- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world?
ជីវិតផ្លូវភេទ គឺជាអំណោយទានមកពីព្រះជាម្ចាស់ ដែលព្រះអង្គត្រាស់ហៅយើងជាបុរស និងជាស្រ្តីឱ្យទៅជារូបតំណាង និងការអាថ៌កំបាំងដ៏អស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះអង្គតាមរយៈភេទ ជីវិតផ្លូវភេទ និងលក្ខណៈជាបុរសជាស្រ្តីរបស់យើង។
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប្រោសឱ្យយើងមានកម្លាំងចេះឆ្លើយតបទៅនឹងមនុស្ស និងពិភពលោកនៅជុំវិញយើងតាមរយៈស្ថានភាព បទពិសោធន៍ និងការសម្រេចចិត្តរបស់យើង។ ព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យរីកចម្រើន និងឱ្យកែប្រែតាមរបៀបដែលកសាងធម្មជាតិរបស់យើង ដើម្បីឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌ និងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។
អ្នករាល់គ្នាអាចជូនអំណោយដ៏ថ្លៃបំផុតដល់មនុស្សដ៏ជាទីស្រឡាញ់ម្នាក់ដែលខ្លួនអាចធ្វើបាន។ ប៉ុន្តែ អំណោយដ៏ធំបំផុតដែលអ្នករាល់គ្នាប្រគល់ដល់មនុស្សម្នាក់ទៀត គឺរូបកាយរបស់ខ្លួនឯងផ្ទាល់។ ការួមភេទបង្ហាញឱ្យស្គាល់ថា អ្នករាល់គ្នាគឺជាបុគ្គលម្នាក់។ ក្នុងសង្គមសម័យទំនើបរបស់យើង ការរួមភេទ គឺជាការរិះរកគ្រប់មធ្យោបាយដើម្បីការសប្បាយតែប៉ុណ្ណោះ មិនមែនផ្ដល់ការថ្នាក់ថ្នម ឬបង្ហាញមនោសញ្ចេតនានោះទេ។ មនុស្សមួយចំនួនតូចរិះគិតស៊ីជម្រៅអំពីអត្ថន័យនៃការរួមភេទដែលមានក្នុងប្រពៃណីគ្រីស្តសាសនា។
ការរិះគិត
ជារឿយៗ យើងទាំងអស់គ្នា ជួបប្រទះការលំបាក់ជាមួយនឹង គំនិត រូបភាព និងការល្បួងដែលសង្គមក្លែងបន្លំអំពីសេចក្តីស្រឡាញ់។ ភាពជិតស្និទ្ធ និងការប្រាស្រ័យទាក់ទងគ្នា គឺជាតម្រូវការដ៏ចាំបាច់របស់មនុស្ស ដែលត្រូវផ្តល់តម្លៃឱ្យសេចក្តីស្រឡាញ់ដែលមិនគិតតែរឿងផ្លូវភេទ។
កាលណាយើងចង់បានសេចក្តីស្រឡាញ់ ភាពជិតស្និទ្ធ និងទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយមិនគិតដល់រឿងផ្លូវភេទ ពិតជាមិនងាយស្រួលនោះទេ។ ប៉ុន្តែ សេចក្តីស្រឡាញ់ដែលកើតឡើងតាមរបៀបនេះកាន់តែមានអត្ថន័យ ច្បាស់លាស់ និងឋិតថេរនៅក្នុងជីវិត។ ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យធ្វើដំណើរផ្សងព្រេង។ ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យធ្វើដំណើរឆ្លងកាត់ពិភពលោកនេះរួមជាមួយព្រះអង្គ និងជាមួយព្រះបន្ទូល និងរៀនពីគំរូ និងពាក្យសម្តីរបស់មនុស្ស ដែលបានរស់នៅដើម្បីព្រះជាម្ចាស់ និងមិនមែនសម្រាប់តែខ្លួនឯងនោះទេ។
តើលទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
ព្រះជាម្ចាស់បានបង្កើតមនុស្សឱ្យមាន “រូបកាយ និងព្រលឹងតែមួយពិតប្រាកដ” (លទ្ធិគ្រីស្តសាសនា លេខ៣៦២)។ នៅក្នុងបរិបទសម័យទំនើបនេះ គេពុំស្គាល់ថា រូបកាយ និងព្រលឹងរួមគ្នាជាធ្លុងតែមួយយ៉ាងជ្រាលជ្រៅនោះទេ។ កាលណា គេបោះបង់គោលការណ៍ព្រះជាម្ចាស់ដែលរួបរួមគ្នាជាធ្លុងតែមួយរវាងរូបកាយ និងព្រលឹង នឹងបណ្តាលឱ្យគេប្រព្រឹត្តជីវិតផ្លូវភេទដោយសេរីគ្មានការប្តេជ្ញាចិត្តឡើយ ហើយលទ្ធផលដែលកើតឡើង គឺការឈឺចាប់ និងទុក្ខលំបាកជាមិនខាន។ ទោះបីយ៉ាងណា ក្នុងអាពាហ៍ពិពាហ៍ ភាពជិតស្និទ្ធខាងខ្លួនប្រាណរបស់ស្វាមីភរិយាមិនគ្រាន់តែរួមគ្នារវាងរូបកាយមនុស្សទាំងពីរនាក់នោះទេ គឺពួកគេក្លាយទៅជាសញ្ញាសម្គាល់នៃការរួមគ្នាទៅវិញទៅមកជាធ្លុងតែមួយ ពោលគឺការរួមគ្នាជាធ្លុងតែមួយរវាងរូបកាយ និងព្រលឹង។
តើព្រះគម្ពីរចែកអ្វីខ្លះ?
