ក៏គោរពព្រះនាងម៉ារីជាព្រះមាតារបស់ព្រះអម្ចាស់ ដោយមាន​សេចក្តី​ស្រឡាញ់​យ៉ាងពិសេសចំពោះ​ព្រះនាង ព្រោះព្រះនាងភ្ជាប់ជាមួយបុត្រ​របស់នាង​ក្នុង​កិច្ច​សង្រ្គោះ​របស់​បុត្រ​នោះ ដោយ​ចំណង​ដែលមិនអាចស្រាយ​បាន។ ពេលព្រះសហគមន៍សម្លឹងមើលព្រះនាងម៉ារី ព្រះសហគមន៍​សរសើរ និង​លើកតម្កើងផលដ៏ប្រសើរជាង​គេ​បំផុត​របស់​ព្រះគ្រីស្តដែលរំដោះមនុស្សលោក។ ម្យ៉ាងទៀត ពេល​ព្រះ​សហគមន៍​សម្លឹងមើល​ព្រះនាង ព្រះសហគមន៍​ក៏​នឹក​រំពឹង​គិត​ដោយ​អំណរហាក់ដូចជាសម្លឹង​មើល​ក្នុងរូបដ៏និមល​បំផុត​នោះនូវអ្វីៗ​ដែល​ខ្លួនប្រាថ្នាចង់បាន ហើយ​សង្ឃឹម​ថា នឹងបាន​ទាំង​ស្រុងដូចព្រះ​នាង​ដែរ។
តាំងពីដើមរៀងមក ព្រះសហគមន៍ក៏បញ្ចូលថ្ងៃនឹករឭកមរណសក្សី និងសន្តបុគ្គលផ្សេងៗទៀតក្នុងចំណោមពិធីបុណ្យប្រចាំឆ្នាំ។ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស​ជាច្រើន​យ៉ាង​ ព្រះអង្គបានលើក​សន្ត​បុគ្គលទាំងនោះឱ្យបាន​ពេញ​លក្ខណៈ និងឱ្យបានទទួល​ការសង្រ្គោះអស់កល្ប​ជានិច្ច​រួច​ហើយ។ សន្តបុគ្គល​ទាំង​នោះ​នាំ​គា្ន​ច្រៀងបទលើក​តម្កើង​ដ៏ពេញលក្ខណៈថ្វាយព្រះជាម្ចាស់នៅស្ថានបរមសុខ ព្រម​ទាំង​ជួយ​អង្វរ​ព្រះអង្គឱ្យយើង។
ពេលព្រះ​សហគមន៍​ធ្វើពិធី​នឹក​ថ្ងៃខួប​នៃ​កំណើត​របស់សន្តបុគ្គល​នៅ​ស្ថាន​បរមសុខ​នោះ ព្រះសហគមន៍ក៏ប្រកាស​ព្រឹត្តិការណ៍​ដ៏អស្ចារ្យនៃបុណ្យចម្លង គឺសន្តបុគ្គលទាំងនោះរងទុក្ខលំបាករួម​ជាមួយ​ព្រះគ្រីស្ត ហើយគេក៏បានទ​ទួល​សិរីរុង​រឿង​រួម​ជា​មួយព្រះគ្រីស្តដែរ។ ព្រះសហគមន៍ក៏បង្ហាញសន្តបុគ្គលទុកជាគំរូ​ឱ្យ​គ្រីស្ត​បរិស័ទ​យកតម្រាប់តាម គឺ​គំរូ​ដែលទាក់​ទាញ​គ្រីស្តបរិស័ទទាំងអស់ទៅរកព្រះបិតាដោយសារព្រះគ្រីស្ត។ អំពើ​ល្អ​របស់​សន្តបុគ្គល​ទាំង​នោះ​នៅពេលគាត់រស់នៅ ក៏ធ្វើ​ឱ្យព្រះ​ជាម្ចាស់នឹងប្រទានពរដល់ព្រះសហគមន៍ទៀតផង។» (Sacrosantum Concilium #១០៣ និង#១០៤)។

