មាតិកាបទចម្រៀង
សូមចុចជ្រើសរើសតាមលេខនីមួយៗ
១- កាលណាពីរ ឬពីនាក់ជួបជុំគ្នា
២- ខ្ញុំនឹកស្រណោះវិហារព្រះម្ចាស់
៣- ខ្ញុំសែនសប្បាយទៅព្រះដំណាក់
៤- គោរពព្រះត្រៃឯក
៥- ចូរច្រៀងប្រាប់ភ្នំ
៦- ចូរច្រៀងបទថ្មីថ្វាយព្រះជាម្ចាស់
៧- ចូរអ្នកស្រឡាញ់ព្រះអម្ចាស់
៨- ទូលព្រះបង្គំខ្ញុំទៅដល់ដំណាក់ព្រះម្ចាស់
៩- ផែនដីទាំងមូលអេីយ
១០- ពេលសូរិយាលន់លិច
១១- ព្រះគ្រីស្តជាទីសង្ឃឹម
១២- មនុស្សលេីផែនដី
១៣- យេីងទៅដំណាក់ព្រះអង្គ
១៤- យេីងខ្ញុំទាំងអស់គ្នាអររីករាយ
១៥- យេីងអរសប្បាយ
១៦- រស់ជាមួយគ្នា
១៧- លេីកតម្កេីងព្រះបន្ទូល
១៨- វិញ្ញាណព្រះម្ចាស់
១៩- សូមក្រាបបង្គំព្រះជាម្ចាស់
២០- សូរិយាចែងរស្មីភ្លឺថ្លា
២១- អបអរសាទរខួបទី៤៥០ឆ្នាំ
២២- អស់មួយជីវិត
២៣- ឱ ! ជនទាំងឡាយ
២៤- ឱ ! ព្រះគ្រីស្តអើយ
២៥- ឱ ! ព្រះជាម្ចាស់
២៦- ព្រះជាម្ចាស់ សូមការពារខ្ញុំ
២៧- ឱ ! ព្រះបិតាដ៏ឧត្តមអេីយ
២៨- ខ្ញុំស្រឡាញ់ដំណាក់ព្រះជាម្ចាស់ណាស់
២៩- ចូរច្រៀងលេីកតម្កេីង
៣០- ជយោ ជយោ និទានជីវិតព្រះយេស៊ូ
៣១- ដូចភ្នំព័ទ្ធជុំយេរូសាឡឹម
៣២- ព្រះជាម្ចាស់ទទួលយើងក្នុងដំណាក់ព្រះអង្គ
៣៣- យេីងរួមគ្នាបម្រេីបងប្អូន
៣៤- សូមអញ្ជេីញមក
៣៥- ឱ! ព្រះជាម្ចាស់ទ្រង់ព្រះនាមល្បី
៣៦- ចូររៀបចំផ្លូវថ្វាយព្រះម្ចាស់(រដូវរង់ចាំ)
៣៧- សូមលេីកតម្កេីងសិរីរុងរឿងនៃព្រះជាម្ចាស់(រដូវបុណ្យណូអែល)
៣៨- អាលេលូយ៉ាព្រះពន្លឺ(រដូវបុណ្យណូអែល)
៣៩- សូមលេីកតម្កេីងសិរីរុងរឿងព្រះគ្រីស្ត(រដូវអប់រំពិសេស)
៤០- សូមលេីកតម្កេីងព្រះយេស៊ូ(រដូវបុណ្យចម្លង)
៤១- អាលេលូយ៉ា ! ព្រះអម្ចាស់យាងឡេីងស្ថានបរមសុខ
៤២- វិញ្ញាណព្រះម្ចាស់សណ្ឋិតលេីខ្ញុំ(បុណ្យព្រះវិញ្ញាណ)
៤៣- ព្រះជាម្ចាស់លេីកព្រះនាងម៉ារីឡើងស្ថានបរមសុខ
៤៤- ព្រះវិញ្ញាណយាងចុះមក
៤៥- ព្រះនាងម៉ារីជាមាតា
៤៦- អាលេលូយ៉ា! ព្រះបន្ទូលព្រះយេស៊ូ
៤៧- ចូរកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អ
៤៨- អាលេលូយ៉ា! ព្រះនាងទទួលព្រះបន្ទូល
៤៩- ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់
៥០- អាលេលូយ៉ា អ្នកឈ្មោះសិលា
៥១- ផ្ទៃមេឃ និងផែនដី
៥២-ព្រះគ្រីស្ដជាពន្លឺបំភ្លឺលោកកា
៥៣- ចូរអ្នកស្វះស្វែងរកព្រះរាជ្យ
៥៤- ច្រៀងអាលេលូយ៉ាថ្វាយព្រះអម្ចាស់
៥៥- បពិត្រព្រះបិតា(រដូវធម្មតាប្រចាំឆ្នាំ)
៥៦- ព្រះអម្ចាស់មានព្រះបន្ទូល
៥៧- អញ្ជេីញស្តាប់ព្រះបន្ទូលព្រះអម្ចាស់
៥៨- អាលេលូយ៉ាព្រះបន្ទូលជាជីវិត
៥៩- អាលេលូយ៉ា យេីងច្រៀងសរសេីរព្រះជាអម្ចាស់
៦០- អាលេលូយ៉ា
៦១- អាលេលូយ៉ា! ចូរអ្នកស្រឡាញ់ព្រះអម្ចាស់
៦២- វិន័យព្រះយេស៊ូ
៦៣- អាលេលូយ៉ា ! ព្រះបន្ទូលព្រះអម្ចាស់
៦៤- ឱ! ព្រះបិតាអេីយ
៦៥- ជុំវិញអាសនៈ
៦៦-តង្វាយពេលនេះ
៦៧- តង្វាយភក្តី
៦៨- តង្វាយរួមនឹងព្រះគ្រីស្តយេស៊ូ
៦៩- តង្វាយស្ដួចស្ដេីង
៧០- នេះជាតង្វាយ
៧១- យេីងលេីកហត្ថាថ្វាយតង្វាយ
៧២- យេីងរួបរួមគ្នា
៧៣- សូមព្រះបិតាទទួលដំណេីរជីវិតយេីងខ្ញុំ
៧៤- សូមព្រះអង្គមេត្ដាទទួលតង្វាយ
៧៥- សូមមេត្តាឆ្មៀងព្រះនេត្រា
៧៦- សូមលេីកតង្វាយថ្វាយព្រះបិតា
៧៧- សូមទទួលតង្វាយពីកូនទាំងឡាយ
៧៨- កាលនេាះព្រះគ្រីស្តមានព្រះបន្ទូល
៧៩- ក្នុងដំណេីរជីវិត
៨០- ខ្ញុំជាដេីមទំពាំងបាយជូរ
៨១- ខ្ញុំជាប្រភពនៃជីវិត
៨២- ខ្ញុំជាអាហារផ្តល់ជីវិត
៨៣- ខ្ញុំជាអ្នកគង្វាលដ៏សប្បុរស
៨៤- ខ្ញុំទុកចិត្តលេីព្រះជាម្ចាស់
៨៥- ខ្ញុំនេះហេីយជាដេីមទំពាំងបាយជូរ
៨៦- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
៨៧- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
៨៨- ខ្ញុំផ្ចង់ចិត្តឆ្ពោះរកព្រះអង្គ
៨៩- ខ្ញុំស្រឡាញ់ក្រឹត្យវិន័យ
៩០- ខ្ញុំស្រឡាញ់ព្រះបន្ទូល
៩១- ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់
៩២- គោរពព្រះគ្រីស្តជាអម្ចាស់
៩៣- ចិត្តខ្ញុំពេញដោយអំណរ
៩៤- ចិត្តខ្ញុំរីករាយ
៩៥- ចូរចេញទៅ
៩៦- ចូរយេីងផ្ចង់ស្មារតីនឹក
៩៧- ចូរយេីងរាល់គ្នាបង្គំវន្ទាច្រៀងថ្វាយព្រះម្ចាស់
៩៨- ចូរយេីងឱនកាយ
៩៩- ចូរថ្វាយបង្គំព្រះជាម្ចាស់
១០០- ចូរនាំពន្លឺពីព្រះជាម្ចាស់ទៅបំភ្លឺពិភពលោកា
១០១- ចូរពិសោធឱ្យដឹងច្បាស់
១០២- ចូរមករកខ្ញុំ
១០៣- ចូរមានចិត្តមេត្តាករុណាដូចព្រះបិតា
១០៤- ចូរមានចិត្តសប្បុរសដូចព្រះបិតា
១០៥- ចូរអ្នកស្វែងរកព្រះរាជ្យព្រះជាម្ចាស់
១០៦- ដូចសមុទ្រមានខ្យល់ព្យុះខ្លាំងណាស់
១០៧- តាមគំរូនៃព្រះហឫទ័យស្រឡាញ់
១០៨- តេីនរណាអាចរស់នៅក្នុងដំណាក់
១០៩- តេីព្រះជាម្ចាស់ជានរណា ?
១១០- ទឹកផ្ដល់ជីវិត
១១១- ធម៌មេត្តាករុណារបស់ព្រះអង្គ
១១២- ធម៌សន្តអ៊ីញ៉ាស៊ីយ៉ូ នៅឡូយ៉ូឡា
១១៣- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ១
១១៤- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ២
១១៥- នេះជាអាហារឧត្តម
១១៦- បពិត្រព្រះអម្ចាស់
១១៧- ពេលណាយេីងស្រឡាញ់គ្នា
១១៨- ព្រលឹងខ្ញុំស្រេកឃ្លានព្រះជាម្ចាស់
១១៩- ព្រះកាយព្រះគ្រីស្ត
១២០- ព្រះគ្រីស្តព្រលឹងខ្ញុំស្រេកឃ្លាន
១២១- ព្រះគ្រីស្តព្រលឹងខ្ញុំស្រេកឃ្លាន
១២២- ព្រះគ្រីស្តជាគង្វាល
១២៣- ព្រះគ្រីស្តជាផ្លូវ
១២៤- ព្រះគ្រីស្តជាព្រះមាគ៌ា
១២៥- ព្រះគ្រីស្តជាម្ចាស់នៃសត្វលោក
១២៦- ព្រះជាម្ចាស់ត្រាស់ហៅខ្ញុំ
១២៧- ព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់
១២៨- ព្រះជាម្ចាស់ប្រសេីរថ្លៃថ្លា
១២៩- ព្រះជាម្ចាស់ប្រទានសុខសន្តិភាព
១៣០- ព្រះជាម្ចាស់ជាពន្លឺ
១៣១- ព្រះជាម្ចាស់ស្គាល់ខ្ញុំច្បាស់
១៣២- ព្រះបន្ទូលព្រះគ្រីស្ត
១៣៣- ព្រះបន្ទូលព្រះអង្គ
១៣៤- ព្រះបន្ទូលព្រះអង្គជាចង្កៀង
១៣៥- ព្រះម្ចាស់តែមួយ
១៣៦- ព្រះម្ចាស់ទ្រង់បានជ្រេីសរើសយេីង
១៣៧- ព្រះយេស៊ូគឺជាពន្លឺ
១៣៨- ព្រះរាជ្យព្រះជាម្ចាស់
១៣៩- ព្រះហឫទ័យសប្បុរស
១៤០- ព្រះអង្គថ្កុំថ្កេីងរុងរឿង
១៤១- មានសុភមង្គលហេីយ!
១៤២- យេីងខ្ញុំជឿ ហេីយស្រឡាញ់ព្រះអង្គ
១៤៣- យេីងខ្ញុំជឿជាប្រាកដ
១៤៤- វិន័យថ្មី ម៉ាកុស: ១២
១៤៥- វិន័យព្រះយេស៊ូ
១៤៦- សុភមង្គលដ៏ពិតប្រាកដ
១៤៧- សូមកោតសរសើរព្រះម្ចាស់
១៤៨- សូមព្រះជាម្ចាស់មេត្តាប្រោសភ្នែក
១៤៩- សូមមេត្តាសង្គ្រោះយេីងខ្ញុំ
១៥០- សេចក្តីស្រឡាញ់ដែលព្រះជាអម្ចាស់ប្រទានមក
១៥១- សេចក្តីស្រឡាញ់មិនសាបសូន្យឡេីយ
១៥២- សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដ៏លេីសលប់
១៥៣- អាលេលូយ៉ា ឱនកាយត្រៀបត្រា
១៥៤- អាលេលូយ៉ាសរសេីរព្រះម្ចាស់
១៥៥- អ្នកជឿលេីព្រះគ្រីស្តនឹងបានសង្គ្រោះ
១៥៦- អ្នកណាសុំរមែងតែងទទួល
១៥៧- អ្វីៗដែលអ្នកបានប្រព្រឹត្ត
១៦២-កោតសរសេីរ
១៦៣-ក្សត្រីបវរលើលោកា
១៦៤-ក្សត្រីវរមាតា
១៦៥-ក្សត្រីវិមានសុខ
១៦៦-ចម្រៀងកោតសរសេីរព្រះនាងម៉ារី
១៦៧-ច្រៀងអាលេលូយ៉ា
១៦៨-តារាសមុទ្រ
១៦៩-ទំនុកតម្កេីងរបស់នាងម៉ារី (បទព្រហ្មគីតិ)
១៧០-ទំនុកតម្កេីងរបស់ព្រះនាងម៉ារី ១
១៧១-ទំនុកតម្កេីងរបស់ព្រះនាងម៉ារី ២
១៧២-នាដែនលោកីយ៍
១៧៣-នេះជាថ្ងៃដែលព្រះជាម្ចាស់បានបង្កេីតមក
១៧៤-បពិត្រព្រះនាងម៉ារី
១៧៥-ព្រះនាងជាកិត្តិយសរបស់យេីងខ្ញុំ
១៧៦-ព្រះនាងម៉ារីជាមាតា
១៧៧-ព្រះនាងមិនជំពាក់បាប (លំនាំបទ តារាសមុទ្រ)
១៧៨-មាតាជាទីពំនឹង
១៧៩-មាតាព្រះសង្គ្រោះ
១៨០-យេីងខ្ញុំសូមជ្រកកោនក្រោមម្លប់ព្រះនាង
១៨១-យេីងខ្ញុំឱនក្រាបប្រណម្យមាតា
១៨២-យេីងសូមកោតសរសេីរព្រះនាងម៉ារី
១៨៣-សូមក្រាបសំពះសម្តេចក្សត្រីម៉ារី
១៨៤-អរព្រះគុណព្រះយេស៊ូគ្រីស្ត
១៨៥-អាវេ៉ម៉ារីយ៉ា
១៨៦-ឱ ! ព្រះនាងព្រហ្មចារិនីម៉ារី
១៨៧-ឱ ព្រះនាងម៉ារី
១៨៨-ឱ! ម៉ារីអេីយ
១៩២-ចូរយេីងខំរៀបចំចិត្តគំនិត
១៩៣-ចូរឱ្យយេីងកាន់ដៃ
១៩៤-ម៉ារ៉ាណាថា
១៩៥-រង់ចាំព្រះគ្រីស្ត
១៩៦-ឱ ! ព្រះសង្គ្រោះយេីងខ្ញុំ
១៩៧-ឱ ! ព្រះសង្គ្រោះសូមយាងមក
១៩៨-ចូរយេីងច្រៀង
១៩៩-ជួនជារាត្រី
២០០-តង្វាយណូអែល
២០១-បុណ្យណូអែល ៩៨
២០២-បុត្រម្នាក់បានប្រសូត
២០៣-ព្រះកុមារយេស៊ូជានរណា?
២០៤-ព្រះគ្រីស្តប្រសូត
២០៥-ព្រះអម្ចាស់យេស៊ូប្រសូតហេីយ
២០៦-យប់ដ៏សុខសាន្ត
២០៧-យេស៊ូជាកូនចៀម
២០៨-យេីងរីករាយទទួលព្រះកុមារយេស៊ូ
២០៩-រាត្រីរងា
២១០-រីករាយថ្ងៃណូអែល
២១១-ហោរាមកថ្វាយបង្គំ
២១២-អបអរថ្ងៃកំណេីតព្រះយេស៊ូ
២១៣-អេម៉ានូអែល ១
២១៤-ឱ ! ពួកគង្វាល
២១៥-ឱ ! មេឃស្ងប់សូន្យ
២១៦-កោតសរសេីរព្រះគ្រីស្ត
២១៧-ចូររៀបចំផ្លូវ
២១៨-ឈេីឆ្កាងនៃទុក្ខលំបាក
២១៩-តេីព្រះជាម្ចាស់ជានរណា ? (ចម្រៀងទី ១)
២២០-ទំនុកតម្កេីងលេខ ៧២ (៧១)
២២១-នេះគឺជាសេចក្តីស្រឡាញ់
២២២-នេះជាឈើឆ្កាង
២២៣-បុត្រព្រះអម្ចាស់
២២៤-ព្រះយេស៊ូគ្រីស្តបានបូជាជីវិត
២២៥-ព្រះគ្រីស្តព្រះសង្គ្រោះ
២២៦-ព្រះគ្រីស្តព្រះសង្គ្រោះ
២២៧-ព្រះយេស៊ូជួយសង្គ្រោះ
២២៨-ព្រះយេស៊ូបានសុគត
២២៩-ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
២៣០-យេីងខ្ញុំសូមក្រាបបង្គំ
២៣១-រួមគ្នាកោតសរសេីរព្រះគ្រីស្ត
២៣២-សូមព្រះជាម្ចាស់ទ្រង់ព្រះមេត្តា
២៣៣-សូមព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់
២៣៤-សូមមេត្តាប្រោសយេីងខ្ញុំ
២៣៥-អំពេីអាក្រក់របស់ខ្ញុំ
២៣៦-អ្នកបម្រេីដ៏ប្រសេីរ
២៣៧-ឱ ! ជនកម្សត់
២៣៨-ក្រោមម្លប់បារមីព្រះគ្រីស្ត
២៣៩-ខ្ញុំច្រៀងកោតសរសេីរ
២៤០-ចូរសប្បាយរីករាយឡេីង
២៤១-ជ័យជម្នះ
២៤២-ថ្ងៃដែលព្រះជាម្ចាស់បានបង្កេីត
២៤៣-ព្រះយេស៊ូគ្រីស្តរស់ឡេីងវិញមែន
២៤៤-ព្រះគ្រីស្តគង់ជាមួយយេីង
២៤៥-ព្រះគ្រីស្តមានព្រះជន្នរស់ឡេីងវិញហេីយ
២៤៦-ព្រះគ្រីស្តមានព្រះជន្មរស់ឡេីងវិញមែន
២៤៧-ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញមែន
២៤៨-ព្រះអម្ចាស់ទ្រង់សោយរាជ្យ
២៤៩-ព្រះអម្ចាស់យាងឡេីងស្ថានបរមសុខ
២៥០-រ៉ូម ៦
២៥១-សូមទៅប្រាប់បងប្អូនខ្ញុំឱ្យទៅស្រុកកាលីឡេ
២៥២-ឱ ! អ្នកស្រុកកាលីឡអើយ !
២៥៣-ទំនុកតម្កេីងអង្វរព្រះវិញ្ញាណ (ដកស្រង់ទំនុកតម្កើងអង្វរព្រះវិញ្ញាណ)
២៥៤-ភ្លេីង ! នៃក្តីស្រឡាញ់
២៥៥-លូកា ៤,១៨-១៩
២៥៦-សូមព្រះវិញ្ញាណយាងមក
២៥៧-សូមព្រះវិញ្ញាណយាងមក
២៥៨-ឱ! ព្រះបិតាប្រកបដោយឫទ្ធានុភាព
២៥៩-កោតសរសេីរព្រះអម្ចាស់
២៦០-កោតសរសេីរព្រះអម្ចាស់
២៦១-កុំឱ្យរន្ធត់ចិត្ត
២៦២-ក្នុងព្រះគ្រីស្ត
២៦៣-ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំ
២៦៤-ចូរយេីងច្រៀងថ្វាយព្រះជាម្ចាស់
២៦៥-ទីណាមានមេត្តា
២៦៦-ព្រះយេស៊ូគ្រីស្ត
២៦៧-ព្រះគ្រីស្តរស់ឡេីងវិញ
២៦៨-ព្រះយេស៊ូសូមកុំភ្លេចខ្ញុំ
២៦៩-មកតាមខ្ញុំហេីយនៅជាមួយខ្ញុំ (១)
២៧០-មកតាមខ្ញុំហេីយស្នាក់នៅជាមួយខ្ញុំ (២)
២៧១-យេីងទុកចិត្តលេីព្រះជាអម្ចាស់
២៧២-យើងសូមអរព្រះគុណ
២៧៣-ល្អណាស់ពេលយេីងទុកចិត្ត
២៧៤-សូមព្រះអង្គគង់នៅជាមួយយេីង
២៧៥-សូមព្រះអង្គគង់នៅជាមួយយេីង
២៧៦-អស់ពីដួងចិត្ត
២៧៧-ឱ ! ព្រះវិញ្ញាណសូមយាងមក
២៧៨-ច្រៀងថ្វាយព្រះជាម្ចាស់ ថ្ងៃចូលឆ្នាំថ្មី
២៧៩-ត្រេកអរថ្ងៃចូលឆ្នាំថ្មី
២៨០-ព្រះជាម្ចាស់ប្រទានពរឆ្នាំថ្មី
២៨១-ជូនពរគូស្វាមីភរិយា
២៨២-ព្រះជាម្ចាស់ប្រទានពរជ័យមង្គល
២៨៣-សច្ចាអាពាហ៍ពិពាហ៍
២៨៤-ស្វាមីត្រូវស្រឡាញ់ភរិយា
២៨៥-កាលពីមុនខ្ញុំខ្វាក់
២៨៦-កោតសរសេីរ អរព្រះគុណព្រះអង្គ
២៨៧-ក្នុងដំណាក់របស់ព្រះបិតាខ្ញុំ
២៨៨-កុំបរាជ័យនៃជីវិត
២៨៩-ខ្ញុំឃេីញផ្ទៃមេឃថ្មី និងផែនដីថ្មី
២៩០-ខ្ញុំស្រឡាញ់ព្រះយេស៊ូ
២៩១-ខ្ញុំជាផ្លូវ ជាសេចក្តីពិត ជាជីវិត
២៩២-ខ្ញុំនឹងក្រោកឡេីង
២៩៣-ខ្ញុំសូមយកព្រះម្ចាស់ជាទីពឹង
២៩៤-ខ្ញុំអត់ទោសឱ្យអ្នក
២៩៥-គុណពុកនាំកូនឱ្យស្គាល់ព្រះអម្ចាស់
២៩៦-គោលការណ៍អប់រំទាំងបី
២៩៧-គ្មានអ្នកណា
២៩៨-គ្រប់សាសនាបង្ហាញរស្មីនៃសេចក្តីពិត
២៩៩-គ្រីស្តទូត ១២រូប
៣០០-គ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយ
៣០១-គ្រួសារសុខសាន្ត
៣០២-ចិតសិបដង ប្រាំពីរដង
៣០៣-ចូរយេីងប្រារព្ធពិធី
៣០៤-ចូរចាកចេញ
៣០៥-ចូរនាំគ្នាទៅគ្រប់ទីកន្លែង
៣០៦-ចូរនាំមនុស្សគ្រប់ជាតិគ្រប់សាសន៍
៣០៧-ចូរប្រុងស្មារតី
៣០៨-ចូរផ្ញេីជីវិតលេីព្រះអម្ចាស់
៣០៩-ឆ្នាំមហាករុណាទិគុណ
៣១០-៤៥០ ឆ្នាំ នៃព្រះសហគមន៍កម្ពុជា
៣១១-ជាធ្លុងតែមួយ
៣១២-ជាមួយព្រះគ្រីស្ត
៣១៣-ជួយព្រះសហគមន៍
៣១៤-ដងគិរីវែងសែនឆ្ងាយ
៣១៥-ដីនៃក្តីសង្ឃឹម
៣១៦-ដេីមដំបូង (កក ២, ៤២)
៣១៧-ដេីរតាមព្រះយេស៊ូ
៣១៨-តីយើងនឹងចាត់នរណាឱ្យទៅ ?
