ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា

ពាក្យជូនពរដ៏ឱឡារិក

  1. ពិធីប្រារព្ធតាមរដូវ​ផ្សេងៗ
    ១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
    ២- ព្រះអម្ចាស់យេស៊ូប្រសូត
    ៣-ចូលឆ្នាំថ្មី
    ៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
    ៥- ព្រះអម្ចាស់សោយទុក្ខលំបាក
    ៦- រដូវបុណ្យចម្លង
    ៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
    ៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
    ៩- រដូវធម្មតាទី ១
    ១០- រដូវធម្មតាទី ២
    ១១- រដូវធម្មតាទី ៣
    ១២- រដូវធម្មតាទី ៤
    ១៣- រដូវធម្មតាទី ៥
    ១៤- រដូវធម្មតាទី ៦
  2. បុណ្យ​គោរពសន្តបុគ្គល
    ១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
    ១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
    ១៧- ក្រុមគ្រីស្តទូត
    ១៨- សន្តបុគ្គលទាំងឡាយ
  3.  ពាក្យជូនពរ​ផ្សេងៗ
    ១៩- បុណ្យឆ្លងព្រះវិហារ
    ២០- បុណ្យមរណបុគ្គល

ធម៌អរព្រះគុណដ៏វិសុទ្ធទី២

ប.សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
គ្រ.ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ប.សូមលើកចិត្តថ្វាយព្រះអង្គ។
គ្រ.យើងលើកចិត្តថ្វាយព្រះអង្គហើយ។
ប.សូមអរព្រះគុណ ព្រះជាអម្ចាស់នៃយើងខ្ញុំ។
គ្រ.ពិតជាការគួរណាស់ ហើយប្រពៃផង។
ប.
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត !
ពិតជាការគួរណាស់ហើយប្រពៃផង
ដែលយើងខ្ញុំសូមអរព្រះគុណព្រះអង្គគ្រប់ពេលវេលា និងគ្រប់ទិសទី ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
ព្រះបិតាបានបង្កើតសត្វលោក និងអ្វីៗសព្វសារពើទាំងអស់
ដោយព្រះយេស៊ូគ្រីស្តជាព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះបិតាចាត់ឱ្យព្រះយេស៊ូគ្រីស្តយាងមកសង្រ្គោះ និងរំដោះយើងខ្ញុំ
គឺព្រះអង្គបានទទួលរូបកាយជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ហើយទ្រង់ប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី។
ដោយបំពេញបំណងរបស់ព្រះបិតា
និងប្រមូលប្រជារាស្រ្តមួយដ៏វិសុទ្ធថ្វាយព្រះអង្គ
ព្រះបុត្រាសព្វព្រះហឫទ័យត្រដាងព្រះហស្តរងទុក្ខលំបាក
ដើម្បីបំផ្លាញចំណងនៃសេចក្តីស្លាប់
និងសម្តែងអំពីជីវិតរស់ឡើងវិញ។

អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួម
ជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ
រួមគ្នាលើកតម្កេីង សិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា ៖

ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ !
ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល
មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
សូមលើកត​ម្កេីងព្រះអង្គ
ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។


ឱ ព្រះអម្ចាស់អើយ !
ព្រះអង្គពិតជាព្រះដ៏វិសុទ្ធ និងជាប្រភពនៃភាពដ៏វិសុទ្ធគ្រប់យ៉ាង។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សូមប្រោះព្រះវិញ្ញាណរបស់ព្រះអង្គដូចទឹកសន្សើម
មកញុាំងតង្វាយទាំងនេះឱ្យបានវិសុទ្ធ គឺសូមឱ្យតង្វាយនេះ
បានទៅជាព្រះកាយ និងព្រះលោហិតព្រះអម្ចាស់យេស៊ូគ្រីស្ត
សម្រាប់យើងខ្ញុំ។

នៅគ្រាដែលព្រះយេស៊ូគ្រីស្តសព្វព្រះហឫទ័យ
ឱ្យគេបញ្ជូនព្រះអង្គទៅសោយទុក្ខលំបាក
ព្រះអង្គយកនំបុ័ងមកកាន់ អរព្រះគុណព្រះបិតា
ហើយកាច់ប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖

សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ
ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។


នៅពេលចុងក្រោយនៃពិធីជប់លៀង ព្រះអង្គធ្វើតាមរបៀបដដែល
ព្រះអង្គលើកពែងឡើង អរព្រះគុណព្រះបិតា
ហើយប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖

សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ នេះជាលោហិតរបស់ខ្ញុំ
ដែលចងសម្ពន្ធមេត្រីថ្មី និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ
ដើម្បីលើកលែងទោសអ្នករាល់គ្នា
និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។
សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។

ប.

នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ !
គ្រ.
ឱ ព្រះអម្ចាស់អើយ !
យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ
ហើយយើងខ្ញុំសូមប្រកាស រហូតដល់ពេលព្រះអង្គយាងមក។
គ្រ.ឱ ព្រះអម្ចាស់អើយ !
រៀងរាល់ពេលយើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ
យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត
ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។
ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ !
ព្រះអង្គសោយទិវង្គតលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ
ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។
ប.
បពិត្រព្រះអម្ចាស់ !
ក្នុងពេលដែលយើងខ្ញុំនឹករឭក
ដល់ព្រះបុត្រាសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ
យើងខ្ញុំសូមថ្វាយព្រះកាយដែលផ្តល់ជីវិត និងព្រះលោហិតដែលផ្តល់ការសង្រ្គោះ
ព្រមទាំងអរព្រះគុណព្រះអង្គ
ដ្បិតទ្រង់សព្វព្រះហឫទ័យឱ្យយើងខ្ញុំ
សមនឹងស្ថិតនៅចំពោះព្រះភក្រ្ត និងបម្រើព្រះអង្គ។
យើងខ្ញុំសូមលំទោនកាយទូលអង្វរ
សូមព្រះអង្គប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធប្រមូលផ្តុំយើងខ្ញុំ
ដែលចូលរួមក្នុងព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត
ឱ្យទៅជាធ្លុងតែមួយផង។
បពិត្រព្រះអម្ចាស់ !
សូមព្រះអង្គនឹកដល់ព្រះសហគមន៍
ដែលមាននៅសព្វអន្លើក្នុងពិភពលោកទាំងមូល
សូមប្រោសឱ្យព្រះសហគមន៍
បានគ្រប់លក្ខណៈក្នុងសេចក្តីស្រឡាញ់
រួមជាមួយសម្តេចប៉ាបយើងខ្ញុំ (នាម…)
លោក(នាម…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
និងអស់លោកអ្នកដែលមានបន្ទុកដឹកនាំប្រជារាស្រ្តព្រះអង្គ។

ឱ ព្រះបិតាយើងខ្ញុំអើយ !សូមព្រះអង្គនឹកដល់ (ឈ្មោះ…)
ជាអ្នកបម្រើរបស់ព្រះអង្គ
ដែលព្រះអង្គត្រាស់ហៅឱ្យលាចាកលោកនេះទៅឯព្រះអង្គ
(នៅថ្ងៃនេះ)។
សូមព្រះអង្គប្រោសប្រណី (ឈ្មោះ…) បានរួមស្លាប់ជាមួយព្រះបុត្រា
ដែលសោយទិវង្គត សូមឱ្យគាត់បានរួមរស់ជាមួយព្រះបុត្រា
ដែលមានព្រះជន្មរស់ឡើងវិញផង។


សូមព្រះអង្គនឹកដល់អស់បងប្អូនយើងខ្ញុំ
ដែលសម្រាន្តលក់ដោយមានចិត្តសង្ឃឹមនឹងរស់ឡើងវិញ
ព្រមទាំងបុគ្គលទាំងអស់ដែលបានលាចាកលោកនេះ
ក្នុងធម៌មេត្តាករុណារបស់ព្រះអង្គ។
សូមព្រះអង្គប្រោសប្រទានឱ្យបុគ្គលទាំងនោះ បានចូលក្នុងពន្លឺនៃព្រះភក្រ្តព្រះអង្គ។
សូមព្រះអង្គអាណិតអាសូរយើងខ្ញុំទាំងអស់គ្នា
បានទទួលជីវិតអស់កល្បជានិច្ច
រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី
ដែលពោរពេញដោយសុភមង្គល ជាព្រះមាតារបស់ព្រះជាម្ចាស់
រួមជាមួយសន្តយ៉ូសែប ជាស្វាមីព្រះនាង ជាមួយអស់គ្រីស្តទូត
និងអស់សន្តបុគ្គលនៅគ្រប់សម័យ ដែលគាប់ព្រះហឫទ័យព្រះអង្គ។
យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរ
និងលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអង្គ។
ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។

ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត
រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង
បានជាយើងខ្ញុំ សូមលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអង្គ
អស់កល្បជាអង្វែងតរៀងទៅ។

គ្រ.

អាម៉ែន។

ពិធីទទួលព្រះកាយ និងព្រះលោហិត >>

669 Views

Theme: Overlay by Kaira