មាតិកាបទចម្រៀង

សូមចុចជ្រើសរើសតាមលេខនីមួយៗ

ចម្រៀងប្រជុំគ្នា (លេខ១-២៧)

១- កាលណាពីរ ឬពីនាក់ជួបជុំគ្នា
២- ខ្ញុំនឹក​ស្រ​ណោះវិហារព្រះម្ចាស់
៣- ខ្ញុំសែនសប្បាយ​ទៅព្រះដំណាក់
៤- គោរព​ព្រះ​ត្រៃឯក
៥- ចូរ​ច្រៀង​ប្រាប់ភ្នំ
៦- ចូរ​ច្រៀងបទថ្មីថ្វាយព្រះជាម្ចាស់
៧- ចូរអ្នក​ស្រឡាញ់​ព្រះអម្ចាស់
៨- ទូល​ព្រះបង្គំខ្ញុំទៅដល់ដំណាក់​ព្រះម្ចាស់
៩- ផែនដីទាំងមូល​អេីយ
១០- ពេលសូរិយាលន់លិច
១១- ព្រះគ្រីស្តជាទីសង្ឃឹម
១២- មនុស្ស​លេី​ផែនដី
១៣- យេីង​ទៅដំណាក់​ព្រះអង្គ
១៤- យេីងខ្ញុំទាំងអស់គ្នាអររីករាយ
១៥- យេីងអរសប្បាយ
១៦- រស់ជាមួយគ្នា
១៧- លេីក​ត​ម្កេីង​ព្រះបន្ទូល
១៨- វិញ្ញាណព្រះម្ចាស់
១៩- សូម​ក្រា​បបង្គំព្រះជាម្ចាស់
២០- សូរិយាចែងរស្មីភ្លឺថ្លា
២១- អបអរសាទរខួបទី៤៥០ឆ្នាំ
២២- អស់មួយជីវិត
២៣- ឱ ! ជនទាំងឡាយ
២៤- ឱ ! ព្រះគ្រីស្ត​អើយ
២៥- ឱ ! ព្រះជាម្ចាស់
២៦- ព្រះជាម្ចាស់ សូមការពារខ្ញុំ
២៧- ឱ ! ព្រះបិតាដ៏ឧត្តម​អេីយ

ចម្រៀងចូល (លេខ២៨-៣៥)
ចម្រៀងហែព្រះបន្ទូល (លេខ៣៦-៦៤)

៣៦- ចូរ​រៀបចំផ្លូវថ្វាយព្រះម្ចាស់(រដូវរង់ចាំ)
៣៧- សូម​លេីកត​ម្កេីងសិរីរុងរឿង​នៃ​​ព្រះជាម្ចាស់(រដូវបុណ្យណូអែល)
៣៨- អាលេលូយ៉ាព្រះពន្លឺ(រដូវបុណ្យណូអែល)
៣៩- សូម​លេីកត​ម្កេីងសិរីរុង​រឿងព្រះគ្រីស្ត(រដូវអប់រំពិសេស)
៤០- សូម​លេីកត​ម្កេីង​ព្រះយេស៊ូ(រដូវបុណ្យចម្លង)
៤១- អាលេលូយ៉ា ! ព្រះអម្ចាស់យាង​ឡេីងស្ថានបរមសុខ
៤២- វិញ្ញាណព្រះម្ចាស់សណ្ឋិត​លេីខ្ញុំ(បុណ្យព្រះវិញ្ញាណ)
៤៣- ព្រះជាម្ចាស់​លេីក​ព្រះនាងម៉ារី​ឡើងស្ថានបរមសុខ
៤៤- ព្រះវិញ្ញាណយាងចុះមក
៤៥- ព្រះនាងម៉ារីជាមាតា
៤៦- អាលេលូយ៉ា! ព្រះបន្ទូលព្រះយេស៊ូ
៤៧- ចូរ​កែ​ប្រែចិត្តគំនិត ហើយជឿដំណឹងល្អ
៤៨- អាលេលូយ៉ា! ព្រះនាងទទួលព្រះបន្ទូល
៤៩- ចូរ​ស្វែងរក​ព្រះរាជ្យរបស់​ព្រះជាម្ចាស់
៥០- អាលេលូយ៉ា អ្នក​ឈ្មោះសិលា
៥១- ផ្ទៃ​មេឃ និងផែនដី
៥២-ព្រះគ្រីស្ដជាពន្លឺបំភ្លឺលោកកា
៥៣- ចូរអ្នកស្វះស្វែងរក​ព្រះរាជ្យ
៥៤- ច្រៀងអាលេលូយ៉ាថ្វាយព្រះអម្ចាស់
៥៥- បពិ​ត្រ​ព្រះបិតា(រដូវធម្មតាប្រចាំឆ្នាំ)
៥៦- ព្រះអម្ចាស់មាន​ព្រះបន្ទូល
៥៧- អ​ញ្ជេីញស្តាប់​ព្រះបន្ទូលព្រះអម្ចាស់
៥៨- អាលេលូយ៉ាព្រះបន្ទូល​ជាជីវិត
៥៩- អាលេលូយ៉ា យេីង​ច្រៀងសរ​សេីរព្រះជាអម្ចាស់
៦០- អាលេលូយ៉ា
៦១- អាលេលូយ៉ា! ចូរអ្នក​ស្រឡាញ់​ព្រះអម្ចាស់
៦២- វិន័យព្រះយេស៊ូ
៦៣- អាលេលូយ៉ា ! ព្រះបន្ទូលព្រះអម្ចាស់
៦៤- ឱ! ព្រះបិតាអេីយ

ចម្រៀងថ្វាយតង្វាយ (លេខ៦៥-៧៧)
ចម្រៀងទទួលព្រះកាយ (លេខ៧៨-១៥៧)

៧៨- កាល​នេាះព្រះគ្រីស្តមាន​ព្រះបន្ទូល
៧៩- ក្នុងដំ​ណេីរជីវិត
៨០- ខ្ញុំជាដេីមទំពាំងបាយជូរ
៨១- ខ្ញុំជាប្រភព​នៃជីវិត
៨២- ខ្ញុំជាអាហារផ្តល់ជីវិត
៨៣- ខ្ញុំជាអ្នកគង្វាលដ៏សប្បុរស
៨៤- ខ្ញុំទុកចិត្ត​លេីព្រះជាម្ចាស់
៨៥- ខ្ញុំនេះហេីយជាដេីមទំពាំងបាយជូរ
៨៦- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
៨៧- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត
៨៨- ខ្ញុំផ្ចង់ចិត្ត​ឆ្ពោះរក​ព្រះអង្គ
៨៩- ខ្ញុំស្រឡាញ់​ក្រឹត្យវិន័យ
៩០- ខ្ញុំស្រឡាញ់​ព្រះបន្ទូល​
៩១- ខ្ញុំស្រេកឃ្លាន​ព្រះជាម្ចាស់
៩២- គោរព​ព្រះគ្រីស្តជាអម្ចាស់
៩៣- ចិត្តខ្ញុំពេញ​ដោយអំណរ
៩៤- ចិត្តខ្ញុំរីករាយ
៩៥- ចូរចេញទៅ
៩៦- ចូរ​យេីងផ្ចង់ស្មារតីនឹក
៩៧- ចូរ​យេីងរាល់គ្នាបង្គំវន្ទាច្រៀងថ្វាយព្រះម្ចាស់
៩៨- ចូរ​យេីងឱនកាយ
៩៩- ចូរថ្វាយបង្គំព្រះជាម្ចាស់
១០០- ចូរនាំពន្លឺពី​ព្រះជាម្ចាស់​ទៅបំភ្លឺពិភព​លោកា
១០១- ចូរពិ​សោ​​ធឱ្យដឹងច្បាស់
១០២- ចូរមករកខ្ញុំ
១០៣- ចូរមានចិត្ត​មេ​​ត្តាករុណាដូច​ព្រះបិតា
១០៤- ចូរមានចិត្តសប្បុរសដូច​ព្រះបិតា
១០៥- ចូរអ្នក​ស្វែងរក​ព្រះរាជ្យ​ព្រះជាម្ចាស់
១០៦- ដូច​សមុ​ទ្រមាន​ខ្យល់​ព្យុះខ្លាំងណាស់
១០៧- តាមគំរូនៃ​ព្រះហឫទ័យស្រឡាញ់
១០៨- តេីនរណាអាចរស់​នៅក្នុងដំណាក់
១០៩- តេី​ព្រះជាម្ចាស់ជានរណា ?
១១០- ទឹកផ្ដល់ជីវិត
១១១- ធម៌​មេត្តាករុណារបស់​ព្រះអង្គ
១១២- ធម៌សន្តអ៊ីញ៉ាស៊ីយ៉ូ នៅឡូយ៉ូឡា
១១៣- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ១
១១៤- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ២
១១៥- នេះជាអាហារឧត្តម
១១៦- បពិ​ត្រ​ព្រះអម្ចាស់
១១៧- ពេលណាយេីង​ស្រឡាញ់គ្នា
១១៨- ព្រលឹងខ្ញុំស្រេកឃ្លាន​ព្រះជាម្ចាស់
១១៩- ព្រះកាយព្រះគ្រីស្ត
១២០- ព្រះគ្រីស្ត​ព្រលឹងខ្ញុំ​ស្រេកឃ្លាន
១២១- ព្រះគ្រីស្ត​ព្រលឹងខ្ញុំស្រេកឃ្លាន
១២២- ព្រះគ្រីស្តជាគង្វាល
១២៣- ព្រះគ្រីស្តជាផ្លូវ
១២៤- ព្រះគ្រីស្តជាព្រះមាគ៌ា
១២៥- ព្រះគ្រីស្តជាម្ចាស់​នៃសត្វ​លោក
១២៦- ព្រះជាម្ចាស់​ត្រាស់​ហៅខ្ញុំ
១២៧- ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្តាប់
១២៨- ព្រះជាម្ចាស់​ប្រ​សេីរ​ថ្លៃថ្លា
១២៩- ព្រះជាម្ចាស់​ប្រទានសុខសន្តិភាព
១៣០- ព្រះជាម្ចាស់ជាពន្លឺ
១៣១- ព្រះជាម្ចាស់ស្គាល់ខ្ញុំច្បាស់
១៣២- ព្រះបន្ទូលព្រះគ្រីស្ត
១៣៣- ព្រះបន្ទូលព្រះអង្គ
១៣៤- ព្រះបន្ទូលព្រះអង្គជាច​​ង្កៀង
១៣៥- ព្រះម្ចាស់​តែ​មួយ
១៣៦- ព្រះម្ចាស់​ទ្រង់បាន​ជ្រេីស​រើ​​ស​យេីង
១៣៧- ព្រះយេស៊ូគឺជាពន្លឺ
១៣៨- ព្រះរាជ្យ​ព្រះជាម្ចាស់
១៣៩- ព្រះហឫទ័យសប្បុរស
១៤០- ព្រះអង្គថ្កុំថ្កេីងរុង​រឿង
១៤១- មានសុភមង្គល​ហេីយ!
១៤២- យេីងខ្ញុំជឿ ហេីយស្រឡាញ់​ព្រះអង្គ
១៤៣- យេីងខ្ញុំជឿជាប្រាកដ
១៤៤- វិន័យថ្មី ម៉ាកុស: ១២
១៤៥- វិន័យព្រះយេស៊ូ
១៤៦- សុភមង្គលដ៏ពិត​ប្រា​កដ
១៤៧- សូមកោតសរសើរព្រះម្ចាស់
១៤៨- សូម​ព្រះជាម្ចាស់​មេត្តាប្រោស​ភ្នែក
១៤៩- សូម​មេត្តាស​ង្គ្រោះ​យេីងខ្ញុំ
១៥០- សេចក្តី​ស្រឡាញ់​ដែលព្រះជាអម្ចាស់​ប្រទានមក
១៥១- សេចក្តីស្រឡាញ់មិនសាបសូន្យ​ឡេីយ
១៥២- សេចក្តីស្រឡាញ់របស់​ព្រះជាម្ចាស់ដ៏លេីសលប់
១៥៣- អាលេលូយ៉ា ឱនកាយ​ត្រៀប​ត្រា
១៥៤- អាលេលូយ៉ាសរ​សេីរព្រះម្ចាស់
១៥៥- អ្នក​ជឿលេីព្រះគ្រីស្តនឹងបាន​ស​ង្គ្រោះ
១៥៦- អ្នកណាសុំរ​មែង​តែងទទួល
១៥៧- អ្វីៗដែលអ្នកបាន​ប្រ​ព្រឹត្ត

ចម្រៀងចេញ (លេខ១៥៨-១៦១)
ចម្រៀងកោតសរសើរព្រះនាងម៉ារី (លេខ១៦២-១៨៨)

១៦២-កោតសរ​សេីរ
១៦៣-ក្ស​ត្រីបវរ​​លើ​លោកា
១៦៤-ក្ស​ត្រីវរមាតា
១៦៥-ក្ស​ត្រីវិមានសុខ
១៦៦-ច​ម្រៀង​កោតសរ​សេីរព្រះនាងម៉ារី
១៦៧-ច្រៀងអាលេលូយ៉ា
១៦៨-តារាសមុទ្រ
១៦៩-ទំនុកត​ម្កេីងរបស់នាងម៉ារី (បទព្រហ្មគីតិ)
១៧០-ទំនុកត​ម្កេីងរបស់​ព្រះនាងម៉ារី ១
១៧១-ទំនុកត​ម្កេីងរបស់​ព្រះនាងម៉ារី ២
១៧២-នាដែន​លោកីយ៍
១៧៣-នេះជាថ្ងៃ​ដែលព្រះជាម្ចាស់បានប​ង្កេីតមក
១៧៤-បពិ​ត្រ​ព្រះនាងម៉ារី
១៧៥-ព្រះនាងជាកិត្តិយសរបស់​យេីងខ្ញុំ
១៧៦-ព្រះនាងម៉ារីជា​​​​​​​​​មាតា
១៧៧-ព្រះនាងមិនជំពាក់បាប (លំនាំបទ តារាសមុទ្រ)
១៧៨-មាតាជាទីពំនឹង
១៧៩-មាតាព្រះស​ង្គ្រោះ
១៨០-យេីងខ្ញុំសូម​ជ្រក​កោន​ក្រោមម្លប់​ព្រះនាង
១៨១-យេីងខ្ញុំឱន​ក្រាប​ប្រណម្យមាតា
១៨២-យេីងសូម​កោតសរ​សេីរព្រះនាងម៉ារី
១៨៣-សូម​ក្រាបសំពះស​ម្តេចក្ស​ត្រីម៉ារី
១៨៤-អរព្រះគុណ​ព្រះ​យេស៊ូគ្រីស្ត
១៨៥-អាវេ៉ម៉ារីយ៉ា
១៨៦-ឱ ! ព្រះនាង​ព្រហ្មចារិនីម៉ារី
១៨៧-ឱ ព្រះនាងម៉ារី
១៨៨-ឱ! ម៉ារី​អេីយ

ចម្រៀងកោតសរសើរសន្តយ៉ូសែប (លេខ១៨៩-១៩១)
ចម្រៀងរដូវរង់ចាំ (លេខ១៩២-១៩៧)
ចម្រៀងបុណ្យព្រះយេស៊ូប្រសូត (លេខ១៩៨-២១៥)
ចម្រៀងរដូវអប់រំពិសេស (លេខ២១៦-២៣៧)

២១៦-កោតសរ​សេីរព្រះគ្រីស្ត
២១៧-ចូរ​រៀ​​បចំផ្លូវ
២១៨-ឈេីឆ្កាង​នៃទុក្ខលំបាក
២១៩-តេី​ព្រះជាម្ចាស់ជានរណា ? (ចម្រៀងទី ១)
២២០-ទំនុកត​ម្កេីង​លេខ ៧២ (៧១)
២២១-នេះគឺជាសេចក្តីស្រឡាញ់
២២២-នេះជា​ឈើឆ្កាង
២២៣-បុត្រ​ព្រះអម្ចាស់
២២៤-ព្រះ​យេស៊ូគ្រីស្តបានបូជាជីវិត
២២៥-ព្រះគ្រីស្ត​ព្រះស​ង្គ្រោះ
២២៦-ព្រះគ្រីស្ត​ព្រះស​ង្គ្រោះ
២២៧-ព្រះយេស៊ូជួយស​ង្គ្រោះ
២២៨-ព្រះយេស៊ូបានសុគត
២២៩-ព្រះយេស៊ូយាងចូលក្រុង​យេរូសាឡឹម
២៣០-យេីងខ្ញុំសូម​ក្រាបបង្គំ
២៣១-រួមគ្នាកោតសរ​សេីរព្រះគ្រីស្ត
២៣២-សូម​ព្រះជាម្ចាស់​ទ្រង់​ព្រះមេត្តា
២៣៣-សូម​ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្តាប់
២៣៤-សូម​មេត្តាប្រោស​យេីងខ្ញុំ
២៣៥-អំ​ពេីអាក្រក់របស់ខ្ញុំ
២៣៦-អ្នកប​ម្រេីដ៏ប្រ​សេីរ
២៣៧-ឱ ! ជនកម្សត់

ចម្រៀងរដូវបុណ្យចម្លង (លេខ២៣៨-២៥២)
ចម្រៀងបុណ្យព្រះវិញ្ញាណ (លេខ២៥៣-២៥៨)
ចម្រៀងតេហ្សេ (លេខ២៥៩-២៧៧)

២៥៩-កោតសរ​សេីរព្រះអម្ចាស់
២៦០-កោតសរ​សេីរព្រះអម្ចាស់
២៦១-កុំឱ្យរន្ធត់ចិត្ត
២៦២-ក្នុង​ព្រះគ្រីស្ត
២៦៣-ខ្ញុំសូម​ប្រគល់វិញ្ញាណរបស់ខ្ញុំ
២៦៤-ចូរ​​យេីង​​ច្រៀងថ្វាយព្រះជាម្ចាស់
២៦៥-ទីណាមាន​មេត្តា
២៦៦-ព្រះយេស៊ូគ្រីស្ត
២៦៧-ព្រះគ្រីស្តរស់​ឡេីងវិញ
២៦៨-ព្រះយេស៊ូសូមកុំភ្លេចខ្ញុំ
២៦៩-មកតាមខ្ញុំ​ហេីយ​នៅជាមួយខ្ញុំ (១)
២៧០-មកតាមខ្ញុំ​ហេីយស្នាក់​នៅជាមួយខ្ញុំ (២)
២៧១-យេីងទុកចិត្ត​លេីព្រះជាអម្ចាស់
២៧២-យើងសូមអរព្រះគុណ
២៧៣-ល្អណាស់​ពេល​​យេីងទុកចិត្ត
២៧៤-សូម​ព្រះអង្គគង់​នៅជាមួយ​យេីង
២៧៥-សូម​ព្រះ​អង្គ​គង់​នៅ​ជាមួយ​យេីង
២៧៦-អស់ពីដួងចិត្ត
២៧៧-ឱ ! ព្រះវិញ្ញាណសូមយាងមក

ចម្រៀងបុណ្យចូលឆ្នាំ (លេខ២៧៨-២៨០)
ចម្រៀងអាពាហ៍ពិពាហ៍ (លេខ២៨១-២៨៤)
ចម្រៀងផ្សេងៗ (លេខ២៨៥-៤១០)

២៨៥-កាលពី​មុនខ្ញុំខ្វាក់
២៨៦-កោតសរ​សេីរ អរព្រះគុណព្រះអង្គ
២៨៧-ក្នុងដំណាក់របស់​ព្រះបិតាខ្ញុំ
២៨៨-កុំបរាជ័យ​នៃជីវិត
២៨៩-ខ្ញុំ​ឃេីញ​ផ្ទៃ​មេឃថ្មី និង​ផែនដីថ្មី
២៩០-ខ្ញុំ​ស្រឡាញ់​ព្រះ​យេស៊ូ
២៩១-ខ្ញុំជាផ្លូវ ជាសេចក្តីពិត ជាជីវិត
២៩២-ខ្ញុំនឹង​ក្រោក​ឡេីង
២៩៣-ខ្ញុំសូមយក​ព្រះម្ចាស់ជាទីពឹង
២៩៤-ខ្ញុំអត់​ទោសឱ្យអ្នក
២៩៥-គុណពុកនាំកូន​ឱ្យស្គាល់ព្រះអម្ចាស់
២៩៦-គោលការណ៍អប់រំទាំងបី
២៩៧-គ្មានអ្នកណា
២៩៨-គ្រប់សាសនាបង្ហាញរស្មីនៃ​សេ​ចក្តីពិត
២៩៩-គ្រីស្តទូត ១២រូប
៣០០-គ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុង​តែមួយ
៣០១-គ្រួសារសុខសាន្ត
៣០២-ចិតសិបដង ប្រាំពីរដង
៣០៣-ចូរ​យេីង​ប្រារព្ធពិធី
៣០៤-ចូរចាក​ចេញ
៣០៥-ចូរនាំគ្នាទៅគ្រប់ទីក​ន្លែង
៣០៦-ចូរនាំមនុស្ស​គ្រប់ជាតិ​គ្រប់សាសន៍
៣០៧-ចូរប្រុងស្មារតី
៣០៨-ចូរ​ផ្ញេីជីវិត​លេីព្រះ​អម្ចាស់
៣០៩-ឆ្នាំ​មហាករុណាទិគុណ
៣១០-៤៥០ ឆ្នាំ នៃ​ព្រះសហគមន៍កម្ពុជា
៣១១-ជាធ្លុង​តែមួយ
៣១២-ជាមួយព្រះគ្រីស្ត
៣១៣-ជួយព្រះសហគមន៍
៣១៤-ដងគិរី​វែង​សែនឆ្ងាយ
៣១៥-ដី​នៃក្តីសង្ឃឹម
៣១៦-ដេីមដំបូង (កក ២, ៤២)
៣១៧-ដេីរតាម​ព្រះយេស៊ូ
៣១៨-តីយើងនឹងចាត់នរណាឱ្យទៅ ?
៣១៩-ត្រូវស្រឡាញ់គ្នា
៣២០-ត្រូវអធិដ្ឋាន
៣២១-ថ្ងៃ​នេះ​យើងមាន​សេចក្តីសុខ !
៣២២-ទារក​ទើប​កេីត (១ សល ២,២)
៣២៣-និទានជីវិត​ព្រះយេស៊ូ
៣២៤-និទានជីវិត​ព្រះយេស៊ូ
៣២៥-នេះជាលោហិតរបស់ខ្ញុំ
៣២៦-នៅជំនាន់​ដេីម
៣២៧-បន្ទូលព្រះអង្គ គឺជាច​​ង្គៀង (ទំនុកត​ម្កេីង ១១៩ៈ ១០៥-១០៦)
៣២៨-ប្រជាជនទាំងឡាយ​អេីយ (យរ ៣១, ១០-១៤)
៣២៩-ប្រសិន​បើ (សៀវភៅអប់រំជំនឿទី៣ ខ្ញុំជាជីវិត មេរៀនទី៤)
៣៣០-ប្រែចិត្តគំនិត
៣៣១-បំបាត់អំ​ពេីហិង្សា
៣៣២-ផ្សាយដំណឹងល្អ
៣៣៣-ពាក្យអធិដ្ឋាន​ទៅព្រះរាជវង្ស
៣៣៤-ពិធីផ្តល់ជំ​នឿ
៣៣៥-ពេល​​យេីងរួមគ្នា
៣៣៦-ពេល​នេះឱ្យ​យេីងច្រៀង
៣៣៧-ព្យាការីអាម៉ូស
៣៣៨-ព្យាការីអេ​សេគី​អែល (សៀវភៅអប់រំជំនឿទី ២ ខ្ញុំជាសេចក្តីពិត មេរៀនទី១៨)
៣៣៩-ព្រះគម្ពីរ
៣៤០-ព្រះគ្រីស្តជាពន្លឺបំភ្លឺដំ​​ណេីរជីវិត​យេីង
៣៤១-ព្រះជាម្ចាស់​ត្រាស់​ហៅយេីង
៣៤២-ព្រះជាម្ចាស់​ស្រឡាញ់​យេីង
៣៤៣-ព្រះជាម្ចាស់​ស្រឡាញ់មនុស្ស​លោកា
៣៤៤-ព្រះជាម្ចាស់គង់ជាមួយ​​យេីង
៣៤៥-ព្រះជាម្ចាស់ប​​ង្កេីតពិភព​លោក
៣៤៦-ព្រះជាម្ចាស់មាន​ ព្រះបន្ទូលថា (សៀវភៅអប់រំជំនឿ)
៣៤៧-ព្រះជាអម្ចាស់​ទ្រង់ជាសេចក្តីស្រឡាញ់
៣៤៨-ព្រះបន្ទូលព្រះយេស៊ូ
៣៤៩-ព្រះបិតាស្រឡាញ់​យេីង
៣៥០-ព្រះពរ​តែងតាំង
៣៥១-ព្រះមហាករុណាទិគុណ
៣៥២-ព្រះយេស៊ូ ជាប្រភពទឹក
៣៥៣-ព្រះយេស៊ូគង់​នៅជាមួយ
៣៥៤-ព្រះយេស៊ូគ្រីស្តជាកម្លាំង
៣៥៥-ព្រះយេស៊ូអេីយ !
៣៥៦-ព្រះវិញ្ញាណគង់សណ្ឋិត
៣៥៧-ព្រះហឫទ័យសប្បុរស
៣៥៨-ព្រះអង្គ​ត្រាស់​ហៅ
៣៥៩-ព្រះអម្ចាស់មាន​តែមួយ
៣៦០-ព្រះអម្ចាស់មាន​ព្រះបន្ទូល
៣៦១-មហាសន្និបាត​លេីកទី ១៥
៣៦២-ម៉ាថាយ ៥ៈ១៧
៣៦៣-មាន​​ព្រះ​យេស៊ូ​គ្រីស្ត​ជីវិត​យេីង​ចេះស្រឡាញ់
៣៦៤-មានសុភមង្គល​មែន
៣៦៥-យុវជនគឺជាទំពាំងស្នងឫស្សី
៣៦៦-យុវជនជាពន្លឺផែនដី
៣៦៧-យេីង​ដេីរតាម​ព្រះអង្គ
៣៦៨-យេីងខ្ញុំសូម​លេីកត​ម្កើង​ព្រះជាម្ចាស់
៣៦៩-យេីងគិតដល់ជីវិត
៣៧០-យេីងបាន​ស្រឡាញ់អ្នក
៣៧១-យេីងមាន​ព្រះគ្រីស្ត​ធ្វេីជាគំរូ
៣៧២-យេីងសូម​​ដេីរ
៣៧៣-យេីងសូមជូនផ្កា
៣៧៤-យើងខ្ញុំសូមអរព្រះគុណ
៣៧៥-រីករាយសាទរ
៣៧៦- រួមគ្នាកសាង​ព្រះសហគមន៍
៣៧៧-រួមជាមួយព្រះគ្រីស្ត
៣៧៨-រួមដំ​ណេីរ
៣៧៩-រួមដំ​ណេីរជាមួយសន្តប៉ូល
៣៨០-រាំនិង​ច្រៀងសរ​សេីរព្រះជាម្ចាស់
៣៨១-លា​ហើយមិត្តសម្លាញ់
៣៨២-លោក​យេស៊ូនេះ ដែលបងប្អូនបានឆ្កាង
៣៨៣-លោក​នេះជាបុត្រដ៏ជាទី​ស្រឡាញ់របស់​យេីង
៣៨៤-លោកតាអាប្រាហាំ
៣៨៥-វិន័យ ១- ១០
៣៨៦-វិន័យថ្មី ម៉ាកុសជំពូក ១២
៣៨៧-សង្គហៈ
៣៨៨-សង់ផ្ទះ
៣៨៩-សន្និបាត​ព្រះសហគមន៍
៣៩០-សូម​ផ្ញេីជីវិត
៣៩១-សូម​ឱ្យចិត្ត​យេីងបានសុខសន្តិភាព
៣៩២-សូម​លើកត​ម្កើង​ព្រះជាម្ចាស់
៣៩៣-សូមជួយយក​ពែងទុក្ខលំបាក
៣៩៤-សួស្តីថ្ងៃកំ​ណេីត
៣៩៥-សេរីភាពពិត​ប្រា​កដ
៣៩៦-អូ អូ អូ យុវជនយុវនារី
៣៩៧-អបអរសាទរឆ្នាំព្រះមហាករុណាទិគុណ
៣៩៨-“អប្បា!”
៣៩៩-អរគុណព្រះជាម្ចាស់ចំ​ពោះ​លេាកអភិបាលរបស់​យើង
៤០០-អាលេលូយ៉ា! ព្រះបន្ទូលជាពន្លឺ
៤០១-អ្នក​ជឿ​ដោយឥតបាន​ឃេីញខ្ញុំ
៤០២-អ្នកណាកាន់តាម​ព្រះបន្ទូល​ព្រះ​អង្គ
៤០៣-អ្នកណាស្តាប់
៤០៤-អ្នកណាអង្វររក​ព្រះនាម
៤០៥-អំណរគុណក្នុងការត្រាស់​ហៅ
៤០៦-អំបិល និងពន្លឺ
៤០៧-អុះឱប្រជាជនទាំងឡាយ
៤០៨-“ឱព្រះបិតាអេីយ!”
៤០៩-ឱ ! ព្រលឹងខ្ញុំ ចូរក្រាបបង្គំ
៤១០-ឱ ! មនុស្ស​អេីយ (មីកា ៦,៨)

ទំនុកតម្កើង (លេខ៤១១-៤២៥)
ពាក្យអធិដ្ឋានផ្សេងៗ

បទចម្រៀងពេលប្រជុំគ្នា

១- កាលណាពីរ ឬបីនាក់ជួបជុំគ្នា

បន្ទរ ព្រះជាអម្ចាស់មានព្រះបន្ទូលថា កាលណាពីរ ឬបីនាក់  
  ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំស្ថិតនៅជាមួយផង
ឱ! ព្រះយេស៊ូអើយ សូមទ្រង់គង់ជាមួយយើងខ្ញុំ  
  ក្នុងពេលយើងខ្ញុំ កោតសរសើរព្រះអង្គ  
  ក្នុងពេលយើងខ្ញុំ ប្រកាសសេចក្តីស្រឡាញ់  
  មកពីព្រះហឫទ័យ ស្រឡាញ់របស់ព្រះអង្គ
ឱ! ព្រះយេស៊ូអើយ សូមទ្រង់គង់ជាមួយយើងខ្ញុំ  
  ក្នុងពេលយើងខ្ញុំ ស្តាប់ព្រះបន្ទូលព្រះអង្គ  
  សូមទ្រង់បំភ្លឺ ចិត្តគំនិតយើងខ្ញុំ  
  ដើម្បីឱ្យយើងខ្ញុំ ឮព្រះសូរសៀវព្រះអង្គ
ឱ! ព្រះយេស៊ូអើយ សូមទ្រង់គង់ជាមួយយើងខ្ញុំ  
  សូមនឹកដល់យើងខ្ញុំ ពីស្ថានបរមសុខមក  
  ព្រះអង្គដែលគង់ ជាមួយយើងខ្ញុំ  
  នៅពេលនេះហើយ ជាអង្វែងតរៀងទៅ
ឱ! ព្រះយេស៊ូអើយ សូមទ្រង់គង់ជាមួយយើងខ្ញុំ  
  ក្នុងពេលយើងខ្ញុំ រួមថ្វាយយញ្ញបូជា  
  ហើយយើងខ្ញុំកាច់ ចែកគ្នាទទួលទាន  
  នូវនំប៉័ងដែលផ្តល់ ជីវិតដ៏អនន្ត

២- ខ្ញុំនឹកស្រណោះវិហារព្រះម្ចាស់
ទំនុកត​ម្កេីងលេខ ៨៤(៨៣)

បន្ទរ ខ្ញុំនឹកស្រណោះវិហារព្រះម្ចាស់ គួរស្រឡាញ់ណាស់នៅលើលោកា  
  ទ្រង់មានព្រះជន្មរុងរឿងថ្លៃថ្លា ខ្ញុំមានចិន្តារីករាយស្មោះត្រង់
បក្សាបក្សីតែងមានសំបុក ដែលផ្តល់ក្តីសុខស្ថិតស្ថេរគង់វង្ស  
  ខ្ញុំស្រឡាញ់ព្រះដំណាក់ព្រះអង្គ ហើយសូមយកទ្រង់ជាទីពំនាក់
មានក្តីអំណរមានក្តីសប្បាយ អស់ជនទាំងឡាយដែលបានទៅស្នាក់  
  ក្នុងព្រះវិហារដោយចិត្តស្មោះស្ម័គ្រ បានធ្វើគារវៈគោរពព្រះអង្គ
មានក្តីអំណរមានក្តីសប្បាយ អស់ជនទាំងឡាយដែលមានបំណង  
  ចូលក្នុងវិហារដោយចិត្តស្មោះត្រង់ ស្វែងរកព្រះអង្គដែលផ្តល់ជន្មា
សូមទ្រង់សណ្តាប់ពាក្យអង្វរខ្ញុំ ឱ! ព្រះឧត្តមជាម្ចាស់សួគ៌ា  
  សូមទ្រង់មេត្តាទតរាស្ត្រប្រជា ហើយសូមការពារនិងជួយប្រោសលោះ
បើរស់មួយថ្ងៃនៅក្បែរខ្លោងទ្វារ នៃព្រះវិហារព្រះអង្គសង្គ្រោះ  
  ហាក់មានតម្លៃប្រសើរខ្ពង់ខ្ពស់ ស្មើបាននៅរស់រាប់ពាន់ឆ្នាំផង
រស់ក្រោមសំយ៉ាបវិហារព្រះម្ចាស់ វិសេសពេកណាស់ថ្លៃថ្លាកន្លង  
  ប្រសើរជាងរស់ជាមួយអ្នកផង ដែលផ្តល់សៅហ្មងនាំឱ្យអាស្រូវ
ទ្រង់សព្វព្រះហប្ញទ័យជនសុចរិត មេត្តាអាណិតជួយឱ្យស្គាល់ផ្លូវ  
  ស្គាល់ក្តីសុខសាន្តរាល់ពេលរដូវ ស្គាល់ផ្លូវដើរទៅជួបព្រះអង្គបាន
សូមកោតសរសើររាល់ពេលរដូវ ស្គាល់ផ្លូវដើរទៅជួបព្រះអង្គបាន  
  ដែលគង់ស្ថិតស្ថេរប្រសើរថ្កើងថ្កាន នៅគ្រប់ទីស្ថានដរាបរៀងទៅ

៣- ខ្ញុំសែនសប្បាយ​ទៅព្រះដំណាក់
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ១១២)

បន្ទរ ខ្ញុំសែនសប្បាយណាស់ ពេលឮច្បាស់គេប្រាប់ថា
  ចូរយើងទៅដំណាក់ ព្រះជាម្ចាស់នៅសាឡឹម ។
យេរូសាឡឹមអើយ យើងដល់ហើយឈានជើងចូល
  យើងមកដល់មាត់ទ្វារ ដល់ទីធ្លានៃក្រុងអ្នក ។
យេរូសាឡឹមអើយ អ្នកជាក្រុងដ៏រឹងមាំ
  មានកំពែងដ៏ល្អ ល្អប្រណីតព័ទ្ធជុំវិញ ។
កុលសម្ព័ន្ធនានា នៃព្រះជាអម្ចាស់យើង
  នាំគ្នាឡើងទីនេះ តម្កើងព្រះនាមព្រះអង្គ ។
ទីនេះមានបល្ល័ង្ក ព្រះរាជវាំងស្ដេចដាវីឌ
  គ្រប់គ្រងប្រជារាស្រ្ត ដោយក្ដីយុត្តិធម៌ណាស់ ។
សូមព្រះម្ចាស់ប្រទាន សន្តិភាពដល់ក្រុងនេះ
  អ្នកស្រឡាញ់សាឡឹម សូមឱ្យរស់បានសុខសាន្ត ។
ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ
  ខ្ញុំសូមព្រះអម្ចាស់ ឱ្យសាឡឹមបានសុខសាន្ត ។
ដោយយល់ដល់ដំណាក់ នៃព្រះម្ចាស់របស់យើង
  ខ្ញុំទូសូមឱ្យអ្នក បានក្ដីសុភមង្គល ។

៤- គោរព​ព្រះ​ត្រៃឯក
លំនាំទំនុកតម្កើងកោតសរសើរព្រះបាទដាវីឌ
(១ របាក្សត្រ ២៩,១០-១២)

បន្ទរ ឱ ! ព្រះជាម្ចាស់ យើងខ្ញុំគោរព សរសើរព្រះនាម ទាំងថ្វាយចម្រៀង
  ចំពោះព្រះអង្គ ។      
ឱ ! ព្រះបិតា មានឫទ្ធិចេស្តា អស្ចារ្យពេកក្រៃ មានធម៌សប្បុរស
  ពេញដោយបារមី ព្រះនាមឮល្បី គ្រប់ទីទាំងឡាយ ។  
ឱ ! ព្រះយេស៊ូ បន្ទូលថ្លៃថ្លា នៃព្រះបិតា ទ្រង់ជាជីវិត
  ជាសេចក្តីពិត មាគ៌ានាំយើង ឆ្ពោះព្រះបិតា ។  
ឱ ! ព្រះវិញ្ញាណ ព្រះប្រាជ្ញាញាណ វិសុទ្ធថ្លៃថ្លា ជាជ្រោះស្នេហា
  ជាធម៌មេត្តា រក្សាការពារ យើងខ្ញុំគ្រប់គ្នា ។  
ឱ ! ព្រះជាម្ចាស់ យើងត្រេតអរណាស់ សូមបង្គំថ្វាយ  ព្រះពរជោគជ័យ
  សិរីទាំងឡាយ ទៅព្រះពណ្ណរាយ អម្ចាស់យើងខ្ញុំ ។  
កិត្តិយសបារមី ជោគជ័យសិរី យើងសូមបង្គំ តេជានុភាព
  ព្រះម្ចាស់ឧត្តម រុងរឿងសុខុម លើផែនលោកា ។  
ឱ ! ព្រះសង្គ្រោះ ព្រះនាមខ្ពង់ខ្ពស់ ជាស្តេចស្ថានបរមសុខ ជាម្ចាស់លោកីយ៍
  គ្រប់គ្រងពសុធា រក្សាការពារ សត្វលោកទាំងឡាយ។  
ឱ ! ព្រះម្ចាស់អើយ នៅលោកនេះហើយ យើងសច្ចាស្មោះ គោរពព្រះអង្គ
  ជាព្រះសង្គ្រោះ ដែលជួយរំដោះ មនុស្សគ្រប់គ្នា ។  
យើងខ្ញុំប្រណម្យ ក្រាបថ្វាយបង្គំ សូមថ្លែងពណ៌នា អំណរព្រះគុណ
  ឆ្ពោះព្រះត្រៃឯក ទ្រង់គង់ការពារ យើងខ្ញុំជានិច្ច ។  

៥- ចូរ​ច្រៀង​ប្រាប់ភ្នំ
ដកស្រង់ពីទំនុកត​ម្កេីងលេខ ១១៨ (១១៧)

បន្ទរ ចូរច្រៀងប្រាប់ភ្នំ ប្រាប់សមុទ្រធំ
  ចូរលើកចិត្តឡើ ត​ម្កេីងព្រះម្ចាស់
  ដ្បិតនេះជាថ្ងៃ ម្ចាស់ថ្លៃបង្កើត
  សូមឱ្យផែនដី បានក្តីអំណរ
  អាលេលូយ៉ា(៤ដង) ។  
ខ្ញុំនឹងត​ម្កេីងព្រះអម្ចាស់ ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់
  តបឆ្លើយមកខ្ញុំដោយរាក់ទាក់ ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់ ។
ខ្ញុំត្រូវនៅរស់មានជីវិត មិនត្រូវស្លាប់ចាកផុតលោកីយ៍
  ដើម្បីរៀបរាប់ពីសេចក្តី ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ ។
ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស សុចរិតស្រីប្រុសមកប្រញាប់
  ខ្ញុំនឹងចូលទៅឱ្យបានឆាប់ នឹងថ្លែងរៀបរាប់អរគុណទ្រង់ ។
ព្រះអម្ចាស់សម្រេចការអស្ចារ្យ ដោយឫទ្ធិថ្លៃថ្លានៃព្រះអង្គ
  អស្ចារ្យពេកក្រៃយើងឃើញច្បាស់ គួរស្ញប់ស្ញែងណាស់គួរគោរព ។
ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ កំណត់ទុកច្បាស់ឱ្យយើងឈប់
  នាំគ្នាសប្បាយកុំនៅជ្រប់ ខេត្តស្រុកភូមិគ្រប់អរទាំងអស់ ។
ចូរលើកត​ម្កេីងព្រះអម្ចាស់ ដ្បិតព្រះហប្ញទ័យអាណិត
  សប្បុរសករុណាទ្រង់សុចរិត អស់កល្បស្ថេរស្ថិតរហូតទៅ ។

៦- ចូរ​ច្រៀងបទថ្មីថ្វាយព្រះជាម្ចាស់

បន្ទរ ចូរច្រៀងបទថ្មី ថ្វាយព្រះជាម្ចាស់ ព្រះអង្គបានសម្រេច  ការអស្ចារ្យ
  អាលេលូយ៉ា ។      
ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ កុំភ្លេចឡើយណា ដ្បិតទ្រង់ប្រព្រឹត្ត
  សព្វកិច្ចអស្ចារ្យ ទ្រង់មានឫទ្ធា ជាព្រះវិសុទ្ធ ។  
ព្រះអង្គសង្គ្រោះ ទាំងស្រីទាំងប្រុស ឥតមានគេចផុត ចម្រើនគ្រប់គ្នា
  បានឡើងជាបុត្រ ធីតាបរិសុទ្ធ ដោយអានុភាព ។  
មិនតែប៉ុណ្ណោះ ព្រះអង្គបំផុស សម្តែងហឫទ័យ សុចរិតស្មោះត្រង់
  ជនជាតិផ្សេងក្តី បានឃើញស្មើ ដូចគ្នាទាំងអស់ ។  
ឯអ៊ីស្រាអែល ព្រះអង្គមិនដែល ភ្លេចម្តងណាសោះ ប្រទានហឫទ័យ
  ករុណាដ៏ស្មោះ មេត្តាចំពោះ កូនចៅព្រះអង្គ ។  
ឱ ! មនុស្សសត្វអើយ កុំបីតោះតើយ  រៀបចំអង្គា អបអរសាទរ
  ថ្វាយព្រះនាមា ស្រែកហ៊ោខ្ញៀវខ្ញារ ដោយក្តីអំណរ ។  
ចូរដេញចាប៉ី សព្វភ្លេងតន្ត្រី ប៉ីពកប៉ីអ ឃឹមរនាតដែក
  ឈិងគងត្រែស្គរ ចង្ក្រង់ស្នែងទ្រ ឱ្យលាន់ពីរោះ ។  

៧- ចូរអ្នក​ស្រឡាញ់​ព្រះអម្ចាស់

បន្ទរ ចូរអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត
  អស់ពីស្មារតី អស់ពីកម្លាំងកាយ
  ចូរអ្នកស្រឡាញ់បងប្អូនឯទៀត ឱ្យដូចស្រឡាញ់ខ្លួនឯង។
ឱ ! បងប្អូនអើយចូរអ្នកចាំស្តាប់ មានតែព្រះអម្ចាស់
  ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់ ។
ចូរអ្នកទុកឱ្យព្រះបន្ទូល ដែលខ្ញុំប្រគល់ឱ្យអ្នក
  នៅក្នុងថ្ងៃនេះដក់ជាប់ក្នុងចិត្ត របស់អ្នកជានិច្ច ។
ចូរអ្នកបង្រៀនឱ្យកូនចៅអ្នក ពីព្រះបន្ទូលនេះ ពេលអ្នកនៅក្នុងផ្ទះ
  ពេលដើរពេលចូលដេក និងពេលក្រោកពីដំណេក ។

៨- ទូល​ព្រះបង្គំខ្ញុំទៅដល់ដំណាក់​ព្រះម្ចាស់

បន្ទរ ទូលព្រះបង្គំខ្ញុំ ទៅដល់ដំណាក់ព្រះម្ចាស់
  ទ្រង់ធ្វើឱ្យខ្ញុំរីករាយ ។  
សូមព្រះអម្ចាស់បំភ្លឺចិត្តទូលបង្គំ ហើយលើកលែងទោសឱ្យទូលបង្គំ ។
ព្រះអង្គបានផ្តល់កម្លាំងឱ្យខ្ញុំមែន តើហេតុអ្វីក៏ខ្ញុំធ្លាក់ខ្លួនទន់ខ្សោយ ។
សូមព្រះម្ចាស់បំភ្លឺចិត្តខ្ញុំឱ្យជឿ ដឹកនាំខ្ញុំដើរតម្រង់រកព្រះអង្គ ។
ទូលបង្គំសូមសរសើរដល់ព្រះអង្គ ព្រះអង្គមានជោគសិរីសព្វប្រការ ។
ចូរសង្ឃឹមលើព្រះម្ចាស់អស់ពីចិត្ត ព្រលឹងអើយព្រោះទ្រង់ជាព្រះសង្គ្រោះ។
កោតសរសើរព្រះបិតាព្រះបុត្រា ព្រះវិញ្ញាណជាដរាបតរៀងទៅ ។

៩- ផែនដីទាំងមូល​អេីយ
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ៣៣(៣២))

បន្ទរ ផែនដីទាំងមូលអើយ ចូរអបអរហើយសរសើរ
  ព្រះម្ចាស់គ្មានអ្វីស្មើ ច្រៀងបទថ្មីថ្វាយព្រះអង្គ
  អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា ។
ចូរច្រៀងទំនុកថ្មី ទាំងតន្ត្រីកុំជិនណាយ
  សូរសៀងពិរោះក្រៃ ពេលសប្បាយអបអរទ្រង់ ។
ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាស់ពិតទៀងត្រង់
  ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា ។
ព្រះអង្គសព្វព្រះហប្ញទ័យ នឹងសេចក្តីពិតសត្យា
  សុចរិតគ្រប់ប្រការ ហើយរក្សាយុត្តិធម៌ ។
ផែនដីទាំងមូលថ្លែង ខំសម្តែងដោយអំណរ
  ពីហឫទ័យបវរ    ករុណាល្អព្រះជាម្ចាស់    ។
ផ្ទៃមេឃហ្វូងតារា  កើតដោយសារបន្ទូលច្បាស់
  ដោយបញ្ជារបស់  ព្រះជាអម្ចាស់នៃយើង  ។
ព្រះអង្គបានធ្វើឱ្យ សមុទ្រថយផ្តុំគ្នាឡើង
  រួចទ្រង់ក៏បង្ឃាំង សមុទ្រគាំងមួយកន្លែង ។
សូមឱ្យមនុស្សទាំងអស់ ដែលនៅរស់កោតស្ញប់ស្ញែង
  ព្រះមានឫទ្ធិក្រៃលែង គួរស្ញប់ស្ញែងកោតព្រះអង្គ ។
ដ្បិតពេលមានបន្ទូល អ្វីមកមូលមិនរេរង់
  តាមមានឫទ្ធិក្រៃលែង គួរស្ញប់ស្ញែងកោតព្រះអង្គ ។
យើងខ្ញុំសែនរីករាយ ចិត្តសប្បាយអរពេកក្រៃ
  សូមបង្គាប់ព្រះអង្គ សព្វអ្វីផងមានទាំងអស់ ។

១០- ពេលសូរិយាលន់លិច

នៅវេលាដែលសូរិយាលន់លិច យើងខ្ញុំទាំងឡាយរួមគ្នានៅទីនេះ 
  ដើម្បីសូមព្រះជាម្ចាស់យាងមក រក្សាដោយព្រះហឫទ័យប្រណីមេត្តា ។
យើងខ្ញុំសូមថ្វាយឆ្ពោះព្រះជាម្ចាស់ នូវការងារដែលយើងខ្ញុំធ្វើថ្ងៃនេះ
  បើយើងខ្ញុំប្រព្រឹត្តខុសនឹងព្រះអង្គ សូមទ្រង់មេត្តាលើកលែងទោសឱ្យយើងខ្ញុំ។
យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលបានរក្សាយើងខ្ញុំក្នុងថ្ងៃនេះ
  សូមការពារយើងខ្ញុំក្នុងរាត្រីនេះ សូមឱ្យយើងខ្ញុំបានឈ្នះកិច្ចកលអារក្ស ។

១១- ព្រះគ្រីស្តជាទីសង្ឃឹម

បន្ទរ ព្រះគ្រីស្តជាទីសង្ឃឹម ជាអង្គគាំទ្រនៃជីវិតខ្ញុំ ។  
ទូលបង្គំខ្ញុំ ទៅដល់អាសនៈ ដោយចិត្តរីករាយ
  សូមវិនិច្ឆ័យ តាមសប្បុរសភាព ឱ! ព្រះអង្គអើយ ។
សូមថ្វាយចិន្តា និងជីវភាព សូមទ្រង់ជម្រះ
  ឱ្យជ្រះសៅហ្មង ដើម្បីគាប់គួរ រួមថ្វាយបូជា ។
នេះខ្ញុំសង្ឃឹម ជឿជាក់ស្រឡាញ់ បម្រើព្រះអង្គ
  អស់មួយជីវិត តបស្នងសងគុណ អស់កល្បជានិច្ច ។

១២- មនុស្ស​លេី​ផែនដី
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ៩៦)

បន្ទរ មនុស្សលើផែនដី ទាំងប្រុសទាំងស្រី
  ចូរអបអរឡើង ត​ម្កេីងព្រះម្ចាស់
  ជាព្រះថ្កុំថ្កើង ព្រះម្ចាស់នៃយើង។
ចូរច្រៀងបទថ្មីថ្វាយ   ព្រះម្ចាស់ថ្លៃកុំឈរឈប់
  មនុស្សនៅលើពិភព ច្រៀងកុំឈប់ថ្វាយព្រះអង្គ ។
ចូរច្រៀងថ្វាយព្រះម្ចាស់ ត​ម្កេីងព្រះនាមត្រចង់
  ប្រកាសរាល់ថ្ងៃផង ពីបំណងដ៏ថ្លៃថ្លា   ។
ចូរប្រកាសនៅក្នុង ចំណោមក្រុមជាតិដទៃ
  នូវរុងរឿងសិរី ព្រះហស្តថ្លៃដ៏អស្ចារ្យ ។
ដ្បិតព្រះម្ចាស់ឧត្តម     យើងត្រូវខំសរសើរថា
  អស់ពីដួងចិន្តា ព្រះក្សត្រាប្រសើរខ្ពស់ ។
ប្រជាទាំងឡាយអើយ កុំកន្តើយចូរតម្រង់
  លើកត​ម្កេីងព្រះអង្គ ថ្លៃឥតហ្មងពីប្ញទ្ធា ។
លើកត​ម្កេីងសិរី រុងរឿងជ័យព្រះនាមា
  យកតង្វាយគ្រប់គ្នា ទៅព្រះវិហារថ្វាយក្សត្រា ។
សូមឱ្យអស់ផ្ទៃមេឃ ផែនដីស្រែកកុំសំចៃ 
  សមុទ្រមានទឹកប្រៃ និងអ្វីៗមានសង្ឃឹម ។
សូមឱ្យស្រែចម្ការ អ្វីសព្វសារអរញញឹម
  ឱ្យដើមឈើរេរាំ លោតទន្ទ្រាំមុខព្រះម្ចាស់ ។
ដ្បិតព្រះអង្គយាងមក វិនិច្ឆ័យរកយុត្តិធម៌ណាស់
  កាត់ក្តីប្រជាច្បាស់ គ្មានក្រឡាស់ដោយទៀងត្រង់ ។

១៣- យេីង​ទៅដំណាក់​ព្រះអង្គ

បន្ទរ យើងសែនសប្បាយ យាត្រាឆ្ងាយទៅព្រះដំណាក់
  ទាំងយើងច្រៀងបទថ្មី សរសើរព្រះម្ចាស់អាលេលូយ៉ា ។
មហាជនគ្រប់ប្រទេស ចូរអ្នកអបអរសាទរ
  ហើយថ្វាយស័ព្ទវាចា ថ្វាយព្រះអម្ចាស់របស់យើង ។
ចូរបម្រើព្រះអង្គ មានចិត្តត្រង់រីករាយឡើង
  ចូរទៅរកទាំងច្រៀង បទសប្បាយថ្វាយដរាប ។
ចូរទទួលស្គាល់ចុះ ព្រះអង្គប្រោសសន្តោសជាប់
  ព្រះអង្គជាទីគាប់ ទ្រង់បានបង្កើតយើងមក ។
យើងជាស្នាព្រះហស្ត របស់ព្រះថ្លៃពន្លក 
  ជាប្រជាជនសុខ ដែលព្រះអង្គថែណែនាំ ។
ចូរចូលក្នុងព្រះវិហារ ព្រះពន្លាជាព្រះដំណាក់
  ព្រះអង្គស័ក្តិសមណាស់ ចូលទៅថ្លែងអរព្រះគុណ ។
ព្រះជាម្ចាស់ទ្រង់មាន ព្រះហឫទ័យមេត្តា
  សប្បុរសករុណា ដែលស្ថិតនៅជាប់អស់កល្ប ។

១៤- យេីងខ្ញុំទាំងអស់គ្នាអររីករាយ

យើងខ្ញុំទាំងអស់គ្នាអររីករាយ ដោយបានជួបជុំគ្នានៅទីនេះ
  ដើម្បីបន្លឺសូរស័ព្ទចម្រៀង ច្រៀងថ្វាយព្រះម្ចាស់អស់ពីឱរា ។
យើងខ្ញុំសូមជឿជាក់ប្រាកដមែន ព្រះអង្គគង់សណ្ឋិតនៅទីនេះ
  យើងខ្ញុំសូមលើកហត្ថឡើងវន្ទា ក្រាបថ្វាយបង្គំព្រះមហាក្សត្រ ។
យើងខ្ញុំសូមស្រឡាញ់ព្រះអម្ចាស់ ដែលបានផ្តល់ជីវ៉ាឱ្យយើងខ្ញុំ
  ហេតុនេះយើងខ្ញុំសូមធ្វើសច្ចា ស្រឡាញ់ព្រះម្ចាស់ស្រឡាញ់បងប្អូន ។
យើងខ្ញុំសូមសង្ឃឹមលើព្រះអង្គ សង្ឃឹមថាព្រះអង្គរំដោះទុក្ខ
  សង្ឃឹមបានចូលស្ថានបរមសុខ សប្បាយរីករាយអស់កល្បជានិច្ច ។

១៥- យេីងអរសប្បាយ

. ឱ ! ព្រះអម្ចាស់អើយ យើងអរសប្បាយ
  ប. ឱ ! ព្រះអម្ចាស់អើយ យើងអរសប្បាយ
  ស. ដោយបានជួបជុំនៅក្នុងទីនេះ ប. ដោយបានជួបជុំនៅក្នុងទីនេះ
  រួមៈ ហើយរួបរួមគ្នា ក្រោមម្លប់បារមី របស់ព្រះអង្គ។
ស. ព្រះអង្គណែនាំផ្លូវជីវិតយើង ប. ព្រះអង្គណែនាំផ្លូវជីវិតយើង
  ស. នៅក្នុងលោកនេះយើងខ្ញុំត្រូវការ ប. នៅក្នុងលោកនេះយើងខ្ញុំត្រូវការ
  រួមៈ ព្រះហឫទ័យអាណិតមេត្តា របស់ព្រះអង្គ ។
ស. ព្រះអង្គទ្រង់ជ្រាបពេលមានទុក្ខព្រួយ ប. ព្រះអង្គទ្រង់ជ្រាបពេលមានទុក្ខព្រួយ
  . ព្រះអង្គជួយយើងឱ្យមានសង្ឃឹម ប. ព្រះអង្គជួយយើងឱ្យមានសង្ឃឹម
  រួមៈ ហើយគង់ជិតយើងដោយក្តីស្រឡាញ់ របស់ព្រះអង្គ ។
ស. ថ្ងៃនេះជាថ្ងៃរបស់ព្រះអង្គ ប. ថ្ងៃនេះជាថ្ងៃរបស់ព្រះអង្គ
  ស. យើងទាំងអស់គ្នាប្រុងស្តាប់ព្រះបន្ទូល ប. យើងទាំងអស់គ្នាប្រុងស្តាប់ព្រះបន្ទូល
  រួមៈ ដើម្បីរស់នៅក្នុងក្តីស្រឡាញ់ របស់ព្រះអង្គ ។
ស. ឱ ! ព្រះអង្គអើយ យើងនឹងរួមថ្វាយ ប. ឱ ! ព្រះអង្គអើយ យើងនឹងរួមថ្វាយ
  ស. ថ្វាយនំនឹងស្រាដែលទ្រង់ប្រទាន ប. ថ្វាយនំនឹងស្រាដែលទ្រង់ប្រទាន
  រួមៈ ឱ្យយើងរួបរួមក្នុងក្តីស្រឡាញ់ របស់ព្រះអង្គ ។

១៦- រស់ជាមួយគ្នា

រស់ជាមួយគ្នាដូចបងប្អូនគ្នា ជាការប្រពៃថ្លៃថ្លាឧត្តម
  ប្រៀបដូចសួនច្បារពេញដោយបុប្ផា មានទាំងចម្ប៉ាមានទាំងចំប៉ី ។
មានទាំងផ្កាម្លិះមានទាំងណាគ្រី ក្រអូបពេកក្រៃនាអរុណរះ
  ប្រៀបដូចសន្សើមនៅព្រឹកព្រលឹម ធ្លាក់លើវាលស្រែលើច្បារដំណាំ  ។
ហ្នឹងហើយតំបន់ដែលព្រះបវរ ផ្តល់នូវព្រះពរជីវិតអនន្ត
  សូមថ្វាយពរជ័យដល់ព្រះត្រៃឯក ដែលគង់ជានិច្ចដរាបរៀងទៅ ។

១៧- លេីក​ត​ម្កេីង​ព្រះបន្ទូល

បន្ទូលព្រះអង្គ ពន្លឺថ្លាយង់ បំភ្លឺខ្ញុំម្ចាស់ ឱ្យខ្ញុំឃើញច្បាស់
  មាគ៌ាត្រចះ ត្រចង់ឥតខ្វះ របស់ព្រះអង្គ ។  
បន្ទូលព្រះអង្គ ដំបូន្មានត្រង់ វិសេសល្អណាស់ ទូលបង្គំខ្ញុំ
  ខំរៀនចាំច្បាស់ បន្ទូលថ្លៃថ្លា របស់ព្រះអង្គ ។  
បន្ទូលព្រះអង្គ ស្រង់ផុតលិចលង់ ជីវិតខ្ញុំម្ចាស់ ទូលបង្គំខ្ញុំ
  សង្ឃឹមជឿជាក់ លើបន្ទូលព្រះ ជានិច្ចនិរន្ត ។  
បន្ទូលព្រះអង្គ ដំបូន្មានត្រង់ វិសេសល្អណាស់ ទូលបង្គំខ្ញុំ
  ខំរៀនចាំច្បាស់ បន្ទូលថ្លៃថ្លា របស់ព្រះអង្គ ។  
បន្ទូលព្រះអង្គ សន្យាឧត្តម សម្រេចហើយណា ទូលបង្គំខ្ញុំ
  ស្រឡាញ់ស្មោះស្ម័គ្រ បន្ទូលព្រះម្ចាស់ នៅក្នុងហត្ថា ។  
បន្ទូលព្រះអង្គ គោលការណ៍នៃទ្រង់ ជាសេចក្តីពិត ព្រះអង្គសម្រេច
  ដោយសុចរិត គង់វង្សស្ថេរស្ថិត រហូតតទៅ ។  

១៨- វិញ្ញាណព្រះម្ចាស់

វិញ្ញាណព្រះម្ចាស់ បានជ្រើសតាំងខ្ញុំ ឱ្យលាតសន្ធឹង ព្រះរាជ្យព្រះអង្គ  
  ទ្រង់បានចាត់ខ្ញុំ ឱ្យប្រកាសផ្សាយ នូវដំណឹងល្អ ដល់ជនក្រីក្រ ។
បន្ទរ ដោយសារហេតុនេះ ឱ! ព្រះបវរ ខ្ញុំសែនត្រេកអរ ក្នុងព្រះជាម្ចាស់។
ព្រះដ៏ខ្ពង់ខ្ពស់ ទ្រង់សម្រាំងខ្ញុំ ដើម្បីបំភ្លឺ ជនដែលវង្វេង
  មនុស្សក្នុងលោកា ពេញដោយទុក្ខសោក ទ្រង់ចាត់ខ្ញុំមក សម្រាលទុក្ខគេ ។
ព្រះម្ចាស់បានជ្រើស ក្នុងព្រះវិញ្ញាណ   ព្រះអង្គប្រទាន ឱ្យបម្រើទ្រង់ 
  មនុស្សក្រខ្សត់ តម្អូញទុក្ខព្រួយ ទ្រង់ឱ្យខ្ញុំជួយ រំលែកទុក្ខគេ ។
ខ្ញុំជាសាវ័ក នៃព្រះជាម្ចាស់ សូមស្ម័គ្រប្រកាស ផ្សាយដំណឹងល្អ
  សន្មតខិតខំ បង្ហាញមាគ៌ា ឱ្យមនុស្សគ្រប់គ្នា យល់ការសង្គ្រោះ។
ព្រះដ៏សប្បុរស សព្វព្រះហប្ញទ័យ ឱ្យខ្ញុំទាសា បម្រើព្រះអង្គ
  ខ្ញុំសូមសច្ចា ថានឹងប្រកាស ជោគជ័យត្រចះ ព្រះអង្គតទៅ។

១៩- សូម​ក្រា​បបង្គំព្រះជាម្ចាស់

សូមក្រាបបង្គំព្រះម្ចាស់ ជាព្រះបិតា ដ៏មានឫទ្ធានុភាព 
  ទ្រង់បានបង្កើតមេឃដី ប្រទានជីវី ឱ្យសព្វសត្វលោកទាំងឡាយ ។
បន្ទរ យើងខ្ញុំសូមក្រាបបង្គំព្រះអង្គ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។  
កោតសរសើរព្រះយេស៊ូ ជាព្រះបន្ទូល នៃព្រះជាម្ចាស់ថ្លៃថ្លា
  ព្រះអង្គយាងមករួមរស់ ព្រមទាំងប្រោសលោះ យើងរស់ដោយជីវិតថ្មី ។
បន្ទរ យើងខ្ញុំសូមកោតសរសើរព្រះអង្គ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។  
សូមលើកត​ម្កេីងព្រះវិញ្ញាណ ទ្រង់ជាដង្ហើម ផ្តល់ជីវិតនៃព្រះម្ចាស់
  ទ្រង់បានយាត្រាយាងមក ប្រមូលមនុស្សលោក ឱ្យទៅជាធ្លុងមួយ  ។
បន្ទរ យើងខ្ញុំសូមលើកត​ម្កេីងព្រះអង្គ  យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។  
កោតសរសើរព្រះត្រៃឯក ព្រះវរបិតា  ព្រះបុត្រាព្រះវិញ្ញាណ
  ដែលព្រះអង្គទ្រង់គង់នៅ តាំងតែពីដើម   ដរាបរហូតរៀងទៅ ។
បន្ទរ យើងខ្ញុំសូមក្រាបបង្គំព្រះអង្គ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ។  

២០- សូរិយាចែងរស្មីភ្លឺថ្លា

សូរិយាចែងរស្មីភ្លឺថ្លា បំភ្លឺលោកាសែនស្រស់ញញឹម
  យើងខ្ញុំសង្ឃឹមពន្លឺបរមសុខ
ឱ!ព្រះជាម្ចាស់ប្រសើរថ្លៃថ្លា បំភ្លឺដំណើរឱ្យយើងគ្រប់គ្នា
  ដល់កោះដល់ត្រើយបានសុខក្សេមក្សាន្ត
សូមក្រាបបង្គំឆ្ពោះព្រះបិតា ព្រះបុត្រា ព្រះវិញ្ញាណវិសុទ្ធ
  ពោរពេញញាណឥតរលត់ឡើយ

២១- អបអរសាទរខួបទី ៤៥០ ឆ្នាំ
លំនាំបទ “មនុស្សលើផែនដី”

បន្ទរ សូមអរព្រះគុណ ព្រះម្ចាស់ពេកពន់
  ទ្រង់បានប្រទាន ឱ្យយើងខ្ញុំមាន
  អំណរថ្លៃថ្លា បានស្គាល់ព្រះម្ចាស់ ។
យើងសូមអបអរសាទរ ខួប ៤៥០ ឆ្នាំ
  វត្តមានព្រះសហគមន៍ លើទឹកដីកម្ពុជា ។
សូមអរព្រះគុណព្រះម្ចាស់ ទ្រង់ចាត់សាសនទូតមក
  បង្ហាញឱ្យអ្នកស្វែងរក ភក្ត្រព្រះម្ចាស់ជាបិតា ។
សូមអរព្រះគុណព្រះម្ចាស់ ទ្រង់បានរក្សាយើងខ្ញុំ
  ព្រមទាំងបានប្រមូលផ្តុំ យើងខ្ញុំក្នុងក្តីស្រឡាញ់ ។
សូមទ្រង់មេត្តាប្រទាន ព្រះវិញ្ញាណដ៏វិសុទ្ធ
  មកគង់សណ្ឋិតក្នុងចិត្ត គ្រីស្តបរិស័ទគ្រប់គ្នា ។
សូមឱ្យយើងចេះកសាង ក្តីសុខសាន្តក្តីយុត្តិធម៌
  ឱ្យចេះស្រឡាញ់យ៉ាងស្មោះ ចេះបម្រើអ្នកដទៃ ។
សូមឱ្យយើងក្លាយជាពន្លឺ បំភ្លឺក្នុងភាពងងឹត
  ផ្តល់ដល់អស់អ្នកឆ្ងាយជិត សេចក្តីពិតដ៏ត្រចង់ ។