៣១៩-ត្រូវស្រឡាញ់គ្នា
៣២០-ត្រូវអធិដ្ឋាន
៣២១-ថ្ងៃនេះយើងមានសេចក្តីសុខ !
៣២២-ទារកទើបកេីត (១ សល ២,២)
៣២៣-និទានជីវិតព្រះយេស៊ូ
៣២៤-និទានជីវិតព្រះយេស៊ូ
៣២៥-នេះជាលោហិតរបស់ខ្ញុំ
៣២៦-នៅជំនាន់ដេីម
៣២៧-បន្ទូលព្រះអង្គ គឺជាចង្គៀង (ទំនុកតម្កេីង ១១៩ៈ ១០៥-១០៦)
៣២៨-ប្រជាជនទាំងឡាយអេីយ (យរ ៣១, ១០-១៤)
៣២៩-ប្រសិនបើ (សៀវភៅអប់រំជំនឿទី៣ ខ្ញុំជាជីវិត មេរៀនទី៤)
៣៣០-ប្រែចិត្តគំនិត
៣៣១-បំបាត់អំពេីហិង្សា
៣៣២-ផ្សាយដំណឹងល្អ
៣៣៣-ពាក្យអធិដ្ឋានទៅព្រះរាជវង្ស
៣៣៤-ពិធីផ្តល់ជំនឿ
៣៣៥-ពេលយេីងរួមគ្នា
៣៣៦-ពេលនេះឱ្យយេីងច្រៀង
៣៣៧-ព្យាការីអាម៉ូស
៣៣៨-ព្យាការីអេសេគីអែល (សៀវភៅអប់រំជំនឿទី ២ ខ្ញុំជាសេចក្តីពិត មេរៀនទី១៨)
៣៣៩-ព្រះគម្ពីរ
៣៤០-ព្រះគ្រីស្តជាពន្លឺបំភ្លឺដំណេីរជីវិតយេីង
៣៤១-ព្រះជាម្ចាស់ត្រាស់ហៅយេីង
៣៤២-ព្រះជាម្ចាស់ស្រឡាញ់យេីង
៣៤៣-ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកា
៣៤៤-ព្រះជាម្ចាស់គង់ជាមួយយេីង
៣៤៥-ព្រះជាម្ចាស់បង្កេីតពិភពលោក
៣៤៦-ព្រះជាម្ចាស់មាន ព្រះបន្ទូលថា (សៀវភៅអប់រំជំនឿ)
៣៤៧-ព្រះជាអម្ចាស់ទ្រង់ជាសេចក្តីស្រឡាញ់
៣៤៨-ព្រះបន្ទូលព្រះយេស៊ូ
៣៤៩-ព្រះបិតាស្រឡាញ់យេីង
៣៥០-ព្រះពរតែងតាំង
៣៥១-ព្រះមហាករុណាទិគុណ
៣៥២-ព្រះយេស៊ូ ជាប្រភពទឹក
៣៥៣-ព្រះយេស៊ូគង់នៅជាមួយ
៣៥៤-ព្រះយេស៊ូគ្រីស្តជាកម្លាំង
៣៥៥-ព្រះយេស៊ូអេីយ !
៣៥៦-ព្រះវិញ្ញាណគង់សណ្ឋិត
៣៥៧-ព្រះហឫទ័យសប្បុរស
៣៥៨-ព្រះអង្គត្រាស់ហៅ
៣៥៩-ព្រះអម្ចាស់មានតែមួយ
៣៦០-ព្រះអម្ចាស់មានព្រះបន្ទូល
៣៦១-មហាសន្និបាតលេីកទី ១៥
៣៦២-ម៉ាថាយ ៥ៈ១៧
៣៦៣-មានព្រះយេស៊ូគ្រីស្តជីវិតយេីងចេះស្រឡាញ់
៣៦៤-មានសុភមង្គលមែន
៣៦៥-យុវជនគឺជាទំពាំងស្នងឫស្សី
៣៦៦-យុវជនជាពន្លឺផែនដី
៣៦៧-យេីងដេីរតាមព្រះអង្គ
៣៦៨-យេីងខ្ញុំសូមលេីកតម្កើងព្រះជាម្ចាស់
៣៦៩-យេីងគិតដល់ជីវិត
៣៧០-យេីងបានស្រឡាញ់អ្នក
៣៧១-យេីងមានព្រះគ្រីស្តធ្វេីជាគំរូ
៣៧២-យេីងសូមដេីរ
៣៧៣-យេីងសូមជូនផ្កា
៣៧៤-យើងខ្ញុំសូមអរព្រះគុណ
៣៧៥-រីករាយសាទរ
៣៧៦- រួមគ្នាកសាងព្រះសហគមន៍
៣៧៧-រួមជាមួយព្រះគ្រីស្ត
៣៧៨-រួមដំណេីរ
៣៧៩-រួមដំណេីរជាមួយសន្តប៉ូល
៣៨០-រាំនិងច្រៀងសរសេីរព្រះជាម្ចាស់
៣៨១-លាហើយមិត្តសម្លាញ់
៣៨២-លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង
៣៨៣-លោកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យេីង
៣៨៤-លោកតាអាប្រាហាំ
៣៨៥-វិន័យ ១- ១០
៣៨៦-វិន័យថ្មី ម៉ាកុសជំពូក ១២
៣៨៧-សង្គហៈ
៣៨៨-សង់ផ្ទះ
៣៨៩-សន្និបាតព្រះសហគមន៍
៣៩០-សូមផ្ញេីជីវិត
៣៩១-សូមឱ្យចិត្តយេីងបានសុខសន្តិភាព
៣៩២-សូមលើកតម្កើងព្រះជាម្ចាស់
៣៩៣-សូមជួយយកពែងទុក្ខលំបាក
៣៩៤-សួស្តីថ្ងៃកំណេីត
៣៩៥-សេរីភាពពិតប្រាកដ
៣៩៦-អូ អូ អូ យុវជនយុវនារី
៣៩៧-អបអរសាទរឆ្នាំព្រះមហាករុណាទិគុណ
៣៩៨-“អប្បា!”
៣៩៩-អរគុណព្រះជាម្ចាស់ចំពោះលេាកអភិបាលរបស់យើង
៤០០-អាលេលូយ៉ា! ព្រះបន្ទូលជាពន្លឺ
៤០១-អ្នកជឿដោយឥតបានឃេីញខ្ញុំ
៤០២-អ្នកណាកាន់តាមព្រះបន្ទូលព្រះអង្គ
៤០៣-អ្នកណាស្តាប់
៤០៤-អ្នកណាអង្វររកព្រះនាម
៤០៥-អំណរគុណក្នុងការត្រាស់ហៅ
៤០៦-អំបិល និងពន្លឺ
៤០៧-អុះឱប្រជាជនទាំងឡាយ
៤០៨-“ឱព្រះបិតាអេីយ!”
៤០៩-ឱ ! ព្រលឹងខ្ញុំ ចូរក្រាបបង្គំ
៤១០-ឱ ! មនុស្សអេីយ (មីកា ៦,៨)
៤១១-ទំនុកតម្កេីងរបស់នាងយូឌីត (បទពាក្យ ៨)
៤១២-ទំនុកតម្កេីងរបស់លោកម៉ូសេ (បទពាក្យ ៧)
៤១៣-ទំនុកតម្កេីងលេខ ២៣ (២២) (បទកាកគតិ)
៤១៤-ទំនុកតម្កេីងលេខ ៣៤ (៣៣) (បទពាក្យ ៨)
៤១៥-ទំនុកតម្កេីងលេខ ៥១ (៥០) (បទ កាកគតិ)
៤១៦-ទំនុកតម្កេីងលេខ ៥១ (៥០) (លំនាំបទថ្មី)
៤១៧-ទំនុកតម្កេីងលេខ ៦៧ (៦៦) (បទពាក្យ ៧)
៤១៨-ទំនុកតម្កេីងលេខ ៨៦ (៨៥)
៤១៩-ទំនុកតម្កេីងលេខ ៩៧ (៩៦) (បទ កាកគតិ)
៤២០-ទំនុកតម្កេីង ៩៧ (៩៦)
៤២១-ទំនុកតម្កេីង ១១៧
៤២២-ទំនុកតម្កេីងលេខ ១២១ (១២០) (បទកាកគតិ)
៤២៣-ទំនុកតម្កេីងលេខ ១៣០ (១២៩) (បទកាកគតិ)
៤២៤-ទំនុកតម្កេីងលេខ ១៤២ (១៤១)
៤២៥-ទំនុកតម្កេីងលេខ ១៤៣ (១៤២)
កោតសរសើរព្រះនាងម៉ារី
១៦២- កោតសរសេីរ
បន្ទរ | កោតសរសើរ | កោតសរសើរ | កោតសរសើរ | ម៉ារីយ៉ា។ |
១ | យើងខ្ញុំក្រាបអង្វរ | ប្រណម្យឱនកាយ | ក្រាបថ្វាយបង្គំ | |
ពេញបុណ្យរុងរឿង | ប្រសើរថ្លៃថ្លា | នៃព្រះនាងម៉ារីយ៉ា | ។ | |
២ | មាតាល្អប្រសើរ | ខ្ពង់ខ្ពស់អស្ចារ្យ | នៅនាឋានដី | |
សូមជួយអង្វរ | បុត្រាសម្លាញ់ | ឱ្យកូនជាអ្នកបាប | ។ |
១៦៣- ក្សត្រីបវរលើលោកា
១ | ក្សត្រីបវរលើលោកា | មាតាថ្លៃថ្លាយើងរាល់គ្នា | |
ព្រះនាងទ្រង់ជួយការពារ | អ្នកដែលរត់មករកព្រះនាង | (ពីរដង)។ | |
២ | មាតាចិត្តធម៌ល្អឥតខ្ចោះ | តែងសន្តោសដល់កូនទាំងឡាយ | |
សូមឱ្យកូនបានសប្បាយ | ឃ្លាតចាកឆ្ងាយពីក្តីទុក្ខទោស | (ពីរដង)។ | |
៣ | មាតាពុំដែលជំពាក់បាប | ជាទីគាប់ព្រះហប្ញទ័យព្រះម្ចាស់ | |
កូនសូមជ្រកក្រោមបាទា | សូមការពារដោយក្តីអាសូរ | (ពីរដង)។ |
១៦៤- ក្សត្រីវរមាតា
១ | សម្តេចក្សត្រីវរមាតាម៉ារីយ៉ា មាតាព្រះគ្រីស្ត មាតានៃយើងខ្ញុំផង សូមទ្រង់មេត្តា ឱ្យយើងកូនចៅនៃនាង រត់មកជួបជុំក្រាបបង្គំព្រះបាទនាង ឱ ! ម៉ារីយ៉ា។ |
២ | សម្តេចក្សត្រីព្រហ្មចារិនីដ៏ថ្លៃថ្លា ពេញធម៌មេត្តាពេញព្រះអំណោយទានផង សូមទ្រង់មេត្តា ឱ្យយើងកូនចៅនៃនាង ស្រឡាញ់មាតាហើយស្រឡាញ់ព្រះអង្គផង ឱ ! ម៉ារីយ៉ា ។ |
១៦៥- ក្សត្រីវិមានសុខ
១ | សូមសម្តេចក្សត្រី | ទ្រង់អរសប្បាយឡើង | អាលេលូយ៉ា | ។ |
ដ្បិតព្រះយេស៊ូគ្រីស្ត | ជាបុត្រារបស់ព្រះនាង | អាលេលូយ៉ា | ។ | |
២ | ព្រះអម្ចាស់មានព្រះជន្មដ៏រុងរឿង | តាមបន្ទូលសន្យា | អាលេលូយ៉ា | ។ |
សូមព្រះនាងជួយអង្វរព្រះអម្ចាស់ | ឱ្យយើងខ្ញុំផង | អាលេលូយ៉ា | ។ | |
៣ | ឱ ! ព្រះនាងម៉ារី | សូមសប្បាយរីករាយឡើង | អាលេលូយ៉ា | ។ |
ដ្បិតព្រះបុត្រាព្រះនាង | មានព្រះជន្មដ៏រុងរឿង | អាលេលូយ៉ា | ។ |
១៦៦- ចម្រៀងកោតសរសេីរព្រះនាងម៉ារី
ឱ ! ព្រះនាងម៉ារី ជាព្រះមាតាព្រះគ្រីស្តជាអម្ចាស់ និងជាព្រះមាតាយើងខ្ញុំអើយ !
យើងខ្ញុំសូមគោរពលើកតម្កេីង ព្រះនាងដ៏ឧត្តមប្រសើរ លើសអស់ទេវទូត
និងសន្តបុគ្គលទាំងឡាយ។
សូមព្រះនាងសព្វព្រះហឫទ័យទទួលយើងខ្ញុំ ជាកូនចៅនៃព្រះនាង ។
ហើយសូមដឹកនាំយើងខ្ញុំ ឆ្ពោះទៅព្រះយេស៊ូ ជាបុត្រាព្រះនាង
និងជាអម្ចាស់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំបាន ទទួលអំណរសប្បាយ
ឯស្ថានបរមសុខជាមួយព្រះនាង និងព្រះយេស៊ូ អស់កល្បជាអង្វែងតរៀងទៅ អាម៉ែន! អាម៉ែន!។
១៦៧- ច្រៀងអាលេលូយ៉ា
បន្ទរ | ច្រៀងអាលេលូយ៉ា! | ច្រៀងអាលេ | អាលេលូយ៉ា! |
១ | ព្រះជាម្ចាស់បានប្រទានពរ | ដល់នាងលើសស្ត្រីនានា | |
ព្រះអង្គក៏ប្រទានពរ | ដល់បុត្រារបស់នាងដែរ! | ។ | |
២ | ព្រះនាងមានសុភមង្គល | ដ្បិតព្រះនាងជឿព្រះបន្ទូល | |
ព្រះជាម្ចាស់ប្រាប់ព្រះនាង | ពិតជាបានសម្រេចមិនខាន | ។ | |
៣ | ចូរព្រះនាងអរសប្បាយឡើង | ព្រះជាម្ចាស់គាប់ព្រះហឫទ័យ | |
នឹងព្រះនាងពិតមែនណា! | ព្រះអង្គគង់ជាមួយព្រះនាង | ។ | |
៤ | ព្រះនាងដែលជាអ្នកបម្រើ | របស់ព្រះជាម្ចាស់ខ្ពង់ខ្ពស់ | |
ព្រះនាងសូមឱ្យសម្រេច | តាមព្រះហឫទ័យរបស់ព្រះអង្គ | ។ |
១៦៨- តារាសមុទ្រ
បន្ទរ | ចូរអបអរ ចូរសរសើរ | ចូរច្រៀងថ្វាយមាតាព្រះ | |
ចូរអបអរ ចូរសរសើរ | ចូរច្រៀងថ្វាយម៉ារីយ៉ា | ។ | |
១ | សូមក្រាបសំពះព្រះនាង | ជាមាតាថ្លៃនៃព្រះ | |
តារាសមុទ្ទលោកា | ជាទ្វារនៃស្ថានបរមសុខ | ។ | |
២ | សូមផ្តាច់ចំណងអ្នកបាប | បំភ្លឺដល់អ្នកងងឹត | |
អាសូរកម្ចាត់គ្រោះថ្នាក់ | ផ្តល់នូវសុភមង្គល | ។ | |
៣ | សិរីរុងរឿងមានដល់ | ព្រះបិតាព្រះបុត្រា | |
និងព្រះវិញ្ញាណដ៏វិសុទ្ធ | អស់កល្បដរាបទៅមុខ | ។ |
១៦៩- ទំនុកតម្កេីងរបស់នាងម៉ារី
(បទព្រហ្មគីតិ)
១ | ខ្ញុំសូមលើកតម្កេីង | ព្រះនៃយើងជាអម្ចាស់ | |
ចិត្តខ្ញុំសប្បាយណាស់ | ព្រះអម្ចាស់សង្គ្រោះខ្ញុំ | ។ | |
២ | ទ្រង់មានព្រះហឫទ័យ | មេត្តាក្រៃអាសូរខ្ញុំ | |
ជាអ្នកបម្រើទន់- | ទាបពេកពន់នៃព្រះអង្គ | ។ | |
អំណឹះតទៅមុខ | មនុស្សគ្រប់ស្រុកស្រែករំពង | ||
ថាខ្ញុំមានសុភ- | មង្គលរុងរឿងពេកក្រៃ | ។ | |
៣ | ព្រះអង្គបានប្រព្រឹត្ត | អស្ចារ្យពិតហួសវិស័យ | |
មិនឱ្យខ្ញុំក្សិណក្ស័យ | ជាស្នាដៃព្រះវិសុទ្ធ | ។ | |
៤ | ទ្រង់មានព្រះហឫទ័យ | ប្រោសប្រណីខ្ពស់បំផុត | |
ដល់អស់អ្នកដែលស្លុត | កោតខ្លាចផុតព្រះម្ចាស់ថ្លៃ | ។ | |
៥ | ទ្រង់បានសម្តែងប្ញទ្ធិ | ដោយកម្ចាត់ជនអប្រីយ៍ | |
ព្រមទាំងមនុស្សឆ្មើងឆ្មៃ | ដោយស្នាដៃព្រះទ្រង់ប្ញទ្ធិ | ។ | |
៦ | ទ្រង់បានទម្លាក់អ្នក | អំណាចជាក់មិនឱ្យស្ថិត | |
នៅតំណែងពិសិដ្ឋ | ហើយលើកពិតអ្នករាបសា | ។ | |
៧ | ទ្រង់បានប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតហូរហៀរ | |
ឯអ្នកមានមហា | ទ្រង់ដេញទៅដៃទទេ | ។ | |
៨ | ទ្រង់មានព្រះហឫទ័យ | ប្រោសប្រណីឥតមានរេ | |
ដល់ជនជាតិអ៊ីស្រាអែល | ជាពួកដែលបម្រើព្រះអង្គ | ។ | |
៩ | ពីលោកអប្រាហាំ | រហូតទាំងអស់ពូជពង្ស | |
ទ្រង់ពិតជួយស្រោចស្រង់ | ជួយតម្រង់ណែនាំផ្លូវ | ។ | |
ស្របតាមព្រះសន្យា | នឹងដូនតាពីមុនកូវ | ||
រហូតដល់ឥឡូវ | នេះតទៅទ្រង់មិនភ្លេច | ។ |
១៧០- ទំនុកតម្កេីងរបស់ព្រះនាងម៉ារី ១
១ | វិញ្ញាណខ្ញុំសូមលើកតម្កេីង | ព្រះដ៏រុងរឿងម្ចាស់លោកា | |
ចិត្តខ្ញុំត្រេកអរឥតឧបមា | នឹងការសង្គ្រោះនៃម្ចាស់ថ្លៃ | ។ | |
២ | ព្រះជាអម្ចាស់ថ្លៃឧត្តម | ទតមើលមកខ្ញុំរាល់យប់ថ្ងៃ | |
ជាអ្នកបម្រើដ៏ក្រក្រី | ទ្រង់ប្រោសប្រណីជួយសង្គ្រោះ | ។ | |
៣ | អំណឹះតទៅគ្រប់សម័យ | មនុស្សក្នុងលោកីយ៍នេះទាំងអស់ | |
តែងពោលសរសើរខ្ញុំដោយស្មោះ | ថាមានកេរ្តិ៍ឈ្មោះភ័ព្វវាសនា | ។ | |
៤ | ព្រះម្ចាស់មានប្ញទ្ធិលើសលែងស្តេច | ទ្រង់បានសម្រេចការអស្ចារ្យ | |
សង្គ្រោះរូបខ្ញុំដោយមេត្តា | ព្រះអង្គពិតជាព្រះវិសុទ្ធ | ។ | |
៥ | មេត្តាករុណានៃព្រះអង្គ | ល្អល្អះត្រចង់ប្រសើរផុត | |
ប្រោសប្រណីអស់អ្នកក្រខ្សត់ | មានចិត្តអំណត់ចេះកោតខ្លាច | ។ | |
៦ | ព្រះម្ចាស់កម្ចាត់ជនឆ្មើងឆ្មៃ | ដកសិទ្ធពីដៃអ្នកកោងកាច | |
លើកជនសុភាពដោយអង់អាច | ឱ្យកាន់អំណាចមានសីលធម៌ | ។ | |
៧ | ព្រះជាអម្ចាស់បានប្រទាន | ដល់អ្នកស្រេកឃ្លានដែលទ័លក្រ | |
ទ្រង់ដេញអ្នកមានមិនកាន់ធម៌ | ឱ្យចាកចេញចរដៃទទេ | ។ | |
៨ | ព្រះម្ចាស់លើកស្ទួយជួយរំដោះ | កូនចៅទាំងអស់ឥតទំនេរ | |
ព្រោះទ្រង់នឹងចាំឥតភ្លេចទេ | ហប្ញទ័យរិះរេជួយសង្គ្រោះ | ។ | |
៩ | តាមព្រះបន្ទូលដ៏ប្រពៃ | ថានឹងប្រណីបុព្វបុរស | |
លោកអប្រាហាំព្រមទាំងអស់ | ពូជពង្សរបស់លោករៀងទៅ | ។ |
១៧១- ទំនុកតម្កេីងរបស់ព្រះនាងម៉ារី ២
បន្ទរ | ព្រះជាអម្ចាស់បានសម្រេចការអស្ចារ្យ | ចំពោះរូបខ្ញុំ ព្រះនាមព្រះអង្គ | |
ពិតជាព្រះដ៏វិសុទ្ធ។ | |||
១ | វិញ្ញាណខ្ញុំសូមលើកតម្កេីង | ព្រះដ៏រុងរឿងម្ចាស់លោកា | |
ចិត្តខ្ញុំត្រេកអរឥតឧបមា | នឹងការសង្គ្រោះនៃម្ចាស់ថ្លៃ | ||
ព្រះជាអម្ចាស់ថ្លៃឧត្តម | ទតមើលមកខ្ញុំរាល់យប់ថ្ងៃ | ||
ជាអ្នកបម្រើដ៏ក្រក្រី | ទ្រង់ប្រោសប្រណីជួយសង្គ្រោះ | ។ | |
២ | អំណឹះតទៅគ្រប់សម័យ | មនុស្សក្នុងលោកីយ៍នេះទាំងអស់ | |
តែងពោលសរសើរខ្ញុំដោយស្មោះ | ថាមានកេរ្តិ៍ឈ្មោះភ័ព្វវាសនា | ||
ព្រះម្ចាស់មានប្ញទ្ធិលើសលែងស្តេច | ទ្រង់បានសម្រេចការអស្ចារ្យ | ||
សង្គ្រោះរូបខ្ញុំដោយមេត្តា | ព្រះអង្គពិតជាព្រះវិសុទ្ធ | ។ | |
៣ | មេត្តាករុណានៃព្រះអង្គ | ល្អល្អះត្រចង់ប្រសើរផុត | |
ប្រោសប្រណីអស់អ្នកក្រខ្សត់ | មានចិត្តអំណត់ចេះកោតខ្លាច | ||
ព្រះម្ចាស់កម្ចាត់ជនឆ្មើងឆ្មៃ | ដកសិទ្ធពីដៃអ្នកកោងកាច | ||
លើកជនសុភាពដោយអង់អាច | ឱ្យកាន់អំណាចមានសីលធម៌ | ។ | |
៤ | ព្រះជាអម្ចាស់បានប្រទាន | ដល់អ្នកស្រេកឃ្លានដែលទ័លក្រ | |
ទ្រង់ដេញអ្នកមានមិនកាន់ធម៌ | ឱ្យចាកចេញចរដៃទទេ | ||
ព្រះម្ចាស់លើកស្ទួយជួយរំដោះ | កូនចៅទាំងអស់ឥតទំនេរ | ||
ព្រោះទ្រង់នឹងចាំឥតភ្លេចទេ | ហប្ញទ័យរិះរេជួយសង្គ្រោះ | ។ | |
៥ | តាមព្រះបន្ទូលដ៏ប្រពៃ | ថានឹងប្រណីបុព្វបុរស | |
លោកអប្រាហាំព្រមទាំងអស់ | ពូជពង្សរបស់លោករៀងទៅ | ||
សូមកោតសរសើរព្រះបិតា | ព្រះបុត្រា និងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
១៧២-នាដែនលោកីយ៍
១ | នាដែនលោកីយ៍ដីវេទនា | ព្រោះអេវ៉ាចង់ស្មើព្រះម្ចាស់ | |
បានមេត្តាករុណាជាទីពឹង | អាសូរទ្រទ្រង់ជួយដោះសារ | ។ | |
បន្ទរ | យើងខ្ញុំបង្គំស្តេចក្សត្រី | ប្រសើរថ្លៃថ្លាគ្មានប្រដូច | |
ឱនក្រាបពួកទេវទូត | សូមជួយអង្វរឱ្យយើងខ្ញុំ | ។ | |
២ | នាកាលទឹកធំលិចកំពូលភ្នំ | ព្រោះទុក្ខនាជនដែនលោកា | |
សំពៅមួយធំឥតគណនា | រំដោះនាំឱ្យរួចទុក្ខភ័យ | ។ | |
៣ | ក្សត្រីប្រសូតរាជបុត្រា | ទ្រង់ព្រះប្ញទ្ធាពេញបារមី | |
យាងចុះប្រោសលោះលានាឋានដី | ឱ្យសម្ទាយរស់រៀងទៅ | ។ |
១៧៣- នេះជាថ្ងៃដែលព្រះជាម្ចាស់បានបង្កេីតមក
“បុណព្រះជាម្ចាស់លើកនាងម៉ារីឡើងស្ថានបរមសុខ”ទំនុកថ្មី
បន្ទរ | នេះជាថ្ងៃដែលព្រះ | ជាម្ចាស់បានបង្កើតមក | ថ្ងៃដ៏សែនសប្បាយរីករាយ |
អាលេលូយ៉ា ! | អាលេលូយ៉ា ! | អាលេលូយ៉ា ! | |
១ | ចូរយើងកោតសរសើរព្រះជាម្ចាស់ | ដ្បិតថ្ងៃនេះព្រះអង្គសព្វព្រះហប្ញទ័យ | |
លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ | ទាំងកាយទាំងវិញ្ញាណ | ||
ចូរយើងច្រៀងបទថ្មីថ្វាយ | ព្រះជាម្ចាស់អស់កល្បជានិច្ច | ។ | |
២ | ចូរយើងអរព្រះគុណព្រះជាម្ចាស់ | ចូរយើងច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ | |
