មាតិកាបទចម្រៀង
សូមចុចជ្រើសរើសតាមលេខនីមួយៗ
១- កាលណាពីរ ឬបីនាក់ជួបជុំគ្នា
បន្ទរ | ព្រះជាអម្ចាស់មានព្រះបន្ទូលថា | កាលណាពីរ ឬបីនាក់ | |
| ជួបជុំគ្នាក្នុងនាមខ្ញុំ | នោះខ្ញុំស្ថិតនៅជាមួយផង | ។ |
១ | ឱ! ព្រះយេស៊ូអើយ | សូមទ្រង់គង់ជាមួយយើងខ្ញុំ | |
| ក្នុងពេលយើងខ្ញុំ | កោតសរសើរព្រះអង្គ | |
| ក្នុងពេលយើងខ្ញុំ | ប្រកាសសេចក្តីស្រឡាញ់ | |
| មកពីព្រះហឫទ័យ | ស្រឡាញ់របស់ព្រះអង្គ | ។ |
២ | ឱ! ព្រះយេស៊ូអើយ | សូមទ្រង់គង់ជាមួយយើងខ្ញុំ | |
| ក្នុងពេលយើងខ្ញុំ | ស្តាប់ព្រះបន្ទូលព្រះអង្គ | |
| សូមទ្រង់បំភ្លឺ | ចិត្តគំនិតយើងខ្ញុំ | |
| ដើម្បីឱ្យយើងខ្ញុំ | ឮព្រះសូរសៀវព្រះអង្គ | ។ |
៣ | ឱ! ព្រះយេស៊ូអើយ | សូមទ្រង់គង់ជាមួយយើងខ្ញុំ | |
| សូមនឹកដល់យើងខ្ញុំ | ពីស្ថានបរមសុខមក | |
| ព្រះអង្គដែលគង់ | ជាមួយយើងខ្ញុំ | |
| នៅពេលនេះហើយ | ជាអង្វែងតរៀងទៅ | ។ |
៤ | ឱ! ព្រះយេស៊ូអើយ | សូមទ្រង់គង់ជាមួយយើងខ្ញុំ | |
| ក្នុងពេលយើងខ្ញុំ | រួមថ្វាយយញ្ញបូជា | |
| ហើយយើងខ្ញុំកាច់ | ចែកគ្នាទទួលទាន | |
| នូវនំប៉័ងដែលផ្តល់ | ជីវិតដ៏អនន្ត | ។ |
២- ខ្ញុំនឹកស្រណោះវិហារព្រះម្ចាស់
ទំនុកតម្កេីងលេខ ៨៤(៨៣)
បន្ទរ | ខ្ញុំនឹកស្រណោះវិហារព្រះម្ចាស់ | គួរស្រឡាញ់ណាស់នៅលើលោកា | |
| ទ្រង់មានព្រះជន្មរុងរឿងថ្លៃថ្លា | ខ្ញុំមានចិន្តារីករាយស្មោះត្រង់ | ។ |
១ | បក្សាបក្សីតែងមានសំបុក | ដែលផ្តល់ក្តីសុខស្ថិតស្ថេរគង់វង្ស | |
| ខ្ញុំស្រឡាញ់ព្រះដំណាក់ព្រះអង្គ | ហើយសូមយកទ្រង់ជាទីពំនាក់ | ។ |
២ | មានក្តីអំណរមានក្តីសប្បាយ | អស់ជនទាំងឡាយដែលបានទៅស្នាក់ | |
| ក្នុងព្រះវិហារដោយចិត្តស្មោះស្ម័គ្រ | បានធ្វើគារវៈគោរពព្រះអង្គ | ។ |
៣ | មានក្តីអំណរមានក្តីសប្បាយ | អស់ជនទាំងឡាយដែលមានបំណង | |
| ចូលក្នុងវិហារដោយចិត្តស្មោះត្រង់ | ស្វែងរកព្រះអង្គដែលផ្តល់ជន្មា | ។ |
៤ | សូមទ្រង់សណ្តាប់ពាក្យអង្វរខ្ញុំ | ឱ! ព្រះឧត្តមជាម្ចាស់សួគ៌ា | |
| សូមទ្រង់មេត្តាទតរាស្ត្រប្រជា | ហើយសូមការពារនិងជួយប្រោសលោះ | ។ |
៥ | បើរស់មួយថ្ងៃនៅក្បែរខ្លោងទ្វារ | នៃព្រះវិហារព្រះអង្គសង្គ្រោះ | |
| ហាក់មានតម្លៃប្រសើរខ្ពង់ខ្ពស់ | ស្មើបាននៅរស់រាប់ពាន់ឆ្នាំផង | ។ |
៦ | រស់ក្រោមសំយ៉ាបវិហារព្រះម្ចាស់ | វិសេសពេកណាស់ថ្លៃថ្លាកន្លង | |
| ប្រសើរជាងរស់ជាមួយអ្នកផង | ដែលផ្តល់សៅហ្មងនាំឱ្យអាស្រូវ | ។ |
៧ | ទ្រង់សព្វព្រះហប្ញទ័យជនសុចរិត | មេត្តាអាណិតជួយឱ្យស្គាល់ផ្លូវ | |
| ស្គាល់ក្តីសុខសាន្តរាល់ពេលរដូវ | ស្គាល់ផ្លូវដើរទៅជួបព្រះអង្គបាន | ។ |
៨ | សូមកោតសរសើររាល់ពេលរដូវ | ស្គាល់ផ្លូវដើរទៅជួបព្រះអង្គបាន | |
| ដែលគង់ស្ថិតស្ថេរប្រសើរថ្កើងថ្កាន | នៅគ្រប់ទីស្ថានដរាបរៀងទៅ | ។ |
៣- ខ្ញុំសែនសប្បាយទៅព្រះដំណាក់
(ដកស្រង់ពីទំនុកតម្កេីងលេខ ១១២)
បន្ទរ | ខ្ញុំសែនសប្បាយណាស់ | ពេលឮច្បាស់គេប្រាប់ថា |
| ចូរយើងទៅដំណាក់ | ព្រះជាម្ចាស់នៅសាឡឹម ។ |
១ | យេរូសាឡឹមអើយ | យើងដល់ហើយឈានជើងចូល |
| យើងមកដល់មាត់ទ្វារ | ដល់ទីធ្លានៃក្រុងអ្នក ។ |
២ | យេរូសាឡឹមអើយ | អ្នកជាក្រុងដ៏រឹងមាំ |
| មានកំពែងដ៏ល្អ | ល្អប្រណីតព័ទ្ធជុំវិញ ។ |
៣ | កុលសម្ព័ន្ធនានា | នៃព្រះជាអម្ចាស់យើង |
| នាំគ្នាឡើងទីនេះ | តម្កើងព្រះនាមព្រះអង្គ ។ |
៤ | ទីនេះមានបល្ល័ង្ក | ព្រះរាជវាំងស្ដេចដាវីឌ |
| គ្រប់គ្រងប្រជារាស្រ្ត | ដោយក្ដីយុត្តិធម៌ណាស់ ។ |
៥ | សូមព្រះម្ចាស់ប្រទាន | សន្តិភាពដល់ក្រុងនេះ |
| អ្នកស្រឡាញ់សាឡឹម | សូមឱ្យរស់បានសុខសាន្ត ។ |
៦ | ដោយយល់ដល់បងប្អូន | និងញាតិមិត្តរបស់ខ្ញុំ |
| ខ្ញុំសូមព្រះអម្ចាស់ | ឱ្យសាឡឹមបានសុខសាន្ត ។ |
៧ | ដោយយល់ដល់ដំណាក់ | នៃព្រះម្ចាស់របស់យើង |
| ខ្ញុំទូសូមឱ្យអ្នក | បានក្ដីសុភមង្គល ។ |
៤- គោរពព្រះត្រៃឯក
លំនាំទំនុកតម្កើងកោតសរសើរព្រះបាទដាវីឌ
(១ របាក្សត្រ ២៩,១០-១២)
បន្ទរ | ឱ ! ព្រះជាម្ចាស់ | យើងខ្ញុំគោរព | សរសើរព្រះនាម | ទាំងថ្វាយចម្រៀង |
| ចំពោះព្រះអង្គ ។ | | | |
១ | ឱ ! ព្រះបិតា | មានឫទ្ធិចេស្តា | អស្ចារ្យពេកក្រៃ | មានធម៌សប្បុរស |
| ពេញដោយបារមី | ព្រះនាមឮល្បី | គ្រប់ទីទាំងឡាយ ។ | |
២ | ឱ ! ព្រះយេស៊ូ | បន្ទូលថ្លៃថ្លា | នៃព្រះបិតា | ទ្រង់ជាជីវិត |
| ជាសេចក្តីពិត | មាគ៌ានាំយើង | ឆ្ពោះព្រះបិតា ។ | |
៣ | ឱ ! ព្រះវិញ្ញាណ | ព្រះប្រាជ្ញាញាណ | វិសុទ្ធថ្លៃថ្លា | ជាជ្រោះស្នេហា |
| ជាធម៌មេត្តា | រក្សាការពារ | យើងខ្ញុំគ្រប់គ្នា ។ | |
៤ | ឱ ! ព្រះជាម្ចាស់ | យើងត្រេតអរណាស់ | សូមបង្គំថ្វាយ | ព្រះពរជោគជ័យ |
| សិរីទាំងឡាយ | ទៅព្រះពណ្ណរាយ | អម្ចាស់យើងខ្ញុំ ។ | |
៥ | កិត្តិយសបារមី | ជោគជ័យសិរី | យើងសូមបង្គំ | តេជានុភាព |
| ព្រះម្ចាស់ឧត្តម | រុងរឿងសុខុម | លើផែនលោកា ។ | |
៦ | ឱ ! ព្រះសង្គ្រោះ | ព្រះនាមខ្ពង់ខ្ពស់ | ជាស្តេចស្ថានបរមសុខ | ជាម្ចាស់លោកីយ៍ |
| គ្រប់គ្រងពសុធា | រក្សាការពារ | សត្វលោកទាំងឡាយ។ | |
៧ | ឱ ! ព្រះម្ចាស់អើយ | នៅលោកនេះហើយ | យើងសច្ចាស្មោះ | គោរពព្រះអង្គ |
| ជាព្រះសង្គ្រោះ | ដែលជួយរំដោះ | មនុស្សគ្រប់គ្នា ។ | |
៨ | យើងខ្ញុំប្រណម្យ | ក្រាបថ្វាយបង្គំ | សូមថ្លែងពណ៌នា | អំណរព្រះគុណ |
| ឆ្ពោះព្រះត្រៃឯក | ទ្រង់គង់ការពារ | យើងខ្ញុំជានិច្ច ។ | |
៥- ចូរច្រៀងប្រាប់ភ្នំ
ដកស្រង់ពីទំនុកតម្កេីងលេខ ១១៨ (១១៧)
បន្ទរ | ចូរច្រៀងប្រាប់ភ្នំ | ប្រាប់សមុទ្រធំ |
| ចូរលើកចិត្តឡើង | តម្កេីងព្រះម្ចាស់ |
| ដ្បិតនេះជាថ្ងៃ | ម្ចាស់ថ្លៃបង្កើត |
| សូមឱ្យផែនដី | បានក្តីអំណរ |
| អាលេលូយ៉ា(៤ដង) ។ | |
១ | ខ្ញុំនឹងតម្កេីងព្រះអម្ចាស់ | ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់ |
| តបឆ្លើយមកខ្ញុំដោយរាក់ទាក់ | ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់ ។ |
២ | ខ្ញុំត្រូវនៅរស់មានជីវិត | មិនត្រូវស្លាប់ចាកផុតលោកីយ៍ |
| ដើម្បីរៀបរាប់ពីសេចក្តី | ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ ។ |
៣ | ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស | សុចរិតស្រីប្រុសមកប្រញាប់ |
| ខ្ញុំនឹងចូលទៅឱ្យបានឆាប់ | នឹងថ្លែងរៀបរាប់អរគុណទ្រង់ ។ |
៤ | ព្រះអម្ចាស់សម្រេចការអស្ចារ្យ | ដោយឫទ្ធិថ្លៃថ្លានៃព្រះអង្គ |
| អស្ចារ្យពេកក្រៃយើងឃើញច្បាស់ | គួរស្ញប់ស្ញែងណាស់គួរគោរព ។ |
៥ | ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ | កំណត់ទុកច្បាស់ឱ្យយើងឈប់ |
| នាំគ្នាសប្បាយកុំនៅជ្រប់ | ខេត្តស្រុកភូមិគ្រប់អរទាំងអស់ ។ |
៦ | ចូរលើកតម្កេីងព្រះអម្ចាស់ | ដ្បិតព្រះហប្ញទ័យអាណិត |
| សប្បុរសករុណាទ្រង់សុចរិត | អស់កល្បស្ថេរស្ថិតរហូតទៅ ។ |
៦- ចូរច្រៀងបទថ្មីថ្វាយព្រះជាម្ចាស់
បន្ទរ | ចូរច្រៀងបទថ្មី | ថ្វាយព្រះជាម្ចាស់ | ព្រះអង្គបានសម្រេច | ការអស្ចារ្យ |
| អាលេលូយ៉ា ។ | | | |
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា | ដ្បិតទ្រង់ប្រព្រឹត្ត |
| សព្វកិច្ចអស្ចារ្យ | ទ្រង់មានឫទ្ធា | ជាព្រះវិសុទ្ធ ។ | |
២ | ព្រះអង្គសង្គ្រោះ | ទាំងស្រីទាំងប្រុស | ឥតមានគេចផុត | ចម្រើនគ្រប់គ្នា |
| បានឡើងជាបុត្រ | ធីតាបរិសុទ្ធ | ដោយអានុភាព ។ | |
៣ | មិនតែប៉ុណ្ណោះ | ព្រះអង្គបំផុស | សម្តែងហឫទ័យ | សុចរិតស្មោះត្រង់ |
| ជនជាតិផ្សេងក្តី | បានឃើញស្មើ | ដូចគ្នាទាំងអស់ ។ | |
៤ | ឯអ៊ីស្រាអែល | ព្រះអង្គមិនដែល | ភ្លេចម្តងណាសោះ | ប្រទានហឫទ័យ |
| ករុណាដ៏ស្មោះ | មេត្តាចំពោះ | កូនចៅព្រះអង្គ ។ | |
៥ | ឱ ! មនុស្សសត្វអើយ | កុំបីតោះតើយ | រៀបចំអង្គា | អបអរសាទរ |
| ថ្វាយព្រះនាមា | ស្រែកហ៊ោខ្ញៀវខ្ញារ | ដោយក្តីអំណរ ។ | |
៦ | ចូរដេញចាប៉ី | សព្វភ្លេងតន្ត្រី | ប៉ីពកប៉ីអ | ឃឹមរនាតដែក |
| ឈិងគងត្រែស្គរ | ចង្ក្រង់ស្នែងទ្រ | ឱ្យលាន់ពីរោះ ។ | |
៧- ចូរអ្នកស្រឡាញ់ព្រះអម្ចាស់
បន្ទរ | ចូរអ្នកស្រឡាញ់ព្រះអម្ចាស់ | ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត |
| អស់ពីស្មារតី | អស់ពីកម្លាំងកាយ |
| ចូរអ្នកស្រឡាញ់បងប្អូនឯទៀត | ឱ្យដូចស្រឡាញ់ខ្លួនឯង។ |
១ | ឱ ! បងប្អូនអើយចូរអ្នកចាំស្តាប់ | មានតែព្រះអម្ចាស់ |
| ជាព្រះរបស់យើងមួយព្រះអង្គគត់ | ដែលពិតជាព្រះអម្ចាស់ ។ |
២ | ចូរអ្នកទុកឱ្យព្រះបន្ទូល | ដែលខ្ញុំប្រគល់ឱ្យអ្នក |
| នៅក្នុងថ្ងៃនេះដក់ជាប់ក្នុងចិត្ត | របស់អ្នកជានិច្ច ។ |
៣ | ចូរអ្នកបង្រៀនឱ្យកូនចៅអ្នក | ពីព្រះបន្ទូលនេះ ពេលអ្នកនៅក្នុងផ្ទះ |
| ពេលដើរពេលចូលដេក | និងពេលក្រោកពីដំណេក ។ |
៨- ទូលព្រះបង្គំខ្ញុំទៅដល់ដំណាក់ព្រះម្ចាស់
បន្ទរ | ទូលព្រះបង្គំខ្ញុំ | ទៅដល់ដំណាក់ព្រះម្ចាស់ |
| ទ្រង់ធ្វើឱ្យខ្ញុំរីករាយ ។ | |
១ | សូមព្រះអម្ចាស់បំភ្លឺចិត្តទូលបង្គំ | ហើយលើកលែងទោសឱ្យទូលបង្គំ ។ |
២ | ព្រះអង្គបានផ្តល់កម្លាំងឱ្យខ្ញុំមែន | តើហេតុអ្វីក៏ខ្ញុំធ្លាក់ខ្លួនទន់ខ្សោយ ។ |
៣ | សូមព្រះម្ចាស់បំភ្លឺចិត្តខ្ញុំឱ្យជឿ | ដឹកនាំខ្ញុំដើរតម្រង់រកព្រះអង្គ ។ |
៤ | ទូលបង្គំសូមសរសើរដល់ព្រះអង្គ | ព្រះអង្គមានជោគសិរីសព្វប្រការ ។ |
៥ | ចូរសង្ឃឹមលើព្រះម្ចាស់អស់ពីចិត្ត | ព្រលឹងអើយព្រោះទ្រង់ជាព្រះសង្គ្រោះ។ |
៦ | កោតសរសើរព្រះបិតាព្រះបុត្រា | ព្រះវិញ្ញាណជាដរាបតរៀងទៅ ។ |
៩- ផែនដីទាំងមូលអេីយ
(ដកស្រង់ពីទំនុកតម្កេីងលេខ ៣៣(៣២))
បន្ទរ | ផែនដីទាំងមូលអើយ | ចូរអបអរហើយសរសើរ |
| ព្រះម្ចាស់គ្មានអ្វីស្មើ | ច្រៀងបទថ្មីថ្វាយព្រះអង្គ |
| អាលេលូយ៉ា | អាលេលូយ៉ា អាលេលូយ៉ា ។ |
១ | ចូរច្រៀងទំនុកថ្មី | ទាំងតន្ត្រីកុំជិនណាយ |
| សូរសៀងពិរោះក្រៃ | ពេលសប្បាយអបអរទ្រង់ ។ |
២ | ដ្បិតព្រះជាអម្ចាស់ | បន្ទូលច្បាស់ពិតទៀងត្រង់ |
| ព្រះអង្គតែងផ្ចិតផ្ចង់ | ហើយតម្រង់តាមសន្យា ។ |
៣ | ព្រះអង្គសព្វព្រះហប្ញទ័យ | នឹងសេចក្តីពិតសត្យា |
| សុចរិតគ្រប់ប្រការ | ហើយរក្សាយុត្តិធម៌ ។ |
៤ | ផែនដីទាំងមូលថ្លែង | ខំសម្តែងដោយអំណរ |
| ពីហឫទ័យបវរ | ករុណាល្អព្រះជាម្ចាស់ ។ |
៥ | ផ្ទៃមេឃហ្វូងតារា | កើតដោយសារបន្ទូលច្បាស់ |
| ដោយបញ្ជារបស់ | ព្រះជាអម្ចាស់នៃយើង ។ |
៦ | ព្រះអង្គបានធ្វើឱ្យ | សមុទ្រថយផ្តុំគ្នាឡើង |
| រួចទ្រង់ក៏បង្ឃាំង | សមុទ្រគាំងមួយកន្លែង ។ |
៧ | សូមឱ្យមនុស្សទាំងអស់ | ដែលនៅរស់កោតស្ញប់ស្ញែង |
| ព្រះមានឫទ្ធិក្រៃលែង | គួរស្ញប់ស្ញែងកោតព្រះអង្គ ។ |
៨ | ដ្បិតពេលមានបន្ទូល | អ្វីមកមូលមិនរេរង់ |
| តាមមានឫទ្ធិក្រៃលែង | គួរស្ញប់ស្ញែងកោតព្រះអង្គ ។ |
៩ | យើងខ្ញុំសែនរីករាយ | ចិត្តសប្បាយអរពេកក្រៃ |
| សូមបង្គាប់ព្រះអង្គ | សព្វអ្វីផងមានទាំងអស់ ។ |
១០- ពេលសូរិយាលន់លិច
១ | នៅវេលាដែលសូរិយាលន់លិច | យើងខ្ញុំទាំងឡាយរួមគ្នានៅទីនេះ |
| ដើម្បីសូមព្រះជាម្ចាស់យាងមក | រក្សាដោយព្រះហឫទ័យប្រណីមេត្តា ។ |
២ | យើងខ្ញុំសូមថ្វាយឆ្ពោះព្រះជាម្ចាស់ | នូវការងារដែលយើងខ្ញុំធ្វើថ្ងៃនេះ |
| បើយើងខ្ញុំប្រព្រឹត្តខុសនឹងព្រះអង្គ | សូមទ្រង់មេត្តាលើកលែងទោសឱ្យយើងខ្ញុំ។ |
៣ | យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ | ដែលបានរក្សាយើងខ្ញុំក្នុងថ្ងៃនេះ |
| សូមការពារយើងខ្ញុំក្នុងរាត្រីនេះ | សូមឱ្យយើងខ្ញុំបានឈ្នះកិច្ចកលអារក្ស ។ |
១១- ព្រះគ្រីស្តជាទីសង្ឃឹម
បន្ទរ | ព្រះគ្រីស្តជាទីសង្ឃឹម | ជាអង្គគាំទ្រនៃជីវិតខ្ញុំ ។ | |
១ | ទូលបង្គំខ្ញុំ | ទៅដល់អាសនៈ | ដោយចិត្តរីករាយ |
| សូមវិនិច្ឆ័យ | តាមសប្បុរសភាព | ឱ! ព្រះអង្គអើយ ។ |
២ | សូមថ្វាយចិន្តា | និងជីវភាព | សូមទ្រង់ជម្រះ |
| ឱ្យជ្រះសៅហ្មង | ដើម្បីគាប់គួរ | រួមថ្វាយបូជា ។ |
៣ | នេះខ្ញុំសង្ឃឹម | ជឿជាក់ស្រឡាញ់ | បម្រើព្រះអង្គ |
| អស់មួយជីវិត | តបស្នងសងគុណ | អស់កល្បជានិច្ច ។ |
១២- មនុស្សលេីផែនដី
(ដកស្រង់ពីទំនុកតម្កេីងលេខ ៩៦)
បន្ទរ | មនុស្សលើផែនដី | ទាំងប្រុសទាំងស្រី |
| ចូរអបអរឡើង | តម្កេីងព្រះម្ចាស់ |
| ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង។ |
១ | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ |
| មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ ។ |
២ | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កេីងព្រះនាមត្រចង់ |
| ប្រកាសរាល់ថ្ងៃផង | ពីបំណងដ៏ថ្លៃថ្លា ។ |
៣ | ចូរប្រកាសនៅក្នុង | ចំណោមក្រុមជាតិដទៃ |
| នូវរុងរឿងសិរី | ព្រះហស្តថ្លៃដ៏អស្ចារ្យ ។ |
៤ | ដ្បិតព្រះម្ចាស់ឧត្តម | យើងត្រូវខំសរសើរថា |
| អស់ពីដួងចិន្តា | ព្រះក្សត្រាប្រសើរខ្ពស់ ។ |
