ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) កក ៥,១៧-២០
ពេលនោះ លោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី មានចិត្តក្ដៅក្រហាយជាខ្លាំង។ គេលើកគ្នាមកចាប់ក្រុមគ្រីស្ដទូត យកទៅឃុំឃាំងនៅពន្ធនាគារសាធារណៈ។ លុះដល់យប់ មានទេវទូតរបស់ព្រះអម្ចាស់មកបើកទ្វារពន្ធនាគារឱ្យក្រុមគ្រីស្ដទូតចេញ ទាំងពោលថា៖ «សូមអញ្ជើញទៅឈរក្នុងព្រះវិហារ ហើយប្រកាសព្រះបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះឱ្យប្រជាជនស្ដាប់ទៅ»។
—ទូលបង្គំក្រាបនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ហើយទូលបង្គំលើកតម្កើងព្រះនាមព្រះអង្គ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កក ១២,៧
ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ ទេវទូតដាស់លោកសិលាដោយកេះលោកពីចំហៀង ទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!»។ ច្រវាក់ក៏របូតធ្លាក់ពីដៃលោក។
—ឱ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កក ១០,៣-៥
ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល គាត់បាននិមិត្តឃើញទេវទូតមួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ទេវទូតនោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកគ័រនេល្យូសអើយ!»។ លោកគ័រនេល្យូសសម្លឹងមើលទៅទេវទូត ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវទូតពោលមកគាត់ថា៖ «ព្រះជាម្ចាស់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរ ព្រះអង្គមិនភ្លេចទេ។ សុំលោកចាត់គេឱ្យទៅក្រុងយ៉ុបប៉េ ឥឡូវនេះ អញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅសិលាមក។
—ដែលហុយចេញពីដៃទេវទូត នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់។
