ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា

ពាក្យជូនពរដ៏ឱឡារិក

  1. ពិធីប្រារព្ធតាមរដូវ​ផ្សេងៗ
    ១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
    ២- ព្រះអម្ចាស់យេស៊ូប្រសូត
    ៣-ចូលឆ្នាំថ្មី
    ៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
    ៥- ព្រះអម្ចាស់សោយទុក្ខលំបាក
    ៦- រដូវបុណ្យចម្លង
    ៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
    ៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
    ៩- រដូវធម្មតាទី ១
    ១០- រដូវធម្មតាទី ២
    ១១- រដូវធម្មតាទី ៣
    ១២- រដូវធម្មតាទី ៤
    ១៣- រដូវធម្មតាទី ៥
    ១៤- រដូវធម្មតាទី ៦
  2. បុណ្យ​គោរពសន្តបុគ្គល
    ១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
    ១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
    ១៧- ក្រុមគ្រីស្តទូត
    ១៨- សន្តបុគ្គលទាំងឡាយ
  3.  ពាក្យជូនពរ​ផ្សេងៗ
    ១៩- បុណ្យឆ្លងព្រះវិហារ
    ២០- បុណ្យមរណបុគ្គល

ទី២ ព្រះជាម្ចាស់ណែនាំព្រះសហគមន៍តាមមាគា៌នៃការសង្រ្គោះ

ប.សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
គ្រ.ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ប.សូមលើកចិត្តថ្វាយព្រះអង្គ។
គ្រ.យើងលើកចិត្តថ្វាយព្រះអង្គហើយ។
ប.សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។
គ្រ.ពិតជាការគួរណាស់ ហើយប្រពៃផង។
ប.
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ !
ព្រះអង្គជាព្រះបង្កើតពិភពលោក និងជាប្រភពនៃជីវិតទាំងអស់
ពិតជាការគួរណាស់ហើយប្រពៃផង
ពិតជាត្រឹមត្រូវ និងជាការសង្រ្គោះមែន
ដែលយើងខ្ញុំសូមអរព្រះគុណព្រះអង្គគ្រប់ពេលវេលា និងគ្រប់ទិសទី។
ព្រះអង្គមិនដែលបោះបង់អ្វីៗ
ដែលកើតពីព្រះប្រាជ្ញាញាណរបស់ព្រះអង្គឡើយ
ដ្បិតព្រះអង្គជាព្រះឧបការគុណ ដែលគង់នៅកណ្តាលចំណោមយើងខ្ញុំ។

កាលពីជំនាន់ដើម ព្រះអង្គដឹកដៃជនជាតិអ៊ីស្រាអែល
ជាប្រជារាស្រ្តរបស់ព្រះអង្គឱ្យឆ្លងកាត់វាលរហោស្ថាន
សព្វថ្ងៃ ព្រះអង្គនៅតែរួមដំណើរជាមួយព្រះសហគមន៍ក្នុងលោកនេះ
ដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ។
ព្រះបិតាណែនាំព្រះសហគមន៍ តាមរយៈព្រះគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ
ឱ្យឆ្លងកាត់សម័យកាលទាំងឡាយ
ទៅកាន់អំណរសប្បាយអស់កល្បជានិច្ចក្នុងព្រះរាជ្យព្រះអង្គ។

អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត
និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអង្គ
ដោយប្រកាសឥតឈប់ឈរថា ៖
គ្រ.
ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ !
ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល
មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
សូមលើកត​ម្កេីងព្រះអង្គ
ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
ប.
ឱ ព្រះជាម្ចាស់អើយ ! ព្រះអង្គពិតជាព្រះដ៏វិសុទ្ធ
ព្រះអង្គស្រឡាញ់មនុស្សលោក
ទ្រង់រួមដំណើរជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ។
ព្រះបុត្រាប្រកបដោយព្រះពរគ្រប់បែបយ៉ាង
ព្រះអង្គគង់នៅកណ្តាលចំណោមយើងខ្ញុំ
នៅពេលយើងខ្ញុំជួបជុំគ្នាក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
ព្រះអង្គបកស្រាយព្រះគម្ពីរ និងកាច់នំបុ័ងប្រទានឱ្យយើងខ្ញុំ
ដូចព្រះអង្គបានប្រព្រឹត្តចំពោះក្រុមសាវ័កកាលពីដើម។
ឱ ព្រះបិតាប្រកបដោយធម៌មេត្តាករុណា !
សូមព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ
មកញុាំងនំបុ័ង និងស្រាតង្វាយនេះឱ្យបានវិសុទ្ធ
ទៅជាព្រះកាយ និងព្រះលោហិត
ព្រះអម្ចាស់យេស៊ូគ្រីស្តសម្រាប់យើងខ្ញុំ។

នៅយប់ មុនព្រះយេស៊ូសោយទុក្ខលំបាក
ព្រះអង្គធ្វើពិធីជប់លៀងចុងក្រោយបង្អស់
ព្រះអង្គយកនំបុ័ងមកកាន់
លើកត​ម្កេីងព្រះបិតា
ហើយកាច់ប្រទានឱ្យក្រុមសាវ័ក
ទាំងមានព្រះបន្ទូលថា ៖
ប.
សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ
ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។


នៅពេលចុងក្រោយនៃពិធីជប់លៀង
ព្រះអង្គធ្វើតាមរបៀបដដែល
ព្រះអង្គលើកពែងស្រាឡើង
អរព្រះគុណព្រះបិតា ហើយប្រទានឱ្យក្រុមសាវ័ក
ទាំងមានព្រះបន្ទូលថា៖

សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ
នេះជាលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី
និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ
ដើម្បីលើកលែងទោសអ្នករាល់គ្នា
និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។
សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។

ប.

នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ !
គ្រ.
ឱ ព្រះអម្ចាស់អើយ !
យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ
ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។
គ្រ.ឱ ព្រះអម្ចាស់អើយ !
រៀងរាល់ពេល យើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ
យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត
ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។
គ្រ.ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ !
ព្រះអង្គសោយទិវង្គតលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ
ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។
ប.
បពិត្រព្រះបិតាដ៏វិសុទ្ធ !
យើងខ្ញុំសូមនឹករឭកដល់ព្រះគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាព្រះសង្រ្គោះយើងខ្ញុំ។
ក្រោយពេលព្រះបុត្រាឆ្លងកាត់ទុក្ខលំបាក និងសោយទិវង្គតនៅលើឈើឆ្កាង
ព្រះបិតាបានប្រោសព្រះបុត្រាឱ្យមានព្រះជន្មរស់ឡើងវិញ
ប្រកបដោយសិរីរុងរឿង និងគង់ខាងស្តាំព្រះអង្គ។
យើងខ្ញុំសូមប្រកាសពីកិច្ចការនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ
រហូតដល់ពេលព្រះគ្រីស្តយាងមកវិញ ហើយយើងខ្ញុំក៏សូមថ្វាយព្រះអង្គ
នូវនំបុ័ងដែលផ្តល់ជីវិត និងពែងនៃព្រះពរ។
សូមព្រះអង្គទតមើលតង្វាយរបស់ព្រះសហគមន៍ព្រះអង្គ ដោយអនុគ្រោះ
យើងខ្ញុំសូមបង្ហាញពីសក្ការបូជានៃបុណ្យចម្លងរបស់ព្រះគ្រីស្ត
ដែលយើងខ្ញុំបានទទួលបន្តពីជំនាន់មុនៗ។
ដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់
សូមរាប់បញ្ចូលយើងខ្ញុំទៅក្នុងចំណោមសរីរាង្គរបស់ព្រះបុត្រាព្រះអង្គ
ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃយើងខ្ញុំទទួលជីវិតអស់កល្បជានិច្ច
គឺនៅក្នុងព្រះកាយ និងព្រះលោហិតព្រះអង្គ
ដែលយើងខ្ញុំរួបរួមគ្នាជាធ្លុងតែមួយ។

បពិត្រព្រះអម្ចាស់ !
ព្រះអង្គបានត្រាស់ហៅយើងខ្ញុំឱ្យរួមតុជាមួយព្រះអង្គ
សូមព្រះអង្គពង្រឹងឯកភាពឱ្យយើងខ្ញុំរួមជាធ្លុងតែមួយ
រួមជាមួយសម្តេចប៉ាបយើងខ្ញុំ (នាម…)
ជាមួយលោក(នាម…)ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
និងជាមួយក្រុមអភិបាលទាំងឡាយ
ជាមួយលោកបូជាចារ្យ និងលោកឧបដ្ឋាក
ព្រមទាំងប្រជារាស្រ្តទាំងអស់របស់ព្រះអង្គ។
នៅពេលយើងខ្ញុំធ្វើដំណើរតាមមាគ៌ារបស់ព្រះអង្គ
ទាំងមានជំនឿ និងសេចក្តីសង្ឃឹម
យើងខ្ញុំអាចនាំអំណរសប្បាយ
និងការទុកចិត្តគ្នាចូលក្នុងពិភពលោកបាន។
សូមព្រះអង្គនឹកដល់អស់បងប្អូនយើងខ្ញុំ (ឈ្មោះ…និងឈ្មោះ…)
ដែលសម្រាន្តលក់ក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត
ព្រមទាំងអស់មរណបុគ្គល
មានតែព្រះអង្គទេ ដែលស្គាល់ជំនឿរបស់អ្នកទាំងនោះ។

សូមព្រះអង្គទទួលបុគ្គលទាំងនោះ
ឱ្យគេមានអំណរសប្បាយក្នុងពន្លឺ នៃព្រះភក្រ្តព្រះអង្គ
ហើយនៅពេលគេរស់ឡើងវិញ
សូមប្រទានឱ្យគេមានជីវិតពេញបរិបូណ៌។
ពេលយើងខ្ញុំបញ្ចប់ដំណើរនៅនាលោកនេះ
សូមព្រះអង្គប្រោសឱ្យយើងខ្ញុំបានទទួលលំនៅស្ថានដ៏ស្ថិតស្ថេរ
និងរស់នៅជាមួយព្រះអង្គអស់កល្បជានិច្ច។

យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរ និងលើកត​ម្កេីងព្រះអង្គ
រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី ដែលពោរពេញដោយសុភមង្គល
ជាមាតាព្រះជាម្ចាស់ ជាមួយអស់គ្រីស្តទូត
និងមរណសាក្សី
(ជាមួយសន្ត… ដែលយើងខ្ញុំគោរពក្នុងថ្ងៃនោះ ឬជាឧបការី)
ព្រមទាំងសន្តបុគ្គលទាំងឡាយ
តាមរយៈព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។

ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត
រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង
បានជាយើងខ្ញុំ សូមលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអង្គ
អស់កល្បជាអង្វែងតរៀងទៅ។

គ្រ.

អាម៉ែន។

ពិធីទទួលព្រះកាយ និងព្រះលោហិត >>

531 Views

Theme: Overlay by Kaira