មាតិកាបទចម្រៀង

សូមចុចជ្រើសរើសតាមលេខនីមួយៗ

ចម្រៀងប្រជុំគ្នា (លេខ១-២៧)

១- កាលណាពីរ ឬពីនាក់ជួបជុំគ្នា
២- ខ្ញុំនឹក​ស្រ​ណោះវិហារព្រះម្ចាស់
៣- ខ្ញុំសែនសប្បាយ​ទៅព្រះដំណាក់
៤- គោរព​ព្រះ​ត្រៃឯក
៥- ចូរ​ច្រៀង​ប្រាប់ភ្នំ
៦- ចូរ​ច្រៀងបទថ្មីថ្វាយព្រះជាម្ចាស់
៧- ចូរអ្នក​ស្រឡាញ់​ព្រះអម្ចាស់
៨- ទូល​ព្រះបង្គំខ្ញុំទៅដល់ដំណាក់​ព្រះម្ចាស់
៩- ផែនដីទាំងមូល​អេីយ
១០- ពេលសូរិយាលន់លិច
១១- ព្រះគ្រីស្តជាទីសង្ឃឹម
១២- មនុស្ស​លេី​ផែនដី
១៣- យេីង​ទៅដំណាក់​ព្រះអង្គ
១៤- យេីងខ្ញុំទាំងអស់គ្នាអររីករាយ
១៥- យេីងអរសប្បាយ
១៦- រស់ជាមួយគ្នា
១៧- លេីក​ត​ម្កេីង​ព្រះបន្ទូល
១៨- វិញ្ញាណព្រះម្ចាស់
១៩- សូម​ក្រា​បបង្គំព្រះជាម្ចាស់
២០- សូរិយាចែងរស្មីភ្លឺថ្លា
២១- អបអរសាទរខួបទី៤៥០ឆ្នាំ
២២- អស់មួយជីវិត
២៣- ឱ ! ជនទាំងឡាយ
២៤- ឱ ! ព្រះគ្រីស្ត​អើយ
២៥- ឱ ! ព្រះជាម្ចាស់
២៦- ព្រះជាម្ចាស់ សូមការពារខ្ញុំ
២៧- ឱ ! ព្រះបិតាដ៏ឧត្តម​អេីយ

ចម្រៀងចូល (លេខ២៨-៣៥)
ចម្រៀងហែព្រះបន្ទូល (លេខ៣៦-៦៤)

៣៦- ចូរ​រៀបចំផ្លូវថ្វាយព្រះម្ចាស់(រដូវរង់ចាំ)
៣៧- សូម​លេីកត​ម្កេីងសិរីរុងរឿង​នៃ​​ព្រះជាម្ចាស់(រដូវបុណ្យណូអែល)
៣៨- អាលេលូយ៉ាព្រះពន្លឺ(រដូវបុណ្យណូអែល)
៣៩- សូម​លេីកត​ម្កេីងសិរីរុង​រឿងព្រះគ្រីស្ត(រដូវអប់រំពិសេស)
៤០- សូម​លេីកត​ម្កេីង​ព្រះយេស៊ូ(រដូវបុណ្យចម្លង)
៤១- អាលេលូយ៉ា ! ព្រះអម្ចាស់យាង​ឡេីងស្ថានបរមសុខ
៤២- វិញ្ញាណព្រះម្ចាស់សណ្ឋិត​លេីខ្ញុំ(បុណ្យព្រះវិញ្ញាណ)
៤៣- ព្រះជាម្ចាស់​លេីក​ព្រះនាងម៉ារី​ឡើងស្ថានបរមសុខ
៤៤- ព្រះវិញ្ញាណយាងចុះមក
៤៥- ព្រះនាងម៉ារីជាមាតា
៤៦- អាលេលូយ៉ា! ព្រះបន្ទូលព្រះយេស៊ូ
៤៧- ចូរ​កែ​ប្រែចិត្តគំនិត ហើយជឿដំណឹងល្អ
៤៨- អាលេលូយ៉ា! ព្រះនាងទទួលព្រះបន្ទូល
៤៩- ចូរ​ស្វែងរក​ព្រះរាជ្យរបស់​ព្រះជាម្ចាស់
៥០- អាលេលូយ៉ា អ្នក​ឈ្មោះសិលា
៥១- ផ្ទៃ​មេឃ និងផែនដី
៥២-ព្រះគ្រីស្ដជាពន្លឺបំភ្លឺលោកកា
៥៣- ចូរអ្នកស្វះស្វែងរក​ព្រះរាជ្យ
៥៤- ច្រៀងអាលេលូយ៉ាថ្វាយព្រះអម្ចាស់
៥៥- បពិ​ត្រ​ព្រះបិតា(រដូវធម្មតាប្រចាំឆ្នាំ)
៥៦- ព្រះអម្ចាស់មាន​ព្រះបន្ទូល
៥៧- អ​ញ្ជេីញស្តាប់​ព្រះបន្ទូលព្រះអម្ចាស់
៥៨- អាលេលូយ៉ាព្រះបន្ទូល​ជាជីវិត
៥៩- អាលេលូយ៉ា យេីង​ច្រៀងសរ​សេីរព្រះជាអម្ចាស់
៦០- អាលេលូយ៉ា
៦១- អាលេលូយ៉ា! ចូរអ្នក​ស្រឡាញ់​ព្រះអម្ចាស់
៦២- វិន័យព្រះយេស៊ូ
៦៣- អាលេលូយ៉ា ! ព្រះបន្ទូលព្រះអម្ចាស់
៦៤- ឱ! ព្រះបិតាអេីយ

ចម្រៀងថ្វាយតង្វាយ (លេខ៦៥-៧៧)
ចម្រៀងទទួលព្រះកាយ (លេខ៧៨-១៥៧)

៧៨- កាល​នេាះព្រះគ្រីស្តមាន​ព្រះបន្ទូល
៧៩- ក្នុងដំ​ណេីរជីវិត
៨០- ខ្ញុំជាដេីមទំពាំងបាយជូរ
៨១- ខ្ញុំជាប្រភព​នៃជីវិត
៨២- ខ្ញុំជាអាហារផ្តល់ជីវិត
៨៣- ខ្ញុំជាអ្នកគង្វាលដ៏សប្បុរស
៨៤- ខ្ញុំទុកចិត្ត​លេីព្រះជាម្ចាស់
៨៥- ខ្ញុំនេះហេីយជាដេីមទំពាំងបាយជូរ
៨៦- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
៨៧- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
៨៨- ខ្ញុំផ្ចង់ចិត្ត​ឆ្ពោះរក​ព្រះអង្គ
៨៩- ខ្ញុំស្រឡាញ់​ក្រឹត្យវិន័យ
៩០- ខ្ញុំស្រឡាញ់​ព្រះបន្ទូល​
៩១- ខ្ញុំស្រេកឃ្លាន​ព្រះជាម្ចាស់
៩២- គោរព​ព្រះគ្រីស្តជាអម្ចាស់
៩៣- ចិត្តខ្ញុំពេញ​ដោយអំណរ
៩៤- ចិត្តខ្ញុំរីករាយ
៩៥- ចូរចេញទៅ
៩៦- ចូរ​យេីងផ្ចង់ស្មារតីនឹក
៩៧- ចូរ​យេីងរាល់គ្នាបង្គំវន្ទាច្រៀងថ្វាយព្រះម្ចាស់
៩៨- ចូរ​យេីងឱនកាយ
៩៩- ចូរថ្វាយបង្គំព្រះជាម្ចាស់
១០០- ចូរនាំពន្លឺពី​ព្រះជាម្ចាស់​ទៅបំភ្លឺពិភព​លោកា
១០១- ចូរពិ​សោ​​ធឱ្យដឹងច្បាស់
១០២- ចូរមករកខ្ញុំ
១០៣- ចូរមានចិត្ត​មេ​​ត្តាករុណាដូច​ព្រះបិតា
១០៤- ចូរមានចិត្តសប្បុរសដូច​ព្រះបិតា
១០៥- ចូរអ្នក​ស្វែងរក​ព្រះរាជ្យ​ព្រះជាម្ចាស់
១០៦- ដូច​សមុ​ទ្រមាន​ខ្យល់​ព្យុះខ្លាំងណាស់
១០៧- តាមគំរូនៃ​ព្រះហឫទ័យស្រឡាញ់
១០៨- តេីនរណាអាចរស់​នៅក្នុងដំណាក់
១០៩- តេី​ព្រះជាម្ចាស់ជានរណា ?
១១០- ទឹកផ្ដល់ជីវិត
១១១- ធម៌​មេត្តាករុណារបស់​ព្រះអង្គ
១១២- ធម៌សន្តអ៊ីញ៉ាស៊ីយ៉ូ នៅឡូយ៉ូឡា
១១៣- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ១
១១៤- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ២
១១៥- នេះជាអាហារឧត្តម
១១៦- បពិ​ត្រ​ព្រះអម្ចាស់
១១៧- ពេលណាយេីង​ស្រឡាញ់គ្នា
១១៨- ព្រលឹងខ្ញុំស្រេកឃ្លាន​ព្រះជាម្ចាស់
១១៩- ព្រះកាយព្រះគ្រីស្ត
១២០- ព្រះគ្រីស្ត​ព្រលឹងខ្ញុំ​ស្រេកឃ្លាន
១២១- ព្រះគ្រីស្ត​ព្រលឹងខ្ញុំស្រេកឃ្លាន
១២២- ព្រះគ្រីស្តជាគង្វាល
១២៣- ព្រះគ្រីស្តជាផ្លូវ
១២៤- ព្រះគ្រីស្តជាព្រះមាគ៌ា
១២៥- ព្រះគ្រីស្តជាម្ចាស់​នៃសត្វ​លោក
១២៦- ព្រះជាម្ចាស់​ត្រាស់​ហៅខ្ញុំ
១២៧- ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្តាប់
១២៨- ព្រះជាម្ចាស់​ប្រ​សេីរ​ថ្លៃថ្លា
១២៩- ព្រះជាម្ចាស់​ប្រទានសុខសន្តិភាព
១៣០- ព្រះជាម្ចាស់ជាពន្លឺ
១៣១- ព្រះជាម្ចាស់ស្គាល់ខ្ញុំច្បាស់
១៣២- ព្រះបន្ទូលព្រះគ្រីស្ត
១៣៣- ព្រះបន្ទូលព្រះអង្គ
១៣៤- ព្រះបន្ទូលព្រះអង្គជាច​​ង្កៀង
១៣៥- ព្រះម្ចាស់​តែ​មួយ
១៣៦- ព្រះម្ចាស់​ទ្រង់បាន​ជ្រេីស​រើ​​ស​យេីង
១៣៧- ព្រះយេស៊ូគឺជាពន្លឺ
១៣៨- ព្រះរាជ្យ​ព្រះជាម្ចាស់
១៣៩- ព្រះហឫទ័យសប្បុរស
១៤០- ព្រះអង្គថ្កុំថ្កេីងរុង​រឿង
១៤១- មានសុភមង្គល​ហេីយ!
១៤២- យេីងខ្ញុំជឿ ហេីយស្រឡាញ់​ព្រះអង្គ
១៤៣- យេីងខ្ញុំជឿជាប្រាកដ
១៤៤- វិន័យថ្មី ម៉ាកុស: ១២
១៤៥- វិន័យព្រះយេស៊ូ
១៤៦- សុភមង្គលដ៏ពិត​ប្រា​កដ
១៤៧- សូមកោតសរសើរព្រះម្ចាស់
១៤៨- សូម​ព្រះជាម្ចាស់​មេត្តាប្រោស​ភ្នែក
១៤៩- សូម​មេត្តាស​ង្គ្រោះ​យេីងខ្ញុំ
១៥០- សេចក្តី​ស្រឡាញ់​ដែលព្រះជាអម្ចាស់​ប្រទានមក
១៥១- សេចក្តីស្រឡាញ់មិនសាបសូន្យ​ឡេីយ
១៥២- សេចក្តីស្រឡាញ់របស់​ព្រះជាម្ចាស់ដ៏លេីសលប់
១៥៣- អាលេលូយ៉ា ឱនកាយ​ត្រៀប​ត្រា
១៥៤- អាលេលូយ៉ាសរ​សេីរព្រះម្ចាស់
១៥៥- អ្នក​ជឿលេីព្រះគ្រីស្តនឹងបាន​ស​ង្គ្រោះ
១៥៦- អ្នកណាសុំរ​មែង​តែងទទួល
១៥៧- អ្វីៗដែលអ្នកបាន​ប្រ​ព្រឹត្ត

ចម្រៀងចេញ (លេខ១៥៨-១៦១)
ចម្រៀងកោតសរសើរព្រះនាងម៉ារី (លេខ១៦២-១៨៨)

១៦២-កោតសរ​សេីរ
១៦៣-ក្ស​ត្រីបវរ​​លើ​លោកា
១៦៤-ក្ស​ត្រីវរមាតា
១៦៥-ក្ស​ត្រីវិមានសុខ
១៦៦-ច​ម្រៀង​កោតសរ​សេីរព្រះនាងម៉ារី
១៦៧-ច្រៀងអាលេលូយ៉ា
១៦៨-តារាសមុទ្រ
១៦៩-ទំនុកត​ម្កេីងរបស់នាងម៉ារី (បទព្រហ្មគីតិ)
១៧០-ទំនុកត​ម្កេីងរបស់​ព្រះនាងម៉ារី ១
១៧១-ទំនុកត​ម្កេីងរបស់​ព្រះនាងម៉ារី ២
១៧២-នាដែន​លោកីយ៍
១៧៣-នេះជាថ្ងៃ​ដែលព្រះជាម្ចាស់បានប​ង្កេីតមក
១៧៤-បពិ​ត្រ​ព្រះនាងម៉ារី
១៧៥-ព្រះនាងជាកិត្តិយសរបស់​យេីងខ្ញុំ
១៧៦-ព្រះនាងម៉ារីជា​​​​​​​​​មាតា
១៧៧-ព្រះនាងមិនជំពាក់បាប (លំនាំបទ តារាសមុទ្រ)
១៧៨-មាតាជាទីពំនឹង
១៧៩-មាតាព្រះស​ង្គ្រោះ
១៨០-យេីងខ្ញុំសូម​ជ្រក​កោន​ក្រោមម្លប់​ព្រះនាង
១៨១-យេីងខ្ញុំឱន​ក្រាប​ប្រណម្យមាតា
១៨២-យេីងសូម​កោតសរ​សេីរព្រះនាងម៉ារី
១៨៣-សូម​ក្រាបសំពះស​ម្តេចក្ស​ត្រីម៉ារី
១៨៤-អរព្រះគុណ​ព្រះ​យេស៊ូគ្រីស្ត
១៨៥-អាវេ៉ម៉ារីយ៉ា
១៨៦-ឱ ! ព្រះនាង​ព្រហ្មចារិនីម៉ារី
១៨៧-ឱ ព្រះនាងម៉ារី
១៨៨-ឱ! ម៉ារី​អេីយ

ចម្រៀងកោតសរសើរសន្តយ៉ូសែប (លេខ១៨៩-១៩១)
ចម្រៀងរដូវរង់ចាំ (លេខ១៩២-១៩៧)
ចម្រៀងបុណ្យព្រះយេស៊ូប្រសូត (លេខ១៩៨-២១៥)
ចម្រៀងរដូវអប់រំពិសេស (លេខ២១៦-២៣៧)

២១៦-កោតសរ​សេីរព្រះគ្រីស្ត
២១៧-ចូរ​រៀ​​បចំផ្លូវ
២១៨-ឈេីឆ្កាង​នៃទុក្ខលំបាក
២១៩-តេី​ព្រះជាម្ចាស់ជានរណា ? (ចម្រៀងទី ១)
២២០-ទំនុកត​ម្កេីង​លេខ ៧២ (៧១)
២២១-នេះគឺជាសេចក្តីស្រឡាញ់
២២២-នេះជា​ឈើឆ្កាង
២២៣-បុត្រ​ព្រះអម្ចាស់
២២៤-ព្រះ​យេស៊ូគ្រីស្តបានបូជាជីវិត
២២៥-ព្រះគ្រីស្ត​ព្រះស​ង្គ្រោះ
២២៦-ព្រះគ្រីស្ត​ព្រះស​ង្គ្រោះ
២២៧-ព្រះយេស៊ូជួយស​ង្គ្រោះ
២២៨-ព្រះយេស៊ូបានសុគត
២២៩-ព្រះយេស៊ូយាងចូលក្រុង​យេរូសាឡឹម
២៣០-យេីងខ្ញុំសូម​ក្រាបបង្គំ
២៣១-រួមគ្នាកោតសរ​សេីរព្រះគ្រីស្ត
២៣២-សូម​ព្រះជាម្ចាស់​ទ្រង់​ព្រះមេត្តា
២៣៣-សូម​ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្តាប់
២៣៤-សូម​មេត្តាប្រោស​យេីងខ្ញុំ
២៣៥-អំ​ពេីអាក្រក់របស់ខ្ញុំ
២៣៦-អ្នកប​ម្រេីដ៏ប្រ​សេីរ
២៣៧-ឱ ! ជនកម្សត់

ចម្រៀងរដូវបុណ្យចម្លង (លេខ២៣៨-២៥២)
ចម្រៀងបុណ្យព្រះវិញ្ញាណ (លេខ២៥៣-២៥៨)
ចម្រៀងតេហ្សេ (លេខ២៥៩-២៧៧)

២៥៩-កោតសរ​សេីរព្រះអម្ចាស់
២៦០-កោតសរ​សេីរព្រះអម្ចាស់
២៦១-កុំឱ្យរន្ធត់ចិត្ត
២៦២-ក្នុង​ព្រះគ្រីស្ត
២៦៣-ខ្ញុំសូម​ប្រគល់វិញ្ញាណរបស់ខ្ញុំ
២៦៤-ចូរ​​យេីង​​ច្រៀងថ្វាយព្រះជាម្ចាស់
២៦៥-ទីណាមាន​មេត្តា
២៦៦-ព្រះយេស៊ូគ្រីស្ត
២៦៧-ព្រះគ្រីស្តរស់​ឡេីងវិញ
២៦៨-ព្រះយេស៊ូសូមកុំភ្លេចខ្ញុំ
២៦៩-មកតាមខ្ញុំ​ហេីយ​នៅជាមួយខ្ញុំ (១)
២៧០-មកតាមខ្ញុំ​ហេីយស្នាក់​នៅជាមួយខ្ញុំ (២)
២៧១-យេីងទុកចិត្ត​លេីព្រះជាអម្ចាស់
២៧២-យើងសូមអរព្រះគុណ
២៧៣-ល្អណាស់​ពេល​​យេីងទុកចិត្ត
២៧៤-សូម​ព្រះអង្គគង់​នៅជាមួយ​យេីង
២៧៥-សូម​ព្រះ​អង្គ​គង់​នៅ​ជាមួយ​យេីង
២៧៦-អស់ពីដួងចិត្ត
២៧៧-ឱ ! ព្រះវិញ្ញាណសូមយាងមក

ចម្រៀងបុណ្យចូលឆ្នាំ (លេខ២៧៨-២៨០)
ចម្រៀងអាពាហ៍ពិពាហ៍ (លេខ២៨១-២៨៤)
ចម្រៀងផ្សេងៗ (លេខ២៨៥-៤១០)

២៨៥-កាលពី​មុនខ្ញុំខ្វាក់
២៨៦-កោតសរ​សេីរ អរព្រះគុណព្រះអង្គ
២៨៧-ក្នុងដំណាក់របស់​ព្រះបិតាខ្ញុំ
២៨៨-កុំបរាជ័យ​នៃជីវិត
២៨៩-ខ្ញុំ​ឃេីញ​ផ្ទៃ​មេឃថ្មី និង​ផែនដីថ្មី
២៩០-ខ្ញុំ​ស្រឡាញ់​ព្រះ​យេស៊ូ
២៩១-ខ្ញុំជាផ្លូវ ជាសេចក្តីពិត ជាជីវិត
២៩២-ខ្ញុំនឹង​ក្រោក​ឡេីង
២៩៣-ខ្ញុំសូមយក​ព្រះម្ចាស់ជាទីពឹង
២៩៤-ខ្ញុំអត់​ទោសឱ្យអ្នក
២៩៥-គុណពុកនាំកូន​ឱ្យស្គាល់ព្រះអម្ចាស់
២៩៦-គោលការណ៍អប់រំទាំងបី
២៩៧-គ្មានអ្នកណា
២៩៨-គ្រប់សាសនាបង្ហាញរស្មីនៃ​សេ​ចក្តីពិត
២៩៩-គ្រីស្តទូត ១២រូប
៣០០-គ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុង​តែមួយ
៣០១-គ្រួសារសុខសាន្ត
៣០២-ចិតសិបដង ប្រាំពីរដង
៣០៣-ចូរ​យេីង​ប្រារព្ធពិធី
៣០៤-ចូរចាក​ចេញ
៣០៥-ចូរនាំគ្នាទៅគ្រប់ទីក​ន្លែង
៣០៦-ចូរនាំមនុស្ស​គ្រប់ជាតិ​គ្រប់សាសន៍
៣០៧-ចូរប្រុងស្មារតី
៣០៨-ចូរ​ផ្ញេីជីវិត​លេីព្រះ​អម្ចាស់
៣០៩-ឆ្នាំ​មហាករុណាទិគុណ
៣១០-៤៥០ ឆ្នាំ នៃ​ព្រះសហគមន៍កម្ពុជា
៣១១-ជាធ្លុង​តែមួយ
៣១២-ជាមួយព្រះគ្រីស្ត
៣១៣-ជួយព្រះសហគមន៍
៣១៤-ដងគិរី​វែង​សែនឆ្ងាយ
៣១៥-ដី​នៃក្តីសង្ឃឹម
៣១៦-ដេីមដំបូង (កក ២, ៤២)
៣១៧-ដេីរតាម​ព្រះយេស៊ូ
៣១៨-តីយើងនឹងចាត់នរណាឱ្យទៅ ?
៣១៩-ត្រូវស្រឡាញ់គ្នា
៣២០-ត្រូវអធិដ្ឋាន
៣២១-ថ្ងៃ​នេះ​យើងមាន​សេចក្តីសុខ !
៣២២-ទារក​ទើប​កេីត (១ សល ២,២)
៣២៣-និទានជីវិត​ព្រះយេស៊ូ
៣២៤-និទានជីវិត​ព្រះយេស៊ូ
៣២៥-នេះជាលោហិតរបស់ខ្ញុំ
៣២៦-នៅជំនាន់​ដេីម
៣២៧-បន្ទូលព្រះអង្គ គឺជាច​​ង្គៀង (ទំនុកត​ម្កេីង ១១៩ៈ ១០៥-១០៦)
៣២៨-ប្រជាជនទាំងឡាយ​អេីយ (យរ ៣១, ១០-១៤)
៣២៩-ប្រសិន​បើ (សៀវភៅអប់រំជំនឿទី៣ ខ្ញុំជាជីវិត មេរៀនទី៤)
៣៣០-ប្រែចិត្តគំនិត
៣៣១-បំបាត់អំ​ពេីហិង្សា
៣៣២-ផ្សាយដំណឹងល្អ
៣៣៣-ពាក្យអធិដ្ឋាន​ទៅព្រះរាជវង្ស
៣៣៤-ពិធីផ្តល់ជំ​នឿ
៣៣៥-ពេល​​យេីងរួមគ្នា
៣៣៦-ពេល​នេះឱ្យ​យេីងច្រៀង
៣៣៧-ព្យាការីអាម៉ូស
៣៣៨-ព្យាការីអេ​សេគី​អែល (សៀវភៅអប់រំជំនឿទី ២ ខ្ញុំជាសេចក្តីពិត មេរៀនទី១៨)
៣៣៩-ព្រះគម្ពីរ
៣៤០-ព្រះគ្រីស្តជាពន្លឺបំភ្លឺដំ​​ណេីរជីវិត​យេីង
៣៤១-ព្រះជាម្ចាស់​ត្រាស់​ហៅយេីង
៣៤២-ព្រះជាម្ចាស់​ស្រឡាញ់​យេីង
៣៤៣-ព្រះជាម្ចាស់​ស្រឡាញ់មនុស្ស​លោកា
៣៤៤-ព្រះជាម្ចាស់គង់ជាមួយ​​យេីង
៣៤៥-ព្រះជាម្ចាស់ប​​ង្កេីតពិភព​លោក
៣៤៦-ព្រះជាម្ចាស់មាន​ ព្រះបន្ទូលថា (សៀវភៅអប់រំជំនឿ)
៣៤៧-ព្រះជាអម្ចាស់​ទ្រង់ជាសេចក្តីស្រឡាញ់
៣៤៨-ព្រះបន្ទូលព្រះយេស៊ូ
៣៤៩-ព្រះបិតាស្រឡាញ់​យេីង
៣៥០-ព្រះពរ​តែងតាំង
៣៥១-ព្រះមហាករុណាទិគុណ
៣៥២-ព្រះយេស៊ូ ជាប្រភពទឹក
៣៥៣-ព្រះយេស៊ូគង់​នៅជាមួយ
៣៥៤-ព្រះយេស៊ូគ្រីស្តជាកម្លាំង
៣៥៥-ព្រះយេស៊ូអេីយ !
៣៥៦-ព្រះវិញ្ញាណគង់សណ្ឋិត
៣៥៧-ព្រះហឫទ័យសប្បុរស
៣៥៨-ព្រះអង្គ​ត្រាស់​ហៅ
៣៥៩-ព្រះអម្ចាស់មាន​តែមួយ
៣៦០-ព្រះអម្ចាស់មាន​ព្រះបន្ទូល
៣៦១-មហាសន្និបាត​លេីកទី ១៥
៣៦២-ម៉ាថាយ ៥ៈ១៧
៣៦៣-មាន​​ព្រះ​យេស៊ូ​គ្រីស្ត​ជីវិត​យេីង​ចេះស្រឡាញ់
៣៦៤-មានសុភមង្គល​មែន
៣៦៥-យុវជនគឺជាទំពាំងស្នងឫស្សី
៣៦៦-យុវជនជាពន្លឺផែនដី
៣៦៧-យេីង​ដេីរតាម​ព្រះអង្គ
៣៦៨-យេីងខ្ញុំសូម​លេីកត​ម្កើង​ព្រះជាម្ចាស់
៣៦៩-យេីងគិតដល់ជីវិត
៣៧០-យេីងបាន​ស្រឡាញ់អ្នក
៣៧១-យេីងមាន​ព្រះគ្រីស្ត​ធ្វេីជាគំរូ
៣៧២-យេីងសូម​​ដេីរ
៣៧៣-យេីងសូមជូនផ្កា
៣៧៤-យើងខ្ញុំសូមអរព្រះគុណ
៣៧៥-រីករាយសាទរ
៣៧៦- រួមគ្នាកសាង​ព្រះសហគមន៍
៣៧៧-រួមជាមួយព្រះគ្រីស្ត
៣៧៨-រួមដំ​ណេីរ
៣៧៩-រួមដំ​ណេីរជាមួយសន្តប៉ូល
៣៨០-រាំនិង​ច្រៀងសរ​សេីរព្រះជាម្ចាស់
៣៨១-លា​ហើយមិត្តសម្លាញ់
៣៨២-លោក​យេស៊ូនេះ ដែលបងប្អូនបានឆ្កាង
៣៨៣-លោក​នេះជាបុត្រដ៏ជាទី​ស្រឡាញ់របស់​យេីង
៣៨៤-លោកតាអាប្រាហាំ
៣៨៥-វិន័យ ១- ១០
៣៨៦-វិន័យថ្មី ម៉ាកុសជំពូក ១២
៣៨៧-សង្គហៈ
៣៨៨-សង់ផ្ទះ
៣៨៩-សន្និបាត​ព្រះសហគមន៍
៣៩០-សូម​ផ្ញេីជីវិត
៣៩១-សូម​ឱ្យចិត្ត​យេីងបានសុខសន្តិភាព
៣៩២-សូម​លើកត​ម្កើង​ព្រះជាម្ចាស់
៣៩៣-សូមជួយយក​ពែងទុក្ខលំបាក
៣៩៤-សួស្តីថ្ងៃកំ​ណេីត
៣៩៥-សេរីភាពពិត​ប្រា​កដ
៣៩៦-អូ អូ អូ យុវជនយុវនារី
៣៩៧-អបអរសាទរឆ្នាំព្រះមហាករុណាទិគុណ
៣៩៨-“អប្បា!”
៣៩៩-អរគុណព្រះជាម្ចាស់ចំ​ពោះ​លេាកអភិបាលរបស់​យើង
៤០០-អាលេលូយ៉ា! ព្រះបន្ទូលជាពន្លឺ
៤០១-អ្នក​ជឿ​ដោយឥតបាន​ឃេីញខ្ញុំ
៤០២-អ្នកណាកាន់តាម​ព្រះបន្ទូល​ព្រះ​អង្គ
៤០៣-អ្នកណាស្តាប់
៤០៤-អ្នកណាអង្វររក​ព្រះនាម
៤០៥-អំណរគុណក្នុងការត្រាស់​ហៅ
៤០៦-អំបិល និងពន្លឺ
៤០៧-អុះឱប្រជាជនទាំងឡាយ
៤០៨-“ឱព្រះបិតាអេីយ!”
៤០៩-ឱ ! ព្រលឹងខ្ញុំ ចូរក្រាបបង្គំ
៤១០-ឱ ! មនុស្ស​អេីយ (មីកា ៦,៨)

