ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា

ពាក្យជូនពរដ៏ឱឡារិក

  1. ពិធីប្រារព្ធតាមរដូវ​ផ្សេងៗ
    ១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
    ២- ព្រះអម្ចាស់យេស៊ូប្រសូត
    ៣-ចូលឆ្នាំថ្មី
    ៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
    ៥- ព្រះអម្ចាស់សោយទុក្ខលំបាក
    ៦- រដូវបុណ្យចម្លង
    ៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
    ៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
    ៩- រដូវធម្មតាទី ១
    ១០- រដូវធម្មតាទី ២
    ១១- រដូវធម្មតាទី ៣
    ១២- រដូវធម្មតាទី ៤
    ១៣- រដូវធម្មតាទី ៥
    ១៤- រដូវធម្មតាទី ៦
  2. បុណ្យ​គោរពសន្តបុគ្គល
    ១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
    ១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
    ១៧- ក្រុមគ្រីស្តទូត
    ១៨- សន្តបុគ្គលទាំងឡាយ
  3.  ពាក្យជូនពរ​ផ្សេងៗ
    ១៩- បុណ្យឆ្លងព្រះវិហារ
    ២០- បុណ្យមរណបុគ្គល

ធម៌អរព្រះគុណដ៏វិសុទ្ធទី៣

ប.សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
គ្រ.ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ប.សូមលើកចិត្តថ្វាយព្រះអង្គ។
គ្រ.យើងលើកចិត្តថ្វាយព្រះអង្គហើយ។
ប.សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។
គ្រ.ពិតជាការគួរណាស់ ហើយប្រពៃផង។

បន្ទាប់មក ត្រូវប្រើធម៌ប្រារព្ធណាមួយស្របតាមពាក្យណែនាំពិធី
ហើយបន្តតាមរបៀបខាងក្រោមនេះ៖

ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ !
ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល
មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
សូមលើកត​ម្កេីងព្រះអង្គ
ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
ប.
ឱ ព្រះអម្ចាស់អើយ ! ព្រះអង្គពិតជាព្រះដ៏វិសុទ្ធមែន
ហើយអ្វីៗសព្វសារពើដែលព្រះអង្គបានបង្កើត
សូមកោតសរសើរព្រះអង្គ។
តាមរយៈព្រះអម្ចាស់យេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ
និងដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ
ទ្រង់ប្រទានឱ្យអ្វីៗសព្វសារពើមានជីវិត និងបានវិសុទ្ធ។
ព្រះអង្គតែងតែប្រមូលផ្តុំប្រជារាស្រ្តសម្រាប់ព្រះអង្គ
ដើម្បីថ្វាយតង្វាយដ៏បរិសុទ្ធចំពោះព្រះនាមព្រះអង្គ
ចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច។

ឱ ព្រះអម្ចាស់អើយ !ហេតុនេះហើយ
បានជាយើងខ្ញុំសូមលំទោនកាយទូលអង្វរព្រះអង្គ
សូមចាត់ព្រះវិញ្ញាណព្រះអង្គ មកប្រសិទ្ធពរលើតង្វាយ
ដែលយើងខ្ញុំលើកថ្វាយនេះ ឱ្យបានវិសុទ្ធ
និងបានទៅជាព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ
ដែលបានផ្តាំឱ្យយើងខ្ញុំថ្វាយអភិបូជានេះ។

នៅរាត្រីដែលគេបញ្ជូនព្រះយេស៊ូ ទៅសោយទុក្ខលំបាក
ព្រះអង្គយកនំបុ័ងមកកាន់
អរព្រះគុណ និងលើកត​ម្កេីងព្រះបិតា
ហើយកាច់ប្រទានឱ្យក្រុមសាវ័ក
ទាំងមានព្រះបន្ទូលថា ៖

សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ
ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។


នៅពេលចុងក្រោយនៃពិធីជប់លៀង
ព្រះអង្គធ្វើតាមរបៀបដដែល
ព្រះអង្គលើកពែងឡើង
អរព្រះគុណ និងលើកត​ម្កេីងព្រះបិតា
ហើយប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖

សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ
នេះជាលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី
និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ
ដើម្បីលើកលែងទោសអ្នករាល់គ្នា
និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។
សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។

ប.

នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ !
គ្រ.
ឱ ព្រះអម្ចាស់អើយ !
យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត
និងមានព្រះជន្មរស់ឡើងវិញ
ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។
គ្រ.ឱ ព្រះអម្ចាស់អើយ ! រៀងរាល់ពេលយើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ
យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត
ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។
គ្រ.ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ !
ព្រះអង្គសោយទិវង្គតលើឈើឆ្កាង
និងមានព្រះជន្មរស់ឡើងវិញ
ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។
ប.
ឱ ព្រះអម្ចាស់អើយ !
យើងខ្ញុំនឹករឭកដល់ព្រះបុត្រាព្រះអង្គ
សោយទិវង្គតដើម្បីសង្រ្គោះយើងខ្ញុំ
ព្រះអង្គមានព្រះជន្មរស់ឡើងវិញដ៏អស្ចារ្យ និងយាងឡើងស្ថានបរមសុខ
ហើយយើងខ្ញុំក៏ទន្ទឹងរង់ចាំព្រះបុត្រាព្រះអង្គយាងមកវិញ។
យើងខ្ញុំសូមថ្វាយសក្ការបូជាដ៏វិសុទ្ធដែលមានជីវិតនេះ
ដើម្បីអរព្រះគុណព្រះអង្គ។
សូមព្រះអង្គមេត្តាទតមើលតង្វាយរបស់ព្រះសហគមន៍
ទុកជាសក្ការបូជារបស់ព្រះបុត្រា។
សូមប្រោសឱ្យយើងខ្ញុំដែលទទួលកម្លាំងពីព្រះកាយ
និងព្រះលោហិតរបស់ព្រះបុត្រា ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
បានមូលផ្តុំគ្នាទៅជារូបកាយតែមួយ និងមានចិត្តថ្លើមតែមួយក្នុងអង្គព្រះគ្រីស្ត។

សូមព្រះអង្គប្រោសឱ្យយើងខ្ញុំ
បានទៅជាតង្វាយគង់វង្សអស់កល្បជានិច្ចចំពោះព្រះបិតា
ដូច្នេះ យើងខ្ញុំសមនឹងទទួលមរតក
រួមជាមួយអស់អ្នកដែលព្រះអង្គបានជ្រើសរើស
ជាបឋម រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី
ដែលពោរពេញដោយសុភមង្គលដ៏លើសលប់
ជាព្រះមាតានៃព្រះជាម្ចាស់
ជាមួយសន្តយ៉ូសែបជាស្វាមីព្រះនាង
ជាមួយអស់គ្រីស្តទូត និងអស់មរណសាក្សី
(ជាមួយសន្ត…ឬសន្តី…ប្រចាំថ្ងៃ ឬឧបការី…)
ព្រមទាំងជាមួយសន្តបុគ្គលទាំងឡាយ
ដែលជួយអង្វរព្រះអង្គឱ្យយើងខ្ញុំឥតឈប់ឈរ។


ឱ ព្រះអម្ចាស់អើយ !
សូមឱ្យសក្ការបូជានេះ
ដែលផ្សះផ្សាយើងខ្ញុំបានជានាជាមួយព្រះអង្គ
សូមប្រោសឱ្យពិភពលោកទាំងមូល
បានប្រកបដោយសេចក្តីសុខសាន្ត និងទទួលការសង្រ្គោះ។
សូមពង្រឹងព្រះសហគមន៍របស់ព្រះអង្គ
ដែលកំពុងធ្វើដំណើរនៅក្នុងលោកនេះ
ឱ្យមានជំនឿ និងសេចក្តីស្រឡាញ់
រួមជាមួយសម្តេចប៉ាបយើងខ្ញុំ(នាម…) ជាអ្នកបម្រើព្រះអង្គ
លោក(នាម…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ

និងលោកអភិបាលព្រះសហគមន៍នានាក្នុងសកលលោក
អស់លោកបូជាចារ្យ អស់លោកឧបដ្ឋាក
និងប្រជារាស្រ្តទាំងមូលដែលជាកម្មសិទ្ធិរបស់ព្រះអង្គផង។


