- ពិធីរៀបចំដង្វាយ
- ធម៌អរព្រះគុណដ៏វិសុទ្ធទី១
- ធម៌អរព្រះគុណដ៏វិសុទ្ធទី២
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៣
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៤
- ធម៌ផ្សះផ្សាមនុស្សលោកទី១
- ធម៌ផ្សះផ្សាមនុស្សលោកទី២
- ទី១ ព្រះសហគមន៍កំពុងធ្វើដំណើរទៅរកឯកភាព
- ទី២ ព្រះជាម្ចាស់ណែនាំព្រះសហគមន៍តាមមាគ៌ានៃការសង្រ្គោះ
- ទី៣ ព្រះយេស៊ូជាមាគ៌ាទៅកាន់ព្រះបិតា
- ទី៤ ព្រះយេស៊ូយាងទៅគ្រប់ទីកន្លែងទាំងប្រព្រឹត្តល្អ
- ពិធីទទួលព្រះកាយ និងព្រះលោហិត
- ពិធីបញ្ចប់
- ពិធីប្រារព្ធតាមរដូវផ្សេងៗ
១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
២- ព្រះអម្ចាស់យេស៊ូប្រសូត
៣-ចូលឆ្នាំថ្មី
៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
៥- ព្រះអម្ចាស់សោយទុក្ខលំបាក
៦- រដូវបុណ្យចម្លង
៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
៩- រដូវធម្មតាទី ១
១០- រដូវធម្មតាទី ២
១១- រដូវធម្មតាទី ៣
១២- រដូវធម្មតាទី ៤
១៣- រដូវធម្មតាទី ៥
១៤- រដូវធម្មតាទី ៦ - បុណ្យគោរពសន្តបុគ្គល
១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
១៧- ក្រុមគ្រីស្តទូត
១៨- សន្តបុគ្គលទាំងឡាយ - ពាក្យជូនពរផ្សេងៗ
១៩- បុណ្យឆ្លងព្រះវិហារ
២០- បុណ្យមរណបុគ្គល
ធម៌អរព្រះគុណដ៏វិសុទ្ធទី៣
ប. | សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។ |
គ្រ. | ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។ |
ប. | សូមលើកចិត្តថ្វាយព្រះអង្គ។ |
គ្រ. | យើងលើកចិត្តថ្វាយព្រះអង្គហើយ។ |
ប. | សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។ |
គ្រ. | ពិតជាការគួរណាស់ ហើយប្រពៃផង។ |
បន្ទាប់មក ត្រូវប្រើធម៌ប្រារព្ធណាមួយស្របតាមពាក្យណែនាំពិធី ហើយបន្តតាមរបៀបខាងក្រោមនេះ៖ | |
ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត សូមលើកតម្កេីងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ | |
ប. | ឱ ព្រះអម្ចាស់អើយ ! ព្រះអង្គពិតជាព្រះដ៏វិសុទ្ធមែន ហើយអ្វីៗសព្វសារពើដែលព្រះអង្គបានបង្កើត សូមកោតសរសើរព្រះអង្គ។ តាមរយៈព្រះអម្ចាស់យេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ ទ្រង់ប្រទានឱ្យអ្វីៗសព្វសារពើមានជីវិត និងបានវិសុទ្ធ។ ព្រះអង្គតែងតែប្រមូលផ្តុំប្រជារាស្រ្តសម្រាប់ព្រះអង្គ ដើម្បីថ្វាយតង្វាយដ៏បរិសុទ្ធចំពោះព្រះនាមព្រះអង្គ ចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច។ ឱ ព្រះអម្ចាស់អើយ !