ទំនុកតម្កើង (លេខ៤១១-៤២៥)
ពាក្យអធិដ្ឋានផ្សេងៗ

២៨៥- កាលពី​មុនខ្ញុំខ្វាក់

កាលពីមុនខ្ញុំខ្វាក់ ឥឡូវនេះខ្ញុំមើលឃើញហើយ
ឥឡូវនេះខ្ញុំមើលឃើញហើយ។

២៨៦- កោតសរ​សេីរ អរព្រះគុណព្រះអង្គ

បន្ទរច្រៀងសរសើរព្រះជាអម្ចាស់សូមលើកដៃសូមក្រាបសំពះ
ដល់ព្រះបិតាមានធម៌មេត្តាអាលេលូយ៉ា  អាលេលូយ៉ា 
ទ្រង់បង្កើតពួកយើងហើយទ្រង់ថែថ្នាក់ថ្នមគ្រប់ពេល
យើងមករួបរួមគ្នាកោតសរសើរអរព្រះគុណព្រះអង្គ 
ព្រះអង្គប្រោសប្រទានក្តីសុខសាន្តឱ្យមនុស្សទាំងអស់
យើងសូមលើកត​ម្កេីងកោតសរសើរអរព្រះគុណព្រះអង្គ 
ព្រះអង្គបានលើកលែងទោសឱ្យពួកយើងដែលជាមនុស្សបាប
ព្រះអង្គទ្រង់មេត្តាកោតសរសើរអរព្រះគុណព្រះអង្គ

២៨៧- ក្នុងដំណាក់របស់​ព្រះបិតាខ្ញុំ

ក្នុងដំណាក់របស់ព្រះបិតាខ្ញុំ  មានលំនៅជាច្រើន  ខ្ញុំទៅរៀបចំ
ខ្ញុំទៅរៀបចំកន្លែងឱ្យអ្នករាល់គ្នា ខ្ញុំនឹងត្រឡប់មកវិញ  យកអ្នករាល់គ្នា
ដើម្បីឱ្យអ្នកបាននៅកន្លែងខ្ញុំនៅ ។

២៨៨- កុំបរាជ័យ​នៃជីវិត

ពេលដែលយើងមានចិត្តអស់សង្ឃឹមមិនដឹងនិងត្រូវធ្វើយ៉ាងណាទេ?
ឈឺចុកចាប់ ឈឺផ្សានៅក្នុងឱរ៉ាគ្មាននរណាអាចមកជួយរំលែកទុក្ខបាន
ពេលដែលទុក្ខព្រួយ ចូលក្នុងជីវិតធ្វើឱ្យខ្លួនគិតថាគ្មានតម្លៃ
តែព្រះម្ចាស់ឱ្យយើងខិតខំជម្នះទោះមានឧបសគ្គ ត្រូវឈ្នះឆ្ពោះទៅព្រះអង្គ
បន្ទរចូរកុំអស់សង្ឃឹមជីវិតយើងមានតម្លៃ មានព្រះជាអម្ចាស់
គឺជាសេចក្តីស្រឡាញ់ ព្រះអង្គស្រឡាញ់និងសង្គ្រោះមនុស្សលោក
គ្រប់ជាតិគ្រប់សាសន៍ហើយទ្រង់ក៏បាន គង់នៅជាមួយយើងដែរ
កុំអស់សង្ឃឹម ជីវិតយើងមានតម្លៃកុំបរាជ័យនៅក្នុងជីវិត
យើងជឿលើព្រះម្ចាស់ព្រះអង្គគង់នៅជាមួយ

២៨៩- ខ្ញុំ​ឃេីញ​ផ្ទៃ​មេឃថ្មី និង​ផែនដីថ្មី

ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ខ្ញុំឃើញក្រុងយេរូសាឡឹមថ្មី
ចុះពីស្ថានបរមសុខ តែងខ្លួនដូចភរិយាថ្មោងថ្មី តុបតែងខ្លួន ទទួលស្វាមីៗ។

២៩០- ខ្ញុំ​ស្រឡាញ់​ព្រះ​យេស៊ូ

ខ្ញុំស្រឡាញ់ព្រះយេស៊ូ(៤ដង)ខ្ញុំស្រឡាញ់ព្រះអង្គ
កោតសរសើរព្រះយេស៊ូ(៤ដង)ខ្ញុំស្រឡាញ់ព្រះអង្គ
អរព្រះគុណព្រះយេស៊ូ(៤ដង)អរព្រះគុណព្រះអង្គ

២៩១- ខ្ញុំជាផ្លូវ ជាសេចក្តីពិត ជាជីវិត

ខ្ញុំជាផ្លូវ ជាសេចក្តីពិត ជាជីវិតៗ។
ខ្ញុំជាផ្លូវ ជាសេចក្តីពិត ជាជីវិតៗ។

២៩២- ខ្ញុំនឹង​ក្រោក​ឡេីង

ខ្ញុំនឹងក្រោកឡើង  វិលត្រឡប់ទៅ  រកឪពុកខ្ញុំវិញ
វិលត្រឡប់ទៅ រកឪពុកខ្ញុំវិញ។

២៩៣- ខ្ញុំសូមយក​ព្រះម្ចាស់ជាទីពឹង

ខ្ញុំសូមយកព្រះគ្រីស្តជាទីពឹងខ្ញុំសូមយកព្រះបន្ទូលជាទីពឹង   
ខ្ញុំសូមយកព្រះសហគមន៍ជាទីពឹងខ្ញុំសូមយកព្រះគ្រីស្ត
ខ្ញុំសូមយកព្រះបន្ទូលខ្ញុំសូមយកព្រះសហគមន៍ជាទីពឹង ។

២៩៤- ខ្ញុំអត់​ទោសឱ្យអ្នក

“កូនអើយ! ខ្ញុំអត់ទោសឱ្យអ្នកបានរួចពីបាបហើយ”

២៩៥- គុណពុកនាំកូន​ឱ្យស្គាល់ព្រះអម្ចាស់

លោកពុកស៊ូទ្រាំពិបាកខិតខំធ្វើការរាល់ថ្ងៃមិនដែលត្អូញត្អែរថា
លំបាកយ៉ាងណាទោះនឿយហត់ក៏ពុកចង់ឱ្យកូនបានក្តីសុខ
មានអនាគតមានជីវិតថ្លៃថ្លាជានិច្ច
បន្ទរពុកអ្នកមានគុណបានផ្តល់ជីវិតឱ្យកូនណែនាំកូន​ឱ្យដើរតាមមាគ៌ា
ព្រះម្ចាស់ ពេលគ្រាលំបាកពុកតែងលួងលោមចិត្តកូន​ឱ្យកូនព្យាយាម
តស៊ូអត់ធ្មត់រាល់ពេលកុំ​ឱ្យរារេចិត្តជឿជាក់លើព្រះម្ចាស់
ឧបសគ្គទាំងឡាយកូនពិតជាឈ្នះមិនខាន
លោកពុកណែនាំផ្លូវកូនឱ្យទៅស្គាល់ព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណ
សូមអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានលោកពុក
ដែលនាំកូនយល់ពីក្តីស្រឡាញ់ព្រះគ្រីស្ត

២៩៦- គោលការណ៍អប់រំទាំងបី

ស្វាគមន៍អ្នកស្វែងរកអញ្ជើញមកចូលក្នុងក្រុម
ទទួលការអប់រំគ្រីស្តសាសនាឱ្យបានជឿលើព្រះយេស៊ូ
មាគ៌ានេះសែនអស្ចារ្យព្រះបិតាមេត្តាមនុស្សលោក
គោលការណ៍អប់រំបីគឺជាត្រីវិស័យតមក
ទីមួយគឺយើងយកព្រះបន្ទូលទីពីរគឺយើងធ្វើពិធី
និងទីបីហ្វឹកហ្វឺនចូលក្នុងជីវិតទាំងមូលគឺស្រឡាញ់
អរគុណហើយណាបងប្អូនដែលត្រងត្រាប់ស្តាប់ព្រះបន្ទូល
ហើយសុខចិត្តចូលទាំងក្នុងគ្រប់ពិធី
ខំរស់នៅរបៀបថ្មីតាមនាទីជីវិតរបស់អ្នកជឿ
សូមអរគុណព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណ
ដែលទ្រង់ប្រទានជីវិតពេញអស់កល្បទ្រង់អត់ទោស
ប្រោសប្រណី មិនបោះបង់យើងដែលជាអ្នកមានបាប

២៩៧- គ្មានអ្នកណា

គ្មានអ្នកណា  អាចបម្រើម្ចាស់  ពីរនាក់បានទេ
អ្នករាល់គ្នាពុំអាច  គោរពបម្រើព្រះជាម្ចាស់ផង  គោរពបម្រើ
ទ្រព្យសម្បត្តិលោកីយ៍ផងបានឡើយ។

២៩៨- គ្រប់សាសនាបង្ហាញរស្មីនៃ​សេ​ចក្តីពិត

សាសនា នានា  តែងតែអប់រំ មនុស្ស
ឱ្យស្គាល់រស្មី  នៃសេចក្តីពិត  ដែលបំភ្លឺមនុស្ស  មនុស្សគ្រប់ៗរូប ។

២៩៩- គ្រីស្តទូត ១២រូប

គ្រីស្តទូត១២រូប ដែលព្រះយេស៊ូត្រាស់ហៅ​ ស៊ីម៉ូនសិលា អន់ដ្រេ យ៉ាកុប យ៉ូហាន ភីលីព
ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនអាល់ផាយ ថាដេ នឹង ស៊ីម៉ូន យ៉ូដាស បារថូឡូមេ។
ទ្រង់បានត្រាស់ហៅយើង ទ្រង់បានត្រាស់ហៅយើង ជាសាវ័កព្រះយេស៊ូ គឺខ្ញុំនឹងអ្នក
ទ្រង់បានត្រាស់ហៅយើង ទ្រង់បានត្រាស់ហៅយើង ជាសាវ័កព្រះយេស៊ូ ប្រកាសដំណឹងល្អ។

៣០០- គ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុង​តែមួយ

បន្ទរសូមព្រះជាអម្ចាស់សូមព្រះអង្គបង្រួបបង្រួមយើង  
ជាគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយ
យើងសូមព្រះវិញ្ញាណជួយយើងឱ្យមានចិត្តសង្ឃឹម
ទោះបីយើងទន់ខ្សោយឱ្យចេះរួបរួមគ្នា ជាព្រះអំណោយទាន
សូមរួមជាមួយព្រះយេស៊ូ ឱ្យយើងចេះស្រឡាញ់គ្នា
ចេះរួបរួមគ្នា ឈប់ប្រកាន់គ្នាយើងជាបងប្អូន

៣០១- គ្រួសារសុខសាន្ត

គ្រួសារសុខសាន្ត  ព្រះជាម្ចាស់ប្រទានពរ
ដោយយើងចេះស្រឡាញ់  ចេះអត់ឱនឱ្យគ្នា
ចេះពុះពារឧបសគ្គ  បំបាត់អំពើហិង្សា
គ្រួសារយើងនឹងបាន  នូវសុភមង្គល។

៣០២- ចិតសិបដង ប្រាំពីរដង

“ចិតសិបដង ប្រាំពីរដង   ចិតសិបដង  ប្រាំពីរដង   ចិតសិបដង  ប្រាំពីរដង”
        អ្នកត្រូវ   អត់ទោសឱ្យគេ មិនត្រឹមតែប្រាំពីរដង
        គឺត្រូវ អត់ទោសឱ្យគេ   ចិតសិបដង  ប្រាំពីរដង ។

៣០៣- ចូរ​យេីង​ប្រារព្ធពិធី

ចូរយើងខ្នះខ្នែងប្រារព្ធពិធីផ្សេងៗតាមដំណាក់កាលនៃការអប់រំជំនឿៗ
ពិធីទាំងនោះសំខាន់(៣ដង)
ពិធីអប់រំជំនឿពិធីឱ្យមានជំនឿពិធីបង្កើតជំនឿ(២ដង)។

៣០៤- ចូរចាក​ចេញ

ចូរចាកចេញពីស្រុករបស់អ្នកចាកចេញពីបងប្អូនញាតិសន្តាន
និងចាកចេញពីក្រុមគ្រួសារឪពុកម្តាយបងប្អូនរបស់អ្នក 
តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញឱ្យអ្នកតម្រង់ទៅ
យើងនឹងឱ្យប្រជាជាតិមួយដ៏ធំធេងកើតចេញពីអ្នក
យើងនឹងឱ្យព្រះពរដល់អ្នកយើងនឹងធ្វើឱ្យអ្នកមានឈ្មោះល្បី
មនុស្សទាំងអស់នៅលើផែនដីនឹងទទួលព្រះពរដោយសារអ្នក។

៣០៥- ចូរនាំគ្នាទៅគ្រប់ទីក​ន្លែង

ចូរនាំគ្នាទៅ គ្រប់ទីកន្លែង ក្នុងពិភពលោកទាំងមូល
ហើយប្រកាសដំណឹងល្អ ដល់មនុស្សលោកទាំងអស់ ។

៣០៦- ចូរនាំមនុស្ស​គ្រប់ជាតិ​គ្រប់សាសន៍

ចូរនាំមនុស្សគ្រប់ជាតិគ្រប់សាសន៍ៗ  ឱ្យធ្វើជាសាវ័កៗ
ហើយធ្វើពិធីជ្រមុជទឹកឱ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ត្រូវបង្រៀនគេ  ឱ្យប្រតិបត្តិតាម  សេចក្តីដែលខ្ញុំបានបង្គាប់ៗ
ចូរដឹងថា  ខ្ញុំនៅជាមួយអ្នករាល់គ្នា  ជារៀងរាល់ថ្ងៃ
រហូតដល់អវសានកាលនៃពិភពលោក។

៣០៧- ចូរប្រុងស្មារតី

ចូរប្រុងស្មារតី ហើយអធិដ្ឋាន កុំឱ្យចាញ់ការល្បួងឡើយ ។

៣០៨- ​ចូរ​ផ្ញេីជីវិត​លេីព្រះ​អម្ចាស់

បន្ទរព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់
ហេតុនេះហើយបានជាព្រះអង្គប្រទាន
ព្រះបុត្រាតែមួយរបស់ព្រះអង្គមកដើម្បីឱ្យអស់អ្នក
ដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច
ចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គនឹងការពារឱ្យអ្នករាល់គ្នា
ចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គនឹងការពារអ្នកផុតក្តីស្លាប់
ចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គប្រទានអ្នកជីវិតផូរផង់
ចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គប្រទានអ្នកជីវិតរុងរឿង
ចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គប្រទានអ្នកប្រាជ្ញាថ្លាថ្លៃ
ចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គប្រទានអ្នកឱ្យបានចិត្តស្ងប់
ចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គជាបិតាសប្បុរសករុណា
ចូរផ្ញើជីវិតលើព្រះអម្ចាស់ប្រសើរជាងអ្នកផ្ញើលើមនុស្សលោកា

៣០៩- ឆ្នាំ​មហាករុណាទិគុណ

បន្ទរ១ចូរមានចិត្តមេត្តាដូចព្រះបិតា ចូរមានចិត្តមេត្តាដូចព្រះបិតា(៣ដង)
សូមអរព្រះគុណព្រះបិតាទ្រង់ល្អធម៌មេត្តាករុណារបស់ព្រះអង្គ អស់កល្បជានិច្ច
បន្ទរ២ធម៌មេត្តាករុណារបស់ព្រះអង្គអស់កល្បជានិច្ច។
ទ្រង់បានបង្កើតពិភពលោកដោយព្រះប្រាជ្ញា(ធម៌មេត្តា…)
ទ្រង់ដឹកនាំប្រជារាស្ត្រព្រះអង្គ ទូទាំងប្រវត្តិសាស្ត្រ
ទ្រង់លើកលែងទោស និងទទួលកូនទាំងអស់ ។
សូមអរព្រះគុណព្រះបុត្រាពន្លឺ នៃប្រជាជាតិ
ទ្រង់ស្រឡាញ់យើងដោយហឫទ័យមេត្តា
យើងបានទទួលពីព្រះជាម្ចាស់ សូមឱ្យយើងផ្តល់ដល់ព្រះជាម្ចាស់
បើកចិត្តឱ្យអស់អ្នកដែលអត់ឃ្លាន និងស្រេក ។
ឱ្យយើងសុំព្រះអំណោយទាំងប្រាំពីរពីព្រះវិញ្ញាណ
ប្រភពនៃអំពើល្អ និងការផ្តល់ជំនួយសង្គ្រោះ
សម្រាលទុក្ខមកពីព្រះម្ចាស់ ឱ្យយើងជួយសម្រាលទុក្ខគេ
ធ្វើអ្វីគ្រប់យ៉ាង ដោយសង្ឃឹម និងស្រឡាញ់ ។
យើងសូមសន្តិភាពពីព្រះម្ចាស់ នៃក្តីសុខសន្តិភាព
ផែនដីរង់ចាំដំណឹងល្អអំពីព្រះរាជ្យ
អំណរនិងលើកលែងនៅក្នុងចិត្តអ្នកតូចតាច
ផ្ទៃមេឃ និងផែនដីត្រូវកើតថ្មីឡើងវិញ។

៣១០- ៤៥០ ឆ្នាំ នៃ​ព្រះសហគមន៍កម្ពុជា

បន្ទរចូរអរព្រះគុណព្រះជាម្ចាស់បួនរយហាសិបឆ្នាំកន្លងមក   
ព្រះអង្គទ្រង់ប្រទានពរដល់ប្រទេសកម្ពុជា
ព្រះអង្គចាត់អ្នកប្រកាសព្រះបន្ទូលព្រះជាម្ចាស់  
មកដល់ប្រទេសយើងឱ្យយើងដឹងធម៌មេត្តា(បន្ទរ)
សូមឱ្យយើងចេះសម្តែងធម៌មេត្តា ព្រះជាម្ចាស់
ដែលប្រទានមកដល់យើងដោយព្រះបន្ទូលព្រះអង្គ (បន្ទរ)

៣១១- ជាធ្លុង​តែមួយ

យើងជាធ្លុងតែមួយៗ ចូរយើងចែកអំណរ ធ្វើឱ្យយើងរួមគ្នាតែមួយ
យើងជាធ្លុងតែមួយៗ ចូរយើងចែកសេចក្តីស្រឡាញ់
ធ្វើឱ្យយើងរួមគ្នាតែមួយៗៗៗ។

៣១២- ជាមួយព្រះគ្រីស្ត

ជាមួយព្រះគ្រីស្ត ជីវិតថ្វាយព្រះអង្គ មានចិត្តថ្លាយង់ ដើរតាមព្រះបន្ទូល
យើងអរសប្បាយ ពេលយើងរួមគ្នា ជាមួយព្រះសហគមន៍ ចេះស្រឡាញ់គ្នា
ពុះពារឧបសគ្គទាំងឡាយ។
ពេលយើងមានទុក្ខ ចុកឈឺក្នុងចិត្តយើង មានមិត្តសម្លាញ់ ជួយយើងឱ្យធូរស្បើយ
មានព្រះបន្ទូល ឱ្យយើងដើរត្រង់ ដែលទ្រង់បង្ហាញផ្លូវឱ្យយើង ដើម្បីធ្វើតាម
យើងបានជាព្រះសហគមន៍។