ដ្បិតព្រះអង្គប្រោសព្រះនាងម៉ារី | មានកិត្តិយសខ្ពង់ខ្ពស់ | ||
ជាមាតាព្រះបុត្រាព្រះអង្គ | អាលេលូយ៉ា | ។ | |
៣ | ចូរយើងលើកតម្កេីងជោគជ័យ | ចំពោះព្រះបិតាព្រះបុត្រា | |
និងព្រះវិញ្ញាណដ៏វិសុទ្ធ | ដែលទ្រង់គង់នៅ | ||
តាំងពីដើមរៀងមកហើយជាដរាប | តរៀងទៅ | ។ |
១៧៤- បពិត្រព្រះនាងម៉ារី
១ | បពិត្រព្រះនាងម៉ារី | ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ | |
សូមព្រះនាងមានអំណរសប្បាយ | ព្រះអង្គគង់នៅជាមួយនាង | ។ | |
២ | ទ្រង់បានប្រទានពរ | ដល់នាងលើសស្ត្រីទាំងឡាយ | |
ហើយទ្រង់ក៏ប្រទានពរ | ដល់បុត្រព្រះនាងដែរ | ||
៣ | ឱ ! សន្តីម៉ារី ជាមាតាព្រះអម្ចាស់ | សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំ | |
ជាអ្នកបាបនៅពេលឥឡូវនេះ | ហើយនៅពេលស្លាប់ផង(២ដង) | ។ អាម៉ែន។ |
១៧៥- ព្រះនាងជាកិត្តិយសរបស់យេីងខ្ញុំ
បន្ទរ | ព្រះនាងជាកិត្តិយស | និងជាសិរីរុងរឿង | |
របស់យើងខ្ញុំហើយ | ឱ!ព្រះនាងម៉ារីអើយ! | ||
១ | ព្រះនាងជាសិរីរុងរឿង | របស់ក្រុងយេរូសាឡឹម | ឱ!ព្រះនាងម៉ារីអើយ! |
២ | ព្រះនាងពិតជាកិត្តិយស | របស់យើងខ្ញុំគ្រប់ៗគ្នា | ឱ!ព្រះនាងម៉ារីអើយ! |
៣ | សូមព្រះម្ចាស់ទ្រង់ប្រទានពរ | ដល់ព្រះនាងជារៀងរហូត | ឱ!ព្រះនាងម៉ារីអើយ! |
១៧៦- ព្រះនាងម៉ារីជាមាតា
បន្ទរ | ច្រៀងលើកតម្កើង | ច្រៀងកោតសរសើរ | ថ្វាយព្រះជាម្ចាស់ | |
ច្រៀងចម្រៀងថ្មី | ថ្វាយព្រះជាម្ចាស់ | ជាព្រះបិតា | ||
អាលេលូយ៉ា | អាលេលូយ៉ា | ។ | ||
១ | ថ្ងៃនេះយើងអបអរ | ព្រះអង្គប្រទានពរ | ដល់ព្រះនាងម៉ារី | |
មាតានៃព្រះយេស៊ូ | ថ្ងៃនេះយើងរួមគ្នា | លើកតម្កើងព្រះនាមព្រះអង្គ | ។ | |
២ | ថ្ងៃនេះយើងអបអរ | ព្រះអង្គប្រទានពរ | ដល់ព្រះនាងម៉ារី | |
ជាមាតាយើងខ្ញុំដែរ | ថ្ងៃនេះយើងរួមគ្នា | កោតសរសើរព្រះនាមព្រះអង្គ | ។ | |
៣ | ថ្ងៃនេះយើងអបអរ | ព្រះអង្គប្រទានពរ | ដល់ព្រះនាងម៉ារី | |
មានសុភមង្គលមែន | ថ្ងៃនេះយើងរួមគ្នា | អរព្រះគុណព្រះជាម្ចាស់ | ។ | |
៤ | ថ្ងៃនេះយើងអបអរ | ព្រះអង្គប្រទានពរ | ដល់ព្រះនាងម៉ារី | |
លើសអស់ស្ត្រីទាំងឡាយ | ថ្ងៃនេះយើងរួមគ្នា | អរព្រះគុណព្រះជាម្ចាស់ | ។ |
១៧៧- ព្រះនាងមិនជំពាក់បាប
(លំនាំបទ តារាសមុទ្រ)
បន្ទរ | ច្រៀងអបអរ | ច្រៀងសរសើរ | យើងច្រៀងថ្វាយ | ព្រះជាម្ចាស់ |
ច្រៀងអបអរ | ច្រៀងសរសើរ | យើងច្រៀងថ្វាយ | ព្រះមាតា។ | |
១ | សូមលើកតម្កើងព្រះម្ចាស់ | ព្រះអង្គសព្វព្រះហឫទ័យ | ||
ប្រោសប្រទានពរព្រះនាង | ឱ្យលើសស្ត្រីទាំងឡាយ | ។ | ||
២ | សូមលើកតម្កើងព្រះម្ចាស់ | ព្រះអង្គសព្វព្រះហឫទ័យ | ||
ប្រទានពរដល់ព្រះនាង | និងដល់បុត្រព្រះនាងដែរ | ។ | ||
៣ | សូមកោតសរសើរព្រះម្ចាស់ | ព្រះអង្គសព្វព្រះហឫទ័យ | ||
ប្រោសឱ្យព្រះនាងម៉ារី | ជាមាតាព្រះអម្ចាស់ | ។ | ||
៤ | សូមកោតសរសើរព្រះម្ចាស់ | ព្រះអង្គសព្វព្រះហឫទ័យ | ||
ប្រោសឱ្យព្រះនាងម៉ារី | មិនឱ្យជំពាក់បាបឡើយ | ។ | ||
៥ | សូមអរព្រះគុណព្រះម្ចាស់ | ដ្បិតព្រះអង្គសព្វហឫទ័យ | ||
ប្រោសឱ្យព្រះនាងម៉ារី | មានកិត្តិយសដ៏ខ្ពង់ខ្ពស់ | ។ | ||
៦ | សូមថ្វាយសិរីរុងរឿង | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណដ៏វិសុទ្ធ | អស់កល្បអង្វែងរៀងទៅ | ។ |
១៧៨- មាតាជាទីពំនឹង
១ | បពិត្រព្រះនាងម៉ារី | ស្អាតបរិសុទ្ធឧត្តម | ||
រំដោះសង្រ្គោះបាប | អស់អ្នកដែលមានទុក្ខព្រួយ | |||
សូមជួយអង្វរព្រះអង្គ | អាសូរកម្ចាត់គ្រោះថ្នាក់ | |||
សូមស្ដាប់ពាក្យអង្វរកូន | ថ្វាយនៅពេលនេះ | ។ | ||
បន្ទរ | សូមប្រទានពរ | កម្លាំងកាយចិត្ត | ឱ្យយើងខ្ញុំនៅលើផែនដីនេះ | |
ឆ្លងផុតទុក្ខសោក | ព្យុះភ្លៀងបក់បោកពេលនេះ | ។ | ||
ឱព្រះមាតា | កូនទូលអង្វរ | សូមជួយគាំពារផ្តល់ចិត្តជឿជាក់ | ||
ជាទីពំនឹង | ស្វែងរកមាគ៌ារុងរឿង | ។ | ||
២ | រួមគំនិតទាំងចិត្តកាយ | បន្លឺចម្រៀងសរសើរ | ||
ថ្វាយសម្ដេចក្សត្រី | នូវជំនឿពិតមុតមាំ | |||
កូនប្រគល់ទាំងជីវិត | ទាំងដួងចិត្តទាំងវិញ្ញាណ | |||
រាល់គ្រប់គ្រាដំណើរ | សូមថែរក្សាកូន | ។ |
១៧៩- មាតាព្រះសង្គ្រោះ
១ | ឱ ! មាតានៃព្រះសង្គ្រោះ | ប្រៀបដូចជាទ្វារនៃស្ថានបរមសុខ | |
ជាតារានៃជលសា | សូមជួយសង្គ្រោះរាស្ត្រដ៏ទន់ខ្សោយ | ។ | |
២ | ដែលចង់ត្រឡប់មករកព្រះជាម្ចាស់វិញ | មាតាបានប្រសូតព្រះបុត្រា | |
ដែលជាម្ចាស់ផែនដី | សត្វលោកទាំងឡាយកោតសរសើរ | ។ | |
៣ | មាតាដែលនៅព្រហ្មចារីជាដរាប | សូមព្រះមាតាទទួលគារវកិច្ចពីយើងខ្ញុំ | |
ហើយអាណិតអាសូរយើងខ្ញុំជាអ្នកបាប | ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ | ។ |
១៨០- យេីងខ្ញុំសូមជ្រកកោនក្រោមម្លប់ព្រះនាង
ឱព្រះនាងម៉ារីជាមាតាព្រះគ្រីស្តជាអម្ចាស់អើយ យើងខ្ញុំសូមជ្រកកោន
ក្រោមម្លប់បារមីព្រះនាង សូមព្រះនាងកុំលះបង់ពាក្យអង្វរ
ដែលយើងខ្ញុំទូលព្រះនាងក្នុងគ្រាមានអាសន្នឡើយ
តែសូមព្រះនាងជួយរំដោះយើងខ្ញុំ
ឱ្យរួចគ្រោះអន្តរាយគ្រប់បែបយ៉ាងផង។ អាម៉ែន
១៨១- យេីងខ្ញុំឱនក្រាបប្រណម្យមាតា
១ | យើងខ្ញុំឱនក្រាបប្រណម្យមាតា | រុងរឿងថ្លាដូចខែពេញបូរមី | |
សូមបំភ្លឺអស់យើងគ្រីស្តបរិស័ទ | ឱ្យកាន់តាមក្រឹត្យវិន័យព្រះគ្រីស្ត | ។ | |
បន្ទរ | ឱ ! សម្តេចព្រះវរមាតា | សូមមេត្តាប្រោសអស់កូនអ្នកបាប | |
នាឋានដីកំពុងត្រូវលំបាក | សូមមេត្តាអង្វរជួយយើងខ្ញុំ | ។ | |
២ | ក្សត្រីគង់នៅស្ថានដ៏ខ្ពង់ខ្ពស់ | រួបរួមនឹងអស់ទាំងទេវទូត | |
ជនទាំងឡាយកំពុងគាល់រកូត | ទ្រង់ងារសម្តេចតាក់តែងវិមាន | ។ |
១៨២- យេីងសូមកោតសរសេីរព្រះនាងម៉ារី
យើងសូមកោតសរសើរព្រះនាងម៉ារី ជាទីគាប់ព្រះទ័យព្រះជាម្ចាស់
ព្រះអង្គគង់នៅជាមួយនាង មាតាព្រះអម្ចាស់
សូមព្រះនាងជួយអង្វរព្រះជាម្ចាស់ឱ្យយើងខ្ញុំទាំងអស់ ដែលជាអ្នកបាប
សូមឱ្យយើងអធិដ្ឋានរាល់ថ្ងៃ ធម៌ព្រះផ្គាំនាំជីវ៉ា
ព្រះនាងម៉ារីយ៉ា ព្រះនាងម៉ារីយ៉ា ព្រះនាងម៉ារីយ៉ា។
១៨៣- សូមក្រាបសំពះសម្តេចក្សត្រីម៉ារី
ស | សូមក្រាបសំពះសម្តេចក្សត្រីម៉ារី | ជាព្រះមាតាដ៏មានធម៌មេត្តាជាពំនឹង | |
ហើយជាទីសង្ឃឹមរបស់យើង | ។ | ||
ប | យើងខ្ញុំជាកូនចៅអេវ៉ានៅស្ថានដ៏លំបាកនេះ | ស្រែកដង្ហោយហៅព្រះនាង | ។ |
ស | កាលយើងខ្ញុំបានលាចាកលោកនេះហើយ | សូមព្រះនាងនាំយើងខ្ញុំ | |
ឱ្យបានរួមជាមួយព្រះយេស៊ូ | ជាព្រះបុត្រាដ៏ប្រសើររបស់ព្រះនាង | ។ | |
ប | ឱ ! ព្រះនាងព្រហ្មចារិនីម៉ារី | ពោរពេញដោយព្រះហឫទ័យមេត្តា | |
ករុណានិងប្រោសប្រណី | ហើយនិងសុភាពរាបសា | ។ | |
រួម | សូមជួយអង្វរព្រះជាអម្ចាស់ឱ្យយើងខ្ញុំផង។ |
១៨៤- អរព្រះគុណព្រះយេស៊ូគ្រីស្ត
អរព្រះគុណព្រះយេស៊ូគ្រីស្ត ជាជីវិតនិងជាក្តីពិត
ឱ្យយើងបានស្គាល់ធម៌មេត្តា ព្រះបិតាដែលស្រឡាញ់យើង ។
១៨៥- អាវ៉េម៉ារីយ៉ា
បន្ទរ | អាវ៉េ អាវ៉េ អាវ៉េ ម៉ារីយ៉ា ! | អាវ៉េ អាវ៉េ អាវ៉េ ម៉ារីយ៉ា ! | |
១ | យើងខ្ញុំឱនក្រាបប្រណម្យ | ឱនកាយក្រាបថ្វាយបង្គំ | |
ពេញបុណ្យរុងរឿងប្រសើរ | ក្សត្រីនៃម៉ារីយ៉ា | ។ | |
២ | សូមជួយអង្វរព្រះអង្គ | ឱ្យគ្រីស្តបរិស័ទទាំងឡាយ | |
បានពរសង្ឃឹមថ្វាត់ថ្វាយ | ដូចផ្កាយនាំផ្លូវសួគ៌ា | ។ |
១៨៦- ឱ ! ព្រះនាងព្រហ្មចារិនីម៉ារី
១ | ឱ ! ព្រះនាងព្រហ្មចារិនីម៉ារី | ដ៏មានធម៌មេត្តាអើយ | |
តាំងពីដើមរៀងមកពុំដែលឮថា | ព្រះនាងបានលះបង់ចោលអ្នកណា | ||
ដែលចូលមកសូមព្រះនាងជួយការពារ | ។ | ||
២ | ឱ ! ព្រះនាងម៉ារី | ជាព្រះមាតាខ្ញុំអើយ | |
បើខ្ញុំមានបាបច្រើន | ក៏ខ្ញុំមានចិត្តសង្ឃឹមយ៉ាងមាំ | ||
ហើយចូលមកប្រណម្យទៀប | ក្រោមព្រះបាទព្រះនាងដែរ | ។ | |
៣ | ឱ ! ព្រះមាតាព្រះយេស៊ូអើយ | សូមកុំលះបង់ចោលខ្ញុំឡើយ | |
តែសូមទ្រង់ព្រះសណ្តាប់ធម៌អង្វររបស់ខ្ញុំ | ដោយព្រះហឫទ័យប្រោសប្រណី | ។ |
១៨៧- ឱ ព្រះនាងម៉ារី
បន្ទរ | ឱ ! ព្រះនាងម៉ារី | មាតាព្រះជាអម្ចាស់ | |
យើងរួមគ្នាច្រៀងឡើង | អស់ពីចិត្ត ជីវិតយើង | ។ | |
ឱ! ព្រះនាងម៉ារី | មានមេត្តាចិត្តស្លូតបូត | ||
សូមព្រះនាងជួយអង្វរ | ព្រះជាម្ចាស់ឱ្យយើងខ្ញុំ | ។ | |
១ | សូមថ្វាយព្រះនាងអស់ពីចិត្តគំនិតយើង | អតីតកាល បច្ចុប្បន្ន អនាគត | |
កោតសរសើរព្រះជាម្ចាស់អស់ពីចិត្ត | ដោយមានព្រះនាងជាគំរូនៃយើងខ្ញុំ | ។ | |
២ | ភាពក្រីក្រ ព្រហ្មចារិយ៍ ស្តាប់បង្គាប់ | យើងដើរតាមព្រះយេស៊ូទ្រង់បង្រៀន | |
យើងស្រឡាញ់អ្នកដទៃដូចបងប្អូន | យើងសូមលះបង់ជីវិតថ្វាយព្រះអង្គ | ។ |
១៨៨- ឱ! ម៉ារីអេីយ
ឱ ! ម៉ារីយ៉ាអើយ! | សូមរក្សាចិត្តកូនឱ្យទៀងត្រង់ |
ដូចទឹកជ្រោះហូរធ្លាក់ថ្លាយង់ | ។ |
ឱ ! ម៉ារីអើយ! | សូមប្រោសប្រទានឱ្យកូនមានចិត្តជ្រះថ្លា |
មិនប្រកាន់ទោសមិនភ្លេចគុណណា | ។ |
ឱ ! ម៉ារីយ៉ា | សូមផ្តល់ឱ្យកូនអាចមានចិត្តរីករាយសាទរ |
ផ្តល់ក្តីស្រឡាញ់ដោយដួងចិត្តស្មោះសរ | ។ |
ឱ ! ម៉ារីយ៉ាអើយ! | គឺព្រះនាងហើយ ជាមាតាដ៏ឧត្តម |
ប្រោសប្រណីដល់រូបខ្ញុំ | សណ្តោសដល់មនុស្សមានបាប។ |
ឱ ! ម៉ារីយ៉ាអើយៗ! | សូមដឹកនាំកូនឱ្យស្តាប់បង្គាប់ដល់ព្រះ |
នាំដួងចិត្តខ្ញុំ ថ្វាយបង្គំព្រះជាម្ចាស់ | ។ |
ឱ! ម៉ារីយ៉ា! ឱ! ម៉ារីយ៉ាអើយ! | សូមព្រះនាងសណ្តាប់ពាក្យកូនអង្វរ |
សូមព្រះនាងសណ្តាប់ពាក្យកូនទូលអង្វរ | ឱ! ម៉ារីយ៉ា។ |
កោតសរសើរសន្តយ៉ូសែប
១៨៩- កោតសរសេីរសន្តយ៉ូសែប
១ | សន្តយ៉ូសែប | ដែលជារាជវង្ស | របស់ព្រះបាទដាវីឌ |
បន្ទរ | យើងខ្ញុំសូមកោតសរសើរ | កោតសរសើរដោយចិត្តរីករាយ | |
២ | សន្តយ៉ូសែប | ថែរក្សាព្រះ | យេស៊ូជាព្រះបុត្រា |
៣ | សន្តយ៉ូសែប | ថែរក្សាព្រះ | មាតាព្រះយេស៊ូគ្រីស្ត |
៤ | សន្តយ៉ូសែប | ជាស្វាមីព្រះ | នាងព្រហ្មចារិនីម៉ារី |
៥ | សន្តយ៉ូសែប | ជាគ្រួសារនៃ | គំរូគ្រីស្តបរិស័ទ |
៦ | សន្តយ៉ូសែប | ថែរក្សាព្រះ | សហគមន៍របស់យើង |
៧ | សន្តយ៉ូសែប | ដែលពោរពេញព្រះ | អំណោយទានព្រះជាម្ចាស់ |
៨ | សន្តយ៉ូសែប | ដែលជាមនុស្ស | ទៀងត្រង់សប្បុរសពេកក្រៃ |
៩ | សន្តយ៉ូសែប | តែងតែការពារ | រក្សាគ្រីស្តបរិស័ទ |
១០ | សន្តយ៉ូសែប | ស្មោះត្រង់លះបង់ | ថ្វាយព្រះអង្គមួយជីវិត។ |
១៩០- សន្តយ៉ូសែបជាគំរូ
១ | សន្តយ៉ូសែបជាគំរូ | សុចរិតជាមិត្ត ដ៏បរិសុទ្ធ | របស់ព្រះនាងម៉ារី |
ជាអ្នកបម្រើដោយចិត្តស្មោះ | ពោរពេញដោយ | អំណោយទាននឹងសង្ឃឹម | |
ជឿជាក់លើព្រះជាម្ចាស់។ | |||
បន្ទរ | យើងខ្ញុំសូមត្រាប់តាម | ដោយចិត្តត្រង់ស្មោះស្ម័គ្រ | តាមគំរូរបស់សន្តយ៉ូសែប |
សូមសន្តប្រទានពរឱ្យគ្រប់គ្រួសារ | បានរស់នៅ | ក្នុងក្តីសុខសាន្ដ។ | |
២ | យើងខ្ញុំសូមថ្វាយពាក្យសរសើរ | លើកតម្កើង កិតិ្តនាមដ៏ថ្លៃថ្លា | របស់សន្តយ៉ូសែប |
រួមជាមួយ សន្តយ៉ូសែប | ក្នុងដំណើរជីវិត | កសាងគ្រួសារ | |
ក្នុងភាពសុភមង្គល។ |
១៩១- យើងអបអរសន្តយ៉ូសែប
បន្ទរ | យើងអបអរ | សរសើរសន្តយ៉ូសែប | ពោរពេញដោយ | |
ព្រះអំណោយទាន | នៃព្រះជាម្ចាស់ | ។ | ||
១ | សន្តយ៉ូសែប | បានស្តាប់បង្គាប់ | ព្រះជាម្ចាស់គ្រប់ពេល | |
និងថែរក្សា | ព្រះយេស៊ូជាព្រះបុត្រា | របស់ព្រះជាម្ចាស់ | ។ | |
២ | សន្តយ៉ូសែប | ស្ម័គ្រចិត្តលះបង់ | ស្មោះត្រង់តាមការពារ | |
ព្រះនាងម៉ារី | ជាមាតាព្រះគ្រីស្តយេស៊ូ | ព្រះសង្គ្រោះនៃយើង | ។ | |
៣ | សន្តយ៉ូសែប | តែងតែការពារ | គ្រួសារគ្រីស្តបរិស័ទ | |
និងថែរក្សា | ព្រះសហគមន៍របស់យើង | គ្រប់ពេលរៀងរាល់ថ្ងៃ | ។ | |
៤ | សូមអរព្រះគុណ | ព្រះវរបិតា | ព្រះបុត្រាព្រះវិញ្ញាណ | |
ព្រះអង្គប្រទាន | សន្តយ៉ូសែបជួយការពារ | បុត្រធីតាព្រះអង្គ | ។ |
១៩២- ចូរយេីងខំរៀបចំចិត្តគំនិត
បន្ទរ | ចូរយើងខំរៀបចំចិត្តគំនិត | ដើម្បីទទួលព្រះយេស៊ូទ្រង់យាងមក | |
១ | ចូរយើងខំរៀបចំចិត្តគំនិត | រង់ចាំព្រះគ្រីស្តយាងមកសង្គ្រោះ | |
មានទាំងទេវទូតតាមហែព្រះអង្គ | ប្រៀបដូចជាក្បួនយ៉ាងឱឡារិក | ។ | |
២ | ព្រះអង្គមានកំណើតជាមនុស្ស | ដើម្បីសង្គ្រោះអស់មនុស្សលោក | |
ទោះមានជាតិសាសន៍ផ្សេងគ្នាក៏ដោយ | ព្រះអង្គមិនរើសមុខអ្នកណាឡើយ | ។ | |
៣ | ឱ ! ព្រះអម្ចាស់នៃយើងរាល់គ្នា | ដែលពោរពេញដោយព្រះប្រាជ្ញាញាណ | |
យើងខ្ញុំសូមថ្វាយព្រះនាមព្រះអង្គ | ជាព្រះបុត្រានៃព្រះបិតា | ។ | |
៤ | សូមព្រះយេស៊ូគ្រីស្តជួយរំដោះ | អស់ទាំងជីវិតសត្វលោកទាំងឡាយ | |
ឱ្យចាកផុតពីទុក្ខវេទនាផង | ដើម្បីរស់នៅជាមួយព្រះអង្គ | ។ | |
៥ | សូមណែនាំអស់អ្នកដែលវង្វេង | ប្រាសចាកមាគ៌ាព្រះជាអម្ចាស់ | |
ដោយចាញ់ការល្បួងនៃអំណាចមារ | ឱ្យបានស្គាល់ផ្លូវនៃព្រះអង្គវិញ | ។ | |
៦ | ឱ ! ព្រះយេស៊ូជាម្ចាស់ទឹកដី | សូមទ្រង់ជួយការពារនិងស្រោចស្រង់ | |
អស់អ្នកដែលរងទុក្ខវេទនាផង | ដោយការអត់ឃ្លាននិងដោយសង្គ្រាម | ។ |
១៩៣- ចូរឱ្យយេីងកាន់ដៃ
១ | ចូរឱ្យយើងកាន់ដៃ | ចូរឱ្យយើងកាន់ដៃ | ចូរឱ្យយើងកាន់ដៃ | ដើរទៅ |
ដល់ព្រះគ្រីស្ត | ជាជីវិតរបស់គ្រីស្តបរិស័ទ | ។ | ||
២ | ចូរឱ្យយើងបង្ហាញ | ចូរឱ្យយើងបង្ហាញ | ចូរយើងបង្ហាញ | មេត្តា |
ព្រះបិតា | ដែលស្រឡាញ់យើង | ។ | ||
បន្ទរ | ភ្នំតូចភ្នំធំៗ ពង្រាបឱ្យរាបៗ | ផ្លូវដែលវៀចវេរៗ | តម្រង់ឱ្យត្រង់ៗ | ទទួលជីវិតៗ |
ដែលព្រះគ្រីស្តឱ្យយើងៗ | ក្លាយជាបុត្រធីតាព្រះបិតា | ដែលស្រឡាញ់យើង | ។ |
១៩៤- ម៉ារ៉ាណាថា
ម៉ារ៉ាណាថា | ម៉ារ៉ាណាថា | ម៉ារ៉ាណាថា | ម៉ារ៉ាណាថា | |
សូមព្រះយេស៊ូ | ជាអម្ចាស់ | សូមទ្រង់យាងមក | ក្នុងដួងចិត្តយើង | ។ |
ម៉ារ៉ាណាថា | ម៉ារ៉ាណាថា | ម៉ារ៉ាណាថា | ម៉ារ៉ាណាថា | ។ |
១៩៥- រង់ចាំព្រះគ្រីស្ត
រង់ចាំព្រះគ្រីស្ត ដែលទ្រង់យាងមក ! រង់ចាំព្រះគ្រីស្ត ចូរកែប្រែចិត្ត !