២២- អស់មួយជីវិត

បន្ទរ អស់មួយជីវិត ខ្ញុំច្រៀងសរសើរ ព្រះយេស៊ូគ្រីស្ត
  ឱ ! ព្រះម្ចាស់អើយ មួយជីវិតខ្ញុំ ខ្ញុំលើកត​ម្កេីងតែព្រះនាមនេះ។
ព្រះម្ចាស់ផ្តល់ឱ្យ នូវអំណោយទាន ជារៀងរាល់ថ្ងៃ  
  ហើយព្រះអង្គបាន អត់ទោសឱ្យខ្ញុំ ដោយហប្ញទ័យស្មោះ ។
សូមរាជ្យព្រះអង្គ មកលើផែនដី ដូចនៅលើមេឃ
  សូមឱ្យមនុស្សលោក ចេះស្រឡាញ់គ្នា ដូចជាបងប្អូន ។
សូមឱ្យយើងខ្ញុំ ចាកក្តីស្រេកឃ្លាន និងភ្លើងសង្គ្រាម   
  សូមឱ្យផែនដី ចាកផុតពីក្តី អាក្រក់ទាំងឡាយ ។

២៣- ឱ ! ជនទាំងឡាយ
(ទំនុកត​ម្កេីងលេខ ១០០)

ឱ ! ជនទាំងឡាយ នៅគ្រប់បូរី ចូរអរសាទរ បម្រើព្រះអង្គ
  ដោយចិត្តស្មោះសរ ចូរខំស្វែងរក ទ្រង់ដោយសោមនស្ស
ចូរយល់ឱ្យច្បាស់ ថាព្រះជាម្ចាស់ ប្រសើរខ្ពង់ខ្ពស់ ហើយទ្រង់បង្តើត
  ពួកយើងទាំងអស់ ជាស្នាព្រះហស្ត របស់ព្រះអង្គ
យើងខ្ញុំទៅកាន់ ព្រះដំណាក់ឋាន ដ៏ល្អត្រចង់ ហើយចូលទៅក្នុង
  វិហារព្រះអង្គ ទាំងត្រេកអរផង និងកោតចេស្តា
ព្រះម្ចាស់លោកីយ៍ ទ្រង់មានព្រះទ័យ សប្បុរសអស្ចារ្យ ទ្រង់មានហប្ញទ័យ
  ប្រណីមេត្តា ហើយព្រះចិន្តា ស្មោះត្រង់កន្លង
សូមថ្លែងជ័យា នៃព្រះបិតា និងបុត្រាផង ទាំងព្រះវិញ្ញាណ
  ជាព្រះត្រៃឯក ថ្កើងថ្កានឥតហ្មង ដែលគង់ជានិច្ច

២៤- ឱ ! ព្រះគ្រីស្តអើយ

ឱ! ព្រះគ្រីស្តអើយ អារុណរះឡើងហើយ យើងរួបរួមគ្នា  
  ក្រាបថ្វាយបង្គំ ដល់ព្រះថ្លៃឧត្តម ដោយចិត្តជ្រះថ្លា  
  យើងសប្បាយណាស់ ដោយបានជួបព្រះម្ចាស់ សារជាថ្មីទៀត   
យើងថ្លែងអំណរគុណ នូវចិន្តាស្មោះសរ និងចិត្តភក្តី  
  ដែលទ្រង់ប្រទាន ឱ្យយើងសុខក្សេមក្សាន្ត អស់មួយរាត្រី  
  ឥឡូវយើងភ្ញាក់ ចិត្តយើងនៅស្មោះស្ម័គ្រ ចូលគាល់បម្រើ   
យើងសូមរួបរួមថ្វាយ ទាំងព្រួយទាំងសប្បាយ ដល់ព្រះម្ចាស់ថ្លៃ  
  សូមជួយយើងខ្ញុំ ឱ្យបាត់ក្តីបារម្ភ ទោះទាំងយប់ថ្ងៃ  
  សូមជួយរក្សា នៅពេលធ្វើកិច្ចការ ឱ្យបានសម្រេច   
សូមទ្រង់មេត្តា អាសូរដល់ចិន្តា អង្វរព្រះអង្គ  
  សូមក្តីសន្តោស សូមទាំងសេចក្តីស្មោះ សូមកុំបោះបង់  
  សូមទ្រង់មេត្រី នូវបទចម្រៀងថ្មី ដែលយើងច្រៀងថ្វាយ

២៥- ឱ ! ព្រះជាម្ចាស់

ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ ថ្ងៃរះឡើងហើយ សូមប្រោសប្រណី  
  ឱ្យខ្ញុំបានឃើញជោគសិរី យល់ព្រះហឫទ័យ ប្រោសមេត្តា
ពួកជនក្រីក្រដែលស្រេកឃ្លាន ត្រាច់ចរសុំទាន តាមមាគ៌ា  
  សូមជួយខ្ញុំឱ្យផ្តល់អាហារ ដោយចិត្តជ្រះថ្លា តាមធនធាន
សូមជួយឱ្យខ្ញុំចេះគិតគូរ ចេះខំតស៊ូ ដើរតាមដាន  
  ទោះបីយ៉ាប់យ៉ឺនលំបាកប្រាណ លុះដល់ឈើឆ្កាង បានជោគជ័យ
សូមជួយខ្ញុំឱ្យចេះស្តាប់ឮ សម្តីដែលឈឺ ចាប់ពេកក្រៃ  
  នៃអស់បងប្អូនទាំងប្រុសស្រី ដោយចិត្តភក្តី មេត្រីផង
ពេលថ្ងៃខ្ញុំធ្វើការហត់នឿយ យប់ដល់ហើយ ចិត្តខ្ញុំប៉ង  
  ចូលរួមជាមួយព្រះអង្គផង នេះជាបំណង ដ៏ថ្លៃថ្លា  

២៦- ឱ ! ព្រះជាម្ចាស់ សូមការពារខ្ញុំ

បន្ទរ ឱ ! ព្រះជាម្ចាស់ ខ្ញុំសូមព្រះអង្គការពារខ្ញុំ  
  ខ្ញុំសូមជ្រកកោន ក្រោមម្លប់បារមីព្រះអង្គ
ខ្ញុំសូមទូលថា ព្រះអង្គជាព្រះអម្ចាស់នៃខ្ញុំ   
  មានតែព្រះអង្គទេ ដែលជាសុភមង្គលរបស់ខ្ញុំ  
  គ្រប់ពេលវេលា ព្រះអង្គគង់នៅជាមួយយើងខ្ញុំ  
  ខ្ញុំមិនភ្លេចស្មារតី ខ្ញុំមិនឃ្លាតឆ្ងាយពីព្រះអង្គឡើយ
ឱ ! ព្រះអង្គអើយ ទ្រង់ជាសម្បត្តិមរតកខ្ញុំ  
  ខ្ញុំយល់ប្រត្យក្ស ព្រះអង្គស្រឡាញ់ខ្ញុំពិតមែន  
  ព្រះអង្គទ្រង់សម្តែង ឱ្យខ្ញុំបានស្គាល់ផ្លូវជីវិត  
  ព្រះអង្គប្រោសប្រទាន ឱ្យខ្ញុំបានឃើញព្រះភក្ត្រព្រះអង្គ
ខ្ញុំសែនសប្បាយ ដ្បិតទ្រង់ស្រឡាញ់ខ្ញុំជានិច្ច  
  ព្រះអង្គត្រាស់ហៅខ្ញុំ ឱ្យរស់នៅជាមួយព្រះអង្គ  
  សូមលំទោនកាយ សូមថ្វាយសិរីយសជោគជ័យ  
  ឆ្ពោះព្រះជាអម្ចាស់ ដែលទ្រង់គង់នៅជាដរាប

២៧- ឱ ! ព្រះបិតាដ៏ឧត្តម​អេីយ

ឱ ! ព្រះបិតាដ៏ឧត្តមអើយ ថ្ងៃជិតលិចហើយសូមទ្រង់មេត្តា   
  ណែនាំយើងខ្ញុំឱ្យខំធ្វើការ ដល់យប់កាលណានឹងបានធូរស្បើយ
សូមជួយយើងខ្ញុំឱ្យចេះកែខ្លួន កាន់ចិត្តមាំមួនកុំរលាយឡើយ  
  កុំឱ្យត្អូញត្អែរក្នុងការហត់នឿយ តែខំបង្ហើយដោយក្តីឧស្សាហ៍
សូមជួយយើងខ្ញុំឱ្យមានចិត្តត្រង់ ជឿតែព្រះអង្គគ្រប់ពេលវេលា  
  បើយើងខ្ញុំភ្លេចមួយដងមួយគ្រា សូមទ្រង់មេត្តាកុំចាប់ទោសពៃរ៍
សូមព្រះបិតាទ្រង់ប្រោសប្រទាន ឱ្យអ្នកស្រេកឃ្លានបានភោជន៍ចំណី  
  បានឆ្អែតគ្រប់គ្នាជាប្រក្រតី បានសុខសួស្តីសិរីមង្គល

២៨- ខ្ញុំស្រឡាញ់ដំណាក់​ព្រះជាម្ចាស់ណាស់
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ៨៤)

បន្ទរ អុ៎ះឱ! ព្រះជាអម្ចាស់ ខ្ញុំស្រឡាញ់ណាស់  
  ព្រះដំណាក់ដ៏ថ្លៃថ្លា ខ្ញុំអន្ទែងអន្ទះសា  
  ចិត្តខ្ញុំប្រាថ្នាចង់ ចូលវិហារព្រះអង្គ
ឱ! ព្រះម្ចាស់ពិភពលោកអើយ! សូម្បីចាបហើរត្រចៀកកាំ  
  ក៏រកទីធ្វើសំបុកបាន ទុកដាក់កូនចៅជិតអាសនៈ
មានសុភមង្គលហើយណា អស់អ្នកណារស់នៅក្នុងដំណាក់  
  គេនឹងសរសើរត​ម្កេីងជាក់ ព្រះអង្គរហូតតរៀងទៅ
អ្នកពឹងផ្អែកលើព្រះជាម្ចាស់ ពិតមានសុភមង្គលហើយ  
  គេធ្វើដំណើរឡើងដល់ត្រើយ ដំណាក់ព្រះអង្គដោយអំណរ
ពេលគេដើរកាត់ជ្រោះរីងស្ងួត ទ្រង់ប្រែវាជាប្រភពទឹក  
  ភ្លៀងដើមរដូវក៏ធ្លាក់មក ជាព្រះពរលើទីនោះដែរ
មួយថ្ងៃក្នុងវិហារព្រះអង្គ ល្អជាងមួយពាន់ឆ្នាំទីផ្សេង  
  ហេតុនេះខ្ញុំសម្រេចឈរនៅ មាត់ទ្វារដំណាក់ព្រះម្ចាស់ថ្លៃ
ដ្បិតព្រះអង្គជាពន្លឺថ្ងៃ ជាខែលការពារយើងទាំងឡាយ  
  ព្រះអង្គសន្តោសប្រោសប្រណី ប្រទានពរជ័យគ្រប់អាត្មា
ខ្ញុំស្រឡាញ់ព្រះជាអម្ចាស់ ដ្បិតព្រះអង្គជាធម៌មេត្តា  
  ព្រះអង្គទ្រង់សណ្តាប់ខ្ញុំម្ចាស់ អស់មួយជីវ៉ាខ្ញុំអង្វរ

២៩- ចូរច្រៀងលេីកត​ម្កេីង

បន្ទរ ចូរច្រៀងលើកតម្កើង ព្រះម្ចាស់យើងអស់ពីដួងចិត្ត  
  អរព្រះគុណព្រះបិតា គ្រប់កិច្ចការគ្រប់វេលា  
  ព្រះនាមព្រះគ្រីស្តយេស៊ូ ទូទាំងផែនដីព្រះជាម្ចាស់តែមួយ
ព្រះម្ចាស់ជាបិតា មានឫទ្ធាមានមេត្តា  
  ប្រទានព្រះបុត្រា ហឫទ័យប្រណីសង្គ្រោះ  
  ចូរយើងរួមចិត្តគំនិត ច្រៀងតម្កើងព្រះជាម្ចាស់  
  ប្រកាសឱ្យក្តែងៗថា មានបិតាតែមួយ
ព្រះគ្រីស្តជាបុត្រា មានមេត្តាករុណា  
  យាងមកក្នុងលោកា សង្គ្រោះមនុស្សថ្វាយបិតា  
  ចូរយើងរួមចិត្តគំនិត ច្រៀងសរសើរថ្វាយព្រះគ្រីស្ត  
  ថ្វាយតង្វាយអរព្រះគុណ ព្រះគ្រីស្តដ៏ឧត្តម
ព្រះវិញ្ញាណដ៏វិសុទ្ធ ប្រោសគំនិតទាំងស្មារតី  
  ផ្តល់ប្រាជ្ញាថ្លាថ្លៃ ឱ្យស្រីប្រុសគ្រប់ៗគ្នា  
  ចូរយើងប្រុសស្រីគ្រប់វ័យ ស្មារតីប្រគុំភ្លេងថ្វាយ  
  ថ្វាយព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គអស្ចារ្យក្រៃ

៣០- ជ​យោ ជ​យោ និទានជីវិត​ព្រះ​យេស៊ូ

ជយោ ជយោ និទានជីវិត ព្រះយេស៊ូគ្រីស្ត ក្នុងជីវិតយើង
  ជយោ ជយោ និទានជីវិត ព្រះយេស៊ូគ្រីស្ត
ជយោ ជយោ ព្រះយេស៊ូគ្រីស្ត ទ្រង់មានព្រះជន្ម រស់ឡើងវិញមែន
  ជីវិតរុងរឿង នៃព្រះបិតា អាលេលូយ៉ា
ជយោ ជយោ យើងជឿព្រះជាម្ចាស់ ជាព្រះបិតា ជាព្រះបុត្រា
  ជាព្រះវិញ្ញាណ ជាព្រះតែមួយ ដែលស្រឡាញ់យើង
ជយោ ជយោ ព្រះរាជវង្ស ព្រះបាទដាវីឌ សូមព្រះជាម្ចាស់
  ទ្រង់ប្រទានពរ ដល់ព្រះយេស៊ូគ្រីស្ត ដែលទ្រង់យាងមក

៣១- ដូចភ្នំព័ទ្ធជុំយេរូសាឡឹម…
ដកស្រង់ពីទំនុកត​ម្កេីង ១២៥(១២៤)

បន្ទរ ដូចភ្នំព័ទ្ធជុំ ទីក្រុងយេរូ  សាឡឹមយ៉ាងណា   
  ឯព្រះជាម្ចាស់ គង់ជុំឥតប្រែ រាស្ត្រយ៉ាងនោះដែរ  
  នៅពេលឥឡូវ រហូតតទៅ   
អ្នកផ្ញើជីវិត លើព្រះម្ចាស់ពិត អ្នកនោះប្រៀបបាន នឹងភ្នំស៊ីយ៉ូន
  ស្រស់បស់ភុំផាន ស្ថិតស្ថេរសុខសាន្ត រហូតតទៅ
ឱ ! ព្រះជាម្ចាស់ សូមសម្តែងព្រះ ហឫទ័យសប្បុរស ទៅលើអស់អ្នក
  មានចិត្តត្រង់ស្មោះ ល្អឥតមានទាស់ ជាមនុស្សទៀងត្រង់
ឯអ្នកចូលចិត្ត ដើរផ្លូវទុច្ចរិត វៀចវេរសៅហ្មង សូមព្រះអង្គទ្រង់
  ដេញគេទៅផង ឱ្យទៅរស់ក្នុង ហ្វូងមនុស្សគម្រក់
សូមទ្រង់ប្រទាន អ៊ីស្រាអែលបាន ផុតគ្រោះអាក្រក់ រួចពីមនុស្សបាប
  ភូតភរកុហក ផុតមនុស្សគម្រក់ សុខសាន្តតទៅ

៣២- ព្រះជាម្ចាស់ទទួលយើងក្នុងដំណាក់​ព្រះអង្គ

បន្ទរ ព្រះជាម្ចាស់ទ្រង់ទទួលយើង ក្នុងដំណាក់ថ្កើងថ្កានព្រះអង្គ  
  ព្រះអង្គក៏អញ្ជើញយើងផង ឱ្យចូលរួមពិធីជប់លៀង  
  នេះហើយជាថ្ងៃសែនសប្បាយ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា  
ខ្ញុំមានចិត្តអំណរ សប្បាយអរពេលឮថា  
  ចូរយើងចរយាត្រាឡើង ដំណាក់ព្រះម្ចាស់យើង
យេរូសាឡឹមអើយ ចូររីករាយសប្បាយឡើង  
  ព្រះជាម្ចាស់ជ្រើសរើសអ្នក ទ្រង់គង់នៅក្នុងអ្នកហើយ
ចូរតម្កើងព្រះម្ចាស់ ព្រះអង្គសប្បុរសណាស់  
  ដ្បិតទ្រង់មានមេត្តា ករុណាអស់កប្បកល្ប
ចូរបរិភោគអាហារ ដែលព្រះជាម្ចាស់បានរៀបចំ  
  ឱ្យកូនចៅព្រះអង្គ អាហារដែលផ្តល់ជីវិត
ប្រសិនបើអ្នកស្គាល់ អំណោយទានព្រះជាម្ចាស់  
  ជឿលើទ្រង់ស្រឡាញ់ អ្នកនឹងមិនខ្លាចអ្វីឡើយ
សូមព្រះគ្រីស្តប្រមូល ឱ្យយើងចូលជាធ្លុងមួយ  
  យើងបានបរិភោគ អាហារតែមួយរួមគ្នា

៣៣- យេីងរួមគ្នា​ប​ម្រេីបងប្អូន

ស) ជាមួយព្រះគ្រីស្តអម្ចាស់ យើងរួមគ្នាដើរចូលក្នុងជីវិតថ្លៃថ្លា  
  យកតាមគ្រប់ទិសទិសា មេត្តាករុណាស្មារតី នៃអ្នកបម្រើវាចារ
  កិច្ចការចលនារបស់យើង បម្រើបងប្អូន។  
ប) បម្រើដោយចិត្តស្មោះស្ម័គ្រ ដោយចិត្តជ្រះថ្លា ដោយមិនទាមទារគុណអ្វី
  បម្រើដោយចិត្តលះបង់ ដោយចិត្តទូលាយ តស៊ូសព្វគ្រប់បែបយ៉ាង
  បម្រើដោយចិត្តស្រឡាញ់ ក្នុងអង្គព្រះគ្រីស្ត ជាមួយបងប្អូន។
បន្ទរ (រួម) គ្រប់ពេលវេលា គ្រប់ទីកន្លែង ស្មារតីមេត្តា
  ស្មារតីបម្រើ បំភ្លឺផ្លូវ យើង​ឱ្យលុបហិង្សា ច្រណែនឈ្នានីស។
  ក្នុងក្តីស្រឡាញ់ យើងរួបរួមគ្នា ជាធ្លុងតែមួយ
  កសាងសន្តិភាព លុបបំបាត់ នូវរនាំងបែងចែករវាងជាតិសាសន៍។

៣៤- សូមអ​ញ្ជេីញមក…

សូមអញ្ជើញមករស់ក្នុងពន្លឺ ចែងចាំងបំភ្លឺដោយក្តីអំណរ  
  ដោយក្តីសប្បុរសស្រឡាញ់បវរ នៃព្រះជាម្ចាស់ដ៏ថ្លាថ្លៃ
បន្ទរ ព្រះជាម្ចាស់បានត្រាស់ហៅយើង ឱ្យកសាងយុត្តិធម៌  
  ឱ្យស្រឡាញ់ដោយចិត្តស្មោះសរ ឱ្យបម្រើអ្នកដទៃ  
  ឱ្យដើរក្នុងស្មារតី រាបសាមុខព្រះជាម្ចាស់
សូមអញ្ជើញមកបើកដួងចិន្តា បង្ហាញមេត្តាដល់អ្នកទន់ខ្សោយ  
  ផ្តល់ក្តីសង្ឃឹមដល់អ្នកអភ័ព្វ បំបាត់ក្តីស្អប់និងភាពងងឹត
យើងត្រូវបានត្រាស់ហៅឱ្យក្លាយទៅ ជាពន្លឺនៅក្នុងព្រះរាជ្យព្រះ  
  ត្រាស់ហៅឱ្យរស់ក្នុងសេរីភាព ក្នុងទីក្រុងនៃព្រះជាអម្ចាស់
ចូរច្រៀងបទថ្មីនៅថ្ងៃដែលមនុស្ស បានរួបរួមគ្នាជាធ្លុងតែមួយ  
  ថ្ងៃដែលព្រះជាម្ចាស់ទ្រង់គ្រងរាជ្យ យើងដើររួមគ្នាក្នុងក្តីស្រឡាញ់

៣៥- ឱ ! ព្រះជាម្ចាស់​ទ្រង់​ព្រះនាមល្បី
(ទំនុកត​ម្កេីងលេខ ៨)

ឱ ! ព្រះជាម្ចាស់ទ្រង់ព្រះនាមល្បី មនុស្សក្នុងលោកីយ៍កោតសរសើរទ្រង់  
  ក្មេងទាំងប្រុសស្រីច្រៀងថ្វាយព្រះអង្គ ថ្វាយភាពត្រចង់រុងរឿងចិញ្ចាច
ព្រះអង្គប្រៀបដូចកំពែងការពារ ឱ្យផុតពីមារសត្រូវកំណាច  
  ទ្រង់ជួយឱ្យឈ្នះពួកមនុស្សកោងកាច ដោយព្រះអំណាចស្រឡាញ់អាណិត
កាលយើងពិនិត្យមើលផ្ទៃមេឃា មើលដួងចន្ទ្រា និងផ្កាយឆ្ងាយជិត  
  តើមនុស្សយ៉ាងណាទើបទ្រង់ស្នេហ៍ស្និទ្ធ ហើយទ្រង់អាណិត និងថែរក្សា
ទ្រង់លើកត​ម្កេីងមនុស្សឱ្យខ្ពង់ខ្ពស់ ប្រទានកិត្តិយស និងជោគជ័យា  
  ទ្រង់តាំងឱ្យមនុស្សមានភ័ព្វវាសនា ជាអ្នករក្សាសព្វសត្វទាំងឡាយ
ទាំងហ្វូងសត្វស្រុកសត្វព្រៃទាំងអស់ ជាស្នាព្រះហស្តនៃព្រះពណ្ណរាយ  
  ទ្រង់បានប្រគល់ឱ្យមនុស្សទាំងឡាយ ខិតខំខ្វល់ខ្វាយគ្រប់គ្រងត្រួតត្រា
អស់ទាំងហ្វូងសត្វបក្សាបក្សី អស់ទាំងហ្វូងត្រីនៅក្នុងគង្គា  
  អស់ទាំងសត្វលូននិងហ្វូងសត្វវារ ស្ថិតក្រោមបញ្ជាអំណាចមនុស្សលោក
ឱ ! ព្រះជាម្ចាស់ទ្រង់ព្រះនាមល្បី  មនុស្សក្នុងលោកីយ៍កោតសរសើរទ្រង់  
  ក្មេងទាំងប្រុសស្រីច្រៀងថ្វាយព្រះអង្គ ថ្វាយភាពត្រចង់រុងរឿងចិញ្ចាច
សូមកោតសរសើរឆ្ពោះព្រះបិតា ទាំងព្រះបុត្រា និងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរប្រសើរថ្កើងថ្កាន នៅគ្រប់ទីស្ថានដរាបរៀងទៅ

៣៦- ចូរ​រៀបចំផ្លូវថ្វាយព្រះម្ចាស់
(រដូវរង់ចាំ)

អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
ចូររៀបចំផ្លូវថ្វាយព្រះម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ  
នោះមនុស្សទាំងអស់មុខជានឹងឃើញ ការសង្គ្រោះរបស់ព្រះម្ចាស់

៣៧- សូម​លេីកត​ម្កេីងសិរីរុង​រឿង​នៃ​​ព្រះជាម្ចាស់

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកត​ម្កេីងសិរីរុងរឿងនៃព្រះជាម្ចាស់ ដែលគង់ឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
ហើយឱ្យមនុស្សលោកបានក្តីសុខសាន្ត។

៣៨- អាលេលូយ៉ាព្រះពន្លឺ
(រដូវបុណ្យណូអែល)

បន្ទរ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះពន្លឺបានបំភ្លឺមនុស្សលោក ប្រជាជន ទាំងឡាយនៅលើ
  ភពផែនដីអើយ! សូមអញ្ជើញចូល មកក្នុងពន្លឺរបស់ព្រះជាម្ចាស់
  សូមអញ្ជើញមក ក្រាបថ្វាយបង្គំព្រះជាម្ចាស់!។
នៅថ្ងៃនេះ ព្រះបន្ទូលកើតជារូបរាងហើយ ប្រជាជន ទាំងឡាយអើយ
  ចូរស្តាប់ព្រះបន្ទូល សូមអញ្ជើញចូល ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
  សូមអញ្ជើញមក ស្តាប់ព្រះបន្ទូលផ្តល់ជីវិត។

៣៩- សូម​លេីកត​ម្កេីងសិរីរុង​រឿង​ព្រះគ្រីស្ត
(រដូវអប់រំពិសេស)

បន្ទរ-សូមលើកត​ម្កេីងសិរីរុងរឿងព្រះគ្រីស្ត
ព្រះអង្គជាព្រះពន្លឺ (បន្ទូល-ប្រាជ្ញា)
នៃព្រះជាម្ចាស់ សូមកោតសរសើរព្រះអង្គ ។

ឱ ! ព្រះជាម្ចាស់ សូមព្រះមេត្តាអាណិតអាសូរកែប្រែដួងចិត្ត
គំនិតយើងខ្ញុំ…ដើម្បីទទួលព្រះសង្គ្រោះយើង។

៤០- សូម​លេីកត​ម្កេីង​ព្រះយេស៊ូ
(រដូវបុណ្យចម្លង)

អាលេលូយ៉ា!   អាលេលូយ៉ា !   អាលេលូយ៉ា !
សូមលើកត​ម្កេីងព្រះយេស៊ូ(២ដង) ដែលទ្រង់បានឈ្នះសេចក្តីស្លាប់(២ដង)
ចូរយើងទទួលដោយសប្បាយ ជីវិតថ្មីពីព្រះអម្ចាស់។

៤១- អាលេលូយ៉ា ! ព្រះអម្ចាស់យាង​ឡេីងស្ថានបរមសុខ

ព្រះអម្ចាស់យាងឡើងស្ថានបរមសុខ អាលេលូយ៉ា! អាលេលូយ៉ា!អាលេលូយ៉ា!
ព្រះអម្ចាស់យាងឡើង ប្រជាជន ស្រែកជ័យឃោស អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអង្គយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

៤២- វិញ្ញាណព្រះម្ចាស់សណ្ឋិត​លេីខ្ញុំ
(បុណ្យព្រះវិញ្ញាណយាងមក)

អាលេលូយ៉ា!   អាលេលូយ៉ា!   អាលេលូយ៉ា! អាលេលូយ៉ា!
វិញ្ញាណព្រះម្ចាស់សណ្ឋិតលើខ្ញុំ ទ្រង់បានចាក់ប្រេងអភិសេកខ្ញុំ
ទ្រង់ចាត់ខ្ញុំឱ្យផ្សាយដំណឹងល្អ ផ្សាយដំណឹងល្អ ដល់ជនក្រីក្រ។

៤៣- ព្រះជាម្ចាស់​លេីក​ព្រះនាងម៉ារីឡើងស្ថានបរមសុខ

អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
នៅថ្ងៃនេះទ្វារស្ថានបរមសុខបើកហើយ  អាលេលូយ៉ា!  អាលេលូយ៉ា!
នៅថ្ងៃនេះព្រះនាងម៉ារីទទួលសីរីរុងរឿងពីព្រះអម្ចាស់ហើយ
អាលេលូយ៉ា!  អាលេលូយ៉ា!  អាលេលូយ៉ា!

៤៤- ព្រះវិញ្ញាណយាងចុះមក

អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
ឱ ! ព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមក អាលេលូយ៉ា !
សូមជ្រួតជ្រាបចិត្តគំនិតអ្នកបម្រើព្រះអង្គ អាលេលូយ៉ា !
សូមប្រោសប្រទានសេចក្តីស្រឡាញ់ឱ្យយើងខ្ញុំផង។

៤៥- ព្រះនាងម៉ារីជាមាតា

ច្រៀងលើកតម្កើង ច្រៀងកោតសរសើរ ថ្វាយព្រះជាម្ចាស់
អាលេលូយ៉ា! អាលេលូយ៉ា!
ថ្ងៃនេះយើងអបអរព្រះអង្គប្រទានពរ ដល់ព្រះនាងម៉ារី មាតានៃព្រះយេស៊ូ ថ្ងៃនេះយើងរួមគ្នា លើកតម្កើងព្រះនាមព្រះអង្គ។

៤៦- អាលេលូយ៉ា! ព្រះបន្ទូលព្រះយេស៊ូ

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះនាងព្រហ្មចារិនីម៉ារី សូមព្រះនាងមានអំណរសប្បាយ
ព្រះអម្ចាស់គង់ជាមួយនាងព្រះអង្គប្រទានពរ ដល់នាងលើសស្ដ្រីទាំងឡាយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤៧- ចូរ​កែ​ប្រែចិត្តគំនិត ហើយ​ជឿដំណឹងល្អ

ចូរកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អ។ (២ដង)

៤៨- អាលេលូយ៉ា! ព្រះនាងទទួលព្រះបន្ទូល

បន្ទរ- អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

១- បពិត្រព្រះនាងព្រហ្មចារិនីម៉ារី! សូមព្រះនាងមានអំណរសប្បាយ
ព្រះអម្ចាស់គង់ជាមួយនាង ព្រះអង្គប្រទានពរឱ្យព្រះនាង
លើសស្ត្រីទាំងឡាយ។
២- ស្រ្តីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយ
ដែលគេនឹងថ្វាយព្រះនាមថា អេម៉ានូអែលគឺព្រះជាម្ចាស់
គង់ជាមួយយើង។
៣- ព្រះនាងម៉ារីទទួលព្រះបន្ទូល ហើយបានមានប្រសាសន៍តបថា៖
នាងខ្ញុំជាអ្នកបម្រើព្រះម្ចាស់ សូមឱ្យសម្រេចតាម
ព្រះហឫទ័យព្រះអង្គចុះ។

៤៩- ចូរ​ស្វែងរក​ព្រះរាជ្យរបស់​ព្រះជាម្ចាស់

អាលេលូយ៉ា អាលេលូ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា (២ដង)
ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងក្តីសុចរិតរបស់ព្រះអង្គជាមុនសិន
ទើបព្រះអង្គប្រទានរបស់ទាំងនោះមកថែមទៀត
ដ្បិតព្រះបិតាអ្នកជ្រាបនូវអ្វីដែលអ្នកត្រូវការ។

៥០- អាលេលូយ៉ា អ្នក​ឈ្មោះសិលា

អាលេលូយ៉ា អាលេ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា
អ្នកឈ្មោះសិលានៅលើផ្ទាំងសិលា នេះខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ សេចក្តី
ស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ។

៥១- ផ្ទៃ​មេឃ និង ផែនដី

ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ
តែព្រះបន្ទូលរបស់ព្រះអម្ចាស់ មិនរលាយបាត់ទេ។
អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា ។

៥២- ព្រះគ្រីស្ដជាពន្លឺបំភ្លឺលោកកា

ព្រះគ្រីស្ដជាពន្លឺបំភ្លឺលោកា ឱ្យយើងដើរតាមព្រះអង្គ ព្រះគ្រីស្ដគឺជាជីវិតព្រះគ្រីស្ដគឺជាពន្លឺ ព្រះអង្គគឺជាផ្លូវ ឱ្យយើងដើរត្រង់
ស្វែងរកអស់អ្នក ដែលគេវង្វេង អស់អ្នកដែលគេរងទុក្ខវេទនា
បង្ហាញសេចក្ដីមេត្ដា យើងជាបុត្រធីតា របស់ព្រះបិតាដែលស្រឡាញ់យើង។

៥៣- ​ចូរអ្នកស្វះស្វែងរក​ព្រះរាជ្យ

អាលេលូយ៉ា!   អាលេលូយ៉ា !   អាលេលូយ៉ា !
ចូរអ្នកស្វះស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់
នឹងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន
ទើបព្រះអង្គប្រទានរបស់ទាំងនោះមកថែមទៀត
ដ្បិតព្រះបិតាអ្នកជ្រាបនូវអ្វីដែលអ្នកត្រូវការ អាលេលូយ៉ា! (៣ដង)

៥៤- ច្រៀងអាលេលូយ៉ាថ្វាយព្រះអម្ចាស់

អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !

១-ស- ច្រៀងអាលេលូយ៉ាថ្វាយព្រះម្ចាស់ ប-ច្រៀងអាលេលូយ៉ាថ្វាយព្រះម្ចាស់
រួម- ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា ថ្វាយព្រះម្ចាស់!
២-ស- ច្រៀងអាលេលូយ៉ាកោតសរសើរ ប-ច្រៀងអាលេលូយ៉ាកោតសរសើរ
រួម- ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា! ច្រៀងអាលេលូយ៉ា
កោតសរសើរ! រួម-ច្រៀងអាលេលូយ៉ា កោតសរសើរ!

៥៥- បពិ​ត្រ​ព្រះបិតា
(រដូវធម្មតា ប្រចាំឆ្នាំ)

អាលេលូយ៉ា !   អាលេលូយ៉ា !  អាលេលូយ៉ា !
បពិត្រព្រះបិតា ជាអម្ចាស់ស្ថានបរមសុខ ជាអម្ចាស់ផែនដី
ទូលបង្គំត​ម្កេីងព្រះអង្គ ទ្រង់លាក់ការណ៍ទាំងនេះ មិនឱ្យអ្នកប្រាជ្ញយល់ដឹង
តែទ្រង់បានសម្តែង ឱ្យមនុស្សទន់ទាបយល់វិញ ។

៥៦- ព្រះអម្ចាស់មាន​ព្រះបន្ទូល

អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
១-ព្រះអម្ចាស់មានព្រះបន្ទូលថា អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់
ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាសម្រាក។

៥៧- អ​ញ្ជេីញស្តាប់​ព្រះបន្ទូលព្រះអម្ចាស់

អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា
អញ្ជើញស្តាប់ព្រះបន្ទូលព្រះអម្ចាស់  ហើយសូមឱ្យយើងអនុវត្តតាម ។
អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា

៥៨- អាលេលូយ៉ាព្រះបន្ទូល​ជាជីវិត

អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា
ព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។

៥៩- អាលេលូយ៉ា យេីង​ច្រៀងសរ​សេីរព្រះជាអម្ចាស់

បន្ទរ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា  
  យើងច្រៀងសរសើរ ព្រះជាអម្ចាស់។ (២ដង)
  សូមព្រះបន្ទូលព្រះអង្គ ចូលក្នុងដួងចិត្តយើង  
  ឱ្យយើងពោរពេញ ដោយសេចក្តីស្រឡាញ់  
  យើងសូមលើកតម្កើង ព្រះបន្ទូលព្រះអង្គ  
  សូមព្រះអម្ចាស់ គង់នៅជាមួយយើង។ (បន្ទរ)

៦០- អាលេលូយ៉ា

អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា អាលេលូយ៉ា
អ្នកណាស្តាប់ៗ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អនុវត្តតាមៗ
អ្នកនោះហើយមានសុភមង្គលមែន
អាលេលូយ៉ា  អាលេលូយ៉ា  អាលេលូយ៉ា អាលេលូយ៉ា

៦១- អាលេលូយ៉ា! ចូរអ្នក​ស្រឡាញ់​ព្រះអម្ចាស់

អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
ចូរអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្ត
អស់ពីស្មារតី អស់ពីកម្លាំងកាយ ចូរអ្នកស្រឡាញ់បងប្អូនឯទៀត
ឱ្យដូចស្រឡាញ់ ស្រឡាញ់ខ្លួនឯង។

៦២- វិន័យព្រះយេស៊ូ

ព្រះអម្ចាស់មានបន្ទូលថា៖
“ខ្ញុំប្រទានក្រឹត្យវិន័យថ្មី ឱ្យអ្នករាល់គ្នា គឺអ្នករាល់គ្នា ត្រូវស្រឡាញ់គ្នាទៅវិញទៅមក
ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”។

៦៣-អាលេលូយ៉ា ! ព្រះបន្ទូលព្រះអម្ចាស់

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះអម្ចាស់អើយ!
ព្រះបន្ទូលព្រះអង្គ ជាពន្លឺ អាលេលូយ៉ា!
ព្រះបន្ទូលព្រះអង្គ ជាជីវិត អាលេលូយ៉ា!
ព្រះបន្ទូលព្រះអង្គ ជាសេចក្ដីពិត អាលេលូយ៉ា!
មានសុភមង្គលហើយ អស់អ្នកដែលស្ដាប់
និងអនុវត្ដតាមព្រះបន្ទូលព្រះអង្គ។

៦៤-ឱ ! ព្រះបិតាអេីយ

អាលេលូយ៉ា!   អាលេលូយ៉ា !   អាលេលូយ៉ា !
ឱ ! ព្រះបិតាអើយ សូមឱ្យអស់អ្នកដែលជឿលើទូលបង្គំ រួមគ្នាជាធ្លុងតែមួយ
ដើម្បីឱ្យមនុស្សលោក ដឹងថាព្រះអង្គបានចាត់ ទូលបង្គំឱ្យមកមែន
អាលេលូយ៉ា!   អាលេលូយ៉ា !   អាលេលូយ៉ា !

៦៥- ជុំវិញអាសនៈ

យើងជួបជុំដោយភក្តី នៅជុំវិញព្រះអាសនៈ និងដើម្បីថ្វាយបង្គំ  
  ព្រះបិតា ព្រះបុត្រា ព្រះវិញ្ញាណ ដែលគង់នៅលើអាសនៈ
យើងទាំងអស់រួបរួមចិត្ត និងថ្វាយដល់ព្រះជាម្ចាស់ នូវនំស្រាជាតង្វាយ  
  ដ៏ស្ដួចស្តើងនៃយើងខ្ញុំ សូមព្រះបិតាមេត្តាសព្វព្រះហឫទ័យ  
យើងទាំងអស់រួបរួមចិត្ត និងថ្វាយដល់ព្រះជាម្ចាស់ នូវជីវិតចិត្តគំនិត  
  រួមជាមួយនឹងតង្វាយ សូមព្រះបិតាមេត្តាសព្វព្រះហឫទ័យ  

៦៦- តង្វាយ​ពេល​នេះ

នេះធូបទៀនផ្កា ចិត្តកូនស្មោះស្ម័គ្រ ព្រះពរប្រទាន កូនសូមលើកថ្វាយ  
  រួមចិត្តគំនិត ជាមួយព្រះគ្រីស្ត ថ្វាយព្រះបិតា ដ៏វិសុទ្ធថ្លៃថ្លា
បន្ទរ សូមព្រះបិតាប្រណីមេត្តា ទទួលតង្វាយ      
  កូនបានលើកថ្វាយ ក្នុងពេលនេះផង    
នេះជានំស្រា គឺជាអាហារ ដែលទ្រង់ប្រទាន កូនសូមលើកថ្វាយ  
  រួមចិត្តគំនិត ជាមួយព្រះគ្រីស្ត ថ្វាយព្រះបិតា ដ៏វិសុទ្ធថ្លៃថ្លា
នេះផលផ្លែផ្កា ពីស្រែចម្ការ ទ្រង់ប្រោសប្រទាន កូនសូមលើកថ្វាយ  
  រួមចិត្តគំនិត ជាមួយព្រះគ្រីស្ត ថ្វាយព្រះបិតា ដ៏វិសុទ្ធថ្លៃថ្លា
នេះទំនុកច្រៀង រួមភ្លេងតន្ត្រី ច្រៀងជាតង្វាយ កូនសូមលើកថ្វាយ  
  រួមចិត្តគំនិត ជាមួយព្រះគ្រីស្ត ថ្វាយព្រះបិតា ដ៏វិសុទ្ធថ្លៃថ្លា
នេះគ្រឿងតង្វាយ ថ្វាយអរព្រះគុណ បងប្អូនជិតឆ្ងាយ យកមកលើកថ្វាយ  
  រួមចិត្តគំនិត ជាមួយព្រះគ្រីស្ត ថ្វាយព្រះបិតា ដ៏វិសុទ្ធថ្លៃថ្លា

៦៧- តង្វាយភក្តី

យើងខ្ញុំសូមថ្វាយតង្វាយ ដែលកើតមកពីការងារនៃមនុស្ស  
  ទៅដល់ព្រះម្ចាស់សូមសព្វព្រះហប្ញទ័យ សូមសព្វព្រះហប្ញទ័យទទួលតង្វាយយើងខ្ញុំ
បន្ទរ សូមសព្វព្រះហប្ញទ័យ ចំពោះតង្វាយនេះផង  
  ដែលយើងរាល់គ្នាថ្វាយទៅ ដោយចិត្តសុភាព និងជ្រះថ្លា
បើសិនទ្រង់សព្វព្រះហប្ញទ័យ ក៏សូមប្រណីលើកលែងកំហុស  
  ដែលយើងបានធ្វើក្នុងពេលមួយថ្ងៃ ឱ្យបានជ្រះស្អាតដូចជាតង្វាយយើងខ្ញុំ
តង្វាយយើងខ្ញុំថ្វាយនេះ ចំនួនតិចតួចស្តួចស្តើងពេកក្រៃ  
  មិនធួននឹងក្តីអាក្រក់យើងខ្ញុំ ប៉ុន្តែយើងថ្វាយ ដោយចិត្តថ្លាសប្បុរស

៦៨- តង្វាយរួមនឹង​ព្រះគ្រីស្ត​យេស៊ូ

រូបកាយខ្ទេចខ្ទាំជីវិតស៊ូទ្រាំ សង្រ្គោះមនុស្សលោក ថ្វាយព្រះបិតា ព្រះគុណសង្គ្រោះ
  កូនរួមចិត្តស្មោះ លើកតង្វាយថ្វាយ រួមនឹងព្រះគ្រីស្តយេស៊ូ
បន្ទរ សូមព្រះយេស៊ូ ជាព្រះបុត្រា ជួយអង្វរព្រះបិតា ដោយក្តីមេត្តា
  សូមឱ្យតង្វាយ យើងខ្ញុំលើកថ្វាយ បានទទួលហឫទ័យ  
  ប្រណីសន្តោសផង    
លោហិតបង្ហូរ ជីវិតទ្រង់ប្តូរ សង្រ្គោះមនុស្សលោក ថ្វាយព្រះបិតា
  ព្រះគុណសង្គ្រោះ កូនរួមចិត្តស្មោះ លើកតង្វាយថ្វាយ  
  រួមនឹងព្រះគ្រីស្តយេស៊ូ    
លោហិតថ្លាថ្លៃ ចងសម្ពនថ្មី និងមនុស្សលោកិយ៍ ថ្វាយព្រះបិតា
  មេត្រីថ្មីពិត កូនរួមគំនិត ចិត្តថ្វាយតង្វាយ  
  រួមនឹងព្រះគ្រីស្តយេស៊ូ    
ជីវិតវិសុទ្ធ បូជាឧត្តម រំដោះមនុស្សលោក តាមហឫទ័យបិតា
  ព្រះគុណករុណា កូនលើកតង្វាយ ថ្វាយអរព្រះគុណ  
  រួមនឹងព្រះគ្រីស្តយេស៊ូ    

៦៩- តង្វាយស្ដួច​ស្ដេីង

យើងរួបរួមគ្នាក្នុងព្រះសហគមន៍ យើងប្រជុំគ្នារួមថ្វាយតង្វាយទៅព្រះម្ចាស់  
  មានធូបមានទៀននិងផ្កាក្រអូបពេកក្រៃ ដែលជាកម្លាំងរបស់យើង
បន្ទរ សូមទ្រង់ព្រះមេត្តាទទួលតង្វាយនេះ ព្រោះអ្វីៗដែលកូនមាន  
  ទាំងជីវិតទាំងព្រះអំណោយទាន ជាកម្មសិទ្ធរបស់ព្រះអង្គ
យើងរួបរួមគ្នាក្នុងដំណាក់ព្រះម្ចាស់ យើងប្រជុំគ្នារួមថ្វាយតង្វាយទៅព្រះអង្គ  
  យើងថ្វាយនំបុ័ងនិងស្រាទំពាំងបាយជូរ ដែលជាជីវិតរបស់យើង
យើងរួបរួមគ្នាក្នុងព្រះនាមព្រះគ្រីស្ត ជាមួយព្រះយេស៊ូថ្វាយតង្វាយទៅព្រះជាម្ចាស់  
  តង្វាយយើងថ្វាយទោះបីទាំងចិត្តទាំងកាយ តិចតួចតែកូនទូលអង្វរ

៧០- នេះជាតង្វាយ

បន្ទរ នេះជាតង្វាយ យើងនឹងថ្វាយ ថ្វាយព្រះបិតា
  ទ្រង់គង់នៅស្ថានដ៏សុខា    សូមព្រះបិតាសព្វព្រះហឫទ័យ
តង្វាយកូនស្តួចស្តើងណាស់ សូមព្រះម្ចាស់សព្វព្រះហឫទ័យ  
  សូមទ្រង់កុំរេរាបង្អង់ សូមជួយទ្រទ្រង់កុំបោះបង់កូនឡើយ
កូនបានខំរួបរួមគ្នា ថ្វាយបូជាទៅព្រះបិតា  
  សូមព្រះម្ចាស់បែរព្រះភក្ត្រា ឈ្វេងព្រះនេត្រាមកទតអាហារនេះ
សូមថ្វាយទាំងចិត្តទាំងកាយ លើកតង្វាយថ្វាយព្រះបិតា  
  សូមទ្រង់ជួយអស់មនុស្សលោកីយ៍ ឱ្យរួចពីទុក្ខភ័យដោយសារតង្វាយនេះ  

៧១- យេីង​លេីកហត្ថាថ្វាយតង្វាយ

ឱ! ព្រះបិតា យើងលើកហត្ថា សូមថ្វាយជីវិត ថ្វាយចិត្តគំនិត  
  ជាមួយនំស្រា ដែលទ្រង់ប្រទាន ហើយជាញើសឈាម នៃអស់មនុស្សលោក
បន្ទរ សូមទ្រង់មេត្តា ប្រោសឱ្យនំស្រា ក្លាយជាព្រះកាយ ព្រះលោហិតព្រះគ្រីស្ត  
  សម្រាប់យើងខ្ញុំ      
យើងខ្ញុំសូមថ្វាយ កិច្ចការទាំងឡាយ អំណរសប្បាយ កង្វល់ទុក្ខព្រួយ  
  នៃអស់មនុស្សលោក រួមនឹងតង្វាយ ដែលព្រះគ្រីស្តថ្វាយ ឆ្ពោះព្រះបិតា
សូមទ្រង់មេត្តា ប្រោសយើងខ្ញុំម្ចាស់ ឱ្យស្អាតបរិសុទ្ធ ដូចជាតង្វាយ  
  ដែលយើងលើកថ្វាយ ហើយសូមប្រទាន ចិត្តគំនិតថ្មី ឱ្យយើងខ្ញុំផង

៧២- យេីងរួបរួមគ្នា

យើងរួបរួមគ្នា ថ្វាយបូជាទៅព្រះបិតា  
  សូមព្រះអង្គឆ្មៀងព្រះនេត្រា លើសក្ការៈនៃអស់យើងខ្ញុំ
យើងខ្ញុំទាំងឡាយ រួបរួមថ្វាយដោយចិត្តស្មោះស្ម័គ្រ  
  សូមព្រះអង្គមេត្តាជម្រះ ចិត្តខ្ញុំឱ្យស្អាតដូចតង្វាយ
យើងខ្ញុំរាល់គ្នា ព្រមជឿថាមានព្រះត្រៃឯក  
  គង់សណ្ឋិតលើយើងរាល់គ្នា យើងរាល់គ្នាកោតខ្លាចព្រះអង្គ

៧៣- សូម​ព្រះបិតាទទួលដំ​ណេីរជីវិត​យេីងខ្ញុំ

សូមព្រះបិតាទទួលតង្វាយ ដែលយើងខ្ញុំថ្វាយទៅព្រះអង្គ  
  ជាមួយដំណើរជីវិតរបស់យើងខ្ញុំ នៅក្នុងថ្ងៃនេះសូមទ្រង់មេត្តាអាណិតដល់យើងខ្ញុំ
បន្ទរ សូមព្រះគ្រីស្តអម្ចាស់ ទ្រង់ជួយមេត្តាជម្រះ ដួងចិត្តព្រលឹងខ្ញុំ ពីអំពើបាប  
  ពីក្តីអាក្រក់ឱ្យយើងខ្ញុំទាំងឡាយ រួមថ្វាយតង្វាយ ទៅព្រះបិតា
យើងថ្វាយទៅព្រះជាវរបិតា ការប្រចាំថ្ងៃជាតង្វាយ គឺសូមព្រះវរបិតា  
  ជាព្រះវិសុទ្ធសង្គ្រោះលោកា ជួយដល់អស់មនុស្សសត្វលោកផងទាំងឡាយ

៧៤- សូមព្រះអង្គមេត្ដាទទួលតង្វាយ

យើងខ្ញុំសែនសប្បាយ លើកតង្វាយថ្វាយព្រះម្ចាស់  
  ព្រះបិតាលោកា ម្ចាស់ជីវ៉ាសព្វសត្វលោក
បន្ទរ សូមព្រះអង្គមេត្ដា មេត្ដាទទួលតង្វាយ  
  ដែលយើងខ្ញុំលើកថ្វាយ រួមនឹងតង្វាយព្រះគ្រីស្ដ
យើងខ្ញុំសូមរួមថ្វាយ ទាំងចិត្ដកាយទុក្ខសប្បាយ  
  ជីវិតប្រចាំថ្ងៃ រួមនឹងតង្វាយព្រះគ្រីស្ដ
យើងខ្ញុំសូមជឿជាក់ ព្រះម្ចាស់ពិតជាត្រៃឯក  
  ជាសេចក្ដីស្រឡាញ់ ជាធម៌មេត្ដាករុណា

៧៥- សូម​មេត្តា​​ឆ្មៀង​ព្រះនេ​ត្រា​

បន្ទរ ឱ ! ព្រះបិតាជាអម្ចាស់ ក្នុងចិត្តរាបសាចិត្តសប្បាយ  
  យើងខ្ញុំសូមលើកតង្វាយថ្វាយ សូមមេត្តាឆ្មៀងព្រះនេត្រា
នេះជានំដែលទ្រង់ប្រទានៗ ឱ្យយើងមានជីវិតរស់រានៗ  
  សូមទ្រង់មេត្តាប្រោសឱ្យនំៗ ក្លាយជាកាយាព្រះបុត្រាៗ
នេះជាស្រាដែលទ្រង់ប្រទានៗ ឱ្យយើងមានអំណររីករាយៗ  
  សូមទ្រង់មេត្តាប្រោសឱ្យស្រាៗ ក្លាយជាលោហិតព្រះបុត្រាៗ
នេះជាជីវិតនៃយើងខ្ញុំៗ ដែលទ្រង់មេត្តាប្រោសប្រទានៗ  
  យើងខ្ញុំសូមយកមកលើកថ្វាយៗ រួមនឹងតង្វាយព្រះបុត្រាៗ

៧៦- សូម​លេីកតង្វាយថ្វាយព្រះបិតា

ឱ ! ព្រះបិតា ជាព្រះជាម្ចាស់ លើសកលលោក យើងខ្ញុំទាំងឡាយ
  សូមលើកតង្វាយ រួមទាំងចិត្តកាយ ថ្វាយព្រះបិតា
យើងខ្ញុំសូមថ្វាយ នំស្រាតង្វាយ ដែលទ្រង់ប្រទាន សូមទ្រង់មេត្តា
  ប្រោសឱ្យនំស្រា ក្លាយជាព្រះកាយ ព្រះលោហិតព្រះគ្រីស្ត
សូមទ្រង់មេត្តា ទទួលដំណើរ ជីវិតយើងខ្ញុំ សូមប្រោសយើងខ្ញុំ
  ឱ្យស្អាតបរិសុទ្ធ ដូចជាតង្វាយ ដែលយើងលើកថ្វាយ

៧៧- សូមទទួលតង្វាយពីកូនទាំងឡាយ

បន្ទរ សូមទទួលតង្វាយពីកូនទាំងឡាយ ដែលរួបរួមគ្នាដោយចិត្តស្មោះស្ម័គ្រ  
ឱ ! ព្រះបិតាដ៏មានឫទ្ធិសព្វប្រការ យើងខ្ញុំសូមថ្វាយតង្វាយនេះ  
  ដើម្បីលុបលាងកំហុសយើង សូមអាណិតអាសូរយើងខ្ញុំ
យើងខ្ញុំទាំងអស់គ្នាសូមថ្វាយតង្វាយនេះទៅ សម្រាប់បងប្អូនទាំងប្រុសស្រី  
  ដែលអធិដ្ឋានថ្វាយព្រះជាម្ចាស់ ដើម្បីជួយអស់អ្នកដែលងងឹត
សូមទ្រង់ទទួលតង្វាយដ៏តូចតាចនេះ ជាប្រយោជន៍ដល់អស់ព្រលឹង  
  ដែលឃ្លាតចេញពីឋានលោកនេះ សូមព្រលឹងនោះចូលក្នុងវិមាន
យើងខ្ញុំបានខិតខំធ្វើការអស់កម្លាំង ដើម្បីនឹងចិញ្ចឹមជីវិត  
  រួមទុក្ខព្រួយនឹងបងប្អូនស្លាប់ សូមទ្រង់អាណិតសម្រាលបន្ទុក

៧៨- កាល​នេាះ ព្រះគ្រីស្តមាន​ព្រះបន្ទូល

ប. កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖
  រួម. ខ្ញុំជាមាគ៌ា ៗ ជាសេចក្តីពិត ៗ ខ្ញុំជាជីវិត ៗ
  រួម. អាលេលូយ៉ា !
  ស. យើងខ្ញុំបានដើរ ក្នុងទីងងឹត បានជួបមុសា ប៉ុន្តែថ្ងៃនេះ
  រួម. អាលេលូយ៉ា ផ្កាយក្តីសង្ឃឹម បានផុសចេញពីផ្នូរ។
បន្ទរ រួម. អាលេលូយ៉ាៗៗ
  រួម. ព្រះយេស៊ូគ្រីស្ត ទ្រង់មានព្រះជន្ម ដ៏រុងរឿងហើយ
  រួម. អាលេលូយ៉ាៗៗ
ប. កាលណាព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖
  រួម. ខ្ញុំជាសន្តិភាព ៗ ហើយខ្ញុំប្រទាន ៗ អំណរសប្បាយ ៗ
  រួម. អាលេលូយ៉ា !
  ប. យើងសាបព្រោះភ្លើង យើងសាបព្រោះខ្យល់ បង្ករសង្គ្រាម ប៉ុន្តែថ្ងៃនេះ
  រួម. អាលេលូយ៉ា អម្ចាស់សន្តិភាព បានផុសចេញពីផ្នូរ ។
ប. កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖
  រួម. ខ្ញុំជាអាហារ ៗ ចិញ្ចឹមជីវិត ៗ ចុះពីស្ថានសុខ ៗ
  រួម. អាលេលូយ៉ា !
  ស. យើងបរិភោគ អាហារល្វីងចត់ នៃក្តីទុក្ខទោស ប៉ុន្តែថ្ងៃនេះ
  រួម. អាលេលូយ៉ា អាហារឧត្តម បានផុសចេញពីផ្នូរ ។
ប. កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖
  រួម. ខ្ញុំជាជីវិត ៗ ជាសេចក្តីពិត ៗ ខ្ញុំឈ្នះមច្ចុរាជ ៗ
  រួម. អាលេលូយ៉ា !
  ប. យើងខ្ញុំបានស្លាប់ ដោយទុក្ខឱ្យភ្លើង ស្រឡាញ់រលត់ ប៉ុន្តែថ្ងៃនេះ
  រួម. អាលេលូយ៉ា ប្រភពជីវិត បានផុសចេញពីផ្នូរ ។
ប. កាលនោះព្រះគ្រីស្តមានព្រះបន្ទូល កាន់សាវ័កថា ៖
  រួម. អស់អ្នកនឿយហត់ៗ ចូរមករកខ្ញុំៗ ខ្ញុំឱ្យសម្រាកៗ (រួម) អាលេលូយ៉ា!
  ស. យើងគ្មានកម្លាំង គ្មានចិត្តតតាំង ដើម្បីព្រះរាជ្យ ប៉ុន្តែថ្ងៃនេះ
  រួម. អាលេលូយ៉ា កម្លាំងព្រះម្ចាស់ បានផុសចេញពីផ្នូរ ។

៧៩- ក្នុងដំ​ណេីរជីវិត

ក្នុងដំណើរជីវិត ព្រះគ្រីស្តបូជាជីវិតឱ្យលោកា
  ដោយចិត្តស្រឡាញ់ ឱ្យយើងក្រោកឡើង
  ធ្វើតាមព្រះបន្ទូលព្រះអម្ចាស់
ខ្ញុំសូមដើរតាមព្រះគ្រីស្ត ព្រះបន្ទូលជាជីវិតរបស់យើង
  ដោយមានព្រះយេស៊ូ ដែលជាកម្លាំង
  សូមធ្វើតាមព្រះបន្ទូលរហូតទៅ
ទ្រង់ត្រាស់ហៅយើង ធ្វើការងារព្រះជាអម្ចាស់
  ក្នុងស្រែព្រះអង្គរៀងរាល់ថ្ងៃ ប្រកាសព្រះបន្ទូល
  ដោយចិត្តជឿសង្ឃឹម ដោយស្រឡាញ់អ្នកដទៃដូចបងប្អូន។
ក្នុងដំណើរជីវិត ខ្ញុំសូមប្រគល់ជីវិតថ្វាយព្រះអង្គ
  ព្រះគ្រីស្តជាផ្លូវ ក្តីពិត ជាជីវិត សូមដើរតាមព្រះគ្រីស្តរហូតទៅ ។

៨០- ខ្ញុំជាដេីមទំពាំងបាយជូរ
(យ៉ូហាន ១៥,១-៨)

ស. ខ្ញុំជាដើមទំពាំងបាយជូរ ប. ខ្ញុំជាដើមទំពាំងបាយជូរ
    ព្រះបិតាជាម្ចាស់ចម្ការ   ព្រះបិតាជាម្ចាស់ចម្ការ
    មែកណាដែលមិនបង្កើតផល   មែកណាដែលមិនបង្កើតផល
    ព្រះបិតាកាត់មែកនោះចោល   ព្រះបិតាកាត់មែកនោះចោល។
ស. ខ្ញុំជាដើមទំពាំងបាយជូរ  ប. ខ្ញុំជាដើមទំពាំងបាយជូរ
    ព្រះបិតាជាម្ចាស់ចម្ការ   ព្រះបិតាជាម្ចាស់ចម្ការ
    មែកណាដែលបង្កើតផលផ្លែ    មែកណាដែលបង្កើតផលផ្លែ
    ព្រះបិតាលួសឱ្យផលល្អ   ព្រះបិតាលួសឱ្យផលល្អ ។
ស. ខ្ញុំជាដើមទំពាំងបាយជូរ ប. ខ្ញុំជាដើមទំពាំងបាយជូរ
    រីឯអ្នករាល់គ្នាជាមែក   រីឯអ្នករាល់គ្នាជាមែក
    អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ   អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ
    អ្នកនោះបង្កើតផលផ្លែល្អ   អ្នកនោះបង្កើតផលផ្លែល្អ ។
ស. ខ្ញុំជាដើមទំពាំងបាយជូរ ប. ខ្ញុំជាដើមទំពាំងបាយជូរ
    រីឯអ្នករាល់គ្នាជាមែក   រីឯអ្នករាល់គ្នាជាមែក
    បើអ្នករាល់គ្នាជាប់នឹងខ្ញុំ   បើអ្នករាល់គ្នាជាប់នឹងខ្ញុំ
    អ្នករាល់គ្នាបង្កើតផលល្អ   អ្នករាល់គ្នាបង្កើតផលល្អ ។
ស. ខ្ញុំជាដើមទំពាំងបាយជូរ ប. ខ្ញុំជាដើមទំពាំងបាយជូរ
    រីឯអ្នករាល់គ្នាជាមែក   រីឯអ្នករាល់គ្នាជាមែក
    សិរីរុងរឿងព្រះបិតា   សិរីរុងរឿងព្រះបិតា
    គឺអ្នកបង្កើតផលឱ្យល្អ   គឺអ្នកបង្កើតផលឱ្យល្អ ។

៨១-ខ្ញុំជាប្រភព​នៃជីវិត

បន្ទរ ខ្ញុំជាប្រភពនៃជីវិត ខ្ញុំប្រោសមនុស្សឱ្យរស់ឡើងវិញ  
  អ្នកណាជឿសង្ឃឹមលើខ្ញុំ ទោះបីអ្នកនោះស្លាប់ទៅហើយ  
  ក៏នឹងបានរស់ជាមិនខាន ។    
ព្រះគ្រីស្តមានបន្ទូលថា អ្នកណាដែលបានរស់នៅ  
  ដោយជឿសង្ឃឹមលើខ្ញុំ អ្នកនោះមិនត្រូវស្លាប់ទេ
ព្រះគ្រីស្តមានបន្ទូលថា អ្នកស្តាប់ពាក្យរបស់ខ្ញុំ  
  ហើយជឿសង្ឃឹមលើខ្ញុំ អ្នកនោះឆ្លងផុតក្តីស្លាប់

៨២- ខ្ញុំជាអាហារផ្តល់ជីវិត

បន្ទរ ខ្ញុំជាអាហារ ដែលផ្តល់ជីវិត អ្នកមករកខ្ញុំ នឹងមិនឃ្លានទៀត  
  អ្នកជឿលើខ្ញុំ នឹងមិនស្រេកទៀត ខ្ញុំនឹងប្រោសគេ ឱ្យរស់ឡើងវិញ
អាហារដែលខ្ញុំនឹងប្រោសប្រទាន គឺសាច់ហើយនិងលោហិតខ្ញុំណា  
  សម្រាប់ជីវិតមនុស្សលោកា ជីវិតអស់កល្បជានិច្ចមែនពិត
អ្នកពិសាសាច់និងលោហិតខ្ញុំ នឹងមានជិវិតអស់កល្បជានិច្ច  
  អ្នកនោះស្ថិតនៅក្នុងខ្ញុំមែនពិត ហើយខ្ញុំក៏ស្ថិតក្នុងអ្នកនោះដែរ
រីឯអ្នកដែលមិនពិសាសាច់ ពិសាលោហិតផងខ្ញុំទេណា  
  អ្នកនោះនឹងគ្មាននៅក្នុងអាត្មា ជីវិតអស់កល្បជានិច្ចឡើយណា
ខ្ញុំជាជីវិតជាសេចក្តីពិត បើអ្នករាល់គ្នាជឿលើខ្ញុំពិត  
  ទោះអ្នករាល់គ្នាស្លាប់ហើយក៏ដោយ ក៏នឹងបានរស់ឡើងវិញមិនខាន
បពិត្រព្រះអម្ចាស់យើងខ្ញុំអើយ យើងខ្ញុំជឿហើយនិងដឹងច្បាស់ថា  
  ព្រះអង្គពិតជាព្រះដ៏វិសុទ្ធ ដែលព្រះជាម្ចាស់បានចាត់ឱ្យមក

៨៣- ខ្ញុំជាអ្នកគង្វាលដ៏សប្បុរស

បន្ទរ ខ្ញុំជាអ្នកគង្វាលសប្បុរស(ស្ទួន) ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ (ស្ទួន)  
  ចៀមរបស់ខ្ញុំស្គាល់ខ្ញុំ (ស្ទួន) ខ្ញុំបូជាជីវិតដើម្បីចៀមខ្ញុំ (ស្ទួន)
ឱ ! ព្រះជាម្ចាស់ជាគង្វាល មើលឥតរយាលណែនាំខ្ញុំ  
  ឱ្យដើរតាមផ្លូវឥតច្រឡំ ភោគផលគ្រប់គ្រាន់ឥតខ្វះឡើយ
  ព្រះអង្គឱ្យខ្ញុំសម្រាកនៅ លើវាលមានស្មៅឆ្អែតឥតស្បើយ  
  នាំខ្ញុំទៅក្បែរមាត់ទឹកហើយ ប្រទានឱ្យខ្ញុំមានកម្លាំង
ទោះទូលបង្គំដើរកាត់ច្រក ភ្នំជ្រលងល្ហកងងឹតស្លុង  
  ឬជួបមជ្ចុរាជកាចយង់ឃ្នង ខ្ញុំឥតភាន់ភាំងឥតខ្លាចស្លាប់
  ដ្បិតមានព្រះអង្គគង់ជាមួយ បង្គំឥតព្រួយទ្រង់ប្រដាប់  
  គ្រឿងការពារខ្ញុំហើយសន្ធាប់ ស្ទុះផ្លាញបួងចាប់ខ្ញុំទុកចិត្ត
ព្រះអង្គរៀបចំតុដាក់ម្ហូប ឱ្យខ្ញុំបរិភោគឆ្អែតឆ្អល់ពិត  
  ឆ្អែតនៅមុខខ្មាំងវាគ្មានលិទ្ធ ព្រះអង្គអាណិតអភិសេកខ្ញុំ
  ព្រះអង្គចាក់ប្រេងក្រអូបលាប ហត្ថាទ្រង់ស្ទាបអង្អែលព្រម  
  ព្រះអង្គចាក់ស្រាពេញកែវផង គ្រប់គ្រាន់កន្លងមហាឆ្អែត
ព្រះអង្គប្រទានសុភមង្គល ខ្ញុំឥតខ្វាយខ្វល់ខ្ពស់ត្រដែត  
  អស់មួយជីវិតភ្លឺក្រឡែត ឱ្យខ្ញុំស្នេហ៍ស្និទ្ធនឹងព្រះអង្គ
  ខ្ញុំនឹងស្ថិតនៅក្នុងដំណាក់ ជាស្ថានត្រជាក់ឥតសៅហ្មង  
  ខ្ញុំនៅដរាបឥតផ្អៀងផ្អង ត្រូវតាមគន្លងឥតឃ្លាតឃ្លា