៣១៣- ជួយព្រះសហគមន៍

ជាខ្ញុំ   ជាខ្ញុំ   ជាខ្ញុំត្រូវជួយព្រះសហគមន៍(៣ដង)
ជាខ្ញុំត្រូវជួយព្រះសហគមន៍
បន្ទរចេញទៅប្រាប់អស់បងប្អូនឱ្យយើងចេះរួមគ្នា
ហើយជួយគ្នាដើម្បីកសាងព្រះសហគមន៍(២ដង)
ជាអ្នក ជាអ្នក ជាអ្នកត្រូវជួយព្រះសហគមន៍(៣ដង)
ជាអ្នកត្រូវជួយព្រះសហគមន៍
ជាយើង   ជាយើង   ជាយើងត្រូវជួយព្រះសហគមន៍(៣ដង)
ជាយើងត្រូវជួយព្រះសហគមន៍
ជាខ្ញុំ   ជាអ្នក   ជាយើងត្រូវជួយព្រះសហគមន៍ (៣ដង)
ជាខ្ញុំ   ជាអ្នក   ជាយើងត្រូវជួយព្រះសហគមន៍

៣១៤- ដងគិរី​វែង​សែនឆ្ងាយ

ស)ដងគិរីវែងសែនឆ្ងាយផ្ទៃសមុទ្រធំល្វឹងល្វើយ
ព្រះវិញ្ញាណគង់សណ្ឋិតក្នុងដួងចិត្តយើង
ប)យើងរីករាយ យើងសប្បាយយើងកសាងសន្តិភាព
នេះជាពេលយើងរួមគ្នាក្នុងក្តីស្រឡាញ់
(ប+ស)មានកម្លាំងមាំមួន ទៅមុខយើងរួមគ្នាជាធ្លុងតែមួយ
សាសន៍ខុសគ្នាតែជំនឿយើងមានតែមួយ
យើងន្ទរយើងកែប្រែយើងបង្ហាញក្តីស្រឡាញ់
ក្តីស្រឡាញ់ ក្តីសង្ឃឹមយើងកុំចាញ់ ជញ្ជាំងបែងចែក
បន្ទរទាំងអស់គ្នាច្រៀងហើយ(ប+ស)កាន់ដៃគ្នាដោយចិត្តស្មោះ
ស)ចូរយើងដើរតាមផ្លូវ ព្រះយេស៊ូ(ប+ស)ក្តីស្រឡាញ់ព្រះបន្ទូល
(ប)ឆ្ពោះទៅកាន់សហស្សវត្សថ្មីនេះជាពេលដែលយើងបង្ហាញក្តីមេត្តា
ចូរប្រាប់ទៅទៅពិភពលោកព្រះម្ចាស់គង់ជាមួយយើង
(លេងភ្លេង…)
(ប+ស)ព្រះអម្ចាស់ត្រាស់ហៅ(ប)ឱ្យយើងរួមជាមួយមនុស្ស
គ្រប់ជាតិសាសន៍(ស)ព្រះអង្គបង្ហាញផ្លូវ
ដោយចិត្តព្រះបុត្រាយេស៊ូប៉ង(ប)រួមជាមួយយើង
នៃមហាគ្រួសារនៃអង្គព្រះគ្រីស្តយើងច្រៀងសរសើរ
ស)យើងលើកតម្កើង(រួម)អស់ពីដួងចិត្ត (បន្ទរ)

៣១៥- ដី​នៃក្តីសង្ឃឹម

ឱ!ព្រះបិតាដ៏វិសុទ្ធ ទ្រង់បានអាណិតថែរក្សា
ដោយព្រះអំណាច និងក្តីករុណានៃព្រះនាមព្រះអង្គ
ព្រះជាម្ចាស់ទ្រង់សព្វព្រះហឫទ័យឱ្យអ្នកថ្លាថ្លៃខ្លាំងគ្មានពីរ
ចិត្តអង់អាចក្លាហាន ឈ្នះអស់ការយាយី មិនសង្ស័យនឹងជំនឿ
ទោះក្នុងពេលមានអាសន្ន ជួបគ្រោះភ័យ អ្នកនៅតែស្ម័គ្រចិត្តបម្រើ
តើអ្នកទាំងនោះ គឺជានរណា
គឺអស់អ្នកដែលជឿសង្ឃឹមលើធម៌មេត្តា
ករុណារបស់ព្រះជាម្ចាស់ និងបានផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ
តើពួកគាត់បានបូជាអ្វីខ្លះ ដើម្បីការពារជំនឿរបស់ខ្លួន?
រងទារុណកម្ម និងការបៀតបៀនគ្រប់បែបយ៉ាង
ដើម្បីការពារដំណឹងល្អ និងព្រះសហគមន៍ ឱដីនៃក្តីសង្ឃឹម
អ្នកនេះហើយ ដែលធ្វើឱ្យគ្រាប់ពូជនៃជំនឿបានដុះឡើង
ក្នុងគ្រាដែលដីស្រែកំពុងមានទុក្ខគ្រោះរាំងស្ងួត
យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ សម្រាប់វត្តមានដ៏ថ្លៃថ្លារបស់អ្នក
អ្នកបានរក្សាព្រះសហគមន៍ប្រទេសកម្ពុជា។

៣១៦- ដេីមដំបូង
(កក ២, ៤២)

ដើមដំបូងសាវ័ក(២ដង)ស្តាប់ៗ ស្តាប់គ្រីស្តទូតបង្រៀន
រស់ៗ រួមរស់ជាបងប្អូនចូលរួមពិធីកាច់នំប័ុង…និងអធិដ្ឋាន
ដើមដំបូង (២ដង)។

៣១៧- ដេីរតាម​ព្រះយេស៊ូ

ដើរតាមព្រះយេស៊ូ ដើរតាមព្រះយេស៊ូ ដើរតាមព្រះយេស៊ូ ជាពន្លឺបំភ្លឺជីវិត
ពីរបីនាក់យើង បើចេះរួមគ្នា មានព្រះអម្ចាស់គង់ជាមួយយើង ។

៣១៨- តីយើងនឹងចាត់នរណាឱ្យទៅ ?

តើយើងនឹងចាត់នរណាឱ្យទៅ? តើនរណានឹងនាំពាក្យរបស់យើង?
    ទូលបង្គំនៅទីនេះស្រាប់ហើយ   សូមព្រះអង្គចាត់ទូលបង្គំឱ្យទៅចុះ ។

៣១៩- ត្រូវស្រឡាញ់គ្នា
“ម៉ាថាយ ២២ៈ ៣៩”

ត្រូវស្រឡាញ់គ្នា  ព្រះគ្រីស្តទ្រង់  មានព្រះបន្ទូលថា
ត្រូវស្រឡាញ់បងប្អូនឯទៀត  ឱ្យដូចស្រឡាញ់ខ្លួនឯង ។

៣២០- ត្រូវអធិដ្ឋាន

ត្រូវតែអធិដ្ឋានជានិច្ច  មិនត្រូវរសាយចិត្តឡើយ !
 ត្រូវតែអធិដ្ឋានជានិច្ច  មិនត្រូវរសាយចិត្តឡើយ !

៣២១- ថ្ងៃ​នេះ​យើងមាន​សេចក្តីសុខ !

ថ្ងៃនេះយើងមានក្តីសុខម្សិលមិញយើងមានក្តីសុខ   
យើងបានមកពីព្រះជាម្ចាស់(២ដង)
បន្ទរចូរឱ្យយើងរាំតាមភ្លេងលើកដៃឡើងលើចូររាំ
ហើយបង្វិលខ្លួនមួយជុំហើយញាក់បន្តិច(២ដង) ។
ខ្លួនខ្ញុំក៏មានសុខនិងអ្នកក៏មានក្តីសុខ 
យើងបានមកពីព្រះជាម្ចាស់(២ដង)

៣២២- ទារក​ទើប​កេីត
(១ សល ២,២)

ទារកទើបកើត ប្រាថ្នាចង់បានទឹកដោះសុទ្ធ (២ដង)
យើងខ្ញុំប្រាថ្នាចង់បានព្រះបន្ទូល។
តាមរយៈព្រះបន្ទូលនេះ បងប្អូនចម្រើនឡើង តាមរយៈព្រះបន្ទូលនេះ
យើងទទួលការសង្គ្រោះ។

៣២៣- និទានជីវិត​ព្រះយេស៊ូ

និទានជីវិតព្រះយេស៊ូ(៣ដង) ក្នុងជីវិតរបស់យើង។

៣២៤- និទានជីវិត​ព្រះយេស៊ូ

បន្ទរនិទានជីវិតព្រះយេស៊ូ នៅក្នុងជីវិតផ្ទាល់របស់យើង(២ដង)
ព្រះគ្រីស្តបង្រៀនយើងឱ្យស្គាល់…
(ព្រះបិតា ព្រះបន្ទូល ជីវិតពិត សេចក្តីពិត)
ព្រះគ្រីស្តបង្រៀនយើងឱ្យស្គាល់…
(ព្រះបុត្រា ក្តីប្រណី ក្តីមេត្តា ក្តីស្រឡាញ់)
ព្រះគ្រីស្តបង្រៀនយើងឱ្យស្គាល់…
(ព្រះវិញ្ញាណ ដ៏វិសុទ្ធ សន្តិភាព សុចរិត)
ព្រះគ្រីស្តបង្រៀនយើងឱ្យ…
(ចេះលើកតម្កើង ចេះទូលអង្វរ ចេះអរព្រះគុណ)។

៣២៥- នេះជាលោហិតរបស់ខ្ញុំ

នេះជាលោហិតរបស់ខ្ញុំ  គឺឈាមនៃសម្ពន្ធមេត្រី  ដែលត្រូវបង្ហូរ
សម្រាប់មនុស្សទាំងអស់  សម្រាប់មនុស្សទាំងអស់ ។

៣២៦- នៅជំនាន់​ដេីម

នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើង  ជាច្រើនលើក
ច្រើនសា  ដោយប្រើរបៀបផ្សេងៗជាច្រើន  តាមរយៈពួកព្យាការី
បន្ទរ- គ្រានេះជាគ្រាៗ  ចុងក្រោយបំផុតៗ
ព្រះអង្គមានព្រះបន្ទូលមកយើង  តាមរយៈព្រះបុត្រា (២ដង)

៣២៧- បន្ទូលព្រះអង្គ គឺជាច​​ង្កៀង
ទំនុកត​ម្កេីង ១១៩ៈ ១០៥-១០៦

បន្ទូលព្រះអង្គគឺជាចង្កៀងខ្ញុំបានឃើញច្បាស់ពិតជាពន្លឺ
ត្រចង់ត្រចះឃើញផ្លូវស្រឡះឱ្យខ្ញុំសុខសាន្តឱ្យខ្ញុំសុខសាន្ត
ខ្ញុំសូមសន្យាឥតងាករេថាធ្វើតាមមិនខានខ្ញុំនឹងប្រតិបត្តិ
សេចក្តីប៉ុន្មានសុចរិតថ្កើងថ្កានរបស់ព្រះអង្គរបស់ព្រះអង្គ
បន្ទូលព្រះអង្គគឺជាចង្កៀងខ្ញុំបានឃើញច្បាស់ពិតជាពន្លឺ។

៣២៨- ប្រជាជនទាំងឡាយ​អេីយ
(យរ ៣១, ១០-១៤)

ប្រជាជនទាំងឡាយអើយ កុំនៅកន្តើយ ស្តាប់ព្រះបន្ទូលព្រះអង្គ
ហើយនឹងផ្សព្វផ្សាយតាមប៉ង កោះឆ្ងាយៗផង ចូលរួមប្រកាសថា
ព្រះអម្ចាស់ថែរក្សា (២ដង) មេត្តាករុណាដូចគង្វាលថែចៀមខ្លួន (២ដង)
ពេលនោះស្ត្រីក្រមុំរាំរាំ រាំសប្បាយចិត្តនួន យុវជននិងចាស់ទុំ
និងសប្បាយជួបជុំរាំរាំរាំ រាំពីព្រោះតែខ្ញុំ ធ្វើឱ្យទុក្ខព្រួយពួកគេ
ប្រែជាអំណរបំពេរ (២ដង) និងសម្រាលទុក្ខគេ មានអំណរសប្បាយវិញ (២ដង)

៣២៩- ប្រសិន​បើ
(សៀវភៅអប់រំជំនឿទី៣ ខ្ញុំជាជីវិត មេរៀនទី៤)

ប្រសិនបើ ប្រសិនបើ មនុស្សមិនកើតមកពីទឹកនឹងពីព្រះវិញ្ញាណ គេពុំអាចចូល
ក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ ខ្យល់បក់ទៅទិសណាក៏បាន
យើងឮស្នូរវា តែពុំដឹងថា ខ្យល់បក់មកពីទីណាឡើយ
រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នេះដែរ។

៣៣០- ប្រែចិត្តគំនិត

១-ប្រែចិត្តគំនិត ដើម្បីទទួលជីវិតៗ
ព្រះជាម្ចាស់បានប្រោសប្រទាន ឱ្យយើងប្រែចិត្តគំនិត។
២-ប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះៗ
ព្រះយេស៊ូមានបន្ទូលថា៖ ចូរអ្នកប្រែចិត្តគំនិត។

៣៣១- បំបាត់អំ​ពេីហិង្សា

គ្រួសារយើង  មានក្តីសុខ  គ្រួសារយើង  ត្រូវចេះស្រឡាញ់
ចេះអត់ឱន  មានធម៌មេត្តា  ត្រូវបំបាត់អំពើហិង្សា ។
បន្ទរ- គ្រួសារសុខសាន្ត  គ្រួសារសុខសាន្ត  ដោយបំបាត់អំពើហិង្សា  (២ដង)

៣៣២- ផ្សាយដំណឹងល្អ

បន្ទរមានមនុស្សច្រើនឥតគណនាៗដែលមិនស្គាល់ព្រះគ្រីស្តៗ
នរណាចង់ទៅផ្សាយឱ្យគេៗយល់សេចក្តីស្រឡាញ់ៗ
នរណាចង់ទៅផ្សាយដំណឹងល្អថាព្រះគ្រីស្តស្រឡាញ់គេ
នរណាចង់ទៅផ្សាយដំណឹងល្អថាព្រះគ្រីស្តស្រឡាញ់យើង
យើងខ្ញុំចង់ទៅផ្សាយដំណឹងល្អថាព្រះគ្រីស្តស្រឡាញ់គេ
យើងខ្ញុំចង់ទៅផ្សាយដំណឹងល្អថាព្រះគ្រីស្តស្រឡាញ់យើង

៣៣៣- ពាក្យអធិដ្ឋាន​ទៅព្រះរាជវង្ស

បន្ទរបពិត្រព្រះរាជវង្សៗនៅភូមិណាសារ៉ែតអើយៗ(២ដង)
សូមប្រោសឱ្យក្រុមគ្រួសារយើងខ្ញុំៗជាកន្លែងរួបរួមគ្នានិងអធិដ្ឋាន(២ដង)
ក្រុមគ្រួសារយើងជាសាលារៀនពិតប្រាកដៗ(២ដង)។
សូមកុំឱ្យមានហិង្សាក្នុងគ្រួសារយើងខ្ញុំសូមកុំឱ្យមាននរណា
ដាច់ឡែកពីគេ(២ដង)ក្រុមគ្រួសារនេះ
ជូនដំណឹងល្អឱ្យយើងជាព្រះសហគមន៍ជាសះស្បើយ(២ដង)
ក្រុមគ្រួសារមានលក្ខណៈដ៏សក្ការ ដែលរំលោភមិនបានៗ(២ដង)
សូមឱ្យយើងខ្ញុំចាប់អារម្មណ៍និងសោភណភាពនៃក្រុមគ្រួសារ(២ដង)។

៣៣៤- ពិធីផ្តល់ជំ​ន

ជំនឿអ្នកស្វែងរករីកចម្រើនឡើង តាមពិធីផ្សេងៗរបស់ព្រះសហគមន៍
ជំនឿអ្នកស្វែងរករីកចម្រើនឡើង តាមពិធីផ្សេងៗរបស់ព្រះសហគមន៍។

៣៣៥- ពេល​​យេីងរួមគ្នានា

ពេលយើងរួមគ្នា !ពេលយើងរួមគ្នាយើងអរសប្បាយ(៣ដង)
ពេលពីរបីនាក់ !ពេលពីរបីនាក់ !ចេះរួបរួមគ្នា(៣ដង)
មានព្រះអម្ចាស់គង់ជាមួយយើង

៣៣៦- ពេល​នេះឱ្យ​យេីង​ច្រៀង

ពេលនេះឱ្យយើងច្រៀងពេលនេះឱ្យយើងរាំ
ពេលនេះឱ្យយើងច្រៀងកោតសរសើរព្រះជាអម្ចាស់
យើងកោតសរសើរព្រះជាអម្ចាស់យើងលើកត​ម្កេីងព្រះនាមព្រះអង្គ
សូមឱ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍លើកត​ម្កេីងព្រះជាម្ចាស់ ។

៣៣៧- ព្យាការីអាម៉ូស

កាលពីដើម ខ្ញុំពុំមែនជាព្យាការី   ឬជាសមាជិកនៃក្រុមព្យាការីទេ
គឺខ្ញុំជាអ្នកឃ្វាលគោ   និងជាអ្នកចម្ការ
ប៉ុន្តែ ព្រះម្ចាស់ត្រាស់ហៅខ្ញុំពីក្រោយហ្វូងគោ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា
ទៅចុះ ! ទៅថ្លែងពាក្យក្នុងនាមយើងប្រាប់អ៊ីស្រាអែល ជាប្រជាជនរបស់យើង។

៣៣៨- ព្យាការីអេ​សេគី​អែល
(សៀវភៅអប់រំជំនឿទី ២ ខ្ញុំជាសេចក្តីពិត មេរៀនទី១៨)

យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នកនោះអ្នករាល់គ្នានឹងបានបរិសុទ្ធ
យើងនឹងប្រគល់ចិត្តថ្មីឱ្យអ្នកហើយដាក់វិញ្ញាណរបស់យើងក្នុងអ្នក
យើងនឹងដកចិត្តរឹងដូចថ្ម ចេញពីអ្នកហើយឱ្យអ្នកមានចិត្តអាណិតអាសូរ
យើងដាក់វិញ្ញាណរបស់យើងក្នុងអ្នកដើម្បីឱ្យអ្នកកាន់តាមវិន័យរបស់យើង។

៣៣៩- ព្រះគម្ពីរ

ឱ្យយើងស្គាល់ព្រះគម្ពីរដែលយើងប្រាប់នេះ
គឺសម្ពន្ធមេត្រីថ្មីគ្រីស្តបរិស័ទខំចាប់អារម្មណ៍(ណយៗ)
គ្រីស្តបរិស័ទខំចាប់អារម្មណ៍ហើយចងចាំថា តើមានប៉ុន្មានកណ្ឌ?
ម៉ាថាយ ម៉ាកុស លូកាកណ្ឌទីបួននោះ
ហៅថាយ៉ូហានកណ្ឌទីប្រាំដល់ទីប្រាំបី(ណយៗ)
កណ្ឌទីប្រាំដល់ទីប្រាំបីគឺកិច្ចការ រ៉ូម កូរិនថូស
កាឡាទី អេភេសូភីលីព កូឡូស ថេស្សាឡូនិក
(មួយធីម៉ូថេកណ្ឌពីរក៏មាន)ៗចូរចាំឱ្យជាក់ ទាំងទីតុស ភីលេម៉ូន
ហេប្រឺ យ៉ាកុប សិលាសិលា យ៉ូហាន យ៉ូហានៗ
គម្ពីរយូដាក៏មានដូចគ្នា(ណយៗ)
គម្ពីរយូដាក៏មានដូចគ្នាកណ្ឌចុងក្រោយគឺ គម្ពីរវិវរណៈ

៣៤០- ព្រះគ្រីស្តជាពន្លឺបំភ្លឺដំ​​ណេីរជីវិត​យេីង

ព្រះគ្រីស្តជាពន្លឺ  ដែលបំភ្លឺ  ដំណើរជីវិត  មនុស្សគ្រប់ប្រាណ
ឱ្យមានសង្ឃឹម  យល់ថាជីវិតមានតម្លៃ។
ទោះជាមានឧបសគ្គ  យើងត្រូវតែ  សម្លឹងទៅមុខ  ដោយចិត្តក្លាហាន
និងក្តីស្រឡាញ់  ព្រះជាម្ចាស់គង់ជាមួយយើង  ព្រះជាម្ចាស់បង្ហាញផ្លូវយើង។

៣៤១- ព្រះជាម្ចាស់​ត្រាស់​ហៅយេីង

ព្រះជាម្ចាស់បានត្រាស់ហៅយើង  ឱ្យមានសេរីភាព
ព្រះជាម្ចាស់បានត្រាស់ហៅយើង  ឱ្យទទួលការសង្គ្រោះ ។
សូមកុំយកសេរីភាព  មកធ្វើជាលេស  ដើម្បីរស់នៅតាមរបៀបលោកីយ៍ឱ្យសោះ
តែផ្ទុយទៅវិញ  ត្រូវបម្រើគ្នាដោយចិត្តស្រឡាញ់ ។

៣៤២- ព្រះជាម្ចាស់​ស្រឡាញ់​យេីង

ព្រះជាម្ចាស់ស្រឡាញ់យើង ព្រះអង្គគង់នៅជាមួយយើង នៅទីណាក៏មិនខ្លាច 
ទៅឆ្ងាយក៏មិនភ័យ ព្រោះព្រះជាម្ចាស់ស្រឡាញ់យើង។

៣៤៣- ព្រះជាម្ចាស់​ស្រឡាញ់មនុស្ស​លោកា

ព្រះជាម្ចាស់ស្រឡាញ់លោកាព្រះអង្គចាត់ព្រះរាជបុត្រា
ព្រះយេស៊ូមកសង្គ្រោះមនុស្សគ្រប់ជាតិគ្រប់សាសន៍
បន្ទរព្រះអង្គប្រទាននូវសេចក្តីស្រឡាញ់ដល់យើងគ្រប់ៗប្រាណ
ឱ្យនាំដំណឹងល្អដល់មនុស្សគ្រប់ជាតិ  
ដោយសំឡេងខ្លាំងនិងច្បាស់ចូរពួកយើងប្រាប់ទៅ
ពិភពលោកនូវក្តីស្រឡាញ់របស់ព្រះម្ចាស់
ដល់អស់អ្នកដែលរងទុក្ខលំបាកបាត់ស្មារតីឱ្យមានសង្ឃឹម
ចូរបំភ្លឺពិភពដែលងងឹត  ដោយសារពន្លឺមកពីព្រះម្ចាស់
ចូរពួកយើងទៅ  គ្រប់ទិសទីសព្វទិសា
ហើយប្រាប់លោកាថាព្រះជាម្ចាស់ស្រឡាញ់យើង

៣៤៤- ព្រះជាម្ចាស់គង់ជាមួយ​​យេីង

ព្រះជាម្ចាស់ទ្រង់គង់ជាមួយយើង (៤ដង)
ជារៀងរាល់ថ្ងៃ ជារៀងរាល់ថ្ងៃ រហូតដល់អវសានកាល នៃពិភពលោក។

៣៤៥- ព្រះជាម្ចាស់ប​​ង្កេីតពិភព​លោក

ព្រះជាម្ចាស់ទតឃើញថា  សត្វលោកទាំងនោះ  ល្អប្រសើរណាស់
ព្រះអង្គបង្កើតមនុស្ស  ជារូបតំណាង  របស់ព្រះអង្គ
ទ្រង់បង្កើតគេ ឱ្យមានលក្ខណៈ ដ៏ប្រសើរដូចព្រះអង្គ ព្រះអង្គបង្កើតគេជាបុរស ជាស្ត្រី។

៣៤៦- ព្រះជាម្ចាស់មាន​ ព្រះបន្ទូលថា
(សៀវភៅអប់រំជំនឿ)

ព្រះជាម្ចាស់មានព្រះបន្ទូលថា យើងជាព្រះជាម្ចាស់
ប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្តោស
មានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញដោយព្រះហឫទ័យមេត្តាករុណា
និងស្មោះស្ម័គ្រជានិច្ច។

៣៤៧- ព្រះជាអម្ចាស់​ទ្រង់ជាសេចក្តីស្រឡាញ់

បន្ទរ- ព្រះជាអម្ចាស់… ព្រះជាអម្ចាស់ ទ្រង់ជាក្តីស្រឡាញ់ (២ដង)។
នៅពេលយើងភ័យខ្លាច ព្រះអង្គជាពន្លឺ បំភ្លឺជីវិតរបស់យើង យើងដឹងពិតមែនថា
ព្រះអង្គគង់នៅជាមួយ  ព្រះអង្គជួយឱ្យយើងលែងភ័យខ្លាច។