១៩៦- ឱ ! ព្រះសង្គ្រោះយេីងខ្ញុំ
បន្ទរ | ប | ឱ ! ព្រះសង្គ្រោះយើងខ្ញុំ | (បន្ទរ) | សូមយាងមកប្រោសយើងខ្ញុំ(បន្ទរ) | |
សូមទ្រង់កុំចាំយូរឡើយ | (បន្ទរ) | ព្រោះទុក្ខយើងខ្ញុំធ្ងន់ធ្ងរ (បន្ទរ) | ។ | ||
១ | ស | ទិវារាត្រីទ្រង់ទតឃើញ | អស់ទុក្ខយើងខ្ញុំព័ទ្ធរុំជុំជិត | ||
សឹងតែបាត់បង់អស់ស្មារតី | ឱ! ព្រះសង្គ្រោះសូមទ្រង់កុំបង្អង់ឡើយ | ។ | |||
២ | ប | មើលចំនួនទុក្ខរាប់ម៉ឺនលាន | យើងខ្ញុំអស់សង្ឃឹម | ||
បើទ្រង់ចាប់ទោសនោះណា | តើអ្នកណាជួយសង្គ្រោះយើងខ្ញុំ | ||||
មានតែព្រះអង្គសូមទ្រង់កុំបង្អង់ឡើយ | ហ៊ី ហ៊ឺ ហ៊ឺ ហ៊ឺ | ។ |
១៩៧- ឱ ! ព្រះសង្គ្រោះសូមយាងមក
បន្ទរ | ប | ឱ ! ព្រះសង្គ្រោះសូមយាងមក | ស | ឱ ! ព្រះសង្គ្រោះសូមយាងមក |
ប | រំដោះថ្ងៃដ៏សែនអភ័ព្វនៃយើងខ្ញុំ | ស | ព្រះអង្គផ្តល់ជីវិតយើងខ្ញុំ | |
រួម | យាងមក ! យាងមក ! យាងមក ! | |||
១ | ស | ឱ ! ព្រះជាម្ចាស់ សូមយាងមកជួយ | ស្រោចស្រង់មនុស្ស កុំឱ្យត្រូវស្លាប់ | |
សូមជួយយើង កុំឱ្យយឺតយូរ | ព្រះអង្គទ្រង់ទតទុក្ខព្រួយយើង | |||
ប | ព្រះអង្គអត់ទោសកំហុសយើង | ស | ព្រះអង្គទ្រង់ទតមកយើងវិញ | |
រួម | យាងមក ! យាងមក ! យាងមក ! | |||
២ | ស | ឱ ! ព្រះជាម្ចាស់ ស្ថិតក្នុងចិន្តា | ធ្វើឱ្យយើងខ្ញុំ ស្រឡាញ់ព្រះអង្គ | |
កាន់តែច្រើនជាង ជារៀងរាល់ថ្ងៃ | ដើម្បីឱ្យយើងខ្ញុំនាំគេ | |||
ប | អ្នកមិនទទួលឱ្យវិលបែរ | ស | ឱ្យវិលបែររកព្រះអង្គវិញ | |
រួម | យាងមក ! យាងមក ! យាងមក ! |
១៩៨- ចូរយេីងច្រៀង
១ | ចូរយើងរួមអរសប្បាយ | នៅថ្ងៃ ព្រះគ្រីស្តប្រសូត | |
ទាំងច្រៀងសរសើរព្រះម្ចាស់ | ព្រះអង្គស្រឡាញ់លោកា | ||
ប្រទានព្រះបុត្រាមក | ជាព្រះសង្គ្រោះនៃយើង | ||
ដើម្បីឱ្យយើងស្គាល់ | ធម៌មេត្តាករុណារបស់ព្រះអង្គ | ។ | |
បន្ទរ | ចូរយើងច្រៀង! ចូរយើងច្រៀង! | កោតសរសើរព្រះគ្រីស្ត | |
ព្រោះព្រះអង្គបានប្រសូត | មកនៅក្នុងលោកនេះហើយ ! | ។ | |
ចូរយើងច្រៀង! ចូរយើងច្រៀង! | កោតសរសើរព្រះគ្រីស្ត | ||
ព្រោះព្រះអង្គ បានប្រសូត | មកនៅក្នុងលោកនេះ! | ។ | |
២ | ចូរយើងអបអរសប្បាយ | ថ្ងៃព្រះបុត្រាប្រសូត | |
ព្រះនាមថ្វាយថាយេស៊ូ | ជាព្រះសង្គ្រោះនៃយើង | ||
ចូរយើងច្រៀងលើកតម្កើង | តម្កើងសិរីរុងរឿង | ||
តម្កើងព្រះធម៌មេត្តា | ព្រះអង្គពិតជាព្រះរបស់យើង | ។ | |
៣ | ចូរយើងយកគ្រឿងតង្វាយ | មកថ្វាយព្រះរាជបុត្រា | |
ព្រះនាមអេម៉ានូអែល | ព្រះអម្ចាស់គង់ជាមួយយើង | ||
ចូរយើងក្រាបថ្វាយបង្គំ | បង្គំច្រៀងលើកតម្កើង | ||
តម្កើងព្រះរាជបុត្រា | ព្រះអង្គយាងមកព្រោះស្រឡាញ់យើង | ។ |
១៩៩- ជួនជារាត្រី
១ | ជួនជារាត្រី ព្រះឱរសថ្លៃប្រសូតហើយ ចាំងពន្លឺរស្មីថ្លាសែនអស្ចារ្យ ស្ថានលោកា។ |
បន្ទរ | គង្វាលចៀមអើយ កុំបីភ័យខ្លាច ចរចេញថ្លែងប្រាប់ការណ៍ដ៏ចម្លែក ប្លែកពេកពន់ក្រៃ ហៅគ្នាមកឆាប់ ចូរប្រញាប់វៃ បង្គំក្សត្រថ្លៃបុត្រស្តេចបារមី ទ្រង់ប្រសូតហើយ។ |
២ | មើលបុត្រល្អថ្កើង ផ្ទុំលើចំបើងក្រោលគោលា បង្គំស្តេចតូចកុមារបុត្រសួគ៌ា ពេញបារមី។ |
២០០- តង្វាយណូអែល
១ | ឱព្រះជាម្ចាស់អស្ចារ្យពេកក្រៃ | សូមទ្រង់ប្រោសប្រណីដល់ជីវិតកូន | |
ខិតខំឃ្មាតខ្មីធ្វើការរាល់ថ្ងៃ | ដើម្បីចឹញ្ចឹមជីវិតខ្លួន។ | (ភ្លេង) | |
កូនសូមថ្វាយចិត្តរួមនិងដង្វាយ | ច្រៀងសរសើរតម្កើងព្រះនាមព្រះអង្គ | ||
អំណរសប្បាយរួមនិងទុក្ខព្រួយ | កូនសូមថ្វាយទៅក្នុងព្រះហស្តព្រះជាម្ចាស់ | ។ | |
បន្ទរ | ក្នុងនាមព្រះឱរស នំស្រាដង្វាយ | ដែលយើងលើកថ្វាយឆ្ពោះព្រះនាមា | |
និងក្លាយទៅជាយញ្ញ សក្ការៈបូជាជិវិតលោកា | រួមនិងព្រះកុមារសូមទ្រង់ទទួល | ។ | |
២ | កូនដឹងច្បាស់ថាចម្រៀងដែលកូនច្រៀង | ទោះពីរោះនិងមានខ្លឹមសារយ៉ាងណា | |
ក៏មិនបន្ថែមសិរីរុងរឿង | នៃព្រះអង្គបានឡើយ។ | (ភ្លេង) | |
ហើយកូនក៏ដឹងតង្វាយដែលកូនថ្វាយ | ទោះជាមានតម្លៃក្រាស់ក្រៃប៉ុនណា | ||
មិនអាចប្រៀបផ្ទឹមព្រះរាជបុត្រា | ដែលជាសេចក្តីសង្ឃឹមនៃមនុស្សលោក | ។ |
២០១- បុណ្យណូអែល ៩៨
១ | ព្រះយេស៊ូជាប្រភពនៃជីវិតយើងរាល់គ្នា | ព្រះអង្គជួយយើងឱ្យចេះរួបរួមគ្នា | |
ដោយក្តីស្រឡាញ់ | គោរពហើយអត់ឱនគ្នា | មិនត្រូវប្រឹងយកឈ្នះចាញ់ | |
ជួយគ្នាដោយក្តីស្រឡាញ់ | ផុតទោម្នេញរស់បានសុខសាន្ត | ។ | |
បន្ទរ | សូមអរព្រះគុណព្រះអង្គ | គុណធ្ងន់គ្មានអ្វីស្មើបាន | |
យាងចាកស្ថានដ៏សុខសាន្ត | នាំមនុស្សស្ថានដែលនាំសង្គ្រោះ | ។ | |
២ | ព្រះអង្គមានក្តីមេត្តា | ករុណាជនដែលលើសលោះ | ឱ្យជៀសពីផ្លូវអាក្រក់ |
រួចទុក្ខទោសជួបស្ថានបរមសុខ | យើងត្រូវចេះស្រឡាញ់គ្នា | ជួយគ្នាតាមព្រះសង្គ្រោះ | |
គោរពគ្នាដោយចិត្តស្មោះ | នោះមានឈ្មោះកូនចៅព្រះអង្គ | ។ |
២០២-បុត្រម្នាក់បានប្រសូត
បន្ទរ | បុត្រម្នាក់បានប្រសូតមកសម្រាប់យើង | ព្រះជាម្ចាស់បានប្រទានមកឱ្យយើង | |
ឫទ្ធានុភាពបុត្រនោះនឹងស្ថិតនៅ | អស់កល្បជានិច្ច | ។ | |
១ | ប្រជាជនដែលដើរ | ក្នុងទីងងឹតបានឃើញ | ពន្លឺភ្លឺត្រចង់ |
បំភ្លឺមនុស្សក្នុងទីងងឹត | ព្រះជាម្ចាស់ប្រោសគេ | ឱ្យសប្បាយរីករាយ | |
ដូចអ្នកស្រុកធ្លាប់សប្បាយ | ក្នុងរដូវចម្រូត | ។ | |
២ | ប្រាកដមានបុត្រមួយ | បានប្រសូតសម្រាប់យើង | ព្រះជាម្ចាស់ប្រទាន |
បុត្រមួយឱ្យយើងរាល់គ្នា | គេថ្វាយនាមបុត្រនោះ | ថាព្រះដ៏មានប្រាជ្ញា | |
ព្រះសង្គ្រោះនៃយើង | ព្រះអម្ចាស់នៃសន្តិភាព | ។ |
២០៣- ព្រះកុមារយេស៊ូជានរណា?
