ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) បច ៦,១០
តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះ មានរូបឆោមល្អដូចព្រះច័ន្ទ មានពន្លឺរស្មីដូចព្រះអាទិត្យ ហើយដូចហ្វូងតារាគួរឱ្យស្ញប់ស្ញែងនេះជានរណា?។
បន្ទរ៖ អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
—ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន។
—ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យឌ ១៣,១៨ខ-១៩
សូមលើកតម្កើងព្រះជាអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី គឺព្រះអង្គបាននាំផ្លូវនាង ទៅវាយក្បាលរបស់មេដឹកនាំខ្មាំងសត្រូវយើង។ មនុស្សជំនាន់ក្រោយនឹងមិនភ្លេចសេចក្ដីសង្ឃឹមរបស់នាងឡើយ ហើយចងចាំស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ប្រកបដោយតេជានុភាពអស់កល្បជានិច្ច។
បន្ទរ៖ ព្រះនាងព្រហ្មចារិនីម៉ារីមានសុភមង្គលហើយ
—ដ្បិតព្រះនាងបានបង្កើតព្រះបុត្រានៃព្រះបិតា ដែលគង់នៅអស់កល្បជានិច្ច។
—ដ្បិតព្រះនាងបានបង្កើតព្រះបុត្រានៃព្រះបិតា ដែលគង់នៅអស់កល្បជានិច្ច។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) វវ ២១,៣
ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ។
បន្ទរ៖ ព្រះអង្គបានប្រទានពរដល់នាងលើសស្រ្តីទាំងឡាយ
—ហើយទ្រង់ក៏ប្រទានពរដល់បុត្រព្រះនាងដែរ។
—ហើយទ្រង់ក៏ប្រទានពរដល់បុត្រព្រះនាងដែរ។