៣៤៨- ព្រះបន្ទូលព្រះយេស៊ូ

បពិត្រព្រះយេស៊ូព្រះអង្គចាត់តាំងសាវ័ក១២នាក់ឱ្យគេនៅជាមួយព្រះអង្គ
និងដើម្បីទ្រង់ចាត់តាំងគេឱ្យទៅប្រកាសដំណឹងល្អទាំងឱ្យគេមានអំណាច
កម្ចាត់ព្រាយខ្មោចថែមទៀតផង
បន្ទរយើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
សូមកោតសរសើរព្រះនាមព្រះអង្គតរៀងទៅ
បពិត្រព្រះយេស៊ូព្រះអង្គមានព្រះបន្ទូលទៅគេថា៖បើអ្នកណាចង់មកតាមខ្ញុំ
ត្រូវលះបង់ខ្លួនឯងនោះចោលត្រូវលីឈើឆ្កាងរបស់ខ្លួនជារៀងរាល់ថ្ងៃទៀតផង
ហើយដើរតាមមកក្រោយខ្ញុំចុះ
បពិត្រព្រះយេស៊ូព្រះអង្គមានព្រះបន្ទូលទៅគេថា៖បើអ្នកណាចង់រួចជីវិត
អ្នកនោះត្រូវបាត់បង់ជីវិតឯអ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំនិងដំណឹងល្អ
អ្នកនោះនឹងបានជីវិតវិញ
បពិត្រព្រះយេស៊ូព្រះអង្គមានព្រះបន្ទូលទៅសាវ័ក!ប្រសិនបើជាអ្នករាល់គ្នា
មិនអត់ទោសឱ្យគេនោះទេព្រះបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ
មិនអត់ទោសឱ្យអ្នករាល់គ្នា
បពិត្រព្រះយេស៊ូព្រះអង្គមានព្រះបន្ទូលទៅគេថា៖អ្វីរបស់ព្រះចៅអធិរាជ
ចូរថ្វាយទៅព្រះចៅអធិរាជហើយអ្វីៗដែលជារបស់ព្រះជាអម្ចាស់នោះ
ចូរថ្វាយទៅព្រះជាម្ចាស់វិញ
បពិត្រព្រះយេស៊ូព្រះអង្គមានព្រះបន្ទូលទៅគេថា៖អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់
គឺជាព្រះរបស់នៃអ្នកឱ្យអស់ស្មារតីទាំងប្រាជ្ញានិងស្រឡាញ់បងប្អូនឯទៀត
ឱ្យដូចស្រឡាញ់ខ្លួនឯងដែរ
បពិត្រព្រះយេស៊ូព្រះអង្គមានព្រះបន្ទូលទៅគេថា៖ព្រះបន្ទូលដែលបានសន្យា
របស់ព្រះជាអម្ចាស់កើតជារូបរាងពេលនេះហើយចូរនាំគ្នាប្រែចិត្តគំនិត
ហើយជឿលើដំណឹងល្អចុះ
បពិត្រព្រះយេស៊ូព្រះអង្គមានព្រះបន្ទូលទៅគេថា៖មនុស្សជាមិនត្រូវការពេទ្យទេ
មានតែអ្នកដែលមានជំងឺគេត្រូវការគ្រូពេទ្យបុណ្ណោះខ្ញុំមិនមែនរកមនុស្សសុចរិត
គឺខ្ញុំមករកមនុស្សបាបវិញ

៣៤៩- ព្រះបិតាស្រឡាញ់​យេីង

បន្ទរព្រះបិតាមានធម៌មេត្តាមានធម៌មេត្តាហើយស្រឡាញ់យើង
ព្រះបិតាមានធម៌មេត្តាព្រះបិតាស្រឡាញ់លោកា
ព្រះបិតាប្រទានព្រះបុត្រាព្រះបិតាស្រឡាញ់យើង

៣៥០- ព្រះពរ​តែងតាំង
(លំនាំបទ យើងរីករាយទទួលព្រះកុមារយេស៊ូ)

អបអរសប្បាយថ្ងៃព្រះជាម្ចាស់សព្វហឫទ័យប្រោសប្រទាន
លោកអភិបាលក្លាយជាគង្វាលដឹកនាំយើងខ្ញុំដើរក្នុងមាគ៌ា
របស់ព្រះគ្រីស្តជាអម្ចាស់
បន្ទរសូមលើកតម្កើងព្រះជាម្ចាស់នៃយើងជាព្រះបិតាព្រះធម៌មេត្តា
សូមអរព្រះគុណព្រះគ្រីស្តដ៏ឧត្តមប្រទានយើងខ្ញុំគង្វាលស្មោះស្ម័គ្រ។
អបអរសប្បាយថ្ងៃព្រះជាម្ចាស់ប្រោសប្រទានលោកអភិបាល
ប្រកាសបន្ទូលដឹកនាំគ្រប់គ្នារួមថ្វាយបូជាថ្វាយព្រះជាម្ចាស់
ជាព្រះបិតារបស់យើង
បន្ទរចូរយើងអបអរទះដៃយើងអបអរព្រះពរថ្លាថ្លៃនៃព្រះបិតា
ព្រះអង្គប្រទានឱ្យលោកថ្វាយបូជាប្រកាសបន្ទូលគ្រប់គ្នាហែតាម។

៣៥១- ព្រះមហាករុណាទិគុណ

ជាពេលអំណរពេលសន្តិភាពពោរពេញដោយសេរីភាពប្រាកដ        
ជាពេលដែលត្រូវបញ្ចប់គ្រប់ភាពរើសអើង
ជាពេលកែប្រែជាពេលសង្ឃឹមជាពេលដែល
យើងរួមគ្នាតែមួយជាពេលកសាងពិភពលោកទាំងមូល
បន្ទរនេះជាពេលអរព្រះគុណព្រះបិតា ព្រះបុត្រា ព្រះវិញ្ញាណជាមួយម៉ារី ជាមាតា
យើងច្រៀងសរសើរ
ចូរបើកដួងចិត្តថ្វាយព្រះម្ចាស់ហើយចាប់ផ្តើមយល់ពីសេចក្តីមេត្តា
ថាមនុស្សគ្រប់ជាតិគ្រប់សាសន៍ គឺជាបងប្អូននឹងគ្នាគ្មានកំពែង គ្មានខ្នោះឃ្នាង
គ្មានការគិតថាខ្លួនឯងជាធំពេលនេះយើងរួមគ្នាក្នុងព្រះរាជ្យព្រះម្ចាស់
គឺជាឆ្នាំព្រះមហាករុណាទិគុណ។
ជាពេលអធិដ្ឋាន ជាពេលសរសើរជាពេលទទួលព្រះរាជ្យព្រះម្ចាស់ជាពេលកែប្រែចិត្ត ឱ្យបរិសុទ្ធ
ជាពេលទុកចិត្ត ជាពេលបង្វែរបេះដូងទាំងឡាយដែលឃ្លាតចាកឆ្ងាយ 
ឱ្យវិលមកក្នុងរង្វង់ហត្ថាព្រះម្ចាស់

៣៥២- ព្រះយេស៊ូ ជាប្រភពទឹក

ព្រះយេស៊ូជាប្រភពទឹកដែលផ្តល់ជីវិត
សូមមេត្តាផ្តល់ទឹកនោះឱ្យខ្ញុំផង។

៣៥៣- ព្រះយេស៊ូគង់​នៅជាមួយ

ព្រះយេស៊ូគង់ជាមួយយើងនឹងមិនភ័យខ្លាចមិនភ័យខ្លាច ៗ
ព្រះយេស៊ូគង់ជាមួយយើងនឹងមិនភ័យខ្លាចយើងមានចិត្តក្លាហានៗៗ
ព្រះយេស៊ូគង់ជាមួយយើងនឹងមិនភ័យខ្លាចយើងមានចិត្តក្លាហាន។

៣៥៤- ព្រះយេស៊ូគ្រីស្តជាកម្លាំង

យើងមានព្រះយេស៊ូគ្រីស្ត ជាកម្លាំងរបស់យើង (៣ដង)
យើងមានព្រះយេស៊ូគ្រីស្ត ជាកម្លាំង ។
បន្ទរ- អា៎…. អា៎…. អា៎…. អា៎…. អា៎…. អា៎…. អា៎…. អាលេលូយ៉ា (៣ដង)
យើងមានព្រះគ្រីស្ត គង់ជាមួយយើង ។

៣៥៥- ព្រះយេស៊ូអេីយ !

ព្រះយេស៊ូអើយ! ព្រះយេស៊ូអើយ !  សូមប្រោសភ្នែកទូលបង្គំឱ្យបានភ្លឺផង។

៣៥៦- ព្រះវិញ្ញាណគង់សណ្ឋិត

ព្រះវិញ្ញាណ គង់សណ្ឋិត លើដួងចិត្តយើងខ្ញុំ យើងនឹង…..ដូចដាវីឌ…..(២ដង)
យើងនឹង….. យើងនឹង….. យើងនឹង….. ដូចដាវីឌ….. (២ដង)
(ច្រៀង….. រាំ….. ដើរ….. ញញឹម)

៣៥៧- ព្រះហឫទ័យសប្បុរស

ឱ!ព្រះជាម្ចាស់អើយ ព្រះអង្គពិតជាមាន ព្រះហឫទ័យសប្បុរស
លើសលប់មែនពេលខ្ញុំអស់កម្លាំង ព្រះអង្គយាងមករកខ្ញុំ។
ឱ!ព្រះគ្រីស្តជាព្រះអម្ចាស់ សូមប្រោសមេត្តា មនុស្សប្រុសស្រីដែលបាន
លាចាកពីលោកីយ៍ បានរស់ក្នុងនៃក្ដីស្រឡាញ់។

៣៥៨- ព្រះអង្គ​ត្រាស់​ហៅ

បន្ទរដោយព្រះអំណោយទានពីព្រះជាអម្ចាស់ ដឹកនាំកូន
ចូលក្នុងជីវិតត្រាស់ហៅជាបុត្រធីតាដ៏ជាទីស្រឡាញ់
ជាសាក្សីឱ្យទៅផ្សាយដំណឹងល្អ នេះជាជីវិត
កូនសូមថ្វាយព្រះអម្ចាស់សូមក្រាបវន្ទាស្មោះបម្រើព្រះអង្គ
សទ្ធាជ្រះថ្លាក្នុងជំនឿតែមួយសូមព្រះអង្គទ្រង់គង់នៅជាមួយយើង
កូនពិតជាអ្នកក្រខ្សត់កូនពិតជាអ្នកបម្រើដើម្បីឱ្យមនុស្សលោក
ស្គាល់ព្រះនាមព្រះជាម្ចាស់ព្រះអម្ចាស់អស់ពីដួងចិត្តកូនស្មោះពិត
ព្រះអង្គតែមួយ។
កូនពិតគ្រប់គ្រាដំណើរប្រកាសផ្សាយដំណឹងល្អដ្បិតព្រះអង្គជាជីវិត
សេចក្តីពិត ព្រះសង្គ្រោះព្រះម្ចាស់កូនសុខចិត្តរួមស្លាប់រស់ជាមួយព្រះអង្គ។
កូនពិតថ្វាយទាំងចិត្តកាយសច្ចាបូជាជីវិតដោយត្រូវរងទុក្ខរងភ័យ
និងបង្អាប់កិត្តិយសព្រះអម្ចាស់ នេះជាបំណងចង់រួមរស់ជាមួយព្រះអង្គ។
ព្រះអម្ចាស់កូនសូមអង្វរឱ្យកូនមានចិត្តសង្ឃឹមទោះបីយ៉ាប់យ៉ឺនទន់ខ្សោយ
មិនកែប្រែចិត្តគំនិតព្រះអម្ចាស់អស់មួយជីវិតកូនស្មោះ​ស្ម័គ្រដើរតាមព្រះអង្គ

៣៥៩- ព្រះអម្ចាស់មាន​តែមួយ

បន្ទរព្រះអម្ចាស់មានតែមួយៗជំនឿមានតែមួយៗពិធីជ្រមុជទឹកមានតែមួយៗ
ព្រះជាម្ចាស់មានតែមួយព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់
ព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។
ព្រះកាយមានតែមួយព្រះវិញ្ញាណក៏មានតែមួយដូចព្រះជាម្ចាស់
បានត្រាស់ហៅបងប្អូន ឱ្យមានសេចក្តីសង្ឃឹមតែមួយ

៣៦០- ព្រះអម្ចាស់មាន​ព្រះបន្ទូល

អាលេលូយ៉ា !អាលេលូយ៉ា !អាលេលូយ៉ា !
ព្រះអម្ចាស់មានព្រះបន្ទូលថាអស់អ្នកដែលនឿយហត់និងមានបន្ទុកធ្ងន់
ចូរមករកខ្ញុំខ្ញុំនឹងឱ្យអ្នករាល់គ្នាសម្រាក។
ព្រះយេស៊ូមានព្រះបន្ទូលថាគ្មាននរណាមានសេចក្តីស្រឡាញ់ខ្លាំងជាងអ្នក
ស៊ូប្តូរជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួន
ព្រះយេស៊ូមានព្រះបន្ទូលថាស៊ីម៉ូន អន់ដ្រេសូមអញ្ជើញមកតាមខ្ញុំ
ខ្ញុំតែងតាំងអ្នឱ្យអ្នកទៅជានេសាទមនុស្សវិញ
ព្រះយេស៊ូមានព្រះបន្ទូលថាចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា
ព្រមទាំងអង្វរព្រះអង្គប្រទានពរឱ្យគេផង
ព្រះយេស៊ូមានព្រះបន្ទូលថាអ្នកណាស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ហើយអនុវត្តតាមគឺអ្នកនោះមានសុភមង្គល
ព្រះយេស៊ូមានព្រះបន្ទូលថាអ្នកណាតម្កើងខ្លួននឹងត្រូវបន្ទាបចុះ
ឯអ្នកបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងឡើងវិញ

៣៦១- មហាសន្និបាត​លេីកទី ១៥

បងប្អូនធ្វើអ្វីក៏ដោយ ចូរធ្វើទាំងអស់ ដើម្បីលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះជាម្ចាស់។

៣៦២- ម៉ាថាយ ៥ៈ១៧

ខ្ញុំមិនមែនមក លុបបំបាត់ ធម្មវិន័យទេ គឺខ្ញុំមក ធ្វើឱ្យធម្មវិន័យ បានពេញលក្ខណៈ។

៣៦៣- មាន​​ព្រះ​យេស៊ូ​គ្រីស្ត​ជីវិត​យេីង​ចេះស្រឡាញ់

យើងជាយុវជន សូមឱ្យយើងចេះស្រឡាញ់ មានព្រះយេស៊ូគ្រីស្ត
ជីវិតយើងចេះស្រឡាញ់ ស្រឡាញ់ ស្រឡាញ់ ស្រឡាញ់ ស្រឡាញ់។

៣៦៤- មានសុភមង្គល​មែន

បន្ទរមានសុភមង្គលមែន(២ដង)
ស្រ្តីដែលបង្កើតលោកមានសុភមង្គលមែន
ព្រមទាំងបំបៅលោកមានសុភមង្គលមែន(បន្ទរ)។
អ្នកណាស្តាប់ព្រះបន្ទូលមានសុភមង្គលមែន
ហើយអនុវត្តតាមមានសុភមង្គលមែន(បន្ទរ)។

៣៦៥- យុវជនគឺជាទំពាំងស្នងឫស្សី

យុវជនគឺជាទំពាំងស្នងឫស្សី គឺជាសេចក្តីសង្ឃឹម សូមឱ្យយើងចេះជួយអ្នកដទៃ
ធ្វើអ្វីឱ្យចេះស្រឡាញ់ យើងរួបរួមគ្នាជាធ្លុងតែមួយ លើកស្ទួយ
ជួយអ្នកទន់ខ្សោយ សូមឱ្យយើងចេះផ្ញើជីវិតទៅព្រះគ្រីស្ត
គឺជាកម្លាំងរបស់យើង។

៣៦៦- យុវជនជាពន្លឺផែនដី

តើអ្នកមានឃើញទេ?តើអ្នកមានដឹងទេថាពិភពលោកងងឹត?
ចូរបើកភ្នែកឡើងចូរបើកចិត្តយើងមើលជុំវិញខ្លួន
ដែលមានភាពស្អប់តែព្រះវិញ្ញាណបំភ្លឺយើងគ្រប់គ្នា ។
យុវជនជាពន្លឺផែនដីចូរឱ្យពួកយើងនាំក្តីសង្ឃឹម
យុវជនជាអំបិលនៃមនុស្សចូរឱ្យពួកយើងនាំក្តីស្រឡាញ់ ។(២ដង)

៣៦៧- យេីង​ដេីរតាម​ព្រះអង្គ

យើងរួមគ្នាជាធ្លុងតែមួយធ្វើដំណើរទៅកាន់ព្រះបិតា
ស្រឡាញ់គ្នាតាមព្រះបន្ទូលពួកយើងជាបងប្អូន
បន្ទរយើងជួបជុំគ្នាក្នុងសេចក្តីស្រឡាញ់ព្រះជាម្ចាស់គង់ជាមួយយើង
ព្រះយេស៊ូគ្រីស្តនាំផ្លូវជីវិតយើងយើងដើរតាមព្រះអង្គ
ពេលទុក្ខព្រួយ ឬមានក្តីសុខយើងខ្ញុំសូមដើរតាមព្រះគ្រីស្ត
ផ្ញើជីវិតឱ្យព្រះគ្រីស្តដឹកនាំយើងដើរតាមព្រះអង្គ
ព្រះយេស៊ូគឺជាពន្លឺជួយបំភ្លឺជីវិតឱ្យយើង
ព្រះយេស៊ូជាក្តីសង្ឃឹមយើងដើរតាមព្រះអង្គ

៣៦៨- យេីងខ្ញុំសូម​លេីកត​ម្កើង​ព្រះជាម្ចាស់

យើងខ្ញុំសូមលើកតម្កើងព្រះជាម្ចាស់ (យើងខ្ញុំសូមលើកតម្កើងព្រះជាម្ចាស់)
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ (យើងខ្ញុំសូមអរព្រះគុណព្រះអង្គ)
អា…ម៉ែន អាលេលូយ៉ា។

៣៦៩- យេីងគិតដល់ជីវិត

យើងគិតដល់ជីវិត យើងរស់នៅឱ្យមានតម្លៃ អត្ថន័យនៃជីវិតវាសំខាន់
ចូររកផ្លូវមួយ ដើម្បីដើរទៅរកសុភមង្គល។

៣៧០- យេីងបាន​ស្រឡាញ់អ្នក

យើងបានស្រឡាញ់អ្នក  តាំងពីមុនអ្នកកើតមក  យើងបានតែងតាំងអ្នក
ឱ្យនាំព្រះបន្ទូល  ដល់មនុស្សគ្រប់ជាតិគ្រប់សាសន៍ ។

៣៧១- យេីងមាន​ព្រះគ្រីស្ត​ធ្វេីជាគំរូ

យើងមានព្រះគ្រីស្តធ្វើជាគំរូ យុវជនខិតខំតស៊ូដើរតាម
ទ្រង់មានចិត្តអាណិតមនុស្សគ្រប់ប្រាណ ជួយយើងឱ្យបានសុភមង្គល។
ចូរយើងដាក់ចិត្តជាអ្នកក្រខ្សត់ មានចិត្តអំណត់ ធ្វើជាគំរូ
បើស្រឡាញ់យើងត្រូវហ៊ានស៊ូប្តូរជីវិត ដើម្បីជួយមិត្តសម្លាញ់។

៣៧២- យេីងសូម​​ដេីរ

យើងខ្ញុំសូមដើរតាមព្រះយេស៊ូ  យើងសូមដើរតាមផ្លូវព្រះយេស៊ូគ្រីស្ត
ពេលយើងមានបញ្ហាព្រះអង្គមេត្តា  ជាកម្លាំងឱ្យយើងបានសេចក្តីសុខ (២ដង)
យើងនឹងប្រៀបដូចសត្វឥន្ទ្រីមាំមួន  ពេលមានខ្យល់ព្យុះខ្លាំងមិនដែលភ័យខ្លាច
មានកម្លាំងមាំមួន មានកម្លាំងតស៊ូ  យើងសូមដើរតាមផ្លូវព្រះយេស៊ូគ្រីស្ត។

៣៧៣- យេីងសូមជូនផ្កា

យើងសូមជូនផ្កាមួយនេះជាសេចក្តីស្រឡាញ់
សូមព្រះជាម្ចាស់ទ្រង់ប្រទានពរឱ្យយើងអរសប្បាយ
បន្ទរ-សូមឱ្យជីវិតបានជិតស្និទ្ធព្រះយេស៊ូគ្រីស្ត
សូមព្រះគ្រីស្តប្រទានពរសូមព្រះអង្គគង់ជាមួយ
សូមទ្រង់ជួយការពារ។
ឱ្យអាយុយឺនយូរសុខភាពមាំមួន
សូមព្រះគ្រីស្តប្រទានពរសូមព្រះអង្គគង់ជាមួយ
សូមទ្រង់ជួយការពារ។

៣៧៤- យើងខ្ញុំសូមអរព្រះគុណ

យើងខ្ញុំសូមអរព្រះគុណព្រះអម្ចាស់ ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ។

៣៧៥- រីករាយសាទរ

រីករាយស្វាគមន៍ស្វាគមន៍យើងសូមជូនផ្កា
ជូនលោកអភិបាលក្នុងសេចក្ដីស្រឡាញ់ព្រះគ្រីស្ត
រីករាយសាទរសាទរចូរយើងទះដៃសប្បាយចិត្តក្រៃ
ប្រុសស្រីលើកដៃជូនពរ ។
បន្ទរ ១សូមព្រះជាម្ចាស់ តាមថែរក្សាប្រទានប្រាជ្ញាសុខភាពមាំមួន
សូមព្រះបិតា និងព្រះបុត្រាទាំងព្រះវិញ្ញាណប្រទានពរសុខសាន្ត។
រីករាយសាទរសាទរយើងសូមជូនផ្កា
ជូនលោកឪពុកថ្លៃថ្លាក្នុងសេចក្ដីស្រឡាញ់ព្រះគ្រីស្ត
រីករាយសាទរសាទរចូរយើងទះដៃសប្បាយចិត្តក្រៃ
ប្រុសស្រីលើកដៃជូនពរ។
បន្ទរ ២សូមព្រះជាម្ចាស់ ការពារថែរក្សាព្រះសហគមន៍លូតលាស់ចម្រើន
សូមព្រះបិតា និងព្រះបុត្រាទាំងព្រះវិញ្ញាណប្រទានពរសុខសាន្ត។
រីករាយជួបជុំជួបជុំយើងព្រះសហគមន៍
យើងជាបងប្អូនរស់ក្នុងសេចក្ដីស្រឡាញ់ព្រះគ្រីស្ត
រីករាយសាទរជយោព្រះសហគមន៍
ថ្កុំថ្កើងរុងរឿងយើងជាគ្រួសារតែមួយ ។
បន្ទរ ៣សូមព្រះជាម្ចាស់ ព្រះធម៌មេត្តារក្សាការពារ បងប្អូនគ្រប់គ្នា
សូមព្រះបិតា និងព្រះបុត្រាទាំងព្រះវិញ្ញាណ ប្រទានពរសុខសាន្ត។

៣៧៦- រួមគ្នាកសាង​ព្រះសហគមន៍

រួមគ្នាកសាងព្រះសហគមន៍ៗ  រួមគ្នាកសាងព្រះសហគមន៍ៗ
យើងជាបុត្រធីតា របស់ព្រះជាអម្ចាស់ យើងជាបងប្អូនគ្នា យើងជាព្រះសហគមន៍។
ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា

៣៧៧- រួមជាមួយព្រះគ្រីស្ត

សូមជួយយើងខ្ញុំឱ្យចេះគិតគូរខំតស៊ូដើរតាមព្រះអង្គ
ទោះបីយ៉ាប់យ៉ឺនលំបាកប្រាណលុះដល់ឈើឆ្កាងបានរុងរឿង
ពេលថ្ងៃខ្ញុំធ្វើការហត់នឿយយប់មកដល់ហើយចិត្តខ្ញុំប៉ង
ចង់រួមជាមួយព្រះអង្គផងនេះជាបំណងដ៏ថ្លៃថ្លា
បន្ទររួមជាមួយព្រះយេស៊ូជាគំរូឱ្យយើងដើរតាម
រួមថ្វាយទៅកាន់ព្រះបិតាសូមទ្រង់មេត្តា មេត្តាយើងខ្ញុំ
សូមជួយយើងខ្ញុំឱ្យមានចិត្តត្រង់ជឿតែព្រះអង្គគ្រប់ពេលវេលា
សូមឱ្យយើងខ្ញុំ ចេះស្រឡាញ់គ្នាដូចជាព្រះបិតាស្រឡាញ់យើង

