ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
- ពិធីរៀបចំដង្វាយ
- ធម៌អរព្រះគុណដ៏វិសុទ្ធទី១
- ធម៌អរព្រះគុណដ៏វិសុទ្ធទី២
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៣
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៤
- ធម៌ផ្សះផ្សាមនុស្សលោកទី១
- ធម៌ផ្សះផ្សាមនុស្សលោកទី២
- ទី១ ព្រះសហគមន៍កំពុងធ្វើដំណើរទៅរកឯកភាព
- ទី២ ព្រះជាម្ចាស់ណែនាំព្រះសហគមន៍តាមមាគ៌ានៃការសង្រ្គោះ
- ទី៣ ព្រះយេស៊ូជាមាគ៌ាទៅកាន់ព្រះបិតា
- ទី៤ ព្រះយេស៊ូយាងទៅគ្រប់ទីកន្លែងទាំងប្រព្រឹត្តល្អ
- ពិធីទទួលព្រះកាយ និងព្រះលោហិត
- ពិធីបញ្ចប់
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា
- ពិធីប្រារព្ធតាមរដូវផ្សេងៗ
១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
២- ព្រះអម្ចាស់យេស៊ូប្រសូត
៣-ចូលឆ្នាំថ្មី
៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
៥- ព្រះអម្ចាស់សោយទុក្ខលំបាក
៦- រដូវបុណ្យចម្លង
៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
៩- រដូវធម្មតាទី ១
១០- រដូវធម្មតាទី ២
១១- រដូវធម្មតាទី ៣
១២- រដូវធម្មតាទី ៤
១៣- រដូវធម្មតាទី ៥
១៤- រដូវធម្មតាទី ៦ - បុណ្យគោរពសន្តបុគ្គល
១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
១៧- ក្រុមគ្រីស្តទូត
១៨- សន្តបុគ្គលទាំងឡាយ - ពាក្យជូនពរផ្សេងៗ
១៩- បុណ្យឆ្លងព្រះវិហារ
២០- បុណ្យមរណបុគ្គល
ធម៌អរព្រះគុណដ៏វិសុទ្ធទី៤
ប. | សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។ |
គ្រ. | ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។ |
ប. | សូមលើកចិត្តថ្វាយព្រះអង្គ។ |
គ្រ. | យើងលើកចិត្តថ្វាយព្រះអង្គហើយ។ |
ប. | សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។ |
គ្រ. | ពិតជាការគួរណាស់ ហើយប្រពៃផង។ |
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ! ពិតជាការគួរណាស់ ដែលយើងខ្ញុំអរព្រះគុណព្រះអង្គ ហើយពិតជាការប្រពៃណាស់ ដែលយើងខ្ញុំលើកតម្កេីង សិរីរុងរឿងព្រះអង្គ ព្រោះព្រះអង្គជាព្រះជាម្ចាស់តែមួយគត់ ដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ។ ព្រះអង្គគង់នៅមុនកាលសម័យទាំងអស់ និងអស់កល្បជានិច្ច ហើយគង់នៅក្នុងពន្លឺដែលគ្មាននរណាអាចចូលជិតបាន មិនតែប៉ុណ្ណោះ ព្រះអង្គមានព្រះហឫទ័យសប្បុរសដ៏លើសលប់ និងជាប្រភពនៃជីវិតគ្រប់យ៉ាង។ ព្រះអង្គបានបង្កើតពិភពលោក ដើម្បីឱ្យស្នាព្រះហស្តរបស់ព្រះអង្គ បានពោរពេញដោយព្រះពរ និងមានអំណរសប្បាយ ដោយសារពន្លឺដ៏ត្រចះត្រចង់របស់ព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាទេវទូតដ៏ច្រើនឥតគណនា ដែលគោរពបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃ ឈរនៅខាងមុខព្រះអង្គ សម្លឹងមើលរស្មីចែងចាំងនៃព្រះភក្រ្ត និងលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គជានិរន្តរ៍។ ក្នុងនាមសត្វលោកទាំងអស់ យើងខ្ញុំត្រេកអរ សូមលើកតម្កេីងព្រះនាមព្រះអង្គ រួមជាមួយទេវទូតទាំងឡាយ ដោយច្រៀងថា ៖ | |
គ្រ. | ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត សូមលើកតម្កេីងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ |
ប. | បពិត្រព្រះបិតាដ៏វិសុទ្ធ ! យើងខ្ញុំសូមប្រកាសថា ព្រះអង្គជាព្រះដ៏ប្រសើរឧត្តម ព្រះអង្គបានបង្កើតអី្វៗសព្វសារពើទាំងអស់ ដោយព្រះប្រាជ្ញាញាណ និងធម៌មេត្តាករុណា។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គ ហើយទ្រង់ប្រទានពិភពលោកឱ្យមនុស្សថែរក្សាស្នាព្រះហស្ត របស់ព្រះជាម្ចាស់ ដោយគោរពបម្រើព្រះអង្គជាព្រះអាទិករ។ នៅពេលមនុស្សលោកបានផ្តាច់ចំណងមេត្រីជាមួយព្រះអង្គ ដោយមិនស្តាប់បង្គាប់ព្រះអង្គ ទ្រង់មិនបណ្តោយឱ្យមនុស្សលោក ស្ថិតនៅក្រោមអំណាចនៃសេចក្តីស្លាប់ឡើយ។ ព្រះអង្គតែងតែមានព្រះហឫទ័យមេត្តាករុណាជួយមនុស្សទាំងអស់ ដើម្បីឱ្យអស់អ្នកដែលស្វែងរក បានជួបព្រះអង្គ។ ជាច្រើនលើក ច្រើនគ្រា ព្រះអង្គប្រទានចំណងមេត្រីដល់មនុស្សលោក ហើយតាមរយៈព្យាការីទាំងឡាយ ព្រះអង្គអប់រំគេឱ្យមានសេចក្តីសង្ឃឹមថា ព្រះអង្គនឹងសង្រ្គោះគេ។ បពិត្រព្រះបិតាដ៏វិសុទ្ធ ! ព្រះអង្គស្រឡាញ់មនុស្សលោកយ៉ាងក្រៃលែង ទ្រង់ចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គឱ្យយាងមកសង្រ្គោះយើងខ្ញុំ តាមពេលកំណត់ដែលព្រះអង្គបានសម្រេចមកហើយ។ ព្រះបុត្រាទទួលរូបកាយជាមនុស្សមកពីព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី ព្រះអង្គរស់នៅជាមនុស្សដូចយើងខ្ញុំក្នុងគ្រប់ប្រការ តែមិនប្រព្រឹត្តអំពើបាបសោះឡើយ។ ព្រះបុត្រានាំដំណឹងល្អប្រាប់ជនក្រីក្រថា គេនឹងទទួលការសង្រ្គោះ ប្រាប់ជនជាប់ឃុំឃាំងថា គេនឹងមានសេរីភាព ហើយប្រាប់ជនកើតទុក្ខថា គេនឹងបានអំណរសប្បាយវិញ។ បពិត្រព្រះបិតា ! ដើម្បីបំពេញបំណងព្រះអង្គ ព្រះបុត្រាបានប្រគល់ខ្លួនឱ្យគេធ្វើគុត ហើយដោយក្រោកឡើងពីចំណោមមនុស្សស្លាប់ ព្រះអង្គបំផ្លាញសេចក្តីស្លាប់ និងធ្វើឱ្យមានជីវិតឡើងវិញ។ បពិត្រព្រះបិតាជាម្ចាស់ ! ព្រះបុត្រាចាត់ព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះអង្គ ដើម្បីប្រោសឱ្យយើងខ្ញុំលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះបុត្រាដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញសម្រាប់យើងខ្ញុំ។ ព្រះបុត្រាបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះអំណោយទានដំបូងបង្អស់ដល់អស់អ្នកជឿ គឺព្រះវិញ្ញាណដែលបំពេញកិច្ចការរបស់ព្រះបុត្រាក្នុងលោកនេះ ឱ្យបានវិសុទ្ធជាស្ថាពរ។ ឱ ព្រះអម្ចាស់អើយ ! យើងខ្ញុំសូមអង្វរព្រះអង្គ សូមឱ្យព្រះវិញ្ញាណដ៏វិសុទ្ធ មកញុាំងតង្វាយទាំងនេះ ឱ្យបានវិសុទ្ធ ហើយបានទៅជាព្រះកាយ † និងព្រះលោហិតព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ ក្នុងពិធីលើកតម្កេីងគម្រោងការដ៏អស្ចារ្យនេះ ដែលព្រះគ្រីស្តផ្ទាល់បានតាំងទុកជាចំណងមេត្រី អស់កល្បជានិច្ចសម្រាប់យើងខ្ញុំ។ បពិត្រព្រះបិតាដ៏វិសុទ្ធ ! ដល់ពេលកំណត់ ដែលព្រះបុត្រាបានទទួលសិរីរុងរឿងពីព្រះបិតា ដោយទ្រង់ស្រឡាញ់សាវ័ករបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ នៅពេលជប់លៀង ព្រះអង្គយកនំបុ័ងមកកាន់ លើកតម្កេីងព្រះបិតា ហើយកាច់ប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖ |
ប. | សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ បន្ទាប់មក ព្រះអង្គធ្វើតាមរបៀបដដែល ព្រះអង្គលើកពែងស្រាទំពាំងបាយជូរឡើង អរព្រះគុណព្រះបិតា ហើយប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖ សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ នេះជាលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសអ្នករាល់គ្នា និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។ សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។ |