៥ | ប្រជាទាំងឡាយអើយ | កុំកន្តើយចូរតម្រង់ |
| លើកតម្កេីងព្រះអង្គ | ថ្លៃឥតហ្មងពីប្ញទ្ធា ។ |
៦ | លើកតម្កេីងសិរី | រុងរឿងជ័យព្រះនាមា |
| យកតង្វាយគ្រប់គ្នា | ទៅព្រះវិហារថ្វាយក្សត្រា ។ |
៧ | សូមឱ្យអស់ផ្ទៃមេឃ | ផែនដីស្រែកកុំសំចៃ |
| សមុទ្រមានទឹកប្រៃ | និងអ្វីៗមានសង្ឃឹម ។ |
៨ | សូមឱ្យស្រែចម្ការ | អ្វីសព្វសារអរញញឹម |
| ឱ្យដើមឈើរេរាំ | លោតទន្ទ្រាំមុខព្រះម្ចាស់ ។ |
៩ | ដ្បិតព្រះអង្គយាងមក | វិនិច្ឆ័យរកយុត្តិធម៌ណាស់ |
| កាត់ក្តីប្រជាច្បាស់ | គ្មានក្រឡាស់ដោយទៀងត្រង់ ។ |
១៣- យេីងទៅដំណាក់ព្រះអង្គ
បន្ទរ | យើងសែនសប្បាយ | យាត្រាឆ្ងាយទៅព្រះដំណាក់ |
| ទាំងយើងច្រៀងបទថ្មី | សរសើរព្រះម្ចាស់អាលេលូយ៉ា ។ |
១ | មហាជនគ្រប់ប្រទេស | ចូរអ្នកអបអរសាទរ |
| ហើយថ្វាយស័ព្ទវាចា | ថ្វាយព្រះអម្ចាស់របស់យើង ។ |
២ | ចូរបម្រើព្រះអង្គ | មានចិត្តត្រង់រីករាយឡើង |
| ចូរទៅរកទាំងច្រៀង | បទសប្បាយថ្វាយដរាប ។ |
៣ | ចូរទទួលស្គាល់ចុះ | ព្រះអង្គប្រោសសន្តោសជាប់ |
| ព្រះអង្គជាទីគាប់ | ទ្រង់បានបង្កើតយើងមក ។ |
៤ | យើងជាស្នាព្រះហស្ត | របស់ព្រះថ្លៃពន្លក |
| ជាប្រជាជនសុខ | ដែលព្រះអង្គថែណែនាំ ។ |
៥ | ចូរចូលក្នុងព្រះវិហារ | ព្រះពន្លាជាព្រះដំណាក់ |
| ព្រះអង្គស័ក្តិសមណាស់ | ចូលទៅថ្លែងអរព្រះគុណ ។ |
៦ | ព្រះជាម្ចាស់ទ្រង់មាន | ព្រះហឫទ័យមេត្តា |
| សប្បុរសករុណា | ដែលស្ថិតនៅជាប់អស់កល្ប ។ |
១៤- យេីងខ្ញុំទាំងអស់គ្នាអររីករាយ
១ | យើងខ្ញុំទាំងអស់គ្នាអររីករាយ | ដោយបានជួបជុំគ្នានៅទីនេះ |
| ដើម្បីបន្លឺសូរស័ព្ទចម្រៀង | ច្រៀងថ្វាយព្រះម្ចាស់អស់ពីឱរា ។ |
២ | យើងខ្ញុំសូមជឿជាក់ប្រាកដមែន | ព្រះអង្គគង់សណ្ឋិតនៅទីនេះ |
| យើងខ្ញុំសូមលើកហត្ថឡើងវន្ទា | ក្រាបថ្វាយបង្គំព្រះមហាក្សត្រ ។ |
៣ | យើងខ្ញុំសូមស្រឡាញ់ព្រះអម្ចាស់ | ដែលបានផ្តល់ជីវ៉ាឱ្យយើងខ្ញុំ |
| ហេតុនេះយើងខ្ញុំសូមធ្វើសច្ចា | ស្រឡាញ់ព្រះម្ចាស់ស្រឡាញ់បងប្អូន ។ |
៤ | យើងខ្ញុំសូមសង្ឃឹមលើព្រះអង្គ | សង្ឃឹមថាព្រះអង្គរំដោះទុក្ខ |
| សង្ឃឹមបានចូលស្ថានបរមសុខ | សប្បាយរីករាយអស់កល្បជានិច្ច ។ |
១៥- យេីងអរសប្បាយ
១ | ស. ឱ ! ព្រះអម្ចាស់អើយ | យើងអរសប្បាយ |
| ប. ឱ ! ព្រះអម្ចាស់អើយ | យើងអរសប្បាយ |
| ស. ដោយបានជួបជុំនៅក្នុងទីនេះ | ប. ដោយបានជួបជុំនៅក្នុងទីនេះ |
| រួមៈ ហើយរួបរួមគ្នា ក្រោមម្លប់បារមី | របស់ព្រះអង្គ។ |
២ | ស. ព្រះអង្គណែនាំផ្លូវជីវិតយើង | ប. ព្រះអង្គណែនាំផ្លូវជីវិតយើង |
| ស. នៅក្នុងលោកនេះយើងខ្ញុំត្រូវការ | ប. នៅក្នុងលោកនេះយើងខ្ញុំត្រូវការ |
| រួមៈ ព្រះហឫទ័យអាណិតមេត្តា | របស់ព្រះអង្គ ។ |
៣ | ស. ព្រះអង្គទ្រង់ជ្រាបពេលមានទុក្ខព្រួយ | ប. ព្រះអង្គទ្រង់ជ្រាបពេលមានទុក្ខព្រួយ |
| ស. ព្រះអង្គជួយយើងឱ្យមានសង្ឃឹម | ប. ព្រះអង្គជួយយើងឱ្យមានសង្ឃឹម |
| រួមៈ ហើយគង់ជិតយើងដោយក្តីស្រឡាញ់ | របស់ព្រះអង្គ ។ |
៤ | ស. ថ្ងៃនេះជាថ្ងៃរបស់ព្រះអង្គ | ប. ថ្ងៃនេះជាថ្ងៃរបស់ព្រះអង្គ |
| ស. យើងទាំងអស់គ្នាប្រុងស្តាប់ព្រះបន្ទូល | ប. យើងទាំងអស់គ្នាប្រុងស្តាប់ព្រះបន្ទូល |
| រួមៈ ដើម្បីរស់នៅក្នុងក្តីស្រឡាញ់ | របស់ព្រះអង្គ ។ |
៥ | ស. ឱ ! ព្រះអង្គអើយ យើងនឹងរួមថ្វាយ | ប. ឱ ! ព្រះអង្គអើយ យើងនឹងរួមថ្វាយ |
| ស. ថ្វាយនំនឹងស្រាដែលទ្រង់ប្រទាន | ប. ថ្វាយនំនឹងស្រាដែលទ្រង់ប្រទាន |
| រួមៈ ឱ្យយើងរួបរួមក្នុងក្តីស្រឡាញ់ | របស់ព្រះអង្គ ។ |
១៦- រស់ជាមួយគ្នា
១ | រស់ជាមួយគ្នាដូចបងប្អូនគ្នា | ជាការប្រពៃថ្លៃថ្លាឧត្តម |
| ប្រៀបដូចសួនច្បារពេញដោយបុប្ផា | មានទាំងចម្ប៉ាមានទាំងចំប៉ី ។ |
២ | មានទាំងផ្កាម្លិះមានទាំងណាគ្រី | ក្រអូបពេកក្រៃនាអរុណរះ |
| ប្រៀបដូចសន្សើមនៅព្រឹកព្រលឹម | ធ្លាក់លើវាលស្រែលើច្បារដំណាំ ។ |
៣ | ហ្នឹងហើយតំបន់ដែលព្រះបវរ | ផ្តល់នូវព្រះពរជីវិតអនន្ត |
| សូមថ្វាយពរជ័យដល់ព្រះត្រៃឯក | ដែលគង់ជានិច្ចដរាបរៀងទៅ ។ |
១៧- លេីកតម្កេីងព្រះបន្ទូល
១ | បន្ទូលព្រះអង្គ | ពន្លឺថ្លាយង់ | បំភ្លឺខ្ញុំម្ចាស់ | ឱ្យខ្ញុំឃើញច្បាស់ |
| មាគ៌ាត្រចះ | ត្រចង់ឥតខ្វះ | របស់ព្រះអង្គ ។ | |
២ | បន្ទូលព្រះអង្គ | ដំបូន្មានត្រង់ | វិសេសល្អណាស់ | ទូលបង្គំខ្ញុំ |
| ខំរៀនចាំច្បាស់ | បន្ទូលថ្លៃថ្លា | របស់ព្រះអង្គ ។ | |
៣ | បន្ទូលព្រះអង្គ | ស្រង់ផុតលិចលង់ | ជីវិតខ្ញុំម្ចាស់ | ទូលបង្គំខ្ញុំ |
| សង្ឃឹមជឿជាក់ | លើបន្ទូលព្រះ | ជានិច្ចនិរន្ត ។ | |
៤ | បន្ទូលព្រះអង្គ | ដំបូន្មានត្រង់ | វិសេសល្អណាស់ | ទូលបង្គំខ្ញុំ |
| ខំរៀនចាំច្បាស់ | បន្ទូលថ្លៃថ្លា | របស់ព្រះអង្គ ។ | |
៥ | បន្ទូលព្រះអង្គ | សន្យាឧត្តម | សម្រេចហើយណា | ទូលបង្គំខ្ញុំ |
| ស្រឡាញ់ស្មោះស្ម័គ្រ | បន្ទូលព្រះម្ចាស់ | នៅក្នុងហត្ថា ។ | |
៦ | បន្ទូលព្រះអង្គ | គោលការណ៍នៃទ្រង់ | ជាសេចក្តីពិត | ព្រះអង្គសម្រេច |
| ដោយសុចរិត | គង់វង្សស្ថេរស្ថិត | រហូតតទៅ ។ | |
១៨- វិញ្ញាណព្រះម្ចាស់
១ | វិញ្ញាណព្រះម្ចាស់ | បានជ្រើសតាំងខ្ញុំ | ឱ្យលាតសន្ធឹង | ព្រះរាជ្យព្រះអង្គ |
| ទ្រង់បានចាត់ខ្ញុំ | ឱ្យប្រកាសផ្សាយ | នូវដំណឹងល្អ | ដល់ជនក្រីក្រ ។ |
បន្ទរ | ដោយសារហេតុនេះ | ឱ! ព្រះបវរ | ខ្ញុំសែនត្រេកអរ | ក្នុងព្រះជាម្ចាស់។ |
២ | ព្រះដ៏ខ្ពង់ខ្ពស់ | ទ្រង់សម្រាំងខ្ញុំ | ដើម្បីបំភ្លឺ | ជនដែលវង្វេង |
| មនុស្សក្នុងលោកា | ពេញដោយទុក្ខសោក | ទ្រង់ចាត់ខ្ញុំមក | សម្រាលទុក្ខគេ ។ |
៣ | ព្រះម្ចាស់បានជ្រើស | ក្នុងព្រះវិញ្ញាណ | ព្រះអង្គប្រទាន | ឱ្យបម្រើទ្រង់ |
| មនុស្សក្រខ្សត់ | តម្អូញទុក្ខព្រួយ | ទ្រង់ឱ្យខ្ញុំជួយ | រំលែកទុក្ខគេ ។ |
៤ | ខ្ញុំជាសាវ័ក | នៃព្រះជាម្ចាស់ | សូមស្ម័គ្រប្រកាស | ផ្សាយដំណឹងល្អ |
| សន្មតខិតខំ | បង្ហាញមាគ៌ា | ឱ្យមនុស្សគ្រប់គ្នា | យល់ការសង្គ្រោះ។ |
៥ | ព្រះដ៏សប្បុរស | សព្វព្រះហប្ញទ័យ | ឱ្យខ្ញុំទាសា | បម្រើព្រះអង្គ |
| ខ្ញុំសូមសច្ចា | ថានឹងប្រកាស | ជោគជ័យត្រចះ | ព្រះអង្គតទៅ។ |
១៩- សូមក្រាបបង្គំព្រះជាម្ចាស់
១ | សូមក្រាបបង្គំព្រះម្ចាស់ | ជាព្រះបិតា | ដ៏មានឫទ្ធានុភាព |
| ទ្រង់បានបង្កើតមេឃដី | ប្រទានជីវី | ឱ្យសព្វសត្វលោកទាំងឡាយ ។ |
បន្ទរ | យើងខ្ញុំសូមក្រាបបង្គំព្រះអង្គ | យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។ | |
២ | កោតសរសើរព្រះយេស៊ូ | ជាព្រះបន្ទូល | នៃព្រះជាម្ចាស់ថ្លៃថ្លា |
| ព្រះអង្គយាងមករួមរស់ | ព្រមទាំងប្រោសលោះ | យើងរស់ដោយជីវិតថ្មី ។ |
បន្ទរ | យើងខ្ញុំសូមកោតសរសើរព្រះអង្គ | យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។ | |
៣ | សូមលើកតម្កេីងព្រះវិញ្ញាណ | ទ្រង់ជាដង្ហើម | ផ្តល់ជីវិតនៃព្រះម្ចាស់ |
| ទ្រង់បានយាត្រាយាងមក | ប្រមូលមនុស្សលោក | ឱ្យទៅជាធ្លុងមួយ ។ |
បន្ទរ | យើងខ្ញុំសូមលើកតម្កេីងព្រះអង្គ | យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។ | |
៤ | កោតសរសើរព្រះត្រៃឯក | ព្រះវរបិតា | ព្រះបុត្រាព្រះវិញ្ញាណ |
| ដែលព្រះអង្គទ្រង់គង់នៅ | តាំងតែពីដើម | ដរាបរហូតរៀងទៅ ។ |
បន្ទរ | យើងខ្ញុំសូមក្រាបបង្គំព្រះអង្គ | យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។ | |
២០- សូរិយាចែងរស្មីភ្លឺថ្លា
១ | សូរិយាចែងរស្មីភ្លឺថ្លា | បំភ្លឺលោកាសែនស្រស់ញញឹម |
| យើងខ្ញុំសង្ឃឹមពន្លឺបរមសុខ | ។ |
២ | ឱ!ព្រះជាម្ចាស់ប្រសើរថ្លៃថ្លា | បំភ្លឺដំណើរឱ្យយើងគ្រប់គ្នា |
| ដល់កោះដល់ត្រើយបានសុខក្សេមក្សាន្ត | ។ |
៣ | សូមក្រាបបង្គំឆ្ពោះព្រះបិតា | ព្រះបុត្រា ព្រះវិញ្ញាណវិសុទ្ធ |
| ពោរពេញញាណឥតរលត់ឡើយ | ។ |
២១- អបអរសាទរខួបទី ៤៥០ ឆ្នាំ
លំនាំបទ “មនុស្សលើផែនដី”
បន្ទរ | សូមអរព្រះគុណ | ព្រះម្ចាស់ពេកពន់ |
| ទ្រង់បានប្រទាន | ឱ្យយើងខ្ញុំមាន |
| អំណរថ្លៃថ្លា | បានស្គាល់ព្រះម្ចាស់ ។ |
១ | យើងសូមអបអរសាទរ | ខួប ៤៥០ ឆ្នាំ |
| វត្តមានព្រះសហគមន៍ | លើទឹកដីកម្ពុជា ។ |
២ | សូមអរព្រះគុណព្រះម្ចាស់ | ទ្រង់ចាត់សាសនទូតមក |
| បង្ហាញឱ្យអ្នកស្វែងរក | ភក្ត្រព្រះម្ចាស់ជាបិតា ។ |
៣ | សូមអរព្រះគុណព្រះម្ចាស់ | ទ្រង់បានរក្សាយើងខ្ញុំ |
| ព្រមទាំងបានប្រមូលផ្តុំ | យើងខ្ញុំក្នុងក្តីស្រឡាញ់ ។ |
៤ | សូមទ្រង់មេត្តាប្រទាន | ព្រះវិញ្ញាណដ៏វិសុទ្ធ |
| មកគង់សណ្ឋិតក្នុងចិត្ត | គ្រីស្តបរិស័ទគ្រប់គ្នា ។ |
៥ | សូមឱ្យយើងចេះកសាង | ក្តីសុខសាន្តក្តីយុត្តិធម៌ |
| ឱ្យចេះស្រឡាញ់យ៉ាងស្មោះ | ចេះបម្រើអ្នកដទៃ ។ |
៦ | សូមឱ្យយើងក្លាយជាពន្លឺ | បំភ្លឺក្នុងភាពងងឹត |
| ផ្តល់ដល់អស់អ្នកឆ្ងាយជិត | សេចក្តីពិតដ៏ត្រចង់ ។ |
២២- អស់មួយជីវិត
បន្ទរ | អស់មួយជីវិត | ខ្ញុំច្រៀងសរសើរ | ព្រះយេស៊ូគ្រីស្ត |
| ឱ ! ព្រះម្ចាស់អើយ | មួយជីវិតខ្ញុំ | ខ្ញុំលើកតម្កេីងតែព្រះនាមនេះ។ |
១ | ព្រះម្ចាស់ផ្តល់ឱ្យ | នូវអំណោយទាន | ជារៀងរាល់ថ្ងៃ |
| ហើយព្រះអង្គបាន | អត់ទោសឱ្យខ្ញុំ | ដោយហប្ញទ័យស្មោះ ។ |
២ | សូមរាជ្យព្រះអង្គ | មកលើផែនដី | ដូចនៅលើមេឃ |
| សូមឱ្យមនុស្សលោក | ចេះស្រឡាញ់គ្នា | ដូចជាបងប្អូន ។ |
៣ | សូមឱ្យយើងខ្ញុំ | ចាកក្តីស្រេកឃ្លាន | និងភ្លើងសង្គ្រាម |
| សូមឱ្យផែនដី | ចាកផុតពីក្តី | អាក្រក់ទាំងឡាយ ។ |
២៣- ឱ ! ជនទាំងឡាយ
(ទំនុកតម្កេីងលេខ ១០០)
១ | ឱ ! ជនទាំងឡាយ | នៅគ្រប់បូរី | ចូរអរសាទរ | បម្រើព្រះអង្គ |
| ដោយចិត្តស្មោះសរ | ចូរខំស្វែងរក | ទ្រង់ដោយសោមនស្ស | ។ |
២ | ចូរយល់ឱ្យច្បាស់ | ថាព្រះជាម្ចាស់ | ប្រសើរខ្ពង់ខ្ពស់ | ហើយទ្រង់បង្តើត |
| ពួកយើងទាំងអស់ | ជាស្នាព្រះហស្ត | របស់ព្រះអង្គ | ។ |
៣ | យើងខ្ញុំទៅកាន់ | ព្រះដំណាក់ឋាន | ដ៏ល្អត្រចង់ | ហើយចូលទៅក្នុង |
| វិហារព្រះអង្គ | ទាំងត្រេកអរផង | និងកោតចេស្តា | ។ |
៤ | ព្រះម្ចាស់លោកីយ៍ | ទ្រង់មានព្រះទ័យ | សប្បុរសអស្ចារ្យ | ទ្រង់មានហប្ញទ័យ |
| ប្រណីមេត្តា | ហើយព្រះចិន្តា | ស្មោះត្រង់កន្លង | ។ |
៥ | សូមថ្លែងជ័យា | នៃព្រះបិតា | និងបុត្រាផង | ទាំងព្រះវិញ្ញាណ |
| ជាព្រះត្រៃឯក | ថ្កើងថ្កានឥតហ្មង | ដែលគង់ជានិច្ច | ។ |
២៤- ឱ ! ព្រះគ្រីស្តអើយ
១ | ឱ! ព្រះគ្រីស្តអើយ | អារុណរះឡើងហើយ | យើងរួបរួមគ្នា | |
| ក្រាបថ្វាយបង្គំ | ដល់ព្រះថ្លៃឧត្តម | ដោយចិត្តជ្រះថ្លា | |
| យើងសប្បាយណាស់ | ដោយបានជួបព្រះម្ចាស់ | សារជាថ្មីទៀត | ។ |
២ | យើងថ្លែងអំណរគុណ | នូវចិន្តាស្មោះសរ | និងចិត្តភក្តី | |
| ដែលទ្រង់ប្រទាន | ឱ្យយើងសុខក្សេមក្សាន្ត | អស់មួយរាត្រី | |
| ឥឡូវយើងភ្ញាក់ | ចិត្តយើងនៅស្មោះស្ម័គ្រ | ចូលគាល់បម្រើ | ។ |
៣ | យើងសូមរួបរួមថ្វាយ | ទាំងព្រួយទាំងសប្បាយ | ដល់ព្រះម្ចាស់ថ្លៃ | |
| សូមជួយយើងខ្ញុំ | ឱ្យបាត់ក្តីបារម្ភ | ទោះទាំងយប់ថ្ងៃ | |
| សូមជួយរក្សា | នៅពេលធ្វើកិច្ចការ | ឱ្យបានសម្រេច | ។ |
៤ | សូមទ្រង់មេត្តា | អាសូរដល់ចិន្តា | អង្វរព្រះអង្គ | |
| សូមក្តីសន្តោស | សូមទាំងសេចក្តីស្មោះ | សូមកុំបោះបង់ | |
| សូមទ្រង់មេត្រី | នូវបទចម្រៀងថ្មី | ដែលយើងច្រៀងថ្វាយ | ។ |
២៥- ឱ ! ព្រះជាម្ចាស់
១ | ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ | ថ្ងៃរះឡើងហើយ | សូមប្រោសប្រណី | |
| ឱ្យខ្ញុំបានឃើញជោគសិរី | យល់ព្រះហឫទ័យ | ប្រោសមេត្តា | ។ |
២ | ពួកជនក្រីក្រដែលស្រេកឃ្លាន | ត្រាច់ចរសុំទាន | តាមមាគ៌ា | |
| សូមជួយខ្ញុំឱ្យផ្តល់អាហារ | ដោយចិត្តជ្រះថ្លា | តាមធនធាន | ។ |
៣ | សូមជួយឱ្យខ្ញុំចេះគិតគូរ | ចេះខំតស៊ូ | ដើរតាមដាន | |
| ទោះបីយ៉ាប់យ៉ឺនលំបាកប្រាណ | លុះដល់ឈើឆ្កាង | បានជោគជ័យ | ។ |
៤ | សូមជួយខ្ញុំឱ្យចេះស្តាប់ឮ | សម្តីដែលឈឺ | ចាប់ពេកក្រៃ | |
| នៃអស់បងប្អូនទាំងប្រុសស្រី | ដោយចិត្តភក្តី | មេត្រីផង | ។ |
៥ | ពេលថ្ងៃខ្ញុំធ្វើការហត់នឿយ | យប់ដល់ហើយ | ចិត្តខ្ញុំប៉ង | |
| ចូលរួមជាមួយព្រះអង្គផង | នេះជាបំណង | ដ៏ថ្លៃថ្លា | ។ |
២៦- ឱ ! ព្រះជាម្ចាស់ សូមការពារខ្ញុំ
បន្ទរ | ឱ ! ព្រះជាម្ចាស់ | ខ្ញុំសូមព្រះអង្គការពារខ្ញុំ | |
| ខ្ញុំសូមជ្រកកោន | ក្រោមម្លប់បារមីព្រះអង្គ | ។ |
១ | ខ្ញុំសូមទូលថា | ព្រះអង្គជាព្រះអម្ចាស់នៃខ្ញុំ | |
| មានតែព្រះអង្គទេ | ដែលជាសុភមង្គលរបស់ខ្ញុំ | |
| គ្រប់ពេលវេលា | ព្រះអង្គគង់នៅជាមួយយើងខ្ញុំ | |
| ខ្ញុំមិនភ្លេចស្មារតី | ខ្ញុំមិនឃ្លាតឆ្ងាយពីព្រះអង្គឡើយ | ។ |
២ | ឱ ! ព្រះអង្គអើយ | ទ្រង់ជាសម្បត្តិមរតកខ្ញុំ | |
| ខ្ញុំយល់ប្រត្យក្ស | ព្រះអង្គស្រឡាញ់ខ្ញុំពិតមែន | |
| ព្រះអង្គទ្រង់សម្តែង | ឱ្យខ្ញុំបានស្គាល់ផ្លូវជីវិត | |
