ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
- ពិធីរៀបចំដង្វាយ
- ធម៌អរព្រះគុណដ៏វិសុទ្ធទី១
- ធម៌អរព្រះគុណដ៏វិសុទ្ធទី២
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៣
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៤
- ធម៌ផ្សះផ្សាមនុស្សលោកទី១
- ធម៌ផ្សះផ្សាមនុស្សលោកទី២
- ទី១ ព្រះសហគមន៍កំពុងធ្វើដំណើរទៅរកឯកភាព
- ទី២ ព្រះជាម្ចាស់ណែនាំព្រះសហគមន៍តាមមាគ៌ានៃការសង្រ្គោះ
- ទី៣ ព្រះយេស៊ូជាមាគ៌ាទៅកាន់ព្រះបិតា
- ទី៤ ព្រះយេស៊ូយាងទៅគ្រប់ទីកន្លែងទាំងប្រព្រឹត្តល្អ
- ពិធីទទួលព្រះកាយ និងព្រះលោហិត
- ពិធីបញ្ចប់
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា
- ពិធីប្រារព្ធតាមរដូវផ្សេងៗ
១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
២- ព្រះអម្ចាស់យេស៊ូប្រសូត
៣-ចូលឆ្នាំថ្មី
៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
៥- ព្រះអម្ចាស់សោយទុក្ខលំបាក
៦- រដូវបុណ្យចម្លង
៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
៩- រដូវធម្មតាទី ១
១០- រដូវធម្មតាទី ២
១១- រដូវធម្មតាទី ៣
១២- រដូវធម្មតាទី ៤
១៣- រដូវធម្មតាទី ៥
១៤- រដូវធម្មតាទី ៦ - បុណ្យគោរពសន្តបុគ្គល
១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
១៧- ក្រុមគ្រីស្តទូត
១៨- សន្តបុគ្គលទាំងឡាយ - ពាក្យជូនពរផ្សេងៗ
១៩- បុណ្យឆ្លងព្រះវិហារ
២០- បុណ្យមរណបុគ្គល
ធម៌ផ្សះផ្សាមនុស្សលោកទី២
ប. | សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។ |
គ្រ. | ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។ |
ប. | សូមលើកចិត្តថ្វាយព្រះអង្គ។ |
គ្រ. | យើងលើកចិត្តថ្វាយព្រះអង្គហើយ។ |
ប. | សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។ |
គ្រ. | ពិតជាការគួរណាស់ ហើយប្រពៃផង។ |
ប. | ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ពិតជាការគួរណាស់ហើយប្រពៃផង ដែលយើងខ្ញុំសូមថ្លែងអំណរព្រះគុណ និងលើកតម្កេីងព្រះអង្គ ដោយសារអ្វីៗទាំងអស់ ដែលព្រះអង្គប្រព្រឹត្តក្នុងពិភពលោកនេះ តាមរយៈព្រះយេស៊ូគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ ទោះបីមនុស្សបាក់បែកគ្នា ហែកហួរគ្នាក៏ដោយ យើងខ្ញុំដឹងច្បាស់ថា តាមរយៈការពិសោធទាំងនេះ ព្រះអង្គប្រែចិត្តគំនិតយើងខ្ញុំឱ្យប្រុងប្រៀបផ្សះផ្សាគ្នាវិញ។ ប្រាកដមែន ព្រះវិញ្ញាណព្រះអង្គជំរុញចិត្តមនុស្ស ធ្វើឱ្យខ្មាំងសត្រូវនិយាយរកគ្នា ឱ្យអ្នកប្រឆាំងគ្នាចាប់ដៃគ្នា ឱ្យប្រជាជនដែលទាស់ទែងគ្នា សុខចិត្តចាប់ផ្តើមធ្វើដំណើរជាមួយគ្នាវិញ។ បពិត្រព្រះអម្ចាស់ ! គឺឫទ្ធានុភាពរបស់ព្រះអង្គ ដែលណែនាំឱ្យមនុស្សសុខចិត្តស្រឡាញ់គ្នា ជាជាងស្អប់គុំកួនគ្នា សុខចិត្តអត់ទោសឱ្យគ្នា ជាជាងសងសឹកគ្នា សុខចិត្តរាប់អានគ្នា ជាជាងបាក់បែកគ្នា។ ហេតុនេះហើយ បានជាយើងខ្ញុំសូមអរព្រះគុណ និងលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គ ឥតឈប់ឈរ រួមជាមួយមហាជនដ៏ច្រើនកុះករនៅស្ថានបរមសុខ ដោយប្រកាសថា ៖ |
គ្រ. | ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត សូមលើកតម្កេីងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ |
ប. | បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំសូមលើកតម្កេីងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រីស្តជាព្រះបុត្រា ដែលយាងមកក្នុងព្រះនាមព្រះអង្គ។ ព្រះយេស៊ូពិតជាព្រះបន្ទូលដែលសង្រ្គោះមនុស្សលោក ព្រះយេស៊ូពិតជាព្រះហស្តរបស់ព្រះបិតា ឈោងទៅរកអ្នកបាប។ ព្រះយេស៊ូពិតជាមាគ៌ា ដែលប្រទានសេចក្តីសុខសាន្ត របស់ព្រះបិតាឱ្យយើងខ្ញុំ។ បពិត្រព្រះអម្ចាស់ ! នៅពេលយើងខ្ញុំឃ្លាតឆ្ងាយពីព្រះអង្គ ព្រោះតែអំពើបាប ទ្រង់បាននាំយើងខ្ញុំវិលមកវិញ ឱ្យផ្សះផ្សាជាមួយព្រះអង្គ គឺដោយសារព្រះបុត្រា ដែលព្រះអង្គបានបញ្ជូនឱ្យគេធ្វើគុត យើងខ្ញុំបានបែរមករកព្រះអង្គ ហើយអាចស្រឡាញ់គ្នាទៅវិញទៅមក។ ឥឡូវនេះ យើងខ្ញុំនាំគ្នាលើកតម្កេីងព្រះគ្រីស្ត ដែលបានផ្សះផ្សាយើងខ្ញុំជាមួយព្រះអង្គ យើងខ្ញុំក៏សូមអង្វរព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសព្រះវិញ្ញាណរបស់ព្រះអង្គ យាងមកញុាំងតង្វាយទាំងនេះ ឱ្យបានវិសុទ្ធ និងឱ្យទៅជាព្រះកាយ † និងព្រះលោហិតព្រះបុត្រាព្រះអង្គ ដែលបានបង្គាប់ឱ្យយើងខ្ញុំ ធ្វើពិធីលើកតម្កេីង គម្រោងការដ៏អស្ចារ្យនេះ។ មុនបូជាព្រះជន្មដើម្បីរំដោះយើងខ្ញុំ ព្រះយេស៊ូជប់លៀង ព្រះអង្គយកនំបុ័ងមកកាន់ អរព្រះគុណព្រះបិតា ហើយកាច់ប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖ |
ប. | សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ នៅពេលយប់នោះ ព្រះអង្គធ្វើតាមរបៀបដដែល ព្រះអង្គយកពែងស្រាមកកាន់ អរព្រះគុណ និងលើកតម្កេីងព្រះបិតា ហើយប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា៖ សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ នេះជាលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសអ្នករាល់គ្នា និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។ សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។ |
ប. | នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ ! |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! រៀងរាល់ពេលយើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
គ្រ. | ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ ! ព្រះអង្គសោយទិវង្គតលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។ |
ប. | នៅពេលយើងខ្ញុំនឹករឭកដល់ព្រះបុត្រាព្រះអង្គ សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ធ្វើជាសញ្ញាបញ្ជាក់ពីសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងខ្ញុំ យើងខ្ញុំសូមថ្វាយទៅព្រះអង្គនូវអី្វ ដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំ គឺសក្ការបូជារបស់ព្រះគ្រីស្ត ដែលផ្សះផ្សាយើងខ្ញុំនឹងព្រះអង្គបានល្អឥតខ្ចោះ។ បពិត្រព្រះបិតាដ៏វិសុទ្ធ ! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមព្រះអង្គមេត្តាទទួលយើងខ្ញុំ រួមជាមួយព្រះបុត្រាព្រះអង្គ ហើយក្នុងពិធីជប់លៀងដែលផ្តល់ការសង្រ្គោះនេះ សូមព្រះអង្គមេត្តាប្រទានព្រះវិញ្ញាណរបស់ព្រះបុត្រាឱ្យយើងខ្ញុំ សូមព្រះវិញ្ញាណបំបាត់ហេតុទាំងឡាយ ដែលបណ្តាលឱ្យយើងខ្ញុំបាក់បែកគ្នា។ សូមព្រះវិញ្ញាណប្រោសឱ្យព្រះសហគមន៍ ទៅជាសញ្ញានៃការរួបរួមគ្នា ហើយជាឧបករណ៍ដែលនាំសេចក្តីសុខសាន្ត របស់ព្រះអង្គដល់មនុស្សលោក។ សូមឱ្យយើងខ្ញុំរួបរួមជាធ្លុងតែមួយ ជាមួយសម្តេចប៉ាបយើងខ្ញុំ (នាម…) និងលោក(នាម…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ ជាមួយលោកអភិបាលទាំងអស់ ព្រមទាំងជាមួយប្រជារាស្រ្តទាំងមូលរបស់ព្រះអង្គផង។ នៅពេលនេះ ព្រះអង្គបានប្រមូលផ្តុំយើងខ្ញុំ ឱ្យចូលរួមតុសក្ការៈរបស់ព្រះបុត្រាព្រះអង្គ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំបានចូលរួម ជាមួយព្រះនាងព្រហ្មចារិនីម៉ារី ពោរពេញដោយសិរីរុងរឿង ដែលពោរពេញដោយសុភមង្គល ជាមាតាព្រះជាម្ចាស់ ជាមួយក្រុមគ្រីស្តទូត និងសន្តបុគ្គលទាំងអស់ ព្រមទាំងបងប្អូនយើងខ្ញុំ និងមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសា ដែលបានលាចាកលោកនេះ ក្នុងមេត្រីភាពរបស់ព្រះអង្គ។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំ បានចូលរួមជាមួយអស់អ្នកទាំងនោះ ក្នុងពិធីជប់លៀងរួមគ្នាឥតឈប់ឈរ នៅឯផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលពោរពេញ ដោយសេចក្តីសុខសាន្តដ៏ភ្លឺស្វាងរបស់ព្រះអង្គ ក្នុងអង្គព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ។ ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំ សូមលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ |
គ្រ. | អាម៉ែន។ |
ពិធីទទួលព្រះកាយ និងព្រះលោហិត >>
588 Views