ហេតុនេះហើយ បានជាយើងខ្ញុំសូមលំទោនកាយទូលអង្វរព្រះអង្គ សូមចាត់ព្រះវិញ្ញាណព្រះអង្គ មកប្រសិទ្ធពរលើតង្វាយ ដែលយើងខ្ញុំលើកថ្វាយនេះ ឱ្យបានវិសុទ្ធ និងបានទៅជាព្រះកាយ † និងព្រះលោហិតព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ ដែលបានផ្តាំឱ្យយើងខ្ញុំថ្វាយអភិបូជានេះ។ នៅរាត្រីដែលគេបញ្ជូនព្រះយេស៊ូ ទៅសោយទុក្ខលំបាក ព្រះអង្គយកនំបុ័ងមកកាន់ អរព្រះគុណ និងលើកតម្កេីងព្រះបិតា ហើយកាច់ប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖ សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ នៅពេលចុងក្រោយនៃពិធីជប់លៀង ព្រះអង្គធ្វើតាមរបៀបដដែល ព្រះអង្គលើកពែងឡើង អរព្រះគុណ និងលើកតម្កេីងព្រះបិតា ហើយប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖ សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ នេះជាលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសអ្នករាល់គ្នា និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។ សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។ |
ប. | នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ ! |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! រៀងរាល់ពេលយើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
គ្រ. | ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ ! ព្រះអង្គសោយទិវង្គតលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។ |
ប. | ឱ ព្រះអម្ចាស់អើយ ! យើងខ្ញុំនឹករឭកដល់ព្រះបុត្រាព្រះអង្គ សោយទិវង្គតដើម្បីសង្រ្គោះយើងខ្ញុំ ព្រះអង្គមានព្រះជន្មរស់ឡើងវិញដ៏អស្ចារ្យ និងយាងឡើងស្ថានបរមសុខ ហើយយើងខ្ញុំក៏ទន្ទឹងរង់ចាំព្រះបុត្រាព្រះអង្គយាងមកវិញ។ យើងខ្ញុំសូមថ្វាយសក្ការបូជាដ៏វិសុទ្ធដែលមានជីវិតនេះ ដើម្បីអរព្រះគុណព្រះអង្គ។ សូមព្រះអង្គមេត្តាទតមើលតង្វាយរបស់ព្រះសហគមន៍ ទុកជាសក្ការបូជារបស់ព្រះបុត្រា។ សូមប្រោសឱ្យយើងខ្ញុំដែលទទួលកម្លាំងពីព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រា ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ បានមូលផ្តុំគ្នាទៅជារូបកាយតែមួយ និងមានចិត្តថ្លើមតែមួយក្នុងអង្គព្រះគ្រីស្ត។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំ បានទៅជាតង្វាយគង់វង្សអស់កល្បជានិច្ចចំពោះព្រះបិតា ដូច្នេះ យើងខ្ញុំសមនឹងទទួលមរតក រួមជាមួយអស់អ្នកដែលព្រះអង្គបានជ្រើសរើស ជាបឋម រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី ដែលពោរពេញដោយសុភមង្គលដ៏លើសលប់ ជាព្រះមាតានៃព្រះជាម្ចាស់ ជាមួយសន្តយ៉ូសែបជាស្វាមីព្រះនាង ជាមួយអស់គ្រីស្តទូត និងអស់មរណសាក្សី (ជាមួយសន្ត…ឬសន្តី…ប្រចាំថ្ងៃ ឬឧបការី…) ព្រមទាំងជាមួយសន្តបុគ្គលទាំងឡាយ ដែលជួយអង្វរព្រះអង្គឱ្យយើងខ្ញុំឥតឈប់ឈរ។ ឱ ព្រះអម្ចាស់អើយ ! សូមឱ្យសក្ការបូជានេះ ដែលផ្សះផ្សាយើងខ្ញុំបានជានាជាមួយព្រះអង្គ សូមប្រោសឱ្យពិភពលោកទាំងមូល បានប្រកបដោយសេចក្តីសុខសាន្ត