ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
- ពិធីរៀបចំដង្វាយ
- ធម៌អរព្រះគុណដ៏វិសុទ្ធទី១
- ធម៌អរព្រះគុណដ៏វិសុទ្ធទី២
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៣
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៤
- ធម៌ផ្សះផ្សាមនុស្សលោកទី១
- ធម៌ផ្សះផ្សាមនុស្សលោកទី២
- ទី១ ព្រះសហគមន៍កំពុងធ្វើដំណើរទៅរកឯកភាព
- ទី២ ព្រះជាម្ចាស់ណែនាំព្រះសហគមន៍តាមមាគ៌ានៃការសង្រ្គោះ
- ទី៣ ព្រះយេស៊ូជាមាគ៌ាទៅកាន់ព្រះបិតា
- ទី៤ ព្រះយេស៊ូយាងទៅគ្រប់ទីកន្លែងទាំងប្រព្រឹត្តល្អ
- ពិធីទទួលព្រះកាយ និងព្រះលោហិត
- ពិធីបញ្ចប់
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា
- ពិធីប្រារព្ធតាមរដូវផ្សេងៗ
១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
២- ព្រះអម្ចាស់យេស៊ូប្រសូត
៣-ចូលឆ្នាំថ្មី
៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
៥- ព្រះអម្ចាស់សោយទុក្ខលំបាក
៦- រដូវបុណ្យចម្លង
៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
៩- រដូវធម្មតាទី ១
១០- រដូវធម្មតាទី ២
១១- រដូវធម្មតាទី ៣
១២- រដូវធម្មតាទី ៤
១៣- រដូវធម្មតាទី ៥
១៤- រដូវធម្មតាទី ៦ - បុណ្យគោរពសន្តបុគ្គល
១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
១៧- ក្រុមគ្រីស្តទូត
១៨- សន្តបុគ្គលទាំងឡាយ - ពាក្យជូនពរផ្សេងៗ
១៩- បុណ្យឆ្លងព្រះវិហារ
២០- បុណ្យមរណបុគ្គល
ទី៣ ព្រះយេស៊ូជាមាគា៌ទៅកាន់ព្រះបិតា
ប. | សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។ |
គ្រ. | ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។ |
ប. | សូមលើកចិត្តថ្វាយព្រះអង្គ។ |
គ្រ. | យើងលើកចិត្តថ្វាយព្រះអង្គហើយ។ |
ប. | សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។ |
គ្រ. | ពិតជាការគួរណាស់ ហើយប្រពៃផង។ |
ប. | បពិត្រព្រះបិតាដ៏វិសុទ្ធ ជាព្រះអម្ចាស់នៃផ្ទៃមេឃ និងផែនដី ! ពិតជាការគួរណាស់ហើយប្រពៃផង ពិតជាត្រឹមត្រូវ និងជាការសង្រ្គោះមែន ដែលយើងខ្ញុំសូមអរព្រះគុណព្រះអង្គគ្រប់ពេលវេលា និងគ្រប់ទិសទី តាមរយៈព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ព្រះអង្គបានបង្កើតពិភពលោកដោយព្រះបន្ទូលព្រះអង្គ ហើយព្រះអង្គគ្រប់គ្រងអ្វីៗទាំងអស់ដោយសេចក្តីសុចរិត។ ព្រះអង្គប្រោសប្រទានឱ្យព្រះបន្ទូលនេះប្រសូតជាមនុស្ស ដើម្បីជាស្ពាននៃសម្ពន្ធមេត្រីថ្មីសម្រាប់យើងខ្ញុំ។ ព្រះបុត្រាបានថ្លែងព្រះបន្ទូលក្នុងនាមព្រះបិតា ហើយត្រាស់ហៅយើងខ្ញុំឱ្យដើរតាមព្រះអង្គ។ ព្រះបុត្រាជាមាគ៌ាដែលនាំយើងខ្ញុំទៅកាន់ព្រះបិតា ព្រះអង្គជាសេចក្តីពិតដែលប្រទានសេរីភាព ហើយជាជីវិតដែលផ្តល់អំណរសប្បាយឱ្យយើងខ្ញុំ។ តាមរយៈព្រះបុត្រា ព្រះបិតាបានបង្រួបបង្រួមមនុស្សលោក ឱ្យទៅជាមហាគ្រួសារតែមួយ គឺមនុស្សដែលព្រះបិតាបានបង្កើត ដើម្បីលើកតម្កេីងសិរីរុងរឿងព្រះនាមព្រះអង្គ ព្រះអង្គរំដោះគេដោយព្រះលោហិត ដែលព្រះបុត្រាបានបង្ហូរនៅលើឈើឆ្កាង ហើយដៅសញ្ញាសម្គាល់លើគេដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត ដើម្បីលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គ ចាប់ពីពេលនេះរហូតតរៀងទៅ ដោយប្រកាសទាំងអំណរសប្បាយថា ៖ |
