ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
- ពិធីរៀបចំដង្វាយ
- ធម៌អរព្រះគុណដ៏វិសុទ្ធទី១
- ធម៌អរព្រះគុណដ៏វិសុទ្ធទី២
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៣
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៤
- ធម៌ផ្សះផ្សាមនុស្សលោកទី១
- ធម៌ផ្សះផ្សាមនុស្សលោកទី២
- ទី១ ព្រះសហគមន៍កំពុងធ្វើដំណើរទៅរកឯកភាព
- ទី២ ព្រះជាម្ចាស់ណែនាំព្រះសហគមន៍តាមមាគ៌ានៃការសង្រ្គោះ
- ទី៣ ព្រះយេស៊ូជាមាគ៌ាទៅកាន់ព្រះបិតា
- ទី៤ ព្រះយេស៊ូយាងទៅគ្រប់ទីកន្លែងទាំងប្រព្រឹត្តល្អ
- ពិធីទទួលព្រះកាយ និងព្រះលោហិត
- ពិធីបញ្ចប់
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា
- ពិធីប្រារព្ធតាមរដូវផ្សេងៗ
១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
២- ព្រះអម្ចាស់យេស៊ូប្រសូត
៣-ចូលឆ្នាំថ្មី
៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
៥- ព្រះអម្ចាស់សោយទុក្ខលំបាក
៦- រដូវបុណ្យចម្លង
៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
៩- រដូវធម្មតាទី ១
១០- រដូវធម្មតាទី ២
១១- រដូវធម្មតាទី ៣
១២- រដូវធម្មតាទី ៤
១៣- រដូវធម្មតាទី ៥
១៤- រដូវធម្មតាទី ៦ - បុណ្យគោរពសន្តបុគ្គល
១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
១៧- ក្រុមគ្រីស្តទូត
១៨- សន្តបុគ្គលទាំងឡាយ - ពាក្យជូនពរផ្សេងៗ
១៩- បុណ្យឆ្លងព្រះវិហារ
២០- បុណ្យមរណបុគ្គល
ធម៌ផ្សះផ្សាមនុស្សលោកទី១
ប. | សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។ |
គ្រ. | ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។ |
ប. | សូមលើកចិត្តថ្វាយព្រះអង្គ។ |
គ្រ. | យើងលើកចិត្តថ្វាយព្រះអង្គហើយ។ |
ប. | សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។ |
គ្រ. | ពិតជាការគួរណាស់ ហើយប្រពៃផង។ |
ប. | បពិត្រព្រះអម្ចាស់ ! ជាព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះជាម្ចាស់ដែលមានឫទ្ធានុភាព និងព្រះជន្មគង់នៅ ពិតជាការគួរណាស់ហើយប្រពៃផង ដែលយើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គគ្រប់ពេលវេលា។ ព្រះអង្គតែងតែជំរុញយើងខ្ញុំ ឱ្យទទួលជីវិតពេញបរិបូណ៌ ហើយដោយសារព្រះហឫទ័យអាណិតអាសូរច្រើនពន់ប្រមាណ ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ ព្រមទាំងអញ្ជើញអ្នកបាប ឱ្យជឿសង្ឃឹមតែលើព្រះអង្គ ដែលអត់ទោសជានិច្ច។ ព្រះអង្គមិនដែលបែរព្រះភក្រ្តចេញពីយើងខ្ញុំទេ ទោះបីយើងខ្ញុំបានផ្តាច់សម្ពន្ធមេត្រីជាមួយព្រះអង្គច្រើនដង ក៏ព្រះអង្គនៅតែចងចំណងជាមួយមនុស្សលោក ជាសម្ពន្ធមេត្រីដ៏រឹងមាំដែលគ្មានអ្វីអាចផ្តាច់បាន គឺដោយសារព្រះយេស៊ូជាព្រះបុត្រា និងជាព្រះសង្រ្គោះយើងខ្ញុំ។ ឥឡូវនេះ ព្រះអង្គនៅតែផ្តល់ឱ្យប្រជារាស្រ្តព្រះអង្គ មានឱកាសទទួលការប្រណីសន្តោស និងឱ្យគេផ្សះផ្សាជាមួយព្រះអង្គ។ នៅពេលគេបែរមករកព្រះអង្គវិញ ទ្រង់ប្រទានឱ្យគេមានសេចក្តីសង្ឃឹមក្នុងអង្គព្រះគ្រីស្ត និងឱ្យគេចង់បម្រើមនុស្សទាំងអស់ ដោយទុកចិត្តកាន់តែខ្លាំងទៅលើព្រះវិញ្ញាណដ៏វិសុទ្ធ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមស្ងើចសរសើរ និងលើកតម្កេីងឫទ្ធានុភាពនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ទាំងប្រកាសអំណរសប្បាយ ព្រោះយើងខ្ញុំបានទទួលការសង្រ្គោះ។ យើងខ្ញុំសូមចូលរួមជាមួយសន្តបុគ្គលទាំងឡាយ ដោយច្រៀងឥតឈប់ឈរថា៖ |
គ្រ. | ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត សូមលើកតម្កេីងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ |
ប. | ឱ ព្រះអម្ចាស់អើយ ! ព្រះអង្គពិតជាព្រះដ៏វិសុទ្ធមែន តាំងពីដើមរៀងមក ព្រះអង្គតែងតែប្រព្រឹត្តការដ៏ល្អប្រសើរ ដើម្បីឱ្យមនុស្សបានវិសុទ្ធដូចព្រះអង្គជាព្រះដ៏វិសុទ្ធដែរ។ សូមព្រះអង្គមេត្តាទទួលតង្វាយប្រជារាស្រ្តព្រះអង្គដោយអនុគ្រោះ សូមចាក់បង្ហូរព្រះវិញ្ញាណប្រកបដោយឫទ្ធានុភាព មកញុាំងតង្វាយទាំងនេះ ឱ្យទៅជាព្រះកាយ † និងព្រះលោហិតព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ គឺក្នុងអង្គព្រះបុត្រានេះ យើងខ្ញុំក៏ជាបុត្រធីតារបស់ព្រះអង្គដែរ។ បពិត្រព្រះបិតា ! កាលពីមុនយើងខ្ញុំឃ្លាតឆ្ងាយពីព្រះអង្គ ពុំអាចវិលមករកព្រះអង្គវិញបានទេ។ ពេលនោះ ព្រះអង្គស្រឡាញ់យើងខ្ញុំយ៉ាងខ្លាំងបំផុត គឺព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ ជាមនុស្សសុចរិតតែម្នាក់គត់ បានប្រគល់ខ្លួនរហូតដល់សោយទិវង្គតដោយមិនរួញរា ឱ្យគេបោះដែកគោលភ្ជាប់លើឈើឆ្កាងដើម្បីសង្រ្គោះយើងខ្ញុំ។ តែមុននឹងព្រះយេស៊ូត្រដាងព្រះហស្ត ជាចំណងរវាងស្ថានបរមសុខ និងផែនដី ដើម្បីធ្វើជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីអស់កល្បជានិច្ច ទ្រង់សព្វព្រះហឫទ័យ ធ្វើពិធីបុណ្យចម្លងរួមជាមួយក្រុមសាវ័ក។ ពេលព្រះយេស៊ូជប់លៀង ព្រះអង្គយកនំបុ័ងមកកាន់ អរព្រះគុណ និងលើកតម្កេីងព្រះបិតា រួចកាច់នំប័ុងប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖ |
ប. | សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ នៅពេលចុងក្រោយនៃពិធីជប់លៀងនេះ ព្រះយេស៊ូជ្រាបថា ទ្រង់នឹងផ្សះផ្សាអី្វៗទាំងអស់ឱ្យជានានឹងព្រះអង្គ ដោយសារព្រះលោហិតព្រះអង្គ ដែលត្រូវបង្ហូរនៅលើឈើឆ្កាង ព្រះអង្គលើកពែងស្រាឡើង អរព្រះគុណព្រះបិតាម្តងទៀត ហើយប្រទានពែងស្រាឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖ សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ នេះជាលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសអ្នករាល់គ្នា និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។ សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។ |