៨៤- ខ្ញុំទុកចិត្ត​លេីព្រះជាម្ចាស់

ស) ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ ព្រះអង្គមេត្តាដល់យើងខ្ញុំ ទ្រង់ចាត់ព្រះគ្រីស្ត  
  ប្រសូតនៅលោកិយ៍ ហឫទ័យព្រះអង្គ ទ្រង់ស្រឡាញ់
ប) ពេលខ្លះចិត្តខ្ញុំវង្វេងផ្លូវ មិនដឹងត្រូវមិនដឹងខុស ព្រោះវង្វេង  
  មានតែព្រះគ្រីស្តជាពន្លឺ បំភ្លឺជីវ៉ាលើកលែងទោសា របស់យើង
បន្ទរ ស)ឱ!ព្រះគ្រីស្ត ប) ជាជីវិត ស)របស់យើងដែលបានមកសង្គ្រោះ  
  ប)បាននៅជិតព្រះគ្រីស្ត ជានិច្ចនិរន្តរ៍ ស)មានព្រះអង្គប៉ុណ្ណោះអរសប្បាយ  
  ប)ក្តីសុខលោកីយ៍ក៏គ្មានតម្លៃអ្វី រួម)ខ្វះព្រះម្ចាស់ធ្វើអ្វីមិនបានឡើយ   ។(២ដង

៨៥- ខ្ញុំនេះហេីយជាដេីមទំពាំងបាយជូរ
(យហ ១៥, ៥)

បន្ទរ ខ្ញុំនេះហើយ ជាដើមទំពាំងបាយជូរ ជាដើមទំពាំងបាយជូរ (២ដង)
  ខ្ញុំនេះហើយ…
អ្នករាល់គ្នាជាមែក អ្នករាល់គ្នាជាមែក (២ដង)
  ខ្ញុំនេះហើយ ជាដើមទំពាំងបាយជូរ ជាដើមទំពាំងបាយជូរ
  ខ្ញុំនេះហើយ…
អ្នកណាស្ថិតនៅជាប់ខ្ញុំ ខ្ញុំនៅជាប់នឹងអ្នកនោះ (២ដង)
  ទើបអ្នកនោះបង្កើតផលបានច្រើន (២ដង)។

៨៦- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត

បន្ទរ ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត ត្រេកអរអំណរសប្បាយរីករាយ  
  ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត ត្រេកអរសប្បាយណាស់
ឮបន្ទូលទ្រង់ ខ្ញុំជានំប័ុង ទុកសម្រាប់ចិញ្ចឹមជីវិត  
  អ្នកណាដែលបានបរិភោគ អ្នកនោះមិនខ្លាចនូវក្តីស្លាប់
ឮបន្ទូលទ្រង់ ខ្ញុំជាដើមឈើ មែកណាមិនជាប់ដើមគឺឥតផល   
  អ្នកណាដែលនៅជាប់នឹងខ្ញុំ អ្នកនោះអាចបង្កើតផលច្រើន
ឮបន្ទូលទ្រង់ ខ្ញុំជាជីវិត  ឈើឆ្កាងបំផ្លាញសេចក្តីស្លាប់  
  អ្នកណាបាននៅជាមួយខ្ញុំ អ្នកនោះមានដៃជើងជាប់ខ្លួន
ឮបន្ទូលទ្រង់ ខ្ញុំជាផ្លូវពិត ព្រះបិតានៅរង់ចាំអ្នក  
  អ្នកណាដែលបានដើរតាមខ្ញុំ អ្នកនោះជួបខ្ញុំឯស្ថានបរមសុខ 
ឮបន្ទូលទ្រង់ ខ្ញុំជាពន្លឺ ភ្លឺនៅកណ្តាលទីងងឹត  
  អ្នកណាដែលបានទទួលខ្ញុំ អ្នកនោះមានព្រះអង្គនាំផ្លូវ
ឮបន្ទូលទ្រង់ ខ្ញុំជាសម្លាញ់ ដែលធ្វើឱ្យគេរួបរួមគ្នា  
  អ្នកណាដែលបានស្គាល់ខ្ញុំមែន អ្នកនោះបបួលគេស្គាល់ផង
ឮបន្ទូលទ្រង់ ខ្ញុំជាសុខសាន្ត បានប្រយោជន៍ដល់មនុស្សលោក  
  អ្នកណាដែលស្ម័គ្រដើរតាមខ្ញុំ អ្នកនោះជាបន្ទាល់ពីខ្ញុំ

៨៧- ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត

បន្ទរ ប. ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត (ស) ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត  
  ប. ត្រេកអរអំណរសប្បាយរីករាយ (ស) ត្រេកអរអំណរសប្បាយរីករាយ  
  ប. ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត (ស) ខ្ញុំបានទទួលព្រះកាយាព្រះគ្រីស្ត  
  រួម. ត្រេកអរសប្បាយ សប្បាយកន្លង    
ស. ព្រះគ្រីស្តទ្រង់មាន ប. ព្រះបន្ទូលថា  
  ស. ខ្ញុំជានំប័ុង ទុកសម្រាប់ចិញ្ចឹមជីវិត      
    អ្នកណាដែលបានបរិភោគ   អ្នកនោះមិនខ្លាចនូវសេចក្តីស្លាប់
ស. ព្រះគ្រីស្តទ្រង់មាន ប. ព្រះបន្ទូលថា  
  ស. ខ្ញុំជាដើមឈើ   មែកណាមិនជាប់ដើមគឺឥតផល  
    អ្នកណាដែលបាននៅជាមួយខ្ញុំ   អ្នកនោះអាចបង្កើតបានផលច្រើន
ស. ព្រះគ្រីស្តទ្រង់មាន  ប. ព្រះបន្ទូលថា  
  ស. ខ្ញុំជាជីវិត   ឈើឆ្កាងបំផ្លាញនូវសេចក្តីស្លាប់  
    អ្នកណាដែលបាននៅជាមួយខ្ញុំ   អ្នកនោះដូចមានដៃជើងជាប់ខ្លួន
ស. ព្រះគ្រីស្តទ្រង់មាន ប. ព្រះបន្ទូលថា  
  ស. ខ្ញុំជាផ្លូវពិត   ព្រះវរបិតានៅរង់ចាំអ្នក  
    អ្នកណាដែលបានដើរតាមខ្ញុំ   អ្នកនោះជួបខ្ញុំឯស្ថានបរមសុខ
ស. ព្រះគ្រីស្តទ្រង់មាន ប. ព្រះបន្ទូលថា  
  ស. ខ្ញុំជាពន្លឺ ភ្លឺនៅកណ្តាលទីងងឹត      
    អ្នកណាដែលបានទទួលខ្ញុំ   អ្នកនោះដូចមានព្រះអង្គនាំផ្លូវ

៨៨- ខ្ញុំផ្ចង់ចិត្ត​ឆ្ពោះរក​ព្រះអង្គ
ដកស្រង់ពីទំនុកត​ម្កេីងលេខ ២៥ (២៤)

បន្ទរ ឱ ! ព្រះអម្ចាស់ព្រះសង្គ្រោះ ខ្ញុំផ្ចង់ចិត្តឆ្ពោះរកព្រះអង្គ  
  សូមណែនាំឱ្យខ្ញុំស្គាល់ផង មាគ៌ាត្រឹមត្រង់នៃព្រះអង្គ
ឱ ! ព្រះអម្ចាស់ទូលបង្គំ សូមជួយណែនាំ និងបង្រៀន  
  ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន វិសុទ្ធហួសស្មាននៃព្រះអង្គ
អស់អ្នកសង្ឃឹមលើព្រះអង្គ នឹងមិនត្រូវបង់ខាតចិត្តអ្វី  
  គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃ ទើបខកចិត្តក្រៃអ្វីក៏គ្មាន
សូមជួយអប់រំខ្ញុំឱ្យរស់ តាមក្តីពិតស្មោះព្រះអង្គផង  
  ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
ឱ ! ព្រះអម្ចាស់សូមកុំភ្លេច ចាំជាប់ជានិច្ចពេញហប្ញទ័យ  
  ដែលធ្លាប់អាណិតពន់ពេកក្រៃ ករុណាប្រណីខ្ញុំជានិច្ច
ព្រះអម្ចាស់មានព្រះហឫទ័យ សប្បុរសពេកក្រៃករុណា  
  សូមជួយបង្ហាញពីមាគ៌ា មនុស្សបាបគ្រប់គ្នាបានស្គាល់ផង
ព្រះអង្គនាំមនុស្សដែលមានចិត្ត សុភាពសុចរិតតាមគន្លង  
  មាគ៌ាត្រឹមត្រូវល្អផូរផង់ មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ
មាគ៌ារបស់ព្រះអម្ចាស់ សម្តែងយ៉ាងច្បាស់ករុណាធម៌  
  ដល់អ្នកគោរពទោះក្រីក្រ ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ

៨៩- ខ្ញុំស្រឡាញ់​ក្រឹត្យវិន័យ
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ១១៩-១១៨)

បន្ទរ ខ្ញុំសែនស្រឡាញ់ បន្ទូលព្រះម្ចាស់ ខ្ញុំនឹកសញ្ជឹង រំពឹងជានិច្ច
  ព្រះបន្ទូលគឺ ពន្លឺបំភ្លឺ ជីវិតខ្ញុំម្ចាស់
វិន័យព្រះអង្គ ឱ្យខ្ញុំត្រឹមត្រង់ ប្រាជ្ញាវាងវៃ ជាងពួកសត្រូវ
  ដ្បិតខ្ញុំលកលៃ រិះគិតរំពៃ ពីវិន័យនេះ
ខ្ញុំវាងវៃឆ្លាត ជាងគ្រូទៅទៀត ព្រោះតែខ្ញុំចេះ យកដំបូន្មាន
  ទាំងប៉ុន្មាននេះ មកសញ្ជឹងរិះ គិតពិចារណា
កាន់តាមបញ្ញតិ វិន័យមិនបាត់ ខ្ញុំយល់ឃើញថា មានប្រាជ្ញាវៃ
  ជាងយាយជាងតា ទោះចាស់យ៉ាងណា មិនដល់ខ្ញុំសោះ
ខ្ញុំគេចឱ្យឆ្ងាយ ពីផ្លូវអន្តរាយ អាក្រក់ទាំងអស់ គេចចេញឱ្យផុត
  ប្រព្រឹត្តតាមព្រះ បន្ទូលអម្ចាស់ នៅជាប់ស្ថិតស្ថេរ
បញ្ជានេះណា ប្រៀបបានអាហារ ឆ្ងាញ់ពិសេសហើយ សម្រាប់រូបខ្ញុំ 
  គ្មានអ្វីស្មើឡើយ ផ្អែមណាស់ព្រះអើយ លើសទឹកឃ្មុំផង
គឺធម៌វិន័យ របស់ព្រះម្ចាស់ថ្លៃ ធ្វើឱ្យខ្ញុំត្រង់ ចេះពិចារណា
  រិះគិតឥតឆ្គង ស្អប់ផ្លូវសៅហ្មង ជៀសវាងបោកប្រាស់
ខ្ញុំសូមសន្យា ឥតងាករេថា ធ្វើតាមមិនខាន ខ្ញុំនឹងប្រតិបត្តិ
  សេចក្តីប៉ុន្មាន សុចរិតថ្កើងថ្កាន របស់ព្រះអង្គ

៩០- ខ្ញុំស្រឡាញ់​ព្រះបន្ទូល​

ខ្ញុំស្រឡាញ់ព្រះបន្ទូល ខ្លាំងឡើងរៀងរាល់ថ្ងៃ ខ្លាំងឡើងរៀងរាល់ថ្ងៃ
រាល់ថ្ងៃ ខ្លាំងឡើងរៀងរាល់ថ្ងៃ ហើយរាល់ថ្ងៃ។
ពេលវេលាកន្លងទៅ ខ្ញុំនៅតែទុកចិត្តលើហឫទ័យ ទ្រង់ល្អដល់ខ្ញុំ
ហើយល្អដល់មនុស្សទាំងអស់។

៩១- ខ្ញុំស្រេកឃ្លាន​ព្រះជាម្ចាស់
ទំន ៦៣(៦២)

ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ ដូចសត្វក្តាន់ប្រាថ្នាស្វែងរកទឹកហូរ  
  ខ្ញុំត្រូវការព្រះជាម្ចាស់ យើងខ្ញុំសូមកោតសរសើរព្រះជាអម្ចាស់  
  ទ្រង់ជាខែលរនាំងដែលការពារ ព្រះអង្គតែមួយដែលចិត្តយើងស្រឡាញ់  
  ទ្រង់ជាក្តីប្រាថ្នា ក្នុងដួងចិត្ត យើងសូមកោតសរសើរព្រះអង្គ
ខ្ញុំស្វែងរកព្រះជាម្ចាស់ ដូចដីស្ងួតបែកក្រហែង ស្រេកឃ្លានទឹកភ្លៀង  
  ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ យើងខ្ញុំសូមកោតសរសើរព្រះជាអម្ចាស់  
  ទ្រង់ជាខែលរនាំងដែលការពារ ព្រះអង្គតែមួយដែលចិត្តយើងស្រឡាញ់  
  ទ្រង់ជាក្តីស្រឡាញ់ ក្នុងដួងចិត្ត យើងសូមកោតសរសើរព្រះអង្គ
ឱ ! ព្រះជាម្ចាស់ខ្ញុំអើយ ព្រះអង្គពិតជាព្រះខ្ញុំស្វែងរកព្រះអង្គ  
  ខ្ញុំចង់ឃើញព្រះអង្គណាស់ យើងខ្ញុំសូមកោតសរសើរព្រះជាអម្ចាស់  
  ទ្រង់ជាខែលរនាំងដែលការពារ ព្រះអង្គតែមួយដែលចិត្តយើងស្រឡាញ់  
  ទ្រង់ជាសេចក្តីសង្ឃឹម ក្នុងដួងចិត្ត យើងសូមកោតសរសើរព្រះអង្គ

៩២- គោរព​ព្រះគ្រីស្តជាអម្ចាស់

បន្ទរ គោរពព្រះគ្រីស្តជាអម្ចាស់ នាំគ្នាប្រកាសយ៉ាងគ្រឹកគ្រាំ  
  លើកត​ម្កេីងសិរីយ៉ាងថ្កើងថ្កុំ បង្គំព្រះម្ចាស់ជាបិតា
ទោះបីជាព្រះគ្រីស្តមានឋានៈ ស្មើព្រះជាម្ចាស់នោះយ៉ាងណា  
  ក៏ព្រះអង្គមិនយកព្រះចេស្តា ប្រើជាប្រយោជន៍ព្រះអង្គឡើយ  
  គឺព្រះអង្គទ្រង់បានលះបង់ អំណាចព្រះអង្គពុំសោកស្តាយ  
  ព្រះអង្គទ្រង់បានបន្ទាបកាយ ក្លាយជាខ្ញុំបម្រើព្រះជាម្ចាស់
ព្រះគ្រីស្តទ្រង់ដាក់អង្គជាសាមញ្ញ ឱ្យមនុស្សផងឃើញដោយភ្នែកច្បាស់  
  មកជាសភាពមនុស្សមិនប្តូរផ្លាស់ បេះបិទទាំងសព្វគ្រប់ប្រការ  
  ព្រះគ្រីស្តបានបន្ទាបអង្គទៀត ធ្វើតាមឱវាទដ៏បវរ  
  នៃព្រះជាម្ចាស់បានបញ្ជា រហូតផុតជន្មាលើឈើឆ្កាង
ដោយហេតុនេះហើយទើបព្រះជាម្ចាស់ ត​ម្កេីងព្រះគ្រីស្តហួសប្រមាណ  
  ហើយប្រោសប្រទាននូវព្រះនាម ព្រះគ្រីស្តថ្កើងថ្កានជាអម្ចាស់  
  ដើម្បីឱ្យសត្វលោកទាំងឡាយ មនុស្សរាល់រូបកាយគ្រប់ជាតិសាសន៍  
  ទាំងពួកទេវទូតស្ថានបរមសុខ ច្រៀងកោតសរសើរថ្វាយបង្គំ

៩៣- ចិត្តខ្ញុំពេញ​ដោយអំណរ

ចិត្តខ្ញុំពេញដោយអំណរ រូបខ្ញុំពេញដោយក្តីស្រឡាញ់  
ព្រះអម្ចាស់គ្រប់កន្លែងដែលខ្ញុំទៅ និងគ្រប់ពេលខ្ញុំដកដង្ហើម  
សម្រាប់អ្វីដែលខ្ញុំមាន ខ្ញុំដឹងគ្រប់នៅទីនេះ  
ខ្ញុំនឹងប្រាប់មិត្តភក្តិខ្ញុំ នូវសេចក្តីស្រឡាញ់ព្រះអង្គ  
ឱ្យខ្ញុំគ្រប់កន្លែងដែលខ្ញុំទៅ ឬកន្លែងខ្ញុំរស់នៅ
ប្រសិនបើអ្នកចង់ដឹង ព្រះអម្ចាស់ស្រឡាញ់យើង  
មិនថាយើងជានរណា ចូលទៅប្រាប់មនុស្សគ្រប់សាសន៍  
អ្វីអ្នកឮនិងឃើញ អ្វីដែលអាចនិងអ្វីអ្នកដឹង  
គឺព្រះគ្រីស្តដែលយើងស្គាល់ ចូលទៅប្រាប់ពិភពលោក  
ប្រាប់ជនជាតិអាស៊ីថា ព្រះអម្ចាស់នៅទីនេះ  
ផ្តល់សេចក្តីស្រឡាញ់ មកមនុស្សគ្រប់គ្នានិងអង្គព្រះគ្រីស្តជាម្ចាស់

៩៤- ចិត្តខ្ញុំរីករាយ

ចិត្តខ្ញុំរីករាយសប្បាយពន់ពេកកន្លង ខ្ញុំសង្ឃឹមផងថាបានទទួល
  នូវព្រះអំណោយនៃព្រះជាម្ចាស់ ដែលទ្រង់បានទុកសម្រាប់យើងខ្ញុំ
  ដែលជាបម្រើរបស់ព្រះអង្គ
ខ្ញុំបានបរិភោគនំដែលជាព្រះកាយ ចិត្តខ្ញុំសប្បាយថានឹងបានរស់
  អស់មួយជីវិតឯស្ថានបរមសុខ ហើយព្រលឹងខ្ញុំបានស្អាតភ្លឺថ្លា
  នឹងមានកម្លាំងតតាំងអារក្ស

៩៥-ចូរចេញទៅ

បន្ទរ ព្រះគ្រីស្ដមានព្រះបន្ទូលថា    
  ចូរអ្នករាល់គ្នាចេញទៅ ណែនាំមនុស្សគ្រប់ជាតិគ្រប់សាសន៍  
  ឱ្យទៅជាសាវ័ក ខ្ញុំនឹងស្ថិតនៅជាមួយអ្នករាល់គ្នា  
  ជារៀងរាល់ថ្ងៃ រហូតដល់អវសាន នៃភពផែនដី  
ចូរប្រគុំបទថ្មីច្រៀងថ្វាយ ឆ្ពោះព្រះពណ្ណារាយស្មោះបំផុត  
  នឹងលើកតម្កើងនាមវិសុទ្ធ ប្រគុំថ្វាយបទចម្រៀងថ្មី
ចូរអ្នកកាន់សាសនានានា ជ្រួតជ្រាបមាគ៌ាសិរីរុងរឿង  
  បានស្គាល់ព្រឹត្ដិការណ៍អស្ចារ្យក្រៃ ដែលមនុស្សលោកពុំអាចផ្ទឹមបាន
ចូរខំប្រកាសរៀងរាល់ថ្ងៃ ពីព្រះហឫទ័យព្រះទ្រង់ញាណ  
  ពីការសង្គ្រោះនិងអំណោយទាន ឱ្យមនុស្សគ្រប់ស្ថាននៅលោកា

៩៦- ចូរ​យេីងផ្ចង់ស្មារតីនឹក

បន្ទរ ចូរយើងទាំងអស់ផ្ចង់ស្មារតីនឹក កុំបីភ្លេចភ្លឹកអំពីព្រះជន្ម  
  នៃព្រះយេស៊ូដែលបានរស់រាន ដោយព្រះវិញ្ញាណវិសេសវិសុទ្ធ
ប្រសិនបើយើងស្លាប់ ដោយមានភ័ព្វរួមព្រះគ្រីស្ត  
  មុខជាមានជីវិតអើយ រួមជាមួយព្រះអង្គដែរ
ប្រសិនបើយើងទ្រាំ រងទុក្ខលំបាកឥតល្ហែ  
  យើងមុខជាបានក្បែរអើយ សោយរាជ្យរួមនឹងព្រះអង្គ
ប្រសិនយើងវៀចវេរ ចិត្តរេរាមិនស្មោះត្រង់  
  ព្រះអង្គមិនបោះបង់អើយ នៅតែមានព្រះហប្ញទ័យស្ម័គ្រ

៩៧-ចូរ​យេីងរាល់គ្នាបង្គំវន្ទាច្រៀងថ្វាយព្រះម្ចាស់

បន្ទរ ចូរយើងរាល់គ្នា បង្គំវន្ទា ច្រៀងថ្វាយព្រះម្ចាស់ ប្រគុំភ្លេងខ្ចាយ
  ពិនស្គរឱនកាយ សរសើរត​ម្កេីង និងអរព្រះគុណ។
យើងខ្ញុំកោតសរសើរ សិរីបវរដល់ព្រះជាម្ចាស់  
  ក្នុងចិត្តរីករាយណាស់ ព្រះអង្គជាព្រះបិតានៃយើង
ព្រះជាអម្ចាស់ប្រកប ឫទ្ធានុភាពថ្លៃថ្លាឧត្តម  
  ទ្រង់ជាម្ចាស់យើងខ្ញុំ និងទ្រង់គ្រប់គ្រងទាំងរបស់ផង
យើងលើកត​ម្កេីងជោគជ័យ ថ្វាយសុខសិរីប្រសើរកន្លង  
  ចំពោះព្រះភក្ត្រព្រះអង្គ ស្ម័គ្រហែទ្រង់សមតាមព្រះហប្ញទ័យ
យើងខ្ញុំច្រៀងលើកមង្គល ត​ម្កេីងតម្កល់ជាព្រះនរបតី  
  គ្រប់គ្រងលើលោកីយ៍ អរព្រះគុណថ្លៃរៀងរហូតអើយ

៩៨-ចូរ​យេីងឱនកាយ

ចូរយើងឱនកាយក្រាបថ្វាយបង្គំ ព្រះសញ្ញាយ៉ាងពិសិដ្ឋឧត្តម  
  គឺព្រះកាយានៃព្រះយេស៊ូ ទ្រង់ចងសម្ពន្ធមេត្រីថ្មី  
  ទោះបីភ្នែកយើងខ្ញុំមើលមិនឃើញ តែយើងជឿទ្រង់គង់ទីនេះ
បន្ទរ ខ្ញុំជាអាហារដែលផ្តល់ជីវិត ចុះមកពីស្ថានបរមសុខអើយ  
  អ្នកណាបានបរិភោគ អាហារនេះហើយ  
  នឹងបានរស់នៅអស់កល្បជានិច្ចអើយ    
ចូរយើងឱនកាយក្រាបថ្វាយបង្គំ អរព្រះគុណព្រះគ្រីស្តថ្លៃថ្លាឧត្តម  
  ព្រះអង្គទ្រង់គង់ក្នុងព្រះកាយា ពោរពេញដោយក្តីអាថ៌កំបាំង  
  យើងខ្ញុំសូមថ្វាយកាយ និងវាចា ទាំងចិត្តសែនរីករាយសប្បាយ
ចូរយើងថ្លែងឡើងសិរីថ្កុំថ្កើង មានដល់ព្រះបិតាព្រះបុត្រា  
  ចូរយើងសរសើរពេញទាំងមេឃដី តេជានុភាពព្រះអង្គ  
  សូមក្តីថ្កុំថ្កើងរុងរឿងរស្មី មានដល់ព្រះវិញ្ញាណដ៏វិសុទ្ធ

៩៩-ចូរថ្វាយបង្គំព្រះជាម្ចាស់

ឱ ! ព្រះអម្ចាស់ ដ៏មានតេជះ សព្វគ្រប់ប្រការ ព្រះអង្គប្រសើរ
  គួរស្ញែងដល់ស្នា ព្រះហស្តខ្លាំងក្លា ឧត្តមឧត្តុង្គពេកក្រៃ
ឱ ! ព្រះមហាក្សត្រ ខ្ពង់ខ្ពស់ពេកក្តាត់ នៃជាតិទាំងឡាយ ព្រះអង្គដឹកនាំ
  ទោះជិតទោះឆ្ងាយ ត្រសុំត្រសាយ យុត្តិធម៌ត្រឹមត្រូវកន្លង
ព្រះអម្ចាស់អើយ គ្មានអ្នកកន្តើយ មិនគោរពផង គ្មានអ្នកនៅស្ងៀម
  មិនលើកត​ម្កេីង  ព្រោះតែព្រះអង្គ ជាព្រះវិសុទ្ធថ្លៃថ្លា
មនុស្សគ្រប់ជាតិសាសន៍ ចូលមកប្រជ្រៀត ថ្វាយបង្គំលុត ដ្បិតទ្រង់សម្តែង
  វិនិច្ឆ័យដ៏សុច រិតល្អបំផុត មនុស្សលោកឃើញជាក់ស្តែង

១០០-ចូរនាំពន្លឺពី​ព្រះជាម្ចាស់​ទៅបំភ្លឺពិភព​លោកា

ព្រះជាអម្ចាស់ស្រឡាញ់លោកា ទ្រង់បានចាត់ព្រះបុត្រាយាងមក  
ព្រះយេស៊ូមកសង្គ្រោះ មនុស្សគ្រប់ជាតិសាសន៍លើលោកា
ព្រះអង្គប្រទាននូវក្តីស្រឡាញ់ ដល់យើងគ្រប់គ្នា  
ឱ្យទៅប្រកាសដំណឹងល្អ ដល់មនុស្សដែលកំពុងអស់សង្ឃឹម
ចូរពួកយើងទៅប្រាប់នៅលើពិភពលោក នូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ថា  
ព្រះអង្គនឹងយាងមកគង់ជាមួយនឹង អស់អ្នកដែលរងទុក្ខលំបាក
ចូរយើងនាំពន្លឺដែលមកពីព្រះម្ចាស់ ទៅបំភ្លឺអស់អ្នកដែលអស់សង្ឃឹម  
ដោយពន្លឺមកពីព្រះម្ចាស់ ចូរពួកយើងទៅគ្រប់ទិសទី  
ហើយប្រាប់ថា ព្រះម្ចាស់ស្រឡាញ់យើង
ចូរនាំពន្លឺដែលព្រះម្ចាស់ផ្តល់ឱ្យ ទៅបំភ្លឺលោកា  
ដែលកំពុងងងឹត ហូ…ហូ… ចូរមានចិត្តសង្ឃឹមជានិច្ច

១០១-ចូរពិ​សោ​​ធឱ្យដឹងច្បាស់…
(ដកស្រង់ពីទំនុកត​ម្កេីង ៣៤)

បន្ទរ ចូរពិសោធឱ្យដឹងច្បាស់ថា តើព្រះម្ចាស់សប្បុរសយ៉ាងណា ?  
  មានសុភមង្គលហើយណា អស់អ្នកឯណាពឹងព្រះអង្គ
ខ្ញុំនឹងលើកត​ម្កេីង ព្រះម្ចាស់យើងគ្រប់វេលា  
  សូមឱ្យមនុស្សរាបសា ស្តាប់ហើយសប្បាយរីករាយ
ប្រកាសនឹងខ្ញុំថា ព្រះជាម្ចាស់ថ្កុំថ្កើងណាស់  
  ចូរត​ម្កេីងរួមគ្នា ព្រះនាមព្រះអង្គថ្លៃ
ខ្ញុំស្វែងរកព្រះម្ចាស់ ទ្រង់តបច្បាស់ដោយមេត្តា  
  រំដោះខ្ញុំផងណា រួចពីការតក់ស្លុតភ័យ
អ្នកសម្លឹងមើលទ្រង់ នឹងពោរពេញដោយអំណរ  
  រីករាយសប្បាយអរ ហើយមិនខកចិត្តសោះឡើយ
មនុស្សទុរគតអង្វរ ទ្រង់តបតដោយមេត្តា  
  ហប្ញទ័យករុណា សង្គ្រោះត្រាផុតគ្រោះកាច

១០២-ចូរមករកខ្ញុំ

  ព្រះគ្រីស្តមានព្រះបន្ទូលថា ៖    
បន្ទរ អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ  
  ចូរមករកខ្ញុំហើយ ខ្ញុំនឹងឱ្យអ្នកសម្រាក  
  ចូរយកនឹមនៃខ្ញុំ ហើយចូរខំរៀនពីខ្ញុំ  
  អ្នករាល់គ្នាមុខជា បានស្ងប់ចិត្តជាមិនខាន  
  ដ្បិតខ្ញុំមានចិត្តស្លូត ចិត្តសុភាពរាបសាណាស់  
  នឹមរបស់ខ្ញុំស្រួល បន្ទុកខ្ញុំក៏ស្រាលដែរ
ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ  
  ព្រះអង្គឱ្យខ្ញុំសម្រាកនៅ លើវាលមានស្មៅក្បែរមាត់ទឹកថ្លា
ព្រះអម្ចាស់ទ្រង់ប្រោសប្រទាន ឱ្យខ្ញុំមានកម្លាំងឡើងវិញ  
  ទ្រង់នាំខ្ញុំក្នុងផ្លូវសុចរិត ដោយយល់ដល់កិត្តិនាមព្រះអង្គ
ទោះបីរូបខ្ញុំដើរកាត់ភ្នំ ជ្រលងតូចធំស្លាប់ក៏ដោយ  
  ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ ទ្រង់គង់ជាមួយតាមការពារ
ព្រះអង្គរៀបចំឱ្យបរិភោគ អាហារគរគោកមុខបច្ចា  
  ព្រះអង្គចាក់ប្រេងលើសិរសា បំពេញពែងស្រាខ្ញុំហៀរហូរ
ខ្ញុំដឹងច្បាស់ថាព្រះអម្ចាស់ មេត្តាប្រទានសុភមង្គល  
  ប្រណីសន្តោសយ៉ាងស្ម័គ្រស្មោះ ជារៀងរាល់ថ្ងៃមួយជីវិត
ដរាបណាខ្ញុំមានជីវិត ខ្ញុំនឹងត្រឡប់មកជានិច្ច  
  ក្នុងព្រះដំណាក់ដ៏ឧត្តម នៃព្រះជាម្ចាស់ដ៏វិសុទ្ធ

១០៣-ចូរមានចិត្ត​មេ​​ត្តាករុណាដូច​ព្រះបិតា
(ដកស្រង់ពីលូកា ៦ៈ៣៦-៣៨)

បន្ទរ ចូរមានចិត្តមេត្តាករុណា ដូចព្រះបិតាអ្នករាល់គ្នា    
  ព្រះអង្គទ្រង់មាន ព្រះហឫទ័យមេត្តាករុណា  
កុំថ្កោលទោសអ្នកដទៃ នោះព្រះជាម្ចាស់ នឹងមិនថ្កោលទោសអ្នកដែរ
កុំផ្តន្ទាទោសគេឡើយ នោះព្រះជាម្ចាស់ នឹងមិនផ្តន្ទាទោសអ្នក
ត្រូវលើកលែងទោសឱ្យគេ នោះព្រះជាម្ចាស់ នឹងលើកលែងទោសឱ្យអ្នក
ចូរធ្វើអំណោយដល់គេ នោះព្រះជាម្ចាស់ នឹងធ្វើអំណោយដល់អ្នក
ព្រះអង្គនឹងប្រទានឱ្យ បរិបូណ៌ហូរហៀរ ដល់អ្នកពិតជាមិនខាន
ព្រះម្ចាស់នឹងវាល់ឱ្យអ្នក តាមរង្វាល់ដែល អ្នកវាល់ឱ្យអ្នកដទៃ

១០៤-ចូរមានចិត្តសប្បុរសដូច​ព្រះបិតា
(ដកស្រង់ពីលូកា ៦,២៦-៣៥)

បន្ទរ ចូរអ្នករាល់គ្នា មានចិត្តសប្បុរស  
  ដូចព្រះបិតា មានព្រះហប្ញទ័យ  
  សប្បុរសចំពោះ មនុស្សអកត្តញ្ញូ    
  និងមនុស្សកំណាច  
ចូរអ្នកស្រឡាញ់ខ្មាំងសត្រូវ ចូរធ្វើអំពើល្អដល់គេ  
  ហើយចូរជូនពរដល់អស់អ្នក ដែលប្រទេចផ្តាសាអ្នកផង
ចូរអង្វរព្រះជាអម្ចាស់ ប្រទានពរអ្នកបៀតបៀនខ្លួន  
  បើមានគេទះកំផ្លៀងម្ខាង ចូរបែរម្ខាងទៀតឱ្យគេចុះ
បើគេចង់បានអាវធំអ្នក ចូរប្រគល់អាវក្នុងថែមទៀត  
  បើមានមនុស្សសុំអ្វីពីអ្នក ចូរឱ្យគេតាមសំណូមពរ
ដ្បិតបើអ្នករាល់គ្នាស្រឡាញ់ តែមិត្តសម្លាញ់របស់ខ្លួន  
  តើនឹងមានគុណបំណាច់អ្វី អ្នកបាបក៏ធ្វើដូច្នេះដែរ
ហើយបើអ្នកធ្វើអំពើល្អ ចំពោះមនុស្សធ្វើល្អដល់អ្នក  
  តើនឹងមានគុណបំណាច់អ្វី អ្នកបាបក៏ធ្វើយ៉ាងនេះដែរ
ដូច្នេះចូរស្រឡាញ់សត្រូវ ចូរធ្វើអំពើល្អដល់គេ  
  ចូរឱ្យខ្ចីដោយមិនសង្ឃឹម នឹងបានសំណងវិញនោះឡើយ
ធ្វើដូច្នេះអ្នកមានឈ្មោះថា ជាបុត្រធីតាព្រះបិតា  
  ដ្បិតព្រះហប្ញទ័យទ្រង់សប្បុរស ចំពោះមនុស្សគ្រប់ៗរូប

១០៥-ចូរអ្នក​ស្វែងរក​ព្រះរាជ្យ​ព្រះជាម្ចាស់

បន្ទរ ចូរអ្នកស្វះស្វែងរក ព្រះរាជ្យរបស់ព្រះជាម្ចាស់  
  និងសេចក្តីសុចរិត របស់ព្រះអង្គជាមុនសិន  
  ទើបព្រះអង្គប្រទាន របស់ទាំងនោះមកថែមទៀត  
  ដ្បិតព្រះបិតាអ្នកជ្រាប នូវអ្វីដែលអ្នកត្រូវការ 
ព្រះគ្រីស្តមានព្រះបន្ទូលថា ចូរអ្នកមើលបក្សាបក្សី  
  វាមិនដែលសាបព្រោះច្រូតកាត់ តែព្រះបិតាចិញ្ចឹមវា  
  ចំណែកឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានតម្លៃពិត  
  លើសបក្សាបក្សីទៅទៀត ហេតុនេះចូរអ្នកកុំខ្វល់ខ្វាយ
ព្រះគ្រីស្តមានព្រះបន្ទូលថា ចូរអ្នកមើលផ្កាតាមវាលស្រែ  
  វាមិនដែលនឿយហត់ត្បាញរវៃ តែទោះជាស្តេចសាឡូមូន  
  កាលទ្រង់មានសិរីរុងរឿង ក៏ទ្រង់គ្មានព្រះភូសាល្អ  
  ស្មើនឹងផ្កាមួយទងនេះផង ហេតុនេះចូរអ្នកកុំខ្វល់ខ្វាយ

១០៦-ដូច​សមុ​ទ្រមាន​ខ្យល់​ព្យុះខ្លាំងណាស់

ដូចសមុទ្រមានខ្យល់ព្យុះខ្លាំងណាស់ ជីវិតយើងក៏ដូច្នេះដែរ
  មានទុក្ខជិតស្លាប់ ដូចខ្យល់ព្យុះបក់បោក អស់សង្ឃឹមគ្មានអ្នកណាពឹងផ្អែក។
កុំភ្លេចថាព្រះគ្រីស្តគង់នៅជាមួយ ព្រះអង្គជួយអ្នកដែលមានកម្លាំងទន់ខ្សោយ
  ឱ្យត្រឡប់មកវិញ រកព្រះគ្រីស្តដែលជាជីវិត ទុកចិត្តលើព្រះគ្រីស្តនាំចិត្តយើង។
បន្ទរ ពឹងផ្អែកលើព្រះគ្រីស្ត ទុកចិត្តលើព្រះអង្គ ព្រោះទ្រង់ជាថ្មដារឹងមាំ
  ព្រះគ្រីស្តជាព្រះអម្ចាស់ ព្រះគ្រីស្តជាកម្លាំង ទ្រង់ជាខែល
  ដែលទ្រង់ជួយការពារយើង។ តទៅនេះ ខ្ញុំទុកចិត្តថា
  ព្រះគ្រីស្តគង់នៅជាមួយយើង ព្រោះព្រះអង្គមានជ័យជម្នះ
  លើក្តីស្លាប់ ធ្វើឱ្យយើងមិនភ័យខ្លាចឡើយ។ (២ដង)

១០៧- តាមគំរូនៃ​ព្រះហឫទ័យស្រឡាញ់

ព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំប្រទានឱ្យអ្នករាល់គ្នាវិន័យថ្មីមួយ  
  មិត្តសម្លាញ់ ចូរស្រឡាញ់គ្នាទៅវិញទៅមក ចូរស្តាប់ខ្ញុំ អ្នកនឹងមានជីវិតអស់កល្ប
បន្ទរ សូមឱ្យយើងខ្ញុំចេះផ្សាយដំណឹងល្អ ប្រោសយើងខ្ញុំឱ្យចេះបង្រួបបង្រួមបងប្អូន  
  ឱ្យយើងខ្ញុំធ្វើសក្ខីភាពពីការអត់ទោស តាមគំរូនៃហប្ញទ័យស្រឡាញ់ព្រះអង្គ
ពេលមានការប្រមាថស្អប់ខ្ពើមនិងសង្គ្រាម ពេលមានភាពអយុត្តិធម៌និងពេលមានទុក្ខភ័យ  
  ក្នុងកណ្តាលភាពព្រងើយយើងខ្ញុំនេះ សូមព្រះអង្គរំព្ញកយើងខ្ញុំនូវព្រះបន្ទូលព្រះអង្គ
ព្រះអង្គសោយទិវង្គតឰដ៏ឈើឆ្កាង ដើម្បីប្រោសលោះមនុស្សលោកគ្រប់ជាតិគ្រប់សាសន៍  
  សូមបង្រៀនឱ្យយើងចេះផ្សះផ្សាគ្នា ដ្បិតយើងខ្ញុំជាបុត្រធីតាព្រះបិតាតែមួយ  

១០៨- តេីនរណាអាចរស់​នៅក្នុងដំណាក់

បន្ទរ ឱ! ព្រះជាម្ចាស់ តើនរណាខ្លះ អាចរស់នៅក្នុង ដំណាក់ម្ចាស់ក្រុង  
  តើនរណាខ្លះ អាចស្ថិតនៅលើ ភ្នំដ៏វិសុទ្ធ នៃព្រះអង្គបាន
គឺមានតែមនុស្ស ដែលគ្មានទោស និងប្រព្រឹត្តអំពើសុចរិត និយាយពិតជាដរាប
អ្នកមិននិយាយមួល បង្កាច់ផ្តួល មិនធ្វើបាប បងប្អូនដែលទន់ទាប មិនបង្អាប់កិត្តិយស
អ្នកមិនរាប់រកអ្នក ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ តែគេលើកកិត្តិយស អ្នកគោរពកោតព្រះអង្គ
បើគេសន្យាអ្វី ឬទោះបី ខូចខាតបង់ ក៏គេមិនបង្អង់ គេគោរពពាក្យសម្តី
បើមាននរណាម្នាក់ មករកប្រាក់ គេឱ្យខ្ចី មិនចង់បានកម្រៃ ច្រើនតិចក្តីគេមិនយក
អ្នកប្រព្រឹត្តដូច្នេះ ជាមនុស្សចេះ អាចចូលជ្រក ក្រោមបារមីរៀងមក និងបានសុខជានិរន្តរ៍

១០៩- តេី​ព្រះជាម្ចាស់ជានរណា ?
(ចម្រៀងទី ២)

តើព្រះជាម្ចាស់ ទ្រង់ជានរណា វិសេសថ្លៃថ្លា ខ្ពង់ខ្ពស់ពេកក្រៃ  
  តែឆាប់រងការ ឈឺចាប់ផងណា តើព្រះអង្គនេះ ទ្រង់ជានរណា ?
បន្ទរ តើព្រះជាម្ចាស់ជានរណា (២ដង) ដែលស្រឡាញ់មនុស្ស យើងយ៉ាងនេះ ?
តើព្រះជាម្ចាស់ ទ្រង់ជានរណា ដែលចងសម្ពន្ធ មេត្រីស្មើភាព  
  ទ្រង់ជានរណា ដែលយើងត្រូវការ ចិត្តក្រីក្រណាស់ ទើបរកទ្រង់ឃើញ ?
តើព្រះជាម្ចាស់ ទ្រង់ជានរណា ដែលរួមដំណើរ នឹងយើងទេតើ  
  ទ្រង់ជានរណា ដែលមកពិសា រួមតុនឹងយើង ដោយគ្មានរអើម ?
តើព្រះជាម្ចាស់ ទ្រង់ជានរណា ដែលត្រូវការយើង ស្រឡាញ់មនុស្ស  
  ទើបអាចស្រឡាញ់ ព្រះអង្គផងនោះ តើព្រះអង្គនោះ ទ្រង់ជានរណា ?
តើព្រះជាម្ចាស់ ទ្រង់ជានរណា ដែលយើងធ្វើឱ្យ អាក់អន់ហឫទ័យ  
  ដោយធ្វើឱ្យមនុស្ស អាក់អន់ចិន្តា តើអង្គនេះណា ទ្រង់ជានរណា ?

១១០- ទឹកផ្ដល់ជីវិត
(ដកស្រង់ពី យហ ៤,៧-១៥)

បន្ទរ ប្រសិនបើអ្នក ស្គាល់ព្រះអំណោយទាន នៃព្រះជាម្ចាស់  
  និងស្គាល់អ្នកដែល សុំទឹកពីអ្នក មកទទួលទាន អ្នកមុខជាសុំ  
  ទឹកពីលោកវិញ ហើយលោកនឹងឱ្យ ទឹកផ្ដល់ជីវិត។
អណ្ដូងពិតជាជ្រៅ ធ្វើម្ដេចទៅដើម្បីដង    
  បើលោកគ្មានអ្វីផង លោកបានទឹកនោះមកពីណា ?  
អ្នកផឹកទឹកនេះណា នៅតែស្រេកនៅតែឃ្លាន    
  ឯទឹកខ្ញុំប្រទាន មិនឱ្យឃ្លានស្រេកទៀតឡើយណា  
ដ្បិតទឹកខ្ញុំប្រទាន នឹងក្លាយជាប្រភពទឹក    
  ផុសឡើងក្នុងអ្នកផឹក ផ្ដល់ជីវិតអស់កល្បជានិច្ច  
លោកម្ចាស់សូមមេត្តា ប្រទានទឹកឱ្យខ្ញុំម្ចាស់    
  កុំឱ្យខ្ញុំស្រេកណា ឈប់យាត្រាមកដងទឹកណា  

១១១-ធម៌​មេត្តាករុណារបស់​ព្រះអង្គ
(ដកស្រង់ពីទំនុកត​ម្កេីង លេខ ១៣៦)

បន្ទរ ចូរលើកត​ម្កេីងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យព្រះអង្គសប្បុរស  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ចូរលើកត​ម្កេីងព្រះដែលខ្ពង់ខ្ពស់ លើសព្រះនានា  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ចូរសរសើរត​ម្កេីងព្រះអម្ចាស់ ដែលខ្ពង់ខ្ពស់លើសម្ចាស់នានា  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គធ្វើការអស្ចារ្យ ដ៏ឧត្តុង្គឧត្តមបំផុត  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គបានបង្កើតផ្ទៃមេឃ ដោយព្រះប្រាជ្ញាញាណ  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គបានលាតសន្ធឹងផែនដី ពីលើផ្ទៃទឹក  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គបង្កើតដុំពន្លឺ សម្រាប់រះបំភ្លឺ  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
គឺព្រះអាទិត្យឱ្យគ្រប់គ្រង គ្រប់គ្រងនៅពេលថ្ងៃ  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
  ព្រះច័ន្ទ និងហ្វូងតារា ឱ្យគ្រប់គ្រងនៅពេលយប់  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គនាំជនជាតិអ៊ីស្រាអែល ដើរកាត់បាតសមុទ្រនោះ  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គដឹកនាំអ៊ីស្រាអែល នៅវាលរហោស្ថាន  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គបានប្រគល់ទឹកដីពួកគេ ឱ្យប្រជារាស្ត្រព្រះអង្គ  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គរំដោះយើងឱ្យរួច ពីកណ្តាប់ដៃរបស់បច្ចាមិត្ត  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ព្រះអង្គប្រទានអាហារ ដល់សត្វលោកទាំងឡាយ  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !
ចូរលើកត​ម្កេីងព្រះជាម្ចាស់ ឯស្ថានបរមសុខ  
  ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ !

១១២- ធម៌សន្តអ៊ីញ៉ាស៊ីយ៉ូ នៅឡូយ៉ូឡា

សូមព្រះអម្ចាស់ទ្រង់មេត្តា ទទួលប្រាជ្ញានិងស្មារតី  
  ទាំងសេរីភាពទាំងឆន្ទៈ ដែលជាកម្មសិទ្ធទូលបង្គំ
គឺព្រះអង្គទ្រង់បានប្រទាន អ្វីៗដែលទូលបង្គំមាន  
  ទូលបង្គំសូមថ្វាយទ្រង់វិញ សូមទ្រង់ចាត់ចែងតាមហប្ញទ័យ
បន្ទរ សូមទ្រង់មេត្តាប្រោសប្រទាន ព្រះអំណោយទាន និងក្តីស្រឡាញ់  
  នៃព្រះអង្គឱ្យទូលបង្គំផង ប៉ុណ្ណឹងល្មមឱ្យទូលបង្គំហើយ

១១៣- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ១

បន្ទរ ឱ ! ព្រះអម្ចាស់អើយ សូមឱ្យខ្ញុំយកចិត្តទុកដាក់រំលែកទុក្ខ  
  អ្នកឯទៀត ជាជាងឱ្យគេរំលែកទុក្ខខ្ញុំ
  សូមឱ្យខ្ញុំចេះ យល់ចិត្តអ្នកដទៃ ជាជាងឱ្យគេយល់ចិត្តខ្ញុំ
  សូមឱ្យខ្ញុំចេះ ស្រឡាញ់អ្នកដទៃ ជាជាងឱ្យគេស្រឡាញ់ខ្ញុំ
ដ្បិតពេលណាយើងស្ម័គ្របូជាជីវិត ពេលនោះយើងទទួលជីវិតវិញ
ដ្បិតពេលណាយើងលះបង់ប្រយោជន៍ផ្ទាល់ ពេលនោះយើងទទួលប្រយោជន៍វិញ
ដ្បិតពេលយើងអត់ទោសឱ្យអ្នកដទៃ នោះព្រះអម្ចាស់លើកលែងទោសឱ្យយើង
ដ្បិតពេលណាយើងលាចាកលោកនេះទៅ  ពេលនោះយើងនឹងមានជីវិតជានិច្ច

១១៤- ធម៌របស់សន្តហ្រ្វង់ស៊ីស្កូ ២

បន្ទរ ឱ ! ព្រះអម្ចាស់អើយ សូមព្រះអង្គប្រោសប្រណីឱ្យខ្ញុំចេះ  
  កសាងសន្តិភាព ដែលមកពីព្រះអង្គ
នៅពេលមនុស្សស្អប់គ្នា សូមព្រះអង្គប្រទានឱ្យខ្ញុំបង្ហាញសេចក្តីស្រឡាញ់  
  ពេលមនុស្សប្រមាថគ្នា សូមព្រះអង្គប្រទានឱ្យខ្ញុំចេះនាំគេឱ្យអត់ទោសគ្នា ទៅវិញទៅមក
ពេលមនុស្សបាក់បែកគ្នា សូមព្រះអង្គប្រទានឱ្យខ្ញុំចេះសម្រុះសម្រួលគ្នា  
  ពេលមនុស្សមានសង្ស័យ មិនទុកចិត្តគ្នាសូមព្រះអង្គប្រទានឱ្យខ្ញុំនាំគេ ឱ្យទុកចិត្តគ្នាវិញ   
ពេលមនុស្សចាកក្តីពិត សូមព្រះអង្គប្រទានឱ្យខ្ញុំនាំគេរកសេចក្តីពិត  
  ពេលមនុស្សអស់សង្ឃឹម សូមព្រះអង្គប្រទានឱ្យខ្ញុំចេះនាំគេឱ្យមាន ក្តីសង្ឃឹមឡើងវិញ
ពេលមនុស្សកើតទុក្ខព្រួយ សូមព្រះអង្គប្រទានឱ្យខ្ញុំជួយសម្រាលទុក្ខគេ  
  ពេលមនុស្សខ្វាក់ងងឹត សូមព្រះអង្គប្រទានឱ្យខ្ញុំនាំពន្លឺឱ្យភ្លឺ ស្វាងរុងរឿង

១១៥- នេះជាអាហារឧត្តម

នេះជាអាហារឧត្តម សម្រាប់ចិញ្ចឹមជីវិត  
  បើយើងយកមកទទួលទាន យើងមានជីវិតអនន្ត
ឱ ! ព្រះជាម្ចាស់យេស៊ូ ជាព្រះអម្ចាស់បវរ  
  សូមទ្រង់យាងមកគង់សណ្ឋិត ក្នុងដួងចិត្តនៃយើងខ្ញុំ
  យើងខ្ញុំច្រៀងអរសាទរ ថ្វាយព្រះជាម្ចាស់ជីវិត  
  នាំយើងទៅស្ថានបរមសុខ រស់នៅអស់កល្បជានិច្ច

១១៦- បពិ​ត្រ​ព្រះអម្ចាស់

បពិត្រព្រះអម្ចាស់ សូមមានព្រះបន្ទូលមកខ្ញុំ
ទូលបង្គំជាអ្នកបម្រើ រង់ចាំស្តាប់ហើយៗ
ព្រះបន្ទូលរបស់ព្រះអង្គ ផ្តល់ជីវិតអស់កល្បជានិច្ច។

១១៧- ពេលណាយេីង​ស្រឡាញ់គ្នា

បន្ទរ ពេលណាយើងស្រឡាញ់គ្នា យ៉ាងពិតប្រាកដ  
  ពេលនោះព្រះជាអម្ចាស់ គង់ជាមួយយើង  
  ពេលណាយើងរួបរួមគ្នា ពេលនោះព្រះជាអម្ចាស់ប្រទានពរឱ្យយើង
ឱ ! ព្រះអង្គអើយ យើងខ្ញុំសូមគាល់បម្រើព្រះអង្គ  
  ដោយចិត្តសប្បាយ ព្រះអង្គបង្រួបបង្រួមយើងខ្ញុំជាធ្លុងតែមួយ  
  ព្រះអង្គបានជួយសង្គ្រោះយើងខ្ញុំ ដោយបានបូជាព្រះជន្មព្រះអង្គ
ឱ ! ព្រះអង្គអើយ សូមទ្រង់មេត្តាបំបាត់ទុក្ខភ័យ  
  របស់យើងខ្ញុំ សូមទ្រង់បំពេញដួងចិត្តយើងខ្ញុំដោយសន្តិភាព  
  ហើយសូមប្រទានឱ្យមនុស្សទាំងឡាយ នូវអំណោយទានតាមយើងខ្ញុំសូម
សូមទ្រង់មេត្តា ធ្វើឱ្យរូបកាយពេញដោយទុក្ខព្រួយ  
  របស់យើងខ្ញុំ ឱ្យបានដូចជាព្រះកាយព្រះអង្គជារៀងរាល់ថ្ងៃ  
  យើងខ្ញុំប្រុងប្រៀបទទួលព្រះអង្គ នៅថ្ងៃដែលទ្រង់នឹងយាងមកវិញ
នៅថ្ងៃចុងក្រោយ យើងខ្ញុំសប្បាយយ៉ាងពិតប្រាកដ  
  ដោយនឹងរស់នៅ ជាមួយសន្តបុគ្គលទាំងឡាយ  
  ក្នុងសិរីយសដ៏សែនរុងរឿងរបស់ព្រះអង្គ ហើយបានសុខសាន្តអស់កល្បជានិច្ច

១១៨- ព្រលឹងខ្ញុំស្រេកឃ្លាន​ព្រះជាម្ចាស់
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ៦៣-៦២)

បន្ទរ ឱ! ព្រះជាម្ចាស់អើយ ព្រះអង្គពិតជា ព្រះខ្ញុំមែន  
  ខ្ញុំស្វែងរកព្រះអង្គ ដូចដីស្ងួតបែកក្រហែង    
  ស្រេកឃ្លានទឹកភ្លៀង នោះយ៉ាងណា ព្រលឹងខ្ញុំស្រេក ឃ្លានព្រះអង្គ
រូបខ្ញុំស្រេកឃ្លាន ព្រះប្រាជ្ញាញាណ អាល័យនឹកភ្នក ដូចដីប្រេះបែក
  គ្មានភ្លៀងធ្លាក់មក ខ្ញុំដើរកាត់ជ្រក គ្រប់ទីទិសា
សូមឱ្យរូបខ្ញុំ បានឃើញព្រះអង្គ ក្នុងទីសក្ការ ខ្ញុំចង់ឃើញណាស់
  បារមីឫទ្ធា អំណាចចេស្តា របស់ព្រះអង្គ
ហប្ញទ័យមេត្តា សន្តោសករុណា ប្រសើរឥតហ្មង ខ្ញុំនឹងពោលពាក្យ
  សរសើរត​ម្កេីង សិរីរុងរឿង ព្រះម្ចាស់មានឫទ្ធិ
ខ្ញុំសូមថ្លាថ្លែង អំណរក្រៃលែង អស់មួយជីវិត ខ្ញុំសូមលើកដៃ
  បង្គំថ្វាយថ្វាត់ ព្រះនាមវិសុទ្ធ ព្រះអង្គតែមួយ
ខ្ញុំសែនសប្បាយ ឥតមានខ្វល់ខ្វាយ ព្រោះមានព្រះជួយ បានសុខរមនា
  គ្មានភ័យគ្មានព្រួយ ព្រះម្ចាស់តែមួយ ខ្ញុំច្រៀងត​ម្កេីង
រៀងរាល់រាត្រី ខ្ញុំនឹកស្រមៃ ទៅដល់ព្រះអង្គ អស់ពេញមួយយប់
  រាត្រីកន្លង នឹកដល់ព្រះអង្គ ឥតមានពេលភ្លេច
ព្រោះតែព្រះអង្គ បានជួយតម្រង់ រូបខ្ញុំជានិច្ច ខ្ញុំច្រៀងខ្ញុំរាំ
  សប្បាយពន់ពេក ឥតមានរារែក ក្រោមម្លប់បារមី
ចិត្តខ្ញុំជំពាក់ ឥតមានស្រាន្តស្រាក នឹកគិតអាល័យ ទៅដល់ព្រះម្ចាស់
  ទោះយប់ឬថ្ងៃ  ទ្រង់គាំទ្រឱ្យ រីកមុខស្រស់ថ្លា

១១៩- ព្រះកាយព្រះគ្រីស្ត

យើងសូមក្រាបសំពះព្រះគ្រីស្ត សូមលើកតម្កើងព្រះគ្រីស្ត  
  សូមព្រះអង្គទ្រង់ព្រះមេត្តា គង់ជាមួយយើងរាល់គ្នា
បន្ទរ ឱព្រះកាយាព្រះគ្រីស្ត ដែលជាជីវិតរបស់យើង  
  យើងកោតសរសើរ សូមទ្រង់គង់ជាមួយយើង
យើងជឿពិតក្នុងព្រះបន្ទូល អ្នកណាទទួលព្រះកាយ  
  នឹងមានជីវិតរស់អស់កល្ប សូមឱ្យយើងបានសុខសាន្ត

១២០- ព្រះគ្រីស្ត​ព្រលឹងខ្ញុំ​ស្រេកឃ្លាន

(គ្រហឹម) ហ៊ី     ហ៊ី     ហ៊ី      ហ៊ី      ហ៊ី      ហ៊ី      ហ៊ី

បន្ទរ ប. សូមព្រះគ្រីស្តយាងមកក្នុងព្រលឹងខ្ញុំ ចិត្តខ្ញុំរង់ចាំទន្ទឹងព្រះអង្គមួយ  
    សូមទ្រង់កុំបែរព្រះភក្ត្រចេញឡើយ តែឱ្យខ្ញុំជឿស្រឡាញ់សង្ឃឹមមែន
ស. ឱ ! ព្រះគ្រីស្តព្រលឹងខ្ញុំស្រេកឃ្លាន ប.យើងខ្ញុំស្រេកឃ្លាន  
    ឱ្យបាននៅក្បែរព្រះអង្គ នៅក្បែរព្រះអង្គ  
    ដូចប្រើសស្រេកឃ្លានរត់រកទឹកជ្រោះ រួម.ខ្ញុំរត់មករកព្រះអង្គជាម្ចាស់
ស. ឱ ! ព្រះគ្រីស្តព្រលឹងខ្ញុំភ័យខ្លាច ប.យើងខ្ញុំភ័យខ្លាច  
    ព្រោះខ្ញុំមិនសមទទួលព្រះអង្គ ទទួលព្រះអង្គ  
    ជាស្តេចធំលើសខ្ពង់ខ្ពស់បំផុត រួម.ឱ្យមកសណ្ឋិតក្នុងព្រលឹងខ្ញុំ

១២១- ព្រះគ្រីស្ត​ព្រលឹងខ្ញុំស្រេកឃ្លាន

ឱ ! ព្រះគ្រីស្តព្រលឹងខ្ញុំស្រេកឃ្លាន ស្រេកឃ្លានឱ្យបាននៅក្បែរព្រះអង្គ  
  ដូចប្រើសស្រេកឃ្លានរត់រកទឹកជ្រោះ ខ្ញុំរត់មករកព្រះអង្គជាម្ចាស់
បន្ទរ សូមទ្រង់យាងមកក្នុងព្រលឹងខ្ញុំ ចិត្តខ្ញុំរង់ចាំទន្ទឹងព្រះអង្គមួយ  
  សូមទ្រង់កុំបែរព្រះភក្ត្រចេញឡើយ តែឱ្យខ្ញុំជឿស្រឡាញ់សង្ឃឹមមែន
ឱ ! ព្រះអង្គព្រលឹងខ្ញុំភ័យខ្លាច ព្រោះខ្ញុំមិនសមទទួលព្រះអង្គ  
  ជាស្តេចធំលើសខ្ពង់ខ្ពស់បំផុត ឱ្យមកសណ្ឋិតក្នុងព្រលឹងខ្ញុំ

១២២- ព្រះគ្រីស្តជាគង្វាល

បន្ទរ ព្រះគ្រីស្តជាគង្វាលការពារខ្ញុំ កាលព្រះអង្គដឹកនាំខ្ញុំ ខ្ញុំមិនខ្លាចស្លាប់ឡើយ
វាលស្មៅដ៏ខៀវស្រងាត់ ជាជំរុំដែលសម្រាកកាយ  
  រីទឹកជ្រោះវែងអន្លាយ ព្រះម្ចាស់ទុកឱ្យខ្ញុំបរិភោគ
នាកាលសត្រូវបៀតបៀន ខ្ញុំក្លាហានមិនខ្លាចក្តីស្លាប់  
  ដោយគុណព្រះអានុភាព អំពើបាបលាចាកទៅឆ្ងាយ
ព្រះគ្រីស្តទ្រង់ប្រោសប្រណី ប្រក្រតីខ្ញុំសង្ឃឹមរឿយ  
  លុះត្រាខ្ញុំដល់ត្រាណត្រើយ ទីសុខសាន្តក្នុងស្ថានបរមសុខ

១២៣- ព្រះគ្រីស្តជាផ្លូវ

បន្ទរ ឱ ! ព្រះគ្រីស្តអើយ ទ្រង់ជាផ្លូវហើយ ជាសេចក្តីពិត ទ្រង់ជាជីវិត  
  ជាក្តីសង្ឃឹម អំណរសប្បាយ របស់យើងខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ ខ្ញុំនេះហើយពិតជាពន្លឺ បំភ្លឺពិភពលោកងងឹត  
  អស់អ្នកដែលដើរតាមខ្ញុំពិត នឹងបានដើរពិតក្នុងពន្លឺ  
  ខ្ញុំរស់ដោយមានជំនឿ លើព្រះបុត្រា របស់ព្រះជាអម្ចាស់  
  ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ ហើយបានបូជា ព្រះជន្មដើម្បីរូបខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ ខ្ញុំជាដើមទំពាំងបាយជូរ រីឯអ្នករាល់គ្នាជាមែក  
  មែកណាដែលផ្សាភ្ជាប់នឹងខ្ញុំ មែកនោះបង្កើតផលផ្លែល្អ  
  ខ្ញុំរស់ដោយមានជំនឿ លើព្រះបុត្រា របស់ព្រះជាអម្ចាស់  
  ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ ហើយបានបូជា ព្រះជន្មដើម្បីរូបខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ ខ្ញុំជាទឹកដែលផ្តល់ជីវិត ប្រភពពិតអំណរសប្បាយ  
  អស់អ្នកស្រេកឃ្លានហើយនឿយណាយ ចូរមករកខ្ញុំនឹងលែងស្រេក  
  ខ្ញុំរស់ដោយមានជំនឿ លើព្រះបុត្រា របស់ព្រះជាអម្ចាស់  
  ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ ហើយបានបូជា ព្រះជន្មដើម្បីរូបខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ ខ្ញុំជាផ្កាយព្រឹករបស់អ្នក ដែលថ្លែងបញ្ជាក់ថ្ងៃគ្មានផុត  
  ថ្ងៃរុងរឿងគ្មានទីបំផុត លើភពងងឹតលោកីយ៍នេះ  
  ខ្ញុំរស់ដោយមានជំនឿ លើព្រះបុត្រា របស់ព្រះជាអម្ចាស់  
  ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ ហើយបានបូជា ព្រះជន្មដើម្បីរូបខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ ខ្ញុំជាគង្វាលដ៏សប្បុរស ខ្ញុំស្វែងរកនិងដឹកនាំចៀម  
  ចូរត្រង់ត្រាប់ស្តាប់កុំធ្វើហី បើថ្ងៃនេះខ្ញុំត្រាស់ហៅអ្នក  
  ខ្ញុំរស់ដោយមានជំនឿ លើព្រះបុត្រា របស់ព្រះជាអម្ចាស់  
  ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ ហើយបានបូជា ព្រះជន្មដើម្បីរូបខ្ញុំ
ព្រះគ្រីស្តមានព្រះបន្ទូលថា៖ ខ្ញុំជាជីវិតយ៉ាងរុងរឿង ដែលបើកផ្នូរនៃអ្នករាល់គ្នា  
  ហើយត្រាស់ហៅអ្នកឱ្យយាត្រា​ ដើម្បីចូលព្រះរាជ្យនៃខ្ញុំ  
  ខ្ញុំរស់ដោយមានជំនឿ លើព្រះបុត្រា របស់ព្រះជាអម្ចាស់  
  ព្រះអង្គទ្រង់ស្រឡាញ់ខ្ញុំ ហើយបានបូជា ព្រះជន្មដើម្បីរូបខ្ញុំ

១២៤- ព្រះគ្រីស្តជាព្រះមាគ៌ា

ស. ព្រះគ្រីស្តមានបន្ទូលថា ប. ខ្ញុំជាពន្លឺក្នុងទីងងឹត  
    អ្នកណាដើរតាមខ្ញុំ   អ្នកនោះមិនដើរក្នុងទីងងឹតឡើយ
បន្ទរ ស. ព្រះជាអម្ចាស់ ជាព្រះមាគ៌ា និងជិវិតយើងខ្ញុំ  
  ប. ឱ ! ព្រះអង្គអើយ ស. ឱ ! ព្រះអង្គអើយ  
  ប. ទ្រង់ជាក្តីពិត ស. ទ្រង់ជាក្តីពិត  
  ប. សេចក្តីសង្ឃឹម ស.សេចក្តីសង្ឃឹម (រួម)សេចក្តីសប្បាយរបស់យើងខ្ញុំ
ស. ព្រះគ្រីស្តមានបន្ទូលថា ប. ខ្ញុំជាជ្រោះទឹកដែលផ្តល់ជីវិត  
    អ្នកណាស្រេកទឹកខ្លាំង   ចូរដើរមករកខ្ញុំនោះលែងស្រេកហើយ
ស. ព្រះគ្រីស្តមានបន្ទូលថា ប. ខ្ញុំជាក្តីសប្បាយពិតប្រាកដ  
    កាលខ្ញុំនឹងមកវិញ   អ្នករាល់គ្នានឹងផុតទុក្ខក្នុងលោកា
ស. ព្រះគ្រីស្តមានបន្ទូលថា ប. ខ្ញុំជាជីវិតអស់កល្បជានិច្ច  
    កាលអ្នកចាកលោកីយ៍   ខ្ញុំនឹងនាំអ្នកចូលក្នុងព្រះរាជ្យខ្ញុំ