គ្រ. | ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត សូមលើកតម្កេីងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ |
ប. | បពិត្រព្រះជាម្ចាស់ ! ព្រះអង្គពិតជាព្រះដ៏វិសុទ្ធ យើងខ្ញុំសូមកោតសរសើរ ព្រះអង្គស្រឡាញ់មនុស្សលោកខ្លាំងណាស់ ដោយរួមដំណើរជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ។ ព្រះបុត្រាប្រកបដោយព្រះពរគ្រប់បែបយ៉ាង ទ្រង់គង់នៅកណ្តាលចំណោមយើងខ្ញុំ នៅពេលយើងខ្ញុំជួបជុំគ្នាក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ព្រះអង្គបកស្រាយព្រះគម្ពីរ និងកាច់នំបុ័ងប្រទានឱ្យយើងខ្ញុំ ដូចព្រះអង្គបានប្រព្រឹត្តចំពោះក្រុមសាវ័កកាលពីដើម។ ឱ ព្រះបិតាប្រកបដោយធម៌មេត្តាករុណា ! សូមព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ មកញុាំងនំបុ័ង និងស្រាតង្វាយនេះឱ្យបានវិសុទ្ធ ទៅជាព្រះកាយ † និងព្រះលោហិត ព្រះអម្ចាស់យេស៊ូគ្រីស្តសម្រាប់យើងខ្ញុំ។ នៅយប់ មុនព្រះយេស៊ូសោយទុក្ខលំបាក ព្រះអង្គធ្វើពិធីជប់លៀងចុងក្រោយបង្អស់ ព្រះអង្គយកនំបុ័ងមកកាន់ លើកតម្កេីងព្រះបិតា ហើយកាច់ប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖ |
ប. | សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ នៅពេលចុងក្រោយនៃពិធីជប់លៀង ព្រះអង្គធ្វើតាមរបៀបដដែល ព្រះអង្គលើកពែងស្រាឡើង អរព្រះគុណព្រះបិតា ហើយប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖ សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ នេះជាលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសអ្នករាល់គ្នា និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។ សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។ |
ប. | នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ ! |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! រៀងរាល់ពេល យើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
គ្រ. | ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ ! ព្រះអង្គសោយទិវង្គតលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។ |
ប. | បពិត្រព្រះបិតាដ៏វិសុទ្ធ ! យើងខ្ញុំសូមនឹករឭកដល់ព្រះគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាព្រះសង្រ្គោះយើងខ្ញុំ។ ក្រោយពេលព្រះបុត្រាឆ្លងកាត់ទុក្ខលំបាក និងសោយទិវង្គតនៅលើឈើឆ្កាង ព្រះបិតាបានប្រោសព្រះបុត្រាឱ្យមានព្រះជន្មរស់ឡើងវិញ ប្រកបដោយសិរីរុងរឿង និងគង់ខាងស្តាំព្រះអង្គ។ យើងខ្ញុំសូមប្រកាសពីកិច្ចការនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ រហូតដល់ពេលព្រះគ្រីស្តយាងមកវិញ ហើយយើងខ្ញុំក៏សូមថ្វាយព្រះអង្គ នូវនំបុ័ងដែលផ្តល់ជីវិត និងពែងនៃព្រះពរ។ សូមព្រះអង្គទតមើលតង្វាយរបស់ព្រះសហគមន៍ដោយអនុគ្រោះ យើងខ្ញុំសូមបង្ហាញពីសក្ការបូជានៃបុណ្យចម្លងរបស់ព្រះគ្រីស្ត ដែលយើងខ្ញុំបានទទួលបន្តពីជំនាន់មុនៗ។ ដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ សូមរាប់បញ្ចូលយើងខ្ញុំទៅក្នុងចំណោមសរីរាង្គរបស់ព្រះបុត្រាព្រះអង្គ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃយើងខ្ញុំទទួលជីវិតអស់កល្បជានិច្ច គឺនៅក្នុងព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ដែលយើងខ្ញុំរួបរួមគ្នាជាធ្លុងតែមួយ។ បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! នៅពេលយើងខ្ញុំចូលរួមក្នុងគម្រោងការដ៏អាថ៌កំបាំងនេះ សូមទ្រង់ប្រោសប្រទានជីវិតឱ្យយើងខ្ញុំ ដោយព្រះវិញ្ញាណរបស់ព្រះអង្គ សូមឱ្យយើងខ្ញុំមានលក្ខណៈដូចព្រះបុត្រាព្រះអង្គ សូមទ្រង់ពង្រឹងឯកភាពឱ្យយើងខ្ញុំរួមជាធ្លុងតែមួយ រួមជាមួយសម្តេចប៉ាបយើងខ្ញុំ (នាម…) ជាមួយលោក(នាម…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ និងជាមួយក្រុមអភិបាលទាំងឡាយ ជាមួយលោកបូជាចារ្យ និងលោកឧបដ្ឋាក ព្រមទាំងប្រជារាស្រ្តទាំងអស់របស់ព្រះអង្គ។ សូមព្រះបិតាប្រទានពន្លឺនៃជំនឿ បំភ្លឺដល់គ្រីស្តបរិស័ទទាំងឡាយ ឱ្យថ្វាយខ្លួនដើម្បីបម្រើព្រះបន្ទូលដំណឹងល្អជានិច្ច ដោយយល់ពីទីសម្គាល់នៃសម័យកាល។ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់ ចំពោះសេចក្តីត្រូវការរបស់មនុស្សគ្រប់ៗរូប ដោយចែករំលែកសេចក្តីទុក្ខព្រួយ និងការឈឺចាប់ អំណរសប្បាយ និងសេចក្តីសង្ឃឹម សូមឱ្យយើងខ្ញុំនាំដំណឹងល្អនៃការសង្រ្គោះដល់បងប្អូនទាំងនោះ ហើយរួមគ្នាទៅមុខតាមមាគ៌ានៃព្រះរាជ្យរបស់ព្រះអង្គ។ សូមព្រះអង្គនឹកដល់អស់បងប្អូនយើងខ្ញុំ (ឈ្មោះ…និងឈ្មោះ…) ដែលសម្រាន្តលក់ក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត ព្រមទាំងមរណបុគ្គលទាំងឡាយ មានតែព្រះអង្គទេ ដែលស្គាល់ជំនឿរបស់អ្នកទាំងនោះ។ សូមព្រះអង្គទទួលបុគ្គលទាំងនោះ ឱ្យគេមានអំណរសប្បាយ ក្នុងពន្លឺនៃព្រះភក្រ្តព្រះអង្គ ហើយនៅពេលគេរស់ឡើងវិញ សូមប្រទានឱ្យគេមានជីវិតពេញបរិបូណ៌។ ពេលយើងខ្ញុំបញ្ចប់ដំណើរនៅនាលោកនេះ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំ បានទទួលលំនៅស្ថានដ៏ស្ថិតស្ថេរ និងរស់នៅជាមួយព្រះអង្គអស់កល្បជានិច្ច។ យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរ និងលើកតម្កេីងព្រះអង្គ រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី ដែលពោរពេញដោយសុភមង្គល ជាមាតារបស់ព្រះជាម្ចាស់ ជាមួយអស់គ្រីស្តទូត និងមរណសាក្សី (ជាមួយសន្ត…ដែលយើងខ្ញុំគោរពក្នុងថ្ងៃនោះ ឬជាឧបការី) ព្រមទាំងសន្តបុគ្គលទាំងឡាយ តាមរយៈព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំ សូមលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ |
គ្រ. | អាម៉ែន។ |
ពិធីទទួលព្រះកាយ និងព្រះលោហិត >>
553 Views