«នេះជារូបកាយរបស់ខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។»
(លក ២២,១៩)
ក្នុងអគ្គសញ្ញាអរព្រះគុណ ព្រះយេស៊ូបានប្រទានព្រះជន្មព្រះអង្គផ្ទាល់ឱ្យយើង ដែលក្លាយទៅជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដផ្ដល់ជាគំរូសម្រាប់យើង។ សេចក្តីស្រឡាញ់នេះទាមទារការផ្តល់ឱ្យដោយស្ម័គ្រចិត្តទាំងស្រុង។ អាពាហ៍ពិពាហ៍ គឺជាគំរូនៃសេចក្តីស្រឡាញ់មិនអត្មានិយម ដែលបុរសស្រ្តីបានសន្យាគ្នា ហើយស្វាមី និងភរិយាយល់ព្រមប្រគល់ខ្លួនទាំងស្រុងឱ្យគ្នាទៅវិញទៅមកដើម្បីសេចក្តីស្រឡាញ់របស់ពួកគេ។ ការរួមភេទនាំឱ្យបំពេញតាមពាក្យសន្យាចំពោះរូបកាយរបស់ខ្លួនពួកគេផ្ទាល់។
សេចក្តីត្រូវពិចារណា
តើអ្នករាល់គ្នាមានអារម្មណ៍ទទួលរងសម្ពាធឱ្យធ្វើអ្វីដែលសង្គមបង្គាប់ថា អ្នករាល់គ្នាគួរធ្វើដែរឬទេ? តើអ្នករាល់គ្នាបារម្ភថា ខ្លួននឹងបាត់បង់បុគ្គលម្នាក់នេះ បើមិនព្រមរួមភេទជាមួយគ្នា។ តើអ្នករាល់គ្នាមានអារម្មណ៍ថា ការរួមភេទជាមួយគ្នា គឺជាមធ្យោបាយតែមួយគត់ដែលអាចបង្ហាញអំពីការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវជាមួយដៃគូរបស់ខ្លួនដែរឬទេ?
សូមតាំងចិត្តអធិដ្ឋាននៅពេលដែលអ្នករាល់គ្នាជួបការលំបាក និងការល្បួងខ្លាំងបំផុត។
ចូរពិចារណាអំពីលទ្ធភាពដែលអាចជៀសវាងការរួមភេទនៅមុនពេលរៀបការ។ ធ្វើដូច្នេះអាចផ្ទុយពីវប្បធម៌សង្គម ប៉ុន្តែជាជម្រើសដ៏ថ្លៃថ្នូរ ដែលអាចរំដោះអ្នករាល់គ្នាឱ្យមានសេរីភាពពីចំណងតណ្ហា ព្រមទាំងជួយអ្នករាល់គ្នាឱ្យស្គាល់ដៃគូរបស់ខ្លួនប្រកបដោយសេចក្តីស្រឡាញ់ដ៏ពិតប្រាកដ។
សេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ជួយធុរៈគេ។ សេចក្តីស្រឡាញ់ប្រាថ្នានូវអ្វីដែលល្អបំផុតសម្រាប់មនុស្សឯទៀត។
សេចក្តីស្រឡាញ់មិនដែលឆ្លងហួសពីខ្សែបន្ទាត់រវាងអ្វីដែលត្រូវ និងអ្វីដែលខុសនោះទេ។ ការដាក់គំនាបគ្នាទៅវិញទៅមកឱ្យដោះស្រាយជម្រើសដ៏លំបាក ដែលអាចផ្លាស់ប្តូរជីវិតរបស់ខ្លួនអស់មួយជីវិតគឺមិនត្រឹមត្រូវទេ។ ការរួមភេទមុនពេលរៀបការអាចមានអារម្មណ៍ល្អតែមួយភ្លែត ប៉ុន្តែអាចបណ្តាលឱ្យមានផ្ទៃពោះដោយមិននឹកស្មាន ការរម្លូតកូន និងការចម្លងជំងឺកាមរោគជាដើម ព្រមទាំងអាចបណ្តាលឱ្យមានការឈឺចាប់ដោយសារបែកបាក់ទំនាក់ទំនង និងអារម្មណ៍សោកស្តាយខ្លាំងនៅពេលនោះ។ អារម្មណ៍មានតែមួយភ្លែត តែផលរបស់វាមានរយៈពេលយូរអង្វែង។
ការរង់ចាំនូវអ្វីដែលល្អពិតជាសាកសមណាស់។ ការរង់ចាំរហូតដល់អាពាហ៍ពិពាហ៍ទើបរួមភេទ គឺជាការសម្រេចចិត្តដ៏ចាស់ទុំ ដើម្បីគ្រប់គ្រងតណ្ហារបស់ខ្លួន។ បើស្រឡាញ់មែន សេចក្តីស្រឡាញ់ពិតជារង់ចាំ។