| ព្រះអង្គប្រោសប្រទាន | ឱ្យខ្ញុំបានឃើញព្រះភក្ត្រព្រះអង្គ | ។ |
៣ | ខ្ញុំសែនសប្បាយ | ដ្បិតទ្រង់ស្រឡាញ់ខ្ញុំជានិច្ច | |
| ព្រះអង្គត្រាស់ហៅខ្ញុំ | ឱ្យរស់នៅជាមួយព្រះអង្គ | |
| សូមលំទោនកាយ | សូមថ្វាយសិរីយសជោគជ័យ | |
| ឆ្ពោះព្រះជាអម្ចាស់ | ដែលទ្រង់គង់នៅជាដរាប | ។ |
២៧- ឱ ! ព្រះបិតាដ៏ឧត្តមអេីយ
១ | ឱ ! ព្រះបិតាដ៏ឧត្តមអើយ | ថ្ងៃជិតលិចហើយសូមទ្រង់មេត្តា | |
| ណែនាំយើងខ្ញុំឱ្យខំធ្វើការ | ដល់យប់កាលណានឹងបានធូរស្បើយ | ។ |
២ | សូមជួយយើងខ្ញុំឱ្យចេះកែខ្លួន | កាន់ចិត្តមាំមួនកុំរលាយឡើយ | |
| កុំឱ្យត្អូញត្អែរក្នុងការហត់នឿយ | តែខំបង្ហើយដោយក្តីឧស្សាហ៍ | ។ |
៣ | សូមជួយយើងខ្ញុំឱ្យមានចិត្តត្រង់ | ជឿតែព្រះអង្គគ្រប់ពេលវេលា | |
| បើយើងខ្ញុំភ្លេចមួយដងមួយគ្រា | សូមទ្រង់មេត្តាកុំចាប់ទោសពៃរ៍ | ។ |
៤ | សូមព្រះបិតាទ្រង់ប្រោសប្រទាន | ឱ្យអ្នកស្រេកឃ្លានបានភោជន៍ចំណី | |
| បានឆ្អែតគ្រប់គ្នាជាប្រក្រតី | បានសុខសួស្តីសិរីមង្គល | ។ |
២៨- ខ្ញុំស្រឡាញ់ដំណាក់ព្រះជាម្ចាស់ណាស់
(ដកស្រង់ពីទំនុកតម្កេីងលេខ ៨៤)
បន្ទរ | អុ៎ះឱ! ព្រះជាអម្ចាស់ | ខ្ញុំស្រឡាញ់ណាស់ | |
| ព្រះដំណាក់ដ៏ថ្លៃថ្លា | ខ្ញុំអន្ទែងអន្ទះសា | |
| ចិត្តខ្ញុំប្រាថ្នាចង់ | ចូលវិហារព្រះអង្គ | ។ |
១ | ឱ! ព្រះម្ចាស់ពិភពលោកអើយ! | សូម្បីចាបហើរត្រចៀកកាំ | |
| ក៏រកទីធ្វើសំបុកបាន | ទុកដាក់កូនចៅជិតអាសនៈ | ។ |
២ | មានសុភមង្គលហើយណា | អស់អ្នកណារស់នៅក្នុងដំណាក់ | |
| គេនឹងសរសើរតម្កេីងជាក់ | ព្រះអង្គរហូតតរៀងទៅ | ។ |
៣ | អ្នកពឹងផ្អែកលើព្រះជាម្ចាស់ | ពិតមានសុភមង្គលហើយ | |
| គេធ្វើដំណើរឡើងដល់ត្រើយ | ដំណាក់ព្រះអង្គដោយអំណរ | ។ |
៤ | ពេលគេដើរកាត់ជ្រោះរីងស្ងួត | ទ្រង់ប្រែវាជាប្រភពទឹក | |
| ភ្លៀងដើមរដូវក៏ធ្លាក់មក | ជាព្រះពរលើទីនោះដែរ | ។ |
៥ | មួយថ្ងៃក្នុងវិហារព្រះអង្គ | ល្អជាងមួយពាន់ឆ្នាំទីផ្សេង | |
| ហេតុនេះខ្ញុំសម្រេចឈរនៅ | មាត់ទ្វារដំណាក់ព្រះម្ចាស់ថ្លៃ | ។ |
៦ | ដ្បិតព្រះអង្គជាពន្លឺថ្ងៃ | ជាខែលការពារយើងទាំងឡាយ | |
| ព្រះអង្គសន្តោសប្រោសប្រណី | ប្រទានពរជ័យគ្រប់អាត្មា | ។ |
៧ | ខ្ញុំស្រឡាញ់ព្រះជាអម្ចាស់ | ដ្បិតព្រះអង្គជាធម៌មេត្តា | |
| ព្រះអង្គទ្រង់សណ្តាប់ខ្ញុំម្ចាស់ | អស់មួយជីវ៉ាខ្ញុំអង្វរ | ។ |
២៩- ចូរច្រៀងលេីកតម្កេីង
បន្ទរ | ចូរច្រៀងលើកតម្កើង | ព្រះម្ចាស់យើងអស់ពីដួងចិត្ត | |
| អរព្រះគុណព្រះបិតា | គ្រប់កិច្ចការគ្រប់វេលា | |
| ព្រះនាមព្រះគ្រីស្តយេស៊ូ | ទូទាំងផែនដីព្រះជាម្ចាស់តែមួយ | ។ |
១ | ព្រះម្ចាស់ជាបិតា | មានឫទ្ធាមានមេត្តា | |
| ប្រទានព្រះបុត្រា | ហឫទ័យប្រណីសង្គ្រោះ | |
| ចូរយើងរួមចិត្តគំនិត | ច្រៀងតម្កើងព្រះជាម្ចាស់ | |
| ប្រកាសឱ្យក្តែងៗថា | មានបិតាតែមួយ | ។ |
២ | ព្រះគ្រីស្តជាបុត្រា | មានមេត្តាករុណា | |
| យាងមកក្នុងលោកា | សង្គ្រោះមនុស្សថ្វាយបិតា | |
| ចូរយើងរួមចិត្តគំនិត | ច្រៀងសរសើរថ្វាយព្រះគ្រីស្ត | |
| ថ្វាយតង្វាយអរព្រះគុណ | ព្រះគ្រីស្តដ៏ឧត្តម | ។ |
៣ | ព្រះវិញ្ញាណដ៏វិសុទ្ធ | ប្រោសគំនិតទាំងស្មារតី | |
| ផ្តល់ប្រាជ្ញាថ្លាថ្លៃ | ឱ្យស្រីប្រុសគ្រប់ៗគ្នា | |
| ចូរយើងប្រុសស្រីគ្រប់វ័យ | ស្មារតីប្រគុំភ្លេងថ្វាយ | |
| ថ្វាយព្រះវិញ្ញាណដ៏វិសុទ្ធ | ព្រះអង្គអស្ចារ្យក្រៃ | ។ |
៣០- ជយោ ជយោ និទានជីវិតព្រះយេស៊ូ
– | ជយោ ជយោ | និទានជីវិត | ព្រះយេស៊ូគ្រីស្ត | ក្នុងជីវិតយើង |
| ជយោ ជយោ | និទានជីវិត | ព្រះយេស៊ូគ្រីស្ត | ។ |
– | ជយោ ជយោ | ព្រះយេស៊ូគ្រីស្ត | ទ្រង់មានព្រះជន្ម | រស់ឡើងវិញមែន |
| ជីវិតរុងរឿង | នៃព្រះបិតា | អាលេលូយ៉ា | ។ |
– | ជយោ ជយោ | យើងជឿព្រះជាម្ចាស់ | ជាព្រះបិតា | ជាព្រះបុត្រា |
| ជាព្រះវិញ្ញាណ | ជាព្រះតែមួយ | ដែលស្រឡាញ់យើង | ។ |
– | ជយោ ជយោ | ព្រះរាជវង្ស | ព្រះបាទដាវីឌ | សូមព្រះជាម្ចាស់ |
| ទ្រង់ប្រទានពរ | ដល់ព្រះយេស៊ូគ្រីស្ត | ដែលទ្រង់យាងមក | ។ |
៣១- ដូចភ្នំព័ទ្ធជុំយេរូសាឡឹម…
ដកស្រង់ពីទំនុកតម្កេីង ១២៥(១២៤)
បន្ទរ | ដូចភ្នំព័ទ្ធជុំ | ទីក្រុងយេរូ | សាឡឹមយ៉ាងណា | |
| ឯព្រះជាម្ចាស់ | គង់ជុំឥតប្រែ | រាស្ត្រយ៉ាងនោះដែរ | |
| នៅពេលឥឡូវ | រហូតតទៅ | ។ | |
១ | អ្នកផ្ញើជីវិត | លើព្រះម្ចាស់ពិត | អ្នកនោះប្រៀបបាន | នឹងភ្នំស៊ីយ៉ូន |
| ស្រស់បស់ភុំផាន | ស្ថិតស្ថេរសុខសាន្ត | រហូតតទៅ | ។ |
២ | ឱ ! ព្រះជាម្ចាស់ | សូមសម្តែងព្រះ | ហឫទ័យសប្បុរស | ទៅលើអស់អ្នក |
| មានចិត្តត្រង់ស្មោះ | ល្អឥតមានទាស់ | ជាមនុស្សទៀងត្រង់ | ។ |
៣ | ឯអ្នកចូលចិត្ត | ដើរផ្លូវទុច្ចរិត | វៀចវេរសៅហ្មង | សូមព្រះអង្គទ្រង់ |
| ដេញគេទៅផង | ឱ្យទៅរស់ក្នុង | ហ្វូងមនុស្សគម្រក់ | ។ |
៤ | សូមទ្រង់ប្រទាន | អ៊ីស្រាអែលបាន | ផុតគ្រោះអាក្រក់ | រួចពីមនុស្សបាប |
| ភូតភរកុហក | ផុតមនុស្សគម្រក់ | សុខសាន្តតទៅ | ។ |
៣២- ព្រះជាម្ចាស់ទទួលយើងក្នុងដំណាក់ព្រះអង្គ
បន្ទរ | ព្រះជាម្ចាស់ទ្រង់ទទួលយើង | ក្នុងដំណាក់ថ្កើងថ្កានព្រះអង្គ | |
| ព្រះអង្គក៏អញ្ជើញយើងផង | ឱ្យចូលរួមពិធីជប់លៀង | |
| នេះហើយជាថ្ងៃសែនសប្បាយ | អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា | |
១ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពេលឮថា | |
| ចូរយើងចរយាត្រាឡើង | ដំណាក់ព្រះម្ចាស់យើង | ។ |
២ | យេរូសាឡឹមអើយ | ចូររីករាយសប្បាយឡើង | |
| ព្រះជាម្ចាស់ជ្រើសរើសអ្នក | ទ្រង់គង់នៅក្នុងអ្នកហើយ | ។ |
៣ | ចូរតម្កើងព្រះម្ចាស់ | ព្រះអង្គសប្បុរសណាស់ | |
| ដ្បិតទ្រង់មានមេត្តា | ករុណាអស់កប្បកល្ប | ។ |
៤ | ចូរបរិភោគអាហារ | ដែលព្រះជាម្ចាស់បានរៀបចំ | |
| ឱ្យកូនចៅព្រះអង្គ | អាហារដែលផ្តល់ជីវិត | ។ |
៥ | ប្រសិនបើអ្នកស្គាល់ | អំណោយទានព្រះជាម្ចាស់ | |
| ជឿលើទ្រង់ស្រឡាញ់ | អ្នកនឹងមិនខ្លាចអ្វីឡើយ | ។ |
៦ | សូមព្រះគ្រីស្តប្រមូល | ឱ្យយើងចូលជាធ្លុងមួយ | |
| យើងបានបរិភោគ | អាហារតែមួយរួមគ្នា | ។ |
៣៣- យេីងរួមគ្នាបម្រេីបងប្អូន
ស) | ជាមួយព្រះគ្រីស្តអម្ចាស់ | យើងរួមគ្នាដើរចូលក្នុងជីវិតថ្លៃថ្លា | |
| យកតាមគ្រប់ទិសទិសា | មេត្តាករុណាស្មារតី | នៃអ្នកបម្រើវាចារ |
| កិច្ចការចលនារបស់យើង | បម្រើបងប្អូន។ | |
ប) | បម្រើដោយចិត្តស្មោះស្ម័គ្រ | ដោយចិត្តជ្រះថ្លា | ដោយមិនទាមទារគុណអ្វី |
| បម្រើដោយចិត្តលះបង់ | ដោយចិត្តទូលាយ | តស៊ូសព្វគ្រប់បែបយ៉ាង |
| បម្រើដោយចិត្តស្រឡាញ់ | ក្នុងអង្គព្រះគ្រីស្ត | ជាមួយបងប្អូន។ |
បន្ទរ | (រួម) គ្រប់ពេលវេលា | គ្រប់ទីកន្លែង | ស្មារតីមេត្តា |
| ស្មារតីបម្រើ | បំភ្លឺផ្លូវ យើងឱ្យលុបហិង្សា | ច្រណែនឈ្នានីស។ |
| ក្នុងក្តីស្រឡាញ់ | យើងរួបរួមគ្នា | ជាធ្លុងតែមួយ |
| កសាងសន្តិភាព | លុបបំបាត់ | នូវរនាំងបែងចែករវាងជាតិសាសន៍។ |
៣៤- សូមអញ្ជេីញមក…
១ | សូមអញ្ជើញមករស់ក្នុងពន្លឺ | ចែងចាំងបំភ្លឺដោយក្តីអំណរ | |
| ដោយក្តីសប្បុរសស្រឡាញ់បវរ | នៃព្រះជាម្ចាស់ដ៏ថ្លាថ្លៃ | ។ |
បន្ទរ | ព្រះជាម្ចាស់បានត្រាស់ហៅយើង | ឱ្យកសាងយុត្តិធម៌ | |
| ឱ្យស្រឡាញ់ដោយចិត្តស្មោះសរ | ឱ្យបម្រើអ្នកដទៃ | |
| ឱ្យដើរក្នុងស្មារតី | រាបសាមុខព្រះជាម្ចាស់ | ។ |
២ | សូមអញ្ជើញមកបើកដួងចិន្តា | បង្ហាញមេត្តាដល់អ្នកទន់ខ្សោយ | |
| ផ្តល់ក្តីសង្ឃឹមដល់អ្នកអភ័ព្វ | បំបាត់ក្តីស្អប់និងភាពងងឹត | ។ |
៣ | យើងត្រូវបានត្រាស់ហៅឱ្យក្លាយទៅ | ជាពន្លឺនៅក្នុងព្រះរាជ្យព្រះ | |
| ត្រាស់ហៅឱ្យរស់ក្នុងសេរីភាព | ក្នុងទីក្រុងនៃព្រះជាអម្ចាស់ | ។ |
៤ | ចូរច្រៀងបទថ្មីនៅថ្ងៃដែលមនុស្ស | បានរួបរួមគ្នាជាធ្លុងតែមួយ | |
| ថ្ងៃដែលព្រះជាម្ចាស់ទ្រង់គ្រងរាជ្យ | យើងដើររួមគ្នាក្នុងក្តីស្រឡាញ់ | ។ |
៣៥- ឱ ! ព្រះជាម្ចាស់ទ្រង់ព្រះនាមល្បី
(ទំនុកតម្កេីងលេខ ៨)
១ | ឱ ! ព្រះជាម្ចាស់ទ្រង់ព្រះនាមល្បី | មនុស្សក្នុងលោកីយ៍កោតសរសើរទ្រង់ | |
| ក្មេងទាំងប្រុសស្រីច្រៀងថ្វាយព្រះអង្គ | ថ្វាយភាពត្រចង់រុងរឿងចិញ្ចាច | ។ |
២ | ព្រះអង្គប្រៀបដូចកំពែងការពារ | ឱ្យផុតពីមារសត្រូវកំណាច | |
| ទ្រង់ជួយឱ្យឈ្នះពួកមនុស្សកោងកាច | ដោយព្រះអំណាចស្រឡាញ់អាណិត | ។ |
៣ | កាលយើងពិនិត្យមើលផ្ទៃមេឃា | មើលដួងចន្ទ្រា និងផ្កាយឆ្ងាយជិត | |
| តើមនុស្សយ៉ាងណាទើបទ្រង់ស្នេហ៍ស្និទ្ធ | ហើយទ្រង់អាណិត និងថែរក្សា | ។ |
៤ | ទ្រង់លើកតម្កេីងមនុស្សឱ្យខ្ពង់ខ្ពស់ | ប្រទានកិត្តិយស និងជោគជ័យា | |
| ទ្រង់តាំងឱ្យមនុស្សមានភ័ព្វវាសនា | ជាអ្នករក្សាសព្វសត្វទាំងឡាយ | ។ |
៥ | ទាំងហ្វូងសត្វស្រុកសត្វព្រៃទាំងអស់ | ជាស្នាព្រះហស្តនៃព្រះពណ្ណរាយ | |
| ទ្រង់បានប្រគល់ឱ្យមនុស្សទាំងឡាយ | ខិតខំខ្វល់ខ្វាយគ្រប់គ្រងត្រួតត្រា | ។ |
៦ | អស់ទាំងហ្វូងសត្វបក្សាបក្សី | អស់ទាំងហ្វូងត្រីនៅក្នុងគង្គា | |
| អស់ទាំងសត្វលូននិងហ្វូងសត្វវារ | ស្ថិតក្រោមបញ្ជាអំណាចមនុស្សលោក | ។ |
៧ | ឱ ! ព្រះជាម្ចាស់ទ្រង់ព្រះនាមល្បី | មនុស្សក្នុងលោកីយ៍កោតសរសើរទ្រង់ | |
| ក្មេងទាំងប្រុសស្រីច្រៀងថ្វាយព្រះអង្គ | ថ្វាយភាពត្រចង់រុងរឿងចិញ្ចាច | ។ |
៨ | សូមកោតសរសើរឆ្ពោះព្រះបិតា | ទាំងព្រះបុត្រា និងព្រះវិញ្ញាណ | |
| ដែលគង់ស្ថិតស្ថេរប្រសើរថ្កើងថ្កាន | នៅគ្រប់ទីស្ថានដរាបរៀងទៅ | ។ |
៣៦- ចូររៀបចំផ្លូវថ្វាយព្រះម្ចាស់
(រដូវរង់ចាំ)
អាលេលូយ៉ា ! | អាលេលូយ៉ា ! | អាលេលូយ៉ា ! |
ចូររៀបចំផ្លូវថ្វាយព្រះម្ចាស់ | ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ | |
នោះមនុស្សទាំងអស់មុខជានឹងឃើញ | ការសង្គ្រោះរបស់ព្រះម្ចាស់ | ។ |
៣៧- សូមលេីកតម្កេីងសិរីរុងរឿងនៃព្រះជាម្ចាស់
អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា! |
សូមលើកតម្កេីងសិរីរុងរឿងនៃព្រះជាម្ចាស់ ដែលគង់ឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត |
ហើយឱ្យមនុស្សលោកបានក្តីសុខសាន្ត។ |
៣៨- អាលេលូយ៉ាព្រះពន្លឺ
(រដូវបុណ្យណូអែល)
បន្ទរ | អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា! |
១ | នៅថ្ងៃនេះ ព្រះពន្លឺបានបំភ្លឺមនុស្សលោក ប្រជាជន ទាំងឡាយនៅលើ |
| ភពផែនដីអើយ! សូមអញ្ជើញចូល មកក្នុងពន្លឺរបស់ព្រះជាម្ចាស់ |
| សូមអញ្ជើញមក ក្រាបថ្វាយបង្គំព្រះជាម្ចាស់!។ |
២ | នៅថ្ងៃនេះ ព្រះបន្ទូលកើតជារូបរាងហើយ ប្រជាជន ទាំងឡាយអើយ |
| ចូរស្តាប់ព្រះបន្ទូល សូមអញ្ជើញចូល ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ |
| សូមអញ្ជើញមក ស្តាប់ព្រះបន្ទូលផ្តល់ជីវិត។ |
៣៩- សូមលេីកតម្កេីងសិរីរុងរឿងព្រះគ្រីស្ត
(រដូវអប់រំពិសេស)
បន្ទរ-សូមលើកតម្កេីងសិរីរុងរឿងព្រះគ្រីស្ត
ព្រះអង្គជាព្រះពន្លឺ (បន្ទូល-ប្រាជ្ញា)
នៃព្រះជាម្ចាស់ សូមកោតសរសើរព្រះអង្គ ។
ឱ ! ព្រះជាម្ចាស់ សូមព្រះមេត្តាអាណិតអាសូរកែប្រែដួងចិត្ត
គំនិតយើងខ្ញុំ…ដើម្បីទទួលព្រះសង្គ្រោះយើង។
៤០- សូមលេីកតម្កេីងព្រះយេស៊ូ
(រដូវបុណ្យចម្លង)
អាលេលូយ៉ា! អាលេលូយ៉ា ! អាលេលូយ៉ា !
សូមលើកតម្កេីងព្រះយេស៊ូ(២ដង) ដែលទ្រង់បានឈ្នះសេចក្តីស្លាប់(២ដង)
ចូរយើងទទួលដោយសប្បាយ ជីវិតថ្មីពីព្រះអម្ចាស់។
៤១- អាលេលូយ៉ា ! ព្រះអម្ចាស់យាងឡេីងស្ថានបរមសុខ
ព្រះអម្ចាស់យាងឡើងស្ថានបរមសុខ អាលេលូយ៉ា! អាលេលូយ៉ា!អាលេលូយ៉ា!
ព្រះអម្ចាស់យាងឡើង ប្រជាជន ស្រែកជ័យឃោស អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអង្គយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
៤២- វិញ្ញាណព្រះម្ចាស់សណ្ឋិតលេីខ្ញុំ
(បុណ្យព្រះវិញ្ញាណយាងមក)
អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
វិញ្ញាណព្រះម្ចាស់សណ្ឋិតលើខ្ញុំ ទ្រង់បានចាក់ប្រេងអភិសេកខ្ញុំ
ទ្រង់ចាត់ខ្ញុំឱ្យផ្សាយដំណឹងល្អ ផ្សាយដំណឹងល្អ ដល់ជនក្រីក្រ។
៤៣- ព្រះជាម្ចាស់លេីកព្រះនាងម៉ារីឡើងស្ថានបរមសុខ
អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
នៅថ្ងៃនេះទ្វារស្ថានបរមសុខបើកហើយ អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះព្រះនាងម៉ារីទទួលសីរីរុងរឿងពីព្រះអម្ចាស់ហើយ
អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
៤៤- ព្រះវិញ្ញាណយាងចុះមក
អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
ឱ ! ព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមក អាលេលូយ៉ា !
សូមជ្រួតជ្រាបចិត្តគំនិតអ្នកបម្រើព្រះអង្គ អាលេលូយ៉ា !
សូមប្រោសប្រទានសេចក្តីស្រឡាញ់ឱ្យយើងខ្ញុំផង។
៤៥- ព្រះនាងម៉ារីជាមាតា
ច្រៀងលើកតម្កើង ច្រៀងកោតសរសើរ ថ្វាយព្រះជាម្ចាស់
អាលេលូយ៉ា! អាលេលូយ៉ា!