១ | តើព្រះកុមារយេស៊ូជានរណា | យាងមកក្នុងលោកាដើម្បីអ្វី? |
ព្រះអង្គជាព្រះមានឫទ្ធិបារមី | មកយករូបកាយជាមនុស្សធម្មតា | |
ជាមួយមាតាក្នុងខ្ទមកម្សត់ទុរគត | ។ | |
២ | ព្រោះតែស្រឡាញ់ព្រះអង្គស្តាប់បង្គាប់ | ធ្វើតាមព្រះទ័យនៃព្រះជាអម្ចាស់ |
យាងមកក្នុងលោកាបង្ហាញក្តីមេត្តា | និងសេចក្តីសង្ឃឹមនៃពិភពលោក | |
យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ | ។ | |
អាលេលូយ៉ា អាលេលូយ៉ា | អាលេលូយ៉ា អាលេលូយ៉ា | |
អាលេលូយ៉ា អាលេលូយ៉ា | អាលេលូយ៉ា អាលេលូយ៉ា | |
អាលេលូយ៉ា អាលេលូយ៉ា | អាលេលូយ៉ា អាលេលូយ៉ា | |
អាលេលូយ៉ា អាលេលូយ៉ា | អាលេលូយ៉ា អាលេលូយ៉ា | |
អាលេលូយ៉ា | អាម៉ែន។ |
២០៤- ព្រះគ្រីស្តប្រសូត
១ | ព្រះគ្រីស្តប្រសូតចូរអរសប្បាយ | ឱ្យយើងរួមគ្នាសរសើរ |
ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ | ព្រះគ្រីស្តរំដោះលោកា | |
ព្រះអង្គមានធម៌មេត្តា | ឱ្យយើងៗច្រៀងកោតសរសើរ | |
២ | ព្រះគ្រីស្តយាងមកសង្គ្រោះលោកា | ឱ្យយើងកែប្រែដួងចិត្ត |
ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់ | ចូរច្រៀងសរសើរព្រះម្ចាស់ៗ | |
ចូរច្រៀងៗ សរសើរព្រះម្ចាស់ | ។ |
២០៥- ព្រះអម្ចាស់យេស៊ូប្រសូតហេីយ
បន្ទរ | ព្រះអម្ចាស់យេស៊ូប្រសូតហើយ | ដែលបានប្រោសលោះអស់យើងខ្ញុំទាំងឡាយ | |
ព្រះអម្ចាស់យេស៊ូប្រសូតហើយ | អស់បងប្អូនអើយ ចូរមកថ្វាយបង្គំ | ។ | |
១ | តាំងតែពីជាងបួនពាន់ឆ្នាំហើយ | អស់គ្រូអាចារ្យសឹងតែបានទស្សទាយ | |
អរអំណរប្រសើរថ្លៃឧត្តម | ឥឡូវព្រះទ្រង់ស្តេចប្រសូតហើយ | ។ | |
២ | ក្រោលគោក្លាយទៅជាព្រះពន្លា | ចំបើងវល្លិ ជាគ្រែក្រឡាផ្ទុំ | |
ក្រោលគោក្លាយទៅជាព្រះពន្លា | កម្សត់ក្រៃចំពោះស្តេចបរមសុខ | ។ |
២០៦- យប់ដ៏សុខសាន្ត
១ | យប់ដ៏សុខសាន្ត យប់បរិសុទ្ធ | យប់ស្ងាត់ឈឹង ស្រួលបំផុត | នៅជុំវិញព្រះរាជបុត្រា |
ជាបុត្រដ៏វិសុទ្ធទន់ភ្លន់អស្ចារ្យ | សូមផ្ទុំលក់ដោយសុខសាន្តៗ | ។ | |
២ | យប់ដ៏សុខសាន្ត យប់បរិសុទ្ធ | គង្វាលចៀមបានភ័យស្លុត | ដោយសិរីរុងរឿងភ្លឺអស្ចារ្យ |
និងទេវទូតមកច្រៀងអាលេលូយ៉ា | ព្រះសង្គ្រោះប្រសូតហើយៗ | ។ | |
៣ | យប់ដ៏សុខសាន្ត យប់បរិសុទ្ធ | ព្រះយេស៊ូជារាជបុត្រ | មានរស្មីភ្លឺចេញពីព្រះភក្ត្រ |
ឱ្យបានឃើញបារមីព្រះអង្គយ៉ាងជាក់ | ក្នុងកាលទ្រង់ប្រសូតនោះៗ | ។ |
២០៧- យេស៊ូជាកូនចៀម
បន្ទរ | ប | យេស៊ូកូនចៀម | សុភាពពេកក្រៃ | ដែលជាតង្វាយបូជាបិតា | |
តាំងពីគង់ក្នុងគភ៌មាតាថ្លៃ | លុះត្រាតែក្ស័យ | ព្រះជន្មព្រះអង្គ | ។ | ||
១ | ស | ពេលព្រះអង្គប្រសូតនៅលោកីយ៍ | ប | នៅលោកីយ៍ | |
ដាច់ចិត្តថ្លាថ្លៃលះចោលស្ថានសុខ | លះចោលស្ថានសុខ | ||||
ចុះមកយកឋានៈជាមនុស្ស | ជាមនុស្ស | ||||
ឱ្យបានរួបរួមនឹងអស់យើងខ្ញុំ | ។ | ||||
២ | ស | ឱ ! អស់មនុស្សម្នាទាំងឡាយអើយ | ប | ទាំងឡាយអើយ | |
ចូរឱនក្រាបថ្វាយស្តេចតូចកុមារ | ស្តេចតូចកុមារ | ||||
មិនខ្ពើមមនុស្សបាបក្នុងលោកីយ៍ | ចាកស្វែងរកកូនដែលវង្វេងផ្លូវ | (ពីរដង) |
២០៨- យេីងរីករាយទទួលព្រះកុមារយេស៊ូ
១ | យើងខ្ញុំសប្បាយរីករាយទទួល | ព្រះកុមារដោយអំណរ |
យើងខ្ញុំព្រមទទួលថា | ព្រះអង្គ ជាព្រះបុត្រា នៃព្រះជាម្ចាស់ | |
យាងមកសង្រ្គោះមនុស្សលោក | ។ | |
បន្ទរ | យើងខ្ញុំរីករាយ ទទួលព្រះសង្រ្គោះ | ជាព្រះនៃយើង ដោយចិត្តស្មោះស្ម័គ្រ |
អបអរអំណរ ប្រសើរឧត្តម | ចូរឱនក្រាបថ្វាយ ស្តេចតូចកុមារ ។ | |
២ | សូមតម្កើងសិរីរុងរឿង | ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ |
ហើយសូមឱ្យមនុស្សលោក | ដ៏ជាទីស្រឡាញ់របស់ | |
ព្រះម្ចាស់បានក្តីសុខសាន្តអំណរតរៀងទៅ | ។ |
២០៩- រាត្រីរងា
ស | រាត្រីរងាព្រះអង្គប្រសូត | ព្រះអង្គប្រសូត | គង់ក្នុងរូងថ្មលើស្នូកស្មៅ |
ក្នុងភូមិបេថ្លេហឹម | ពន្លឺរស្មីរុងរឿង | ។ | |
ប | ឮលើអាកាស សម្លេងទេវទូតសរសើរ | ស | ចម្រៀងលាន់ឮរងំសរសើរភិរម្យពិរោះ |
ប | បុត្រាស្តេចស្ថានបរមសុខ | យាងមកប្រោសលោះយើង។ | |
ស | បងប្អូនចូរឆាប់មកមើល | ក្នុងភូមិបេថ្លេហឹម | ព្រះអង្គប្រសូត កម្សត់ទុរគត។ |
បន្ទរ | ថ្ងៃនេះព្រះអង្គ | ប្រសូតប្រោសលោះលោកីយ៍ ! | |
ស | ទ្រង់ផ្តល់មគ្គផលចូលមកឱ្យរាស្ត្រទាំងឡាយ | ||
ប | ក្នុងភូមិបេថ្លេហឹម គោលាផ្តល់ចំហាយ | ស្តេចស្ថានបរមសុខ | យាងមកលោះយើង |
ស | បងប្អូនចូរឆាប់ មកមើលក្នុងភូមិបេថ្លេហឹម | រួម. | ព្រះអង្គប្រសូតកម្សត់ទុរគត |
២១០- រីករាយថ្ងៃណូអែល
១ | យើងសែនរីករាយ | យើងសែនសប្បាយៗ | ដ្បិតព្រះកុមារ | ទ្រង់បានប្រសូត |
ទ្រង់បានយាងមក | ប្រោសលោះជនលោកា | ដែលទន្ទឹងចាំព្រះអង្គ | រង់ចាំព្រះអង្គ។ | |
បន្ទរ | យើងសែនសប្បាយ | សែនសប្បាយ | សែនសប្បាយ | ទទួលព្រះអង្គ |
យើងសូមទូលថ្លែង | អំណរគុណ | អំណរគុណ | ឆ្ពោះព្រះជាម្ចាស់ | |
ដែលទ្រង់យាងមក | សង្គ្រោះសត្វលោក។ | |||
២ | យើងច្រៀងរួមគ្នា | និងអស់ទេវទូតៗ | ច្រៀងកោតសរសើរ | ថ្វាយព្រះបុត្រា |
ទ្រង់បានប្រសូត | នៅក្នុងខ្ទមកម្សត់ | យើងគ្រប់គ្នាក្រាបបង្គំ | សូមក្រាបបង្គំ។ |
២១១- ហោរាមកថ្វាយបង្គំ
បន្ទរ | ស | នៅលើមេឃកណ្តាលអាកាសរាត្រី | មានពន្លឺភ្លឺចម្លែក ប្លែកអស្ចារ្យចម្លែក |
ប | នៅលើមេឃកណ្តាលអាកាសរាត្រី | មានពន្លឺភ្លឺចម្លែក ប្លែកអស្ចារ្យចម្លែក | |
ស | មានអង្គក្សត្រថ្លៃប្រសូតនៅលោកីយ៍ | ដោយសាររស្មីនាំយើងមកដល់ព្រះអង្គ | |
រួម | ដោយសាររស្មីនាំយើង មកដល់ព្រះអង្គ | ។ | |
១ | ស | ឱ! ទីភូមិដែលព្រះសង្គ្រោះប្រសូត | គួរឱ្យសរសើរដល់វាសនាឯងក្នុងថ្ងៃនេះ |
ប | ពួកហោរាមកពីទិសខាងកើត | ដោយមានផ្កាយបំភ្លឺនាំផ្លូវមកដល់កន្លែង | |
រួម | ពួកហោរាមកពីទិសខាងកើត | យាងមកស្វែងរកព្រះអង្គសង្គ្រោះប្រសូត។ | |
២ | ស | ដល់កន្លែងដែលបុត្រគង់តែអង្គឯង | ទទួលស្គាល់ក្មេងតូចជាព្រះរាជបុត្រា |
ប | ទាំងថ្វាយតង្វាយដោយចិត្តស្រឡាញ់ | ហើយមានចិត្តជឿទុកជាទីសម្គាល់ដរាប | |
រួម | ទាំងថ្វាយតង្វាយដោយចិត្តស្រឡាញ់ | ប្រសើរជាងមាសកំញ៉ាននិងជ័រល្វីងទេស។ |
២១២- អបអរថ្ងៃកំណេីតព្រះយេស៊ូ
ចូរអបអរថ្ងៃកំណើតព្រះគ្រីស្ត | ចូរអបអរថ្ងៃកំណើតព្រះគ្រីស្ត |
ចូរអបអរថ្ងៃកំណើតព្រះ | គ្រីស្ត និងថ្ងៃចូលឆ្នាំថ្មី |
សូមព្រះម្ចាស់ប្រទានពរ | ដល់បងប្អូនទាំងឡាយ |
ឱ្យបានសេចក្តីសុខសាន្ត | នៅថ្ងៃបុណ្យណូអែល។ |
២១៣- អេម៉ានូអែល ១
១ | ព្រះយេស៊ូព្រះរាជបុត្រា | បានចាប់កំណើតមកជាមនុស្ស | |
ដើម្បីនាំនូវក្តីស្រឡាញ់ | សម្រាប់មនុស្សគ្រប់ជាតិគ្រប់សាសន៍ | ។ | |
២ | ព្រះនាងព្រហ្មចារិនីម៉ារី | បានប្រសូតបុត្រដ៏ឧត្តម | |
អេម៉ានូអែលព្រះសង្គ្រោះ | បំភ្លឺពិភពលោកទាំងមូល | ។ | |
បន្ទរ | បុត្រមនុស្ស… | បានប្រសូតហើយ | ចូរយើងមានអំណរសប្បាយ |
អេម៉ានូអែល | អេម៉ានូអែល អេម៉ានូអែល | អេម៉ានូអែល | |
៣ | អស់អ្នកដែលអស់សង្ឃឹមអើយ | ចូររង់ចាំទទួលព្រះរាជ្យ | |
ដោយមានចិត្តអំណររីករាយ | ដ្បិតព្រះអម្ចាស់គង់ជាមួយ | ។ | |
៤ | ព្រះបុត្រានៃព្រះបិតា | ពិតជាព្រះដ៏វិសុទ្ធ | |
ដែលប្រទានព្រះវិញ្ញាណ | នៃក្តីស្រឡាញ់់ ឱ្យយើង | ។ | |
បន្ទរ | បុត្រមនុស្ស……. | បានប្រសូតហើយ | ចូរយើងមានអំណរសប្បាយ |
អេម៉ានូអែល | អេម៉ានូអែល អេម៉ានូអែល | អេម៉ានូអែល…… |
២១៤- ឱ ! ពួកគង្វាល
១ | ឱ ! ពួកគង្វាលសត្វអើយ សូមស្តាប់ | ដំណើរយើងប្រាប់ការណ៍ថាកុំខ្លាច | |
ដឹងការណ៍ចម្លែកប្លែកដែលទន្ទឹង | នៅក្រោលគោនៅស្រុកបេថ្លេហឹម | ។ | |
បន្ទរ | យើងខ្ញុំក្រាបថ្វាយបង្គំព្រះគ្រីស្ត | ជាស្តេចស្ថានបរមសុខ | |
យើងខ្ញុំក្រាបថ្វាយបង្គំព្រះគ្រីស្ត | ជាស្តេចស្ថានបរមសុខ | ||
២ | នឹកឃើញព្រះអម្ចាស់របស់យើង | ចុះមកយោនយកកំណើតជាក្មេង | |
ដេកក្រាលចំបើងដណ្តប់កន្សែង | រងាក្រៃលែងព្រោះអាណិតយើង | ។ |
២១៥- ឱ ! មេឃស្ងប់សូន្យ
១ | ឱ ! មេឃស្ងប់សូន្យ | ប្រាំបួនជាន់ក្រៃ | ចម្លែកក្រៃពេក |
ពិភពផែនដី | បុត្រស្តេចបរមសុខ | យាងមកប្រសូត | |
ដាក់អង្គកុមារ | គួរប្រដូចតូចកម្សត់ | លំបាកទុរគតឯកអង្គ | |
ថ្ងៃនេះយល់ទ្រង់ | មកកើតជាមនុស្ស | ទ្រង់ជាអម្ចាស់ | |
នៃដែនលោកា | នៃដែនលោកា | ។ | |
២ | រាត្រីយប់ស្ងាត់ | ស្តេចព្រះមាតា | ប្រសូតបុត្រថ្កើង |
រុងរឿងថ្លៃថ្លា | នៅនានគរបន្ទាយបេថ្លេហឹម | ដាក់បុត្រឱ្យផ្ទុំ | |
ក្នុងក្រោលសត្វគោសត្វលា | យកចំបើងធ្វើពូកខ្នើយ | ស្នូកជាព្រះក្រឡាបន្ទុំ | |
ទ្រង់ជាអម្ចាស់ | នៃដែនលោកាៗ | ។ |
២១៦- កោតសរសេីរព្រះគ្រីស្ត
បន្ទរ | យើងកោតសរសើរព្រះគ្រីស្ត អស់ពីដួងចិត្ត ដែលបានបូជាជីវិត ឱ្យយើងរាល់គ្នា |
ចូរកោតសរសើរ ចូរលើកតម្កេីង ព្រះបិតាយើងដែលទ្រង់មានធម៌មេត្តា។ | |
១ | ឱ! ប្រជាជាតិទាំងឡាយអើយ ចូរសរសើរ ធម៌មេត្តាដែលព្រះបុត្រាបង្ហាញ |
២ | ព្រះបុត្រាដែលគង់ខាងស្តាំព្រះបិតា សូមព្រះអង្គប្រោសជួយអង្វរឱ្យយើង! |
៣ | ព្រះយេស៊ូជាព្រះគ្រីស្ត បូជាជីវិត ទ្រង់លះបង់ ដើម្បីសង្គ្រោះលោកា |
៤ | សូមឱ្យយើងផ្ញើជីវិតទៅអង្គព្រះគ្រីស្ត ហើយធ្វើតាមព្រះបន្ទូលព្រះអង្គផង |
៥ | ព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ សូមព្រះអង្គទ្រង់ព្រះមេត្តាយើងខ្ញុំ ។ |
២១៧- ចូររៀបចំផ្លូវ
១ | ចូររៀបចំផ្លូវៗ | រៀបផ្លូវ | ថ្វាយព្រះជាម្ចាស់ | |
រៀបចំចិត្តគំនិត | ដើម្បីទទួល | ព្រះរាជ្យព្រះម្ចាស់ | ។ | |
២ | ចូរតម្រង់ផ្លូវៗ | តម្រង់ផ្លូវ | ថ្វាយព្រះជាម្ចាស់ | |
តម្រង់ចិត្តគំនិត | ដើម្បីទទួល | ព្រះជាអម្ចាស់ | ។ | |
៣ | ចូរកែប្រែចិត្តៗ | កែប្រែចិត្ត | រកព្រះជាម្ចាស់ | |
កែប្រែចិត្តគំនិត | នោះព្រះជាម្ចាស់ | យាងមកសង្គ្រោះ | ។ | |
៤ | ចូរកែគំនិតៗ | កែគំនិត | សារភាពកំហុស | |
ចូរកែប្រែគំនិត | ដើម្បីព្រះម្ចាស់ | លើកលែងទោសឱ្យ | ។ |
២១៨- ឈេីឆ្កាងនៃទុក្ខលំបាក
១ | ព្រះយេស៊ូទ្រង់បានបូជាព្រះជន្ម | ដោយអំពើបាបរបស់យើង | |
ធ្វើឱ្យព្រះអង្គបានសោយក្តីលំបាក | ស៊ូទ្រាំរងទុក្ខនៅលើឈើឆ្កាង | ។ | |
បន្ទរ | ដោយឈើឆ្កាងនៃទុក្ខលំបាក | របស់ទ្រង់បានមកសង្គ្រោះយើង | |
ក្នុងទីងងឹតឱ្យមានជីវិតថ្មីឡើង | ចូរយើងកែប្រែចិត្តគំនិតថ្មី | ||
ទទួលព្រះយេស៊ូគ្រីស្ត | ព្រះអង្គទ្រង់គង់នៅជាមួយយើង | ||
ឱ្យយើងមានក្តីសង្ឃឹមឡើងវិញ។ | |||
២ | កូនសូមអរព្រះគុណទៅដល់ព្រះជាម្ចាស់ | ដែលផ្តល់ក្តីស្រឡាញ់ឱ្យយើង | |
ដោយបូជាជីវិត គឺដើម្បីកូន | ចូរយើងរឹងមាំដើរតាមព្រះអង្គ | ។ |
២១៩- តេីព្រះជាម្ចាស់ជានរណា ?
(ចម្រៀងទី ១)
១ | តើព្រះជាម្ចាស់ជានរណា? | ទុកឱ្យមនុស្សាបានយកឈ្នះ | |
ចាប់យកធ្វើបាបយ៉ាងដូច្នេះ | ដោយទ្រង់មិនចេះចាប់កំហុសឡើយ | ។ | |
បន្ទរ | តើព្រះជាម្ចាស់ជានរណា? | ដែលស្រឡាញ់មនុស្សលោកយ៉ាងនេះ? | (២ដង) |
២ | តើព្រះជាម្ចាស់ជានរណា? | ដែលបានសោយព្រះទិវង្គត | |
ប្រទានជីវិតមិនរលត់ | ឱ្យមនុស្សរួមរស់ជាមួយព្រះអង្គ | ។ | |
៣ | តើព្រះជាម្ចាស់ជានរណា? | ដែលយំសោកាលើទុក្ខា | |
នៃមនុស្សលោកាដូចមាតា | សោកសៅសោកាទុក្ខកូនភ្ងាណា | ។ | |
៤ | តើព្រះជាម្ចាស់ជានរណា? | ដែលប្រទានព្រះរាជបុត្រា | |
និងមាតាឱ្យគ្រប់អាត្មា | រួមសុខទុក្ខានឹងអស់យើងណា | ។ | |
៥ | តើព្រះជាម្ចាស់ជានរណា? | ដែលទ្រង់ត្រាស់ហៅរូបកាយយើង | |
ឱ្យទទួលសិរីរុងរឿង | ឯស្ថានបរមសុខរួមនឹងព្រះអង្គ | ។ | |
៦ | តើព្រះជាម្ចាស់ជានរណា? | មានធម៌មេត្តាករុណា | |
តើក្តីស្រឡាញ់ជានាមឬ? | ត្រាស់ហៅមនុស្សគឺជាបុត្រធីតា | ។ |
២២០- ទំនុកតម្កេីងលេខ ៧២ (៧១)
បន្ទរ | ព្រះគ្រីស្តជួយសង្គ្រោះជនក្រីក្រ | និងផ្តល់សន្តិភាពឱ្យមនុស្សលោក | |
ជាអង្វែងតរៀងទៅ | ។ | ||
១ | ព្រះគ្រីស្តជាម្ចាស់ទ្រង់សោយរាជ្យ | ពេញដោយអំណាចនិងយុត្តិធម៌ | |
ទ្រង់វិនិច្ឆ័យដោយសុចរិត | ទាំងចេះគូរគិតដោយប្រាជ្ញា | ។ | |
២ | ព្រះអង្គសង្គ្រោះជនក្រីក្រ | ទ្រង់ប្រោសប្រណីជនខ្សត់ខ្សោយ | |
ទ្រង់គង់ក្នុងលោកដោយស្ថិតស្ថេរ | ទ្រង់មិនផ្លាស់រេប្រែប្រួលឡើយ | ។ | |
៣ | ទ្រង់គង់សណ្ឋិតក្នុងលោកីយ៍ | ផ្តល់ព្រះបារមីដ៏អស្ចារ្យ | |
ព្រះរាជ្យពេញដោយសន្តិភាព | ពុំសាបរលាបរលាយសូន្យ | ។ | |
៤ | ទ្រង់មានអំណាចពេញលោកីយ៍ | ទូទាំងផែនដី និងសមុទ្រ | |
ពួកបច្ចាមិត្តក្រាបភិតភ័យ | ជនពាលទីទៃក៏កោតស្ញែង | ។ | |
៥ | ស្តេចគ្រប់ប្រទេសទាំងជិតធ្ងាយ | នឹងលំទោនកាយថ្វាយបង្គំ | |
ព្រះអង្គជាម្ចាស់លើពិភព | ខ្ពង់ខ្ពស់លើសលប់ស្តេចនានា | ។ | |
៦ | ទ្រង់ជួយឧបត្ថម្ភជនក្រីក្រ | ដែលសូមអង្វរព្រះជាម្ចាស់ | |