៣៧៨- រួមដំ​ណេីរ

នៅសម័យកាលនោះ គឺមានលោកប៉ូលក្លាហានមិនខ្លាចផ្សាយដំណឹងល្អ
ដល់ជនក្រីក្រ ទោះលំបាកកាយដើម្បីព្រះយេស៊ូ មិនស្តាយ
បន្ទាប់ពីលោកប៉ូល គឺអ្នកនឹងខ្ញុំយើងជាព្រះសហគមន៍កាតូលិក
រួមគ្នាតែមួយ យើងជាកម្លាំងកសាងព្រះសហគមន៍
បន្ទររួមដំណើរជាមួយសន្តប៉ូលនាំឱ្យគេស្គាល់ព្រះយេស៊ូ
រួមដំណើរជាមួយសន្តប៉ូលនាំមកនូវសន្តិភាព

៣៧៩- រួមដំ​ណេីរជាមួយសន្តប៉ូល

ព្រះសហគមន៍កាតូលិក មកពីទិសទីគ្រប់កន្លែង ភាពអង់អាចមានជាក់ស្តែង ហ៊ានស្រែកថាថ្លែងដំណឹងល្អ។
តាមរយៈសន្តប៉ូល ព្រះជាម្ចាស់ពោលប្រែគំនិត យើងទាំងអស់ គិតល្អល្អិត រួមនឹងសន្តប៉ូលនៅពេលនេះ។
បន្ទរចូរយើងរួមដំណើរជាមួយសន្តប៉ូល ដើម្បីនិទានជីវិតព្រះយេស៊ូ
ឱ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍ បានស្គាល់នូវសេចក្តីស្រឡាញ់របស់ព្រះអង្គ។
ចូរយើងរួមដំណើរជាមួយសន្តសិលា ដើម្បីនិទានជីវិតព្រះយេស៊ូ
ឱ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍ បានស្គាល់ធម៌មេត្តាករុណារបស់ព្រះអង្គ។
ចូរចាកចេញទៅប្រកាសផ្សាយ ដល់មនុស្សទាំងឡាយ នូវអំណរសិរីរុងរឿងព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ
សូមអរព្រះគុណព្រះអង្គដែលទ្រង់ប្រទានសន្តប៉ូល ឱ្យសហគមន៍កាតូលិកក្លាយទៅជាសាក្សីព្រះអង្គ។

៣៨០- រាំនិង​ច្រៀងសរ​សេីរព្រះជាម្ចាស់

លើកដៃស្តាំចេញទៅយកដៃស្តាំចូលមក
លើកដៃស្តាំចេញទៅចូលទៅបង្វិលខ្លួនមួយជុំ
ហើយចេញមករាំបន្តិចដើម្បីឱ្យយើងខ្ញុំញញឹម
ច្រៀងសរសើរព្រះជាម្ចាស់។
លើកដៃឆ្វេងចេញទៅយកដៃឆ្វេងចូលមក
លើកដៃឆ្វេងចេញទៅចូលទៅបង្វិលខ្លួនមួយជុំ
ហើយចេញមករាំបន្តិចដើម្បីឱ្យយើងខ្ញុំញញឹម
ច្រៀងសរសើរព្រះជាម្ចាស់។
លើកជើងឆ្វេងចេញទៅយកជើងឆ្វេងចូលមក
លើកជើងឆ្វេងចេញទៅចូលទៅបង្វិលខ្លួនមួយជុំ
ហើយចេញមករាំបន្តិចដើម្បីឱ្យយើងខ្ញុំញញឹម
ច្រៀងសរសើរព្រះជាម្ចាស់។
លើកជើងស្តាំចេញទៅយកជើងស្តាំចូលមក
លើកជើងស្តាំចេញទៅចូលទៅបង្វិលខ្លួនមួយជុំ
ហើយចេញមករាំបន្តិចដើម្បីឱ្យយើងខ្ញុំញញឹម
ច្រៀងសរសើរព្រះជាម្ចាស់។

៣៨១- លា​ហើយមិត្តសម្លាញ់

លាហើយ លាហើយ លាហើយមិត្តសម្លាញ់
លាហើយមិត្តសម្លាញ់ លាហើយ លាហើយ យើងនឹងជួបគ្នាទៀត យើងនឹងជួបគ្នាទៀត។ (២ដង)

៣៨២- លោក​យេស៊ូនេះ ដែលបងប្អូនបានឆ្កាង

លោកយេស៊ូនេះដែលបងប្អូនបានឆ្កាង
ព្រះជាម្ចាស់  បានតែងតាំងលោកឡើង  ជាព្រះអម្ចាស់និងជាព្រះគ្រីស្ត
ជាព្រះអម្ចាស់និងជាព្រះគ្រីស្ត។

៣៨៣- លោក​នេះជាបុត្រដ៏ជាទី​ស្រឡាញ់របស់​យេីង

លោកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង
ចូរស្តាប់ព្រះអង្គ (៣ដង) ចូរស្តាប់ព្រះអង្គចុះ។

៣៨៤- លោកតាអាប្រាហាំ

បន្ទរលោកតាអាប្រាហាំមានចៅច្រើននាក់ មានចៅច្រើននាក់
មានលោកតាអាប្រាហាំ យើងខ្ញុំជាចៅ និងអ្នកជាចៅ
សូមឱ្យយើងចេះស្រឡាញ់។
ដៃស្តាំ ដៃឆ្វេង។
ដៃស្តាំ ដៃឆ្វេង ជើងស្តាំ ជើងឆ្វេង។
ដៃស្តាំ ដៃឆ្វេង ជើងស្តាំ ជើងឆ្វេង កាច់ចង្កេះ រេក្បាល។

៣៨៥- វិន័យ ១- ១០

វិន័យទី១ត្រូវគោរពកោតខ្លាច ព្រះជាម្ចាស់ តែមួយព្រះអង្គគត់
វិន័យទី២កុំឆ្លាក់រូបអ្វី មកថ្វាយបង្គំ មកថ្វាយបង្គំ
វិន័យទី៣កុំយកព្រះនាម ព្រះជាម្ចាស់ ទៅស្បថឬទៅ បោកបញ្ឆោតគេឡើយ
វិន័យទី៤ត្រូវញែកថ្ងៃសៅរ៍ ថ្វាយបង្គំ ព្រះជាម្ចាស់
វិន័យទី៥ត្រូវគោរពកោតខ្លាច មាតាបិតា មាតាបិតា
វិន័យទី៦កុំសម្លាប់មនុស្ស
វិន័យទី៧កុំប្រព្រឹត្ត អំពើ ផិតក្បត់
វិន័យទី៨កុំលួចប្លន់គេ
វិន័យទី៩កុំពោលពាក្យកុហក
វិន័យទី១០កុំមានចិត្ត លោភលន់ឡើយ លោភលន់ឡើយ។

៣៨៦- វិន័យថ្មី ម៉ាកុសជំពូក ១២
(មក ១២,៣០)

យើងរួបរួមគ្នា ជាធ្លុងតែមួយ ដោយយើងមាន ព្រះយេស៊ូគ្រីស្ត
យើងចេះអត់ឱន យើងចេះជួយគ្នា ពុះពារឧបសគ្គ ទាំងឡាយ
យើងត្រូវស្រឡាញ់ ព្រះជាម្ចាស់ ដោយស្រឡាញ់ បងប្អូន
ជួយអ្នកក្រីក្រ អ្នកអស់សង្ឃឹម ធ្វើតាមព្រះបន្ទូល ព្រះជាម្ចាស់ ។

៣៨៧- សង្គហៈ

យើងរួមជាមួយគ្នា យើងជាកម្លាំងចិត្ត យើងជួយជីវិត លើកទឹកចិត្តអ្នកជំងឺ
ត្រូវស្រឡាញ់គេដូចបងប្អូនយើងបង្កើត មានមេត្តាធម៌ដល់អ្នកឈឺគ្រប់ៗគ្នា
យើងរាល់គ្នាជាបងប្អូន។

៣៨៨- សង់ផ្ទះ

១- មនុស្សឈ្លាសវៃ  សង់ផ្ទះនៅលើផ្ទាំងថ្ម (៣ដង) នៅពេលភ្លៀងបង្អុរចុះមក។
២- ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះ (៣ដង)
ផ្ទះនោះក៏មិនរលំដែរ។
៣- មនុស្សឆោតល្ងង់  សង់ផ្ទះនៅលើដីខ្សាច់ (៣ដង)
នៅពេលភ្លៀងបង្អុរចុះមក។
៤-ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះ (៣ដង)
ផ្ទះនោះក៏រលំបាក់បែក។

៣៨៩- សន្និបាត​ព្រះសហគមន៍

សនិ្នបាតៗ សន្និបាតព្រះសហគមន៍ យើងខ្ញុំមកសន្និបាត
ជាឱកាសដ៏ល្អ រួមគ្នាយើងជាកម្លាំង
កសាងព្រះសហគមន៍(៤ដង) ហូ……….
កសាងព្រះសហគមន៍(៣ដង)។

៣៩០- សូម​ផ្ញេីជីវិត

ព្រះជាម្ចាស់ យើងខ្ញុំសូមផ្ញើជីវិត សូមថ្វាយទាំងកាយទាំងចិត្ត
ជាមួយព្រះយេស៊ូ ព្រះយេស៊ូ។

៣៩១- សូម​ឱ្យចិត្ត​យេីងបានសុខសន្តិភាព

សូមឱ្យចិត្តយើងបានសុខសន្តិភាព (៤ដង)

៣៩២- សូម​លើកត​ម្កើង​ព្រះជាម្ចាស់

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាអម្ចាស់នៃយើង ព្រះបិតាប្រទានពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណមកយើង ក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានជ្រើសរើសយើង
ក្នុងអង្គព្រះយេស៊ូគ្រីស្ត តាំងពីមុនកំណើតពិភពលោកនេះមកម្ល៉េះ
ដើម្បីឱ្យយើងបានវិសុទ្ធ។ (២ដង)

៣៩៣- សូមជួយយក​ពែងទុក្ខលំបាក

ឱព្រះបិតា ព្រះអង្គអាច សម្រេច គ្រប់កិច្ច ការទាំង  
អស់បាន សូម ដកយកពែង ទុក្ខលំបាក នេះចេញ
ឱ្យឆ្ងាយ ពីកូនទៅ ប៉ុន្តែ សូមកុំតាម បំណងចិត្ត
កូនឡើយ គឺសូមឱ្យ បានសម្រេច តាមព្រះហឫទ័យ ព្រះអង្គវិញ

៣៩៤- សួស្តីថ្ងៃកំ​ណេីត

សួស្តីថ្ងៃកំណើតសួស្តីថ្ងៃកំណើតថ្ងៃជួបជុំមិត្តភក្តិឪពុកម្តាយបងប្អូន
សួស្តីថ្ងៃកំណើតសួស្តីថ្ងៃកំណើតរំឭកដល់ថ្ងៃកំណើតថ្ងៃសិរីសួស្តី
កុំគិតថាខ្លួនចាស់ត្រូវផ្លាស់គំនិតថ្មីខ្ញុំសូមជូនពរជ័យឱ្យជួបតែក្តីសុខ
សូមប្រាជ្ញាឆ្លាតវៃសុខភាពល្អប្រពៃអាយុវែងថ្លាថ្លៃប្រាថ្នាអ្វីបានសម្រេច
មានកម្លាំងមាំមួនជួបជួនតែសប្បាយទាំងផ្លូវចិត្តនិងកាយឥតខ្វល់ខ្វាយចិន្តា
ពេលគេងសុបិនល្អពេលធ្វើចរាចរណ៍ជួបតែសុខបវរជានិច្ចនិរន្តរ៍ទៅ

៣៩៥- សេរីភាពពិត​ប្រា​កដ

ព្រះគ្រីស្ត!  ព្រះគ្រីស្ត!  ព្រះគ្រីស្ត!  ព្រះគ្រីស្តបានរំដោះយើង  (២ដង)
    ឱ្យមានសេរីភាពពិតប្រាកដ។

៣៩៦- អូ អូ អូ យុវជនយុវនារី

អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ
យុវជន យុវនារីជីវិតយើងមានតម្លៃ ព្រះបិតាទ្រង់សព្វព្រះទ័យឱ្យយើងជាបុត្រធីតា
សូមឱ្យយើងរួបរួមគ្នា យើងសុទ្ធតែជាបងប្អូន ដោយមានព្រះយេស៊ូគ្រីស្ត
ព្រះអង្គទ្រង់ជាគំរូ ព្រះអង្គទ្រង់គង់ជាមួយ ទ្រង់ជួយឱ្យយើងស្រឡាញ់
អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ អូ។

៣៩៧- អបអរសាទរឆ្នាំព្រះមហាករុណាទិគុណ

អបអរសាទរចូលឆ្នាំមហាករុណាទិគុណឆ្នាំដ៏វិសុទ្ធ
ឆ្នាំសែនរីករាយដែលព្រះជាម្ចាស់ក្នុងក្ដីករុណាដ៏សែនលើសលប់ប្រទានឱ្យយើង
អបអរសាទរខួបពីរពាន់ឆ្នាំដែលព្រះបិតាចាត់ព្រះបុត្រាឱ្យ មករួមរស់ប្រោសលោះមនុស្សលោក
ថែមទាំងប្រទានព្រះវិញ្ញាណវិសុទ្ធឱ្យគ្រប់គ្នា។

ចូរកោតសរសើរចូរលើកតម្កើង ចូរអរព្រះគុណព្រះធម៌មេត្តានៃព្រះជាម្ចាស់
ឆ្នាំសែនសប្បាយ ឆ្នាំដ៏វិសុទ្ធ ចូរយើងបើកចិត្ត ទទួលធម៌មហាមេត្តាករុណា
ពីព្រះជាម្ចាស់ ហើយចូរសម្តែងចិត្តមេត្តាធម៌ចំពោះបងប្អូនគ្រប់ជាតិគ្រប់សាសន៍។
ចូរកោតសរសើរចូរលើកតម្កើង ចូរអរព្រះគុណព្រះធម៌មេត្តានៃព្រះជាម្ចាស់
ឆ្នាំមហាករុណា ចូរយើងប្ដេជ្ញា ផ្សាយធម៌មេត្តា ផ្ដល់ក្ដីសង្ឃឹមដល់អ្នកមានទុក្ខ
អ្នកគេជិះជាន់ អ្នកជាប់ឃុំឃាំង អ្នកគ្មានទីពឹងផ្សះផ្សាសត្រូវ ឱ្យជានាគ្នា។
ចូរកោតសរសើរចូរលើកតម្កើង ចូរអរព្រះគុណព្រះធម៌មេត្តានៃព្រះជាម្ចាស់
ចូរកោតសរសើរ ចូរអរព្រះគុណ ព្រះម្ចាស់ត្រៃអង្គ ព្រះវរបិតាព្រះរាជបុត្រា
ព្រះវិញ្ញាណវិសុទ្ធ ដ្បិតធម៌មេត្តា ករុណាព្រះអង្គស្ថិតស្ថេរ អស់កល្បរៀងរហូតអើយ។

៣៩៨- “អប្បា!”

“អប្បា!”  “អប្បា!”  “អប្បា!”
បងប្អូន  បានទទួល  ព្រះវិញ្ញាណ
ដែលធ្វើ ឱ្យបងប្អូន  ទៅជា  បុត្រធីតា  របស់ ព្រះជាម្ចាស់
ដោយសារ  ព្រះវិញ្ញាណនេះ  យើង  បន្លឺសំឡេង  ឡើងថា
“អប្បា!”  “អប្បា!”  “អប្បា!”

៣៩៩- អរគុណព្រះជាម្ចាស់ចំ​ពោះ​លេាកអភិបាលរបស់​យើង

យើងទាំងអស់អញ្ជើញមក អរព្រះគុណព្រះជាម្ចាស់ ដល់លោកអភិបាល
យើងថែរក្សាកូនចៀមព្រះអម្ចាស់ ឱ្យយើងដើរតាមព្រះយេស៊ូគ្រីស្ត
យើងរួមចិត្តជាមួយលោកអភិបាល ដោយយើងស្រឡាញ់អស់បងប្អូន
ធ្វើតាមបន្ទូលរបស់ព្រះជាម្ចាស់។

៤០០- អាលេលូយ៉ា! ព្រះបន្ទូលជាពន្លឺ

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា
ព្រះយេស៊ូគ្រីស្តមានព្រះបន្ទូលច្បាស់ថា៖ ខ្ញុំនេះហើយជាអាហារផ្ដល់ជីវិត
អ្នកមករកខ្ញុំលែងឃ្លានទៀតឯអ្នកណាដែលជឿលើខ្ញុំ លែងស្រេកទៀតដែរ។
ព្រះយេស៊ូគ្រីស្តជាគង្វាលដ៏ប្រសើរ!ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ
ចៀមនោះក៏ស្គាល់ព្រះអង្គដែរ ព្រះអង្គបានស៊ូប្តូរព្រះជន្ម ដើម្បីចៀមព្រះអង្គ។
ព្រះយេស៊ូគ្រីស្តមានព្រះបន្ទូលច្បាស់ថា៖ ខ្ញុំទុកសេចក្តីសុខសាន្តឱ្យអ្នក
សេចក្តីសុខសាន្តខ្ញុំផ្តល់ឱ្យ មិនដូចសេចក្តីសុខសាន្តមនុស្ស កុំភ័យខ្លាចឡើយ។
ព្រះយេស៊ូគ្រីស្តមានព្រះបន្ទូលថា៖ វិន័យរបស់ខ្ញុំមានដូចតទៅ
គឺអ្នករាល់គ្នាស្រឡាញ់គ្នា ទៅវិញទៅមក ដូចខ្ញុំស្រឡាញ់អ្នករាល់គ្នា។
ព្រះយេស៊ូគ្រីស្តមានព្រះបន្ទូលថា៖ ខ្ញុំជាពន្លឺបំភ្លឺមនុស្សលោក
អ្នកណាតាមខ្ញុំនោះអ្នកមិន ដើរក្នុងសេចក្តីដែលងងឹត គឺពន្លឺនាំជីវិត។
ព្រះយេស៊ូគ្រីស្តមានព្រះបន្ទូលច្បាស់ថា ៖ ខ្ញុំហ្នឹងហើយប្រោសមនុស្សឱ្យ
រស់ឡើងវិញ អ្នកជឿលើខ្ញុំទោះបីស្លាប់ ក៏នឹងបានរស់ជាមិនខាន ដ្បិតអ្នកបានជឿ។

៤០១- អ្នក​ជឿ​ដោយឥតបាន​ឃេីញខ្ញុំ

អ្នកជឿមកពីអ្នកបានឃើញខ្ញុំ  អ្នកណាជឿដោយឥតបានឃើញសោះ
អ្នកនោះមានសុភមង្គលហើយ  អ្នកនោះមានសុភមង្គលហើយ។

៤០២- អ្នកណាកាន់តាម​ព្រះបន្ទូល​ព្រះ​អង្គ

អ្នកណាដែលកាន់តាមព្រះបន្ទូលព្រះអង្គ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់
ពិតជាស្ថិតនៅនោះ អ្នកនោះគ្រប់លក្ខណៈ។

៤០៣- អ្នកណាស្តាប់

អ្នកណាស្តាប់ អ្នកណាស្តាប់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់
អនុវត្តតាម អនុវត្តតាម អ្នកនោះហើយមានសុភមង្គលមែន។

៤០៤- អ្នកណាអង្វររក​ព្រះនាម

អ្នកណាអង្វររកព្រះនាមរកព្រះនាមព្រះអម្ចាស់
អ្នកនោះនឹងបានទទួលការសង្គ្រោះរបស់ព្រះអង្គ
ឱ្យគេអង្វររកព្រះអង្គរកព្រះអង្គដូចម្តេចកើត
ព្រោះគេមិនទាន់បានជឿៗព្រោះគេមិនដែលឮពីព្រះបន្ទូល
ឱ្យគេឮព្រះបន្ទូលឮព្រះបន្ទូលយ៉ាងដូចម្តេចកើត
បើគ្មាននរណាប្រកាសៗឱ្យគេឮពីព្រះបន្ទូល
ឱ្យមានអ្នកប្រកាសអ្នកប្រកាសយ៉ាងដូចម្តេចកើត 
ព្រោះគ្មានអ្នកចាត់ឱ្យទៅប្រកាសបន្ទូលរបស់ព្រះអង្គ
សូមព្រះអង្គចាត់យើងខ្ញុំចាត់យើងខ្ញុំឱ្យទៅប្រកាស
ឱ្យគេស្គាល់ព្រះនាមៗព្រះអម្ចាស់ជាព្រះសង្គ្រោះ

៤០៥- អំណរគុណក្នុងការត្រាស់​ហៅ

សូមអរព្រះគុណព្រះជាម្ចាស់កូនប្រកាសស្ម័គ្រមួយជីវិត
ការត្រាស់ហៅក្នុងសេចក្ដីពិតដែលទ្រង់អាណិតប្រោសប្រទាន។
ទាំងចិត្តកាយថ្វាយព្រះអង្គប្រាជ្ញាផូរផង់និងគំនិត
ស្មារតីស្ម័គ្រស្មោះអស់ពីចិត្តនេះជាជីវិតកូនប្រាថ្នា។
បន្ទរព្រះអង្គស្រឡាញ់កូនខ្លាំងណាស់ ឱព្រះជាម្ចាស់កូនត្រេកអរ
ស្ម័គ្រប្រកាសផ្សាយដំណឹងល្អ សូមទ្រង់គង់នៅជាមួយកូន។
សូមទ្រង់បណ្ដុះភាពក្រខ្សត់ទាំងទ្រព្យសម្បត្តិទាំងស្មារតី
ភាពក្រនាំចិត្តកូនភក្ដីបម្រើម្ចាស់ថ្លៃដោយអំណរ ។
សូមទ្រង់ប្រទានភាពសាមញ្ញមិនឈ្នះមិនចាញ់មិនវៀចវេរ
សាមញ្ញនាំកូនឥតងាករេឆ្ពោះត្រង់ទៅរកព្រះជាម្ចាស់។
សូមទ្រង់បង្ហូរភាពសប្បុរសធ្វើអ្វីទាំងអស់មិនគិតថ្លៃ
មិនវាស់មិនរាប់មិនកេងគៃបម្រើបងប្អូនគ្រប់ទិសទី។
កូនសូមទូលអង្វរព្រះអង្គកូនសូមយកទ្រង់ជាទីពឹង
មានព្រះរូបកូនមានលំនឹងជីវិតទាំងស្រុងថ្វាយព្រះអង្គ។

៤០៦- អំបិល និងពន្លឺ

អំបិល ពន្លឺ (២ដង)
អ្នករាល់គ្នាជាអំបិលសម្រាប់មនុស្សលោក អ្នករាល់គ្នាជាពន្លឺ
សម្រាប់បំភ្លឺមនុស្សលោក។ (២ដង)

៤០៧- អុះឱប្រជាជនទាំងឡាយ

អុះឱប្រជាជនទាំងឡាយព្រះជាម្ចាស់បានត្រាស់ហៅយើង
ឱ្យសម្តែងធម៌មេត្តាករុណាចំពោះមនុស្សទាំំងឡាយ
ចូរទៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល
ហើយប្រព្រឹត្តអំពើនោះដោយសច្ចៈយុត្តិធម៌
បន្ទរទោះជាមានឧបសគ្គកុំអួលអាក់កុំភ័យព្រួយ
មានព្រះម្ចាស់គង់ជាមួយព្រះអង្គជួយថែរក្សា

៤០៨- “ឱព្រះបិតាអេីយ!”