១២៥- ព្រះគ្រីស្តជាម្ចាស់​នៃសត្វ​លោក

ចូរត្រេកសប្បាយ ញញឹមរីករាយ អរនឹងព្រះគុណ នៃព្រះបិតា  
  ដែលប្រោសពេកពន់ ឱ្យអស់បងប្អូន បានសម្បត្តិ នៅស្ថានបរមសុខ
បងប្អូនទទួល ជួបជុំខ្មៅខ្មួល រៀបរៀងតាមជួរ រួមប្រជាជន  
  ស្រុះស្រួលគាប់គួរ ចូលក្នុងពន្លឺ ព្រះរាជ្យភ្លឺ ថ្លាពន់ពេកក្រៃ
ព្រះអង្គបានប្រោស ឱ្យយើងបានរស់ រួចផុតពីមារ ដែលមានអំណាច  
  កោងកាចឫស្យា ប្រព្រឹត្តទោសា នៅទីងងឹត ហួសនិស្ស័យ
ព្រះអង្គចម្លង បានចូលតែម្តង ក្នុងព្រះរាជ្យពិត នៃព្រះបុត្រា  
  ជាទីរួមស្និទ្ធ ស្រឡាញ់ជំនិត របស់ព្រះ អង្គជាបិតា
ដោយយើងរួមជា មួយព្រះបុត្រា ទ្រង់បានលោះផង លើកលែងទាំងទោស  
  រំដោះបាបបង់ ឱ្យយើងផូរផង់ ជាបុត្រថ្លាថ្លៃ  នៃព្រះជាម្ចាស់

១២៦- ព្រះជាម្ចាស់​ត្រាស់​ហៅខ្ញុំ

បន្ទរ ព្រះជាម្ចាស់ត្រាស់ហៅខ្ញុំ តាំងពីខ្ញុំក្នុងផ្ទៃម្តាយ ទ្រង់បានតែងតាំងខ្ញុំឱ្យធ្វើ
  ព្យាការីព្រះម្ចាស់ ទូលបង្គំគ្មានសិទ្ធិ នឹងថ្លែងព្រះបន្ទូលទេ
  ដ្បិតទូលបង្គំនៅក្មេងពេក និយាយមិនបានល្អ
កុំពោលថា ខ្ញុំនៅក្មេងពេកនោះឡើយ អ្នកត្រូវតែ
  ជួបអស់អ្នកដែលត្រូវជួប ហើយនឹងប្រកាសសេចក្តី ទាំងប៉ុន្មានដែលយើងនឹង
  បង្គាប់អ្នកឱ្យប្រកាស កុំភ័យខ្លាច ពួកគេឡើយ
យើងបានដាក់ ពាក្យយើងក្នុងមាត់អ្នកហើយ យើងតែងតាំង
  ឱ្យអ្នកនឹងមានអំណាច ដើម្បីឱ្យអ្នករំលំ ឱ្យអ្នកកម្ទេចបំផ្លាញ
  ហើយដើម្បីឱ្យអ្នកសង់ នឹងឱ្យអ្នកដាំឡើងវិញ

១២៧- ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្តាប់
(ដកស្រង់ពីទំនុកត​ម្កេីង ៣៤)

បន្ទរ ព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់ សម្តីរ៉ាយរ៉ាប់ទូលអង្វរ    
  នៃអស់អ្នកកម្សត់ទុរគតក្រីក្រ ហប្ញទ័យទ្រង់ស្មោះសរ ជួយសង្គ្រោះ
ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា សូមលើកត​ម្កេីង
  ព្រះអង្គគ្រប់គ្នា ឥតមានរួញរា ឥតឈប់ឈរសោះឡើយណា
ខ្ញុំបានស្វែងរក ព្រះម្ចាស់តបមក ឥតមានបង្អង់ ទ្រង់បានរំដោះ
  ខ្ញុំអស់ទុក្ខផង តក់ស្លុតមួហ្មង ខ្ញុំបានឆ្លងផុតទាំងអស់
អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ ផុតអស់ទុក្ខសោក
  វិយោគរងគ្រោះ ពួកគេទាំងនោះ មិនខកចិត្តសោះឡើយណា
អស់អ្នកកម្សត់  និងមនុស្សទុរគត គេស្រែកដង្ហោយ ហៅរកព្រះម្ចាស់
  ទ្រង់សណ្តាប់ហើយ សង្គ្រោះគេឱ្យ រួចផុតពីគ្រោះកាចហើយ
ទេវទូតរបស់ ព្រះម្ចាស់ទាំងអស់ ថែទាំអ្នកខ្លាច ឱ្យផុតគ្រោះកាច 
  ការពាររក្សា គេក្រោមអំណាច រំដោះឱ្យរួចទុក្ខភ័យ
ចូរអ្នកពាក់ពឹង ពិសោធឱ្យដឹង ថាព្រះម្ចាស់ថ្លៃ ទ្រង់មានមេត្តា
  សប្បុរសពេកក្រៃ អស់ជនប្រុសស្រី មានជ័យមង្គលគ្រប់គ្នា
ព្រះម្ចាស់តែងតែ រំពៃមើលថែ អស់មនុស្សសុចរិត យកព្រះហប្ញទ័យ
  ទុកដាក់ពិតៗ ថែទាំនៅជិត រាល់ទិនទិវាហើយណា
ព្រះម្ចាស់គង់ជិត ក្បែរអ្នកគ្រាំចិត្ត មានទុក្ខខ្វល់ខ្វាយ ព្រះអង្គសង្គ្រោះ
  អស់អ្នកទាំងឡាយ បានសុខសប្បាយ ឱ្យផុតអស់ទុក្ខរីងរៃ
ព្រះជាអម្ចាស់ ទ្រង់សប្បុរសណាស់ តាមថែរក្សា ដល់មនុស្សសុចរិត
  គ្រប់ៗអាត្មា គ្មានឆ្អឹងណាមួយ ដែលត្រូវបាក់បែកឡើយណា
១០ ព្រះម្ចាស់សង្គ្រោះ ជីវិតទាំងអស់ ដល់អ្នកដែលបាន បម្រើព្រះអង្គ
  ពឹងផ្អែកផ្ញើប្រាណ តែងទទួលបាន សុខផុតទុក្ខទោសទាំងអស់

១២៨- ព្រះជាម្ចាស់​ប្រ​សេីរ​ថ្លៃថ្លា

បន្ទរ ឱ ! ព្រះជាម្ចាស់ប្រសើរថ្លៃថ្លា ដែលគង់នៅស្ថានបរមសុខ  
  ខ្ញុំងើបភក្ត្រាសម្លឹងរំពៃ  មើលព្រះអង្គថ្លៃរាល់ពេលវេលា
ប្រៀបបានដូចពួកខ្ញុំបម្រើ តែងសម្លឹងឆ្ពោះទៅហត្ថា  
  ម្ចាស់របស់ខ្លួនជាទីស្នេហា ឯខ្ញុំនេះណាក៏ដូច្នេះដែរ
ឱ ! ព្រះជាម្ចាស់ប្រសើរឧត្តម គេប្រមាថខ្ញុំឥតមានល្ហែ  
  សូមទ្រង់សន្តោសប្រោសប្រណីថែ ឱ្យខ្ញុំបានល្ហែស្បើយពីទុក្ខា
សូមលើកត​ម្កេីងសិរីជោគជ័យ តេជះបារមីឆ្ពោះព្រះបិតា  
  សូមកោតសរសើរព្រះឯកបុត្រា និងក្រាបវន្ទាឆ្ពោះព្រះវិញ្ញាណ

១២៩- ព្រះជាម្ចាស់​ប្រទានសុខសន្តិភាព

បន្ទរ ព្រះអម្ចាស់មានបន្ទូលថា ខ្ញុំទុកសេចក្តីសុខសាន្ត ឱ្យអ្នករាល់គ្នា  
  ខ្ញុំផ្តល់សេចក្តីសុខសាន្តឱ្យអ្នក សេចក្តីសុខសាន្តដែលខ្ញុំផ្តល់ឱ្យនោះ    
  មិនដូចសេចក្តីសុខសាន្ត ដែលមនុស្សលោកឱ្យទេ    
  ចូរកុំតប់ប្រមល់កុំភ័យខ្លាចឱ្យសោះ    
ឱ ! ព្រះជាម្ចាស់ថ្លាថ្លៃ សូមទ្រង់ប្រណី ប្រទានសន្តិភាពសិទ្ធី  
  សូមឱ្យយុត្តិធម៌ថ្មី  នឹងក្តីមេត្រី បញ្ចេញពីលើភ្នំមក
សូមទ្រង់លុះលង់រិះរក ឱ្យអ្នកទុរគត ទទួលយុត្តិធម៌ណា  
  សូមទ្រង់សង្គ្រោះរក្សា អ្នកក្រីក្រខ្វះ តោកយ៉ាកឱ្យគេមានបាន

១៣០- ព្រះជាម្ចាស់ជាពន្លឺ

បន្ទរ ព្រះជាម្ចាស់ទ្រង់ជាពន្លឺៗ ព្រះជាម្ចាស់ជាធម៌មេត្តាៗ ព្រះជាម្ចាស់គឺព្រះបិតាៗ។
ព្រះជាម្ចាស់ទ្រង់ជាពន្លឺ គ្មានភាពងងឹតក្នុងព្រះអង្គ  
  បើយើងដើរនៅក្នុងពន្លឺ ព្រះបន្ទូលស្ថិតនៅនឹងយើង
ព្រះជាម្ចាស់ជាធម៌មេត្តា អ្នកឯណាមានចិត្តករុណា  
  អ្នកនោះកើតពីព្រះជាម្ចាស់ ហើយគេស្គាល់ព្រះអង្គផងណា
ព្រះជាម្ចាស់សម្តែងមេត្តា ករុណានៅកណ្តាលយើង  
  ព្រះអង្គចាត់ព្រះរាជបុត្រា ដើម្បីផ្តល់ជីវិតឱ្យយើង
យើងត្រូវមានចិត្តករុណា ព្រះជាម្ចាស់ជាធម៌មេត្តា  
  ទោះយើងមិនស្រឡាញ់ព្រះអង្គ ក៏ព្រះអង្គស្រឡាញ់យើងហើយ

១៣១- ព្រះជាម្ចាស់ស្គាល់ខ្ញុំច្បាស់
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ១៦៩-១៣៨)

បន្ទរ ឱ ! ព្រះជាម្ចាស់អើយ ! ទ្រង់នេះហើយស្គាល់ខ្ញុំពិត  
  ធម៌មេត្តាករុណា ព្រះជាម្ចាស់ដឹកនាំខ្ញុំ
បពិត្រព្រះជាម្ចាស់ដ៏សប្បុរស ទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត  
  នៃទូលបង្គំដែលមានពិត ព្រះអង្គស្គាល់ឥតសល់ចន្លោះ
ទ្រង់ជ្រាបឥតបីមានសង្ស័យ ក្រោកឈរអង្គុយគ្រប់ទាំងអស់  
  ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះ ពីមុនទាំងអស់ស្រេចទៅហើយ
ទោះបីដើរដេកធ្វើកិច្ចការ តិចច្រើនម្តេចម្តាមិនបាត់ឡើយ  
  ព្រះអង្គទ្រង់ជ្រាបអស់ទៅហើយ សម្រាកក៏ដោយមិនកំបាំង
ទោះជាពាក្យពេចន៍ប្រុងនឹងស្តី ទ្រង់យល់អត្ថន័យអស់តែម្តង  
  សព្វទាំងសេចក្តីដែលបម្រុង ទុកក្នុងចិត្តផងក៏មិនសល់
ព្រះអង្គនៅពាំងទាំងមុខក្រោយ ការពារមិនឱ្យមានកង្វល់  
  មិនឱ្យខ្ញុំជួបគ្រោះអំពល់ ព្រោះតែទ្រង់ផ្តល់បារមីថ្លៃ
នេះគឺព្រះអង្គទ្រង់ត្រាស់ញាណ ទើបទ្រង់ជ្រាបបានមិនសល់អ្វី  
  អស្ចារ្យពេកណាស់គួរស្ញែងក្រៃ ខ្ញុំមិនយល់ន័យដូចម្តេចសោះ
តើទូលបង្គំអាចទៅណា ឆ្ងាយពីភក្ត្រាព្រះអង្គនោះ  
  គេចទៅទីណាមិនផុតសោះ ព្រះអង្គជ្រាបអស់សព្វទិសា
បើខ្ញុំនឹងឡើងទៅលើមេឃ ក៏មិនផុតភ្នែកផុតនេត្រា  
  បើទៅស្ថានមនុស្សមរណា ក៏ជួបភក្ត្រាទ្រង់ជានិច្ច
ទោះបីជាខ្ញុំពាក់ស្លាបហោះ ទៅកន្លែងរះព្រះអាទិត្យ  
  ឬទោះបីខ្ញុំចង់រត់គេច ទៅរស់ឯលិចនាយសមុទ្រ
១០ ក៏ព្រះអង្គគង់នៅទីនោះ ឥតមានចន្លោះឬគេចផុត  
  ជួយដឹកនាំខ្ញុំលែងតក់ស្លុត ដោយបារមីឫទ្ធិដ៏ឧត្តម
១១ ប្រសិនបើខ្ញុំពោលឡើងថា សូមឱ្យអន្ធិកាគ្របលើខ្ញុំ  
  ពន្លឺថ្ងៃដែលនៅជិតជុំ ប្រែក្លាយយប់ផ្តុំឥតពន្លឺ
១២ ទោះបីងងឹតយ៉ាងណាក្តី ព្រះអម្ចាស់ថ្លៃនៅតែភ្លឺ  
  ពេលយប់ដូចថ្ងៃជះរន្ទឺ ងងឹតប្រែភ្លឺមានរស្មី
១៣ ព្រះអង្គបង្កើតខ្ញុំបានសុខ ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ  
  អ្នកម្តាយមានគុណយូរខែថ្ងៃ សន្តោសប្រណីគ្រប់កាយា
១៤ ខ្ញុំសូមលើកត​ម្កេីងព្រះអង្គ ស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ  
  ខ្ញុំដឹងថាអ្វីគ្រប់ប្រការ សុទ្ធតែអស្ចារ្យកើតពីទ្រង់
១៥ ពេលទូលបង្គំចាប់កំណើត នៅក្នុងទីស្ងាត់លាក់កំបាំង  
  ក៏មិនអាចពួននឹងព្រះអង្គ អ្វីៗក៏ទ្រង់ជ្រាបទាំងអស់
១៦ កាលទូលបង្គំមិនមានខ្លួន រូបកាយមាំមួនសាច់ឈាមស្រស់  
  ព្រះអង្គទតឃើញខ្ញុំទាំងអស់ ឥតមានចន្លោះត្រង់ណាឡើយ
១៧ ព្រះអង្គកំណត់ពេលផងណា  អាយុសង្ខារខ្ញុំរួចហើយ  
  កត់ទុកជាស្រេចមិនកន្តើយ មុននឹងដល់ថ្ងៃនោះមកទៀត
១៨ ឱ! ព្រះជាម្ចាស់មានព្រះតម្រិះ ព្រះអង្គជ្រៅជ្រះជាងសមុទ្រ  
  ខ្ពស់ហួសអាកាសវេហាស៍ផុត មិនអាចកំណត់ដឹងប៉ុន្មាន
១៩ ប្រសិនបើចិត្តខ្ញុំចង់រាប់ ក៏មិនអាចគ្រប់ទាំងអស់បាន  
  ពីការអស្ចារ្យទាំងប៉ុន្មាន មានចំនួនច្រើនជាងគ្រាប់ខ្សាច់
២០ ព្រះជាម្ចាស់អើយសូមពិនិត្យ ឱ្យបានស្គាល់ចិត្តផុតកង្វល់  
  ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ ដើម្បីឱ្យយល់អ្វីដែលខ្ញុំគិត
២១ សូមព្រះជាម្ចាស់ទតមើលតើ ខ្ញុំមិនបានដើរខុសពីក្រឹត្យ  
  ជួយដឹកនាំខ្ញុំឱ្យជួបជិត មាគ៌ាប្រណិតនៅអស់កល្ប

១៣២- ព្រះបន្ទូលព្រះគ្រីស្ត

ព្រះបន្ទូលព្រះគ្រីស្តជាផ្លូវ ជាពន្លឺ ព្រះបន្ទូលព្រះគ្រីស្តជាជីវិតនឹងសេចក្ដីពិត
សូមគង់ស្ថិតក្នុងដួងចិត្តយើងខ្ញុំរៀងរាល់ថ្ងៃ !

១៣៣- ព្រះបន្ទូលព្រះអង្គ
(ហប ៤, ១២)

ព្រះបន្ទូលព្រះអង្គ មានជីវិត មានជីវិត (២ដង)
មហិទ្ធិឫទ្ធិ មុតជាងដាវមុខពីរ (២ដង)
ព្រះបន្ទូលព្រះអង្គ ព្រះបន្ទូលព្រះអង្គ។  
ព្រះបន្ទូលនេះ ចាក់ទម្លុះ ចាក់ទម្លុះ  
ចូលទៅកាត់ព្រលឹង ចូលទៅកាត់ព្រលឹង (២ដង)
វិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង (២ដង)
និងខួរឆ្អឹងចេញពីគ្នា និងខួរឆ្អឹងចេញពីគ្នា  
ព្រះបន្ទូលព្រះអង្គ មានជីវិត មានជីវិត  
មហិទ្ធិឫទ្ធិ មុតជាងដាវមុខពីរ (២ដង)
ព្រះបន្ទូលព្រះអង្គ ព្រះបន្ទូលព្រះអង្គ។ (២ដង)

១៣៤- ព្រះបន្ទូលព្រះអង្គជាច​​ង្កៀង
(ទំនុកតម្កើង ១១៩,១០៥)

ព្រះបន្ទូលព្រះអង្គ ព្រះអង្គ ជាចង្កៀង បំភ្លឺជំហានទូលបង្គំ
បំភ្លឺជំហានទូលបង្គំ ពន្លឺ បំភ្លឺ ផ្លូវទូលបង្គំ ពន្លឺ បំភ្លឺ ផ្លូវទូលបង្គំ
ព្រះបន្ទូលព្រះអង្គ ព្រះអង្គ។

១៣៥- ព្រះម្ចាស់​តែ​មួយ

បន្ទរ ព្រះម្ចាស់តែមួយ ជំនឿតែមួយ បុណ្យជ្រមុជទឹក ក៏តែមួយពិត
  រីឯព្រះម្ចាស់ ព្រះអង្គទ្រង់ជា ព្រះបិតាយើង
ព្រះជាម្ចាស់បានត្រាស់ហៅយើង ឱ្យទទួលជំនឿតែមួយ ក្នុងអង្គព្រះគ្រីស្ត  
  យើងច្រៀងកោតសរសើរព្រះអង្គ ហើយយើងប្រកាសថា  
ព្រះជាម្ចាស់បានត្រាស់ហៅយើង ឱ្យចូលរួមក្នុងព្រះកាយតែមួយ ក្នុងអង្គព្រះគ្រីស្ត  
  យើងច្រៀងកោតសរសើរព្រះអង្គ ហើយយើងប្រកាសថា  
ព្រះជាម្ចាស់បានត្រាស់ហៅយើង ឱ្យទទួលក្តីសង្ឃឹមតែមួយ ក្នុងអង្គព្រះគ្រីស្ត  
  យើងច្រៀងកោតសរសើរព្រះអង្គ ហើយយើងប្រកាសថា  
ព្រះជាម្ចាស់បានត្រាស់ហៅយើង ឱ្យក្លាយជាបុត្រធីតាតែមួយ ក្នុងអង្គព្រះគ្រីស្ត  
  យើងច្រៀងកោតសរសើរព្រះអង្គ ហើយយើងប្រកាសថា  

១៣៦- ព្រះម្ចាស់​ទ្រង់បាន​ជ្រេីស​រើ​​ស​យេីង

បន្ទរ ព្រះជាម្ចាស់បានជ្រើសរើសយើង ទ្រង់លើកត​ម្កេីងតម្កល់ទុក  
  តទៅមុខតាមរយៈព្រះគ្រីស្ត ឱ្យទៅជាប្រជាជនថ្លៃថ្លា
សូមនាំគ្នាលើកត​ម្កេីងព្រះ ជាអម្ចាស់វរព្រះបិតា  
  នៃព្រះយេស៊ូគ្រីស្តសាស្តា   ជាម្ចាស់នៃយើងទ្រង់ជាស្ពាន  
  ព្រះអង្គប្រោសពរគ្រប់បែបយ៉ាង ពរថ្មីស្រឡាងទ្រង់ប្រទាន  
  ចេញមកឱ្យយើងពីវិញ្ញាណ ព្រះយេស៊ូគ្រីស្តបរមសុខ
ព្រះជាម្ចាស់បានលើកលែងទោស អស់ទាំងកំហុសទ្រង់ផាត់ញែក  
  តាមព្រះហឫទ័យប្រោសពន់ពេក ប្រណីប្រទានដ៏លើសលប់  
  យើងចូលរួមជាមួយព្រះគ្រីស្ត មិនបាច់ត្រិះរិះពិចារណា  
  រួចផុតពីបាបកម្មទោសា លែងមាននរណាហូរទឹកភ្នែក
មិនតែប៉ុណ្ណោះទ្រង់សទ្ធា ទ្រង់ប្រោសវិជ្ជាចំណេះគ្រប់  
  ប្រាជ្ញាវាងវៃមិនស្គាល់យប់ ភ្លឺច្បាស់ចេះសព្វយល់គ្មានសល់  
  សព្វគម្រោងការណ៍អាថ៌កំបាំង ព្រះអង្គបញ្ចាំងឱ្យយើងស្គាល់  
  បំណងសប្បុរសទ្រង់តម្កល់ បានសម្រេចតាមព្រះតម្រិះ
សូមនាំគ្នាលើកសិរីជោគ ជ័យលើកត្រដែតលើកឱ្យខ្ពស់  
  តាមព្រះហឫទ័យប្រណីប្រោស ដល់យើងតាមរយៈព្រះបុត្រា  
  ទ្រង់មានព្រះហឫទ័យមេត្តា ឱ្យបុត្រធីតាចូលរួមស្ម័គ្រ  
  ជាមួយព្រះគ្រីស្តដោយរាក់ទាក់ នេះជាបំណងដ៏សប្បុរស

១៣៧- ព្រះយេស៊ូគឺជាពន្លឺ

ព្រះយេស៊ូគឺជាពន្លឺ ជាពន្លឺបំភ្លឺលោកា សូមយាងមកសង្គ្រោះមនុស្សលោក
  ដែលកំពុងរងទុក្ខ យើងជឿថាព្រះយេស៊ូគ្រីស្ត ទ្រង់មានព្រះជន្មរស់ឡើងវិញ
  ហើយជឿថា ព្រះអង្គគង់នៅជាមួយយើង គ្រប់ពេលវេលា។
បន្ទរ ចូរយើងរួបរួមគ្នា ធ្វើដំណើរឆ្ពោះទៅព្រះបិតា ដែលមានធម៌មេត្តា និងក្តីស្រឡាញ់។
  ព្រះយេស៊ូគ្រីស្តទ្រង់មានព្រះជន្មរស់ឡើងវិញហើយ យើងទាំងអស់ គ្នាសូមកោតសរសើរ។
ព្រះយេស៊ូទ្រង់មានព្រះជន្ម រស់ឡើងវិញ គឺជាពន្លឺ មកបំភ្លឺលោកា
  មិនឱ្យងងឹតដូចមុន ទ្រង់មានព្រះជន្មរស់ឡើងវិញ នាំមកនូវសេចក្តីសង្ឃឹម
  ដែលធ្វើឱ្យជីវិតយើង មានអំណរមិនសាបសូន្យឡើយ។

១៣៨- ព្រះរាជ្យ​ព្រះជាម្ចាស់

បន្ទរ ឱ ! ព្រះជាម្ចាស់អើយ សូមឱ្យព្រះរាជ្យ ព្រះអង្គបានមកដល់
អ្នកណាមិនទទួលព្រះរាជ្យព្រះ ដូចក្មេងតូចទេ  
  អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះ ជាម្ចាស់បានឡើយ
អ្នកដែលចូលទៅក្នុងព្រះរាជ្យព្រះ ជាអម្ចាស់បាន  
  គឺអ្នកដែលធ្វើតាមព្រះហឫទ័យ នៃព្រះបិតា
ប្រសិនបើមនុស្សមិនបានកើត សាជាថ្មីទេ  
  គេមិនអាចឃើញព្រះរាជ្យព្រះ ជាម្ចាស់បានឡើយ
ប្រសិនបើមនុស្សមិនបានកើតពី ទឹក និងវិញ្ញាណ  
  គេពុំអាចចូលក្នុងព្រះរាជ្យព្រះ ជាម្ចាស់បានឡើយ
ព្រះរាជ្យព្រះជាម្ចាស់ប្រៀបដូចគ្រាប់ ពូជតូចម៉្យាង  
  ព្រោះហើយគ្រាប់ពូជនោះក៏ដុះឡើង ធំជាងគេ
ព្រះរាជ្យស្ថានបរមសុខប្រៀបបី ដូចមេនំបុ័ង  
  ស្រីម្នាក់យកមកលាយធ្វើឱ្យម្សៅ នោះដោរឡើង
ព្រះរាជ្យព្រះជាម្ចាស់ជិតមកដល់ ចូរយើងនាំគ្នា  
  កែប្រែចិត្តគំនិតខិតខំប្រឹង ជឿដំណឹងល្អ

១៣៩- ព្រះហឫទ័យសប្បុរស

បន្ទរ ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាមាន ព្រះហឫទ័យសប្បុរស
  លើសលប់មែន ពេលខ្ញុំអស់កម្លាំង ព្រះអង្គយាងមករកខ្ញុំ
ឱព្រះគ្រីស្តជាព្រះអម្ចាស់ សូមប្រោសមេត្តាមនុស្សប្រុសស្រី  
  ដែលបានលាចាកពីលោកីយ៍ បានរស់ក្នុងនៃក្តីស្រឡាញ់
ឱព្រះគ្រីស្តជាព្រះសង្គ្រោះ សូមជួយរំដោះអស់វិញ្ញាណ  
  កុំប្រកាន់ទោសថែមប្រទាន ជីវិតរស់រានក្បែរព្រះអង្គ
ឱព្រះគ្រីស្តជាព្រះបុត្រា សូមអង្វរព្រះវរបិតា  
  ឱ្យវិញ្ញាណដែលបានលាចាក បានរស់សុខសាន្តស្ថានព្រះអង្គ
ឱព្រះគ្រីស្តជាព្រះសង្គ្រោះ មេត្តាសន្តោសបងប្អូនស្លាប់  
  កុំចោទប្រកាន់កុំចាប់ថ្នាក់ ប្រទានពរក្រាស់តាមហឫទ័យ
ឱព្រះគ្រីស្តព្រះធម៌មេត្តា អង្វរបិតាព្រះឧត្តម  
  ប្រទានជីវិតដ៏រឿងរុង ឱ្យបានរស់ក្នុងស្ថានបរមសុខ

១៤០- ព្រះអង្គថ្កុំថ្កេីងរុង​រឿង…

ព្រះអង្គម្ចាស់ខ្ញុំ ពេលទូលបង្គំឃើញមេឃា ឃើញផែនដីជា 
  ស្នាព្រះហស្តថ្លៃថ្លា ឃើញដួងតារា ឃើញការអស្ចារ្យទ្រង់សម្តែង
  តេជានុភាព ព្រះអង្គលើភពផែនដី
បន្ទរ ខ្ញុំសូមបង្គំ សរសើរត​ម្កេីងព្រះអង្គ ព្រះអង្គថ្កុំថ្កើង រុងរឿងអស្ចារ្យ
  ខ្ញុំសូមបង្គំ សរសើរត​ម្កេីងព្រះអង្គ ព្រះអង្គថ្កុំថ្កើង អស្ចារ្យក្រៃណាស់។
ពេលឃើញព្រះអង្គ ចាត់ព្រះបុត្រាឱ្យយាងមក រស់នៅជីវិត  
  មនុស្សពិតៗដូចយើង ឃើញព្រះបុត្រា សោយទិវង្គតលើឈើឆ្កាង
  ប្រទានជីវិត អស់កល្បជានិច្ចឱ្យយើង
ពេលអង្គព្រះគ្រីស្ត យាងមកក្នុងសិរីរុងរឿង ប្រមូលមនុស្សលោក
  ឱ្យចូលស្ថានបរមសុខ ពេញដោយអំណរ ពេញដោយអំណរអរព្រះគុណ
  យើងប្រកាសថា ព្រះអង្គអស្ចារ្យក្រៃណាស់

១៤១- មានសុភមង្គល​ហេីយ! អស់អ្នក​ដែលព្រះអង្គ​ជ្រេីស​រើស
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ៦៥)

បន្ទរ មានសុភមង្គលហើយណា អស់អ្នកឯណាព្រះម្ចាស់ជ្រើសរើស  
  ហើយនាំចូលមកឱ្យនៅរស់ ក្នុងទីសក្ការៈរបស់ព្រះអង្គ
ឱ ! ព្រះម្ចាស់អើយខ្ញុំត​ម្កេីង លើកព្រះអង្គឡើងក្នុងស៊ីយ៉ូន  
  សរសើរហើយថ្វាយតង្វាយជូន ស្របតាមពាក្យខ្លួនប៉ងសន្យា
ព្រះអង្គតែងតែព្រះសណ្តាប់ ពាក្យមនុស្សរ៉ាយរ៉ាប់គ្រប់វេលា  
  មនុស្សលោកក៏អាចចរយាត្រា រកព្រះនាមាបានគ្រប់វ័យ
អស់អ្នកដែលទ្រង់បានជ្រើសរើស គេនឹងជួបតែសុខសិរី  
  រស់ក្នុងសក្ការៈដ៏ប្រពៃ វិសេសថ្លាថ្លៃលើលោកា
យើងខ្ញុំនឹងបានស្កប់ស្កល់ចិត្ត ព្រោះបាននៅជិតក្នុងវិហារ  
  ទទួលព្រះពរក្នុងពន្លា ដំណាក់ថ្លៃថ្លាដ៏វិសុទ្ធ
បពិត្រព្រះម្ចាស់ព្រះសង្គ្រោះ ព្រះអង្គជាព្រះដ៏សុចរិត  
  ប្រជាជិតឆ្ងាយសមុទ្រពិត គេផ្ញើជីវិតលើព្រះអង្គ
ព្រះអង្គស្រោចស្រពស្រែចម្ការ ទាំងដីផងណារាបផូរផង់   
  ភ្លៀងធ្លាក់ទឹកដក់ថ្លាត្រចង់ ស្រែស្រូវរហង់ពូជធាដុះ
ដល់ពេលច្រូតកាត់ព្រះអង្គបាន ផ្តល់ស្រូវជាទានដ៏សប្បុរស  
  ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ សម្បូរទាំងអស់ឥតមានខ្វះ
រីឯនៅវាលរហោស្ថាន មានស្មៅដុះច្រើនកើនស្អេកស្កះ  
  ភ្នំតូចភ្នំធំជុំល្អល្អះ ញញឹមស្រស់ណាស់ដោយអំណរ
ហ្វូងសត្វពាសពេញតាមវាលស្មៅ ជ្រលងពេញដោយស្រូវដ៏ល្អ  
  អ្វីសព្វសារពើសូរអ៊ូអរ ច្រៀងដោយអំណរដ៏លើសលប់

១៤២- យេីងខ្ញុំជឿ ហេីយស្រឡាញ់​ព្រះអង្គ
(ដកស្រង់ពី យហ ៦ៈ៦៨)