ទ្រង់ប្រោសមេត្តាជនទុរគត | ជនកម្សត់ដែលគ្មានទីពឹង | ។ | |
៧ | ទ្រង់ប្រោសជីវិតគេឱ្យផុត | ពីការសម្លុតចិត្តឃោរឃៅ | |
ព្រះគ្រីស្តជាម្ចាស់ទ្រង់ទាមទារ | ពីសត្រូវមារបង្ហូរឈាម | ។ | |
៨ | សូមកោតសរសើរឆ្ពោះព្រះគ្រីស្ត | ពីឥឡូវនេះតរៀងទៅ | |
ព្រះរាជ្យព្រះអង្គតែងគង់នៅ | ស្ថិតស្ថេរតទៅមិនសាបសូន្យ | ។ | |
៩ | សូមកោតសរសើរព្រះត្រៃឯក | ដែលទ្រង់នឹងគង់តរៀងទៅ | |
ព្រះជន្មព្រះអង្គនៅគង់វង្ស | ដរាបយូរលង់ពុំសាបសូន្យ | ។ |
២២១- នេះគឺជាសេចក្តីស្រឡាញ់
១ | នៅលើឈើឆ្កាង | យើងឃើញព្រះគ្រីស្ត | សោយទិវង្គតបូជា |
យើងមានបាបច្រើនឥតគណនា | សូមព្រះអង្គលើកលែង | ។ | |
បន្ទរ | នេះគឺជាសេចក្តីស្រឡាញ់ | ដែលបានបូជាព្រះជន្ម | |
ឱ្យយើងបានរួចពីក្តីស្លាប់ | រស់នៅជាមួយព្រះម្ចាស់ | ។ | |
២ | ព្រះលោហិតបង្ហូរ | ពេញខ្លួនឈឺចុកចាប់ពេកក្រៃ | បន្លាជាមកុដ |
ព្រះអង្គស៊ូទ្រាំដល់កន្លែងឈើឆ្កាង | ។ |
២២២- នេះជាឈើឆ្កាង
ប | នេះជាឈើ ដែលគេឆ្កាងព្រះយេស៊ូគ្រីស្ត |
គេបានធ្វើគុតព្រះសង្គ្រោះមនុស្សលោក នៅលើឈើនេះ ! | |
គ្រ | យើងខ្ញុំសូមក្រាបបង្គំព្រះឈើឆ្កាង ។ |
២២៣- បុត្រព្រះអម្ចាស់
១ | បុត្រព្រះអម្ចាស់ | បានឆ្កាងព្រះហស្ត | ជាយញ្ញាបូជា | ដោយទ្រង់ជ្រាបច្បាស់ |
កិច្ចការនានា | រងទុក្ខវេទនា | នៃមនុស្សលោកីយ៍ | ។ | |
២ | ក្តីស្រឡាញ់ត្រង់ | របស់ព្រះអង្គ | ទាញយកផែនដី | ទាំងមូលចូលមក |
ហើយទ្រង់ឃ្មាតខ្មី | នាំមនុស្សប្រុសស្រី | ឆ្ពោះព្រះបិតា | ។ | |
៣ | ដោយអង្គព្រះគ្រីស្ត | ទ្រង់ព្រះតម្រិះ | កែប្រែលោកា | ទ្រង់ជាដើមចុង |
សារពើនានា | ក៏ក្លាយទៅជា | អំណោយព្រះអង្គ | ។ |
២២៤- ព្រះយេស៊ូគ្រីស្តបានបូជាជីវិត
១ | ព្រះយេស៊ូគ្រីស្តបានបូជាជីវិត | ដើម្បីឱ្យលោករួចពីសេចក្តីស្លាប់ | |
ដោយចិត្តស្រឡាញ់ | ទ្រង់បានលះបង់ជីវិត | ដោយព្រះបន្ទូលឱ្យយើងរួបរួមគ្នា | |
យើងសូមដើរតាមព្រះគ្រីស្តរហូតតទៅ | ធ្វើតាមព្រះបន្ទូលព្រះអម្ចាស់ | ។ | |
បន្ទរ | ខ្ញុំសូមដើរតាមព្រះយេស៊ូ | ព្រះគ្រីស្តជាសេចក្តីពិត | ព្រះគ្រីស្តជាជីវិត |
គឺជាសេចក្តីស្រឡាញ់ | ធ្វើតាមព្រះបន្ទូលព្រះគ្រីស្ត | ||
គឺស្រឡាញ់អ្នកដទៃទៅវិញទៅមក | ឱ្យដូចបងប្អូន | ត្រូវរួបរួមគ្នា | |
ដើរទៅកាន់ព្រះបិតា | ព្រះបុត្រា | និងព្រះវិញ្ញាណដ៏វិសុទ្ធ។ | |
២ | ក្នុងដំណើរជីវិតយើង | ព្រះគ្រីស្តតែងតែស្រឡាញ់ | ទ្រង់ឱ្យយើងចេះរួបរួម |
និងស្រឡាញ់គ្នាដូចបងប្អូនយើង | សូមដើរតាមព្រះគ្រីស្តរហូតតទៅ | ||
ធ្វើតាមព្រះបន្ទូលព្រះអម្ចាស់។ | (បន្ទរ) |
២២៥- ព្រះគ្រីស្តព្រះសង្គ្រោះ
យើងជឿពិត ព្រះគ្រីស្ត គង់ជាមួយយើង យើងសូមកោតសរសើរ
លើឈើឆ្កាង ព្រះអង្គ ទ្រង់បានសង្គ្រោះយើង យើងសូមកោតសរសើរ
ឱ ! ព្រះគ្រីស្ត ជីវិតបូជាលើឈើឆ្កាង យើងសូមកោតសរសើរ ទ្រង់រំដោះ
បាបយើងមនុស្សលោកីយ៍ យើងសូមកោតសរសើរ។
២២៦- ព្រះគ្រីស្តព្រះសង្គ្រោះ
បន្ទរ | ឱ! ព្រះគ្រីស្តអើយ! | ឱ! ព្រះគ្រីស្តអើយ! | មេត្តាប្រណី |
១ | ឱ! ព្រះគ្រីស្តអើយ | ព្រះអង្គពិតជា | ព្រះរាជបុត្រា |
នៃព្រះបិតា | ដោយព្រះហឫទ័យ | ស្រឡាញ់មនុស្ស | |
ព្រះអង្គបូជាជីវិតដើម្បី | សង្គ្រោះយើងខ្ញុំ | ។ | |
២ | ឱ! ព្រះគ្រីស្តអើយ | ដោយស្តាប់បង្គាប់ | តាមព្រះហឫទ័យ |
នៃព្រះបិតា | ព្រះអង្គបូជា | ព្រះជន្មថ្លៃថ្លា | |
ប្រទានជីវិតរុងរឿងអស់កល្ប | ផ្តល់ឱ្យមនុស្សលោក | ។ | |
៣ | ឱ! ព្រះគ្រីស្តអើយ | ព្រះអង្គពិតជា | ព្រះរាជបុត្រា |
នៃព្រះបិតា | ជាព្រះវិសុទ្ធ | ឧត្តមថ្លៃថ្លា | |
ពេលព្រះអង្គឡើងគ្រងរាជ្យ | សូមទ្រង់កុំភ្លេចយើងខ្ញុំ | ។ | |
៤ | ឱ! ព្រះគ្រីស្តអើយ | ព្រះដ៏វិសុទ្ធ | ឧត្តមថ្លៃថ្លា |
ជាព្រះបុត្រា | ដោយសង្គ្រោះខ្ញុំ | ជាមនុស្សមានបាប | |
ព្រះអង្គបូជាជីវិតសុគត | នៅលើឈើឆ្កាង | ។ | |
៥ | ឱ! ព្រះគ្រីស្តអើយ | ព្រោះបាបយើងខ្ញុំ | ធ្វើឱ្យព្រះអង្គ |
រងទុក្ខលំបាក | បូជាព្រះជន្ម | នៅលើឈើឆ្កាង | |
សូមទ្រង់មេត្តាអាណិត | លើកលែងទោសឱ្យខ្ញុំផង | ។ |
២២៧- ព្រះយេស៊ូជួយសង្គ្រោះ
១ | ព្រះគ្រីស្តជាព្រះពិតប្រាកដ | ទ្រង់បានសោយទិវង្គតទាំងវេទនា | |
ព្រោះតែធ្វើតាមព្រះបញ្ជា | នៃព្រះបិតាដែលថ្វាយនាម | ។ | |
២ | ព្រះកេសពោរពេញដោយលោហិត | ព្រះកាយជុំជិតសុទ្ធតែស្នាម | |
គេទុកព្រះអង្គដូចសំរាម | ព្រះកាយនិងឈាមសែនវេទនា | ។ | |
៣ | ដោយស្នាមរបួសនៃព្រះអង្គ | អាចជួយស្រោចស្រង់យើងគ្រប់គ្នា | |
ឱ្យផុតបាបទុក្ខផងនានា | ស្គាល់ក្តីសុខជាបានសះស្បើយ | ។ | |
៤ | ព្រះអង្គបម្រើព្រះបិតា | អាសូរមេត្តាមិនកន្តើយ | |
បំភ្លឺមនុស្សលោកឱ្យស្គាល់ត្រើយ | មិនឱ្យល្អៀងឡើយគ្រប់ទិសទី | ។ | |
៥ | ព្រះនាមព្រះអង្គល្បីសុសសាយ | រន្ទឺខ្ទរខ្ទារពេញលោកា | |
សត្វលោកទាំងឡាយកោតចេស្តា | ហើយប្រកាសថា ទ្រង់ជាព្រះអម្ចាស់ | ។ |
២២៨- ព្រះយេស៊ូបានសុគត
១ | ព្រះយេស៊ូបានសុគត | ទ្រង់បានបូជាព្រះជន្មឰដ៏ឈើឆ្កាង |
អំពើអាក្រក់មនុស្សច្រើនពន់ប្រមាណ | ធ្វើឱ្យព្រះអង្គសោយក្តីលំបាក | |
ដោយស៊ូទ្រាំរងទុក្ខក្នុងអង្គប្រាណ | ។ | |
២ | មាតារបស់ព្រះអង្គ | រងទុក្ខឈឺចាប់ខ្លោចផ្សានៅក្បែរឈើឆ្កាង |
ពេញទាំងឱរាមេត្តាអាណិតបុត្រថ្លៃ | ដែលរងទណ្ឌកម្មដោយមិនចេញស្តី | |
ដើម្បីសង្គ្រោះមនុស្សលោកីយ៍ | ។ | |
៣ | យើងខ្ញុំថ្លែងអំណរគុណ | ចំពោះហប្ញទ័យមេត្តាសន្តោសយើងខ្ញុំ |
យើងខ្ញុំសូមសន្យាថាវៀរចាកអាក្រក់ | សូមជួយយើងខ្ញុំកាន់ផ្លូវទៀងត្រង់ | |
និងបានជ្រកកោនក្រោមម្លប់ព្រះអង្គ | ។ |
២២៩- ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
បន្ទរ | រួម | ជយោ ! ព្រះរាជវង្សព្រះបាទដាវីឌ | ||
ស | សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះគ្រីស្ត | |||
ប | ដែលយាងមកក្នុងព្រះនាមព្រះអង្គ | |||
រួម | ជយោ ! ព្រះអម្ចាស់ដែលគង់ឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត | |||
១ | ឱ ! ទ្វារទាំងឡាយរចនាល្អ | ចូរបើកចំហត្រឹមត្រូវត្រង់ | ||
ចូរបើកចំហថ្វាយមហាក្សត្រ | ព្រះអង្គយាងកាត់មានសិរី | |||
រុងរឿងបវរទាំងបារមី | ព្រះនាមល្បាញល្បីឮខ្ទរខ្ទារ | ។ | ||
២ | តើមហាក្សត្រនោះជានរណា | មនុស្សធម្មតានៅរៀងអាយ | ||
ឬអ្នកមានបុណ្យមកពីឆ្ងាយ | អម្ចាស់នេះហើយដែលយើងថ្វាយ | |||
បង្គំឱនកាយអធិដ្ឋាន | ព្រះអង្គជាមហាក្សត្រថ្កើងថ្កាន | ។ | ||
៣ | ឱ ! ទ្វារទាំងឡាយរចនាល្អ | ចូរបើកចំហត្រឹមត្រូវត្រង់ | ||
ចូរបើកចំហថ្វាយមហាក្សត្រ | ព្រះអង្គយាងកាត់មានសិរី | |||
រុងរឿងបវរទាំងបារមី | ព្រះនាមល្បាញល្បីឮខ្ទរខ្ទារ | ។ | ||
៤ | តើមហាក្សត្រនោះជានរណា | ពូជពង្សក្សត្រាឬក្លែងក្លាយ | ||
គឺព្រះអម្ចាស់ជាមហាក្សត្រ | រុងរឿងប្រោសសត្វលោកគ្រប់ប្រាណ | |||
មានសិរីជោគជ័យផ្ទឹមពុំបាន | កម្លាំងប៉ុន្មានទ្រង់ជាអម្ចាស់ | ។ |
២៣០- យេីងខ្ញុំសូមក្រាបបង្គំ
បន្ទរ | យើងខ្ញុំសូមក្រាបបង្គំ | គោរពដល់ព្រះឧត្តម | |
ដែលបានប្រោសលោះលោកា | ដោយបានបូជាព្រះជន្ម | ។ | |
១ | គ្រាប់ស្រូវធ្លាក់នៅលើដី | ឧបមេយ្យបើមិនងាប់ទៅ | |
គ្រាប់នៅតែមួយដដែល | មិនអាចបង្កើតផលឡើយ | ។ | |
២ | អ្នកណាស្រឡាញ់ជីវិត | អ្នកនោះពិតជាបាត់វា | |
អ្នកដែលស្ម័គ្រចិត្តលះបង់ | នឹងរក្សាជីវិតគង់ | ។ | |
៣ | អ្នកណាចង់បម្រើខ្ញុំ | អ្នកនោះនឹងខំមកតាម | |
រីអ្នកដែលបានបម្រើ | ព្រះបិតាតម្កេីងគេ | ។ |
២៣១- រួមគ្នាកោតសរសេីរព្រះគ្រីស្ត
រួមគ្នាកោតសរសើរព្រះគ្រីស្ត | បូជាជីវិតឱ្យយើង | យើងខ្ញុំសូមលើកតម្កេីង |
សរសើរអស់កល្បជានិច្ច | រួមគ្នាសរសើរ | តម្កេីងនឹងធម៌មេត្តា |
ឱ្យយើងជាបុត្រធីតា | ព្រះបិតាដែលស្រឡាញ់យើង | ។ |
២៣២- សូមព្រះជាម្ចាស់ទ្រង់ព្រះមេត្តា
បន្ទរ | សូមព្រះជាម្ចាស់ទ្រង់ព្រះមេត្តា | អាសូរករុណា និងប្រោសប្រណី | |
សូមទ្រង់ប្រទានព្រះពរជោគជ័យ | ដោយព្រះហឫទ័យដ៏សប្បុរស | ។ | |
១ | មនុស្សក្នុងពិភពលោកសាកល | មុខជានឹងស្គាល់នូវការសង្គ្រោះ | |
ព្រមទាំងបានយល់នូវក្តីសន្តោស | ជាបំណងខ្ពស់របស់ព្រះអង្គ | ។ | |
២ | សូមឱ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍ | រួមគ្នាប្រកាសនូវចិត្តស្មោះត្រង់ | |
ថ្លែងអំណរគុណចំពោះព្រះអង្គ | ដែលទ្រង់ស្រោចស្រង់មនុស្សលោកា | ។ | |
៣ | សូមឱ្យប្រជារាស្ត្រផងទាំងឡាយ | ច្រៀងអរសប្បាយអស់ពីចិន្តា | |
ដ្បិតព្រះអង្គតែងគ្រប់គ្រងរក្សា | មនុស្សក្នុងលោកាដោយយុត្តិធម៌ | ។ | |
៤ | ព្រះអង្គណែនាំមនុស្សលោកីយ៍ | គ្រប់ជាតិប្រុសស្រីឱ្យឡើងត្រង់ល្អ | |
គ្រប់គ្រងផែនដីនិងប្រជាករ | ត្រឹមត្រូវបវរត្រចះត្រចង់ | ។ | |
៥ | សូមឱ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍ | រួមគ្នាប្រកាសនូវចិត្តស្មោះត្រង់ | |
ថ្លែងអំណរគុណចំពោះព្រះអង្គ | ដែលទ្រង់ស្រោចស្រង់មនុស្សលោកា | ។ | |
៦ | ព្រះជាអម្ចាស់បានប្រោសប្រទាន | ឱ្យផែនដីមានភោគផលថ្លៃថ្លា | |
ព្រមទាំងប្រទានព្រះពរជ័យា | ឱ្យយើងគ្រប់គ្នាបានក្តីសុខុម | ។ | |
៧ | សូមព្រះជាម្ចាស់មេត្តាប្រណី | ប្រទានពរជ័យមកដល់យើងខ្ញុំ | |
សូមឱ្យមនុស្សលោកក្រាបថ្វាយបង្គំ | កោតខ្លាចប្រណម្យព្រះអង្គគ្រប់ប្រាណ | ។ | |
៨ | សូមកោតសរសើរឆ្ពោះព្រះបិតា | ទាំងព្រះបុត្រា និងព្រះវិញ្ញាណ | |
ដែលគង់ស្ថិតស្ថេរប្រសើរថ្កើងថ្កាន | នៅគ្រប់ទីស្ថានដរាបរៀងទៅ | ។ |
២៣៣- សូមព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់
១ | សូមព្រះជាម្ចាស់អាសូរស្តាប់សំឡេងកូន | ឯទីជម្រៅជ្រៅខំស្រែកហៅព្រះអង្គ | |
កុំទុកចោលកូននៅក្នុងក្តីអាម៉ាស | សូមស្តាប់សម្រែកកូនជាអ្នកបាប | ។ | |
២ | កាលណាកូនភាវនាយ៉ាងខ្លាំងក្លា | កូនសង្ឃឹមថាព្រះម្ចាស់អាសូរប្រណី | |
ផ្តល់សេចក្តីសុខពោរពាសមកផែនដី | លោះលាលោកីយ៍ឱ្យរួចពីទុក្ខ | ។ | |
៣ | ព្រលឹងកូនសង្ឃឹមលើ់ព្រះអង្គទំនុក | សូមទ្រង់កុំភ្លេចមេត្តាប្រណីផង | |
ឥតនរណាមួយអាចឈរនឹងឡើយហោង | បើព្រះអង្គពុំមេត្តាអត់ទោសឱ្យ | ។ | |
៤ | ព្រលឹងកូនសង្វាតទន្ទឹងរង់ចាំ | សូមទ្រង់អាណិតនឹកភ្នកមករកកូន | |
បីដូចអ្នកចាំយាមរមែងរង់ចាំ | មើលពន្លឺរស្មីផ្កាយព្រឹករះ | ។ |
២៣៤- សូមមេត្តាប្រោសយេីងខ្ញុំ
បន្ទរ- | សូមមេត្តាប្រោសយើងខ្ញុំ ឱ ! ព្រះជាអម្ចាស់ ដែលបានរងទុក្ខ និងសង្គ្រោះលោកា |
១ | សូមប្រោសយើងខ្ញុំ ឱ! ព្រះជាអម្ចាស់ ព្រោះយើងខ្ញុំបានធ្វើអាក្រក់់។ |
២ | សូមប្រោសយើងខ្ញុំ ឱ! ព្រះជាអម្ចាស់ ដែលបានសន្តោសប្រោសលោកា។ |
៣ | សូមប្រោសយើងខ្ញុំ ឱ! ព្រះជាអម្ចាស់ ដែលបានបូជាព្រះជន្មសម្រាប់លោកា។ |
៤ | សូមប្រោសយើងខ្ញុំ ឱ! ព្រះជាអម្ចាស់ ដែលបានរំដោះលោកាដោយលោហិតព្រះអង្គ។ |
៥ | សូមប្រោសយើងខ្ញុំ ឱ! ព្រះជាអម្ចាស់ ដែលបានប្រទានជីវិតឱ្យលោកាវិញ។ |
២៣៥- អំពេីអាក្រក់របស់ខ្ញុំ
១ | អំពើអាក្រក់ខ្ញុំច្រើនឥតគណនា | ធ្វើឱ្យព្រះម្ចាស់ព្រួយហប្ញទ័យ | |
ម្តេចឡើយក៏ខ្ញុំនៅរឹងទទឹង | មិនចាប់ភ្លឹកលន់តួព្រះអង្គ | ។ | |
បន្ទរ | ព្រះអម្ចាស់ខ្ញុំដឹងច្បាស់ហើយថា | ព្រោះយើងខ្ញុំទើបព្រះអង្គក្ស័យ | |
ដោយរងទុក្ខលំបាកឥតចេញស្តី | ខ្ញុំសូមទោសសូមទ្រង់មេត្តា | ។ | |
២ | នៅសួនច្បារកេតសេម៉ានីនោះ | ព្រះអង្គដួលព្រោះទតបាបច្រើន | |
សូមបិតាវៀរពែងទុក្ខនេះចេញ | តែសូមតាមព្រះហប្ញទ័យចុះ | ។ | |
៣ | ពេលយូដាអ្នកក្បត់មកដល់ភ្លាម | លក់ព្រះអង្គថ្លៃសាមសិបរៀល | |
ពួកឯងមកចាប់ខ្ញុំដូចចាប់ចោរ | តែទ្រង់ធ្វើតាមព្រះបិតា | ។ | |
៤ | ស៊ីម៉ូនសិលាក៏មានចិត្តក្បត់ | មិនហ៊ានប្រកាសថាជាគ្រូឯង | |
តែមានចិត្តកំសាកនិយាយក្លែង | ខ្ញុំមិនដែលស្គាល់អ្នកនោះទេ | ។ | |
៥ | មហាបូជាចារ្យពួកជំនុំ | ត្មះដៀលព្រះអង្គគ្រប់ប្រការ | |
មើលព្រះអង្គពុំដឹងជានរណា | ព្រះអង្គដែលជាព្រះអម្ចាស់ | ។ | |
៦ | ពួកយូដាប្រមាថថាលីលា | ថែមទាហានវាយនូវព្រះហស្ត | |
ខ្លះព្រួសស្តោះខ្លះទះសព្វអន្លើ | ព្រះអង្គដែលជាព្រះអម្ចាស់ | ។ | |
៧ | គេដោះលែងបារ៉ាបាសចោរកំណាច | គេកាត់ក្តីធ្វើគុតព្រះអង្គ | |
មើលព្រះអង្គពុំដឹងជានរណា | ព្រះអង្គដែលជាព្រះអម្ចាស់ | ។ |
២៣៦- អ្នកបម្រេីដ៏ប្រសេីរ
១ | អ្នកបម្រើដ៏ប្រសើរ | អ្នកមានចិត្តស្មោះត្រង់អើយ |
អ្នកស្មោះត្រង់នឹងកិច្ចការមួយដ៏តូច | យើងនឹងតែងតាំងឱ្យអ្នក | |
ត្រួតត្រាកិច្ចការដ៏ធំវិញៗ | ។ | |
២ | អ្នកបម្រើដ៏ប្រសើរ | អ្នកមានចិត្តស្មោះត្រង់អើយ |
អ្នកស្មោះត្រង់នឹងកិច្ចការមួយដ៏តូច | យើងនឹងតែងតាំងឱ្យអ្នក | |