“ឱព្រះបិតាអើយ! សូមអាណិតអាសូរ កូនដែលជាអ្នកបាប សូមអាណិតកូនផង”

៤០៩- ឱ ! ព្រលឹងខ្ញុំ ចូរក្រាបបង្គំ

បន្ទរឱ! វិញ្ញាណខ្ញុំចូរក្រាបបង្គំសរសើរព្រះជាម្ចាស់ឱ! ខ្លួនប្រាណខ្ញុំចូរនឹកព្រះជាម្ចាស់
គោរពសំពះសរសើរព្រះអង្គគោរពសំពះសរសើរព្រះអង្គ
ព្រះជាម្ចាស់រំដោះឱ្យខ្ញុំរួចអស់ពីក្តីសៅហ្មងឱ្យរួចពីស្លាប់
អំពើឆ្គាំឆ្គងខុសព្រះបំណងទ្រង់តែងមេត្ត្កា
ទ្រង់តែងសម្រេចបំណងដូចម្តេចដែលខ្ញុំប្រាថ្នាទ្រង់ឱ្យខ្ញុំមាន
កម្លាំងខ្លាំងក្លាព្រមទាំងកាយាមាំមួនបវរ
ព្រះជាម្ចាស់លោកីយ៍ទ្រង់មានហប្ញទ័យសប្បុរសអស្ចារ្យទ្រង់តែងសន្តោស
ប្រណីករុណាដល់ជនលោកាពុំដែលក្រោធឡើយ
ព្រះម្ចាស់ពុំធ្វើតបនឹងអំពើដែលយើងធ្វើហើយមិនផ្តន្ទាទោស
តាមកំហុសឡើយយើងមិនកន្តើយសូមក្រាបវន្ទា
ផ្ទៃមេឃទូលាយធំធេងខ្ពស់ធ្ងាយពីផែនពសុធារីឯហប្ញទ័យ
ដែលទ្រង់មេត្តាធំឥតឧបមាដូចមេឃនិងដី
ឪពុកម្តាយមានចិត្តអាសូរអាណិតកូនចៅយ៉ាងណាព្រះម្ចាស់ស្រឡាញ់
អស់ជនលោកាដែលកោតចេស្ត្កាក៏យ៉ាងដូច្នោះ

៤១០- ឱ ! មនុស្ស​អេីយ

(មីកា ៦,៨)

ឱ ! មនុស្សអើយ (២ដង)គេបានប្រៀនប្រដៅប្រៀនប្រដៅអ្នកឱ្យស្គាល់ការល្អ
ព្រះអម្ចាស់ (២ដង)សព្វព្រះហឫទ័យ (២ដង)ឱ្យអ្នកតាមយុត្តិធម៌
សេចក្តីស្រឡាញ់ភាពស្មោះត្រង់ (២ដង)យកចិត្តទុកដាក់តាមមាគ៌ានៃព្រះរបស់អ្នក

៤១១- ទំនុកត​ម្កេីងរបស់នាងយូឌីត

(បទពាក្យ ៨)

ឱ ! ព្រះជាម្ចាស់យើងខ្ញុំគោរពរាល់ពេលថ្ងៃយប់យើងសូមបង្គំ
ព្រោះទ្រង់ពិតជាមានឫទ្ធិឧត្តមរុងរឿងសុខុមល្បីល្បាយខ្ពង់ខ្ពស់
យើងសូមច្រៀងថ្វាយបទចម្រៀងថ្មីសូមទ្រង់ប្រណីហើយជួយរំដោះ
នេះពិតចម្រៀងសូរសៀងពិរោះយើងច្រៀងដោយស្មោះអស់ពីដួងចិត្ត
តេជានុភាពខ្ពង់ខ្ពស់ពេកក្រៃសិរីជោគជ័យរុងរឿងពេកពិត
ឈ្នះសត្រូវផងទាំងឆ្ងាយទាំងជិតពុំអាចស្ថេរស្ថិតជិតព្រះដំណើរ
ព្រះម្ចាស់បង្កើតសត្វលោកទាំងឡាយចូរមកក្រាបថ្វាយបង្គំបម្រើ
ចូរគាល់ព្រះអង្គទាំងកោតសរសើរដល់រាជដំណើរដ៏សុខក្សេមក្សាន្ត
ទ្រង់មានបន្ទូលតែមួយព្រះឱស្ឋនោះសត្វលោកផុសកើតឡើងភ្លាមបាន
អ្នកដែលកោតខ្លាចទ្រង់តែងប្រោសប្រាណរក្សាឱ្យបានជីវិតគង់វង្ស
សក្ការបូជាពុំអាចមកផ្ទឹមស្មើក្តីសង្ឃឹមអ្នកខ្លាចព្រះអង្គ
អ្នកដែលកោតខ្លាចទ្រង់មិនបោះបង់ទុកចោលឱ្យលង់នៅលើលោកា
សូមជួយយើងឱ្យរួចពីសត្រូវដែលរារាំងផ្លូវនៃយើងរាល់គ្នា
ព្រះម្ចាស់នាំយើងឱ្យស្តាល់មាគ៌ាទៅកាន់វិមាននៃស្ថានបរមសុខ
ឱ ! ព្រះបិតាយើងសូមថ្វាយពរនិងថ្វាយអំណរដល់ព្រះឯកបុត្រ
និងព្រះវិញ្ញាណមានឫទ្ធិបំផុតល្បីល្បាញវិសុទ្ធអស់កាលជានិច្ច

៤១២- ទំនុកត​ម្កេីងរបស់​លោកម៉ូសេ

(បទពាក្យ ៧)

ឱ ! ផ្ទៃមេឃអើយសូមស្តាប់ខ្ញុំថ្លាថ្លែងពោលជម្រាបដំណឹង
ទាំងផែនដីផងសូមប្រៀបប្រុងត្រចៀកត្រាប់ត្រង់ស្តាប់ខ្ញុំពោល
ពាក្យប្រៀនប្រដៅខ្ញុំប្រៀបបាននឹងភ្លៀងឥតស្រាន្តឈើដុះថ្គោល
បណ្តាំខ្ញុំដូចទឹកសន្សើមដូចភ្លៀងរលឹមស្មៅលាស់លា
ចូរយើងត​ម្កេីងឡើងឱ្យខ្ពស់នាមព្រះអម្ចាស់អ្នករាល់គ្នា
អ៊ីស្រាអែលអើយតោងស្គាល់ថាព្រះអង្គមហាខ្ពង់ខ្ពស់ក្រៃ
ព្រះអម្ចាស់ប្រៀបបាននឹងថ្មសិលាបវរមាំប្រពៃ
ទ្រង់ពិចារណារិះគិតច្នៃកិច្ចការអ្វីៗទ្រង់ប្រព្រឹត្ត
បានល្អប្រសិទ្ធពេញលក្ខណៈថ្លៃប្រសើរជាក់គ្មានរខិត
ព្រះអង្គសម្រេចសុទ្ធវិចិត្រត្រឹមត្រូវល្អពិតឥតថ្កោលបាន
តែអ្នករាល់គ្នាជាមនុស្សខិលខូចទាស់រប៉ិលចិត្តសាមាន្យ
បង្អាប់ព្រះនាមថ្លៃកល្យាណលែងបានជាបុត្រធីតាហោង
ជនលីលាឥតប្រាជ្ញាអើយម្តេចធ្វើរំភើយមិនគិតសង
គុណព្រះអង្គថ្លៃពេកកន្លងតោងគិតផ្គូរផ្គងនឹកគយគន់
ចូរនឹកចាំពីសម័យចាស់បុរាណប្តូរផ្លាស់កុំនឹកស្មាន
ចូរសួរម៉ែពុកមើលតាមដានឱ្យគាត់និទានប្រាប់សព្វគ្រប់
និទានអំពីព្រះខ្ពង់ខ្ពស់ព្រះនាមពិរោះទាំងថ្ងៃយប់
ទ្រង់ចែកផែនដីឱ្យគេទប់លើកភ្លឺទំនប់ស្រែចម្ការ
និទានអំពីព្រះអង្គញែកមនុស្សខ័ណ្ឌចែកដាច់ពីគ្នា
អំពីព្រះអង្គគូសសីមាព្រំដែនខ័ណ្ឌខាមិនឡូកឡំ
ព្រះអង្គប្រទានតាមចំនួនឱ្យសមបានសួនមិនបង្ខំ
គ្នាតិចឱ្យតិចមិនបន្លំគ្នាច្រើនឧត្តមឱ្យល្វឹងល្វើយ
តែព្រះអម្ចាស់ជ្រើសត្រកូលយ៉ាកុបបណ្តូលមិនព្រងើយ
ធ្វើជាប្រជាជនផ្ទាល់ហើយទ្រង់ការពារគេឱ្យសុខសាន្ត
១០ព្រះអម្ចាស់ទ្រង់ចោលព្រះនេត្រឃើញពាសរកេតរហោស្ថាន
រកូតពាសវាលដូចតិរិច្ឆានវេទនាឥតបានសុខជួបជុំ
តែព្រះអង្គថែរក្សាគេចំនួនឡើងទ្វេទ្រង់អប់រំ
ការពារក្រសោបឱបគ្រលំបីដូចដួងកែវព្រះនេត្រា
១១ព្រះអង្គការពារ និងណែនាំឱ្យដើរត្រង់ចំផ្លូវសាស្តា
ដូចសត្វឥន្ទ្រីជាបក្សាត្រដាងស្លាបបាំងកូនកល្យាណ
១២មានតែព្រះម្ចាស់មួយព្រះអង្គព្រះហស្តខែងខ្លាំងណែនាំបាន
គ្មានព្រះឯណាមកប្រទានឱ្យគេសុខសាន្តដូចព្រះម្ចាស់
១៣ឱ ! ជនជាតិអ៊ីស្រាអែលអើយអ្នកធ្វើព្រងើយឆាប់ភ្លេចណាស់
បំភ្លេចសិលាគួរអាម៉ាស់មិនគួរច្នេះសោះអ្នកកម្សត់
១៤ព្រះអម្ចាស់ទតឃើញដូច្នេះទ្រង់ព្រះតម្រិះខំទប់អត់
ទ្រាំមិនបានខ្ញាល់ឡើងញ័រមាត់ដេញកម្ចាយអត់ឥតមានសល់
១៥ព្រះអង្គមានព្រះបន្ទូលថាយើងលែងការពារទាំងលែងខ្វល់
យើងចាំមើលគេនឹងរចល់កើតទុក្ខអំពល់ឬយ៉ាងណា
ពួកនេះមានចិត្តមិនស្មោះត្រង់វៀចវេរខ្វេខ្វង់ឥតឧបមា
ទុកចិត្តមិនបានគ្មានខ្លឹមសារកូនឥតបានការសែនចង្រៃ
១៦គេមើលងាយយើងទៅគោរពបម្រើសព្វគ្រប់ព្រះក្លែងក្លាយ
ឆ្លាក់រូបធ្វើព្រះមកកៀកកាយទុកបង្គំថ្វាយលុតឱនក្រាប
ដូច្នេះយើងនឹងមើលងាយគេឥតមានរារេវាយស្រប៉ាប
ឱ្យគេដួលដេករេស្រប៉ាបដោយប្រើពួកទាបទៅវាយជួស
ប្រើអ្នកល្ងង់ខ្លៅវាយកម្ទេចចាប់វាយចាប់ញេចស្លាប់របួស
ដាក់ទោសឱ្យធ្ងន់ឥតស្រណោះធ្វើបាបទាំងអស់ឥតប្រណី
១៧យើងនឹងបំផ្លាញឱ្យម៉ដ្ឋខៃវិនាសក្សិណក្ស័យពីផែនដី
កុំឱ្យសល់ម្នាក់ទោះប្រុសស្រីកុំឱ្យអ្នកណានឹកឃើញឡើយ
១៨តែម៉្យាងនឹកខ្លាចខ្មាំងសត្រូវយល់ឃើញខុសផ្លូវមិនកន្តើយ
បែរមើលងាយយើងធ្វើព្រងើយហើយវាពោលថាពួកវាខ្លាំង
វាថាវាប្រើពលវាផ្ទាល់វាយឈ្នះបានផលក្នុងចម្បាំង
គ្មានព្រះឯណាជួយតតាំងប្រគល់ពួកនេះឱ្យវាទេ
១៩ជនជាតិអ៊ីស្រាអែលវង្វេងស្មារតីភ្លាត់ភ្លាំងពីបុព្វេ
មោហ៍បាំងបិទជិតដើររារេមិនអាចយល់ទេច្រឡំភ័ន្ត
២០បើខ្មាំងតែម្នាក់ដេញកម្ចាត់អ៊ីស្រាអែលរត់បោលវាល់ពាន់
បើខ្មាំងពីរនាក់មកជិះជាន់អ៊ីស្រាអែលម៉ឺននាក់ផាស់ក្រញាំ
នេះមកពីដុំសិលាការ-ពារពួកគេថាលក់ប្រចាំ 
សិលាបញ្ជូនឈប់ថែទាំឱ្យខ្មាំងចិញ្ច្រាំតាមចិត្តគេ
២១តែព្រះអង្គមានការសម្ងាត់ទ្រង់នឹងកម្ចាត់ខ្មាំងរិះរេ
ខ្មាំងត្រូវអន្តរាយស្លាប់ដាសដេរមានទុក្ខត្រូវវេទនាក្រៃ
២២ដ្បិតព្រះអម្ចាស់ទ្រង់អាសូរប្រជាជនថ្ងូរទ្រង់វិនិច្ឆ័យ
អាណិតបម្រើមិនឱ្យក្ស័យទោះមានទោសពៃរ៍ទ្រង់សន្តោស
២៣ចូរអ្នករាល់គ្នាទទួលស្គាល់កុំនឹកពិភាល់ត្រូវជាខុស
គឺយើងនេះហើយប្រណីប្រោសជាព្រះអម្ចាស់តែមួយគត់
គ្មានព្រះឯណាក្រៅពីយើងបំផ្លាញរំលើងតែអត់ធ្មត់
ប្រទានជីវិតមិនឱ្យខ្សត់របួសប្រាកដថែឱ្យជា
២៤យើងសំលៀងដាវបម្រុងជាប់វិនិច្ឆ័យកាប់កប់មនុស្សម្នា
ដែលហ៊ានប្រឆាំងចិត្តពាធាយើងមិនរុញរាធ្វើបាបធ្ងន់

៤១៣- ទំនុកត​ម្កេីង​លេខ ២៣ (២២)

(បទកាកគតិ)

ព្រះអង្គទ្រង់ប្រោសមេត្តាសន្តោសគ្មានលោះមួយគ្រា
ទ្រង់បានប្រទាននូវភោជន៍អាហារឱ្យខ្ញុំសុខា
នៅក្បែរព្រះអង្គ
ព្រះអង្គទ្រង់ជួយណែនាំលើកស្ទួយនិងជួយតម្រង់
តាមគន្លងធម៌ដ៏ល្អត្រចង់ព្រះនាមព្រះអង្គ
បានល្បីថ្កើងថ្កាន
ទោះបីរូបខ្ញុំជួបអន្តរាយធំទាំងអម្បាលម៉ាន
ក៏មិនខ្លាចដែរដ្បិតរូបខ្ញុំមានព្រះជួយឱ្យបាន
សុខសាន្តនិរន្តរ៍
ខ្ញុំសែនរីករាយក្រាបបង្គំថ្វាយថ្លែងអំណរគុណ
ដ្បិតទ្រង់ប្រទានឱ្យឈ្នះទុរជនជានិច្ចនិរន្តរ៍
គ្រប់កាលទាំងអស់
ព្រះអង្គតែផ្តល់សុភមង្គលដោយក្តីសប្បុរស
ខ្ញុំសូមគោរពបម្រើដោយស្មោះរហូតដល់អស់
អាយុសង្ខារ
រាល់ពេលថ្ងៃយប់ខ្ញុំជ្រកក្រោមម្លប់នៃព្រះចេស្តា
ក្រោមព្រះបារមីប្រណីមេត្តាវិសេសថ្លៃថ្លា
របស់ព្រះអង្គ
សិរីជោគជ័យបវរសួស្តីរុងរឿងត្រចង់
សូមថ្វាយបង្គំឆ្ពោះព្រះត្រៃអង្គទ្រង់គង់យូរលង់
អស់កល្បជានិច្ច

៤១៤- ទំនុកត​ម្កេីង​លេខ ៣៤ (៣៣)

(បទពាក្យ ៨)

ខ្ញុំសូមលើកត​ម្កេីងតម្កល់កោតសរសើរដល់ព្រះម្ចាស់លោកា
ហើយមាត់ខ្ញុំពោលសរសើរចេស្តារាល់ពេលវេលាជារៀងដរាប
ចិត្តខ្ញុំត​ម្កេីងព្រះជាម្ចាស់សូមឱ្យឮច្បាស់ដល់អ្នកសុភាព
និងបានសប្បាយរីករាយដរាបបានជ្រួតជ្រាបពីព្រះឫទ្ធា
សូមអរសាទរថ្វាយព្រះអម្ចាស់ប្រសើរក្រៃណាស់នៅលើលោកា
ចូរអរសាទរនឹងយើងរាល់គ្នាត​ម្កេីងនាមារបស់ព្រះអង្គ
ខ្ញុំខំស្វែងរកព្រះម្ចាស់លោកាហើយទ្រង់មេត្តាបំពេញបំណង
ទ្រង់រំដោះខ្ញុំពីក្តីសៅហ្មងនិងអន្តរាយសព្វគ្រប់ប្រការ
អស់អ្នកជឿជាក់លើព្រះអង្គសង្ឃឹមលើទ្រង់រាល់ពេលវេលា
និងត្រេកអរសប្បាយក្នុងដួងចិន្តាគ្មានអ្វីដែលថាគួរខ្មាសអៀនឡើយ
ទ្រង់ព្រះសណ្តាប់អ្នកទុរគតជនដែលកម្សត់រស់គ្មានកោះត្រើយ
ទ្រង់ជួយរំដោះឱ្យបានល្ហែល្ហើយឱ្យជាសះស្បើយពីទុក្ខទាំងឡាយ
ព្រះជាម្ចាស់ទ្រង់ជួយការពារនិងជួយរក្សាឱ្យបានសប្បាយ
ចំពោះអស់អ្នកទាំងពួងទាំងឡាយដែលកោតថ្វាត់ថ្វាយគោរពព្រះអង្គ
ចូរពិចារណាថាព្រះជាម្ចាស់សប្បុរសពេកណាស់បរិសុទ្ធឥតហ្មង
អស់អ្នកដែលពឹងផ្អែកលើព្រះអង្គបានសុខកន្លងឥតក្តីទុក្ខា
ឱ ! ប្រជារាស្ត្រនៃព្រះជាម្ចាស់ចូរក្រាបសំពះដោយស្មោះចិន្តា
ដ្បិតអ្នកគោរពកោតព្រះចេស្តាពុំដែលទុក្ខាខ្វះខាតអ្វីឡើយ
១០អ្នកមានយសស័ក្តិសម្បត្តិហូរហៀរគង់ស្គាល់វេទនាបារម្ភឥតស្បើយ
តែអ្នកស្វែងរកព្រះអង្គជាត្រើយឥតខ្វះអ្វីឡើយហើយតែងក្សេមក្សាន្ត
១១កូនចៅទាំងឡាយចូរប្រុងសោតាចាំស្តាប់វាចាជាដំបូន្មាន
ចូរកោតគោរពព្រះប្រាជ្ញាញាណបើសិនចង់បានសុភមង្គល
១២ចូរកុំពោលពាក្យកុហកមុសាអំពើពាលាធម៌អកុសល
ចូរធ្វើអំពើប្រសើរនិមលស្វែងរកមង្គលគឺសុខក្សេមក្សាន្ត
១៣ព្រះជាអម្ចាស់ពុំសព្វហប្ញទ័យនឹងជនអប្រីយ៍ទុយ៌សសាមាន្យ
ដ្បិតក្តីអាក្រក់នឹងនាំឱ្យបានវិនាសចាកស្ថានសាបសូន្យអសារ
១៤ព្រះជាអម្ចាស់ទ្រង់សព្វហប្ញទ័យនឹងជនប្រុសស្រីដែលមានចិន្តា
ភក្តីស្មោះត្រង់សុភាពរាបសាហើយទ្រង់មេត្តាសណ្តាប់អ្នកនោះ
១៥ទ្រង់ព្រះសណ្តាប់ពាក្យជនស្មោះសរដែលតែងអង្វរសូមក្តីសន្តោស
ហើយព្រះជាម្ចាស់ទ្រង់ជួយរំដោះឱ្យរួចបាបគ្រោះចាកផុតទុក្ខា
១៦ព្រះអង្គគង់ជិតអ្នកដែលលំបាកក្រីក្រតោកយ៉ាកហើយទ្រង់តែងជួយ
ជនអស់សង្ឃឹមឱ្យបាត់ភ័យព្រួយដោយទ្រង់លើកស្ទួយឱ្យបានក្សេមក្សាន្ត
១៧មនុស្សទៀងត្រង់មានទុក្ខលំបាកដែលបានរួចចាកដោយទ្រង់ប្រទាន
រំដោះការពាររូបកាយអង្គប្រាណដោយមិនឱ្យមានគ្រោះថ្នាក់ឡើយណា
១៨អំពើអាក្រក់តែងនាំមកនូវភាពថយថោកឥតឧបមា
អ្នកដែលស្អប់ជនសុភាពរាបសាត្រូវមានទោសវិនាសបាត់បង់
១៩ព្រះជាម្ចាស់សង្គ្រោះជនណាដែលក្រាបវន្ទាបម្រើព្រះអង្គ
អ្នកដែលពឹងផ្អែកដោយក្តីស្មោះត្រង់ពុំវិនាសបង់គ្មានទុក្ខទោសា
២០សូមលើកតម្កើងសិរីរុងរឿងតេជះបារមីឆ្ពោះព្រះបិតា
ឫទ្ធិរុងរឿងឆ្ពោះព្រះបិតាព្រមទាំងចេស្តាឆ្ពោះព្រះវិញ្ញាណ

៤១៥- ទំនុកត​ម្កេីង​លេ​ខ ៥១ (៥០)

(បទ កាកគតិ)

ឱ ! ព្រះជាម្ចាស់ប្រសើរពេកណាស់ដោយធម៌មេត្តា
សូមទ្រង់អាណិតលើកលែងទោសាឱ្យខ្ញុំផងណា
ដោយអនុគ្រោះ
សូមទ្រង់ឧបត្ថម្ភចិត្តគំនិតខ្ញុំឱ្យបានខ្ពង់ខ្ពស់
ឱ្យបានបរិសុទ្ធផុតចាកបាបគ្រោះរួចពីទុក្ខទោស
សព្វគ្រប់ប្រការ
ខ្ញុំសូមសារភាពនូវអំពើបាបតូចធំយ៉ាណា
ហើយតែងនឹកចាំរាល់ទិនទិវាបាបគ្រប់ប្រការ
ដែលខ្ញុំប្រព្រឹត្ត
ទាំងការអាក្រក់អំពើលាមកឬក្តីទុច្ចរិត
ដែលខ្ញុំបានធ្វើនឹងបានប្រព្រឹត្តជាកំហុសពិត
ចំពោះព្រះភក្ត្រ
ទ្រង់វិនិច្ឆ័យព្រមទាំងកាត់ក្តីដោយធម៌សច្ចៈ
ចំពោះបាបកម្មដែលខ្ញុំជំពាក់ពីអតីតៈ
ដោយយុត្តិធម៌
ទ្រង់សព្វហប្ញទ័យនឹងជនប្រុសស្រីមានចិត្តស្មោះសរ
សូមទ្រង់ទូន្មាននូវសច្ចធម៌ឱ្យស្គាល់ផ្លូវល្អ
នៅក្នុងលោកីយ៍
សូមទ្រង់កម្ចាត់ព្រមទាំងបំបាត់អំពើអប្រីយ៍
សូមឱ្យរូបខ្ញុំប្រាសចាកទុក្ខភ័យអស់គ្រោះចង្រៃ
ស្គាល់ក្តីភិរម្យ
សូមទ្រង់មេត្តាលើកលែងទោសារបស់រូបខ្ញុំ
សូមទ្រង់រំដោះឱ្យបានសុខុមហើយសូមទ្រង់កុំ
បោះបង់ចោលខ្ញុំ
ឱ ! ព្រះជាម្ចាស់សូមទ្រង់ជម្រះចិត្តគំនិតខ្ញុំ
ឱ្យស្អាតបរិសុទ្ធហ្មត់ចត់សុខុមអង់អាចឧត្តម
មាំមួនដរាប
សូមព្រះអង្គកុំបោះបង់រូបខ្ញុំជាជនទន់ទាប
ឱ្យឃ្លាតចេញឆ្ងាយដូចអ្នកមានបាបសូមរស់ដរាប
ក្បែរព្រះឧត្តម
ឱ ! ព្រះវិញ្ញាណវិសុទ្ធថ្កើងថ្កានថ្លៃថ្លាឧត្តម
សូមទ្រង់មេត្តាកុំចាកចោលខ្ញុំឱ្យនៅក្រៀមក្រំ
តែឯងឯកា
សូមទ្រង់ប្រទានឱ្យរូបខ្ញុំមានសទ្ធាជ្រះថ្លា
ឱ្យបានសប្បាយរីករាយចិន្តាដោយទ្រង់មេត្តា
សង្គ្រោះគាំទ្រ
ខ្ញុំនឹងណែនាំអ្នកមានបាបកម្មឱ្យស្គាល់ផ្លូវល្អ
ជួយអ្នកវង្វេងឱ្យវិលមករកនូវគន្លងធម៌
របស់ព្រះអង្គ
ឱ ! ព្រះសង្គ្រោះសូមជួយរំដោះកុំបីលះបង់
ខ្ញុំនឹងប្រកាសហប្ញទ័យព្រះអង្គដែលជួយស្រោចស្រង់
ដោយចិត្តសប្បុរស
ឱ ! ព្រះជាម្ចាស់ព្រះអង្គជាព្រះដែលតែងសង្គ្រោះ
សូមឱ្យរូបខ្ញុំនិងមនុស្សទាំងអស់ចេះកោតដោយស្មោះ
ឆ្ពោះព្រះនាមា
ព្រះម្ចាស់លោកីយ៍ពុំសព្វហប្ញទ័យនឹងយញ្ញបូជា
តែទ្រង់តែងសព្វព្រះហឫទ័យានូវក្តីសោកា
របស់ខ្ញុំវិញ
ព្រោះដ្បិតព្រះអង្គពុំដែលបោះបង់ជនដែលពោរពេញ
ដោយក្តីសោកាឱរាទោម្នេញដោយចិត្តពោរពេញ
ដោយបាបតូចធំ
សូមប្រោសប្រទានឱ្យកូនចៅបានសុខសាន្តភិរម្យ
ម៉្យាងទៀតសូមឱ្យព្រះសហគមន៍លូតលាស់ថ្កើងថ្កុំ
មានជោគជ័យា
១០សូមថ្លែងជោគជ័យដ៏អស្ចារ្យក្រៃនៃព្រះបិតា
សូមកោតបារមីនៃព្រះបុត្រាសូមកោតចេស្តា
នៃព្រះវិញ្ញាណ