ថ្ងៃនេះយើងអបអរព្រះអង្គប្រទានពរ ដល់ព្រះនាងម៉ារី មាតានៃព្រះយេស៊ូ ថ្ងៃនេះយើងរួមគ្នា លើកតម្កើងព្រះនាមព្រះអង្គ។
៤៦- អាលេលូយ៉ា! ព្រះបន្ទូលព្រះយេស៊ូ
អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះនាងព្រហ្មចារិនីម៉ារី សូមព្រះនាងមានអំណរសប្បាយ
ព្រះអម្ចាស់គង់ជាមួយនាងព្រះអង្គប្រទានពរ ដល់នាងលើសស្ដ្រីទាំងឡាយ ។
៤៧- ចូរកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អ
ចូរកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អ។ (២ដង)
៤៨- អាលេលូយ៉ា! ព្រះនាងទទួលព្រះបន្ទូល
បន្ទរ- អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
១- បពិត្រព្រះនាងព្រហ្មចារិនីម៉ារី! សូមព្រះនាងមានអំណរសប្បាយ
ព្រះអម្ចាស់គង់ជាមួយនាង ព្រះអង្គប្រទានពរឱ្យព្រះនាង
លើសស្ត្រីទាំងឡាយ។
២- ស្រ្តីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយ
ដែលគេនឹងថ្វាយព្រះនាមថា អេម៉ានូអែលគឺព្រះជាម្ចាស់
គង់ជាមួយយើង។
៣- ព្រះនាងម៉ារីទទួលព្រះបន្ទូល ហើយបានមានប្រសាសន៍តបថា៖
នាងខ្ញុំជាអ្នកបម្រើព្រះម្ចាស់ សូមឱ្យសម្រេចតាម
ព្រះហឫទ័យព្រះអង្គចុះ។
៤៩- ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់
អាលេលូយ៉ា អាលេលូ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា (២ដង)
ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងក្តីសុចរិតរបស់ព្រះអង្គជាមុនសិន
ទើបព្រះអង្គប្រទានរបស់ទាំងនោះមកថែមទៀត
ដ្បិតព្រះបិតាអ្នកជ្រាបនូវអ្វីដែលអ្នកត្រូវការ។
៥០- អាលេលូយ៉ា អ្នកឈ្មោះសិលា
អាលេលូយ៉ា អាលេ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា
អ្នកឈ្មោះសិលានៅលើផ្ទាំងសិលា នេះខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ សេចក្តី
ស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ។
៥១- ផ្ទៃមេឃ និង ផែនដី
ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ
តែព្រះបន្ទូលរបស់ព្រះអម្ចាស់ មិនរលាយបាត់ទេ។
អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា ។
៥២- ព្រះគ្រីស្ដជាពន្លឺបំភ្លឺលោកកា
ព្រះគ្រីស្ដជាពន្លឺបំភ្លឺលោកា ឱ្យយើងដើរតាមព្រះអង្គ ព្រះគ្រីស្ដគឺជាជីវិតព្រះគ្រីស្ដគឺជាពន្លឺ ព្រះអង្គគឺជាផ្លូវ ឱ្យយើងដើរត្រង់
ស្វែងរកអស់អ្នក ដែលគេវង្វេង អស់អ្នកដែលគេរងទុក្ខវេទនា
បង្ហាញសេចក្ដីមេត្ដា យើងជាបុត្រធីតា របស់ព្រះបិតាដែលស្រឡាញ់យើង។
៥៣- ចូរអ្នកស្វះស្វែងរកព្រះរាជ្យ
អាលេលូយ៉ា! អាលេលូយ៉ា ! អាលេលូយ៉ា !
ចូរអ្នកស្វះស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់
នឹងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន
ទើបព្រះអង្គប្រទានរបស់ទាំងនោះមកថែមទៀត
ដ្បិតព្រះបិតាអ្នកជ្រាបនូវអ្វីដែលអ្នកត្រូវការ អាលេលូយ៉ា! (៣ដង)
៥៤- ច្រៀងអាលេលូយ៉ាថ្វាយព្រះអម្ចាស់
អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
១-ស- ច្រៀងអាលេលូយ៉ាថ្វាយព្រះម្ចាស់ ប-ច្រៀងអាលេលូយ៉ាថ្វាយព្រះម្ចាស់
រួម- ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា ថ្វាយព្រះម្ចាស់!
២-ស- ច្រៀងអាលេលូយ៉ាកោតសរសើរ ប-ច្រៀងអាលេលូយ៉ាកោតសរសើរ
រួម- ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា
កោតសរសើរ! រួម-ច្រៀងអាលេលូយ៉ា កោតសរសើរ!
៥៥- បពិត្រព្រះបិតា
(រដូវធម្មតា ប្រចាំឆ្នាំ)
អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
បពិត្រព្រះបិតា ជាអម្ចាស់ស្ថានបរមសុខ ជាអម្ចាស់ផែនដី
ទូលបង្គំតម្កេីងព្រះអង្គ ទ្រង់លាក់ការណ៍ទាំងនេះ មិនឱ្យអ្នកប្រាជ្ញយល់ដឹង
តែទ្រង់បានសម្តែង ឱ្យមនុស្សទន់ទាបយល់វិញ ។
៥៦- ព្រះអម្ចាស់មានព្រះបន្ទូល
អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
១-ព្រះអម្ចាស់មានព្រះបន្ទូលថា អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់
ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាសម្រាក។
៥៧- អញ្ជេីញស្តាប់ព្រះបន្ទូលព្រះអម្ចាស់
អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា
អញ្ជើញស្តាប់ព្រះបន្ទូលព្រះអម្ចាស់ ហើយសូមឱ្យយើងអនុវត្តតាម ។
អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា
៥៨- អាលេលូយ៉ាព្រះបន្ទូលជាជីវិត
អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា
ព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។
៥៩- អាលេលូយ៉ា យេីងច្រៀងសរសេីរព្រះជាអម្ចាស់
បន្ទរ | អាលេលូយ៉ា អាលេលូយ៉ា | អាលេលូយ៉ា អាលេលូយ៉ា | |
| យើងច្រៀងសរសើរ | ព្រះជាអម្ចាស់។ | (២ដង) |
| សូមព្រះបន្ទូលព្រះអង្គ | ចូលក្នុងដួងចិត្តយើង | |
| ឱ្យយើងពោរពេញ | ដោយសេចក្តីស្រឡាញ់ | |
| យើងសូមលើកតម្កើង | ព្រះបន្ទូលព្រះអង្គ | |
| សូមព្រះអម្ចាស់ | គង់នៅជាមួយយើង។ | (បន្ទរ) |
៦០- អាលេលូយ៉ា
អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា
អ្នកណាស្តាប់ៗ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អនុវត្តតាមៗ
អ្នកនោះហើយមានសុភមង្គលមែន
អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា
៦១- អាលេលូយ៉ា! ចូរអ្នកស្រឡាញ់ព្រះអម្ចាស់
អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
ចូរអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្ត
អស់ពីស្មារតី អស់ពីកម្លាំងកាយ ចូរអ្នកស្រឡាញ់បងប្អូនឯទៀត
ឱ្យដូចស្រឡាញ់ ស្រឡាញ់ខ្លួនឯង។
៦២- វិន័យព្រះយេស៊ូ
ព្រះអម្ចាស់មានបន្ទូលថា៖
“ខ្ញុំប្រទានក្រឹត្យវិន័យថ្មី ឱ្យអ្នករាល់គ្នា គឺអ្នករាល់គ្នា ត្រូវស្រឡាញ់គ្នាទៅវិញទៅមក
ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”។
៦៣-អាលេលូយ៉ា ! ព្រះបន្ទូលព្រះអម្ចាស់
អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះអម្ចាស់អើយ!
ព្រះបន្ទូលព្រះអង្គ ជាពន្លឺ អាលេលូយ៉ា!
ព្រះបន្ទូលព្រះអង្គ ជាជីវិត អាលេលូយ៉ា!
ព្រះបន្ទូលព្រះអង្គ ជាសេចក្ដីពិត អាលេលូយ៉ា!
មានសុភមង្គលហើយ អស់អ្នកដែលស្ដាប់
និងអនុវត្ដតាមព្រះបន្ទូលព្រះអង្គ។
៦៤-ឱ ! ព្រះបិតាអេីយ
អាលេលូយ៉ា! អាលេលូយ៉ា ! អាលេលូយ៉ា !
ឱ ! ព្រះបិតាអើយ សូមឱ្យអស់អ្នកដែលជឿលើទូលបង្គំ រួមគ្នាជាធ្លុងតែមួយ
ដើម្បីឱ្យមនុស្សលោក ដឹងថាព្រះអង្គបានចាត់ ទូលបង្គំឱ្យមកមែន
អាលេលូយ៉ា! អាលេលូយ៉ា ! អាលេលូយ៉ា !
៦៥- ជុំវិញអាសនៈ
១ | យើងជួបជុំដោយភក្តី | នៅជុំវិញព្រះអាសនៈ | និងដើម្បីថ្វាយបង្គំ | |
| ព្រះបិតា ព្រះបុត្រា | ព្រះវិញ្ញាណ | ដែលគង់នៅលើអាសនៈ | ។ |
២ | យើងទាំងអស់រួបរួមចិត្ត | និងថ្វាយដល់ព្រះជាម្ចាស់ | នូវនំស្រាជាតង្វាយ | |
| ដ៏ស្ដួចស្តើងនៃយើងខ្ញុំ | សូមព្រះបិតាមេត្តាសព្វព្រះហឫទ័យ | | ។ |
៣ | យើងទាំងអស់រួបរួមចិត្ត | និងថ្វាយដល់ព្រះជាម្ចាស់ | នូវជីវិតចិត្តគំនិត | |
| រួមជាមួយនឹងតង្វាយ | សូមព្រះបិតាមេត្តាសព្វព្រះហឫទ័យ | | ។ |
៦៦- តង្វាយពេលនេះ
១ | នេះធូបទៀនផ្កា | ចិត្តកូនស្មោះស្ម័គ្រ | ព្រះពរប្រទាន | កូនសូមលើកថ្វាយ | |
| រួមចិត្តគំនិត | ជាមួយព្រះគ្រីស្ត | ថ្វាយព្រះបិតា | ដ៏វិសុទ្ធថ្លៃថ្លា | ។ |
បន្ទរ | សូមព្រះបិតាប្រណីមេត្តា | ទទួលតង្វាយ | | | |
| កូនបានលើកថ្វាយ | ក្នុងពេលនេះផង | | | ។ |
២ | នេះជានំស្រា | គឺជាអាហារ | ដែលទ្រង់ប្រទាន | កូនសូមលើកថ្វាយ | |
| រួមចិត្តគំនិត | ជាមួយព្រះគ្រីស្ត | ថ្វាយព្រះបិតា | ដ៏វិសុទ្ធថ្លៃថ្លា | ។ |
៣ | នេះផលផ្លែផ្កា | ពីស្រែចម្ការ | ទ្រង់ប្រោសប្រទាន | កូនសូមលើកថ្វាយ | |
| រួមចិត្តគំនិត | ជាមួយព្រះគ្រីស្ត | ថ្វាយព្រះបិតា | ដ៏វិសុទ្ធថ្លៃថ្លា | ។ |
៤ | នេះទំនុកច្រៀង | រួមភ្លេងតន្ត្រី | ច្រៀងជាតង្វាយ | កូនសូមលើកថ្វាយ | |
| រួមចិត្តគំនិត | ជាមួយព្រះគ្រីស្ត | ថ្វាយព្រះបិតា | ដ៏វិសុទ្ធថ្លៃថ្លា | ។ |
៥ | នេះគ្រឿងតង្វាយ | ថ្វាយអរព្រះគុណ | បងប្អូនជិតឆ្ងាយ | យកមកលើកថ្វាយ | |
| រួមចិត្តគំនិត | ជាមួយព្រះគ្រីស្ត | ថ្វាយព្រះបិតា | ដ៏វិសុទ្ធថ្លៃថ្លា | ។ |
៦៧- តង្វាយភក្តី
១ | យើងខ្ញុំសូមថ្វាយតង្វាយ | ដែលកើតមកពីការងារនៃមនុស្ស | |
| ទៅដល់ព្រះម្ចាស់សូមសព្វព្រះហប្ញទ័យ | សូមសព្វព្រះហប្ញទ័យទទួលតង្វាយយើងខ្ញុំ | ។ |
បន្ទរ | សូមសព្វព្រះហប្ញទ័យ | ចំពោះតង្វាយនេះផង | |
| ដែលយើងរាល់គ្នាថ្វាយទៅ | ដោយចិត្តសុភាព និងជ្រះថ្លា | ។ |
២ | បើសិនទ្រង់សព្វព្រះហប្ញទ័យ | ក៏សូមប្រណីលើកលែងកំហុស | |
| ដែលយើងបានធ្វើក្នុងពេលមួយថ្ងៃ | ឱ្យបានជ្រះស្អាតដូចជាតង្វាយយើងខ្ញុំ | ។ |
៣ | តង្វាយយើងខ្ញុំថ្វាយនេះ | ចំនួនតិចតួចស្តួចស្តើងពេកក្រៃ | |
| មិនធួននឹងក្តីអាក្រក់យើងខ្ញុំ | ប៉ុន្តែយើងថ្វាយ ដោយចិត្តថ្លាសប្បុរស | ។ |
៦៨- តង្វាយរួមនឹងព្រះគ្រីស្តយេស៊ូ
១ | រូបកាយខ្ទេចខ្ទាំជីវិតស៊ូទ្រាំ | សង្រ្គោះមនុស្សលោក | ថ្វាយព្រះបិតា | ព្រះគុណសង្គ្រោះ |
| កូនរួមចិត្តស្មោះ | លើកតង្វាយថ្វាយ | រួមនឹងព្រះគ្រីស្តយេស៊ូ | ។ |
បន្ទរ | សូមព្រះយេស៊ូ | ជាព្រះបុត្រា | ជួយអង្វរព្រះបិតា | ដោយក្តីមេត្តា |
| សូមឱ្យតង្វាយ | យើងខ្ញុំលើកថ្វាយ | បានទទួលហឫទ័យ | |
| ប្រណីសន្តោសផង | ។ | | |
២ | លោហិតបង្ហូរ | ជីវិតទ្រង់ប្តូរ | សង្រ្គោះមនុស្សលោក | ថ្វាយព្រះបិតា |
| ព្រះគុណសង្គ្រោះ | កូនរួមចិត្តស្មោះ | លើកតង្វាយថ្វាយ | |
| រួមនឹងព្រះគ្រីស្តយេស៊ូ | ។ | | |
៣ | លោហិតថ្លាថ្លៃ | ចងសម្ពនថ្មី | និងមនុស្សលោកិយ៍ | ថ្វាយព្រះបិតា |
| មេត្រីថ្មីពិត | កូនរួមគំនិត | ចិត្តថ្វាយតង្វាយ | |
| រួមនឹងព្រះគ្រីស្តយេស៊ូ | ។ | | |
៤ | ជីវិតវិសុទ្ធ | បូជាឧត្តម | រំដោះមនុស្សលោក | តាមហឫទ័យបិតា |
| ព្រះគុណករុណា | កូនលើកតង្វាយ | ថ្វាយអរព្រះគុណ | |
| រួមនឹងព្រះគ្រីស្តយេស៊ូ | ។ | | |
៦៩- តង្វាយស្ដួចស្ដេីង
១ | យើងរួបរួមគ្នាក្នុងព្រះសហគមន៍ | យើងប្រជុំគ្នារួមថ្វាយតង្វាយទៅព្រះម្ចាស់ | |
| មានធូបមានទៀននិងផ្កាក្រអូបពេកក្រៃ | ដែលជាកម្លាំងរបស់យើង | ។ |
បន្ទរ | សូមទ្រង់ព្រះមេត្តាទទួលតង្វាយនេះ | ព្រោះអ្វីៗដែលកូនមាន | |
| ទាំងជីវិតទាំងព្រះអំណោយទាន | ជាកម្មសិទ្ធរបស់ព្រះអង្គ | ។ |
២ | យើងរួបរួមគ្នាក្នុងដំណាក់ព្រះម្ចាស់ | យើងប្រជុំគ្នារួមថ្វាយតង្វាយទៅព្រះអង្គ | |
| យើងថ្វាយនំបុ័ងនិងស្រាទំពាំងបាយជូរ | ដែលជាជីវិតរបស់យើង | ។ |
៣ | យើងរួបរួមគ្នាក្នុងព្រះនាមព្រះគ្រីស្ត | ជាមួយព្រះយេស៊ូថ្វាយតង្វាយទៅព្រះជាម្ចាស់ | |
| តង្វាយយើងថ្វាយទោះបីទាំងចិត្តទាំងកាយ | តិចតួចតែកូនទូលអង្វរ | ។ |
៧០- នេះជាតង្វាយ
បន្ទរ | នេះជាតង្វាយ | យើងនឹងថ្វាយ | ថ្វាយព្រះបិតា |
| ទ្រង់គង់នៅស្ថានដ៏សុខា | សូមព្រះបិតាសព្វព្រះហឫទ័យ | ។ |
១ | តង្វាយកូនស្តួចស្តើងណាស់ | សូមព្រះម្ចាស់សព្វព្រះហឫទ័យ | |
| សូមទ្រង់កុំរេរាបង្អង់ | សូមជួយទ្រទ្រង់កុំបោះបង់កូនឡើយ | ។ |
២ | កូនបានខំរួបរួមគ្នា | ថ្វាយបូជាទៅព្រះបិតា | |
| សូមព្រះម្ចាស់បែរព្រះភក្ត្រា | ឈ្វេងព្រះនេត្រាមកទតអាហារនេះ | ។ |
៣ | សូមថ្វាយទាំងចិត្តទាំងកាយ | លើកតង្វាយថ្វាយព្រះបិតា | |
| សូមទ្រង់ជួយអស់មនុស្សលោកីយ៍ | ឱ្យរួចពីទុក្ខភ័យដោយសារតង្វាយនេះ | |
៧១- យេីងលេីកហត្ថាថ្វាយតង្វាយ
១ | ឱ! ព្រះបិតា | យើងលើកហត្ថា | សូមថ្វាយជីវិត | ថ្វាយចិត្តគំនិត | |
| ជាមួយនំស្រា | ដែលទ្រង់ប្រទាន | ហើយជាញើសឈាម | នៃអស់មនុស្សលោក | ។ |
បន្ទរ | សូមទ្រង់មេត្តា | ប្រោសឱ្យនំស្រា | ក្លាយជាព្រះកាយ | ព្រះលោហិតព្រះគ្រីស្ត | |
| សម្រាប់យើងខ្ញុំ | ។ | | | |
២ | យើងខ្ញុំសូមថ្វាយ | កិច្ចការទាំងឡាយ | អំណរសប្បាយ | កង្វល់ទុក្ខព្រួយ | |
| នៃអស់មនុស្សលោក | រួមនឹងតង្វាយ | ដែលព្រះគ្រីស្តថ្វាយ | ឆ្ពោះព្រះបិតា | ។ |
៣ | សូមទ្រង់មេត្តា | ប្រោសយើងខ្ញុំម្ចាស់ | ឱ្យស្អាតបរិសុទ្ធ | ដូចជាតង្វាយ | |
| ដែលយើងលើកថ្វាយ | ហើយសូមប្រទាន | ចិត្តគំនិតថ្មី | ឱ្យយើងខ្ញុំផង | ។ |
៧២- យេីងរួបរួមគ្នា
១ | យើងរួបរួមគ្នា | ថ្វាយបូជាទៅព្រះបិតា | |
| សូមព្រះអង្គឆ្មៀងព្រះនេត្រា | លើសក្ការៈនៃអស់យើងខ្ញុំ | ។ |
២ | យើងខ្ញុំទាំងឡាយ | រួបរួមថ្វាយដោយចិត្តស្មោះស្ម័គ្រ | |
| សូមព្រះអង្គមេត្តាជម្រះ | ចិត្តខ្ញុំឱ្យស្អាតដូចតង្វាយ | ។ |
៣ | យើងខ្ញុំរាល់គ្នា | ព្រមជឿថាមានព្រះត្រៃឯក | |
| គង់សណ្ឋិតលើយើងរាល់គ្នា | យើងរាល់គ្នាកោតខ្លាចព្រះអង្គ | ។ |
៧៣- សូមព្រះបិតាទទួលដំណេីរជីវិតយេីងខ្ញុំ
១ | សូមព្រះបិតាទទួលតង្វាយ | ដែលយើងខ្ញុំថ្វាយទៅព្រះអង្គ | |
| ជាមួយដំណើរជីវិតរបស់យើងខ្ញុំ | នៅក្នុងថ្ងៃនេះសូមទ្រង់មេត្តាអាណិតដល់យើងខ្ញុំ | ។ |
បន្ទរ | សូមព្រះគ្រីស្តអម្ចាស់ | ទ្រង់ជួយមេត្តាជម្រះ ដួងចិត្តព្រលឹងខ្ញុំ ពីអំពើបាប | |
| ពីក្តីអាក្រក់ឱ្យយើងខ្ញុំទាំងឡាយ | រួមថ្វាយតង្វាយ ទៅព្រះបិតា | ។ |
២ | យើងថ្វាយទៅព្រះជាវរបិតា | ការប្រចាំថ្ងៃជាតង្វាយ គឺសូមព្រះវរបិតា | |
| ជាព្រះវិសុទ្ធសង្គ្រោះលោកា | ជួយដល់អស់មនុស្សសត្វលោកផងទាំងឡាយ | ។ |
៧៤- សូមព្រះអង្គមេត្ដាទទួលតង្វាយ
១ | យើងខ្ញុំសែនសប្បាយ | លើកតង្វាយថ្វាយព្រះម្ចាស់ | |
| ព្រះបិតាលោកា | ម្ចាស់ជីវ៉ាសព្វសត្វលោក | ។ |
បន្ទរ | សូមព្រះអង្គមេត្ដា | មេត្ដាទទួលតង្វាយ | |
| ដែលយើងខ្ញុំលើកថ្វាយ | រួមនឹងតង្វាយព្រះគ្រីស្ដ | ។ |
២ | យើងខ្ញុំសូមរួមថ្វាយ | ទាំងចិត្ដកាយទុក្ខសប្បាយ | |
| ជីវិតប្រចាំថ្ងៃ | រួមនឹងតង្វាយព្រះគ្រីស្ដ | ។ |
៣ | យើងខ្ញុំសូមជឿជាក់ | ព្រះម្ចាស់ពិតជាត្រៃឯក | |