ត្រួតត្រាកិច្ចការដ៏ធំវិញៗ | ។ |
២៣៧- ឱ ! ជនកម្សត់
១ | ឱ ! ជនកម្សត់ | ម្តេចក៏ប្រាសព្រាត់ | ពីព្រះយេស៊ូ | ចូរមកយ៉ាងឆាប់ |
មកយ៉ាងប្រញាប់ | សូមទ្រង់លើកលែងទោស | ។ | ||
បន្ទរ | ឱ ! ព្រះយេស៊ូសូមមេត្តា | លើកលែងទោស | ឱ្យយើងខ្ញុំទាំងឡាយ | ។ |
២ | ខ្ញុំបាត់ស្មារតី | បាត់ទាំងសិរី | ធ្លាក់ខ្លួនក្សិណក្ស័យ | ព្រោះតែបាបកម្ម |
ខុសព្រះបណ្តាំ | នៃព្រះអម្ចាស់ | ។ | ||
៣ | រាល់ទិនទិវា | ខ្មាំងមកយាយី | គ្រប់ទាំងទិសទី | ពីទីជម្រៅ |
យើងខ្ញុំស្រែកហៅ | សូមឱ្យព្រះអង្គជួយ | ។ |
២៣៨- ក្រោមម្លប់បារមីព្រះគ្រីស្ត
បន្ទរ | ក្រោមម្លប់បារមីព្រះយេស៊ូ | យើងសែនត្រេកអរថ្លែងអំណរគុណ | |
ក្រោមម្លប់បារមីព្រះយេស៊ូគ្រីស្ត | យើងសែនត្រេកអរថ្លែងអំណរគុណ | ។ | |
១ | សូមអរព្រះគុណព្រះអម្ចាស់ | ដែលបានផ្តល់ព្រះបន្ទូលបំភ្លឺជីវិតយើងខ្ញុំ | ។ |
២ | សូមអរព្រះគុណព្រះអម្ចាស់ | ដែលប្រទានឱ្យយើងខ្ញុំរួបរួមគ្នាថ្វាយតង្វាយ | ។ |
៣ | សូមអរព្រះគុណព្រះអម្ចាស់ | ដែលប្រទានឱ្យយើងខ្ញុំរួមគ្នាសរសើរព្រះអង្គ | ។ |
៤ | សូមអរព្រះគុណព្រះអម្ចាស់ | ដែលប្រទានឱ្យយើងខ្ញុំនូវជីវិតដ៏រុងរឿង | ។ |
៥ | សូមព្រះអង្គទ្រង់មេត្តា | រក្សាយើងខ្ញុំថ្ងៃនេះក្នុងក្តីស្រឡាញ់ព្រះអង្គ | ។ |
៦ | សូមព្រះអង្គទ្រង់មេត្តា | គង់ជិតយើងខ្ញុំថ្ងៃនេះ នោះយើងខ្ញុំអរសប្បាយ | ។ |
៧ | សូមព្រះអង្គជួយយើងខ្ញុំ | ឱ្យចេះស្រឡាញ់បងប្អូនដូចទ្រង់ស្រឡាញ់យើងខ្ញុំ | ។ |
២៣៩- ខ្ញុំច្រៀងកោតសរសេីរ
១ | ខ្ញុំច្រៀងកោតសរសើរ (ស្ទួន) | កោតសរសើរដល់ព្រះជាម្ចាស់ (ស្ទួន) | |
ដ្បិតព្រះអង្គទ្រង់មានជោគជ័យច្បាស់ | ទ្រង់បានជម្រះទ័ពសេះក្នុងសមុទ្រ | ។ | |
២ | ខ្ញុំច្រៀងកោតសរសើរ (ស្ទួន) | សរសើរព្រះនាមដ៏វិសុទ្ធ (ស្ទួន) | |
ព្រោះបានច្រានកម្លាំងរថទ័ពដ៏ខ្លាំងបំផុត | ដែលលង់ខ្លួនក្នុងសមុទ្រក្រហម (ស្ទួន) | ||
បន្ទរ | (ស) ខ្ញុំច្រៀង (ប)ខ្ញុំច្រៀង | (ស) កោតសរសើរ (ប)កោតសរសើរ | |
(ស) កោតសរសើរ បារមីព្រះអង្គ | (ប) បារមីព្រះអង្គ | ||
(ស) ទ្រង់បានបំផ្លាញ (ប) ទ្រង់បានបំផ្លាញ | (ស) សត្រូវខ្ទេចបង់ | ||
(ប) សត្រូវខ្ទេចបង់ (ស) ជួយផ្គត់ផ្គង់រូបខ្ញុំ | (ប) ពេលសឹកសង្គ្រាមជ័យ | ||
(រួម) ពេលសឹកសង្គ្រាមជ័យ។ | |||
៣ | ខ្ញុំច្រៀងលើកតម្កេីង (ស្ទួន) | តម្កេីងព្រះម្ចាស់លើលោកីយ៍ (ស្ទួន) | |
ជាព្រះខ្ញុំទាំងប្រុសស្រីហើយដែលមានហប្ញទ័យ | ព្រះអង្គសន្តោសប្រណីកន្លង (ស្ទួន) | ||
៤ | ខ្ញុំច្រៀងលើកតម្កេីង (ស្ទួន) | ព្រះរបស់ឪពុកខ្ញុំផង (ស្ទួន) | |
ខ្ញុំច្រៀងនិងតម្កេីងសូមឱ្យព្រះអង្គ | គង់សោយរាជ្យអស់កល្បតរៀងទៅ(ស្ទួន) | ។ |
២៤០- ចូរសប្បាយរីករាយឡេីង
បន្ទរ | អាលេលូយ៉ា | ព្រះគ្រីស្តមានព្រះជន្ម | រស់ឡើងវិញពិតមែនហើយ | |
ប្រជាជនទាំងឡាយអើយ | ចូរសប្បាយរីករាយឡើង | អាលេលូយ៉ាៗៗ | ||
១ | នេះហើយជាថ្ងៃ | ដែលព្រះម្ចាស់ថ្លៃ | ទ្រង់បានបង្កើត | ថ្ងៃសែនសប្បាយ |
ចូរយើងច្រៀងថ្វាយ | ព្រះគ្រីស្តអម្ចាស់ | ទ្រង់មានព្រះជន្ម | ពេញដោយសិរី។ | |
២ | ព្រះយេស៊ូគ្រីស្ត | ទ្រង់ឈ្នះក្តីស្លាប់ | គង់ជាមួយយើង | ជារៀងរហូត |
ចូរយើងតម្កេីង | ព្រះអម្ចាស់យើង | ទ្រង់មានព្រះជន្ម | ពេញដោយសិរី។ | |
៣ | ដោយស្រឡាញ់យើង | ទ្រង់សព្វព្រះហប្ញទ័យ | បូជាព្រះជន្ម | បើកផ្លូវសង្គ្រោះ |
ឱ្យយើងបានរស់ | ដោយជីវិតថ្មី | នៃព្រះម្ចាស់ថ្លៃ | អស់កល្បជានិច្ច។ | |
៤ | យើងសែនសប្បាយ | ក្រាបបង្គំថ្វាយ | អំណរព្រះគុណ | ព្រះគ្រីស្តអម្ចាស់ |
ទ្រង់ជាជីវិត | យើងខ្ញុំជឿពិត | ថានឹងបានរស់ | រួមនឹងព្រះអង្គ។ | |
៥ | សូមថ្វាយពរជ័យ | សិរីសួស្តី | ឆ្ពោះព្រះបិតា | ព្រះរាជបុត្រា |
ព្រះវិញ្ញាណដ៏វិសុទ្ធ | ជាព្រះត្រៃឯក | ថ្កើងថ្កានឥតហ្មង | ដែលគង់ជានិច្ច។ |
២៤១- ជ័យជម្នះ
បន្ទរ | ជ័យជម្នះ ព្រះអម្ចាស់គ្រងរាជ្យ | ព្រះគ្រីស្តព្រះអង្គស្រោចស្រង់ខ្ញុំ | ។ |
១ | សូមបញ្ចេញពន្លឺរស្មី | លើស្ថានដ៏ស្វែងរកសច្ចៈ | |
ព្រះគ្រីស្តជាចង្អូរហូរចាក់ | ធម៌ស្រឡាញ់ស្ម័គ្រសេរីភាព | ។ | |
២ | សូមផ្តល់ក្តីអង់អាចក្លៀវក្លា | ដល់ជនក្រីក្រអកុសល | |
សូមប្រមូលបងប្អូនយើងខ្ញុំ | ទៅមូលផ្តុំក្រោមម្លប់បារមី | ។ | |
៣ | សូមទ្រង់យាងមកបំភ្លឺដល់ | អស់យើងខ្ញុំជាអ្នកមានទុក្ខ | |
ព្រះគ្រីស្តទ្រង់បានសម្តែង | មេត្តាប្រោសទទួលយើងខ្ញុំ | ។ |
២៤២- ថ្ងៃដែលព្រះជាម្ចាស់បានបង្កេីត
បន្ទរ | នេះជាថ្ងៃដែលព្រះជាម្ចាស់ | បានបង្កើតមក | |
ថ្ងៃដ៏សែនសប្បាយរីករាយ | អាលេលូយ៉ាៗៗ | ||
១ | ចូរយើងអរព្រះគុណព្រះជាម្ចាស់ | ចូរយើងច្រៀងបទថ្មីថ្វាយព្រះអង្គ | |
ដ្បិតព្រះអង្គទ្រង់មានព្រះហឫទ័យ | មេត្តាករុណា | ||
ព្រះអង្គទ្រង់ស្រឡាញ់មនុស្សលោក | អស់កល្បជានិច្ច | ។ | |
២ | តេជានុភាពនៃព្រះអង្គ | បានសម្រេចការអស្ចារ្យ | |
ព្រះអង្គធ្វើឱ្យខ្ញុំងើបឡើងវិញ | ខ្ញុំមិនត្រូវស្លាប់ឡើយ | ||
ខ្ញុំនៅរស់ហើយខ្ញុំប្រកាស | ពីស្នាព្រះហស្ថព្រះអង្គ | ។ | |
៣ | សូមថ្វាយព្រះពរជោគជ័យ | ចំពោះព្រះបិតាព្រះបុត្រា | |
និងព្រះវិញ្ញាណដ៏វិសុទ្ធ | ដែលព្រះអង្គគង់នៅ | ||
តាំងពីដើមរៀងមកហើយជាដរាប | តរៀងទៅ | ។ |
២៤៣- ព្រះយេស៊ូគ្រីស្តរស់ឡេីងវិញមែន
បន្ទរ | ព្រះយេស៊ូគ្រីស្តរស់ឡើងវិញមែន | ដូចព្រះអង្គមានព្រះបន្ទូល | |
អាលេលូយ៉ា អាលេលូយ៉ា | អាលេលូយ៉ា អាលេលូយ៉ា | ។ | |
១ | ព្រះជាម្ចាស់បានលើកព្រះអង្គឡើង | ឱ្យគង់នៅជាមួយហើយ | |
ព្រះយេស៊ូពោរពេញដោយជីវិតថ្មី | និងដោយសិរីរបស់ព្រះម្ចាស់ | ។ | |
២ | ទេវទូតទាំងឡាយ សប្បាយក្រៃ | មហាក្សត្រផែនដីមានជ័យជម្នះ | |
ពន្លឺចែងចាំងរបស់ព្រះគ្រីស្ត | ដែលទ្រង់បានឈ្នះលើសេចក្តីស្លាប់ | ។ | |
៣ | ទ្រង់បានកម្ចាយសេចក្តីងងឹត | ដែលបានរួមរឹតលើផែនដី | |
ព្រះគ្រីស្តមានព្រះជន្មរុងរឿងសិរី | ពិភពលោកីយ៍ស្គាល់ព្រះចេស្តា | ។ | |
៤ | ទ្រង់សោយទិវង្គតបានបីថ្ងៃ | ស្របតាមសេចក្តីបានចែងថា | |
ព្រះគ្រីស្តបានបូជាព្រះកាយា | រំដោះមនុស្សាពីបាបកម្ម | ។ | |
៥ | ជយោព្រះមហាក្សត្រដ៏ថ្កុំថ្កើង | រក្សាពួកយើងក្នុងក្តីស្រឡាញ់ | |
សូមឱ្យយើងចេះអរព្រះគុណព្រះអង្គ | ដែលជួយស្រោចស្រង់ទ្រទ្រង់ជីវិត | ។ | |
៦ | យើងហ៊ានស្រែកច្រៀងអាលេលូយ៉ា | អស់ពីកាយាដោយអំណរពិត | |
ដោយអគ្គសញ្ញាបុណ្យជ្រមុជទឹក | យើងបានជិតស្និទ្ធជាមួយព្រះអង្គ | ។ |
២៤៤- ព្រះគ្រីស្តគង់ជាមួយយេីង
១ | ព្រះគ្រីស្តគង់ជាមួយយើង | ព្រះគ្រីស្តគង់ជាមួយយើង | ព្រះអង្គស្រឡាញ់យើង |
ព្រះអង្គប្រទានជីវិត | ព្រះគ្រីស្តគង់ជាមួយយើង | ។ | |
បន្ទរ | ដោយសារឈើឆ្កាង | ទុក្ខលំបាករបស់ព្រះអង្គ | ដែលបានសង្គ្រោះយើង |
ពីទីងងឹត ឱ្យមានជីវិតថ្មី | ។ | ||
២ | សូមព្រះគ្រីស្តសណ្ឋិតនៅ | សូមព្រះអង្គមកជួយជីវិត | កែប្រែចិត្តយើងរាល់គ្នា |
ឱ្យយើងដើរតាមព្រះអង្គ | ព្រះគ្រីស្តគង់ជាមួយយើង | ។ |
២៤៥- ព្រះគ្រីស្តមានព្រះជន្មរស់ឡេីងវិញហេីយ
បន្ទរ | (ស) | ព្រះគ្រីស្តទ្រង់មានព្រះជន្ម | រស់ឡើងវិញហើយ | អាលេលូយ៉ា |
(ប) | ពន្លឺរស្មីជីវិត | ឈ្នះភាពងងឹត | អាលេលូយ៉ា | |
(រួម) | ចូរយើងត្រេកអរសប្បាយ | តាំងចិត្តរីករាយ | អាលេលូយ៉ា | |
អាលេ អាលេលូយ៉ា | អាលេលូយ៉ា | អាលេលូយ៉ា ។ | ||
១ | ព្រះគ្រីស្តមានព្រះជន្ម | រស់ឡើងវិញពិតមែនហើយ | ||
ទ្រង់ឈ្នះសេចក្តីស្លាប់ | ហើយប្រទានជីវិតថ្មី | |||
ចូរយើងកោតសរសើរ | ព្រះបិតាជាអម្ចាស់ | |||
ទ្រង់ប្រោសព្រះបុត្រា | ឱ្យមានព្រះជន្មរស់ឡើងវិញ | ។ | ||
២ | ព្រះគ្រីស្តមានព្រះជន្ម | រស់ឡើងវិញពិតមែនហើយ | ||
ទ្រង់ជាក្តីសង្ឃឹម | នៃអស់អ្នកដែលបានស្លាប់ | |||
ចូរយើងលើកតម្កេីង | ព្រះបិតាជាអម្ចាស់ | |||
ទ្រង់ប្រោសព្រះបុត្រា | ឱ្យមានព្រះជន្មរស់ឡើងវិញ | ។ | ||
៣ | ព្រះគ្រីស្តមានព្រះជន្ម | រស់ឡើងវិញពិតមែនហើយ | ||
ព្រះអង្គជាពន្លឺ | ជាជីវិតសេចក្តីពិត | |||
ចូរយើងអរព្រះគុណ | ព្រះបិតាជាអម្ចាស់ | |||
ទ្រង់ប្រោសព្រះបុត្រា | ឱ្យមានព្រះជន្មរស់ឡើងវិញ | ។ |
២៤៦- ព្រះគ្រីស្តមានព្រះជន្មរស់ឡេីងវិញមែន
បន្ទរ | ព្រះគ្រីស្តទ្រង់មានព្រះជន្ម | រស់ឡើងវិញមែន | អាលេលូយ៉ា! | អាលេលូយ៉ា! |
១ | ទ្រង់បានបង្ហាញឱ្យសិលាឃើញ | អាលេលូយ៉ា | អាលេលូយ៉ា | ។ |
២ | ពេលគាត់បានឃើញព្រះអង្គរស់ឡើងវិញ | អាលេលូយ៉ា | អាលេលូយ៉ា | ។ |
៣ | ទើបគាត់មានក្តីអំណរសប្បាយ | អាលេលូយ៉ា | អាលេលូយ៉ា | ។ |
៤ | កោតសរសើរព្រះបិតា ព្រះរាជបុត្រ | ព្រះវិញ្ញាណ | អាលេលូយ៉ា | អាលេលូយ៉ា។ |
២៤៧- ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញមែន
បន្ទរ | ព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ | ឡើងវិញមែន អាលេលូយ៉ា | អាលេលូយ៉ា |
ដូចព្រះអង្គទ្រង់មានបន្ទូលមែន | អាលេលូយ៉ា | អាលេលូយ៉ា | |
១ | ព្រះគ្រីស្តទ្រង់បានបង្ហាញព្រះអង្គ | ឱ្យអស់ពួកមនុស្សមើលឃើញផង | |
ជាមនុស្សសាមញ្ញធម្មតាឡើង | គឺព្រះអង្គព្រះគ្រីស្តជាព្រះសង្គ្រោះ | ។ | |
២ | ព្រះគ្រីស្តមានព្រះជន្មដោយព្រះវិញ្ញាណ | ដ៏វិសុទ្ធស្អាងស្អាតព្រះជាម្ចាស់ | |
ព្រះអង្គបង្ហាញទៀតយ៉ាងច្បាស់ | ឱ្យដល់អស់ពួកទេវ ទូតផង | ។ | |
៣ | ពេលនេះគេបានប្រកាសឡើង | សិរីរុងរឿងរបស់ព្រះអង្គ | |
ឱ្យមនុស្សក្នុងលោកមានជំនឿ | ព្រមជឿលើព្រះអង្គ ជាព្រះវិសុទ្ធ | ។ | |
៤ | គឺព្រះអម្ចាស់បានលើកព្រះអង្គ | មានសិរីផងជោគជ័យពិត | |
ឱ្យមនុស្សទាំងឡាយបានមូលមិត្ត | នៅជិតព្រះអង្គ តរៀងទៅ | ។ |
២៤៨- ព្រះអម្ចាស់ទ្រង់សោយរាជ្យ
បន្ទរ | ព្រះអម្ចាស់ទ្រង់សោយរាជ្យ | មានប្ញទ្ធិអំណាចគ្រប់ទិសទី | |
ចូរយើងម្នីម្នាត្រេកអរសប្បាយ | តាំងចិត្តតាំងកាយ រីករាយទទួលព្រះជាម្ចាស់ | ។ | |
១ | តេជានុភាពខ្លាំងក្លាណាស់ | ពពកខ្មៅដាស់ជុំវិញបល្ល័ង្ក | |
អំពើយុត្តិធម៌ជាទីតាំង | អាចជួយសម្រាំងក្តីសុចរិត | ។ | |
២ | ព្រះអង្គជាសេចក្តីពិត | ព្រះអង្គមានឫទ្ធិលើមនុស្សគ្រប់ប្រាណ | |
គ្មានអ្នកណាមួយឈ្នះបាន | ទោះគ្រប់ទីស្ថានពុំអាចប្រៀបផ្ទឹម | ។ | |
៣ | រាស្ត្រផងមានចិត្តសង្ឃឹម | រីករាយញញឹមទាំងចិត្តសោមនស្ស | |
ព្រោះបានយល់សិរីយស | នៃព្រះសង្គ្រោះមានឫទ្ធិអស្ចារ្យ | ។ | |
៤ | អ្នកដែលក្បត់ព្រះចិន្តា | កុហកមុសាប្រព្រឹត្តអាក្រក់ | |
សេពគប់អំពើលាមក | ស្មោគគ្រោកកខ្វក់វិនាសឥតស្បើយ | ។ | |
៥ | អស់កូនចៅទាំងឡាយអើយ | កុំនៅកន្តើយចូរមកប្រណម្យ | |
លើកហត្ថក្រាបថ្វាយបង្គំ | ដល់ព្រះឧត្តមជាព្រះសង្គ្រោះ | ។ | |
៦ | ដ្បិតព្រះអម្ចាស់ខ្ពង់ខ្ពស់ | មកជួយរំដោះមនុស្សលើផែនដី | |
ព្រោះទ្រង់មានឫទ្ធិបារមី | អស្ចារ្យពេកក្រៃលើសជនលោកា | ។ | |
៧ | ទ្រង់មានហប្ញទ័យមេត្តា | ទ្រង់ថែរក្សាអ្នកជឿសង្ឃឹម | |
ទ្រង់ជួយទាំងក្តីញញឹម | ឱ្យរួចពីនឹមនៃជនឃោរឃៅ | ។ | |
៨ | ព្រះអង្គគឺពិតជាផ្លូវ | ដែលនាំយើងទៅស្វែងរកក្តីសុខ | |
ព្រះអង្គជួយឱ្យផុតទុក្ខ | ស្គាល់ស្ថានបរមសុខចាកក្តីស្រេកឃ្លាន | ។ | |
៩ | សូមអរព្រះគុណព្រះបិតា | ទាំងព្រះបុត្រា និងព្រះវិញ្ញាណ | |
ព្រះអង្គបានជួយប្រទាន | ក្តីសុខក្សេមក្សាន្តឱ្យជនលោកា | ។ |
២៤៩- ព្រះអម្ចាស់យាងឡេីងស្ថានបរមសុខ
បន្ទរ | ព្រះអម្ចាស់យាងឡើងស្ថានបរមសុខ | អាលេលូយ៉ា! | អាលេលូយ៉ា! | អាលេលូយ៉ា! |
១ | ព្រះអម្ចាស់យាងឡើង | ប្រជាជនស្រែកជ័យឃោស | អាលេលូយ៉ា! | អាលេលូយ៉ា! |
ព្រះអង្គយាងឡើងទៅ ទីដ៏ខ្ពង់ខ្ពស់បំផុត | អាលេលូយ៉ា! | អាលេលូយ៉ា! | អាលេលូយ៉ា! | |
២ | ចូរយើងនាំគ្នា | ទះដៃសម្តែងសាទរថ្វាយ | អាលេលូយ៉ា! | អាលេលូយ៉ា! |
ដ្បិតព្រះអម្ចាស់ ខ្ពង់ខ្ពស់បវរថ្លៃថ្លា | អាលេលូយ៉ា! | អាលេលូយ៉ា! | អាលេលូយ៉ា! | |
៣ | ចូរយើងជួបជុំ | ប្រគុំថ្វាយភ្លេងជាតង្វាយ | អាលេលូយ៉ា! | អាលេលូយ៉ា! |
ចូរនាំគ្នាច្រៀងស្រែក | ថ្វាយអំណរថ្វាយជ័យឃោស | អាលេលូយ៉ា! | អាលេលូយ៉ា!ៗ |
២៥០- រ៉ូម ៦
យើងទាំងអស់ ដែលបានទទួល ទទួលពិធី ពិធីជ្រមុជទឹក
យើងបានរួមស្លាប់ យើងបានរួមរស់ ជាមួយព្រះ ព្រះយេស៊ូ
ព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មថ្មី ដ៏រុងរឿង
ធ្វើឱ្យយើង រស់នៅតាម របៀបថ្មី ដែលមកពី ព្រះជាម្ចាស់។
២៥១- សូមទៅប្រាប់បងប្អូនខ្ញុំឱ្យទៅស្រុកកាលីឡេ
សូមទៅប្រាប់បងប្អូន ខ្ញុំឱ្យទៅស្រុកកាលីឡេ ទៅស្រុកាលីឡេ
ទៅស្រុកាលីឡេ ទៅស្រុកាលីឡេ ទៅស្រុកាលីឡេ គេនឹងឃើញខ្ញុំ
គេនឹងឃើញខ្ញុំ គេនឹងឃើញខ្ញុំនៅជាមួយ។
២៥២- ឱ ! អ្នកស្រុកកាលីឡអើយ !
