អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី១៣
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏សប្បុរស! ព្រះអង្គសព្វព្រះហប្ញទ័យប្រោសយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ! សូមទ្រង់ព្រះមេត្តាការពារយើងខ្ញុំ កុំឱ្យឃ្លាតឆ្ងាយពីសេចក្តីពិត។ សូមប្រោសប្រទានឱ្យយើងខ្ញុំរស់នៅតាមរបៀបដែលគាប់ព្រះហប្ញទ័យព្រះអង្គជានិច្ច ផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី២ ២ពង្ស ៤,៨-១១.១៤-១៦

ថ្ងៃមួយ លោកអេលីសេដើរកាត់ភូមិស៊ូណែម។ ភូមិនោះមានស្ត្រីម្នាក់ជាអភិជន ឃាត់លោកឱ្យនៅពិសាបាយក្នុងផ្ទះរបស់នាង។ ចាប់តាំងពីពេលនោះមក កាលលោកធ្វើដំណើរកាត់ភូមិនេះ លោកតែងតែអញ្ជើញទៅពិសាបាយនៅផ្ទះរបស់នាង។ នាងនិយាយទៅកាន់ប្តីថា៖ «ខ្ញុំដឹងច្បាស់ថា បុរសដែលតែងតែអញ្ជើញមកផ្ទះយើងជារឿយៗនោះ ពិតជាអ្នកជំនិតដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ ដូច្នេះ ចូរយើងរៀបចំបន្ទប់តូចមួយនៅជាន់ខាងលើ ព្រមទាំងដាក់គ្រែ តុ កៅអី និងចង្កៀងទុកជូនលោកផង។ កាលណាលោកអញ្ជើញមកផ្ទះយើង លោកអាចសម្រាកក្នុងបន្ទប់នោះ»។ នៅថ្ងៃមួយ លោកអេលីសេអញ្ជើញមកផ្ទះនោះ លោកឡើងទៅសម្រាន្តនៅបន្ទប់ខាងលើលោកមានប្រសាសន៍សួរអ្នកបម្រើរបស់លោកថា៖ «បើដូច្នេះ តើត្រូវតបស្នងអ្វីដល់នាង?»។ អ្នកបម្រើនោះឆ្លើយថា៖ «នាងគ្មានកូនទេ ហើយប្តីនាងក៏ចាស់ដែរ»។ លោកមានប្រសាសន៍ថា៖ «ចូរហៅនាងមក»។ អ្នកបម្រើក៏ហៅនាង ហើយនាងមកឈរនៅមាត់ទ្វារបន្ទប់។ លោកអេលីសេមានប្រសាសន៍ថា៖ «ឆ្នាំក្រោយក្នុងខែនេះ នាងនឹងមានកូនប្រុសពរនៅក្នុងដៃ»។ នាងឆ្លើយថា៖ «ទេ! លោកម្ចាស់ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ សូមកុំធ្វើឱ្យនាងខ្ញុំខកចិត្តឡើយ»។

ទំនុកតម្កើងលេខ ៨៩, ២-៣.១៦-១៩ បទកាកគតិ

ឱ! ព្រះជាម្ចាស់ខ្ញុំមិនគេចប្រាសនឹងច្រៀងតម្កើង
បង្គំព្រះអង្គព្រះទ័យខ្ពស់ថ្កើងអស់កល្បយូរលង់
អង្វែងតទៅ
ខ្ញុំប្រកាសថាព្រះទ័យមេត្តាករុណាត្រឹមត្រូវ
របស់ព្រះអង្គស្ថិតស្ថេរគង់នៅមាំមិនអាស្រូវ
ដូចផ្ទៃមេឃា
១៦បពិត្រព្រះម្ចាស់ប្រជាអរណាស់រស់ក្រោមចេស្តា
ពន្លឺសប្បុរសសន្តោសករុណារាស្ត្រផុតទុក្ខា
មានសុខមង្គល
១៧គេនឹងសប្បាយរីករាយរាល់ថ្ងៃដោយស្មោះទទួល
ព្រះនាមព្រះអង្គឥតមានប្រែប្រួលខ្ពស់មុខសុខស្រួល
ឥតមានសៅហ្មង
១៨ព្រះម្ចាស់ប្រទានពួកគេឱ្យមានជោគសិរីផង
ដោយព្រះសន្តោសប្រណីឥតហ្មងយើងខ្ញុំថ្កុំថ្កើង
ព្រោះព្រះអង្គជួយ
១៩ព្រះម្ចាស់វិសុទ្ធល្អល្អះបំផុតអ៊ីស្រាអែលតែមួយ
ទ្រង់បានជ្រើសរើសស្តេចជាជំនួយមិនឱ្យមានព្រួយ
ជាខែលការពារ

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៦,៣-៤.៨-១១

បងប្អូនជាទីស្រឡាញ់!
យើងទាំងអស់គ្នាដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក បានរួមជាមួយព្រះគ្រីស្តយេស៊ូ គឺយើងបានជ្រមុជរួមជាមួយព្រះអង្គដែលសោយទិវង្គត។ ហេតុនេះ ដោយអគ្គសញ្ញជ្រមុជទឹក យើងរួមស្លាប់ជាមួយព្រះអង្គ គឺចូលក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រីស្តមានព្រះជន្មថ្មី ដោយសារសិរីរុងរឿងរបស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រីស្ត យើងក៏ជឿថា នឹងមានជីវិតរួមជាមួយព្រះអង្គដែរ ព្រោះយើងដឹងថា ព្រះគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿងនោះ ទ្រង់លែងសោយទិវង្គត ហើយមច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ ដ្បិតព្រះអង្គបានសោយទិវង្គតនោះ គឺសោយទិវង្គតឱ្យបានរួចផុតពីអំណាចនៃបាបម្តងជាស្រេច។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សម្រាប់ព្រះជាម្ចាស់។ រីឯបងប្អូនវិញក៏ដូច្នោះដែរ។ ចូរចាត់ទុកថា ខ្លួនបានស្លាប់ គឺរួចផុតពីអំណាចនៃបាប ហើយបងប្អូនមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ ដោយរួមជាមួយ ព្រះគ្រីស្តយេស៊ូ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ សល ២,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ប្រជាជនដែលព្រះជាម្ចាស់បានជ្រើសរើសជាប្រជារាស្ត្ររបស់ព្រះមហាក្សត្រ ចូរប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ដែលត្រាស់ហៅបងប្អូនឱ្យចេញពីទីងងឹតមកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,៣៧-៤២

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកណាស្រឡាញ់ឪពុកម្តាយខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំឡើយ ហើយអ្នកដែលស្រឡាញ់កូនប្រុស កូនស្រីរបស់ខ្លួនខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំដែរ។ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ អ្នកណាចង់រក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ។ អ្នកណាទទួលអ្នករាល់គ្នា ក៏ដូច​ជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះដែរ។ អ្នកណាទទួលព្យាការីម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិតម្នាក់ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។ អ្នកណាឱ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចណាម្នាក់ក្នុងនាមជាសាវ័ករបស់ខ្ញុំ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គទ្រង់សព្វព្រះហប្ញទ័យបូជាព្រះជន្មដើម្បីសម្តែងធម៌មេត្តាករុណារបស់ព្រះអង្គចំពោះយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសទទួលកាយ វាចា ចិត្ត ពីយើងខ្ញុំដោយអនុគ្រោះ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូ គ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តីស្រឡាញ់របស់យើងខ្ញុំ។ សូមឱ្យយើងខ្ញុំគោរពបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃយ៉ាងស្មោះផង។

838 Views

Theme: Overlay by Kaira