ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា

ពាក្យជូនពរដ៏ឱឡារិក

  1. ពិធីប្រារព្ធតាមរដូវ​ផ្សេងៗ
    ១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
    ២- ព្រះអម្ចាស់យេស៊ូប្រសូត
    ៣-ចូលឆ្នាំថ្មី
    ៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
    ៥- ព្រះអម្ចាស់សោយទុក្ខលំបាក
    ៦- រដូវបុណ្យចម្លង
    ៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
    ៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
    ៩- រដូវធម្មតាទី ១
    ១០- រដូវធម្មតាទី ២
    ១១- រដូវធម្មតាទី ៣
    ១២- រដូវធម្មតាទី ៤
    ១៣- រដូវធម្មតាទី ៥
    ១៤- រដូវធម្មតាទី ៦
  2. បុណ្យ​គោរពសន្តបុគ្គល
    ១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
    ១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
    ១៧- ក្រុមគ្រីស្តទូត
    ១៨- សន្តបុគ្គលទាំងឡាយ
  3.  ពាក្យជូនពរ​ផ្សេងៗ
    ១៩- បុណ្យឆ្លងព្រះវិហារ
    ២០- បុណ្យមរណបុគ្គល

ពិធីអរព្រះគុណដ៏វិសុទ្ធ

ពិធីរៀបចំតង្វាយ

អ្នកបម្រើពិធីបុណ្យ រៀបចំតុសក្ការៈសម្រាប់ដាក់តង្វាយ។ គ្រីស្តបរិស័ទយក នំប័ុង និងស្រាជូនលោកបូជាចារ្យ។
លោកបូជាចារ្យកាន់ចានព្រះកាយដែលមាន នំបុ័ង ដោយដៃទាំងពីរលើកបន្តិចទាំងពោលថា៖
ប.
បពិត្រព្រះជាអម្ចាស់នៃពិភពលោកទាំងមូល !
យើងខ្ញុំសូមសរសើរត​ម្កេីងព្រះអង្គ
ដ្បិតយើងខ្ញុំទទួលនំបុ័ងនេះ ពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
យើងខ្ញុំសូមលើកនំបុ័ងនេះ ដែលជាផលផ្លែនៃទឹកដី
និងការងាររបស់មនុស្សលោក ថ្វាយទៅព្រះអង្គវិញ។
សូមឱ្យនំបុ័ងនេះ ទៅជាអាហារដែលផ្តល់ជីវិតសម្រាប់យើងខ្ញុំ។

លោកបូជាចារ្យ ដាក់ចានព្រះកាយដែលមាននំបុ័ង លើកន្សែងព្រះកាយ។
ប្រសិនបើគ្មានចម្រៀងថ្វាយតង្វាយ លោកបូជាចារ្យពោលពាក្យខាងលើ ដោយសំឡេងខ្លាំងៗ។

គ្រ.

សូមសរសើរត​ម្កេីងព្រះជាម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ។

លោកបូជាចារ្យ ចាក់ស្រា និងចាក់ទឹកបន្តិចចូលក្នុងពែងព្រះលោហិត
ដោយពោលខ្សឹបៗថា ៖ ដូចទឹកលាយជាមួយស្រានេះ

ដោយគម្រោងការដ៏អស្ចារ្យយ៉ាងណា
សូមប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសភាពជាព្រះជាម្ចាស់របស់ព្រះគ្រីស្ត
ដែលបានបន្ទាបខ្លួនចូលរួមក្នុងសភាពជាមនុស្សយ៉ាងនោះដែរ។
ប.
បពិត្រព្រះជាអម្ចាស់នៃពិភពលោកទាំងមូល !
យើងខ្ញុំសូមសរសើរត​ម្កេីងព្រះអង្គ
ដ្បិតយើងខ្ញុំទទួលស្រាទំពាំងបាយជូរ
ពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
យើងខ្ញុំសូមលើកស្រានេះ ដែលជាផលផ្លែនៃដើមទំពាំងបាយជូរ
និងការងាររបស់មនុស្សលោក ថ្វាយទៅព្រះអង្គវិញ។
សូមឱ្យស្រាតង្វាយនេះទៅជាភេសជ្ជៈ
ដែលផ្តល់ការសង្គ្រោះសម្រាប់យើងខ្ញុំ។

គ្រ.

សូមសរសើរត​ម្កេីងព្រះជាម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ។
ប.
ឱ ព្រះអម្ចាស់អើយ !
សូមព្រះអង្គមេត្តាទទួលយើងខ្ញុំ ដែលមានចិត្តសុភាពរាបសា
និងសោកស្តាយដោយបានប្រព្រឹត្តអំពើបាប។
សូមព្រះអង្គប្រោសឱ្យសក្ការបូជាដែលយើងខ្ញុំថ្វាយនៅថ្ងៃនេះ
បានគាប់ព្រះហឫទ័យព្រះជាអម្ចាស់ផង។

លោកបូជាចារ្យឈរលាងដៃនៅចំហៀងតុសក្ការៈ ទាំងពោលខ្សឹបៗថា ៖
ឱ ព្រះអម្ចាស់អើយ ! សូមលុបលាងកំហុសរបស់ខ្ញុំឱ្យបានស្អាតទាំងស្រុង
សូមជម្រះខ្ញុំឱ្យបានបរិសុទ្ធរួចពីបាប។
ប.
សូមបងប្អូនតាំងចិត្តអធិដ្ឋាន សូមឱ្យសក្ការបូជារបស់ខ្ញុំ
និងរបស់បងប្អូនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ។
គ្រ.
សូមព្រះអម្ចាស់ទទួលសក្ការបូជាពីដៃរបស់លោក
ទុកជាការលើកត​ម្កេីងសិរីរុងរឿងព្រះនាមព្រះអង្គ
និងជាប្រយោជន៍ដល់យើងខ្ញុំ ព្រមទាំងព្រះសហគមន៍
ទាំងមូលរបស់ព្រះអង្គផង។

លោកបូជាចារ្យលាតដៃ ដោយពោលពាក្យអធិដ្ឋានថ្វាយតង្វាយ។
លោកបូជាចារ្យបញ្ចប់ពាក្យថ្វាយតង្វាយដោយពោលថា ៖

ប.

យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។

គ្រ.

អាម៉ែន។

833 Views

Theme: Overlay by Kaira