៤១៦- ទំនុកត​ម្កេីង​លេខ ៥១ (៥០)

(លំនាំបទថ្មី)

ឱ ! ព្រះអម្ចាស់សូមព្រះអង្គបង្គំទូលត្រង់សូមមេត្តា
អាណិតអាសូរករុណាកុំខ្ញាល់សម្បាសូមលើកលែង
កុំចោទប្រកាន់ចាប់ថ្នាក់ខឹងហឫទ័យតានតឹងនាំចម្បែង
ទោសបង្គំមានសូមទ្រង់ចែងចាប់ចោលគ្រវែងកុំឱ្យសល់
សូមព្រះអង្គទ្រង់ជម្រះចិត្តឫកពាគំនិតខ្ញុំឱ្យដល់
ទីល្អបានស្អាតផុតច្របល់ផុតពីបាបគ្រោះគ្រប់បែបយ៉ាង
ខ្ញុំសូមទទួលស្គាល់បាបកម្មថែមទាំងនឹកចាំដែលខ្ញុំសាង
កំហុសទោសនោះថ្មីស្រឡាងនឹកឃើញជានិច្ចឥតភ្លេចទេ
ខ្ញុំបានធ្វើអំពើបាបខុសឆ្គាំឆ្គងទើសទាស់ឥតមានល្ហែ
ទាស់ព្រះហឫទ័យឥតងាករេអំពើខ្ញុំនោះទ្រង់សែនខ្ញាល់
បើព្រះអង្គទ្រង់វិនិច្ឆ័យដាក់ទោសដល់ក្ស័យអស់កប្បកល្ប
ឬផ្តន្ទាធ្ងន់កុំភ័យច្រាលគឺទ្រង់ធ្វើតាមយុត្តិធម៌
ទ្រង់សព្វហប្ញទ័យនឹងមនុស្សទៀងត្រង់ស្មើឥតល្អៀងអស់ពីចិត្ត
សូមប្រៀនឱ្យខ្ញុំកែគំនិតប្រដៅឱ្យមានប្រាជ្ញាឆ្លាត
សូមទ្រង់នាំខ្ញុំលាងជម្រះឱ្យភ្លឺត្រចះបរិសុទ្ធស្អាត
កំហុសទាំងឡាយសូមបំបាត់ឱ្យខ្ញុំសស្អាតជាងសំឡី
សូមព្រះអង្គកុំបោះបង់ចោលឱ្យខ្ញុំតែងតោលរស់ឥតន័យ
ឆ្ងាយពីព្រះអង្គទៅទីទៃរងទុក្ខរងភ័យគ្មានទីពឹង
សូមព្រះវិញ្ញាណដ៏វិសុទ្ធថ្លៃថ្លាបំផុតសភ្លឺភ្លឹង
សូមកុំចាកចេញចោលព្រលឹងរូបកាយខ្ញុំម្ចាស់នោះសោះឡើយ
ឱ ! ព្រះអម្ចាស់ខ្ញុំអើយគឺព្រះអង្គហើយនាមរន្ទឺ
ប្រទានឱ្យខ្ញុំមានពន្លឺដូចរួចពីឈឺមានចិត្តថ្លា
សូមព្រះអង្គដាប់ដំពង្រឹងចិត្តខ្ញុំឱ្យនឹងដូចថ្មដា
រ៉ឹងប៉ឹងមាំមួនអស់ក្រឡាហំហែងអស្ចារ្យថ្លាប្រពៃ
សូមទ្រង់ប្រទានឱ្យខ្ញុំបានអំណរក្សេមក្សាន្តពេញសប្បាយ
សង្គ្រោះប្រណីកុំឱ្យឆ្ងាយឱ្យខ្ញុំនៅអាយជាប់អែបអង្គ
សូមគាំទ្រខ្ញុំឱ្យមានចិត្តសទ្ធាអាណិតជ្រះថ្លាយង់
ឱ្យមានចិត្តច្រើនចេះតែចង់សន្តោសធ្វើល្អកុំបីឃ្លាត
ឱ ! ព្រះជាអម្ចាស់អើយហោងសូមទ្រង់យឹតយោងឱ្យស័ក្តិសម
ឱ្យខ្ញុំចេះពោលពាក្យថ្នាក់ថ្នមចេះកោតសរសើរព្រះអម្ចាស់
ព្រះអង្គពុំសព្វព្រះហឫទ័យនឹងឱ្យខ្ញុំធ្វើយញ្ញសក្ការៈ
បូជាតិចតួចឬច្រើនក្រាស់ព្រះអង្គពុំត្រាស់ទទួលយក
សក្ការបូជាដែលពេញគាប់ហឫទ័យនឹកជាប់គឺចិត្តជោក
ជាំចេះខ្លោចផ្សា និងចេះសោកស្តាយបាបកម្មដែលខ្លួនបានធ្វើ
ព្រះអង្គពុំលះបង់ចោលទេអ្នកដែលរិះរេគិតអំពើ
អកុសលផងសព្វអន្លើឥតរាទីទើទុកជិតកាយ
១០ពេលនោះព្រះអង្គនឹងសព្វព្រះហឫទ័យស្ម័គ្រស្មោះនិងពោរពេញ
អំណរទទួលសក្ការៈវិញសព្វគ្រឿងបូជាតាមវិន័យ
ទ្រង់ព្រមទទួលទាំងតង្វាយសត្វដុតទាំងឡាយបានបញ្ចេញ
ក្លិនឈ្ងុយឈ្ងប់ធុំក្លិនឈ្ងុយឆ្ងាញ់ពីតុសក្ការៈព្រះអង្គ

៤១៧- ទំនុកត​ម្កេីង​លេខ ៦៧ (៦៦)

(បទពាក្យ ៧)

សូមព្រះជាម្ចាស់ទ្រង់អាណិតអាសូរស្មោះពិតបង្ហាញធម៌
មេត្តាករុណាប្រទានពរយកពាក្យអង្វររបស់យើង
ដូច្នេះមនុស្សលោកលើផែនដីទាំងមូលឃ្មាតខ្មីឥតបីឆ្មើង
នឹងបានយល់កាន់តែច្បាស់ឡើងរបៀបព្រះអង្គប្រណីប្រោស
សូមប្រជាជនទាំងឡាយអរព្រះគុណទ្រង់មានធម៌សន្តោស
សូមកោតសរសើរព្រះនាមសុសសាយឮរន្ទឺគ្រប់នគរ
សូមគ្រប់ប្រជាជាតិទាំងឡាយទទួលក្អាកក្អាយមានអំណរ
ដ្បិតព្រះអង្គមានយុត្តិធម៌គ្រប់គ្រងប្រជាជនឥតល្អៀង
ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ប្រពៃឥតបីឃ្វាង
យុត្តិធម៌ណាស់គ្រប់គ្រងទៀងត្រង់ស្មើឥតផ្អៀងឥតធ្ងន់ស្រាល
សូមប្រជាជនទាំងឡាយអរ-ព្រះគុណទ្រង់មានធម៌សន្តោស
សូមកោតសរសើរព្រះនាមសុសសាយឮរន្ទឺគ្រប់តំបន់
ផែនដីបានបង្កើតភោគផលមិនឱ្យយើងខ្វល់ពីអត់ឃ្លាន
សូមព្រះជាម្ចាស់ទ្រង់ប្រទានពរជ័យមកយើងខ្ញុំគ្រប់គ្នា
សូមទ្រង់ប្រទានពរឱ្យយើងសូមឱ្យអស់ទាំងមនុស្សា
ចុងកាត់មាត់ញកជើងបុព្វតាទទួលស្គាល់បារមីព្រះអង្គ

៤១៨- ទំនុកត​ម្កេីង​លេខ ៨៦ (៨៥)

ឱ ! ព្រះជាម្ចាស់សូមព្រះសណ្តាប់សូមទ្រង់អាណិត
ឆ្លើយតបមកកូនខ្លួនកូនអភ័ព្វទាំងទុក្ខវេទនា
សូមទ្រង់ការពារដោយក្តីអាសូរ
កូនតែងរំពឹងនិងសង្ឃឹមពិតថាទ្រង់មិនភ្លេច
កូនចៅព្រះអង្គរាល់ទិនទិវាកូនតែងអង្វរ
សូមព្រះបវរផ្តល់ក្តីមេត្តា
កូនបានលើកចិត្តឆ្ពោះរកព្រះអង្គសូមព្រះម្ចាស់ផ្តល់
ចិត្តរីកសប្បាយឱ ! ព្រះម្ចាស់អើយទ្រង់ជាប្រភព
នៃក្តីសប្បុរសនិងធម៌មេត្តា
ទ្រង់នឹងប្រទានក្តីករុណាដល់អស់ជនណា
រត់រកព្រះអង្គពាក្យកូនអង្វរអស់ពីដួងចិត្ត
សូមទ្រង់អាណិតនឹកភ្នកមកកូន
ពេលកូនរងទុក្ខកូនរកព្រះអង្គទ្រង់មិនបោះបង់
ឱ្យកូនឯកាគ្មានព្រះអង្គណាបានដូចព្រះអង្គ
គ្មានអ្វីប្រៀបដូចស្នាដៃទ្រង់ឡើយ
មនុស្សគ្រប់ជាតិនិងមកក្រាបថ្វាយដល់ព្រះម្ចាស់ថ្លៃ
ទាំងកោតសរសើរព្រះអង្គថ្កុំថ្កើងអស្ចារ្យក្រៃពេក
ខ្ពង់ខ្ពស់អនេកគ្មានអ្វីប្រៀបផ្ទឹម
សូមឱ្យកូនយល់មាគ៌ាព្រះអង្គដើម្បីកាន់តាម
ដោយចិត្តស្មោះសរកូនសូមលើកថ្លែងអំណរព្រះគុណ
ដល់ព្រះមានបុណ្យអស់កល្បជានិច្ច
ហប្ញទ័យព្រះអង្គជាជ្រោះមេត្រីពោរពេញដោយក្តី
មេត្តាករុណាទ្រង់មិនឆាប់ខ្ញាល់តែប្រោសប្រណី
ទ្រង់តែងអភ័យដោយក្តីស្រឡាញ់
ឱ ! ព្រះអម្ចាស់មានតែទ្រង់មួយសូមអាសូរជួយ
កូនចៅព្រះអង្គសូមផ្តល់កម្លាំងនិងជួយសង្គ្រោះ
សូមទ្រង់រំដោះនិងជួយឧបត្ថម្ភ
អស់ពួកសត្រូវមុខនឹងអៀនខ្មាសព្រោះព្រះអម្ចាស់
ជួយការពារកូនសូមកោតសរសើរឆ្ពោះព្រះត្រៃអង្គ
ដែលគង់ជានិច្ចដរាបទៅមុខ

៤១៩- ទំនុកត​ម្កេីង​លេខ ៩៧ (៩៦)

(បទ កាកគតិ)

ព្រះអម្ចាស់ទ្រង់សោយរាជ្យយូរលង់តវែងអន្លាយ
សូមឱ្យផែនដីត្រេកអរសប្បាយជនជាតិជិតធ្ងាយ
សូមរីករាយឡើង
មានពពកនៅជុំជិតក្នុងក្រៅព័ទ្ធជុំបល្ល័ង្ក
ឯព្រះអង្គគ្រប់គ្រងប្រជាទាំងឡាយឱ្យថ្កុំថ្កើង
ដោយយុត្តិធម៌
មានភ្លើងនៅមុខព្រះអង្គគគុកបំផ្លាញអ្នកប្រ-
ឆាំងនឹងព្រះអង្គចូលមកតបតនិងត្រូវញាប់ញ័រ
គ្មានរួចខ្លួនម្នាក់
មានផ្លេកបន្ទោរបំភ្លឺឡើងធ្លោមនុស្សឃើញឥតអាក់
ផែនដីបានឃើញតាំងភ័យកន្ទ្រាក់សស្លើតញ័រញាក់
រញ្ជួយកក្រើក
ភ្នំក៏រលាយដូចក្រមួនខ្ចាយប៉ើងផាត់របើក
មុខព្រះអម្ចាស់ជាម្ចាស់លើលោកក្នុងទឹកលើគោក
ផែនដីទាំងមូល
ផ្ទៃមេឃប្រកាសសុចរិតថ្មីចាស់ប្រជាជនចូល
ឃើញសិរីជោគរុងរឿងឡើងថ្គោលប្រសើរកំពូល
ខ្ពង់ខ្ពស់ថ្លាថ្លៃ
សូមឱ្យអស់អ្នកគោរពស្មោះស្ម័គ្រនឹងព្រះក្លែងក្លាយ
ត្រូវខ្មាសអៀនវិញក្រហល់ក្រហាយអួតខ្លួនលើកកាយ
រឿងឥតបានការ
ឱ ! ទេវទូតអើយកុំបីតោះតើយបង្គំទូលថា
កុំនៅអឹមអៀនពួនស្ងាត់វាចាសាសងស័ព្ទសារ
ជាមួយព្រះអង្គ
អ្នកក្រុងស៊ីយ៉ូនចូរស្តាប់ទាំងកូនទាំងចៅរញង់
ហើយបានសប្បាយរីករាយត្រចង់ព្រមទាំងអ្នកក្រុង
ស្រុកយូដាទៀត
ទាំងអស់គ្នាត្រេកអរសប្បាយស្រែកគ្មានអ្វីនឹងប្រៀប
ដ្បិតព្រះអម្ចាស់គ្រប់គ្រងគ្រប់ជាតិហឫទ័យសុចរិត
ស្មោះស្ម័គ្រស្មោះត្រង់
ឱ ! ព្រះអម្ចាស់ខ្ពង់ខ្ពស់ក្រៃណាស់មានតែព្រះអង្គ
ប្រសើរបំផុតលើផែនដីទាំង-មូលហើយខ្ពស់ជាង
ព្រះផងទាំងឡាយ
១០អស់អ្នកស្រឡាញ់មានចិត្តកួចកាញ់ឥតដែលជិនណាយ
នឹកព្រះអម្ចាស់ចូរក្តៅក្រហាយស្អប់ចង់កម្ចាយ
អំពើអាក្រក់
១១ព្រះអង្គការពារឈរបាំងរាំងរាជីវិតអ្នកស្ម័គ្រ
ស្មោះលើព្រះអង្គទ្រង់រំដោះឆក់ឱ្យរួចពីក្នុង
កណ្តាប់ដៃពាល
១២ពន្លឺរះចាំងបំភ្លឺយ៉ាងខ្លាំងរស្មីរន្ទាល
មកមនុស្សសុចរិតនិងមនុស្សបានស្គាល់ទៀងត្រង់រៀងរាល់
បានអរសប្បាយ
១៣ឱ ! មនុស្សសុចរិតអើយចូរនឹកគិតតែពីរីករាយ
ដោយសារព្រះម្ចាស់ចូរកោតលើកថ្វាយសរសើរក្អាកក្អាយ
អម្ចាស់វិសុទ្ធ

៤២០- ទំនុកត​ម្កេីង ៩៧ (៩៦)

ព្រះអម្ចាស់ទ្រង់សោយរាជ្យយូរលង់តវែងអន្លាយ
សូមឱ្យផែនដីត្រេកអរសប្បាយជនជាតិជិតឆ្ងាយ
សូមរីករាយឡើង
ផ្ទៃមេឃប្រកាសសុចរិតថ្មីចាស់ប្រជាជនចូល
ឃើញសិរីជោគរុងរឿងឡើងថ្គោលប្រសើរកំពូល
ខ្ពង់ខ្ពស់ថ្លាថ្លៃ
១២ពន្លឺរះចាំងបំភ្លឺយ៉ាងខ្លាំងរស្មីរន្ទាល
មកមនុស្សសុចរិតនិងមនុស្សបានស្គាល់ទៀងត្រង់រៀងរាល់
បានអរសប្បាយ
១៣ឱ!មនុស្សសុចរិតអើយចូរនឹកគិតតែពីរីករាយ
ដោយសារព្រះម្ចាស់ចូរកោតលើកថ្វាយសរសើរក្អាកក្អាយ
អម្ចាស់វិសុទ្ធ

៤២១- ទំនុកត​ម្កេីង ១១៧

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

ចូរតម្កើងដ្បិតព្រះអម្ចាស់សប្បុរសស្ថិតស្ថេរគង់វង្សតរៀងទៅ
អ៊ីស្រាអែលចូរអរសប្បាយច្រៀងឡើងស្ថិតស្ថេរគង់វង្សតរៀងទៅ
ពេលមានអាសន្នខ្ញុំបានអង្វរព្រះអង្គព្រះអង្គបានឆ្លើយតបមកខ្ញុំ
មានព្រះអង្គនៅក្បែរខ្ញុំមិនខ្លាចអីខ្ញុំនិងឈ្នះអស់ពួកសត្រូវ
ព្រះម្ចាស់ពិតជាកម្លាំងរបស់ខ្ញុំសូមតម្កើងទ្រង់បានសង្គ្រោះ
ខ្ញុំមិនស្លាប់ប៉ុន្តែខ្ញុំត្រូវតែរស់ដើម្បីផ្សព្វផ្សាយដំណឹងល្អ
សូមបើកទ្វារសុចរិតឱ្យខ្ញុំឈានចូលដើម្បីខ្ញុំអរគុណព្រះអង្គ
នេះនែ៎ទ្វារដែលនាំចូលព្រះអម្ចាស់មានតែអ្នកសុចរិតដើរចូល
ឱ!ព្រះម្ចាស់ខ្ញុំអរព្រះគុណព្រះអង្គដ្បិតទ្រង់ស្រឡាញ់និងឆ្លើយតប
ចូរតម្កើងដ្បិតព្រះអម្ចាស់សប្បុរសស្ថិតស្ថេរគង់វង្សតរៀងទៅ

៤២២- ទំនុកត​ម្កេីង​លេខ ១២១ (១២០)

(បទកាកគតិ)

ខ្ញុំបែរភក្ត្រារកព្រះចេស្តាព្រះអម្ចាស់ថ្លៃ
តើក្តីសង្គ្រោះឧត្តមពេកក្រៃឱ្យខ្ញុំរាល់ថ្ងៃ
មកពីទីណា
គឺព្រះសង្គ្រោះទ្រង់បានរំដោះយើងខ្ញុំគ្រប់គ្នា
ព្រោះទ្រង់ឧត្តមបង្កើតមេឃានិងពសុធា
ដោយហប្ញទ័យស្ម័គ្រ
សូមព្រះជាម្ចាស់ជួយយើងគ្រប់គ្នាឱ្យរួចគ្រោះថ្នាក់
កុំឱ្យយើងដួលចូលក្នុងអន្ទាក់របស់អារក្ស
ដែលប៉ងរាល់ថ្ងៃ
សូមព្រះអម្ចាស់រក្សាការពាររាល់ពេលរាត្រី
ឱ្យយើងសម្រាកបានសុខសួស្តីកុំឱ្យទុក្ខភ័យ
មកបៀតបៀនបាន
គឺពិតជាទ្រង់ដែលជួយស្រោចស្រង់យើងខ្ញុំគ្រប់ប្រាណ
ព្រះអង្គសង្គ្រោះផ្តល់ក្តីសុខសាន្តពុំដែលអាក់ខាន
ទាំងផ្តល់ជោគផង
ឯសូរិយារស្មីភ្លឺថ្លាជារៀងរាល់ថ្ងៃ
គង់មិនផ្តល់ឱ្យយើងមានទុក្ខភ័យទោះពេលរាត្រី
ដួងច័ន្ទក៏រះ
ព្រះម្ចាស់ការពារពេលមានទុក្ខាដោយក្តីស្មោះសរ
ទ្រង់តែងណែនាំទៅរកផ្លូវល្អទាំងផ្តល់ព្រះពរ
បវរក្សេមក្សាន្ត
សូមព្រះបិតានិងព្រះបុត្រាទាំងព្រះវិញ្ញាណ
ប្រកបជោគជ័យជួយប្រោសប្រទានផ្តល់ក្តីរាប់អាន
ដល់អស់កូនចៅ

៤២៣- ទំនុកត​ម្កេីង​លេខ ១៣០ (១២៩)

(បទកាកគតិ)

ខ្ញុំដង្ហោយហៅពីទីជម្រៅរកព្រះបវរ
សូមព្រះសណ្តាប់ពាក្យខ្ញុំអង្វរនឹងថ្វាយព្រះពរ
ឆ្ពោះព្រះជាម្ចាស់
ឱ ! ព្រះសង្គ្រោះសូមជួយសន្តោសមនុស្សលោកា
កុំចាប់កំហុសតើមាននរណារួចពីទោសា
ស្ថិតស្ថេរនៅបាន
ចំណែកព្រះអង្គតែងជួយស្រោចស្រង់លើកលែងទោសបាន
យើងគួរកោតខ្លាចព្រះម្ចាស់ថ្កើងថ្កានដោយចិត្តក្លាហាន
បង្គំបូជា
ខ្ញុំជឿសង្ឃឹមត្រេកអរញញឹមអស់ពីឱរា
គោរពព្រះអង្គកោតខ្លាចចេស្តាពឹងព្រះអង្គា
ខ្ពង់ខ្ពស់ថ្លាថ្លៃ
ឱ ! ព្រលឹងខ្ញុំចាំព្រះឧត្តមទាំងយប់ទាំងថ្ងៃ
ជាងអ្នកឃ្លាំចាំមើលបច្ចូសសម័យចាំពន្លឺថ្ងៃ
ពេលព្រឹកព្រលឹម
ឱ ! ព្រះជាម្ចាស់ខ្ពង់ខ្ពស់ពេកណាស់គ្មានអ្វីប្រៀបផ្ទឹម
កូនចៅព្រះអង្គត្រេកអរញញឹមមានចិត្តសង្ឃឹម
លើព្រះសន្តោស
ដោយសារព្រះអង្គមកជួយស្រោចស្រង់ដោយអនុគ្រោះ
កូនចៅព្រះអង្គឱ្យផុតបាបគ្រោះទ្រង់ជួយរំដោះ
ចាកផុតទោសា
សូមថ្លែងជោគជ័យប្រសើរថ្លាថ្លៃអស់ពីចិន្តា
ថ្លែងអំណរគុណឆ្ពោះព្រះបិតាទាំងព្រះបុត្រា
នឹងព្រះវិញ្ញាណ

៤២៤- ទំនុកត​ម្កេីង​លេខ ១៤២ (១៤១)