បន្ទរ ឱ! ព្រះអម្ចាស់ ទោះយើងខ្ញុំម្ចាស់  
  ពុំឃើញព្រះអង្គតែយើងជឿហើយ ស្រឡាញ់ព្រះអង្គ  
  ទាំងត្រេកអរណាស់ ដោយដឹងច្បាស់ថា    
  ទ្រង់សង្គ្រោះយើង យើងខ្ញុំជឿហើយ ឱ ! ព្រះអង្គអើយ
អ្នកស្តាប់ព្រះបន្ទូលព្រះអង្គ នឹងមិនស្គាល់សេចក្តីស្លាប់ឡើយណា  
  ដ្បិតគេមានជីវិតហើយណា ជីវិតអស់កល្បក្នុងកាយា
  បពិត្រព្រះអម្ចាស់ តើឱ្យយើងខ្ញុំទៅរកនរណា ?  
  ព្រះបន្ទូលព្រះអង្គ ផ្តល់នូវជីវិតអស់កល្បជានិច្ច
បើអ្នករាល់គ្នាស្ថិតនៅជាប់ ជាមួយពាក្យរបស់ខ្ញុំពិត  
  អ្នករាល់គ្នានឹងស្គាល់ក្តីពិត ហើយក្តីពិតនឹងផ្តល់សេរីភាព 
  បពិត្រព្រះអម្ចាស់ តើឱ្យយើងខ្ញុំទៅរកនរណា ?  
  ព្រះបន្ទូលព្រះអង្គ ផ្តល់នូវជីវិតអស់កល្បជានិច្ច
មិនមែនខ្ញុំទៀតទេដែលរស់ គឺព្រះគ្រីស្តមានព្រះជន្មក្នុងខ្ញុំ  
  ខ្ញុំរស់នៅដោយមានជំនឿ លើព្រះបុត្រាព្រះជាម្ចាស់
  បពិត្រព្រះអម្ចាស់ តើឱ្យយើងខ្ញុំទៅរកនរណា ?  
  ព្រះបន្ទូលព្រះអង្គ ផ្តល់នូវជីវិតអស់កល្បជានិច្ច
បពិត្រព្រះអម្ចាស់ខ្ញុំអើយ គឺព្រះអង្គហើយទ្រង់សង្គ្រោះ  
  ដោយព្រះហប្ញទ័យប្រណីសន្តោស ជាព្រះអំណោយទានព្រះអង្គ
  បពិត្រព្រះអម្ចាស់  តើឱ្យយើងខ្ញុំទៅរកនរណា ?  
  ព្រះបន្ទូលព្រះអង្គ ផ្តល់នូវជីវិតអស់កល្បជានិច្ច
ព្រះជាម្ចាស់ទ្រង់ចាក់បង្ហូរ ព្រះហឫទ័យស្រឡាញ់ព្រះអង្គ  
  ក្នុងដួងចិត្តយើងគ្រប់អាត្មា ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ
  បពិត្រព្រះអម្ចាស់ តើឱ្យយើងខ្ញុំទៅរកនរណា ?  
  ព្រះបន្ទូលព្រះអង្គ ផ្តល់នូវជីវិតអស់កល្បជានិច្ច 
ដូចព្រះបិតាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នករាល់គ្នាដែរ  
  ចូរទុកក្តីស្រឡាញ់នៃខ្ញុំ ឱ្យស្ថិតនៅនិងអ្នករាល់គ្នា

១៤៣- យេីងខ្ញុំជឿជាប្រាកដ

យើងខ្ញុំជឿជាប្រាកដ មានព្រះអង្គគង់សណ្ឋិត  
  នំប័ុងក្លាយជាព្រះកាយា និងស្រាជាព្រះលោហិត
យើងខ្ញុំមានចិត្តស្រឡាញ់ ព្រះអង្គតែមួយថ្លៃថ្លា  
  សូមព្រះអង្គអាសូរយាងមក សណ្ឋិតក្នុងចិត្តយើងខ្ញុំ
យើងខ្ញុំសូមអរព្រះគុណ ដែលបានយាត្រាជួបជុំ  
  ទទួលព្រះរាជ្យករុណា ព្រះកាយាព្រះបុត្រា

១៤៤- វិន័យថ្មី ម៉ាកុស: ១២

ស្រឡាញ់ព្រះអម្ចាស់ ដោយយើងស្រឡាញ់ អស់បងប្អូន
ចិត្តយើងស្វែងរក ព្រះហឫទ័យ ព្រះអម្ចាស់
យើងត្រូវស្រឡាញ់ ព្រះអម្ចាស់ អស់ពីចិត្តគំនិត អស់ពីស្មារតី
អស់ពីប្រាជ្ញា ហើយស្រឡាញ់បងប្អូន ឯទៀត ឱ្យដូចខ្លួនឯង ។

១៤៥- វិន័យព្រះយេស៊ូ

បន្ទរ វិន័យរបស់ខ្ញុំ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក
  ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ
បើអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជានឹងដឹង
  ថាអ្នករាល់គ្នាជាសាវ័កខ្ញុំ
គ្មាននរណាមានសេចក្តីស្រឡាញ់ ខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិត
  ដើម្បីមិត្តសម្លាញ់របស់ខ្លួន
ខ្ញុំជាផ្លូវ ជាសេចក្តីពិត ជាជិវិត គ្មាននរណាទៅកាន់ព្រះបិតា
  ប្រសិនបើគេមិនមកតាមខ្ញុំ
ខ្ញុំបានធ្វើជាគំរូឱ្យ អ្នករាល់គ្នាប្រព្រឹត្តតាមដូចខ្ញុំ
  បានប្រព្រឹត្តដល់អ្នករាល់គ្នាដែរ ។​

១៤៦- សុភមង្គលដ៏ពិត​ប្រា​កដ

បន្ទរ មានសុភមង្គលហើយ ! មានសុភមង្គលហើយ !  
  មានសុភមង្គលហើយ !    
អស់អ្នកទាំងឡាយដែលដាក់ចិត្ត ស្គាល់ក្តីក្រខ្សត់នៅក្នុងខ្លួន  
  ដ្បិតអ្នកទាំងអស់នោះនឹងបាន ចូលក្នុងព្រះរាជ្យព្រះជាម្ចាស់
អស់អ្នកទាំងឡាយដែលសោកសៅ ពិតមានសុភមង្គលហើយ  
  ដ្បិតអ្នកទាំងនោះនឹងបានក្តី អំណរសប្បាយផុតពីទុក្ខ
អស់អ្នកដាក់ចិត្តតាមព្រះអង្គ មានចិត្តស្លូតត្រង់ក្រៃកន្លង  
  ពិតបានទទួលផែនដីគ្រង តាមព្រះបន្ទូលដែលសន្យា
អស់អ្នកដែលស្គាល់ការស្រេកឃ្លាន ក្តីសុចរិតទៀងក្នុងអាត្មា  
  ពិតមានសុភមង្គលថ្លា បានឆ្អែតកាយាដោយព្រះពរ
អ្នកមានចិត្តមេត្តាករុណា តាមព្រះចេស្តាម្ចាស់បវរ  
  ព្រះអង្គសម្តែងហឫទ័យា ចិត្តមេត្តាធម៌អ្នកប្រាកដ
អ្នកដែលមានចិត្តបរិសុទ្ធ ពិតមានសុភមង្គលហើយ  
  ដ្បិតអ្នកនឹងបានឃើញប្រាកដ នូវព្រះវិសុទ្ធជាអម្ចាស់
អស់អ្នកកសាងសន្តិភាព ពិតមានសុភមង្គលហើយ  
  ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះ ជាបុត្ររបស់ព្រះជាម្ចាស់
អស់អ្នកដែលត្រូវគេបៀតបៀន ដោយបានធ្វើតាមក្តីសុចរិត  
  ដ្បិតអ្នកទាំងនោះនឹងបានចូល ព្រះរាជ្យនៃស្ថានបរមសុខ

១៤៧- សូមកោតសរសើរព្រះម្ចាស់

បន្ទរ យើងខ្ញុំសូមកោតសរសើរព្រះម្ចាស់ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
សូមកោតសរសើរព្រះម្ចាស់ ដែលបានបង្កើតផែនដីទាំងមូល និងផ្ទៃមេឃដ៏ធំធេង
សូមកោតសរសើរព្រះម្ចាស់ ដែលបានបញ្ជាឱ្យព្រះបុត្រា យាងមកសង្គ្រោះយើងខ្ញុំ
សូមកោតសរសើរព្រះម្ចាស់ ដែលប្រទានមកយើងនូវអាហារ ដែលផ្ដល់ជីវិតអានន្ដ
សូមកោតសរសើរព្រះម្ចាស់ ដែលផ្ដល់ឱ្យយើងខ្ញុំបានសប្បាយ ត្រេកអរនៅនាលោកនេះ
សូមកោតសរសើរព្រះម្ចាស់ ដែលប្រទានឱ្យយើងខ្ញុំរួមគ្នា ក្នុងក្ដីស្រឡាញ់តែមួយ
សូមកោតសរសើរព្រះម្ចាស់ ដែលប្រទានឱ្យយើងខ្ញុំទាំងឡាយ ទៅជាបុត្រធីតាព្រះអង្គ
សូមកោតសរសើរព្រះម្ចាស់ ដែលបានក៏សាងព្រះសហគមន៍ ដោយក្រុមគ្រីស្ដទូតព្រះអង្គ
សូមកោតសរសើរព្រះម្ចាស់ ដែលឱ្យសន្ដបុគ្គលទាំងឡាយ ជួយថែរក្សាយើងខ្ញុំ

១៤៨- សូម​ព្រះជាម្ចាស់​មេត្តាប្រោស​ភ្នែក
“សូមព្រះជាម្ចាស់ ! សូមព្រះជាម្ចាស់ !”

សូមព្រះជាអម្ចាស់ មេត្តាប្រោសភ្នែកកូនណា ឱ្យឃើញការអស្ចារ្យ
  នៃធម៌មេត្តាព្រះអង្គ កូនជាមនុស្សខ្វាក់ ដើរតេះតះតាមមាគ៌ា
  សូមប្រោសកូនឱ្យជា កូនចង់ឃើញព្រះអង្គណាស់
សូមមេត្តាលាដៃ ដែលក្តាប់អ្វីៗខ្លួនមាន អ្នកក្រីក្រស្រេកឃ្លាន
  ដើរសុំទានមុខផ្ទះកូន សូមឱ្យកូនចេះចែក ចេះរំលែកនូវធនធាន
  ដែលព្រះអង្គប្រទាន ដល់អ្នកមានក្តីត្រូវការ
ឱ្យកូនចេះដើរទៅ ទោះជាផ្លូវសែនលំបាក កូនចង់តាមទ្រង់ណា
  លុះមរណាលើឈើឆ្កាង សូមព្រះអង្គមេត្តា យាងយាត្រាដឹកដៃកូន
  ដឹកកូនដើរតម្រង់ មាគ៌ាត្រង់នៃព្រះអង្គ
សូមជួយឱ្យកូនឮ សូររន្ទឺនៃបងប្អូន កំពុងស្រែកតម្អូញ      
  ក្តីចុកត្អូញទូលព្រះអង្គ ឱ្យកូនចេះត្រង់ត្រាប់ ឱ្យចេះស្តាប់កុំធ្វើហី
  ចំពោះក្តីសោកា ក្តីទុក្ខាទាំងនេះណា

១៤៩- សូម​មេត្តាស​ង្គ្រោះ​យេីងខ្ញុំ

បន្ទរ ឱ ! ព្រះជាអម្ចាស់   សូមមេត្តាសង្គ្រោះយើងខ្ញុំ  
  ហើយសូមប្រមូលផ្តុំ   អស់យើងខ្ញុំក្នុងក្តីស្រឡាញ់
តើនរណាអាចបំបែកយើង ចេញពីព្រះហឫទ័យស្រឡាញ់ របស់ព្រះគ្រីស្តបាន?  
  តើទុក្ខវេទនា ការតប់ប្រមល់ ឬការបៀតបៀន ឬការស្រេកឃ្លាន
  ឬគ្មានស្លៀកពាក់ ឬត្រូវគ្រោះថ្នាក់ ត្រូវគេសម្លាប់
តើនរណាអាចបំបែកយើង ចេញពីព្រះហឫទ័យស្រឡាញ់ របស់ព្រះគ្រីស្តបាន?  
  ខ្ញុំជឿជាក់ថា ទោះសេចក្តីស្លាប់ ទោះជីវិតក្តី ទោះទេវទូតក្តី
  វត្ថុស័ក្តិសិទ្ធិ បច្ចុប្បន្នកាលក្តី អនាគតក្តី
  តើនរណាអាចបំបែកយើង ចេញពីព្រះហឫទ័យស្រឡាញ់ របស់ព្រះគ្រីស្តបាន?  
  ខ្ញុំជឿជាក់ថា អំណាចនានា អ្វីនៅស្ថានលើ អ្វីនៅស្ថានក្រោម
  អ្វីៗផ្សេងទៀត ដែលព្រះជាម្ចាស់ បានបង្កើតមក
  ក៏ពុំអាច បំបែកយើងខ្ញុំ ពីក្តីស្រឡាញ់ របស់ព្រះជាម្ចាស់
  ដែលបានសម្តែង ឱ្យយើងបានឃើញ ក្នុងអង្គព្រះគ្រីស្ត 

១៥០- សេចក្តី​ស្រឡាញ់​ដែលព្រះជាអម្ចាស់​ប្រទានមក

សេចក្តីស្រឡាញ់ដែលព្រះជាអម្ចាស់ប្រទានមក ពីសន្តិភាព
  ដែលមនុស្សលោកត្រូវការទាំងអស់គ្នា។
សេចក្តីសង្ឃឹមថា ព្រះជាអម្ចាស់នៅក្បែរយើង ខិតខំស្វែងរក
  ដើម្បីជួបសេចក្តីស្រឡាញ់។
បន្ទរ សូមព្រះអម្ចាស់ ប្រទានពរដល់យើងទាំងអស់គ្នា គ្រប់ពេលវេលា
  ដែលយើងនឹងធ្វើដំណើរតាមផ្លូវ។
  ចូរអធិដ្ឋានទៅព្រះជាអម្ចាស់ យើងនឹងបានក្តីសុខ
  ចូរកុំភិតភ័យនូវអ្វីៗ ដែលធ្វើឱ្យយើងនឹងខ្លាច។ (២ដង)
ចូរអធិដ្ឋានទៅព្រះជាអម្ចាស់ យើងនឹងបានក្តីសុខ
  ចូរកុំភិតភ័យនូវអ្វីៗដែលធ្វើឱ្យ យើងនឹងថ្វាយរហូត ។
ចូរអធិដ្ឋានទៅព្រះជាម្ចាស់ យើងនឹងបានក្តីសុខ
  ចូរកុំភិតភ័យនូវអ្វីៗដែលធ្វើឱ្យ យើងនឹងខ្លាច
ចូរអធិដ្ឋានទៅព្រះជាម្ចាស់ យើងនឹងបានក្តីសុខ
  ចូរកុំភិតភ័យនូវអ្វីៗដែលធ្វើឱ្យ យើងនឹងខ្លាចរហូត ។

១៥១- សេចក្តីស្រឡាញ់មិនសាបសូន្យ​ឡេីយ
(ដកស្រង់ពី រម ៥,៥ និង ១ករ ១៣,៤-៧)

បន្ទរ ព្រះជាអម្ចាស់ បានចាក់បង្ហូរ ហប្ញទ័យស្រឡាញ់ របស់ព្រះអង្គ
  ក្នុងដួងចិត្តយើង ដោយទ្រង់ប្រទាន ព្រះវិញ្ញាណដ៏វិសុទ្ធ មកយើងគ្រប់គ្នា។
សេចក្តីស្រឡាញ់ តែងតែអត់ធ្មត់ ជួយធុរៈគេ មិនចេះឈ្នានីស 
  មិនវាយឫកខ្ពស់ មិនអួតបំប៉ោង  
សេចក្តីស្រឡាញ់ មិនដែលប្រព្រឹត្ត អំពើថោកទាប មិនរកប្រយោជន៍ 
  មិនចេះគំនុំ ហើយមិនមួម៉ៅ  
សេចក្តីស្រឡាញ់ មិនអបមិនអរ អំពើទុច្ចរិត ប៉ុន្តែសប្បាយ
  រីករាយជានិច្ច និងសេចក្តីពិត  
សេចក្តីស្រឡាញ់ អត់ឱនទាំងអស់ លើកលែងទាំងអស់ សង្ឃឹមទាំងអស់  
  ស៊ូទ្រាំទាំងអស់ ព្រមជឿទាំងអស់  
សេចក្តីស្រឡាញ់ មិនសាបសូន្យឡើយ ឯការថ្លែងបន្ទូល និយាយភាសា
  ចំណេះដឹងណា នឹងត្រូវរលាយ  

១៥២- សេចក្តីស្រឡាញ់របស់​ព្រះជាម្ចាស់ដ៏​លេីសលប់

បន្ទរ ព្រះជាអម្ចាស់ ពោរពេញដោយសេចក្តីស្រឡាញ់  
  ទ្រង់បានប្រទានព្រះអំណោយ ឥតឧបមាលើរូបខ្ញុំ  
  តើខ្ញុំមានអ្វីតបស្នងសងគុណព្រះអង្គ ?    
ពីក្នុងគភ៌មាតា ព្រះជាអម្ចាស់ បានបង្កើតខ្ញុំ 
  ជារូបជារាង ដឹកនាំខ្ញុំចូលក្នុងជីវិត ត្រាស់ហៅខ្ញុំជាបុត្រធីតា
  ដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។    
តើខ្ញុំជាអ្វីទៅ បានជាព្រះអម្ចាស់ បានជ្រើសរើសខ្ញុំ
  ធ្វើជាសាក្សី​ ឱ្យទៅប្រកាស ដំណឹងល្អដល់ជនទាំងឡាយ
  ឱ្យគេស្គាល់ធម៌មេត្តាករុណារបស់ព្រះអង្គ។    
នេះជាជីវិតខ្ញុំ សូមព្រះអម្ចាស់ ជម្រះចិត្តខ្ញុំ
  ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យក្លាយទៅជាអំបិល ជាពន្លឺភ្លឺ
  ដើម្បីគេបានស្គាល់ព្រះជាម្ចាស់ជាព្រះបិតា។    

១៥៣- អាលេលូយ៉ា ឱនកាយ​ត្រៀប​ត្រា

បន្ទរ អាលេលូយ៉ា ចូរឱនត្រៀបត្រា សរសើរព្រះម្ចាស់ ទ្រង់បានស្រោចស្រង់
  ព្រមទាំងសង្គ្រោះ ទ្រង់មានជោគស្មោះ ជ័យប្ញទ្ធិបារមី
ព្រះអង្គវិនិច្ឆ័យ ត្រឹមត្រូវពេកក្រៃ យុត្តិធម៌ប្រិមប្រិយ សូមអ្នករាល់គ្នា
  ទោះជិតឆ្ងាយក្តី សូមនឹកមមៃ កុំនៅស្ងៀមស្ងាត់
សូមអ្នកបម្រើ គ្រប់គ្រាដំណើរ ទាំងអ្នកប្រណិប័តន៍ ទាំងតូចទាំងធំ
  សូមស្មូតថ្វាយថ្វាត់ ចង្វាក់បែបបទ សរសើរព្រះអង្គ 
  អាលេលូយ៉ា ស្មូតគ្រប់ប្រការ ដ្បិតព្រះម្ចាស់យើង ទ្រង់មានតេជា
  នុភាពទាំងឡើង សោយរាជ្យថ្កុំថ្កើង មើលយើងគ្រប់គ្នា
ចូរយើងរីករាយ ត្រេកអរសប្បាយ បញ្ចេញវាចា ចូរលើកត​ម្កេីង
  សិរីជ័យា កុំនៅរេរា កុំបីច្រអូស
  ដ្បិតនេះជាថ្ងៃ ទ្រង់រៀបមង្គលជ័យ នឹងអស់ប្រុសស្រី ប្រជាជនដ៏ឆោម
  តែងខ្លួនស្រេចអស់ គ្មានអ្វីនៅខ្វះ ចន្លោះសោះទេ 
ព្រះអង្គប្រទាន បំពាក់បំប៉ន សម្លៀកសាច់ព្រែ ស្អាតភ្លឺត្រចះ
  ចាំងផ្លេកឡើងទ្វេ នេះជាអំពើ សុចរិតបរិសុទ្ធ 

១៥៤- អាលេលូយ៉ាសរ​សេីរព្រះម្ចាស់
(ដកស្រង់ពីទំនុកត​ម្កេីងលេខ ១៤៨)

បន្ទរ អាលេលូយ៉ា សរសើរព្រះម្ចាស់ ប្រសើរថ្លៃថ្លា វិសេសវិសុទ្ធ
  អស់អ្នកដែលរស់ ស្ថានខ្ពស់បំផុត ចូរច្រៀងសព្វបទ ថ្វាយព្រះនាមា។
ឱ! ពួកទេវទូតទាំងឡាយអើយ !   ចូរសរសើរហើយត​ម្កេីងផង  
  ទាំងពួកទេវទូតកុំរេរង់   សរសើរព្រះអង្គព្រះនៃអ្នក
ឯព្រះអាទិត្យនិងព្រះច័ន្ទ   កុំនៅអែអង់ឬស្ទើរស្ទាក់  
  ត​ម្កេីងព្រះអង្គព្រះនៃអ្នក   ដាក់ខ្ពស់ដល់ថ្នាក់សួគ៌វិមាន
អស់ផ្កាយទាំងឡាយដែលផ្លេកភ្លឺ   រស្មីរន្ទឺគ្រប់ទីស្ថាន  
  ចូរកោតសរសើរព្រះថ្កើងថ្កាន   គោរពឱ្យបានដោយផ្ចិតផ្ចង់
ឱ ! មេឃដែលនៅខ្ពស់បំផុត   សរសើរក្រាបលុតថ្កើងព្រះអង្គ  
  ទាំងទឹកដែលនៅលើមេឃផង   សូមជួយថ្កើងអង្គព្រះជាម្ចាស់
ចូរឱ្យអ្វីៗសព្វសារពើ   ត​ម្កេីងសរសើរព្រះខ្ពង់ខ្ពស់  
  ពេលព្រះអង្គមានបន្ទូលនោះ   អ្វីៗទាំងអស់កើតព្រោងព្រាត
មនុស្សគ្រប់ៗប្រជារាស្ត្រ   ចូរនាំគ្នាត​ម្កេីងសិរី  
  ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍   មិនអាចរកអ្វីប្រៀបស្មើបាន
ចូរកោតសរសើរនាមព្រះម្ចាស់   ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន  
  ព្រះនាមព្រះអង្គល្អថ្កើងថ្កាន   ពាសពេញទីស្ថានមេឃ និងដី

១៥៥- អ្នក​ជឿលេីព្រះគ្រីស្ត នឹងបាន​ស​ង្គ្រោះ

បន្ទរ ព្រះជាម្ចាស់ចាត់ព្រះបុត្រា របស់ព្រះអង្គមកលោកា  
  ពុំមែនដាក់ទោសមនុស្សទេណា គឺសង្គ្រោះមនុស្សដោយព្រះបុត្រា
អ្នកណាជឿលើព្រះបុត្រា អ្នកនោះនឹងបានសង្គ្រោះណា  
  ឯអ្នកមិនជឿនាមព្រះអង្គ អ្នកមិនបានសង្គ្រោះជីវិត
អ្នកណាស្តាប់សេចក្តីខ្ញុំប្រាប់ ហើយជឿលើព្រះអង្គបានចាត់  
  អ្នកនោះមានជីវិតអស់កល្ប គឺឆ្លងផុតពីសេចក្តីស្លាប់
អ្នកណាជឿលើខ្ញុំមែនពិត មិនត្រឹមតែជឿលើខ្ញុំទេ  
  គឺជឿលើព្រះអង្គបានចាត់ ឱ្យខ្ញុំមកដូច្នោះនោះដែរ
ខ្ញុំជាពន្លឺបំភ្លឺពិត ខ្ញុំមកស្ថិតពិភពលោកនេះ  
  ដើម្បីឱ្យអ្នកជឿលើខ្ញុំ ពុំស្ថិតក្នុងសេចក្តីងងឹត
ពាក្យដែលខ្ញុំបាននិយាយនេះ គឺព្រះបិតាចាត់ខ្ញុំមក  
  បង្គាប់ខ្ញុំថ្លែងនូវសេចក្តី សុទ្ធតែផ្តល់ជីវិតអស់កល្ប
អ្នកណាជឿលើព្រះបុត្រា នឹងមានជីវិតអស់កល្បណា  
  អ្នកណាជឿលើព្រះបុត្រា នឹងមានជីវិតអស់កល្បណា  
  ឯអ្នកមិនជឿព្រះបុត្រា អ្នកមិនទទួលជីវិតឡើយ

១៥៦- អ្នកណាសុំ រ​មែង​តែងទទួល

បន្ទរ ព្រះបិតានៅស្ថានបរមសុខ ព្រះអង្គប្រទានព្រះវិញ្ញាណ    
  ដ៏វិសុទ្ធដល់អស់អ្នកដែល ទូលសុំអង្វរពីព្រះអង្គ    
  ដ្បិតអ្នកដែលសុំតែងទទួល អ្នកស្វះស្វែងរករមែងឃើញ    
  ហើយគេតែងតែបើកទ្វារឱ្យ អ្នកដែលមកគោះទ្វារនោះណា  
ព្រះយេស៊ូគ្រីស្តទ្រង់ប្រាប់យើងថា ចូរអ្នករាល់គ្នា ទូលសូមអង្វរ  
  នោះអ្នករាល់គ្នា  គង់តែនឹងបាន ទទួលប្រាកដ
ព្រះយេស៊ូគ្រីស្តទ្រង់ប្រាប់យើងថា ចូរអ្នករាល់គ្នា ស្វះស្វែងរិះរក  
  នោះអ្នកគង់តែ បានឃើញប្រត្យក្ស នូវសុភមង្គល
ព្រះយេស៊ូគ្រីស្តទ្រង់ប្រាប់យើងថា ចូរអ្នករាល់គ្នា គោះទ្វារចុះណា  
  គង់តែព្រះជាម្ចាស់   បើកដោយករុណា ឱ្យអ្នកមិនខាន

១៥៧- អ្វីៗ ដែលអ្នកបាន​ប្រ​ព្រឹត្ត

បន្ទរ   គ្រប់ពេលដែលអ្នករាល់គ្នា បានប្រព្រឹត្តអំពើអ្វី  
    ចំពោះអ្នកតូចតាចនោះ គឺអ្នករាល់គ្នាបានប្រព្រឹត្តចំពោះខ្ញុំដែរ
ប. កាលខ្ញុំឃ្លាន អ្នករាល់គ្នាឱ្យអាហារខ្ញុំបរិភោគ  
    កាលខ្ញុំស្រេក អ្នករាល់គ្នាយកទឹកមកឱ្យខ្ញុំពិសា
  ស. បពិត្រព្រះអម្ចាស់តើ យើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន  
  ប. ឃើញព្រះអង្គស្រេក    
  រួម. ហើយបានយកអាហារនិងទឹក មកថ្វាយព្រះអង្គកាលពីពេលណា ?
ប. កាលខ្ញុំជាជនបរទេស អ្នករាល់គ្នាបានទទួលខ្ញុំ  
    កាលខ្ញុំគ្មានសម្លៀកបំពាក់ អ្នកបានឱ្យខ្ញុំស្លៀកពាក់
  ស. បពិត្រព្រះអម្ចាស់តើ យើងខ្ញុំឃើញព្រះអង្គជាជនបរទេស  
  ប. ឃើញអាក្រាតអង្គប្រាណ    
  រួម. ហើយបានឱ្យស្នាក់នៅនិង ថ្វាយសម្លៀកបំពាក់កាលពីពេលណា ?
ប. នៅពេលខ្ញុំមានជំងឺ អ្នករាល់គ្នាសួរសុខទុក្ខខ្ញុំ  
    ហើយកាលខ្ញុំជាប់ឃុំឃាំង អ្នកក៏បានមកសួរខ្ញុំដែរ
  ស. បពិត្រព្រះអម្ចាស់តើ យើងខ្ញុំបានឃើញព្រះអង្គមានជំងឺ  
  ប. ឃើញជាប់ឃុំឃាំង    
  រួម. ហើយបានខិតខំមកសួរ សុខទុក្ខព្រះអង្គកាលពីពេលណា ?

១៥៨- ចូរ​ចេញ​ទៅប្រកាស
ដកស្រង់ពីទំនុកត​ម្កេីង ៩៦ (៩៥)

បន្ទរ ចូរចេញទៅប្រកាស គ្រប់ជាតិសាសន៍ឱ្យដឹងថា  
  ព្រះរាជ្យព្រះជាម្ចាស់ គង់កណ្តាលអ្នករាល់គ្នាហើយ  
  អាលេលូយ៉ា ! អាលេលូយ៉ា !  
  ព្រះរាជ្យព្រះជាម្ចាស់ គង់កណ្តាលអ្នករាល់គ្នាហើយ
ចូរច្រៀងបទថ្មីថ្វាយ ព្រះម្ចាស់ថ្លៃមិនឈរឈប់  
  មនុស្សនៅលើពិភព ច្រៀង កុំឈប់ឈរថ្វាយព្រះអង្គ
ចូរច្រៀងថ្វាយព្រះម្ចាស់ ត​ម្កេីងព្រះនាមត្រចង់  
  ប្រកាសរាល់ថ្ងៃផង ពីបំណងទ្រង់ដ៏ថ្លាថ្លៃ
ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិទីទៃ  
  នូវរុងរឿងសិរី ព្រះហស្តថ្លៃថ្លាដ៏អស្ចារ្យ
ដ្បិតព្រះម្ចាស់ឧត្តម យើងខ្ញុំខំសរសើរណា   
  អស់ពីដួងចិន្តា ព្រះក្សត្រាដ៏ប្រសើរខ្ពស់

១៥៩- ចូរនាំគ្នាទៅចុះ

បន្ទរ ចូរនាំគ្នាទៅចុះ ដ្បិតស្រូវដែលត្រូវច្រូតកាត់  
  មានច្រើនពន់ពេកណាស់ តែមានអ្នកច្រូតតិចពេក
  ចូរអង្វរព្រះម្ចាស់ សូមទ្រង់ចាត់អ្នកច្រូតកាត់  
  មកក្នុងស្រែព្រះអង្គបានបរិបូណ៌ផងណា  
ព្រះគ្រីស្តមានព្រះបន្ទូលថា ចូរអ្នករាល់គ្នាចរចេញទៅ  
  ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅ ដូចកូនចៀមក្នុងហ្វូងចចក
ព្រះគ្រីស្តមានព្រះបន្ទូលថា ចូរអ្នករាល់គ្នាចរចេញទៅ  
  ផ្សាយដំណឹងល្អដល់បងប្អូនថា ព្រះរាជ្យព្រះម្ចាស់មកជិតហើយ
ព្រះគ្រីស្តមានព្រះបន្ទូលថា ចូរអ្នករាល់គ្នាចរចេញទៅ  
  ដោយមិនយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ
ព្រះគ្រីស្តមានព្រះបន្ទូលថា ចូរអ្នករាល់គ្នាចរចេញទៅ  
  បើអ្នកសម្រាកក្នុងផ្ទះណា សូមព្រះម្ចាស់ផ្តល់សុខឱ្យផ្ទះនោះ

១៦០- អរគុណព្រះម្ចាស់

បន្ទរ អរគុណព្រះម្ចាស់ អរព្រះគុណទាំងអស់គ្នា ព្រោះទ្រង់ការពារ  
  យើងរាល់គ្នា ឱ្យផុតទុក្ខ ឱ្យរស់ស្រណុក    
  នៅក្នុងសុខសន្តិភាព ហើយផ្តល់កម្លាំង ក្នុងជីវិតរស់នៅសព្វថ្ងៃ
ព្រះអង្គជាម្ចាស់ មានតែមួយមែនពិត ទ្រង់បានបង្កើត  
  ផ្ទៃមេឃ និងដី អស្ចារ្យពេកក្រៃ អស្ចារ្យពេកក្រៃ  
  ទុកឱ្យយើងខ្ញុំ សង់លំនៅរស់នៅអើយ  
ព្រះអង្គជាម្ចាស់ ខ្ពង់ខ្ពស់សោភាពិត ទ្រង់បានបង្កើត  
  សត្វគោក និងទឹក អស្ចារ្យពេកក្រៃ អស្ចារ្យពេកក្រៃ  
  ទុកឱ្យយើងខ្ញុំ បរិភោគរស់នៅអើយ  
ព្រះអង្គជាម្ចាស់ ធំលើសពីការស្មាន ទ្រង់បានបង្កើត  
  ឈើព្រៃ និងទឹក អស្ចារ្យពេកក្រៃ អស្ចារ្យពេកក្រៃ  
  ទុកឱ្យយើងខ្ញុំ យកប្រើប្រាស់រស់នៅអើយ  

១៦១- អរព្រះគុណព្រះអង្គ​នៅពេល​នេះ

នៅពេលនេះៗ យើងរួបរួមគ្នា អរព្រះគុណព្រះជាម្ចាស់
ព្រះអង្គទ្រង់ឱ្យយើងរួមគ្នា ឱ្យស្រឡាញ់បងប្អូនទាំងឡាយ
យើងរួមគ្នាអរព្រះគុណព្រះអង្គ នៅពេលនេះ។

4,833 Views

Theme: Overlay by Kaira