១ | អុ៎ះឱ ! | អ្នកស្រុកកាលីឡេអើយ | ហេតុអ្វីឡើយ | នៅឈរសម្លឹងមើលមេឃ |
ដ្បិតព្រះយេស៊ូ | ព្រះជាម្ចាស់បានលើក | ពីកណ្តាលអ្នករាល់គ្នា | ឡើងស្ថានបរមសុខ។ | |
២ | ព្រះអង្គ | នឹងយាងត្រឡប់មកវិញ | តាមរបៀប | ដែលអ្នករាល់គ្នាបានឃើញ |
ព្រះអង្គយាង | ឡើងស្ថានបរមសុខដែរ | ទៅគង់ខាងស្តាំ | ព្រះបិតាហើយ។ | |
៣ | ចូរចេញ | ទៅផ្សព្វផ្សាយដំណឹងល្អ | ដល់មនុស្ស | គ្រប់រូបនូវការស្រឡាញ់ |
របស់ព្រះ | ជាម្ចាស់នឹងការសង្គ្រោះ | របស់ព្រះអង្គ | តាមរយៈព្រះយេស៊ូ។ | |
៤ | ចូរចេញ | ទៅធ្វើសាក្សីឱ្យមនុស្ស | ជឿទុកចិត្តនិង | សង្ឃឹមលើព្រះអង្គ |
ចូរមានចិត្ត | ក្លាហានកុំខ្លាចអ្វីឡើយ | ទ្រង់គង់ជាមួយ | អ្នករាល់គ្នាហើយ។ |
២៥៣- ទំនុកតម្កេីងអង្វរព្រះវិញ្ញាណ
ដកស្រង់ទំនុកតម្កើងអង្វរព្រះវិញ្ញាណ
(បទពាក្យ ៧)
១ | ឱ ! ព្រះវិញ្ញាណព្រះបវរ | សូមយាងកុះករក្នុងដួងចិត្ត | |
សូមចាត់ពន្លឺរស្មីពិត | ឱ្យមកតាំងស្ថិតលើអស់យើង | ។ | |
២ | ព្រះអង្គជាបិតាអ្នកកម្សត់ | ក្រីក្រទុរគតបិតាថ្កើង | |
យាងមកប្រទានកុំបីឆ្មើង | អំណោយក្រាស់ស្តើងកូនទទួល | ។ | |
៣ | សូមយាងមកបំភ្លឺគំនិត | បំភ្លឺដួងចិត្តកុំឱ្យជ្រួល | |
ទប់ឱ្យនឹងនមិនរំជួល | រស់នៅសុខស្រួលក្នុងអំណោយ | ។ | |
៤ | ព្រះអង្គលួងលោមដួងចិត្តខ្ញុំ | ទ្រង់គង់សម្ងំមិនមែនខ្សោយ | |
ព្រះអង្គជាម្លប់ពីមុខក្រោយ | ត្រជាក់ត្រជុំពេលខ្ញុំហត់ | ។ | |
៥ | ព្រះអង្គប្រទានឱ្យសម្រាក | កុំឱ្យលំបាកហួសកំណត់ | |
ក្តៅហួតក្តៅហែងហេវកម្សត់ | ព្រះអង្គជាផ្លិតបក់ត្រជាក់ | ។ | |
៦ | កាលណាយើងខ្ញុំកើតទុក្ខព្រួយ | ព្រះអង្គលើកស្ទួយមិនស្ទើរស្ទាក់ | |
ទឹកចិត្តខ្ញុំឡើងខ្ពស់ប្រត្យក្ស | ឥតបីមានញាក់ស្លុតរន្ធត់ | ។ | |
៧ | ឱ ! ពន្លឺភ្លឺចែងត្រចះ | ត្រចង់ឥតខ្វះមិនរលត់ | |
យាងមកបំភ្លឺ និងបំពត់ | អ្នកជឿសង្ឃឹមលើព្រះអង្គ | ។ | |
៨ | កុំតែព្រះអង្គយាងមកប្រោស | យាងមកសន្តោសគ្មានបង្អង់ | |
កុំអីមនុស្សលោកគ្មានផ្លូវត្រង់ | គ្មានចិត្តគ្មានចង់ធ្វើអ្វីឡើយ | ។ | |
៩ | កិច្ចការទាំងអស់ដែលគេធ្វើ | ជំពាក់បាបស្ទើរពុំដែលស្បើយ | |
សូមទ្រង់យាងមកលាងឱ្យហើយ | អ្វីៗកខ្វក់ចេញឱ្យអស់ | ។ | |
១០ | សូមទ្រង់ស្រោចលើចិត្តហែងហួត | កុំឱ្យក្រៀមស្ងួតសោះកក្រោះ | |
និងចិត្តដែលមានស្នាមរបួស | ឱ្យមានសម្រស់ស្រស់បំព្រង | ។ | |
១១ | សូមបន្ទន់ចិត្តកាយវាចា | កុំឱ្យឫស្យាមានសៅហ្មង | |
សូមប្រទានតាមព្រះបំណង | ហប្ញទ័យថ្លាយង់កុំខានណា | ។ | |
១២ | សូមតម្រង់ចិត្តកោងវេរវៀច | ចិត្តខូចកាចកៀបដោយហឹង្សា | |
ខន្តីអំណត់តាមមាគ៌ា | តាមក្តីប្រាថ្នាហប្ញទ័យត្រង់ | ។ | |
១៣ | សូមទ្រង់ប្រទានអំណោយសព្វ | ឱ្យមានភពភ័ព្វបែបទំនង | |
ដល់អ្នកជឿផងតាមបំណង | ចិត្តជឿលើទ្រង់ជាអម្ចាស់ | ។ | |
១៤ | សូមទ្រង់ប្រទានព្រះពរជ័យ | ឱ្យមានសិរីក្រែលក្រៃក្រាស់ | |
អំណរសប្បាយមានដេរដាស | រហូតដល់អស់កល្បទៅហោង | ។ |
២៥៤- ភ្លេីង ! នៃក្តីស្រឡាញ់
ភ្លើង! ភ្លើង! ភ្លើង! នៃក្តីស្រឡាញ់ មកសណ្ឋិតលើពួកយើង ឱ្យពួកយើង ពោរពេញទៅដោយ ព្រះវិញ្ញាណដ៏វិសុទ្ធ ។ | |
បន្ទរ | ឱ ! ព្រះយេស៊ូគ្រីស្តអើយ ! ប្រទានភ្លើងឱ្យយើង |
ឱ! ព្រះយេស៊ូគ្រីស្តអើយ ! ប្រទានភ្លើងក្នុងចិត្តយើង ។ |
២៥៥- លូកា ៤,១៨-១៩
“ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ | សណ្ឋិតលើខ្ញុំ | ព្រះអង្គចាក់ប្រេងអភិសេកខ្ញុំ |
ឱ្យនាំដំណឹងល្អ | ទៅប្រាប់ជនក្រីក្រ | ព្រះអង្គចាត់ខ្ញុំឱ្យមកប្រកាស |
ប្រាប់ជនជាប់ជាឈ្លើយ | ថាគេនឹងមានសេរីភាព | ហើយប្រាប់មនុស្សខ្វាក់ថា |
គេនឹងមើលឃើញវិញ | គេនឹងមើលឃើញវិញ | ព្រះអង្គចាត់ខ្ញុំឱ្យមករំដោះ |
អស់អ្នកដែល | ត្រូវគេសង្កត់សង្កិន | ព្រមទាំងប្រកាសអំពីឆ្នាំ |
ដែលព្រះអម្ចាស់ | សម្តែងព្រះហប្ញទ័យ | មេត្តាករុណា”។ |
២៥៦-សូមព្រះវិញ្ញាណយាងមក
(សម្រាប់បុណ្យព្រះវិញ្ញាណយាងមក)
ស | សូមយាងមក | ឱ!ព្រះវិញ្ញាណនៃព្រះជាម្ចាស់ | |
ប | យាត្រាមក | គង់សណ្ឋិតក្នុងដួងចិត្ដយើងខ្ញុំរាល់គ្នា | |
ស | ហើយសូមទ្រង់ប្រទានបំពេញ | អំណោយទានឧត្ដម | |
ក្នុងចិត្ដអស់អ្នកដែលព្រះអង្គទ្រង់ | បានបង្កើតមក | ||
១-ប | គេហៅទ្រង់ជាអ្នកជូនយោបល់ | ស- ប្រាជ្ញាថ្លៃថ្លា | |
ទ្រង់បានប្រទានអំណោយទាន | នៃស្ថានបរមសុខ | ||
ជាជ្រោះឱ្យរស់ | ដែលហូរពុំស្ងួតហែង | ||
ហើយជាភ្លើងនាំឱ្យយើងចេះ | រួម៖ ឈឺឆ្អាលស្រឡាញ់គេផង។ | ||
បន្ទរ–ស | ព្រះអង្គជាវិញ្ញាណផ្ដល់អំណោយទាន | ប- ទាំងប្រាំពីរ | |
ជាសេចក្ដីសន្យាស្នេហា | ចំពោះជនទាំងឡាយ | ||
រួម៖ | ព្រះអង្គអាចនឹងបណ្ដាលមាត់យើង | ខ្ញុំនូវវាចា | |
ឱ្យបានប្រកបដោយអំណោយទាន | ដ៏បរិបូណ៍។ | ||
២-ប | ព្រះអង្គជាបិតាអ្នកកម្សត់ | ស-ក្រីក្រទុរគត | |
យាងមកប្រទានកុំបីឆ្មើង | ឱ្យមាំមួនឡើងមានកម្លាំង | ||
សូមយាងមកបំភ្លឺ | ចិត្ដគំនិតកុំឱ្យជ្រួល | ||
ទប់ឱ្យនឹងនរមិនរំជួល | រួម៖ រស់នៅសុខស្រួលក្នុងអំណោយ | ||
៣-ប | គេហៅទ្រង់ពន្លឺភ្លឺត្រចះ | ស- ត្រចង់ឥតខ្វះ | |
យាងមកបំភ្លឺនិងបំពត់ | អ្នកជឿសង្ឃឹមលើព្រះអង្គ | ||
កុំតែព្រះអង្គយាងមកប្រោស | យាងមកប្រោសគ្មានបង្អង់ | ||
កុំអីមនុស្សលោកគ្មានផ្លូវត្រង់ | រួម៖ គ្មានចិត្ដចង់ធ្វើអ្វីឡើយ។ |
២៥៧- សូមព្រះវិញ្ញាណយាងមក
បន្ទរ | សូមព្រះវិញ្ញាណយាងមក | យាងមកក្នុងដួងចិត្ត | ||
ហើយគង់សណ្ឋិត | លើដួងចិត្តរបស់យើងខ្ញុំ | |||
១ | សូមយាងមកបំភ្លឺ | ពន្លឺក្នុងជីវិត | ឱ្យយើងកែប្រែចិត្ត | ជិតស្និទ្ធជាមួយព្រះអង្គ។ |
២ | កិច្ចការដែលយើងធ្វើ | បំភ្លឺនឹងធម៌មេត្តា | ដែលមកពីព្រះបិតា | និងព្រះបុត្រា ទាំងព្រះវិញ្ញាណ។ |
២៥៨- ឱ! ព្រះបិតាប្រកបដោយឫទ្ធានុភាព
ឱ! ព្រះបិតាប្រកបដោយឫទ្ធានុភាព
សូមទ្រង់ព្រះមេត្តាចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធលើយើងខ្ញុំ ដ៏វិសុទ្ធលើយើងខ្ញុំ
គឺព្រះវិញ្ញាណដែលផ្តល់ឱ្យ ចេះរិះគិតពិចារណា និងដឹងខុសត្រូវ
ឱ្យមានប្រាជ្ញាឈ្លាសវៃៗ ឱ្យយោបល់ល្អ និងចិត្តអង់អាចឱ្យស្គាល់សេចក្តីពិត
និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើង ខ្លាំងឡើង កាន់តែខ្លាំងឡើង ខ្លាំងឡើង។
២៥៩- កោតសរសេីរព្រះអម្ចាស់
កោតសរសើរព្រះអម្ចាស់ កោតសរសើរព្រះនាមព្រះអង្គ
កោតសរសើរព្រះអម្ចាស់ ព្រះអង្គគឺជាជីវិត ។
២៦០- កោតសរសេីរព្រះអម្ចាស់
បន្ទរ | កោតសរសើរព្រះអម្ចាស់ | កោតសរសើរព្រះអម្ចាស់ | |
ប្រជាជាតិទាំងឡាយ | អាលេលូយ៉ា។ (២ដង) | ||
១ | អស់ប្រជាជាតិ សរសើរព្រះម្ចាស់ តម្កើងសិរីរុងរឿងព្រះអង្គ | អាលេលូយ៉ា | |
ទ្រង់មានក្តីស្រឡាញ់មេត្តា ព្រះម្ចាស់គ្មានចិត្តវៀចវេរឡើយ | អាលេលូយ៉ា | ។ | |
២ | អាលេលូយ៉ា អាលេលូយ៉ា សូមឱ្យគ្រប់ជីវិតក្នុងលោកសរសើរព្រះម្ចាស់។ | (២ដង) | |
អាលេលូយ៉ា អាលេលូយ៉ា សូមឱ្យគ្រប់ជីវិតក្នុងលោក សរសើរព្រះម្ចាស់ | ។ | ||
៣ | មនុស្សលោកច្រៀងថ្វាយព្រះអង្គដោយអំណរ អាលេលូយ៉ា អាលេលូយ៉ា | ||
ចូរមនុស្សជាតិក្រាបថ្វាយទ្រង់ដោយសប្បាយរីករាយ អាលេលូយ៉ា | អាលេលូយ៉ា | ។ | |
៤ | ទ្រង់មានព្រះហឫទ័យមេត្តាករុណាជានិច្ច អាលេលូយ៉ា អាលេលូយ៉ា | ||
ទ្រង់ស្មោះស័គ្រអស់កល្បជាអង្វែងតរៀងទៅ អាលេលូយ៉ា | អាលេលូយ៉ា | ។ |
២៦១- កុំឱ្យរន្ធត់ចិត្ត
កុំឱ្យរន្ធត់ចិត្ត កុំឱ្យយើងភ័យខ្លាច ព្រោះយើងមានព្រះអម្ចាស់
គង់នៅជាមួយយើង កុំឱ្យរន្ធត់ចិត្ត កុំឱ្យយើងភ័យខ្លាច
មានព្រះអម្ចាស់បានហើយ។
២៦២- ក្នុងព្រះគ្រីស្ត
១ | ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ក្នុងព្រះគ្រីស្ត ខ្ញុំនឹងរីករាយ | |
មានព្រះអង្គ ខ្ញុំមិនខ្លាចអ្វីទេ ចូរផ្ញើជីវិត ព្រះអម្ចាស់នៅជិត | (២ដង)។ | |
២ | ក្នុងព្រះគ្រីស្តយើងខ្ញុំសូមអរព្រះគុណ ក្នុងព្រះគ្រីស្ត យើងនឹងរីករាយ | |
មានព្រះអង្គ យើងមិនខ្លាចអ្វីទេ បន្លឺសម្លេងឡើង ព្រះអង្គនៅជិត | (២ដង)។ |
២៦៣- ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំ
ខ្ញុំសូមប្រគល់វិញ្ញាណ ខ្ញុំទៅក្នុងព្រះហស្ត ព្រះបិតាវិញ
ខ្ញុំសូមប្រគល់វិញ្ញាណ ខ្ញុំទៅក្នុងព្រះហស្តព្រះបិតាវិញ។ (២ដង)
២៦៤- ចូរយេីងច្រៀងថ្វាយព្រះជាម្ចាស់
អូ អូ អូ អូ ចូរយើងច្រៀងថ្វាយព្រះម្ចាស់ អូ អូ អូ អូ ចូរយើងច្រៀងថ្វាយព្រះម្ចាស់
អូ អូ អូ អូ ចូរយើងច្រៀងថ្វាយព្រះម្ចាស់ ចូរយើងច្រៀងថ្វាយព្រះម្ចាស់។
២៦៥- ទីណាមានមេត្តា
ទីណាមានមេត្តា និងក្តីស្រឡាញ់ ! ទីណាមានមេត្តា ព្រះអម្ចាស់គង់ជាមួយយើង។
២៦៦- ព្រះយេស៊ូគ្រីស្ត
ព្រះយេស៊ូគ្រីស្ត ពន្លឺរបស់ព្រះម្ចាស់ គង់ជាមួយយើង កុំឱ្យចិត្តយើងងងឹតឡើយ!
ព្រះយេស៊ូគ្រីស្ត ពន្លឺរបស់ព្រះម្ចាស់ គង់ជាមួយយើង សូមឱ្យយើងចេះស្រឡាញ់។
២៦៧- ព្រះគ្រីស្តរស់ឡេីងវិញ
អូ…ព្រះគ្រីស្តរស់ឡើងវិញ អាលេលូយ៉ា
អូ…កោតសរសើរព្រះអម្ចាស់ អាលេលូយ៉ា។
២៦៨- ព្រះយេស៊ូសូមកុំភ្លេចខ្ញុំ
ព្រះយេស៊ូ ! សូមកុំភ្លេចខ្ញុំ ! ពេលព្រះអង្គយាងមកគ្រងរាជ្យ (២ដង)។
២៦៩- មកតាមខ្ញុំហេីយនៅជាមួយខ្ញុំ (១)
មកតាមខ្ញុំ ហើយនៅជាមួយខ្ញុំ ចូរប្រុងស្មារតី ហើយអធិដ្ឋាន។
២៧០- មកតាមខ្ញុំហេីយស្នាក់នៅជាមួយខ្ញុំ (២)
មកតាមខ្ញុំ ហើយស្នាក់នៅជាមួយខ្ញុំ
ចូរប្រុងស្មារតី ហើយអធិដ្ឋាន(២ដង)។
២៧១- យេីងទុកចិត្តលេីព្រះជាអម្ចាស់
យើងទុកចិត្តលើព្រះជាអម្ចាស់ ព្រោះព្រះអង្គល្អណាស់
យើងទុកចិត្តលើព្រះជាអម្ចាស់ អាលេលូយ៉ា ! ។
២៧២- យើងសូមអរព្រះគុណ
យើងសូមអរព្រះគុណ | ព្រះបិតាដែលស្រឡាញ់យើង |
ប្រទានព្រះបុត្រាមកឱ្យយើង | ស្គាល់នូវធម៌មេត្តា |
យើងត្រូវចេះស្រឡាញ់គ្ន្នា | ព្រោះយើងជាបងប្អូន |
យើងមានអង្គព្រះបិតាតែមួយ | របស់មនុស្សទាំងឡាយ ។ |
២៧៣- ល្អណាស់ពេលយេីងទុកចិត្ត
ល្អណាស់ពេលយើងទុកចិត្តទៅលើព្រះអម្ចាស់
ល្អណាស់ពេលយើងសង្ឃឹមទៅលើព្រះអង្គ ។
២៧៤- សូមព្រះអង្គគង់នៅជាមួយយេីង
សូមព្រះអង្គគង់នៅជាមួយយើង ព្រះយេស៊ូគ្រីស្ត ដ្បិតថ្ងៃកាន់តែទាប
ហើយជិតយប់ផង សូមគង់ជាមួយយើង។
២៧៥- សូមព្រះអង្គគង់នៅជាមួយយេីង
សូមព្រះអង្គគង់នៅជាមួយយើង ព្រះយេស៊ូគ្រីស្ត សូមគង់នៅជាមួយ
ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង សូមស្នាក់នៅជាមួយយើង
សូមស្នាក់នៅជាមួយយើង។
២៧៦- អស់ពីដួងចិត្ត
អស់ពីដួងចិត្ត! អស់ពីដួងចិត្ត! អស់ពីដួងចិត្ត កោតសរសើរព្រះជាអម្ចាស់ !
អស់ពីដួងចិត្ត! អស់ពីដួងចិត្ត! អស់ពីដួងចិត្ត កោតសរសើរព្រះម្ចាស់ ។
២៧៧- ឱ ! ព្រះវិញ្ញាណសូមយាងមក
ឱ ! ព្រះវិញ្ញាណសូមយាងមក ឱ្យយើងពោរពេញ ដោយភ្លើងនៃក្តីស្រឡាញ់!
ឱ ! ព្រះវិញ្ញាណសូមយាងមក ឱ ! ព្រះវិញ្ញាណសូមយាងមក។
២៧៨- ច្រៀងថ្វាយព្រះជាម្ចាស់ ថ្ងៃចូលឆ្នាំថ្មី
បន្ទរ | អបអរសាទរ | ថ្ងៃចូលឆ្នាំថ្មី | យើងខ្ញុំប្រុសស្រី | បង្គំព្រះអម្ចាស់ | ។ |
១ | សូមកោតសរសើរ | ព្រះម្ចាស់ថ្លាថ្លៃ | ពេញដោយហឫទ័យ | សន្តោសមេត្តា | (២ដង) |
ព្រះម្ចាស់បានថែ | រក្សាថ្នមថ្នាក់ | ទឹកចិត្តល្អល្អះ | សប្បាយកន្លង | ។ | |
២ | យើងទាំងអស់គ្នា | សូមអរព្រះគុណ | ដល់ព្រះម្ចាស់ថ្លៃ | មួយឆ្នាំកន្លង | |
សូមព្រះបិតា | ប្រទានព្រះពរ | អំណរសប្បាយ | នៅក្នុងឆ្នាំថ្មី | ។ | |
៣ | ឱ្យមានប្រាជ្ញា | កម្លាំងមាំមួន | ចិត្តមេត្តាធម៌ | ដូចព្រះជាម្ចាស់ | |
កសាងព្រះសហគមន៍ | ឱ្យបានលូតលាស់ | រីកចម្រើនឡើង | ក្តីសុខសាន្តអើយ | ។ |
២៧៩- ត្រេកអរថ្ងៃចូលឆ្នាំថ្មី
១ | ត្រេកអរត្រេកអរ | ត្រេកអរថ្ងៃចូលឆ្នាំថ្មី | កូនទាំងប្រុសស្រី | រួបរួមទាំងអស់គ្នា | |
សូមព្រះជាម្ចាស់ | ប្រទានពរថ្លៃថ្លា | ដល់លោកអភិបាល | និងលោកឪពុកសម្លាញ់ | ។ | |
២ | ព្រះពរអាយុ | វណ្ណៈសុខៈពលៈ | កូនជឿសង្ឃឹមជាក់ | ថាបានដូចបំណង | |
សូមព្រះជាម្ចាស់ | ជាព្រះត្រៃឯក | សូមជួយទ្រទ្រង់ | រក្សាឪពុកសម្លាញ់ | ។ |
២៨០- ព្រះជាម្ចាស់ប្រទានពរឆ្នាំថ្មី
បន្ទរ | សូមព្រះជាម្ចាស់ប្រទានពរឆ្នាំថ្មី | សូមព្រះអង្គប្រទានកម្លាំងឱ្យយើងខ្ញុំ | |
កសាងព្រះសហគមន៍ | ជារៀងរាល់ថ្ងៃ | ។ | |
១ | សូមអរព្រះគុណព្រះអង្គដែលបាន | ប្រទានអាយុឱ្យយើងខ្ញុំពេញមួយឆ្នាំ | ។ |
២ | សូមទ្រង់ប្រទានពរឱ្យបងប្អូន | ជិតឆ្ងាយដែលស្វះស្វែងរកព្រះជាម្ចាស់ | ។ |
២៨១- ជូនពរគូស្វាមីភរិយា
១ | ព្រះជាម្ចាស់ស្រឡាញ់យើង ព្រោះយើងជាបុត្រធីតាព្រះជាម្ចាស់ |
ទ្រង់ស្រឡាញ់ និងថែរក្សាឱ្យយើង ឱ្យយើងមានសេចក្តីសុខសាន្ត។ | |
២ | សូមព្រះអម្ចាស់ទ្រង់ប្រទានពរដល់គូស្វាមីភរិយា ស្រឡាញ់គ្នាស្មោះត្រង់ |
អស់មួយជីវិត ចេះរិះគិត បង្ហាញក្តីស្រឡាញ់។ | |
ដោយមានព្រះអម្ចាស់គង់ជាមួយ ព្រះអង្គជួយបង្ហាញក្តីស្រឡាញ់ | |
សូមព្រះជាអម្ចាស់ទ្រង់ប្រទានពរ ឱ្យសម្បូរសប្បាយមានសុភមង្គល។ | |
(ច្រៀងវគ្គ២ម្តងទៀត) |
២៨២- ព្រះជាម្ចាស់ប្រទានពរជ័យមង្គល
បន្ទរ | ថ្ងៃនេះ ជាថ្ងៃដែលព្រះម្ចាស់ | ប្រទានពរជ័យឱ្យមានដល់ |
គូស្វាមី ភរិយាថ្មី | រួមរស់និងគ្នា អនាគត ជីវិតមានគូ | |
រួមសុខទុក្ខ ក្នុងក្តីស្រឡាញ់ | និងជ្រកក្រោម ម្លប់បារមីព្រះជាម្ចាស់។ | |
១ | ស្នេហ៍ស្មោះស្ម័គ្រដោយចិត្តថ្លើមតែមួយ | ស្រឡាញ់អស់សង្ខារមិនកែប្រែ |
បងពិតជាស្មោះ អូនពិតជាស្ម័គ្រ | ថ្វាយព្រះបិតា | |
សូមក្តីស្រឡាញ់នៃព្រះជាម្ចាស់ | ផ្តល់អំណោយទានដល់គូរៀបការ | |
ចម្រើនផល្លា ពរជ័យសិរី | មង្គលថ្លៃថ្លា។ | |
២ | ទោះថ្ងៃក្រោយមានទុក្ខលំបាកអ្វី | ចិត្តភក្តីមិនភ្លេចពាក្យសន្យា |
រួមចិត្តគំនិតចែករំលែកទុក្ខ | ស្មោះត្រង់នឹងគ្នា មានចិត្តធម៌មេត្តាករុណា | |
រឹតចំណងមេត្រីក្នុងព្រះគុណ | សុភមង្គលអស់មួយជីវិត ក្នុងព្រះបិតា ។ |
២៨៣- សច្ចាអាពាហ៍ពិពាហ៍
បន្ទរ | យើងខ្ញុំសច្ចា | យើងខ្ញុំសន្មត់ | ជាប្រាកដស្ម័គ្ររួមរស់ | ស្មោះនឹងគ្នា |
សូមសច្ចា | ស្ម័គ្ររួមរស់ | ស្មោះរួមគ្នា | ។ | |
១ | យើងខ្ញុំបាន | ព្រមទទួលអគ្គសញ្ញា | មានឈ្មោះថា | ជាបុណ្យអាពាហ៍ពិពាហ៍ |
ជាចំណង | ចងយើងខ្ញុំពីរអង្គា | ស្ម័គ្ររួមគ្នាលើកដៃទ្រាប | ចុះសន្យា។ | |
២ | សូមព្រះម្ចាស់ | ប្រទានពរជ័យបវរ | កើតមានដល់ | គូស្វាមីភរិយា |
ចេះរួបរួម | អប់រំកូនតាមព្រះបន្ទូល | ព្រះអង្គគ្រប់ទីស្ថានដែល | យើងរស់នៅ។ |
២៨៤- ស្វាមីត្រូវស្រឡាញ់ភរិយា
ស្វាមីត្រូវស្រឡាញ់ភរិយា
ដូចព្រះគ្រីស្តបានស្រឡាញ់ ព្រះសហគមន៍ដែរ (២ដង)។