| ជាសេចក្ដីស្រឡាញ់ | ជាធម៌មេត្ដាករុណា | ។ |
៧៥- សូមមេត្តាឆ្មៀងព្រះនេត្រា
បន្ទរ | ឱ ! ព្រះបិតាជាអម្ចាស់ | ក្នុងចិត្តរាបសាចិត្តសប្បាយ | |
| យើងខ្ញុំសូមលើកតង្វាយថ្វាយ | សូមមេត្តាឆ្មៀងព្រះនេត្រា | ។ |
១ | នេះជានំដែលទ្រង់ប្រទានៗ | ឱ្យយើងមានជីវិតរស់រានៗ | |
| សូមទ្រង់មេត្តាប្រោសឱ្យនំៗ | ក្លាយជាកាយាព្រះបុត្រាៗ | ។ |
២ | នេះជាស្រាដែលទ្រង់ប្រទានៗ | ឱ្យយើងមានអំណររីករាយៗ | |
| សូមទ្រង់មេត្តាប្រោសឱ្យស្រាៗ | ក្លាយជាលោហិតព្រះបុត្រាៗ | ។ |
៣ | នេះជាជីវិតនៃយើងខ្ញុំៗ | ដែលទ្រង់មេត្តាប្រោសប្រទានៗ | |
| យើងខ្ញុំសូមយកមកលើកថ្វាយៗ | រួមនឹងតង្វាយព្រះបុត្រាៗ | ។ |
៧៦- សូមលេីកតង្វាយថ្វាយព្រះបិតា
១ | ឱ ! ព្រះបិតា | ជាព្រះជាម្ចាស់ | លើសកលលោក | យើងខ្ញុំទាំងឡាយ |
| សូមលើកតង្វាយ | រួមទាំងចិត្តកាយ | ថ្វាយព្រះបិតា | ។ |
២ | យើងខ្ញុំសូមថ្វាយ | នំស្រាតង្វាយ | ដែលទ្រង់ប្រទាន | សូមទ្រង់មេត្តា |
| ប្រោសឱ្យនំស្រា | ក្លាយជាព្រះកាយ | ព្រះលោហិតព្រះគ្រីស្ត | ។ |
៣ | សូមទ្រង់មេត្តា | ទទួលដំណើរ | ជីវិតយើងខ្ញុំ | សូមប្រោសយើងខ្ញុំ |
| ឱ្យស្អាតបរិសុទ្ធ | ដូចជាតង្វាយ | ដែលយើងលើកថ្វាយ | ។ |
៧៧- សូមទទួលតង្វាយពីកូនទាំងឡាយ
បន្ទរ | សូមទទួលតង្វាយពីកូនទាំងឡាយ | ដែលរួបរួមគ្នាដោយចិត្តស្មោះស្ម័គ្រ | |
១ | ឱ ! ព្រះបិតាដ៏មានឫទ្ធិសព្វប្រការ | យើងខ្ញុំសូមថ្វាយតង្វាយនេះ | |
| ដើម្បីលុបលាងកំហុសយើង | សូមអាណិតអាសូរយើងខ្ញុំ | ។ |
២ | យើងខ្ញុំទាំងអស់គ្នាសូមថ្វាយតង្វាយនេះទៅ | សម្រាប់បងប្អូនទាំងប្រុសស្រី | |
| ដែលអធិដ្ឋានថ្វាយព្រះជាម្ចាស់ | ដើម្បីជួយអស់អ្នកដែលងងឹត | ។ |
៣ | សូមទ្រង់ទទួលតង្វាយដ៏តូចតាចនេះ | ជាប្រយោជន៍ដល់អស់ព្រលឹង | |
| ដែលឃ្លាតចេញពីឋានលោកនេះ | សូមព្រលឹងនោះចូលក្នុងវិមាន | ។ |
៤ | យើងខ្ញុំបានខិតខំធ្វើការអស់កម្លាំង | ដើម្បីនឹងចិញ្ចឹមជីវិត | |
| រួមទុក្ខព្រួយនឹងបងប្អូនស្លាប់ | សូមទ្រង់អាណិតសម្រាលបន្ទុក | ។ |
៧៨- កាលនេាះ ព្រះគ្រីស្តមានព្រះបន្ទូល
១ | ប. | កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖ |
| រួម. | ខ្ញុំជាមាគ៌ា ៗ ជាសេចក្តីពិត ៗ ខ្ញុំជាជីវិត ៗ |
| រួម. | អាលេលូយ៉ា ! |
| ស. | យើងខ្ញុំបានដើរ ក្នុងទីងងឹត បានជួបមុសា ប៉ុន្តែថ្ងៃនេះ |
| រួម. | អាលេលូយ៉ា ផ្កាយក្តីសង្ឃឹម បានផុសចេញពីផ្នូរ។ |
បន្ទរ | រួម. | អាលេលូយ៉ាៗៗ |
| រួម. | ព្រះយេស៊ូគ្រីស្ត ទ្រង់មានព្រះជន្ម ដ៏រុងរឿងហើយ |
| រួម. | អាលេលូយ៉ាៗៗ |
២ | ប. | កាលណាព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖ |
| រួម. | ខ្ញុំជាសន្តិភាព ៗ ហើយខ្ញុំប្រទាន ៗ អំណរសប្បាយ ៗ |
| រួម. | អាលេលូយ៉ា ! |
| ប. | យើងសាបព្រោះភ្លើង យើងសាបព្រោះខ្យល់ បង្ករសង្គ្រាម ប៉ុន្តែថ្ងៃនេះ |
| រួម. | អាលេលូយ៉ា អម្ចាស់សន្តិភាព បានផុសចេញពីផ្នូរ ។ |
៣ | ប. | កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖ |
| រួម. | ខ្ញុំជាអាហារ ៗ ចិញ្ចឹមជីវិត ៗ ចុះពីស្ថានសុខ ៗ |
| រួម. | អាលេលូយ៉ា ! |
| ស. | យើងបរិភោគ អាហារល្វីងចត់ នៃក្តីទុក្ខទោស ប៉ុន្តែថ្ងៃនេះ |
| រួម. | អាលេលូយ៉ា អាហារឧត្តម បានផុសចេញពីផ្នូរ ។ |
៤ | ប. | កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖ |
| រួម. | ខ្ញុំជាជីវិត ៗ ជាសេចក្តីពិត ៗ ខ្ញុំឈ្នះមច្ចុរាជ ៗ |
| រួម. | អាលេលូយ៉ា ! |
| ប. | យើងខ្ញុំបានស្លាប់ ដោយទុក្ខឱ្យភ្លើង ស្រឡាញ់រលត់ ប៉ុន្តែថ្ងៃនេះ |
| រួម. | អាលេលូយ៉ា ប្រភពជីវិត បានផុសចេញពីផ្នូរ ។ |
៥ | ប. | កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖ |
| រួម. | អស់អ្នកនឿយហត់ៗ ចូរមករកខ្ញុំៗ ខ្ញុំឱ្យសម្រាកៗ (រួម) អាលេលូយ៉ា! |
| ស. | យើងគ្មានកម្លាំង គ្មានចិត្តតតាំង ដើម្បីព្រះរាជ្យ ប៉ុន្តែថ្ងៃនេះ |
| រួម. | អាលេលូយ៉ា កម្លាំងព្រះម្ចាស់ បានផុសចេញពីផ្នូរ ។ |
៧៩- ក្នុងដំណេីរជីវិត
១ | ក្នុងដំណើរជីវិត | ព្រះគ្រីស្តបូជាជីវិតឱ្យលោកា |
| ដោយចិត្តស្រឡាញ់ | ឱ្យយើងក្រោកឡើង |
| ធ្វើតាមព្រះបន្ទូលព្រះអម្ចាស់ | ។ |
២ | ខ្ញុំសូមដើរតាមព្រះគ្រីស្ត | ព្រះបន្ទូលជាជីវិតរបស់យើង |
| ដោយមានព្រះយេស៊ូ | ដែលជាកម្លាំង |
| សូមធ្វើតាមព្រះបន្ទូលរហូតទៅ | ។ |
៣ | ទ្រង់ត្រាស់ហៅយើង | ធ្វើការងារព្រះជាអម្ចាស់ |
| ក្នុងស្រែព្រះអង្គរៀងរាល់ថ្ងៃ | ប្រកាសព្រះបន្ទូល |
| ដោយចិត្តជឿសង្ឃឹម | ដោយស្រឡាញ់អ្នកដទៃដូចបងប្អូន។ |
៤ | ក្នុងដំណើរជីវិត | ខ្ញុំសូមប្រគល់ជីវិតថ្វាយព្រះអង្គ |
| ព្រះគ្រីស្តជាផ្លូវ ក្តីពិត ជាជីវិត | សូមដើរតាមព្រះគ្រីស្តរហូតទៅ ។ |
៨០- ខ្ញុំជាដេីមទំពាំងបាយជូរ
(យ៉ូហាន ១៥,១-៨)
១ | ស. | ខ្ញុំជាដើមទំពាំងបាយជូរ | ប. | ខ្ញុំជាដើមទំពាំងបាយជូរ |
| | ព្រះបិតាជាម្ចាស់ចម្ការ | | ព្រះបិតាជាម្ចាស់ចម្ការ |
| | មែកណាដែលមិនបង្កើតផល | | មែកណាដែលមិនបង្កើតផល |
| | ព្រះបិតាកាត់មែកនោះចោល | | ព្រះបិតាកាត់មែកនោះចោល។ |
២ | ស. | ខ្ញុំជាដើមទំពាំងបាយជូរ | ប. | ខ្ញុំជាដើមទំពាំងបាយជូរ |
| | ព្រះបិតាជាម្ចាស់ចម្ការ | | ព្រះបិតាជាម្ចាស់ចម្ការ |
| | មែកណាដែលបង្កើតផលផ្លែ | | មែកណាដែលបង្កើតផលផ្លែ |
| | ព្រះបិតាលួសឱ្យផលល្អ | | ព្រះបិតាលួសឱ្យផលល្អ ។ |
៣ | ស. | ខ្ញុំជាដើមទំពាំងបាយជូរ | ប. | ខ្ញុំជាដើមទំពាំងបាយជូរ |
| | រីឯអ្នករាល់គ្នាជាមែក | | រីឯអ្នករាល់គ្នាជាមែក |
| | អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ | | អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ |
| | អ្នកនោះបង្កើតផលផ្លែល្អ | | អ្នកនោះបង្កើតផលផ្លែល្អ ។ |
៤ | ស. | ខ្ញុំជាដើមទំពាំងបាយជូរ | ប. | ខ្ញុំជាដើមទំពាំងបាយជូរ |
| | រីឯអ្នករាល់គ្នាជាមែក | | រីឯអ្នករាល់គ្នាជាមែក |
| | បើអ្នករាល់គ្នាជាប់នឹងខ្ញុំ | | បើអ្នករាល់គ្នាជាប់នឹងខ្ញុំ |
| | អ្នករាល់គ្នាបង្កើតផលល្អ | | អ្នករាល់គ្នាបង្កើតផលល្អ ។ |
៥ | ស. | ខ្ញុំជាដើមទំពាំងបាយជូរ | ប. | ខ្ញុំជាដើមទំពាំងបាយជូរ |
| | រីឯអ្នករាល់គ្នាជាមែក | | រីឯអ្នករាល់គ្នាជាមែក |
| | សិរីរុងរឿងព្រះបិតា | | សិរីរុងរឿងព្រះបិតា |
| | គឺអ្នកបង្កើតផលឱ្យល្អ | | គឺអ្នកបង្កើតផលឱ្យល្អ ។ |
៨១-ខ្ញុំជាប្រភពនៃជីវិត
បន្ទរ | ខ្ញុំជាប្រភពនៃជីវិត | ខ្ញុំប្រោសមនុស្សឱ្យរស់ឡើងវិញ | |
| អ្នកណាជឿសង្ឃឹមលើខ្ញុំ | ទោះបីអ្នកនោះស្លាប់ទៅហើយ | |
| ក៏នឹងបានរស់ជាមិនខាន ។ | | |
១ | ព្រះគ្រីស្តមានបន្ទូលថា | អ្នកណាដែលបានរស់នៅ | |
| ដោយជឿសង្ឃឹមលើខ្ញុំ | អ្នកនោះមិនត្រូវស្លាប់ទេ | ។ |
២ | ព្រះគ្រីស្តមានបន្ទូលថា | អ្នកស្តាប់ពាក្យរបស់ខ្ញុំ | |
| ហើយជឿសង្ឃឹមលើខ្ញុំ | អ្នកនោះឆ្លងផុតក្តីស្លាប់ | ។ |
៨២- ខ្ញុំជាអាហារផ្តល់ជីវិត
បន្ទរ | ខ្ញុំជាអាហារ ដែលផ្តល់ជីវិត | អ្នកមករកខ្ញុំ នឹងមិនឃ្លានទៀត | |
| អ្នកជឿលើខ្ញុំ នឹងមិនស្រេកទៀត | ខ្ញុំនឹងប្រោសគេ ឱ្យរស់ឡើងវិញ | ។ |
១ | អាហារដែលខ្ញុំនឹងប្រោសប្រទាន | គឺសាច់ហើយនិងលោហិតខ្ញុំណា | |
| សម្រាប់ជីវិតមនុស្សលោកា | ជីវិតអស់កល្បជានិច្ចមែនពិត | ។ |
២ | អ្នកពិសាសាច់និងលោហិតខ្ញុំ | នឹងមានជិវិតអស់កល្បជានិច្ច | |
| អ្នកនោះស្ថិតនៅក្នុងខ្ញុំមែនពិត | ហើយខ្ញុំក៏ស្ថិតក្នុងអ្នកនោះដែរ | ។ |
៣ | រីឯអ្នកដែលមិនពិសាសាច់ | ពិសាលោហិតផងខ្ញុំទេណា | |
| អ្នកនោះនឹងគ្មាននៅក្នុងអាត្មា | ជីវិតអស់កល្បជានិច្ចឡើយណា | ។ |
៤ | ខ្ញុំជាជីវិតជាសេចក្តីពិត | បើអ្នករាល់គ្នាជឿលើខ្ញុំពិត | |
| ទោះអ្នករាល់គ្នាស្លាប់ហើយក៏ដោយ | ក៏នឹងបានរស់ឡើងវិញមិនខាន | ។ |
៥ | បពិត្រព្រះអម្ចាស់យើងខ្ញុំអើយ | យើងខ្ញុំជឿហើយនិងដឹងច្បាស់ថា | |
| ព្រះអង្គពិតជាព្រះដ៏វិសុទ្ធ | ដែលព្រះជាម្ចាស់បានចាត់ឱ្យមក | ។ |
៨៣- ខ្ញុំជាអ្នកគង្វាលដ៏សប្បុរស
បន្ទរ | ខ្ញុំជាអ្នកគង្វាលសប្បុរស(ស្ទួន) | ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ (ស្ទួន) | |
| ចៀមរបស់ខ្ញុំស្គាល់ខ្ញុំ (ស្ទួន) | ខ្ញុំបូជាជីវិតដើម្បីចៀមខ្ញុំ (ស្ទួន) | ។ |
១ | ឱ ! ព្រះជាម្ចាស់ជាគង្វាល | មើលឥតរយាលណែនាំខ្ញុំ | |
| ឱ្យដើរតាមផ្លូវឥតច្រឡំ | ភោគផលគ្រប់គ្រាន់ឥតខ្វះឡើយ | ។ |
| ព្រះអង្គឱ្យខ្ញុំសម្រាកនៅ | លើវាលមានស្មៅឆ្អែតឥតស្បើយ | |
| នាំខ្ញុំទៅក្បែរមាត់ទឹកហើយ | ប្រទានឱ្យខ្ញុំមានកម្លាំង | ។ |
២ | ទោះទូលបង្គំដើរកាត់ច្រក | ភ្នំជ្រលងល្ហកងងឹតស្លុង | |
| ឬជួបមជ្ចុរាជកាចយង់ឃ្នង | ខ្ញុំឥតភាន់ភាំងឥតខ្លាចស្លាប់ | ។ |
| ដ្បិតមានព្រះអង្គគង់ជាមួយ | បង្គំឥតព្រួយទ្រង់ប្រដាប់ | |
| គ្រឿងការពារខ្ញុំហើយសន្ធាប់ | ស្ទុះផ្លាញបួងចាប់ខ្ញុំទុកចិត្ត | ។ |
៣ | ព្រះអង្គរៀបចំតុដាក់ម្ហូប | ឱ្យខ្ញុំបរិភោគឆ្អែតឆ្អល់ពិត | |
| ឆ្អែតនៅមុខខ្មាំងវាគ្មានលិទ្ធ | ព្រះអង្គអាណិតអភិសេកខ្ញុំ | ។ |
| ព្រះអង្គចាក់ប្រេងក្រអូបលាប | ហត្ថាទ្រង់ស្ទាបអង្អែលព្រម | |
| ព្រះអង្គចាក់ស្រាពេញកែវផង | គ្រប់គ្រាន់កន្លងមហាឆ្អែត | ។ |
៤ | ព្រះអង្គប្រទានសុភមង្គល | ខ្ញុំឥតខ្វាយខ្វល់ខ្ពស់ត្រដែត | |
| អស់មួយជីវិតភ្លឺក្រឡែត | ឱ្យខ្ញុំស្នេហ៍ស្និទ្ធនឹងព្រះអង្គ | ។ |
| ខ្ញុំនឹងស្ថិតនៅក្នុងដំណាក់ | ជាស្ថានត្រជាក់ឥតសៅហ្មង | |
| ខ្ញុំនៅដរាបឥតផ្អៀងផ្អង | ត្រូវតាមគន្លងឥតឃ្លាតឃ្លា | ។ |
៨៤- ខ្ញុំទុកចិត្តលេីព្រះជាម្ចាស់
ស) | ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ | ព្រះអង្គមេត្តាដល់យើងខ្ញុំ | ទ្រង់ចាត់ព្រះគ្រីស្ត | |
| ប្រសូតនៅលោកិយ៍ | ហឫទ័យព្រះអង្គ | ទ្រង់ស្រឡាញ់ | ។ |
ប) | ពេលខ្លះចិត្តខ្ញុំវង្វេងផ្លូវ | មិនដឹងត្រូវមិនដឹងខុស | ព្រោះវង្វេង | |
| មានតែព្រះគ្រីស្តជាពន្លឺ | បំភ្លឺជីវ៉ាលើកលែងទោសា | របស់យើង | ។ |
បន្ទរ | ស)ឱ!ព្រះគ្រីស្ត | ប) ជាជីវិត | ស)របស់យើងដែលបានមកសង្គ្រោះ | |
| ប)បាននៅជិតព្រះគ្រីស្ត | ជានិច្ចនិរន្តរ៍ | ស)មានព្រះអង្គប៉ុណ្ណោះអរសប្បាយ | |
| ប)ក្តីសុខលោកីយ៍ក៏គ្មានតម្លៃអ្វី | រួម)ខ្វះព្រះម្ចាស់ធ្វើអ្វីមិនបានឡើយ | | ។(២ដង |
៨៥- ខ្ញុំនេះហេីយជាដេីមទំពាំងបាយជូរ
(យហ ១៥, ៥)
បន្ទរ | ខ្ញុំនេះហើយ ជាដើមទំពាំងបាយជូរ ជាដើមទំពាំងបាយជូរ (២ដង) |
| ខ្ញុំនេះហើយ… |
១ | អ្នករាល់គ្នាជាមែក អ្នករាល់គ្នាជាមែក (២ដង) |
| ខ្ញុំនេះហើយ ជាដើមទំពាំងបាយជូរ ជាដើមទំពាំងបាយជូរ |
| ខ្ញុំនេះហើយ… |
២ | អ្នកណាស្ថិតនៅជាប់ខ្ញុំ ខ្ញុំនៅជាប់នឹងអ្នកនោះ (២ដង) |
| ទើបអ្នកនោះបង្កើតផលបានច្រើន (២ដង)។ |
៨៦- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
បន្ទរ | ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត | ត្រេកអរអំណរសប្បាយរីករាយ | |
| ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត | ត្រេកអរសប្បាយណាស់ | ។ |
១ | ឮបន្ទូលទ្រង់ ខ្ញុំជានំប័ុង | ទុកសម្រាប់ចិញ្ចឹមជីវិត | |
| អ្នកណាដែលបានបរិភោគ | អ្នកនោះមិនខ្លាចនូវក្តីស្លាប់ | ។ |
២ | ឮបន្ទូលទ្រង់ ខ្ញុំជាដើមឈើ | មែកណាមិនជាប់ដើមគឺឥតផល | |
| អ្នកណាដែលនៅជាប់នឹងខ្ញុំ | អ្នកនោះអាចបង្កើតផលច្រើន | ។ |
៣ | ឮបន្ទូលទ្រង់ ខ្ញុំជាជីវិត | ឈើឆ្កាងបំផ្លាញសេចក្តីស្លាប់ | |
| អ្នកណាបាននៅជាមួយខ្ញុំ | អ្នកនោះមានដៃជើងជាប់ខ្លួន | ។ |
៤ | ឮបន្ទូលទ្រង់ ខ្ញុំជាផ្លូវពិត | ព្រះបិតានៅរង់ចាំអ្នក | |
| អ្នកណាដែលបានដើរតាមខ្ញុំ | អ្នកនោះជួបខ្ញុំឯស្ថានបរមសុខ | ។ |
៥ | ឮបន្ទូលទ្រង់ ខ្ញុំជាពន្លឺ | ភ្លឺនៅកណ្តាលទីងងឹត | |
| អ្នកណាដែលបានទទួលខ្ញុំ | អ្នកនោះមានព្រះអង្គនាំផ្លូវ | ។ |
៦ | ឮបន្ទូលទ្រង់ ខ្ញុំជាសម្លាញ់ | ដែលធ្វើឱ្យគេរួបរួមគ្នា | |
| អ្នកណាដែលបានស្គាល់ខ្ញុំមែន | អ្នកនោះបបួលគេស្គាល់ផង | ។ |
៧ | ឮបន្ទូលទ្រង់ ខ្ញុំជាសុខសាន្ត | បានប្រយោជន៍ដល់មនុស្សលោក | |
| អ្នកណាដែលស្ម័គ្រដើរតាមខ្ញុំ | អ្នកនោះជាបន្ទាល់ពីខ្ញុំ | ។ |
៨៧- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
បន្ទរ | ប. | ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត | (ស) | ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត | |
| ប. | ត្រេកអរអំណរសប្បាយរីករាយ | (ស) | ត្រេកអរអំណរសប្បាយរីករាយ | |
| ប. | ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត | (ស) | ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត | |
| រួម. | ត្រេកអរសប្បាយ សប្បាយកន្លង | | | ។ |
១ | ស. | ព្រះគ្រីស្តទ្រង់មាន | ប. | ព្រះបន្ទូលថា | |
| ស. | ខ្ញុំជានំប័ុង ទុកសម្រាប់ចិញ្ចឹមជីវិត | | | |
| | អ្នកណាដែលបានបរិភោគ | | អ្នកនោះមិនខ្លាចនូវសេចក្តីស្លាប់ | ។ |
២ | ស. | ព្រះគ្រីស្តទ្រង់មាន | ប. | ព្រះបន្ទូលថា | |
| ស. | ខ្ញុំជាដើមឈើ | | មែកណាមិនជាប់ដើមគឺឥតផល | |
| | អ្នកណាដែលបាននៅជាមួយខ្ញុំ | | អ្នកនោះអាចបង្កើតបានផលច្រើន | ។ |
៣ | ស. | ព្រះគ្រីស្តទ្រង់មាន | ប. | ព្រះបន្ទូលថា | |
| ស. | ខ្ញុំជាជីវិត | | ឈើឆ្កាងបំផ្លាញនូវសេចក្តីស្លាប់ | |
| | អ្នកណាដែលបាននៅជាមួយខ្ញុំ | | អ្នកនោះដូចមានដៃជើងជាប់ខ្លួន | ។ |
៤ | ស. | ព្រះគ្រីស្តទ្រង់មាន | ប. | ព្រះបន្ទូលថា | |
| ស. | ខ្ញុំជាផ្លូវពិត | | ព្រះវរបិតានៅរង់ចាំអ្នក | |
| | អ្នកណាដែលបានដើរតាមខ្ញុំ | | អ្នកនោះជួបខ្ញុំឯស្ថានបរមសុខ | ។ |
៥ | ស. | ព្រះគ្រីស្តទ្រង់មាន | ប. | ព្រះបន្ទូលថា | |