ប. | នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ ! |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! រៀងរាល់ពេលយើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
គ្រ. | ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ ! ព្រះអង្គសោយទិវង្គតលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។ |
ប. | ឱ ព្រះអម្ចាស់អើយ ! ហេតុនេះហើយ បានជាយើងខ្ញុំរួមគ្នានៅពេលនេះ ធ្វើពិធីរំឭកដល់ព្រះបុត្រាសង្រ្គោះយើងខ្ញុំ គឺយើងខ្ញុំនឹករឭកដល់ព្រះគ្រីស្តសោយទិវង្គត និងយាងចុះទៅស្ថានក្រោម យើងខ្ញុំសូមប្រកាសថា ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយយាងឡើងទៅគង់ខាងស្តាំព្រះបិតា។ នៅពេលយើងខ្ញុំទន្ទឹងរង់ចាំ ព្រះអង្គយាងមកប្រកបដោយសិរីរុងរឿង យើងខ្ញុំសូមថ្វាយទៅព្រះបិតានូវព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ទុកជាសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ និងសង្រ្គោះពិភពលោកទាំងមូល។ បពិត្រព្រះបិតាជាអម្ចាស់ ! សូមព្រះអង្គសព្វព្រះហឫទ័យទតមកសក្ការបូជា ដែលព្រះអង្គផ្ទាល់បានប្រទានដល់ព្រះសហគមន៍ព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឱ្យបងប្អូន ដែលហៀបនឹងទទួលចំណែកពីនំបុ័ងតែមួយ និងពីពែងតែមួយនេះ រួបរួមគ្នាទៅជារូបកាយតែមួយដោយព្រះវិញ្ញាណដ៏វិសុទ្ធ បានទៅជាសក្ការបូជាដ៏ល្អឥតខ្ចោះ ដ៏មានជីវិតក្នុងអង្គព្រះគ្រីស្ត ដើម្បីលើកតម្កេីងសិរីរុងរឿងព្រះអង្គ។ បពិត្រព្រះបិតាជាអម្ចាស់ ! សូមព្រះអង្គប្រោសប្រណីដល់អស់បងប្អូន ដែលយើងខ្ញុំនឹករឭកនៅពេលថ្វាយសក្ការបូជានេះ ជាបឋម សម្តេចប៉ាបយើងខ្ញុំព្រះ(នាម…) ជាអ្នកបម្រើព្រះអង្គ លោក(នាម…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ និងក្រុមលោកអភិបាលទាំងឡាយ អស់លោកបូជាចារ្យ លោកឧបដ្ឋាក អស់អ្នកដែលរួមថ្វាយអភិបូជានៅទីនេះ និងប្រជារាស្រ្តព្រះអង្គទាំងមូល ដែលស្វែងរកព្រះអង្គដោយចិត្តស្មោះត្រង់។ សូមព្រះអង្គនឹករឭកដល់អស់បងប្អូនយើងខ្ញុំ ដែលទទួលមរណភាពក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត និងដល់អស់មរណបុគ្គល មានតែព្រះអង្គទេដែលស្គាល់ជំនឿរបស់អ្នកទាំងនោះ។ ឱ ព្រះបិតាដ៏មានព្រះហឫទ័យសន្តោសមេត្តាអើយ ! សូមព្រះអង្គប្រោសឱ្យយើងខ្ញុំទាំងអស់គ្នា ដែលជាបុត្រធីតាព្រះអង្គ បានទទួលជីវិតបរមសុខ ទុកជាមរតក រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី ដែលពោរពេញដោយសុភមង្គល ជាព្រះមាតាព្រះជាម្ចាស់ ជាមួយសន្តយ៉ូសែបជាស្វាមីព្រះនាង ជាមួយក្រុមគ្រីស្តទូត និងអស់សន្តបុគ្គលនៅក្នុងព្រះរាជ្យព្រះអង្គ។ នៅទីនោះ រួមជាមួយសត្វលោកទាំងឡាយ ដែលរួចចាកពីការវិនាសអន្តរាយរបស់អំពើបាប និងសេចក្តីស្លាប់ យើងខ្ញុំសូមលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គ តាមរយៈព្រះគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ គឺដោយព្រះគ្រីស្តនេះហើយ ដែលព្រះបិតាប្រទានអ្វីៗដ៏ល្អគ្រប់បែបយ៉ាងដល់ពិភពលោក។ ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំ សូមលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ |
គ្រ. | អាម៉ែន។ |
ពិធីទទួលព្រះកាយ និងព្រះលោហិត >>
638 Views