ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ដន ១២,១

នៅ​គ្រា​ចុង​ក្រោយ មហា​ទេវទូត​មីកាអែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវទូត ហើយ​ជា​អ្នក​ថែ‌រក្សា​ប្រជាជន​របស់​លោក​នឹង​ក្រោក​ឈរ​ឡើង។ គ្រា​នោះ នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ពេល​កើត​មាន​ប្រជាជាតិ​រហូត​មក​ដល់​ថ្ងៃ​នេះ មនុស្ស​លោក​មិន​ដែល​រង​ទុក្ខ​លំបាក​ដូច្នេះ​ទេក។ ប៉ុន្តែ នៅ​គ្រា​នោះ ក្នុង​ចំណោម​ប្រជាជន​របស់​លោក អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​ជីវិត​នឹង​ត្រូវ​រួច​ខ្លួន។

បន្ទរ៖ ព្រះអម្ចាស់នឹង​ចាត់​ពួក​ទេវទូតរបស់​ព្រះអង្គឱ្យ​មក
—«មាន​សំឡេង​ត្រែ​លាន់​ឮ​រំពង​ឡើង ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង»។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ដន ៩,២២-២៣

ទេវទូតកាព្រី‌អែលពន្យល់​ប្រាប់ខ្ញុំ​ថា៖ «លោក​ដានីអែល​អើយ ខ្ញុំ​មក​ពេល​នេះ​ដើម្បី​ណែ‌នាំ​លោក​ឱ្យ​បាន​យល់។ នៅ​ពេល​លោក​ចាប់​ផ្តើម​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល ហើយ​ខ្ញុំ​នាំ​យក​មក​ជម្រាប​លោក ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​លោក​ខ្លាំង​ណាស់។ សូម​ពិចារណា​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ចុះ។

បន្ទរ៖ អស់​លោក​ដែល​ជា​កងពល​របស់​ព្រះអម្ចាស់​អើយ ចូរ​នាំ​គ្នាសរសើរ​តម្កើង​ព្រះ‌អង្គ!
—អស់​លោក​តែង‌តែ​បម្រើ​ព្រះ‌អង្គស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ជា‌និច្ច!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) តប ១២,១៥.១៨.២០

ខ្ញុំ​ឈ្មោះ​រ៉ាផា‌អែល ជា​ទេវទូត​មួយ​រូប ក្នុង​ចំណោម​ទេវទូត​ទាំង​ប្រាំពីរ​ដែល​ឈរ​នៅចំពោះ​ព្រះ‌ភក្រ្ត​ព្រះ‌អម្ចាស់ ប្រកប​ដោយ​សិរី​រុងរឿង​នឹង​ចាំ​បម្រើ​ព្រះ‌អង្គ​ជា‌និច្ច»។ ខ្ញុំ​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ គឺ​មក​ពី​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ពុំ​មែន​ដោយ​ខ្ញុំ​មាន​ចិត្ត​មេត្តា​ទេ គឺ​ព្រះជាម្ចាស់​ហើយដែល​អ្នក​ទាំង​ពីរ​ត្រូវ​លើក​តម្កើង​ព្រះ‌អង្គ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។ អ្នក​ទាំង​ពីរ​ត្រូវ​ច្រៀង​សរសើរ​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ចូរ​កោត​សរសើរ​ព្រះ‌ជាម្ចាស់​នៅ​លើ​ផែន​ដី​នេះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រឡប់​ទៅ​រក​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឱ្យ​មក! ចូរ​កត់​ត្រា​ទុក​ព្រឹត្តិ‌ការណ៍​ទាំង​អស់ ដែល​កើត​ឡើង​ចំពោះ​អ្នក​ទាំង​ពីរ»។ លុះ​ពោល​សេចក្ដី​រួច​ហើយ ទេវ​ទូត​ក៏​យាង​ឡើង​បាត់​ទៅ។

បន្ទរ៖ ដ្បិត​ព្រះ‌អម្ចាស់​នឹង​បញ្ជា​ឱ្យពួក​ទេវទូត​ជួយ​អ្នក។
—ពួក​ទេវទូត​នឹង​ការពារ​អ្នកនៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira