អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី១៦
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស

ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២២

សូមចុចទីនេះ

ក្នុងគម្ពីរដំណឹងល្អទាំងបួនកណ្ឌមានរ៉ាយរ៉ាប់អំពីស្រ្តីៗ ដែលឈរចាំនៅក្បែរឈើឆ្កាងព្រះយេស៊ូ។ លោកលូកាបញ្ជាក់ថា “ស្ត្រីទាំងនោះបានបម្រើព្រះយេស៊ូតាំងពីស្រុកកាលីឡមក”។ ក្នុងចំណោមស្ត្រីទាំងនោះមាននាងម៉ារីពីភូមិម៉ាដាឡាជាដើម។ ព្រះយេស៊ូបានប្រោស​ឱ្យនាងរួចពីអំណាចរបស់មារ។ ដោយព្រះយេស៊ូជម្រះចិត្តគំនិតរបស់នាង នាងមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង។ នាងម៉ារីម៉ាដា​ឡាទៅយំមុខផ្នូរព្រះយេស៊ូ។ នាងយល់ថា ទោះបីព្រះយេស៊ូសោយទិវង្គតក៏ដោយ ក៏ព្រះអង្គនៅតែជាព្រះអម្ចាស់របស់នាងដដែល។ ព្រះគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បានប្រទានឱ្យនាងមានភារកិច្ចប្រកាសដំណឹងឱ្យក្រុមគ្រីស្តទូតថា ព្រះអង្គពិតជាទទួលព្រះជន្មថ្មីដ៏រុងរឿងមែន!។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ១,១.៤-១០

ក្នុងគម្ពីរនេះ មានរៀបរាប់អំពីសេចក្តីដែលព្យាការីយេរេមីបានថ្លែង។ ព្យាការីយេរេមី​​ត្រូវជាកូនរបស់លោកបូជាចារ្យហ៊ីលគីយ៉ា ក្នុងក្រុមបូជាចារ្យនៅភូមិអាណាតូតក្នុង​ស្រុកបេនយ៉ាមីន។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«យើងស្គាល់អ្នកតាំងពីមុនពេលដែលយើងបានសូនអ្នកក្នុងផ្ទៃម្តាយម៉េ្លះ យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្តាយដែរ។ យើងតែងតាំងអ្នកឱ្យធ្វើជាព្យាការីសម្រាប់​ប្រជាជាតិនានា»។ ខ្ញុំទូលព្រះអង្គថា៖«បពិត្រព្រះជាអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងថ្លែងព្រះបន្ទូលទេ ដ្បិតទូលបង្គំនៅក្មេងពេក»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កុំ​ពោលថា ខ្ញុំនៅក្មេងពេកនោះឡើយ អ្នកត្រូវតែទៅជួបអស់អ្នកដែលយើងចាត់ឱ្យទៅជួប ហើយប្រកាសសេចក្តីទាំងប៉ុន្មានដែលយើងនឹងបង្គាប់អ្នក។ កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖«យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ។ ថ្ងៃនេះ យើងតែងតាំងអ្នកឱ្យ​មានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បី​ឱ្យអ្នករំលើងនិងរំលំ ដើម្បីឱ្យអ្នកកម្ទេច និងបំផ្លាញ ហើយដើម្បីឱ្យអ្នកសង់ និងដាំឡើងវិញ»។

ទំនុកតម្កើងលេខ ៧១ (៧០),១-៣.៥-៦.១៥.១៧ បទពាក្យ ៧

បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រកក្រោមម្លប់ជម្រកនៃព្រះអង្គ
កុំឱ្យរូបខ្ញុំត្រូវបាត់បង់ទាំងកិត្តិយសផងអាប់អាសារ
ដោយព្រះអង្គមានព្រះហឫទ័យសុចរិតថ្លាថ្លៃសូមមេត្តា
ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចាសង្គ្រោះជីវ៉ាឱ្យបានរស់
សូមព្រះអង្គទៅជាថ្មដាលាក់ពួនអាត្មាខ្ញុំផុតគ្រោះ
ទ្រង់សព្វព្រះទ័យប្រណីប្រោសជីវិតខ្ញុំរស់បានសុខសាន្ត
បពិត្រព្រះជាអម្ចាស់អើយទូលបង្គំនេះហើយផ្ញើជីវី
ជីវិតលើទ្រង់គ្រប់នាទីសង្ឃឹមតាំងពីនៅក្មេងវ័យ
ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ
ព្រះអង្គតែមួយសព្វព្រះទ័យដុសខាត់កែច្នៃខ្ញុំឥតឈប់
១៥ពីព្រឹកដល់ល្ងាចខ្ញុំនៅតែតំណាលហូរហែនិយាយប្រាប់
ពីស្នាព្រះហស្តថ្លៃគួរគាប់ពីដើមរៀបរាប់ច្រើនមហិមា
១៧បពិត្រព្រះជាម្ចាស់ខ្ញុំអើយទ្រង់អប់រំហើយគ្មានសៅហ្មង
តាំងពីក្មេងទល់គ្រានេះម្តងចិត្តនៅចាំចងតែព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,១-៩

នៅគ្រានោះ ព្រះយេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ មានមហាជន​ច្រើនកុះករមកចោមរោមព្រះអង្គ។ ព្រះអង្គក៏យាង​ចុះទៅគង់ក្នុងទូកមួយ រីឯបណ្តា​ជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើពាក្យ​ប្រស្នាដូចតទៅនេះ៖​«អ្នកសាបព្រោះចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មាន​គ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់​ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដីច្រើន គ្រាប់ពូជក៏ដុះឡើងភ្លាម ដោយដីមិនសូវ​ជ្រៅ លុះដល់ថ្ងៃក្តៅឡើងពន្លកទាំងនោះក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបាន​ជ្រៅ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា បន្លាក៏ដុះឡើងរួបរឹតស្រូវមិនឱ្យ​ដុះបានឡើយ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់ឱ្យផល​ជាមួយរយគ្រាប់ មួយទៀតហុកសិប និងមួយទៀតឱ្យសាមសិប។ អស់អ្នកដែល​ឮពាក្យនេះសូមយកទៅពិចារណាចុះ!»។

506 Views

Theme: Overlay by Kaira