| ស. | ខ្ញុំជាពន្លឺ ភ្លឺនៅកណ្តាលទីងងឹត | | | |
| | អ្នកណាដែលបានទទួលខ្ញុំ | | អ្នកនោះដូចមានព្រះអង្គនាំផ្លូវ | ។ |
៨៨- ខ្ញុំផ្ចង់ចិត្តឆ្ពោះរកព្រះអង្គ
ដកស្រង់ពីទំនុកតម្កេីងលេខ ២៥ (២៤)
បន្ទរ | ឱ ! ព្រះអម្ចាស់ព្រះសង្គ្រោះ | ខ្ញុំផ្ចង់ចិត្តឆ្ពោះរកព្រះអង្គ | |
| សូមណែនាំឱ្យខ្ញុំស្គាល់ផង | មាគ៌ាត្រឹមត្រង់នៃព្រះអង្គ | ។ |
១ | ឱ ! ព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំ និងបង្រៀន | |
| ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ | ។ |
២ | អស់អ្នកសង្ឃឹមលើព្រះអង្គ | នឹងមិនត្រូវបង់ខាតចិត្តអ្វី | |
| គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃ | ទើបខកចិត្តក្រៃអ្វីក៏គ្មាន | ។ |
៣ | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង | |
| ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ | ។ |
៤ | ឱ ! ព្រះអម្ចាស់សូមកុំភ្លេច | ចាំជាប់ជានិច្ចពេញហប្ញទ័យ | |
| ដែលធ្លាប់អាណិតពន់ពេកក្រៃ | ករុណាប្រណីខ្ញុំជានិច្ច | ។ |
៥ | ព្រះអម្ចាស់មានព្រះហឫទ័យ | សប្បុរសពេកក្រៃករុណា | |
| សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបគ្រប់គ្នាបានស្គាល់ផង | ។ |
៦ | ព្រះអង្គនាំមនុស្សដែលមានចិត្ត | សុភាពសុចរិតតាមគន្លង | |
| មាគ៌ាត្រឹមត្រូវល្អផូរផង់ | មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ | ។ |
៧ | មាគ៌ារបស់ព្រះអម្ចាស់ | សម្តែងយ៉ាងច្បាស់ករុណាធម៌ | |
| ដល់អ្នកគោរពទោះក្រីក្រ | ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ | ។ |
៨៩- ខ្ញុំស្រឡាញ់ក្រឹត្យវិន័យ
(ដកស្រង់ពីទំនុកតម្កេីងលេខ ១១៩-១១៨)
បន្ទរ | ខ្ញុំសែនស្រឡាញ់ | បន្ទូលព្រះម្ចាស់ | ខ្ញុំនឹកសញ្ជឹង | រំពឹងជានិច្ច |
| ព្រះបន្ទូលគឺ | ពន្លឺបំភ្លឺ | ជីវិតខ្ញុំម្ចាស់ | ។ |
១ | វិន័យព្រះអង្គ | ឱ្យខ្ញុំត្រឹមត្រង់ | ប្រាជ្ញាវាងវៃ | ជាងពួកសត្រូវ |
| ដ្បិតខ្ញុំលកលៃ | រិះគិតរំពៃ | ពីវិន័យនេះ | ។ |
២ | ខ្ញុំវាងវៃឆ្លាត | ជាងគ្រូទៅទៀត | ព្រោះតែខ្ញុំចេះ | យកដំបូន្មាន |
| ទាំងប៉ុន្មាននេះ | មកសញ្ជឹងរិះ | គិតពិចារណា | ។ |
៣ | កាន់តាមបញ្ញតិ | វិន័យមិនបាត់ | ខ្ញុំយល់ឃើញថា | មានប្រាជ្ញាវៃ |
| ជាងយាយជាងតា | ទោះចាស់យ៉ាងណា | មិនដល់ខ្ញុំសោះ | ។ |
៤ | ខ្ញុំគេចឱ្យឆ្ងាយ | ពីផ្លូវអន្តរាយ | អាក្រក់ទាំងអស់ | គេចចេញឱ្យផុត |
| ប្រព្រឹត្តតាមព្រះ | បន្ទូលអម្ចាស់ | នៅជាប់ស្ថិតស្ថេរ | ។ |
៥ | បញ្ជានេះណា | ប្រៀបបានអាហារ | ឆ្ងាញ់ពិសេសហើយ | សម្រាប់រូបខ្ញុំ |
| គ្មានអ្វីស្មើឡើយ | ផ្អែមណាស់ព្រះអើយ | លើសទឹកឃ្មុំផង | ។ |
៦ | គឺធម៌វិន័យ | របស់ព្រះម្ចាស់ថ្លៃ | ធ្វើឱ្យខ្ញុំត្រង់ | ចេះពិចារណា |
| រិះគិតឥតឆ្គង | ស្អប់ផ្លូវសៅហ្មង | ជៀសវាងបោកប្រាស់ | ។ |
៧ | ខ្ញុំសូមសន្យា | ឥតងាករេថា | ធ្វើតាមមិនខាន | ខ្ញុំនឹងប្រតិបត្តិ |
| សេចក្តីប៉ុន្មាន | សុចរិតថ្កើងថ្កាន | របស់ព្រះអង្គ | ។ |
៩០- ខ្ញុំស្រឡាញ់ព្រះបន្ទូល
ខ្ញុំស្រឡាញ់ព្រះបន្ទូល ខ្លាំងឡើងរៀងរាល់ថ្ងៃ ខ្លាំងឡើងរៀងរាល់ថ្ងៃ
រាល់ថ្ងៃ ខ្លាំងឡើងរៀងរាល់ថ្ងៃ ហើយរាល់ថ្ងៃ។
ពេលវេលាកន្លងទៅ ខ្ញុំនៅតែទុកចិត្តលើហឫទ័យ ទ្រង់ល្អដល់ខ្ញុំ
ហើយល្អដល់មនុស្សទាំងអស់។
៩១- ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់
ទំន ៦៣(៦២)
១ | ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ | ដូចសត្វក្តាន់ប្រាថ្នាស្វែងរកទឹកហូរ | |
| ខ្ញុំត្រូវការព្រះជាម្ចាស់ | យើងខ្ញុំសូមកោតសរសើរព្រះជាអម្ចាស់ | |
| ទ្រង់ជាខែលរនាំងដែលការពារ | ព្រះអង្គតែមួយដែលចិត្តយើងស្រឡាញ់ | |
| ទ្រង់ជាក្តីប្រាថ្នា ក្នុងដួងចិត្ត | យើងសូមកោតសរសើរព្រះអង្គ | ។ |
២ | ខ្ញុំស្វែងរកព្រះជាម្ចាស់ | ដូចដីស្ងួតបែកក្រហែង ស្រេកឃ្លានទឹកភ្លៀង | |
| ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ | យើងខ្ញុំសូមកោតសរសើរព្រះជាអម្ចាស់ | |
| ទ្រង់ជាខែលរនាំងដែលការពារ | ព្រះអង្គតែមួយដែលចិត្តយើងស្រឡាញ់ | |
| ទ្រង់ជាក្តីស្រឡាញ់ ក្នុងដួងចិត្ត | យើងសូមកោតសរសើរព្រះអង្គ | ។ |
៣ | ឱ ! ព្រះជាម្ចាស់ខ្ញុំអើយ | ព្រះអង្គពិតជាព្រះខ្ញុំស្វែងរកព្រះអង្គ | |
| ខ្ញុំចង់ឃើញព្រះអង្គណាស់ | យើងខ្ញុំសូមកោតសរសើរព្រះជាអម្ចាស់ | |
| ទ្រង់ជាខែលរនាំងដែលការពារ | ព្រះអង្គតែមួយដែលចិត្តយើងស្រឡាញ់ | |
| ទ្រង់ជាសេចក្តីសង្ឃឹម ក្នុងដួងចិត្ត | យើងសូមកោតសរសើរព្រះអង្គ | ។ |
៩២- គោរពព្រះគ្រីស្តជាអម្ចាស់
បន្ទរ | គោរពព្រះគ្រីស្តជាអម្ចាស់ | នាំគ្នាប្រកាសយ៉ាងគ្រឹកគ្រាំ | |
| លើកតម្កេីងសិរីយ៉ាងថ្កើងថ្កុំ | បង្គំព្រះម្ចាស់ជាបិតា | ។ |
១ | ទោះបីជាព្រះគ្រីស្តមានឋានៈ | ស្មើព្រះជាម្ចាស់នោះយ៉ាងណា | |
| ក៏ព្រះអង្គមិនយកព្រះចេស្តា | ប្រើជាប្រយោជន៍ព្រះអង្គឡើយ | |
| គឺព្រះអង្គទ្រង់បានលះបង់ | អំណាចព្រះអង្គពុំសោកស្តាយ | |
| ព្រះអង្គទ្រង់បានបន្ទាបកាយ | ក្លាយជាខ្ញុំបម្រើព្រះជាម្ចាស់ | ។ |
២ | ព្រះគ្រីស្តទ្រង់ដាក់អង្គជាសាមញ្ញ | ឱ្យមនុស្សផងឃើញដោយភ្នែកច្បាស់ | |
| មកជាសភាពមនុស្សមិនប្តូរផ្លាស់ | បេះបិទទាំងសព្វគ្រប់ប្រការ | |
| ព្រះគ្រីស្តបានបន្ទាបអង្គទៀត | ធ្វើតាមឱវាទដ៏បវរ | |
| នៃព្រះជាម្ចាស់បានបញ្ជា | រហូតផុតជន្មាលើឈើឆ្កាង | ។ |
៣ | ដោយហេតុនេះហើយទើបព្រះជាម្ចាស់ | តម្កេីងព្រះគ្រីស្តហួសប្រមាណ | |
| ហើយប្រោសប្រទាននូវព្រះនាម | ព្រះគ្រីស្តថ្កើងថ្កានជាអម្ចាស់ | |
| ដើម្បីឱ្យសត្វលោកទាំងឡាយ | មនុស្សរាល់រូបកាយគ្រប់ជាតិសាសន៍ | |
| ទាំងពួកទេវទូតស្ថានបរមសុខ | ច្រៀងកោតសរសើរថ្វាយបង្គំ | ។ |
៩៣- ចិត្តខ្ញុំពេញដោយអំណរ
ចិត្តខ្ញុំពេញដោយអំណរ | រូបខ្ញុំពេញដោយក្តីស្រឡាញ់ | |
ព្រះអម្ចាស់គ្រប់កន្លែងដែលខ្ញុំទៅ | និងគ្រប់ពេលខ្ញុំដកដង្ហើម | |
សម្រាប់អ្វីដែលខ្ញុំមាន | ខ្ញុំដឹងគ្រប់នៅទីនេះ | |
ខ្ញុំនឹងប្រាប់មិត្តភក្តិខ្ញុំ | នូវសេចក្តីស្រឡាញ់ព្រះអង្គ | |
ឱ្យខ្ញុំគ្រប់កន្លែងដែលខ្ញុំទៅ | ឬកន្លែងខ្ញុំរស់នៅ | ។ |
ប្រសិនបើអ្នកចង់ដឹង | ព្រះអម្ចាស់ស្រឡាញ់យើង | |
មិនថាយើងជានរណា | ចូលទៅប្រាប់មនុស្សគ្រប់សាសន៍ | |
អ្វីអ្នកឮនិងឃើញ | អ្វីដែលអាចនិងអ្វីអ្នកដឹង | |
គឺព្រះគ្រីស្តដែលយើងស្គាល់ | ចូលទៅប្រាប់ពិភពលោក | |
ប្រាប់ជនជាតិអាស៊ីថា | ព្រះអម្ចាស់នៅទីនេះ | |
ផ្តល់សេចក្តីស្រឡាញ់ | មកមនុស្សគ្រប់គ្នានិងអង្គព្រះគ្រីស្តជាម្ចាស់ | ។ |
៩៤- ចិត្តខ្ញុំរីករាយ
១ | ចិត្តខ្ញុំរីករាយសប្បាយពន់ពេកកន្លង | ខ្ញុំសង្ឃឹមផងថាបានទទួល |
| នូវព្រះអំណោយនៃព្រះជាម្ចាស់ | ដែលទ្រង់បានទុកសម្រាប់យើងខ្ញុំ |
| ដែលជាបម្រើរបស់ព្រះអង្គ | ។ |
២ | ខ្ញុំបានបរិភោគនំដែលជាព្រះកាយ | ចិត្តខ្ញុំសប្បាយថានឹងបានរស់ |
| អស់មួយជីវិតឯស្ថានបរមសុខ | ហើយព្រលឹងខ្ញុំបានស្អាតភ្លឺថ្លា |
| នឹងមានកម្លាំងតតាំងអារក្ស | ។ |
៩៥-ចូរចេញទៅ
បន្ទរ | ព្រះគ្រីស្ដមានព្រះបន្ទូលថា | | |
| ចូរអ្នករាល់គ្នាចេញទៅ | ណែនាំមនុស្សគ្រប់ជាតិគ្រប់សាសន៍ | |
| ឱ្យទៅជាសាវ័ក | ខ្ញុំនឹងស្ថិតនៅជាមួយអ្នករាល់គ្នា | |
| ជារៀងរាល់ថ្ងៃ | រហូតដល់អវសាន នៃភពផែនដី | |
១ | ចូរប្រគុំបទថ្មីច្រៀងថ្វាយ | ឆ្ពោះព្រះពណ្ណារាយស្មោះបំផុត | |
| នឹងលើកតម្កើងនាមវិសុទ្ធ | ប្រគុំថ្វាយបទចម្រៀងថ្មី | ។ |
២ | ចូរអ្នកកាន់សាសនានានា | ជ្រួតជ្រាបមាគ៌ាសិរីរុងរឿង | |
| បានស្គាល់ព្រឹត្ដិការណ៍អស្ចារ្យក្រៃ | ដែលមនុស្សលោកពុំអាចផ្ទឹមបាន | ។ |
៣ | ចូរខំប្រកាសរៀងរាល់ថ្ងៃ | ពីព្រះហឫទ័យព្រះទ្រង់ញាណ | |
| ពីការសង្គ្រោះនិងអំណោយទាន | ឱ្យមនុស្សគ្រប់ស្ថាននៅលោកា | ។ |
៩៦- ចូរយេីងផ្ចង់ស្មារតីនឹក
បន្ទរ | ចូរយើងទាំងអស់ផ្ចង់ស្មារតីនឹក | កុំបីភ្លេចភ្លឹកអំពីព្រះជន្ម | |
| នៃព្រះយេស៊ូដែលបានរស់រាន | ដោយព្រះវិញ្ញាណវិសេសវិសុទ្ធ | ។ |
១ | ប្រសិនបើយើងស្លាប់ | ដោយមានភ័ព្វរួមព្រះគ្រីស្ត | |
| មុខជាមានជីវិតអើយ | រួមជាមួយព្រះអង្គដែរ | ។ |
២ | ប្រសិនបើយើងទ្រាំ | រងទុក្ខលំបាកឥតល្ហែ | |
| យើងមុខជាបានក្បែរអើយ | សោយរាជ្យរួមនឹងព្រះអង្គ | ។ |
៣ | ប្រសិនយើងវៀចវេរ | ចិត្តរេរាមិនស្មោះត្រង់ | |
| ព្រះអង្គមិនបោះបង់អើយ | នៅតែមានព្រះហប្ញទ័យស្ម័គ្រ | ។ |
៩៧-ចូរយេីងរាល់គ្នាបង្គំវន្ទាច្រៀងថ្វាយព្រះម្ចាស់
បន្ទរ | ចូរយើងរាល់គ្នា បង្គំវន្ទា | ច្រៀងថ្វាយព្រះម្ចាស់ | ប្រគុំភ្លេងខ្ចាយ |
| ពិនស្គរឱនកាយ | សរសើរតម្កេីង | និងអរព្រះគុណ។ |
១ | យើងខ្ញុំកោតសរសើរ | សិរីបវរដល់ព្រះជាម្ចាស់ | |
| ក្នុងចិត្តរីករាយណាស់ | ព្រះអង្គជាព្រះបិតានៃយើង | ។ |
២ | ព្រះជាអម្ចាស់ប្រកប | ឫទ្ធានុភាពថ្លៃថ្លាឧត្តម | |
| ទ្រង់ជាម្ចាស់យើងខ្ញុំ | និងទ្រង់គ្រប់គ្រងទាំងរបស់ផង | ។ |
៣ | យើងលើកតម្កេីងជោគជ័យ | ថ្វាយសុខសិរីប្រសើរកន្លង | |
| ចំពោះព្រះភក្ត្រព្រះអង្គ | ស្ម័គ្រហែទ្រង់សមតាមព្រះហប្ញទ័យ | ។ |
៤ | យើងខ្ញុំច្រៀងលើកមង្គល | តម្កេីងតម្កល់ជាព្រះនរបតី | |
| គ្រប់គ្រងលើលោកីយ៍ | អរព្រះគុណថ្លៃរៀងរហូតអើយ | ។ |
៩៨-ចូរយេីងឱនកាយ
១ | ចូរយើងឱនកាយក្រាបថ្វាយបង្គំ | ព្រះសញ្ញាយ៉ាងពិសិដ្ឋឧត្តម | |
| គឺព្រះកាយានៃព្រះយេស៊ូ | ទ្រង់ចងសម្ពន្ធមេត្រីថ្មី | |
| ទោះបីភ្នែកយើងខ្ញុំមើលមិនឃើញ | តែយើងជឿទ្រង់គង់ទីនេះ | ។ |
បន្ទរ | ខ្ញុំជាអាហារដែលផ្តល់ជីវិត | ចុះមកពីស្ថានបរមសុខអើយ | |
| អ្នកណាបានបរិភោគ | អាហារនេះហើយ | |
| នឹងបានរស់នៅអស់កល្បជានិច្ចអើយ | | |
២ | ចូរយើងឱនកាយក្រាបថ្វាយបង្គំ | អរព្រះគុណព្រះគ្រីស្តថ្លៃថ្លាឧត្តម | |
| ព្រះអង្គទ្រង់គង់ក្នុងព្រះកាយា | ពោរពេញដោយក្តីអាថ៌កំបាំង | |
| យើងខ្ញុំសូមថ្វាយកាយ និងវាចា | ទាំងចិត្តសែនរីករាយសប្បាយ | ។ |
៣ | ចូរយើងថ្លែងឡើងសិរីថ្កុំថ្កើង | មានដល់ព្រះបិតាព្រះបុត្រា | |
| ចូរយើងសរសើរពេញទាំងមេឃដី | តេជានុភាពព្រះអង្គ | |
| សូមក្តីថ្កុំថ្កើងរុងរឿងរស្មី | មានដល់ព្រះវិញ្ញាណដ៏វិសុទ្ធ | ។ |
៩៩-ចូរថ្វាយបង្គំព្រះជាម្ចាស់
១ | ឱ ! ព្រះអម្ចាស់ | ដ៏មានតេជះ | សព្វគ្រប់ប្រការ | ព្រះអង្គប្រសើរ |
| គួរស្ញែងដល់ស្នា | ព្រះហស្តខ្លាំងក្លា | ឧត្តមឧត្តុង្គពេកក្រៃ | ។ |
២ | ឱ ! ព្រះមហាក្សត្រ | ខ្ពង់ខ្ពស់ពេកក្តាត់ | នៃជាតិទាំងឡាយ | ព្រះអង្គដឹកនាំ |
| ទោះជិតទោះឆ្ងាយ | ត្រសុំត្រសាយ | យុត្តិធម៌ត្រឹមត្រូវកន្លង | ។ |
៣ | ព្រះអម្ចាស់អើយ | គ្មានអ្នកកន្តើយ | មិនគោរពផង | គ្មានអ្នកនៅស្ងៀម |
| មិនលើកតម្កេីង | ព្រោះតែព្រះអង្គ | ជាព្រះវិសុទ្ធថ្លៃថ្លា | ។ |
៤ | មនុស្សគ្រប់ជាតិសាសន៍ | ចូលមកប្រជ្រៀត | ថ្វាយបង្គំលុត | ដ្បិតទ្រង់សម្តែង |
| វិនិច្ឆ័យដ៏សុច | រិតល្អបំផុត | មនុស្សលោកឃើញជាក់ស្តែង | ។ |
១០០-ចូរនាំពន្លឺពីព្រះជាម្ចាស់ទៅបំភ្លឺពិភពលោកា
ព្រះជាអម្ចាស់ស្រឡាញ់លោកា | ទ្រង់បានចាត់ព្រះបុត្រាយាងមក | |
ព្រះយេស៊ូមកសង្គ្រោះ | មនុស្សគ្រប់ជាតិសាសន៍លើលោកា | ។ |
ព្រះអង្គប្រទាននូវក្តីស្រឡាញ់ | ដល់យើងគ្រប់គ្នា | |
ឱ្យទៅប្រកាសដំណឹងល្អ | ដល់មនុស្សដែលកំពុងអស់សង្ឃឹម | ។ |
ចូរពួកយើងទៅប្រាប់នៅលើពិភពលោក | នូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ថា | |
ព្រះអង្គនឹងយាងមកគង់ជាមួយនឹង | អស់អ្នកដែលរងទុក្ខលំបាក | ។ |
ចូរយើងនាំពន្លឺដែលមកពីព្រះម្ចាស់ | ទៅបំភ្លឺអស់អ្នកដែលអស់សង្ឃឹម | |
ដោយពន្លឺមកពីព្រះម្ចាស់ | ចូរពួកយើងទៅគ្រប់ទិសទី | |
ហើយប្រាប់ថា | ព្រះម្ចាស់ស្រឡាញ់យើង | ។ |
ចូរនាំពន្លឺដែលព្រះម្ចាស់ផ្តល់ឱ្យ | ទៅបំភ្លឺលោកា | |
ដែលកំពុងងងឹត ហូ…ហូ… | ចូរមានចិត្តសង្ឃឹមជានិច្ច | ។ |
១០១-ចូរពិសោធឱ្យដឹងច្បាស់…
(ដកស្រង់ពីទំនុកតម្កេីង ៣៤)
បន្ទរ | ចូរពិសោធឱ្យដឹងច្បាស់ថា | តើព្រះម្ចាស់សប្បុរសយ៉ាងណា ? | |
| មានសុភមង្គលហើយណា | អស់អ្នកឯណាពឹងព្រះអង្គ | ។ |
១ | ខ្ញុំនឹងលើកតម្កេីង | ព្រះម្ចាស់យើងគ្រប់វេលា | |
| សូមឱ្យមនុស្សរាបសា | ស្តាប់ហើយសប្បាយរីករាយ | ។ |
២ | ប្រកាសនឹងខ្ញុំថា | ព្រះជាម្ចាស់ថ្កុំថ្កើងណាស់ | |
| ចូរតម្កេីងរួមគ្នា | ព្រះនាមព្រះអង្គថ្លៃ | ។ |
៣ | ខ្ញុំស្វែងរកព្រះម្ចាស់ | ទ្រង់តបច្បាស់ដោយមេត្តា | |
| រំដោះខ្ញុំផងណា | រួចពីការតក់ស្លុតភ័យ | ។ |
៤ | អ្នកសម្លឹងមើលទ្រង់ | នឹងពោរពេញដោយអំណរ | |
| រីករាយសប្បាយអរ | ហើយមិនខកចិត្តសោះឡើយ | ។ |
៥ | មនុស្សទុរគតអង្វរ | ទ្រង់តបតដោយមេត្តា | |
| ហប្ញទ័យករុណា | សង្គ្រោះត្រាផុតគ្រោះកាច | ។ |
១០២-ចូរមករកខ្ញុំ
| ព្រះគ្រីស្តមានព្រះបន្ទូលថា ៖ | | |
បន្ទរ | អស់អ្នកដែលនឿយហត់ | និងមានបន្ទុកធ្ងន់អើយ | |
| ចូរមករកខ្ញុំហើយ | ខ្ញុំនឹងឱ្យអ្នកសម្រាក | |
| ចូរយកនឹមនៃខ្ញុំ | ហើយចូរខំរៀនពីខ្ញុំ | |
| អ្នករាល់គ្នាមុខជា | បានស្ងប់ចិត្តជាមិនខាន | |
| ដ្បិតខ្ញុំមានចិត្តស្លូត | ចិត្តសុភាពរាបសាណាស់ | |
| នឹមរបស់ខ្ញុំស្រួល | បន្ទុកខ្ញុំក៏ស្រាលដែរ | ។ |
១ | ព្រះអម្ចាស់ជាគង្វាលខ្ញុំ | ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ | |
| ព្រះអង្គឱ្យខ្ញុំសម្រាកនៅ | លើវាលមានស្មៅក្បែរមាត់ទឹកថ្លា | ។ |
២ | ព្រះអម្ចាស់ទ្រង់ប្រោសប្រទាន | ឱ្យខ្ញុំមានកម្លាំងឡើងវិញ | |
| ទ្រង់នាំខ្ញុំក្នុងផ្លូវសុចរិត | ដោយយល់ដល់កិត្តិនាមព្រះអង្គ | ។ |
៣ | ទោះបីរូបខ្ញុំដើរកាត់ភ្នំ | ជ្រលងតូចធំស្លាប់ក៏ដោយ | |
| ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ | ទ្រង់គង់ជាមួយតាមការពារ | ។ |
