ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) សរ ១៩,៩ក
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីឱ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។
បន្ទរ៖ ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេដែលរូបសម្បត្តិល្អជាងគេ
—ព្រះអង្គមានសំនួនវោហារដ៏ពូកែ
—ព្រះអង្គមានសំនួនវោហារដ៏ពូកែ
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) សរ ៣៣,៩.១១ក
កាលលោកម៉ូសេចូលផុតទៅក្នុងពន្លា នោះដុំពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារពន្លា ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។
បន្ទរ៖ អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ អ្នកនោះនឹងបានពោរពេញទៅដោយអំណរ
—ហើយនឹងមិនខកចិត្តសោះឡើយ
—ហើយនឹងមិនខកចិត្តសោះឡើយ
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ករ ៣,១៨
យើងទាំងអស់គ្នាដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់ព្រះអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឱ្យបានដូចព្រះអង្គ គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាព្រះហស្ដរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។
បន្ទរ៖ ព្រះអង្គជាប្រភពនៃជីវិត
—យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
—យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