កូនសូមស្រែកទូលអស់ពីដួងចិត្តសូមព្រះជាម្ចាស់
ស្តាប់សម្លេងកូនទំនួញអង្វរចំពោះព្រះភក្ត្រ
កូនសូមក្រាបទូលអស់ទុក្ខវេទនា
ទាំងក្តីសោកានិងបារម្ភព្រួយសូមព្រះម្ចាស់ជួយ
រំលែកទុក្ខកូនគ្រាព្រលឹងកូនហៀបនឹងរលត់
ភាពខ្មៅងងឹតស្រោបជិតឱរា
នេះគឺអន្ទាក់សត្រូវប៉ុនប៉ងប្រាថ្នាសាកល្បង
ស្ទាក់គ្រប់ជំហានតែព្រះអម្ចាស់ទ្រង់ឈ្វេងយល់សព្វ
អស់ច្រកងងឹតដែលកូនវង្វេង
គ្មាននរជនណាជាអ្នកស្តាប់ជាក់គ្មានជនណាម្នាក់
រវល់នឹងកូនកូនអស់សង្ឃឹមអស់ក្តីរំពឹង
តែព្រះអម្ចាស់នៅទតមកកូន
ឱ ! ព្រះអង្គអើយកូនសូមចូលជ្រកពឹងទីជម្រក
នៃម្លប់ចេស្តាសូមទ្រង់សណ្តាប់នូវពាក្យទំនួញ
ដ្បិតកូនធ្លាក់ខ្លួនលំបាកពេកក្រៃ
សូមព្រះអម្ចាស់ជួយរំដោះកូនដ្បិតមារសត្រូវ
ខ្លាំងពេកកន្លងសូមជួយចម្លងព្រលឹងកូនផុត
ពីក្តីងងឹតឱ្យឃើញពន្លឺ
ដោយព្រះគុណនេះកូនសូមសច្ចាថាមិនបំភ្លេច
បារមីចេស្តាដោយព្រះអំណោយស្រោចស្រង់ព្រលឹង
កូនសូមរំពឹងលើព្រះអង្គហើយ
សូមកោតសរសើរឆ្ពោះព្រះត្រៃឯកដែលគង់ជានិច្ច
ដរាបរៀងទៅ

៤២៥- ទំនុកត​ម្កេីង​លេខ ១៤៣ (១៤២)

ឱ ! ព្រះជាម្ចាស់កូនសូមអង្វរសូមផ្ទៀងព្រះកាណ៌
ស្តាប់ពាក្យកូនផងដោយអនុគ្រោះសូមប្រោសប្រណី
សូមកុំចាប់ទោសអ្នកបម្រើទ្រង់ដ្បិតនៅចំពោះ
ព្រះភក្ត្រព្រះអង្គគ្មានជនណាម្នាក់ត្រឹមត្រូវល្អឡើយ
ពួកមារសត្រូវតែងបៀតបៀនកូនគេប្រឹងច្រានកូន
ឱ្យធ្លាក់ដល់ដីហើយបង្ខាំងកូននៅទីងងឹត
កូនដូចអ្នកស្លាប់អង្វែងយូរលង់សតិវិញ្ញាណ
ហាក់ដូចរលត់ចិន្តាឯកអង្គក្រៀមក្រំរងា
កូននឹកចាំថ្ងៃកាលពីអតីតក៏នឹករព្ញក
នូវអស់កិច្ចការនិងស្នាព្រះហស្តរបស់ព្រះអង្គ
ឱ ! ព្រះម្ចាស់អើយអាណិតកូនផងព្រោះដួងចិត្តកូន
ដូចដីហួតហែងសូមទ្រង់ថ្លាថ្លែងមានបន្ទូលប្រោស
ដ្បិតដង្ហើមកូននៅខ្លីពេកណាស់សូមទ្រង់កុំលាក់
ព្រះភក្ត្រព្រះអង្គក្រែងរូបកាយកូនស្លាប់អសារបង់
ពេលព្រឹកព្រលឹមសូមទ្រង់សម្តែងនូវធម៌មេត្តា
របស់ព្រះអង្គនិងណែនាំកូនតាមគន្លងធម៌
ដោយព្រះនាមទ្រង់ឱ ! ព្រះម្ចាស់អើយសូមឱ្យកូនរស់
ក្នុងក្តីយុត្តិធម៌និងបានរួចផុតពីទុក្ខព្រួយផង
១០សូមថ្លែងជ័យានៃព្រះបិតានិងព្រះបុត្រា
ទាំងព្រះវិញ្ញាណជាព្រះត្រៃឯកដែលគង់ជានិច្ច

អធិដ្ឋានប្រចាំថ្ងៃ

ក្នុងព្រះនាម ព្រះបិតា និងព្រះបុត្រា​​​​​​ និងព្រះវិញ្ញាណដ៏វិសុទ្ធ ។ អាម៉ែន ។

ខ្ញុំសូមថ្វាយខ្លួន

ខ្ញុំសូមថ្វាយកាយ វាចា ចិត្ត ចំពោះព្រះជាអម្ចាស់ សូមព្រះអង្គគង់ជាមួយនឹងខ្ញុំ
ជួយការពារខ្ញុំ គ្រប់ពេលវេលា ឱ្យខ្ញុំប្រព្រឹត្តតែកិច្ចការដែលគាប់ព្រះហឫទ័យព្រះអង្គ។

សូមព្រះវិញ្ញាណដ៏វិសុទ្ធយាងមក

ឱ ! ព្រះវិញ្ញាណដ៏វិសុទ្ធ សូមព្រះអង្គយាងមកបំភ្លឺចិត្តគំនិតយីងខ្ញុំ
ដែលជឿសង្ឃឹមលើព្រះអង្គ ហើយសូមប្រោសឱ្យយើងខ្ញុំ
មានចិត្តស្រឡាញ់អាណិតដូចព្រះអង្គ។
សូមព្រះវិញ្ញាណយាងមក និងតម្រង់ចិត្តយើងខ្ញុំ ។
ឱ! ព្រះបិតាអើយ កាលពីដើម ព្រះអង្គបានប្រទានព្រះវិញ្ញាណមកបំភ្លឺអស់សាវ័ក
ព្រះអង្គ។ ឥឡូវនេះ យើងខ្ញុំក៏សូមអង្វរព្រះអង្គ សូមទ្រង់ប្រទានព្រះវិញ្ញាណមកបំភ្លឺ
យើងខ្ញុំឱ្យប្រព្រឹត្តតែកិច្ចការ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងឱ្យមានអំណរតរៀងទៅ
ក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

ខ្ញុំជឿព្រះត្រៃឯក

ឱ ! ព្រះជាម្ចាស់អើយ ខ្ញុំជឿព្រះបិតា ដែលទ្រង់ស្រឡាញ់អស់មនុស្សទាំងឡាយ
ខ្ញុំជឿព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលទ្រង់សង្គ្រោះមនុស្សលោក
ខ្ញុំជឿព្រះវិញ្ញាណដ៏វិសុទ្ធ ដែលគង់ជាមួយយើងខ្ញុំ
ហើយណែនាំយើងខ្ញុំក្នុងព្រះសហគមន៍ព្រះអង្គ។

ខ្ញុំសង្ឃឹមយ៉ាងមាំលើព្រះជាម្ចាស់

ឱ! ព្រះជាម្ចាស់អើយ ខ្ញុំសង្ឃឹមយ៉ាងមាំលើព្រះអង្គ
ដែលទ្រង់ជួយដឹកនាំការពារខ្ញុំគ្រប់ពេលវេលា
ហើយនឹងប្រទានឱ្យខ្ញុំបានចូលរួមជាមួយព្រះយេស៊ូគ្រីស្ត
នាថ្ងៃព្រះអង្គយាងមកវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ។

ខ្ញុំស្រឡាញ់ព្រះជាម្ចាស់អស់ពីដួងចិត្ត

ឱ ! ព្រះអម្ចាស់អើយ ខ្ញុំស្រឡាញ់ព្រះអង្គអស់ពីដួងចិត្ត
និងលើសអ្វីៗទាំងអស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង
ខ្ញុំស្រឡាញ់បងប្អូនឯទៀតដូចស្រឡាញ់ខ្លួនឯង តាមព្រះបន្ទូលរបស់ព្រះអង្គ។

សូមព្រះជាម្ចាស់លើកលែងទោស

ឱ! ព្រះជាម្ចាស់អើយ ខ្ញុំសោកស្តាយណាស់
ដោយបានធ្វើបាបខុសនឹងព្រះហឫទ័យព្រះអង្គ។
សូមព្រះអង្គទ្រង់មេត្តាលើកលែងទោសឱ្យខ្ញុំ
ហើយប្រទានឱ្យខ្ញុំមានកម្លាំង ជៀសវាងអំពើបាបតរៀងទៅ។ អាម៉ែន។

ឱ ! ព្រះបិតាយើងខ្ញុំ

ឱ ! ព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ !
សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ ។
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ ។
សូមអត់ទោសឱ្យយើងខ្ញុំ   ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក
ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ    ចាញ់ការល្បួងឡើយ ។
តែសូមរំដោះយើងខ្ញុំ   ឱ្យរួចពីមារកំណាច ។

សូមអង្វរព្រះនាងម៉ារី

បពិត្រព្រះនាងម៉ារី !  ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
សូមព្រះនាងមានអំណរសប្បាយ  ព្រះអង្គគង់ជាមួយនាង
ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ
ហើយទ្រង់ក៏ប្រទានពរដល់បុត្រព្រះនាងដែរ។
ឱ ! សន្តីម៉ារី ជាមាតាព្រះអម្ចាស់ !
សូមជួយអង្វរព្រះអង្គ ឱ្យយើងខ្ញុំជាអ្នកបាប
នៅពេលឥឡូវនេះ  ហើយនៅពេលស្លាប់ផង។ អាម៉ែន។

សូមកោតសរសើរ

សូមកោតសរសើរ ព្រះបិតា និងព្រះបុត្រា  និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។

លើកតម្កើងព្រះបរមនាមព្រះយេស៊ូ

ឱ ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ
ឆ្លើយ ៖ឱ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ
ឱ ! ព្រះគ្រីស្តអើយ សូមអាណិតអាសូរ
ឆ្លើយ ៖ឱ ! ព្រះគ្រីស្តអើយ សូមអាណិតអាសូរ
ឱ ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ
ឆ្លើយ ៖ឱ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ
សូមព្រះយេស៊ូទ្រង់ព្រះសណ្តាប់យើងខ្ញុំ
ឆ្លើយ ៖សូមព្រះអង្គទទួលពាក្យអង្វរយើងខ្ញុំ
ព្រះបិតាដែលគង់នៅស្ថានបរមសុខ ជាព្រះជាម្ចាស់ដ៏ពិតប្រាកដ
ឆ្លើយ ៖សូមអាណិតអាសូរយើងខ្ញុំ  (ឃ្លាខាងក្រោមឆ្លើយដូចគ្នា)
ព្រះបុត្រា ដែលបានសង្គ្រោះមនុស្សលោក ជាព្រះជាម្ចាស់ដ៏ពិតប្រាកដ
ព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះជាម្ចាស់ដ៏ពិតប្រាកដ
ព្រះអង្គត្រៃឯក ជាព្រះជាម្ចាស់តែមួយ
ព្រះយេស៊ូ  ជាព្រះបុត្រានៃព្រះជាម្ចាស់ ដែលគង់នៅជាដរាប
ព្រះយេស៊ូ ជាសិរីរុងរឿងនៃព្រះបិតា
ព្រះយេស៊ូ ជាព្រះមហាក្សត្រមានសិរីរុងរឿងមហាប្រសើរ
ព្រះយេស៊ូ ជារស្មីដែលបំភ្លឺផ្លូវយើង
ព្រះយេស៊ូ ជាបុត្ររបស់ព្រះនាងព្រហ្មចារិនីម៉ារី
ព្រះយេស៊ូ ជាទីស្រឡាញ់របស់គ្រីស្តបរិស័ទទាំងឡាយ
ព្រះយេស៊ូ ជាគំរូឱ្យអស់អ្នកផងទាំងពួងកោតសរសើរ
ព្រះយេស៊ូ មានឫទ្ធានុភាពដ៏ខ្លាំងមហិមា
ព្រះយេស៊ូ មានព្រះហឫទ័យអត់ធ្មត់ក្រៃលែង
ព្រះយេស៊ូ គោរពតាមព្រះបញ្ជានៃព្រះបិតាជាដរាប
ព្រះយេស៊ូ មានព្រះហឫទ័យស្លូតសុភាព
ព្រះយេស៊ូ ស្រឡាញ់អ្នកកាន់ព្រហ្មចរិយធម៌
ព្រះយេស៊ូ ស្រឡាញ់យើងខ្ញុំ
ព្រះយេស៊ូ ប្រទានសុខសន្តិភាព
ព្រះយេស៊ូ ជាអម្ចាស់នៃអាយុជីវិត
ព្រះយេស៊ូ ជាគំរូនៃអំពើល្អទាំងឡាយ
ព្រះយេស៊ូ ស្រឡាញ់មនុស្សទាំងអស់
ព្រះយេស៊ូ ជាអម្ចាស់យើងខ្ញុំ
ព្រះយេស៊ូ ជាទីពំនឹងពំនាក់របស់យើងខ្ញុំ
ព្រះយេស៊ូ ប្រោសប្រណីអស់អ្នកកម្សត់ទុរគតទាំងឡាយ
ព្រះយេស៊ូ ដឹកនាំមនុស្សលោកដោយព្រះហឫទ័យសប្បុរស
ព្រះយេស៊ូ ជាពន្លឺដ៏ពិតប្រាកដ
ព្រះយេស៊ូ មានព្រះប្រាជ្ញាញាណអស់កល្បជានិច្ច
ព្រះយេស៊ូ មានព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង
ព្រះយេស៊ូ ជាមាគ៌ា និងជាអាយុជីវិតយើងខ្ញុំ
ព្រះយេស៊ូ ជាប្រភពនៃអំណរសប្បាយរបស់ទេវទូតទាំងឡាយ
ព្រះយេស៊ូ ជាព្រះអម្ចាស់នៃបុព្វបុរសទាំងឡាយ
ព្រះយេស៊ូ ប្រទានឱ្យចិត្តមនុស្សបានស្អាតបរិសុទ្ធ
ព្រះយេស៊ូ ជាកម្លាំងនៃសន្តបុគ្គល និងមរណសាក្សី
ព្រះយេស៊ូ ជាពន្លឺនៃអ្នកប្រកាសផ្សាយដំណឹងល្អ
ព្រះយេស៊ូ ជារង្វាន់ដ៏ឧត្តមនៃសន្តបុគ្គលទាំងឡាយ
សូមព្រះយេស៊ូ ទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំ
ឆ្លើយ ៖សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ
សូមព្រះយេស៊ូទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំ
ឆ្លើយ ៖សូមព្រះអង្គទ្រង់សណ្តាប់ពាក្យអង្វរយីងខ្ញុំ
ឱ្យចាកផុតពីអន្តរាយគ្រប់បែបយ៉ាង
ឆ្លើយ ៖សូមព្រះអង្គរំដោះយីងខ្ញុំ    (ឃ្លាខាងក្រោមឆ្លើយដូចគ្នា)
ឱ្យចាកផុតពីអំពើបាបគ្រប់បែបយ៉ាង
ឱ្យចាកផុតពីការល្បួងនៃមារកំណាច
ឱ្យចាកផុតពីចិត្តលោភលន់ នឹងអំពើសៅហ្មង
ឱ្យចាកផុតពីសេចក្តីស្លាប់អស់កល្បជានិច្ច
ដោយព្រះគុណ ព្រះបុត្រាមានកំណើតជាមនុស្ស
ដោយព្រះគុណ ព្រះយេស៊ូទ្រង់បានប្រសូត
ដោយព្រះគុណ នៃកុមារភាពព្រះយេស៊ូ
ដោយព្រះគុណ នៃកិច្ចការទាំងឡាយដែលព្រះយេស៊ូបានបំពេញ
ដោយព្រះគុណ នៃទារុណកម្មគ្រប់បែបយ៉ាងដែលព្រះយេស៊ូបានទទួល
ដោយព្រះគុណ នៃព្រះឈើឆ្កាងព្រះយេស៊ូ
ដោយព្រះគុណ ព្រះយេស៊ូទ្រង់សោយទិវង្គត
ដោយព្រះគុណ ព្រះយេស៊ូទ្រង់មានព្រះជន្មដ៏រុងរឿង
ដោយព្រះគុណ ព្រះយេស៊ូទ្រង់យាងឡើងស្ថានបរមសុខ
ដោយព្រះគុណ ព្រះយេស៊ូបានតាំងអគ្គសញ្ញាព្រះកាយ និងព្រះលោហិត
ដោយព្រះគុណ ព្រះយេស៊ូទ្រង់មានសិរីរុងរឿងមហាប្រសើរ
ឱ ! កូនចៀមនៃព្រះជាម្ចាស់ដែលរំដោះបាបមនុស្សលោកីយ៍
ឆ្លើយ ៖សូមទ្រង់លើកលែងទោសឱ្យយើងខ្ញុំ
ឱ ! កូនចៀមនៃព្រះជាម្ចាស់ដែលរំដោះបាបមនុស្សលោកីយ៍
ឆ្លើយ ៖សូមទ្រង់ព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំ។
ឱ ! កូនចៀមនៃព្រះជាម្ចាស់ដែលរំដោះបាបមនុស្សលោកិយ៍
ឆ្លើយ ៖សូមអាណិតអាសូរយើងខ្ញុំ
សូមព្រះយេស៊ូទ្រង់ព្រះសណ្តាប់យើងខ្ញុំ
ឱ ! ព្រះជាម្ចាស់យើងខ្ញុំអើយ ព្រះអង្គមានកំណើតជាមនុស្ស ទ្រង់បានសោយទុក្ខលំបាក និងសោយទិវង្គត ដោយទ្រង់មានព្រះហឫទ័យស្រឡាញ់មនុស្សលោកយ៉ាងក្រៃលែង ហើយមានព្រះជន្មដ៏រុងរឿង។ យើងខ្ញុំសូមគោរពលើកតម្កើងព្រះបរមនាមដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គនៅនាលោកនេះ ដើម្បីឱ្យយើងខ្ញុំថ្វាយបង្គំកោតសរសើរព្រះអង្គ រួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធនៅស្ថានបរមសុខអស់កល្បជាអង្វែងតរៀង ទៅ។ អាម៉ែន។

ពាក្យអង្វរសន្តបុគ្គលទាំងឡាយ

ឱ ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ !
ឆ្លើយ ៖ឱ ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ !
ឱ ! ព្រះគ្រីស្តអើយ សូមអាណិតអាសូរ !
ឆ្លើយ ៖ឱ ! ព្រះគ្រីស្តអើយ សូមអាណិតអាសូរ !
ឱ ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ !
ឆ្លើយ ៖ឱ ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ !
ព្រះនាងម៉ារី ជាព្រះមាតាព្រះគ្រីស្តជាអម្ចាស់ !
ឆ្លើយ ៖សូមជួយអង្វរព្រះអម្ចាស់ឱ្យយើងខ្ញុំ (ឃ្លាខាងក្រោមឆ្លើយដូចគ្នា)
សន្តទេវទូតមីកាអែលសន្តទេវទូតទាំងឡាយ
សន្តយ៉ូហាន-បាទីស្តសន្តយ៉ូសែប
សន្តសិលា និង សន្តៈ ប៉ូលសន្តអន់ដ្រេ
សន្តយ៉ូហានសន្តីម៉ារី ជាអ្នកស្រុកម៉ាដាឡា
សន្តស្ទេផានសន្តអ៊ីញ៉ាស ជាអភិបាលក្រុងអន់ទីយ៉ូក
សន្តឡូរ៉ង់សន្តីពែរប៉េទូអា និងសន្តីហ្វេលីស៊ីតា
សន្តីអាញ៉ែសសន្តក្រេគ័រ
សន្តអូគុស្តាំងសន្តអាថាណាស
សន្តបាស៊ីលសន្តម៉ាតាំង
សន្តបេណេឌីតូសន្តហ្វ្រង់ស័រ និងសន្តដូនីមីកូ
សន្តហ្វ្រង់ស័រ សាវីយ៉េសន្តយ៉ូហាន ម៉ារីវីយ៉ានេ
សន្តីកាថារីណា នៅក្រុងស៊ីយេណាសន្តីតេរេសា នៅក្រុងអាវីឡា
សន្តហ្វ្រង់ស័រ នៅឡាសាលសន្តយ៉ូហានបូស្កូ
សន្តីតេរេសា គោរពព្រះកុមារយេស៊ូ
សន្តប៉ូលមីគី និងសហការី ជាមរណសាក្សីនៅប្រទេសជប៉ុន។
សន្តអន់ដ្រេគីម និងសហការី ជាមរណសាក្សីនៅប្រទេសកូរ៉េ។
សន្តកាព្រីអែល និងសហការី ជាមរណសាក្សីនៅប្រទេសចិន។
សន្តអន់ដ្រេ យូងឡាក និងសហការី ជាមរណសាក្សីនៅប្រទេសវៀតណាម។
សន្តីអាញ៉ែសភីឡា សន្តនីកូឡាប៊ុនកើត និងសហការី ជាមរណសាក្សីនៅប្រទេសថៃ។
លោកយ៉ូសែប ឆ្មារសាឡាស់ ជាអភិបាលព្រះសហគមន៍ភ្នំពេញពីដើម។
លោកប៉ូល ទេពអ៊ីមសុត្ថា ជាអភិបាលព្រះសហគមន៍បាត់ដំបងពីដើម។
អស់លោកបូជាចារ្យ និងអស់លោកអ្នកបួស ដែលបានបូជាជីវិតថ្វាយព្រះគ្រីស្ត។
អស់គ្រីស្តបរិស័ទប្រទេសកម្ពុជា ដែលរួមរស់ជាមួយព្រះគ្រីស្តនៅស្ថានបរមសុខ។
អស់ប្រជាពលរដ្ឋខ្មែរដែលគ្មានទោស ហើយដែលបានបាត់បង់ជីវិតទៅហើយ។
អស់សន្តបុគ្គលទាំងឡាយ។
សូមព្រះយេស៊ូ ប្រោសប្រណីយើងខ្ញុំ។
ឆ្លើយ ៖សូមព្រះអម្ចាស់ប្រោសរំដោះយើងខ្ញុំ (ឃ្លាខាងក្រោមឆ្លើយដូចគ្នា)
ឱ្យចាកផុតពីអន្តរាយគ្រប់បែបយ៉ាង
ឱ្យចាកផុតពីបាបកម្មគ្រប់ជំពូក
ឱ្យចាកផុតពីសេចក្តីស្លាប់អស់កល្បជានិច្ច
ដោយព្រះគុណព្រះបុត្រា បានចាប់កំណើតជាមនុស្ស
ដោយព្រះគុណព្រះយេស៊ូ បានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ
ដោយព្រះអំណោយដ៏ថ្លៃថ្លារបស់ព្រះវិញ្ញាណ។
ឆ្លើយ ៖សូមទ្រង់ព្រះមេត្តាព្រះសណ្តាប់យើងខ្ញុំ   (ឃ្លាខាងក្រោមឆ្លើយដូចគ្នា)

បន្ថែមពាក្យអង្វរតាមកាលៈទេសៈ

សូមព្រះជាម្ចាស់ ទ្រង់ព្រះមេត្តាប្រោសអស់បងប្អូនដែលព្រះអង្គត្រាស់ហៅឱ្យទទួល (….) នៅពេលនេះ
បានរស់នៅដោយមានព្រះជន្មព្រះអង្គ ជាប់ក្នុងខ្លួនជានិច្ច។
សូមព្រះយេស៊ូ ជាព្រះបុត្រានៃព្រះជាម្ចាស់ ដែលគង់នៅជាដរាប
ឆ្លើយ ៖សូមទ្រង់មេត្តាព្រះសណ្តាប់យើងខ្ញុំ
ឱ! ព្រះគ្រីស្តអើយ សូមព្រះសណ្តាប់យើងខ្ញុំ
ឆ្លើយ ៖ឱ ! ព្រះគ្រីស្តអើយ សូមព្រះសណ្តាប់យើងខ្ញុំ
ឱ! ព្រះគ្រីស្តអើយ សូមទទួលពាក្យអង្វរយើងខ្ញុំ
ឆ្លើយ ៖ឱ! ព្រះគ្រីស្តអើយ សូមទទួលពាក្យអង្វរយើងខ្ញុំ
ឱ ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ!
ឆ្លើយ ៖ឱ ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ!
ឱ ! ព្រះគ្រីស្តអើយ សូមអាណិតអាសូរ !
ឆ្លើយ ៖ឱ ! ព្រះគ្រីស្តអើយ សូមអាណិតអាសូរ !
ឱ ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ !
ឆ្លើយ ៖ឱ ! ព្រះអម្ចាស់អើយ សូមអាណិតអាសូរ !
1,320 Views

Theme: Overlay by Kaira