៤ | ព្រះអង្គរៀបចំឱ្យបរិភោគ | អាហារគរគោកមុខបច្ចា | |
| ព្រះអង្គចាក់ប្រេងលើសិរសា | បំពេញពែងស្រាខ្ញុំហៀរហូរ | ។ |
៥ | ខ្ញុំដឹងច្បាស់ថាព្រះអម្ចាស់ | មេត្តាប្រទានសុភមង្គល | |
| ប្រណីសន្តោសយ៉ាងស្ម័គ្រស្មោះ | ជារៀងរាល់ថ្ងៃមួយជីវិត | ។ |
៦ | ដរាបណាខ្ញុំមានជីវិត | ខ្ញុំនឹងត្រឡប់មកជានិច្ច | |
| ក្នុងព្រះដំណាក់ដ៏ឧត្តម | នៃព្រះជាម្ចាស់ដ៏វិសុទ្ធ | ។ |
១០៣-ចូរមានចិត្តមេត្តាករុណាដូចព្រះបិតា
(ដកស្រង់ពីលូកា ៦ៈ៣៦-៣៨)
បន្ទរ | ចូរមានចិត្តមេត្តាករុណា | ដូចព្រះបិតាអ្នករាល់គ្នា | | |
| ព្រះអង្គទ្រង់មាន | ព្រះហឫទ័យមេត្តាករុណា | | ។ |
១ | កុំថ្កោលទោសអ្នកដទៃ | នោះព្រះជាម្ចាស់ | នឹងមិនថ្កោលទោសអ្នកដែរ | ។ |
២ | កុំផ្តន្ទាទោសគេឡើយ | នោះព្រះជាម្ចាស់ | នឹងមិនផ្តន្ទាទោសអ្នក | ។ |
៣ | ត្រូវលើកលែងទោសឱ្យគេ | នោះព្រះជាម្ចាស់ | នឹងលើកលែងទោសឱ្យអ្នក | ។ |
៤ | ចូរធ្វើអំណោយដល់គេ | នោះព្រះជាម្ចាស់ | នឹងធ្វើអំណោយដល់អ្នក | ។ |
៥ | ព្រះអង្គនឹងប្រទានឱ្យ | បរិបូណ៌ហូរហៀរ | ដល់អ្នកពិតជាមិនខាន | ។ |
៦ | ព្រះម្ចាស់នឹងវាល់ឱ្យអ្នក | តាមរង្វាល់ដែល | អ្នកវាល់ឱ្យអ្នកដទៃ | ។ |
១០៤-ចូរមានចិត្តសប្បុរសដូចព្រះបិតា
(ដកស្រង់ពីលូកា ៦,២៦-៣៥)
បន្ទរ | ចូរអ្នករាល់គ្នា | មានចិត្តសប្បុរស | |
| ដូចព្រះបិតា | មានព្រះហប្ញទ័យ | |
| សប្បុរសចំពោះ | មនុស្សអកត្តញ្ញូ | |
| និងមនុស្សកំណាច | ។ | |
១ | ចូរអ្នកស្រឡាញ់ខ្មាំងសត្រូវ | ចូរធ្វើអំពើល្អដល់គេ | |
| ហើយចូរជូនពរដល់អស់អ្នក | ដែលប្រទេចផ្តាសាអ្នកផង | ។ |
២ | ចូរអង្វរព្រះជាអម្ចាស់ | ប្រទានពរអ្នកបៀតបៀនខ្លួន | |
| បើមានគេទះកំផ្លៀងម្ខាង | ចូរបែរម្ខាងទៀតឱ្យគេចុះ | ។ |
៣ | បើគេចង់បានអាវធំអ្នក | ចូរប្រគល់អាវក្នុងថែមទៀត | |
| បើមានមនុស្សសុំអ្វីពីអ្នក | ចូរឱ្យគេតាមសំណូមពរ | ។ |
៤ | ដ្បិតបើអ្នករាល់គ្នាស្រឡាញ់ | តែមិត្តសម្លាញ់របស់ខ្លួន | |
| តើនឹងមានគុណបំណាច់អ្វី | អ្នកបាបក៏ធ្វើដូច្នេះដែរ | ។ |
៥ | ហើយបើអ្នកធ្វើអំពើល្អ | ចំពោះមនុស្សធ្វើល្អដល់អ្នក | |
| តើនឹងមានគុណបំណាច់អ្វី | អ្នកបាបក៏ធ្វើយ៉ាងនេះដែរ | ។ |
៦ | ដូច្នេះចូរស្រឡាញ់សត្រូវ | ចូរធ្វើអំពើល្អដល់គេ | |
| ចូរឱ្យខ្ចីដោយមិនសង្ឃឹម | នឹងបានសំណងវិញនោះឡើយ | ។ |
៧ | ធ្វើដូច្នេះអ្នកមានឈ្មោះថា | ជាបុត្រធីតាព្រះបិតា | |
| ដ្បិតព្រះហប្ញទ័យទ្រង់សប្បុរស | ចំពោះមនុស្សគ្រប់ៗរូប | ។ |
១០៥-ចូរអ្នកស្វែងរកព្រះរាជ្យព្រះជាម្ចាស់
បន្ទរ | ចូរអ្នកស្វះស្វែងរក | ព្រះរាជ្យរបស់ព្រះជាម្ចាស់ | |
| និងសេចក្តីសុចរិត | របស់ព្រះអង្គជាមុនសិន | |
| ទើបព្រះអង្គប្រទាន | របស់ទាំងនោះមកថែមទៀត | |
| ដ្បិតព្រះបិតាអ្នកជ្រាប | នូវអ្វីដែលអ្នកត្រូវការ | ។ |
១ | ព្រះគ្រីស្តមានព្រះបន្ទូលថា | ចូរអ្នកមើលបក្សាបក្សី | |
| វាមិនដែលសាបព្រោះច្រូតកាត់ | តែព្រះបិតាចិញ្ចឹមវា | |
| ចំណែកឯអ្នករាល់គ្នាវិញ | អ្នករាល់គ្នាមានតម្លៃពិត | |
| លើសបក្សាបក្សីទៅទៀត | ហេតុនេះចូរអ្នកកុំខ្វល់ខ្វាយ | ។ |
២ | ព្រះគ្រីស្តមានព្រះបន្ទូលថា | ចូរអ្នកមើលផ្កាតាមវាលស្រែ | |
| វាមិនដែលនឿយហត់ត្បាញរវៃ | តែទោះជាស្តេចសាឡូមូន | |
| កាលទ្រង់មានសិរីរុងរឿង | ក៏ទ្រង់គ្មានព្រះភូសាល្អ | |
| ស្មើនឹងផ្កាមួយទងនេះផង | ហេតុនេះចូរអ្នកកុំខ្វល់ខ្វាយ | ។ |
១០៦-ដូចសមុទ្រមានខ្យល់ព្យុះខ្លាំងណាស់
១ | ដូចសមុទ្រមានខ្យល់ព្យុះខ្លាំងណាស់ ជីវិតយើងក៏ដូច្នេះដែរ |
| មានទុក្ខជិតស្លាប់ ដូចខ្យល់ព្យុះបក់បោក អស់សង្ឃឹមគ្មានអ្នកណាពឹងផ្អែក។ |
២ | កុំភ្លេចថាព្រះគ្រីស្តគង់នៅជាមួយ ព្រះអង្គជួយអ្នកដែលមានកម្លាំងទន់ខ្សោយ |
| ឱ្យត្រឡប់មកវិញ រកព្រះគ្រីស្តដែលជាជីវិត ទុកចិត្តលើព្រះគ្រីស្តនាំចិត្តយើង។ |
បន្ទរ | ពឹងផ្អែកលើព្រះគ្រីស្ត ទុកចិត្តលើព្រះអង្គ ព្រោះទ្រង់ជាថ្មដារឹងមាំ |
| ព្រះគ្រីស្តជាព្រះអម្ចាស់ ព្រះគ្រីស្តជាកម្លាំង ទ្រង់ជាខែល |
| ដែលទ្រង់ជួយការពារយើង។ តទៅនេះ ខ្ញុំទុកចិត្តថា |
| ព្រះគ្រីស្តគង់នៅជាមួយយើង ព្រោះព្រះអង្គមានជ័យជម្នះ |
| លើក្តីស្លាប់ ធ្វើឱ្យយើងមិនភ័យខ្លាចឡើយ។ (២ដង) |
១០៧- តាមគំរូនៃព្រះហឫទ័យស្រឡាញ់
១ | ព្រះយេស៊ូមានព្រះបន្ទូលថា | ខ្ញុំប្រទានឱ្យអ្នករាល់គ្នាវិន័យថ្មីមួយ | |
| មិត្តសម្លាញ់ ចូរស្រឡាញ់គ្នាទៅវិញទៅមក | ចូរស្តាប់ខ្ញុំ អ្នកនឹងមានជីវិតអស់កល្ប | ។ |
បន្ទរ | សូមឱ្យយើងខ្ញុំចេះផ្សាយដំណឹងល្អ | ប្រោសយើងខ្ញុំឱ្យចេះបង្រួបបង្រួមបងប្អូន | |
| ឱ្យយើងខ្ញុំធ្វើសក្ខីភាពពីការអត់ទោស | តាមគំរូនៃហប្ញទ័យស្រឡាញ់ព្រះអង្គ | ។ |
២ | ពេលមានការប្រមាថស្អប់ខ្ពើមនិងសង្គ្រាម | ពេលមានភាពអយុត្តិធម៌និងពេលមានទុក្ខភ័យ | |
| ក្នុងកណ្តាលភាពព្រងើយយើងខ្ញុំនេះ | សូមព្រះអង្គរំព្ញកយើងខ្ញុំនូវព្រះបន្ទូលព្រះអង្គ | ។ |
៣ | ព្រះអង្គសោយទិវង្គតឰដ៏ឈើឆ្កាង | ដើម្បីប្រោសលោះមនុស្សលោកគ្រប់ជាតិគ្រប់សាសន៍ | |
| សូមបង្រៀនឱ្យយើងចេះផ្សះផ្សាគ្នា | ដ្បិតយើងខ្ញុំជាបុត្រធីតាព្រះបិតាតែមួយ | |
១០៨- តេីនរណាអាចរស់នៅក្នុងដំណាក់
បន្ទរ | ឱ! ព្រះជាម្ចាស់ | តើនរណាខ្លះ | អាចរស់នៅក្នុង | ដំណាក់ម្ចាស់ក្រុង | |
| តើនរណាខ្លះ | អាចស្ថិតនៅលើ | ភ្នំដ៏វិសុទ្ធ | នៃព្រះអង្គបាន | ។ |
១ | គឺមានតែមនុស្ស | ដែលគ្មានទោស | និងប្រព្រឹត្តអំពើសុចរិត | និយាយពិតជាដរាប | ។ |
២ | អ្នកមិននិយាយមួល | បង្កាច់ផ្តួល មិនធ្វើបាប | បងប្អូនដែលទន់ទាប | មិនបង្អាប់កិត្តិយស | ។ |
៣ | អ្នកមិនរាប់រកអ្នក | ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ | តែគេលើកកិត្តិយស | អ្នកគោរពកោតព្រះអង្គ | ។ |
៤ | បើគេសន្យាអ្វី ឬទោះបី | ខូចខាតបង់ | ក៏គេមិនបង្អង់ | គេគោរពពាក្យសម្តី | ។ |
៥ | បើមាននរណាម្នាក់ | មករកប្រាក់ គេឱ្យខ្ចី | មិនចង់បានកម្រៃ | ច្រើនតិចក្តីគេមិនយក | ។ |
៦ | អ្នកប្រព្រឹត្តដូច្នេះ | ជាមនុស្សចេះ អាចចូលជ្រក | ក្រោមបារមីរៀងមក | និងបានសុខជានិរន្តរ៍ | ។ |
១០៩- តេីព្រះជាម្ចាស់ជានរណា ?
(ចម្រៀងទី ២)
១ | តើព្រះជាម្ចាស់ | ទ្រង់ជានរណា | វិសេសថ្លៃថ្លា | ខ្ពង់ខ្ពស់ពេកក្រៃ | |
| តែឆាប់រងការ | ឈឺចាប់ផងណា | តើព្រះអង្គនេះ | ទ្រង់ជានរណា | ? |
បន្ទរ | តើព្រះជាម្ចាស់ជានរណា | (២ដង) | ដែលស្រឡាញ់មនុស្ស | យើងយ៉ាងនេះ | ? |
២ | តើព្រះជាម្ចាស់ | ទ្រង់ជានរណា | ដែលចងសម្ពន្ធ | មេត្រីស្មើភាព | |
| ទ្រង់ជានរណា | ដែលយើងត្រូវការ | ចិត្តក្រីក្រណាស់ | ទើបរកទ្រង់ឃើញ | ? |
៣ | តើព្រះជាម្ចាស់ | ទ្រង់ជានរណា | ដែលរួមដំណើរ | នឹងយើងទេតើ | |
| ទ្រង់ជានរណា | ដែលមកពិសា | រួមតុនឹងយើង | ដោយគ្មានរអើម | ? |
៤ | តើព្រះជាម្ចាស់ | ទ្រង់ជានរណា | ដែលត្រូវការយើង | ស្រឡាញ់មនុស្ស | |
| ទើបអាចស្រឡាញ់ | ព្រះអង្គផងនោះ | តើព្រះអង្គនោះ | ទ្រង់ជានរណា | ? |
៥ | តើព្រះជាម្ចាស់ | ទ្រង់ជានរណា | ដែលយើងធ្វើឱ្យ | អាក់អន់ហឫទ័យ | |
| ដោយធ្វើឱ្យមនុស្ស | អាក់អន់ចិន្តា | តើអង្គនេះណា | ទ្រង់ជានរណា | ? |
១១០- ទឹកផ្ដល់ជីវិត
(ដកស្រង់ពី យហ ៤,៧-១៥)
បន្ទរ | ប្រសិនបើអ្នក | ស្គាល់ព្រះអំណោយទាន | នៃព្រះជាម្ចាស់ | |
| និងស្គាល់អ្នកដែល | សុំទឹកពីអ្នក មកទទួលទាន | អ្នកមុខជាសុំ | |
| ទឹកពីលោកវិញ | ហើយលោកនឹងឱ្យ | ទឹកផ្ដល់ជីវិត។ | ។ |
១ | អណ្ដូងពិតជាជ្រៅ | ធ្វើម្ដេចទៅដើម្បីដង | | |
| បើលោកគ្មានអ្វីផង | លោកបានទឹកនោះមកពីណា ? | | ។ |
២ | អ្នកផឹកទឹកនេះណា | នៅតែស្រេកនៅតែឃ្លាន | | |
| ឯទឹកខ្ញុំប្រទាន | មិនឱ្យឃ្លានស្រេកទៀតឡើយណា | | ។ |
៣ | ដ្បិតទឹកខ្ញុំប្រទាន | នឹងក្លាយជាប្រភពទឹក | | |
| ផុសឡើងក្នុងអ្នកផឹក | ផ្ដល់ជីវិតអស់កល្បជានិច្ច | | ។ |
៤ | លោកម្ចាស់សូមមេត្តា | ប្រទានទឹកឱ្យខ្ញុំម្ចាស់ | | |
| កុំឱ្យខ្ញុំស្រេកណា | ឈប់យាត្រាមកដងទឹកណា | | ។ |
១១១-ធម៌មេត្តាករុណារបស់ព្រះអង្គ
(ដកស្រង់ពីទំនុកតម្កេីង លេខ ១៣៦)
បន្ទរ | ចូរលើកតម្កេីងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យព្រះអង្គសប្បុរស | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
១ | ចូរលើកតម្កេីងព្រះដែលខ្ពង់ខ្ពស់ លើសព្រះនានា | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
– | ចូរសរសើរតម្កេីងព្រះអម្ចាស់ ដែលខ្ពង់ខ្ពស់លើសម្ចាស់នានា | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
២ | ព្រះអង្គធ្វើការអស្ចារ្យ ដ៏ឧត្តុង្គឧត្តមបំផុត | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
– | ព្រះអង្គបានបង្កើតផ្ទៃមេឃ ដោយព្រះប្រាជ្ញាញាណ | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
៣ | ព្រះអង្គបានលាតសន្ធឹងផែនដី ពីលើផ្ទៃទឹក | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
– | ព្រះអង្គបង្កើតដុំពន្លឺ សម្រាប់រះបំភ្លឺ | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
៤ | គឺព្រះអាទិត្យឱ្យគ្រប់គ្រង គ្រប់គ្រងនៅពេលថ្ងៃ | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
| ព្រះច័ន្ទ និងហ្វូងតារា ឱ្យគ្រប់គ្រងនៅពេលយប់ | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
៥ | ព្រះអង្គនាំជនជាតិអ៊ីស្រាអែល ដើរកាត់បាតសមុទ្រនោះ | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
– | ព្រះអង្គដឹកនាំអ៊ីស្រាអែល នៅវាលរហោស្ថាន | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
៦ | ព្រះអង្គបានប្រគល់ទឹកដីពួកគេ ឱ្យប្រជារាស្ត្រព្រះអង្គ | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
– | ព្រះអង្គរំដោះយើងឱ្យរួច ពីកណ្តាប់ដៃរបស់បច្ចាមិត្ត | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
៧ | ព្រះអង្គប្រទានអាហារ ដល់សត្វលោកទាំងឡាយ | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
– | ចូរលើកតម្កេីងព្រះជាម្ចាស់ ឯស្ថានបរមសុខ | |
| ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ! | ។ |
១១២- ធម៌សន្តអ៊ីញ៉ាស៊ីយ៉ូ នៅឡូយ៉ូឡា
១ | សូមព្រះអម្ចាស់ទ្រង់មេត្តា | ទទួលប្រាជ្ញានិងស្មារតី | |
| ទាំងសេរីភាពទាំងឆន្ទៈ | ដែលជាកម្មសិទ្ធទូលបង្គំ | ។ |
២ | គឺព្រះអង្គទ្រង់បានប្រទាន | អ្វីៗដែលទូលបង្គំមាន | |
| ទូលបង្គំសូមថ្វាយទ្រង់វិញ | សូមទ្រង់ចាត់ចែងតាមហប្ញទ័យ | ។ |
បន្ទរ | សូមទ្រង់មេត្តាប្រោសប្រទាន | ព្រះអំណោយទាន និងក្តីស្រឡាញ់ | |
| នៃព្រះអង្គឱ្យទូលបង្គំផង | ប៉ុណ្ណឹងល្មមឱ្យទូលបង្គំហើយ | ។ |
១១៣- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ១
បន្ទរ | ឱ ! ព្រះអម្ចាស់អើយ | សូមឱ្យខ្ញុំយកចិត្តទុកដាក់រំលែកទុក្ខ | |
| អ្នកឯទៀត | ជាជាងឱ្យគេរំលែកទុក្ខខ្ញុំ | ។ |
| សូមឱ្យខ្ញុំចេះ យល់ចិត្តអ្នកដទៃ | ជាជាងឱ្យគេយល់ចិត្តខ្ញុំ | ។ |
| សូមឱ្យខ្ញុំចេះ ស្រឡាញ់អ្នកដទៃ | ជាជាងឱ្យគេស្រឡាញ់ខ្ញុំ | ។ |
១ | ដ្បិតពេលណាយើងស្ម័គ្របូជាជីវិត | ពេលនោះយើងទទួលជីវិតវិញ | ។ |
២ | ដ្បិតពេលណាយើងលះបង់ប្រយោជន៍ផ្ទាល់ | ពេលនោះយើងទទួលប្រយោជន៍វិញ | ។ |
៣ | ដ្បិតពេលយើងអត់ទោសឱ្យអ្នកដទៃ | នោះព្រះអម្ចាស់លើកលែងទោសឱ្យយើង | ។ |
៤ | ដ្បិតពេលណាយើងលាចាកលោកនេះទៅ | ពេលនោះយើងនឹងមានជីវិតជានិច្ច | ។ |
១១៤- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ២
បន្ទរ | ឱ ! ព្រះអម្ចាស់អើយ | សូមព្រះអង្គប្រោសប្រណីឱ្យខ្ញុំចេះ | |
| កសាងសន្តិភាព | ដែលមកពីព្រះអង្គ | ។ |
១ | នៅពេលមនុស្សស្អប់គ្នា | សូមព្រះអង្គប្រទានឱ្យខ្ញុំបង្ហាញសេចក្តីស្រឡាញ់ | |
| ពេលមនុស្សប្រមាថគ្នា | សូមព្រះអង្គប្រទានឱ្យខ្ញុំចេះនាំគេឱ្យអត់ទោសគ្នា ទៅវិញទៅមក | ។ |
២ | ពេលមនុស្សបាក់បែកគ្នា | សូមព្រះអង្គប្រទានឱ្យខ្ញុំចេះសម្រុះសម្រួលគ្នា | |
| ពេលមនុស្សមានសង្ស័យ | មិនទុកចិត្តគ្នាសូមព្រះអង្គប្រទានឱ្យខ្ញុំនាំគេ ឱ្យទុកចិត្តគ្នាវិញ | |
៣ | ពេលមនុស្សចាកក្តីពិត | សូមព្រះអង្គប្រទានឱ្យខ្ញុំនាំគេរកសេចក្តីពិត | |
| ពេលមនុស្សអស់សង្ឃឹម | សូមព្រះអង្គប្រទានឱ្យខ្ញុំចេះនាំគេឱ្យមាន ក្តីសង្ឃឹមឡើងវិញ | ។ |
៤ | ពេលមនុស្សកើតទុក្ខព្រួយ | សូមព្រះអង្គប្រទានឱ្យខ្ញុំជួយសម្រាលទុក្ខគេ | |
| ពេលមនុស្សខ្វាក់ងងឹត | សូមព្រះអង្គប្រទានឱ្យខ្ញុំនាំពន្លឺឱ្យភ្លឺ ស្វាងរុងរឿង | ។ |
១១៥- នេះជាអាហារឧត្តម
១ | នេះជាអាហារឧត្តម | សម្រាប់ចិញ្ចឹមជីវិត | |
| បើយើងយកមកទទួលទាន | យើងមានជីវិតអនន្ត | ។ |
២ | ឱ ! ព្រះជាម្ចាស់យេស៊ូ | ជាព្រះអម្ចាស់បវរ | |
| សូមទ្រង់យាងមកគង់សណ្ឋិត | ក្នុងដួងចិត្តនៃយើងខ្ញុំ | ។ |
| យើងខ្ញុំច្រៀងអរសាទរ | ថ្វាយព្រះជាម្ចាស់ជីវិត | |
| នាំយើងទៅស្ថានបរមសុខ | រស់នៅអស់កល្បជានិច្ច | ។ |
១១៦- បពិត្រព្រះអម្ចាស់
បពិត្រព្រះអម្ចាស់ | សូមមានព្រះបន្ទូលមកខ្ញុំ |
ទូលបង្គំជាអ្នកបម្រើ | រង់ចាំស្តាប់ហើយៗ |
ព្រះបន្ទូលរបស់ព្រះអង្គ | ផ្តល់ជីវិតអស់កល្បជានិច្ច។ |
១១៧- ពេលណាយេីងស្រឡាញ់គ្នា
បន្ទរ | ពេលណាយើងស្រឡាញ់គ្នា | យ៉ាងពិតប្រាកដ | |
| ពេលនោះព្រះជាអម្ចាស់ | គង់ជាមួយយើង | |
| ពេលណាយើងរួបរួមគ្នា | ពេលនោះព្រះជាអម្ចាស់ប្រទានពរឱ្យយើង | ។ |
១ | ឱ ! ព្រះអង្គអើយ | យើងខ្ញុំសូមគាល់បម្រើព្រះអង្គ | |
| ដោយចិត្តសប្បាយ | ព្រះអង្គបង្រួបបង្រួមយើងខ្ញុំជាធ្លុងតែមួយ | |
| ព្រះអង្គបានជួយសង្គ្រោះយើងខ្ញុំ | ដោយបានបូជាព្រះជន្មព្រះអង្គ | ។ |
២ | ឱ ! ព្រះអង្គអើយ | សូមទ្រង់មេត្តាបំបាត់ទុក្ខភ័យ | |