និងទទួលការសង្រ្គោះ។ សូមពង្រឹងព្រះសហគមន៍របស់ព្រះអង្គ ដែលកំពុងធ្វើដំណើរនៅក្នុងលោកនេះ ឱ្យមានជំនឿ និងសេចក្តីស្រឡាញ់ រួមជាមួយសម្តេចប៉ាបយើងខ្ញុំ(នាម…) ជាអ្នកបម្រើព្រះអង្គ លោក(នាម…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ និងលោកអភិបាលព្រះសហគមន៍នានាក្នុងសកលលោក អស់លោកបូជាចារ្យ អស់លោកឧបដ្ឋាក និងប្រជារាស្រ្តទាំងមូលដែលជាកម្មសិទ្ធិរបស់ព្រះអង្គផង។ សូមព្រះអង្គសណ្តាប់នូវពាក្យអង្វររបស់ក្រុមគ្រួសារនេះ ដែលព្រះអង្គបានត្រាស់ហៅឱ្យជួបជុំនៅចំពោះព្រះភក្រ្តព្រះអង្គ។ បពិត្រព្រះបិតាដ៏មានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង ! សូមប្រោសឱ្យអស់បុត្រធីតាព្រះអង្គ ដែលខ្ចាត់ខ្ចាយបានចូលរួមជាមួយព្រះអង្គផង។ † សូមព្រះអង្គមេត្តាដល់អស់បងប្អូនយើងខ្ញុំ ដែលទទួលមរណភាព និងដល់បុគ្គលទាំងអស់ដែលគាប់ព្រះហឫទ័យព្រះអង្គ ហើយបានលាចាកលោកនេះ សូមទទួលបុគ្គលទាំងនោះ ចូលក្នុងព្រះរាជ្យរបស់ព្រះអង្គ។ នៅទីនោះ យើងខ្ញុំសង្ឃឹមថា នឹងបានពោរពេញទៅដោយ សិរីរុងរឿងរបស់ព្រះអង្គជានិច្ចនិរន្តរ៍ ដោយរួមជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ គឺដោយព្រះគ្រីស្តនេះហើយ ដែលព្រះបិតាប្រទានអ្វីៗដ៏ល្អគ្រប់បែបយ៉ាងដល់ពិភពលោក។ † ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំ សូមលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ |
គ្រ. | អាម៉ែន។ |
ពិធីទទួលព្រះកាយ និងព្រះលោហិត >>
ធម៌ខាងក្រោមនេះ អាចប្រើនៅពេលថ្វាយអភិបូជានឹករឭកដល់មរណបុគ្គល។
† សូមព្រះបិតានឹករឭកដល់ (ឈ្មោះ…) ជាអ្នកបម្រើព្រះអង្គ
ដែលព្រះអង្គត្រាស់ហៅ (នៅថ្ងៃនេះ)
ឱ្យលាចាកពីលោកនេះទៅឯព្រះអង្គ។
ដោយគាត់បានរួមស្លាប់ជាមួយព្រះបុត្រាដែលសោយទិវង្គត
សូមប្រោសឱ្យគាត់បានរួមជាមួយព្រះបុត្រា
ដែលមានព្រះជន្មរស់ឡើងវិញ
ក្នុងពេលដែលព្រះគ្រីស្តដាស់អ្នកស្លាប់ឱ្យក្រោកពីដី
និងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងខ្ញុំនេះ
ឱ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ។
សូមព្រះអង្គមេត្តាដល់អស់បងប្អូនយើងខ្ញុំដែលទទួលមរណភាព
និងដល់បុគ្គលទាំងអស់ដែលគាប់ព្រះហឫទ័យព្រះអង្គ
ហើយបានលាចាកលោកនេះ សូមទទួលបុគ្គលទាំងនោះ
ចូលក្នុងព្រះរាជ្យរបស់ព្រះអង្គ។
នៅទីនោះ យើងខ្ញុំសង្ឃឹមថា នឹងបានពោរពេញ
ទៅដោយសិរីរុងរឿងរបស់ព្រះអង្គជានិច្ចនិរន្តរ៍។
នៅពេលព្រះអង្គជូតទឹកភ្នែកយើងខ្ញុំ
ពេលនោះ យើងខ្ញុំនឹងមើលឃើញព្រះភក្រ្តព្រះជាម្ចាស់យ៉ាង
ជាក់ស្តែង យើងខ្ញុំនឹងបានដូចព្រះអង្គជាអង្វែងតរៀងទៅ
ហើយយើងខ្ញុំលើកតម្កេីងព្រះអង្គឥតឈប់ឈរ
រួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។
គឺដោយសារព្រះគ្រីស្តនេះហើយ
ដែលព្រះបិតាប្រទានអ្វីៗដ៏ល្អគ្រប់បែបយ៉ាងដល់ពិភពលោក។ †
ពិធីទទួលព្រះកាយ និងព្រះលោហិត >>