ប. | នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ ! |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! រៀងរាល់ពេលយើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
គ្រ. | ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ ! ព្រះអង្គសោយទិវង្គតលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។ |
ប. | បពិត្រព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះត្រង់ជានិច្ច ! នៅពេលនេះ យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រារបស់ព្រះអង្គ ជាសក្ការបូជានៃបុណ្យចម្លង និងជាសេចក្តីសុខសាន្តជាស្ថាពររបស់យើងខ្ញុំ យើងខ្ញុំក៏សូមលើកតម្កើងព្រះអង្គដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ ពេលយើងខ្ញុំទន្ទឹងរង់ចាំថ្ងៃពោរពេញដោយអំណរ ដែលព្រះគ្រីស្តយាងមក យើងខ្ញុំសូមថ្វាយសក្ការបូជាដែលធ្វើឱ្យមនុស្សលោក និងព្រះជាម្ចាស់មានមេត្រីភាពឡើងវិញ។ បពិត្រព្រះបិតាដ៏មានព្រះហឫទ័យសប្បុរសយ៉ាងលើសលប់ ! សូមព្រះអង្គមេត្តាទតមើលអស់អ្នក ដែលព្រះអង្គបានបង្រួបបង្រួម តាមរយៈសក្ការបូជារបស់ព្រះបុត្រាព្រះអង្គ។ ដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ សូមប្រោសអ្នកទាំងនោះ ដែលទទួលចំណែកពីនំបុ័ងតែមួយ និងពែងតែមួយ ឱ្យទៅជារូបកាយតែមួយក្នុងអង្គព្រះគ្រីស្ត គឺក្នុងព្រះកាយព្រះគ្រីស្តនេះ មនុស្សលែងបាក់បែកគ្នាទៀតហើយ។ បពិត្រព្រះជាអម្ចាស់ ! សូមព្រះអង្គប្រោសយើងខ្ញុំឱ្យមានចិត្តថ្លើមតែមួយ រួមជាមួយសម្តេចប៉ាបយើងខ្ញុំ (នាម…) និងលោក(នាម…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ។ សូមជួយយើងខ្ញុំឱ្យរៀបចំផ្លូវទទួលព្រះរាជ្យព្រះអង្គ រហូតដល់ពេលយើងខ្ញុំទៅជាសន្តបុគ្គលនៅចំពោះព្រះភក្រ្តព្រះអង្គ ក្នុងចំណោមសន្តបុគ្គលទាំងឡាយនៅឯស្ថានបរមសុខ រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី ដែលពោរពេញដោយសុភមង្គល ជាមាតាព្រះជាម្ចាស់ អស់គ្រីស្តទូត និងជនដ៏វិសុទ្ធទាំងឡាយ ព្រមទាំងបងប្អូនដែលបានទទួលមរណភាព ជាអស់អ្នកដែលយើងខ្ញុំ សូមផ្ញើទៅលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ ពេលនោះ ព្រះអង្គរំដោះយើងខ្ញុំឱ្យរួចផុតពីរបួសនៃសភាពរលួយ ហើយបង្កើតយើងខ្ញុំឱ្យមានជីវិតថ្មីពេញលក្ខណៈ។ យើងខ្ញុំនឹងច្រៀងដោយអំណរ និងអរព្រះគុណព្រះបិតា ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំ សូមលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ |
គ្រ. | អាម៉ែន។ |
ពិធីទទួលព្រះកាយ និងព្រះលោហិត >>
567 Views