| របស់យើងខ្ញុំ | សូមទ្រង់បំពេញដួងចិត្តយើងខ្ញុំដោយសន្តិភាព | |
| ហើយសូមប្រទានឱ្យមនុស្សទាំងឡាយ | នូវអំណោយទានតាមយើងខ្ញុំសូម | ។ |
៣ | សូមទ្រង់មេត្តា | ធ្វើឱ្យរូបកាយពេញដោយទុក្ខព្រួយ | |
| របស់យើងខ្ញុំ | ឱ្យបានដូចជាព្រះកាយព្រះអង្គជារៀងរាល់ថ្ងៃ | |
| យើងខ្ញុំប្រុងប្រៀបទទួលព្រះអង្គ | នៅថ្ងៃដែលទ្រង់នឹងយាងមកវិញ | ។ |
៤ | នៅថ្ងៃចុងក្រោយ | យើងខ្ញុំសប្បាយយ៉ាងពិតប្រាកដ | |
| ដោយនឹងរស់នៅ | ជាមួយសន្តបុគ្គលទាំងឡាយ | |
| ក្នុងសិរីយសដ៏សែនរុងរឿងរបស់ព្រះអង្គ | ហើយបានសុខសាន្តអស់កល្បជានិច្ច | ។ |
១១៨- ព្រលឹងខ្ញុំស្រេកឃ្លានព្រះជាម្ចាស់
(ដកស្រង់ពីទំនុកតម្កេីងលេខ ៦៣-៦២)
បន្ទរ | ឱ! ព្រះជាម្ចាស់អើយ | ព្រះអង្គពិតជា | ព្រះខ្ញុំមែន | |
| ខ្ញុំស្វែងរកព្រះអង្គ | ដូចដីស្ងួតបែកក្រហែង | | |
| ស្រេកឃ្លានទឹកភ្លៀង | នោះយ៉ាងណា | ព្រលឹងខ្ញុំស្រេក | ឃ្លានព្រះអង្គ។ |
១ | រូបខ្ញុំស្រេកឃ្លាន | ព្រះប្រាជ្ញាញាណ | អាល័យនឹកភ្នក | ដូចដីប្រេះបែក |
| គ្មានភ្លៀងធ្លាក់មក | ខ្ញុំដើរកាត់ជ្រក | គ្រប់ទីទិសា | ។ |
២ | សូមឱ្យរូបខ្ញុំ | បានឃើញព្រះអង្គ | ក្នុងទីសក្ការ | ខ្ញុំចង់ឃើញណាស់ |
| បារមីឫទ្ធា | អំណាចចេស្តា | របស់ព្រះអង្គ | ។ |
៣ | ហប្ញទ័យមេត្តា | សន្តោសករុណា | ប្រសើរឥតហ្មង | ខ្ញុំនឹងពោលពាក្យ |
| សរសើរតម្កេីង | សិរីរុងរឿង | ព្រះម្ចាស់មានឫទ្ធិ | ។ |
៤ | ខ្ញុំសូមថ្លាថ្លែង | អំណរក្រៃលែង | អស់មួយជីវិត | ខ្ញុំសូមលើកដៃ |
| បង្គំថ្វាយថ្វាត់ | ព្រះនាមវិសុទ្ធ | ព្រះអង្គតែមួយ | ។ |
៥ | ខ្ញុំសែនសប្បាយ | ឥតមានខ្វល់ខ្វាយ | ព្រោះមានព្រះជួយ | បានសុខរមនា |
| គ្មានភ័យគ្មានព្រួយ | ព្រះម្ចាស់តែមួយ | ខ្ញុំច្រៀងតម្កេីង | ។ |
៦ | រៀងរាល់រាត្រី | ខ្ញុំនឹកស្រមៃ | ទៅដល់ព្រះអង្គ | អស់ពេញមួយយប់ |
| រាត្រីកន្លង | នឹកដល់ព្រះអង្គ | ឥតមានពេលភ្លេច | ។ |
៧ | ព្រោះតែព្រះអង្គ | បានជួយតម្រង់ | រូបខ្ញុំជានិច្ច | ខ្ញុំច្រៀងខ្ញុំរាំ |
| សប្បាយពន់ពេក | ឥតមានរារែក | ក្រោមម្លប់បារមី | ។ |
៨ | ចិត្តខ្ញុំជំពាក់ | ឥតមានស្រាន្តស្រាក | នឹកគិតអាល័យ | ទៅដល់ព្រះម្ចាស់ |
| ទោះយប់ឬថ្ងៃ | ទ្រង់គាំទ្រឱ្យ | រីកមុខស្រស់ថ្លា | ។ |
១១៩- ព្រះកាយព្រះគ្រីស្ត
១ | យើងសូមក្រាបសំពះព្រះគ្រីស្ត | សូមលើកតម្កើងព្រះគ្រីស្ត | |
| សូមព្រះអង្គទ្រង់ព្រះមេត្តា | គង់ជាមួយយើងរាល់គ្នា | ។ |
បន្ទរ | ឱព្រះកាយាព្រះគ្រីស្ត | ដែលជាជីវិតរបស់យើង | |
| យើងកោតសរសើរ | សូមទ្រង់គង់ជាមួយយើង | ។ |
២ | យើងជឿពិតក្នុងព្រះបន្ទូល | អ្នកណាទទួលព្រះកាយ | |
| នឹងមានជីវិតរស់អស់កល្ប | សូមឱ្យយើងបានសុខសាន្ត | ។ |
១២០- ព្រះគ្រីស្តព្រលឹងខ្ញុំស្រេកឃ្លាន
(គ្រហឹម) ហ៊ី ហ៊ី ហ៊ី ហ៊ី ហ៊ី ហ៊ី ហ៊ី
បន្ទរ | ប. | សូមព្រះគ្រីស្តយាងមកក្នុងព្រលឹងខ្ញុំ | ចិត្តខ្ញុំរង់ចាំទន្ទឹងព្រះអង្គមួយ | |
| | សូមទ្រង់កុំបែរព្រះភក្ត្រចេញឡើយ | តែឱ្យខ្ញុំជឿស្រឡាញ់សង្ឃឹមមែន | ។ |
១ | ស. | ឱ ! ព្រះគ្រីស្តព្រលឹងខ្ញុំស្រេកឃ្លាន | ប.យើងខ្ញុំស្រេកឃ្លាន | |
| | ឱ្យបាននៅក្បែរព្រះអង្គ | នៅក្បែរព្រះអង្គ | |
| | ដូចប្រើសស្រេកឃ្លានរត់រកទឹកជ្រោះ | រួម.ខ្ញុំរត់មករកព្រះអង្គជាម្ចាស់ | ។ |
២ | ស. | ឱ ! ព្រះគ្រីស្តព្រលឹងខ្ញុំភ័យខ្លាច | ប.យើងខ្ញុំភ័យខ្លាច | |
| | ព្រោះខ្ញុំមិនសមទទួលព្រះអង្គ | ទទួលព្រះអង្គ | |
| | ជាស្តេចធំលើសខ្ពង់ខ្ពស់បំផុត | រួម.ឱ្យមកសណ្ឋិតក្នុងព្រលឹងខ្ញុំ | ។ |
១២១- ព្រះគ្រីស្តព្រលឹងខ្ញុំស្រេកឃ្លាន
១ | ឱ ! ព្រះគ្រីស្តព្រលឹងខ្ញុំស្រេកឃ្លាន | ស្រេកឃ្លានឱ្យបាននៅក្បែរព្រះអង្គ | |
| ដូចប្រើសស្រេកឃ្លានរត់រកទឹកជ្រោះ | ខ្ញុំរត់មករកព្រះអង្គជាម្ចាស់ | ។ |
បន្ទរ | សូមទ្រង់យាងមកក្នុងព្រលឹងខ្ញុំ | ចិត្តខ្ញុំរង់ចាំទន្ទឹងព្រះអង្គមួយ | |
| សូមទ្រង់កុំបែរព្រះភក្ត្រចេញឡើយ | តែឱ្យខ្ញុំជឿស្រឡាញ់សង្ឃឹមមែន | ។ |
២ | ឱ ! ព្រះអង្គព្រលឹងខ្ញុំភ័យខ្លាច | ព្រោះខ្ញុំមិនសមទទួលព្រះអង្គ | |
| ជាស្តេចធំលើសខ្ពង់ខ្ពស់បំផុត | ឱ្យមកសណ្ឋិតក្នុងព្រលឹងខ្ញុំ | ។ |
១២២- ព្រះគ្រីស្តជាគង្វាល
បន្ទរ | ព្រះគ្រីស្តជាគង្វាលការពារខ្ញុំ | កាលព្រះអង្គដឹកនាំខ្ញុំ | ខ្ញុំមិនខ្លាចស្លាប់ឡើយ។ |
១ | វាលស្មៅដ៏ខៀវស្រងាត់ | ជាជំរុំដែលសម្រាកកាយ | |
| រីទឹកជ្រោះវែងអន្លាយ | ព្រះម្ចាស់ទុកឱ្យខ្ញុំបរិភោគ | ។ |
២ | នាកាលសត្រូវបៀតបៀន | ខ្ញុំក្លាហានមិនខ្លាចក្តីស្លាប់ | |
| ដោយគុណព្រះអានុភាព | អំពើបាបលាចាកទៅឆ្ងាយ | ។ |
៣ | ព្រះគ្រីស្តទ្រង់ប្រោសប្រណី | ប្រក្រតីខ្ញុំសង្ឃឹមរឿយ | |
| លុះត្រាខ្ញុំដល់ត្រាណត្រើយ | ទីសុខសាន្តក្នុងស្ថានបរមសុខ | ។ |
១២៣- ព្រះគ្រីស្តជាផ្លូវ
បន្ទរ | ឱ ! ព្រះគ្រីស្តអើយ | ទ្រង់ជាផ្លូវហើយ | ជាសេចក្តីពិត ទ្រង់ជាជីវិត | |
| ជាក្តីសង្ឃឹម | អំណរសប្បាយ | របស់យើងខ្ញុំ | ។ |
១ | ព្រះគ្រីស្តមានព្រះបន្ទូលថា៖ | ខ្ញុំនេះហើយពិតជាពន្លឺ | បំភ្លឺពិភពលោកងងឹត | |
| អស់អ្នកដែលដើរតាមខ្ញុំពិត | នឹងបានដើរពិតក្នុងពន្លឺ | | ។ |
| ខ្ញុំរស់ដោយមានជំនឿ | លើព្រះបុត្រា | របស់ព្រះជាអម្ចាស់ | |
| ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ | ហើយបានបូជា | ព្រះជន្មដើម្បីរូបខ្ញុំ | ។ |
២ | ព្រះគ្រីស្តមានព្រះបន្ទូលថា៖ | ខ្ញុំជាដើមទំពាំងបាយជូរ | រីឯអ្នករាល់គ្នាជាមែក | |
| មែកណាដែលផ្សាភ្ជាប់នឹងខ្ញុំ | មែកនោះបង្កើតផលផ្លែល្អ | | ។ |
| ខ្ញុំរស់ដោយមានជំនឿ | លើព្រះបុត្រា | របស់ព្រះជាអម្ចាស់ | |
| ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ | ហើយបានបូជា | ព្រះជន្មដើម្បីរូបខ្ញុំ | ។ |
៣ | ព្រះគ្រីស្តមានព្រះបន្ទូលថា៖ | ខ្ញុំជាទឹកដែលផ្តល់ជីវិត | ប្រភពពិតអំណរសប្បាយ | |
| អស់អ្នកស្រេកឃ្លានហើយនឿយណាយ | ចូរមករកខ្ញុំនឹងលែងស្រេក | | ។ |
| ខ្ញុំរស់ដោយមានជំនឿ | លើព្រះបុត្រា | របស់ព្រះជាអម្ចាស់ | |
| ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ | ហើយបានបូជា | ព្រះជន្មដើម្បីរូបខ្ញុំ | ។ |
៤ | ព្រះគ្រីស្តមានព្រះបន្ទូលថា៖ | ខ្ញុំជាផ្កាយព្រឹករបស់អ្នក | ដែលថ្លែងបញ្ជាក់ថ្ងៃគ្មានផុត | |
| ថ្ងៃរុងរឿងគ្មានទីបំផុត | លើភពងងឹតលោកីយ៍នេះ | | ។ |
| ខ្ញុំរស់ដោយមានជំនឿ | លើព្រះបុត្រា | របស់ព្រះជាអម្ចាស់ | |
| ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ | ហើយបានបូជា | ព្រះជន្មដើម្បីរូបខ្ញុំ | ។ |
៥ | ព្រះគ្រីស្តមានព្រះបន្ទូលថា៖ | ខ្ញុំជាគង្វាលដ៏សប្បុរស | ខ្ញុំស្វែងរកនិងដឹកនាំចៀម | |
| ចូរត្រង់ត្រាប់ស្តាប់កុំធ្វើហី | បើថ្ងៃនេះខ្ញុំត្រាស់ហៅអ្នក | | ។ |
| ខ្ញុំរស់ដោយមានជំនឿ | លើព្រះបុត្រា | របស់ព្រះជាអម្ចាស់ | |
| ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ | ហើយបានបូជា | ព្រះជន្មដើម្បីរូបខ្ញុំ | ។ |
៦ | ព្រះគ្រីស្តមានព្រះបន្ទូលថា៖ | ខ្ញុំជាជីវិតយ៉ាងរុងរឿង | ដែលបើកផ្នូរនៃអ្នករាល់គ្នា | |
| ហើយត្រាស់ហៅអ្នកឱ្យយាត្រា | ដើម្បីចូលព្រះរាជ្យនៃខ្ញុំ | | ។ |
| ខ្ញុំរស់ដោយមានជំនឿ | លើព្រះបុត្រា | របស់ព្រះជាអម្ចាស់ | |
| ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ | ហើយបានបូជា | ព្រះជន្មដើម្បីរូបខ្ញុំ | ។ |
១២៤- ព្រះគ្រីស្តជាព្រះមាគ៌ា
១ | ស. | ព្រះគ្រីស្តមានបន្ទូលថា | ប. | ខ្ញុំជាពន្លឺក្នុងទីងងឹត | |
| | អ្នកណាដើរតាមខ្ញុំ | | អ្នកនោះមិនដើរក្នុងទីងងឹតឡើយ | ។ |
បន្ទរ | ស. | ព្រះជាអម្ចាស់ | ជាព្រះមាគ៌ា | និងជិវិតយើងខ្ញុំ | |
| ប. | ឱ ! ព្រះអង្គអើយ | ស. | ឱ ! ព្រះអង្គអើយ | |
| ប. | ទ្រង់ជាក្តីពិត | ស. | ទ្រង់ជាក្តីពិត | |
| ប. | សេចក្តីសង្ឃឹម | ស.សេចក្តីសង្ឃឹម | (រួម)សេចក្តីសប្បាយរបស់យើងខ្ញុំ | ។ |
២ | ស. | ព្រះគ្រីស្តមានបន្ទូលថា | ប. | ខ្ញុំជាជ្រោះទឹកដែលផ្តល់ជីវិត | |
| | អ្នកណាស្រេកទឹកខ្លាំង | | ចូរដើរមករកខ្ញុំនោះលែងស្រេកហើយ | ។ |
៣ | ស. | ព្រះគ្រីស្តមានបន្ទូលថា | ប. | ខ្ញុំជាក្តីសប្បាយពិតប្រាកដ | |
| | កាលខ្ញុំនឹងមកវិញ | | អ្នករាល់គ្នានឹងផុតទុក្ខក្នុងលោកា | ។ |
៤ | ស. | ព្រះគ្រីស្តមានបន្ទូលថា | ប. | ខ្ញុំជាជីវិតអស់កល្បជានិច្ច | |
| | កាលអ្នកចាកលោកីយ៍ | | ខ្ញុំនឹងនាំអ្នកចូលក្នុងព្រះរាជ្យខ្ញុំ | ។ |
១២៥- ព្រះគ្រីស្តជាម្ចាស់នៃសត្វលោក
១ | ចូរត្រេកសប្បាយ | ញញឹមរីករាយ | អរនឹងព្រះគុណ | នៃព្រះបិតា | |
| ដែលប្រោសពេកពន់ | ឱ្យអស់បងប្អូន | បានសម្បត្តិ | នៅស្ថានបរមសុខ | ។ |
២ | បងប្អូនទទួល | ជួបជុំខ្មៅខ្មួល | រៀបរៀងតាមជួរ | រួមប្រជាជន | |
| ស្រុះស្រួលគាប់គួរ | ចូលក្នុងពន្លឺ | ព្រះរាជ្យភ្លឺ | ថ្លាពន់ពេកក្រៃ | ។ |
៣ | ព្រះអង្គបានប្រោស | ឱ្យយើងបានរស់ | រួចផុតពីមារ | ដែលមានអំណាច | |
| កោងកាចឫស្យា | ប្រព្រឹត្តទោសា | នៅទីងងឹត | ហួសនិស្ស័យ | ។ |
៤ | ព្រះអង្គចម្លង | បានចូលតែម្តង | ក្នុងព្រះរាជ្យពិត | នៃព្រះបុត្រា | |
| ជាទីរួមស្និទ្ធ | ស្រឡាញ់ជំនិត | របស់ព្រះ | អង្គជាបិតា | ។ |
៥ | ដោយយើងរួមជា | មួយព្រះបុត្រា | ទ្រង់បានលោះផង | លើកលែងទាំងទោស | |
| រំដោះបាបបង់ | ឱ្យយើងផូរផង់ | ជាបុត្រថ្លាថ្លៃ | នៃព្រះជាម្ចាស់ | ។ |
១២៦- ព្រះជាម្ចាស់ត្រាស់ហៅខ្ញុំ
បន្ទរ | ព្រះជាម្ចាស់ត្រាស់ហៅខ្ញុំ | តាំងពីខ្ញុំក្នុងផ្ទៃម្តាយ | ទ្រង់បានតែងតាំងខ្ញុំឱ្យធ្វើ |
| ព្យាការីព្រះម្ចាស់ | ទូលបង្គំគ្មានសិទ្ធិ | នឹងថ្លែងព្រះបន្ទូលទេ |
| ដ្បិតទូលបង្គំនៅក្មេងពេក | និយាយមិនបានល្អ | ។ |
១ | កុំពោលថា | ខ្ញុំនៅក្មេងពេកនោះឡើយ | អ្នកត្រូវតែ |
| ជួបអស់អ្នកដែលត្រូវជួប | ហើយនឹងប្រកាសសេចក្តី | ទាំងប៉ុន្មានដែលយើងនឹង |
| បង្គាប់អ្នកឱ្យប្រកាស | កុំភ័យខ្លាច ពួកគេឡើយ | ។ |
២ | យើងបានដាក់ | ពាក្យយើងក្នុងមាត់អ្នកហើយ | យើងតែងតាំង |
| ឱ្យអ្នកនឹងមានអំណាច | ដើម្បីឱ្យអ្នករំលំ | ឱ្យអ្នកកម្ទេចបំផ្លាញ |
| ហើយដើម្បីឱ្យអ្នកសង់ | នឹងឱ្យអ្នកដាំឡើងវិញ | ។ |
១២៧- ព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់
(ដកស្រង់ពីទំនុកតម្កេីង ៣៤)
បន្ទរ | ព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់ | សម្តីរ៉ាយរ៉ាប់ទូលអង្វរ | | |
| នៃអស់អ្នកកម្សត់ទុរគតក្រីក្រ | ហប្ញទ័យទ្រង់ស្មោះសរ | ជួយសង្គ្រោះ | ។ |
១ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា | សូមលើកតម្កេីង |
| ព្រះអង្គគ្រប់គ្នា | ឥតមានរួញរា | ឥតឈប់ឈរសោះឡើយណា | ។ |
២ | ខ្ញុំបានស្វែងរក | ព្រះម្ចាស់តបមក | ឥតមានបង្អង់ | ទ្រង់បានរំដោះ |
| ខ្ញុំអស់ទុក្ខផង | តក់ស្លុតមួហ្មង | ខ្ញុំបានឆ្លងផុតទាំងអស់ | ។ |
៣ | អ្នកដែលសម្លឹង | ឆ្ពោះទៅព្រះអង្គ | បានសុខឥតមោះ | ផុតអស់ទុក្ខសោក |
| វិយោគរងគ្រោះ | ពួកគេទាំងនោះ | មិនខកចិត្តសោះឡើយណា | ។ |
៤ | អស់អ្នកកម្សត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ | ហៅរកព្រះម្ចាស់ |
| ទ្រង់សណ្តាប់ហើយ | សង្គ្រោះគេឱ្យ | រួចផុតពីគ្រោះកាចហើយ | ។ |
៥ | ទេវទូតរបស់ | ព្រះម្ចាស់ទាំងអស់ | ថែទាំអ្នកខ្លាច | ឱ្យផុតគ្រោះកាច |
| ការពាររក្សា | គេក្រោមអំណាច | រំដោះឱ្យរួចទុក្ខភ័យ | ។ |
៦ | ចូរអ្នកពាក់ពឹង | ពិសោធឱ្យដឹង | ថាព្រះម្ចាស់ថ្លៃ | ទ្រង់មានមេត្តា |
| សប្បុរសពេកក្រៃ | អស់ជនប្រុសស្រី | មានជ័យមង្គលគ្រប់គ្នា | ។ |
៧ | ព្រះម្ចាស់តែងតែ | រំពៃមើលថែ | អស់មនុស្សសុចរិត | យកព្រះហប្ញទ័យ |
| ទុកដាក់ពិតៗ | ថែទាំនៅជិត | រាល់ទិនទិវាហើយណា | ។ |
៨ | ព្រះម្ចាស់គង់ជិត | ក្បែរអ្នកគ្រាំចិត្ត | មានទុក្ខខ្វល់ខ្វាយ | ព្រះអង្គសង្គ្រោះ |
| អស់អ្នកទាំងឡាយ | បានសុខសប្បាយ | ឱ្យផុតអស់ទុក្ខរីងរៃ | ។ |
៩ | ព្រះជាអម្ចាស់ | ទ្រង់សប្បុរសណាស់ | តាមថែរក្សា | ដល់មនុស្សសុចរិត |
| គ្រប់ៗអាត្មា | គ្មានឆ្អឹងណាមួយ | ដែលត្រូវបាក់បែកឡើយណា | ។ |
១០ | ព្រះម្ចាស់សង្គ្រោះ | ជីវិតទាំងអស់ | ដល់អ្នកដែលបាន | បម្រើព្រះអង្គ |
| ពឹងផ្អែកផ្ញើប្រាណ | តែងទទួលបាន | សុខផុតទុក្ខទោសទាំងអស់ | ។ |
១២៨- ព្រះជាម្ចាស់ប្រសេីរថ្លៃថ្លា
បន្ទរ | ឱ ! ព្រះជាម្ចាស់ប្រសើរថ្លៃថ្លា | ដែលគង់នៅស្ថានបរមសុខ | |
| ខ្ញុំងើបភក្ត្រាសម្លឹងរំពៃ | មើលព្រះអង្គថ្លៃរាល់ពេលវេលា | ។ |
១ | ប្រៀបបានដូចពួកខ្ញុំបម្រើ | តែងសម្លឹងឆ្ពោះទៅហត្ថា | |
| ម្ចាស់របស់ខ្លួនជាទីស្នេហា | ឯខ្ញុំនេះណាក៏ដូច្នេះដែរ | ។ |
២ | ឱ ! ព្រះជាម្ចាស់ប្រសើរឧត្តម | គេប្រមាថខ្ញុំឥតមានល្ហែ | |
| សូមទ្រង់សន្តោសប្រោសប្រណីថែ | ឱ្យខ្ញុំបានល្ហែស្បើយពីទុក្ខា | ។ |
៣ | សូមលើកតម្កេីងសិរីជោគជ័យ | តេជះបារមីឆ្ពោះព្រះបិតា | |
| សូមកោតសរសើរព្រះឯកបុត្រា | និងក្រាបវន្ទាឆ្ពោះព្រះវិញ្ញាណ | ។ |
១២៩- ព្រះជាម្ចាស់ប្រទានសុខសន្តិភាព
បន្ទរ | ព្រះអម្ចាស់មានបន្ទូលថា | ខ្ញុំទុកសេចក្តីសុខសាន្ត | ឱ្យអ្នករាល់គ្នា | |
| ខ្ញុំផ្តល់សេចក្តីសុខសាន្តឱ្យអ្នក | សេចក្តីសុខសាន្តដែលខ្ញុំផ្តល់ឱ្យនោះ | | |
| មិនដូចសេចក្តីសុខសាន្ត | ដែលមនុស្សលោកឱ្យទេ | | |
| ចូរកុំតប់ប្រមល់កុំភ័យខ្លាចឱ្យសោះ | ។ | | |
១ | ឱ ! ព្រះជាម្ចាស់ថ្លាថ្លៃ | សូមទ្រង់ប្រណី | ប្រទានសន្តិភាពសិទ្ធី | |
| សូមឱ្យយុត្តិធម៌ថ្មី | នឹងក្តីមេត្រី | បញ្ចេញពីលើភ្នំមក | ។ |
២ | សូមទ្រង់លុះលង់រិះរក | ឱ្យអ្នកទុរគត | ទទួលយុត្តិធម៌ណា | |
| សូមទ្រង់សង្គ្រោះរក្សា | អ្នកក្រីក្រខ្វះ | តោកយ៉ាកឱ្យគេមានបាន | ។ |