ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា

ពាក្យជូនពរដ៏ឱឡារិក

  1. ពិធីប្រារព្ធតាមរដូវ​ផ្សេងៗ
    ១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
    ២- ព្រះអម្ចាស់យេស៊ូប្រសូត
    ៣-ចូលឆ្នាំថ្មី
    ៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
    ៥- ព្រះអម្ចាស់សោយទុក្ខលំបាក
    ៦- រដូវបុណ្យចម្លង
    ៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
    ៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
    ៩- រដូវធម្មតាទី ១
    ១០- រដូវធម្មតាទី ២
    ១១- រដូវធម្មតាទី ៣
    ១២- រដូវធម្មតាទី ៤
    ១៣- រដូវធម្មតាទី ៥
    ១៤- រដូវធម្មតាទី ៦
  2. បុណ្យ​គោរពសន្តបុគ្គល
    ១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
    ១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
    ១៧- ក្រុមគ្រីស្តទូត
    ១៨- សន្តបុគ្គលទាំងឡាយ
  3.  ពាក្យជូនពរ​ផ្សេងៗ
    ១៩- បុណ្យឆ្លងព្រះវិហារ
    ២០- បុណ្យមរណបុគ្គល

ធម៌ផ្សះផ្សាមនុស្សលោកទី១

ប.សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
គ្រ.ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ប.សូមលើកចិត្តថ្វាយព្រះអង្គ។
គ្រ.យើងលើកចិត្តថ្វាយព្រះអង្គហើយ។
ប.សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។
គ្រ.ពិតជាការគួរណាស់ ហើយប្រពៃផង។
ប.
បពិត្រព្រះអម្ចាស់ !
ជាព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះជាម្ចាស់ដែលមានឫទ្ធានុភាព
និងព្រះជន្មគង់នៅ
ពិតជាការគួរណាស់ហើយប្រពៃផង
ដែលយើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គគ្រប់ពេលវេលា។

ព្រះអង្គតែងតែជំរុញយើងខ្ញុំ ឱ្យទទួលជីវិតពេញបរិបូណ៌
ហើយដោយសារព្រះហឫទ័យអាណិតអាសូរច្រើនពន់ប្រមាណ
ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ ព្រមទាំងអញ្ជើញអ្នកបាប
ឱ្យជឿសង្ឃឹមតែលើព្រះអង្គ ដែលអត់ទោសជានិច្ច។

ព្រះអង្គមិនដែលបែរព្រះភក្រ្តចេញពីយើងខ្ញុំទេ
ទោះបីយើងខ្ញុំបានផ្តាច់សម្ពន្ធមេត្រីជាមួយព្រះអង្គច្រើនដង
ក៏ព្រះអង្គនៅតែចងចំណងជាមួយមនុស្សលោក
ជាសម្ពន្ធមេត្រីដ៏រឹងមាំដែលគ្មានអ្វីអាចផ្តាច់បាន
គឺដោយសារព្រះយេស៊ូជាព្រះបុត្រា និងជាព្រះសង្រ្គោះយើងខ្ញុំ។
ឥឡូវនេះ ព្រះអង្គនៅតែផ្តល់ឱ្យប្រជារាស្រ្តព្រះអង្គ
មានឱកាសទទួលការប្រណីសន្តោស
និងឱ្យគេផ្សះផ្សាជាមួយព្រះអង្គ។
នៅពេលគេបែរមករកព្រះអង្គវិញ
ទ្រង់ប្រទានឱ្យគេមានសេចក្តីសង្ឃឹមក្នុងអង្គព្រះគ្រីស្ត
និងឱ្យគេចង់បម្រើមនុស្សទាំងអស់
ដោយទុកចិត្តកាន់តែខ្លាំងទៅលើព្រះវិញ្ញាណដ៏វិសុទ្ធ។

អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមស្ងើចសរសើរ
និងលើកត​ម្កេីងឫទ្ធានុភាពនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ
ទាំងប្រកាសអំណរសប្បាយ
ព្រោះយើងខ្ញុំបានទទួលការសង្រ្គោះ។
យើងខ្ញុំសូមចូលរួមជាមួយសន្តបុគ្គលទាំងឡាយ ដោយច្រៀងឥតឈប់ឈរថា៖
គ្រ.
ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ !
ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល
មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
សូមលើកត​ម្កេីងព្រះអង្គ
ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
ប.
ឱ ព្រះអម្ចាស់អើយ !
ព្រះអង្គពិតជាព្រះដ៏វិសុទ្ធមែន
តាំងពីដើមរៀងមក ព្រះអង្គតែងតែប្រព្រឹត្តការដ៏ល្អប្រសើរ
ដើម្បីឱ្យមនុស្សបានវិសុទ្ធដូចព្រះអង្គជាព្រះដ៏វិសុទ្ធដែរ។
សូមព្រះអង្គមេត្តាទទួលតង្វាយប្រជារាស្រ្តព្រះអង្គដោយអនុគ្រោះ
សូមចាក់បង្ហូរព្រះវិញ្ញាណប្រកបដោយឫទ្ធានុភាព មកញុាំងតង្វាយទាំងនេះ
ឱ្យទៅជាព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
គឺក្នុងអង្គព្រះបុត្រានេះ យើងខ្ញុំក៏ជាបុត្រធីតារបស់ព្រះអង្គដែរ។
បពិត្រព្រះបិតា !
កាលពីមុនយើងខ្ញុំឃ្លាតឆ្ងាយពីព្រះអង្គ
ពុំអាចវិលមករកព្រះអង្គវិញបានទេ។
ពេលនោះ ព្រះអង្គស្រឡាញ់យើងខ្ញុំយ៉ាងខ្លាំងបំផុត
គឺព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ ជាមនុស្សសុចរិតតែម្នាក់គត់
បានប្រគល់ខ្លួនរហូតដល់សោយទិវង្គតដោយមិនរួញរា
ឱ្យគេបោះដែកគោលភ្ជាប់លើឈើឆ្កាងដើម្បីសង្រ្គោះយើងខ្ញុំ។
តែមុននឹងព្រះយេស៊ូត្រដាងព្រះហស្ត
ជាចំណងរវាងស្ថានបរមសុខ និងផែនដី
ដើម្បីធ្វើជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីអស់កល្បជានិច្ច
ទ្រង់សព្វព្រះហឫទ័យ ធ្វើពិធីបុណ្យចម្លងរួមជាមួយក្រុមសាវ័ក។

ពេលព្រះយេស៊ូជប់លៀង
ព្រះអង្គយកនំបុ័ងមកកាន់
អរព្រះគុណ និងលើកត​ម្កេីងព្រះបិតា
រួចកាច់នំប័ុងប្រទានឱ្យក្រុមសាវ័ក
ទាំងមានព្រះបន្ទូលថា ៖
ប.
សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ
ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។


នៅពេលចុងក្រោយនៃពិធីជប់លៀងនេះ
ព្រះយេស៊ូជ្រាបថា ទ្រង់នឹងផ្សះផ្សាអី្វៗទាំងអស់ឱ្យជានានឹងព្រះអង្គ
ដោយសារព្រះលោហិតព្រះអង្គ ដែលត្រូវបង្ហូរនៅលើឈើឆ្កាង
ព្រះអង្គលើកពែងស្រាឡើង
អរព្រះគុណព្រះបិតាម្តងទៀត
ហើយប្រទានពែងស្រាឱ្យក្រុមសាវ័ក
ទាំងមានព្រះបន្ទូលថា ៖

សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ
នេះជាលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី
និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ
ដើម្បីលើកលែងទោសអ្នករាល់គ្នា
និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។
សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។

ប.

នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ !
គ្រ.
ឱ ព្រះអម្ចាស់អើយ !
យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត
និងមានព្រះជន្មរស់ឡើងវិញ
ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។
គ្រ.ឱ ព្រះអម្ចាស់អើយ ! រៀងរាល់ពេលយើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ
យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត
ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។
គ្រ.ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ !
ព្រះអង្គសោយទិវង្គតលើឈើឆ្កាង
និងមានព្រះជន្មរស់ឡើងវិញ
ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។
ប.
បពិត្រព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះត្រង់ជានិច្ច !
នៅពេលនេះ យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រារបស់ព្រះអង្គ ជាសក្ការបូជានៃបុណ្យចម្លង
និងជាសេចក្តីសុខសាន្តជាស្ថាពររបស់យើងខ្ញុំ
យើងខ្ញុំក៏សូមលើកតម្កើងព្រះអង្គដែលសោយទិវង្គត
និងមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។

ពេលយើងខ្ញុំទន្ទឹងរង់ចាំថ្ងៃពោរពេញដោយអំណរ ដែលព្រះគ្រីស្តយាងមក
យើងខ្ញុំសូមថ្វាយសក្ការបូជាដែលធ្វើឱ្យមនុស្សលោក
និងព្រះជាម្ចាស់មានមេត្រីភាពឡើងវិញ។

បពិត្រព្រះបិតាដ៏មានព្រះហឫទ័យសប្បុរសយ៉ាងលើសលប់ !
សូមព្រះអង្គមេត្តាទតមើលអស់អ្នក ដែលព្រះអង្គបានបង្រួបបង្រួម
តាមរយៈសក្ការបូជារបស់ព្រះបុត្រាព្រះអង្គ។
ដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ
សូមប្រោសអ្នកទាំងនោះ ដែលទទួលចំណែកពីនំបុ័ងតែមួយ
និងពែងតែមួយ ឱ្យទៅជារូបកាយតែមួយក្នុងអង្គព្រះគ្រីស្ត
គឺក្នុងព្រះកាយព្រះគ្រីស្តនេះ មនុស្សលែងបាក់បែកគ្នាទៀតហើយ។

បពិត្រព្រះជាអម្ចាស់ !
សូមព្រះអង្គប្រោសយើងខ្ញុំឱ្យមានចិត្តថ្លើមតែមួយ
រួមជាមួយសម្តេចប៉ាបយើងខ្ញុំ (នាម…)
និងលោក(នាម…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ។
សូមជួយយើងខ្ញុំឱ្យរៀបចំផ្លូវទទួលព្រះរាជ្យព្រះអង្គ
រហូតដល់ពេលយើងខ្ញុំទៅជាសន្តបុគ្គលនៅចំពោះព្រះភក្រ្តព្រះអង្គ
ក្នុងចំណោមសន្តបុគ្គលទាំងឡាយនៅឯស្ថានបរមសុខ
រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី ដែលពោរពេញដោយសុភមង្គល
ជាមាតាព្រះជាម្ចាស់ អស់គ្រីស្តទូត និងជនដ៏វិសុទ្ធទាំងឡាយ
ព្រមទាំងបងប្អូនដែលបានទទួលមរណភាព ជាអស់អ្នកដែលយើងខ្ញុំ
សូមផ្ញើទៅលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
ពេលនោះ ព្រះអង្គរំដោះយើងខ្ញុំឱ្យរួចផុតពីរបួសនៃសភាពរលួយ
ហើយបង្កើតយើងខ្ញុំឱ្យមានជីវិតថ្មីពេញលក្ខណៈ។
យើងខ្ញុំនឹងច្រៀងដោយអំណរ និងអរព្រះគុណព្រះបិតា
ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។

ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត
រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង
បានជាយើងខ្ញុំ សូមលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអង្គ
អស់កល្បជាអង្វែងតរៀងទៅ។

គ្រ.

អាម៉ែន។

ពិធីទទួលព្រះកាយ និងព្រះលោហិត >>

566 Views

Theme: Overlay by Kaira