សូមព្រះអង្គសណ្តាប់នូវពាក្យអង្វររបស់ក្រុមគ្រួសារនេះ
ដែលព្រះអង្គបានត្រាស់ហៅឱ្យជួបជុំនៅចំពោះព្រះភក្រ្តព្រះអង្គ។
បពិត្រព្រះបិតាដ៏មានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង !
សូមប្រោសឱ្យអស់បុត្រធីតាព្រះអង្គ
ដែលខ្ចាត់ខ្ចាយបានចូលរួមជាមួយព្រះអង្គផង។
† សូមព្រះអង្គមេត្តាដល់អស់បងប្អូនយើងខ្ញុំ ដែលទទួលមរណភាព
និងដល់បុគ្គលទាំងអស់ដែលគាប់ព្រះហឫទ័យព្រះអង្គ ហើយបានលាចាកលោកនេះ
សូមទទួលបុគ្គលទាំងនោះ ចូលក្នុងព្រះរាជ្យរបស់ព្រះអង្គ។
នៅទីនោះ យើងខ្ញុំសង្ឃឹមថា នឹងបានពោរពេញទៅដោយ
សិរីរុងរឿងរបស់ព្រះអង្គជានិច្ចនិរន្តរ៍
ដោយរួមជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ
គឺដោយព្រះគ្រីស្តនេះហើយ
ដែលព្រះបិតាប្រទានអ្វីៗដ៏ល្អគ្រប់បែបយ៉ាងដល់ពិភពលោក។ †

ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត
រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង
បានជាយើងខ្ញុំ សូមលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអង្គ
អស់កល្បជាអង្វែងតរៀងទៅ។

គ្រ.

អាម៉ែន។

ពិធីទទួលព្រះកាយ និងព្រះលោហិត >>


ធម៌ខាងក្រោមនេះ អាចប្រើនៅពេលថ្វាយអភិបូជានឹករឭកដល់មរណបុគ្គល។

† សូមព្រះបិតានឹករឭកដល់ (ឈ្មោះ…) ជាអ្នកបម្រើព្រះអង្គ
ដែលព្រះអង្គត្រាស់ហៅ (នៅថ្ងៃនេះ)
ឱ្យលាចាកពីលោកនេះទៅឯព្រះអង្គ។
ដោយគាត់បានរួមស្លាប់ជាមួយព្រះបុត្រាដែលសោយទិវង្គត
សូមប្រោសឱ្យគាត់បានរួមជាមួយព្រះបុត្រា
ដែលមានព្រះជន្មរស់ឡើងវិញ
ក្នុងពេលដែលព្រះគ្រីស្តដាស់អ្នកស្លាប់ឱ្យក្រោកពីដី
និងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងខ្ញុំនេះ
ឱ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ។

សូមព្រះអង្គមេត្តាដល់អស់បងប្អូនយើងខ្ញុំដែលទទួលមរណភាព
និងដល់បុគ្គលទាំងអស់ដែលគាប់ព្រះហឫទ័យព្រះអង្គ
ហើយបានលាចាកលោកនេះ សូមទទួលបុគ្គលទាំងនោះ
ចូលក្នុងព្រះរាជ្យរបស់ព្រះអង្គ។
នៅទីនោះ យើងខ្ញុំសង្ឃឹមថា នឹងបានពោរពេញ
ទៅដោយសិរីរុងរឿងរបស់ព្រះអង្គជានិច្ចនិរន្តរ៍។
នៅពេលព្រះអង្គជូតទឹកភ្នែកយើងខ្ញុំ
ពេលនោះ យើងខ្ញុំនឹងមើលឃើញព្រះភក្រ្តព្រះជាម្ចាស់យ៉ាង
ជាក់ស្តែង យើងខ្ញុំនឹងបានដូចព្រះអង្គជាអង្វែងតរៀងទៅ
ហើយយើងខ្ញុំលើកត​ម្កេីងព្រះអង្គឥតឈប់ឈរ
រួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។
គឺដោយសារព្រះគ្រីស្តនេះហើយ
ដែលព្រះបិតាប្រទានអ្វីៗដ៏ល្អគ្រប់បែបយ៉ាងដល់ពិភពលោក។ †


ពិធីទទួលព្រះកាយ និងព្រះលោហិត >>

557 Views

Theme: Overlay by Kaira