៤.៣ ក្បួនពិធីគោរពសន្តបុគ្គលទាំងនោះមាន៖
  • បុណ្យឱឡារិក (Solemnity) គឺជាបុណ្យដែលព្រះសហគមន៍ចាត់ចែងដោយខានពុំបាន សូម្បីថ្ងៃប្រារព្ធពិធីនោះចំថ្ងៃអាទិត្យក៏ដោយដូចជា បុណ្យគោរពព្រះយេស៊ូ បុណ្យគោរពព្រះនាងម៉ារី បុណ្យគោរពសន្តយ៉ូហាន បាទីស្ត បុណ្យគោរពសន្តសិលា និងសន្តប៉ូលជាដើម។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យឱឡារិកទាំងនោះជាអក្សរពណ៌ ក្រហមក្រាស់
  • បុណ្យគោរព (Feast) គឺជាថ្ងៃគោរពសន្តបុគ្គល ដែលមានសារសំខាន់ក្នុងព្រះសហគមន៍ ដូចជាបុណ្យគោរពគ្រីស្តទូត បុណ្យគោរពអ្នកនិពន្ធគម្ពីរជាដើម។ តាមធម្មតាត្រូវអានអត្ថបទព្រះគម្ពីរពិសេសដែលភ្ជាប់នឹងបុណ្យថ្ងៃនោះ។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យគោរពទាំងនោះជាអក្សរពណ៌ ខ្មៅក្រាស់
  • បុណ្យរម្លឹកដោយចាំបាច់ (Obligatory Memorial) គឺជាថ្ងៃរម្លឹកដល់សន្តបុគ្គលចាំបាច់។ ក្នុងអភិបូជាគ្រីស្តបរិស័ទនឹកដល់សន្តបុគ្គលនោះ ដោយអានជីវប្រវត្តិយ៉ាងខ្លីរបស់គាត់ ឬសេចក្តីដែលគាត់បាននិពន្ធ ហើយយើងអង្វរព្រះជាម្ចាស់រួមជាមួយគាត់ដែរ។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យរម្លឹកសន្តបុគ្គលដោយចាំបាច់នោះជាអក្សរពណ៌ ខ្មៅត្រង់។
  • បុណ្យរម្លឹកដោយជ្រើសរើស (Optional Memorial) គឺជាថ្ងៃរម្លឹកដល់សន្តបុគ្គលដោយសេរីតាមជម្រើស។ ចំពោះសន្តបុគ្គលខ្លះគ្មានចែងអ្វីសោះ គឺគ្រីស្តបរិស័ទដែលស្រឡាញ់សន្តបុគ្គលនោះអាចធ្វើពិធីគោរពគាត់ និងអង្វរព្រះជាម្ចាស់តាមរយៈគាត់ដែរ តែគ្មានការបង្គាប់បញ្ជាឱ្យព្រះសហគមន៍ទាំងមូលគោរពទេ។ ក្នុងប្រតិទិននេះ យើងសរសេរថ្ងៃបុណ្យរម្លឹកសន្តបុគ្គលដោយជ្រើសរើសទាំងនោះជាអក្សរពណ៌ ខ្មៅទ្រេត

៥. អត្ថបទព្រះគម្ពីរពេញមួយឆ្នាំ

រៀងរាល់ឆ្នាំ គ្រីស្តបរិស័ទនឹកអំពីស្នាព្រះហស្តដែលព្រះយេស៊ូបានប្រព្រឹត្តដើម្បីសង្គ្រោះមនុស្សលោក តាំងពីពេលព្រះអង្គប្រសូតរហូតដល់ព្រះអង្គប្រទានព្រះវិញ្ញាណឱ្យអ្នកជឿ។ ព្រះសហគមន៍មានបំណងអប់រំគ្រីស្តបរិស័ទ ដោយចាត់ចែងឱ្យគេស្ដាប់អត្ថបទព្រះគម្ពីរដែលជាអាហារពិសេសសម្រាប់គេជារៀងរាល់ថ្ងៃ ដោយរៀបចំបញ្ជីអត្ថបទសំខាន់ៗសម្រាប់អានរាល់ថ្ងៃអាទិត្យចំនួនបីឆ្នាំ គឺឆ្នាំ “ក” តាមសន្តម៉ាថាយ ឆ្នាំ “ខ” តាមសន្តម៉កុស និងឆ្នាំ “គ” តាមសន្តលូកា។ នៅឆ្នាំ២០២៦ នេះ យើងអានអត្ថបទគម្ពីរឆ្នាំ“ក”

  • នៅថ្ងៃធម្មតានៃរដូវធម្មតាប្រចាំឆ្នាំ ព្រះសហគមន៍រៀបចំអត្ថបទព្រះគម្ពីរតាមឆ្នាំ “គូ” និង ឆ្នាំ “សេស”
  • នៅថ្ងៃមាន បុណ្យឱឡារិក (Solemnity) បុណ្យគោរព (Feast) ព្រះសហគមន៍រៀបចំអត្ថបទព្រះគម្ពីរពិសេសភ្ជាប់ជាមួយ។
  • សម្រាប់ថ្ងៃ បុណ្យរម្លឹកដោយចាំបាច់ (Obligatory Memorial) គួរតែថ្លែងអត្ថបទព្រះគម្ពីរស្របតាមក្បួនប្រចាំរដូវកាលផងដែរ លើកលែងតែមានអត្ថបទព្រះគម្ពីរពិសេសផ្សេងទៀតក្នុងក្បួនពិធីបុណ្យគោរពសន្តបុគ្គលជាប្រចាំឆ្នាំ។
  • ចំពោះថ្ងៃ បុណ្យរម្លឹកដោយជ្រើសរើស (Optional Memorial) គួរថ្លែងអត្ថបទព្រះគម្ពីរតាមក្បួនប្រចាំតាមរដូវនៃពិធីបុណ្យ។

ដើម្បីទទួលបានព្រះគម្ពីរកាតូលិកចំនួនទាំង៧៣កណ្ឌ សូមចុចនៅទីនេះ


ប្រតិទិនឆ្នាំ«ក» ២០២៥-២០២៦
ប្រតិទិនឆ្នាំ«គ» ២០២៤-២០២៥
ប្រតិទិនឆ្នាំ«ខ» ២០២៣-២០២៤
ប្រតិទិនឆ្នាំ«ក» ២០២២-២០២៣
ប្រតិទិនឆ្នាំ «គ» ២០២១-២០២២
29 Views

Theme: Overlay by Kaira