ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា

ពាក្យជូនពរដ៏ឱឡារិក

  1. ពិធីប្រារព្ធតាមរដូវ​ផ្សេងៗ
    ១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
    ២- ព្រះអម្ចាស់យេស៊ូប្រសូត
    ៣-ចូលឆ្នាំថ្មី
    ៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
    ៥- ព្រះអម្ចាស់សោយទុក្ខលំបាក
    ៦- រដូវបុណ្យចម្លង
    ៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
    ៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
    ៩- រដូវធម្មតាទី ១
    ១០- រដូវធម្មតាទី ២
    ១១- រដូវធម្មតាទី ៣
    ១២- រដូវធម្មតាទី ៤
    ១៣- រដូវធម្មតាទី ៥
    ១៤- រដូវធម្មតាទី ៦
  2. បុណ្យ​គោរពសន្តបុគ្គល
    ១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
    ១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
    ១៧- ក្រុមគ្រីស្តទូត
    ១៨- សន្តបុគ្គលទាំងឡាយ
  3.  ពាក្យជូនពរ​ផ្សេងៗ
    ១៩- បុណ្យឆ្លងព្រះវិហារ
    ២០- បុណ្យមរណបុគ្គល

ទី១ ព្រះសហគមន៍កំពុងធ្វើដំណើរទៅរកឯកភាព

ប.សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
គ្រ.ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ប.សូមលើកចិត្តថ្វាយព្រះអង្គ។
គ្រ.យើងលើកចិត្តថ្វាយព្រះអង្គហើយ។
ប.សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។
គ្រ.ពិតជាការគួរណាស់ ហើយប្រពៃផង។
ប.
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏សប្បុរសយ៉ាងក្រៃលែង !
ពិតជាការគួរណាស់ ហើយប្រពៃផង
ដែលយើងខ្ញុំសូមអរព្រះគុណព្រះអង្គ
និងច្រៀងលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអង្គ
ដ្បិតតាមព្រះបន្ទូលដំណឹងល្អរបស់ព្រះបុត្រាព្រះអង្គ
ទ្រង់បានប្រមូលផ្តុំមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសា
គ្រប់អរិយធម៌ឱ្យទៅជាព្រះសហគមន៍តែមួយ។

ព្រះអង្គបានប្រទានឱ្យព្រះសហគមន៍មានជីវិតរស់រវើក
ដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយតាមរយៈព្រះសហគមន៍នេះ
ព្រះអង្គតែងតែប្រមែប្រមូលមនុស្សទាំងអស់
ឱ្យទៅជាគ្រួសារតែមួយ។
ព្រះសហគមន៍តែងតែបង្ហាញសម្ពន្ធមេត្រី
នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។

ដូច្នេះជារៀងរហូត ព្រះសហគមន៍ផ្តល់សេចក្តីសង្ឃឹមនៃព្រះរាជ្យ
និងធ្វើជាសញ្ញាដ៏ភ្លឺស្វាងនៃព្រះហឫទ័យស្មោះត្រង់
ដែលព្រះអង្គបានសន្យាថា នឹងស្ថិតស្ថេរអស់កល្បជានិច្ច
តាមរយៈព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ។

អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំនៅលើផែនដី
រួមជាមួយព្រះសហគមន៍ទាំងអស់
និងឫទ្ធានុភាពទាំងឡាយឯស្ថានបរមសុខ
សូមលើកត​ម្កេីងព្រះអង្គឥតឈប់ឈរ ដោយសូរសព្ទតែមួយថា៖
គ្រ.
ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ !
ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល
មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
សូមលើកត​ម្កេីងព្រះអង្គ
ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
ប.
បពិត្រព្រះជាម្ចាស់ ! ព្រះអង្គពិតជាព្រះដ៏វិសុទ្ធ ហើយគួរកោតសរសើរ
ព្រះអង្គស្រឡាញ់មនុស្សលោក
រួមដំណើរជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ។
ព្រះបុត្រាប្រកបដោយព្រះពរគ្រប់បែបយ៉ាង
ព្រះអង្គគង់នៅកណ្តាលចំណោមយើងខ្ញុំ
នៅពេលយើងខ្ញុំជួបជុំគ្នាក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
ព្រះអង្គបកស្រាយព្រះគម្ពីរ និងកាច់នំបុ័ងប្រទានឱ្យយើងខ្ញុំ
ដូចព្រះអង្គបានប្រព្រឹត្តចំពោះក្រុមសាវ័កកាលពីដើម។

ឱ ព្រះបិតាប្រកបដោយធម៌មេត្តាករុណា !
សូមព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ
មកញុាំងនំបុ័ង និងស្រាតង្វាយនេះឱ្យបានវិសុទ្ធ
ទៅជាព្រះកាយ និងព្រះលោហិត
ព្រះអម្ចាស់យេស៊ូគ្រីស្តសម្រាប់យើងខ្ញុំ។

នៅយប់ មុនព្រះយេស៊ូសោយទុក្ខលំបាក
ព្រះអង្គធ្វើពិធីជប់លៀងចុងក្រោយបង្អស់
ព្រះអង្គយកនំបុ័ងមកកាន់
លើកត​ម្កេីងព្រះបិតា
ហើយកាច់ប្រទានឱ្យក្រុមសាវ័ក
ទាំងមានព្រះបន្ទូលថា ៖
ប.
សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ
ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។


នៅពេលចុងក្រោយនៃពិធីជប់លៀង
ព្រះអង្គធ្វើតាមរបៀបដដែល
ព្រះអង្គលើកពែងស្រាឡើង
អរព្រះគុណព្រះបិតា ហើយប្រទានឱ្យក្រុមសាវ័ក
ទាំងមានព្រះបន្ទូលថា៖

សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ
នេះជាលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី
និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ
ដើម្បីលើកលែងទោសអ្នករាល់គ្នា
និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។
សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។

ប.

នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ !
គ្រ.
ឱ ព្រះអម្ចាស់អើយ !
យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ
ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។
គ្រ.ឱ ព្រះអម្ចាស់អើយ !
រៀងរាល់ពេល យើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ
យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត
ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។
គ្រ.ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ !
ព្រះអង្គសោយទិវង្គតលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ
ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។
ប.
បពិត្រព្រះបិតាដ៏វិសុទ្ធ !
យើងខ្ញុំសូមនឹករឭកដល់ព្រះគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាព្រះសង្រ្គោះយើងខ្ញុំ។
ក្រោយពេលព្រះបុត្រាឆ្លងកាត់ទុក្ខលំបាក និងសោយទិវង្គតនៅលើឈើឆ្កាង
ព្រះបិតាបានប្រោសព្រះបុត្រាឱ្យមានព្រះជន្មរស់ឡើងវិញ
ប្រកបដោយសិរីរុងរឿង និងគង់ខាងស្តាំព្រះអង្គ។
យើងខ្ញុំសូមប្រកាសពីកិច្ចការនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ
រហូតដល់ពេលព្រះគ្រីស្តយាងមកវិញ ហើយយើងខ្ញុំក៏សូមថ្វាយព្រះអង្គ
នូវនំបុ័ងដែលផ្តល់ជីវិត និងពែងនៃព្រះពរ។
សូមទ្រង់ទតមើលតង្វាយរបស់ព្រះសហគមន៍ព្រះអង្គដោយអនុគ្រោះ
យើងខ្ញុំសូមបង្ហាញពីសក្ការបូជានៃបុណ្យចម្លងរបស់ព្រះគ្រីស្ត
ដែលយើងខ្ញុំបានទទួលបន្តពីជំនាន់មុនៗ។
ដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់
សូមរាប់បញ្ចូលយើងខ្ញុំទៅក្នុងចំណោមសរីរាង្គរបស់ព្រះបុត្រាព្រះអង្គ
ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃយើងទទួលជីវិតអស់កល្បជានិច្ច
គឺនៅក្នុងព្រះកាយ និងព្រះលោហិតព្រះអង្គ
ដែលយើងខ្ញុំរួបរួមគ្នាជាធ្លុងតែមួយ។

បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យព្រះសហគមន៍ព្រះអង្គ (នៅ…)
មានកម្លាំងថ្មី ដោយសារពន្លឺនៃព្រះបន្ទូលដំណឹងល្អ។
សូមពង្រឹងចំណងមេត្រីរវាងគ្រីស្តបរិស័ទ
និងអ្នកណែនាំប្រជារាស្រ្តព្រះអង្គ
រួមជាមួយសម្តេចប៉ាបយើងខ្ញុំ (នាម…)
ជាមួយលោក (នាម…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
និងជាមួយក្រុមអភិបាលទាំងមូល ដើម្បីឱ្យប្រជារាស្រ្តរបស់ព្រះអង្គ
ទៅជាពន្លឺក្នុងពិភពលោកដែលបាក់បែកគ្នា
ជាសញ្ញាសម្គាល់នៃឯកភាព និងការស្រុះស្រួលគ្នា។

សូមព្រះអង្គនឹកដល់អស់បងប្អូនយើងខ្ញុំ (ឈ្មោះ… និងឈ្មោះ…)
ដែលសម្រាន្តលក់ក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត ព្រមទាំងអស់មរណបុគ្គល
មានតែព្រះអង្គទេ ដែលស្គាល់ជំនឿរបស់អ្នកទាំងនោះ។
សូមព្រះអង្គទទួលបុគ្គលទាំងនោះ ឱ្យគេមានអំណរសប្បាយ
ក្នុងពន្លឺនៃព្រះភក្រ្តព្រះអង្គ ហើយនៅពេលគេរស់ឡើងវិញ
សូមប្រទានឱ្យគេមានជីវិតពេញបរិបូណ៌។
ពេលយើងខ្ញុំបញ្ចប់ដំណើរនៅនាលោកនេះ
សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំ បានទទួលលំនៅស្ថានដ៏ស្ថិតស្ថេរ
និងរស់នៅជាមួយព្រះអង្គអស់កល្បជានិច្ច។

យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរ និងលើកត​ម្កេីងព្រះអង្គ
រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី ដែលពោរពេញដោយសុភមង្គល
ជាមាតារបស់ព្រះជាម្ចាស់ ជាមួយអស់គ្រីស្តទូត និងមរណសាក្សី
(ជាមួយសន្ត…ដែលយើងខ្ញុំគោរពក្នុងថ្ងៃនោះ ឬជាឧបការី)
ព្រមទាំងសន្តបុគ្គលទាំងអស់
តាមរយៈព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។

ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត
រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង
បានជាយើងខ្ញុំ សូមលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអង្គ
អស់កល្បជាអង្វែងតរៀងទៅ។

គ្រ.

អាម៉ែន។

ពិធីទទួលព្រះកាយ និងព្រះលោហិត >>

568 Views

Theme: Overlay by Kaira