ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
- ពិធីរៀបចំដង្វាយ
- ធម៌អរព្រះគុណដ៏វិសុទ្ធទី១
- ធម៌អរព្រះគុណដ៏វិសុទ្ធទី២
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៣
- ធម៌អរព្រះគុណដ៏វិសុទ្ធទី៤
- ធម៌ផ្សះផ្សាមនុស្សលោកទី១
- ធម៌ផ្សះផ្សាមនុស្សលោកទី២
- ទី១ ព្រះសហគមន៍កំពុងធ្វើដំណើរទៅរកឯកភាព
- ទី២ ព្រះជាម្ចាស់ណែនាំព្រះសហគមន៍តាមមាគ៌ានៃការសង្រ្គោះ
- ទី៣ ព្រះយេស៊ូជាមាគ៌ាទៅកាន់ព្រះបិតា
- ទី៤ ព្រះយេស៊ូយាងទៅគ្រប់ទីកន្លែងទាំងប្រព្រឹត្តល្អ
- ពិធីទទួលព្រះកាយ និងព្រះលោហិត
- ពិធីបញ្ចប់
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា
- ពិធីប្រារព្ធតាមរដូវផ្សេងៗ
១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
២- ព្រះអម្ចាស់យេស៊ូប្រសូត
៣-ចូលឆ្នាំថ្មី
៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
៥- ព្រះអម្ចាស់សោយទុក្ខលំបាក
៦- រដូវបុណ្យចម្លង
៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
៩- រដូវធម្មតាទី ១
១០- រដូវធម្មតាទី ២
១១- រដូវធម្មតាទី ៣
១២- រដូវធម្មតាទី ៤
១៣- រដូវធម្មតាទី ៥
១៤- រដូវធម្មតាទី ៦ - បុណ្យគោរពសន្តបុគ្គល
១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
១៧- ក្រុមគ្រីស្តទូត
១៨- សន្តបុគ្គលទាំងឡាយ - ពាក្យជូនពរផ្សេងៗ
១៩- បុណ្យឆ្លងព្រះវិហារ
២០- បុណ្យមរណបុគ្គល
ធម៌អរព្រះគុណដ៏វិសុទ្ធទី២
ប. | សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។ |
គ្រ. | ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។ |
ប. | សូមលើកចិត្តថ្វាយព្រះអង្គ។ |
គ្រ. | យើងលើកចិត្តថ្វាយព្រះអង្គហើយ។ |
ប. | សូមអរព្រះគុណ ព្រះជាអម្ចាស់នៃយើងខ្ញុំ។ |
គ្រ. | ពិតជាការគួរណាស់ ហើយប្រពៃផង។ |
ប. | បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ! ពិតជាការគួរណាស់ហើយប្រពៃផង ដែលយើងខ្ញុំសូមអរព្រះគុណព្រះអង្គគ្រប់ពេលវេលា និងគ្រប់ទិសទី ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ព្រះបិតាបានបង្កើតសត្វលោក និងអ្វីៗសព្វសារពើទាំងអស់ ដោយព្រះយេស៊ូគ្រីស្តជាព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបិតាចាត់ឱ្យព្រះយេស៊ូគ្រីស្តយាងមកសង្រ្គោះ និងរំដោះយើងខ្ញុំ គឺព្រះអង្គបានទទួលរូបកាយជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទ្រង់ប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី។ ដោយបំពេញបំណងរបស់ព្រះបិតា និងប្រមូលប្រជារាស្រ្តមួយដ៏វិសុទ្ធថ្វាយព្រះអង្គ ព្រះបុត្រាសព្វព្រះហឫទ័យត្រដាងព្រះហស្តរងទុក្ខលំបាក ដើម្បីបំផ្លាញចំណងនៃសេចក្តីស្លាប់ និងសម្តែងអំពីជីវិតរស់ឡើងវិញ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួម ជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ រួមគ្នាលើកតម្កេីង សិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា ៖ ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត សូមលើកតម្កេីងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។ ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ឱ ព្រះអម្ចាស់អើយ ! ព្រះអង្គពិតជាព្រះដ៏វិសុទ្ធ និងជាប្រភពនៃភាពដ៏វិសុទ្ធគ្រប់យ៉ាង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមប្រោះព្រះវិញ្ញាណរបស់ព្រះអង្គដូចទឹកសន្សើម មកញុាំងតង្វាយទាំងនេះឱ្យបានវិសុទ្ធ គឺសូមឱ្យតង្វាយនេះ បានទៅជាព្រះកាយ † និងព្រះលោហិតព្រះអម្ចាស់យេស៊ូគ្រីស្ត សម្រាប់យើងខ្ញុំ។ នៅគ្រាដែលព្រះយេស៊ូគ្រីស្តសព្វព្រះហឫទ័យ ឱ្យគេបញ្ជូនព្រះអង្គទៅសោយទុក្ខលំបាក ព្រះអង្គយកនំបុ័ងមកកាន់ អរព្រះគុណព្រះបិតា ហើយកាច់ប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖ សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ នៅពេលចុងក្រោយនៃពិធីជប់លៀង ព្រះអង្គធ្វើតាមរបៀបដដែល ព្រះអង្គលើកពែងឡើង អរព្រះគុណព្រះបិតា ហើយប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖ សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ នេះជាលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសអ្នករាល់គ្នា និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។ សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។ |
ប. | នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ ! |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ហើយយើងខ្ញុំសូមប្រកាស រហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
គ្រ. | ឱ ព្រះអម្ចាស់អើយ ! រៀងរាល់ពេលយើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។ |
ឬ | |
ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ ! ព្រះអង្គសោយទិវង្គតលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។ | |
ប. | បពិត្រព្រះអម្ចាស់ ! ក្នុងពេលដែលយើងខ្ញុំនឹករឭក ដល់ព្រះបុត្រាសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ យើងខ្ញុំសូមថ្វាយព្រះកាយដែលផ្តល់ជីវិត និងព្រះលោហិតដែលផ្តល់ការសង្រ្គោះ ព្រមទាំងអរព្រះគុណព្រះអង្គ ដ្បិតទ្រង់សព្វព្រះហឫទ័យឱ្យយើងខ្ញុំ សមនឹងស្ថិតនៅចំពោះព្រះភក្រ្ត និងបម្រើព្រះអង្គ។ យើងខ្ញុំសូមលំទោនកាយទូលអង្វរ សូមព្រះអង្គប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធប្រមូលផ្តុំយើងខ្ញុំ ដែលចូលរួមក្នុងព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត ឱ្យទៅជាធ្លុងតែមួយផង។ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គនឹកដល់ព្រះសហគមន៍ ដែលមាននៅសព្វអន្លើក្នុងពិភពលោកទាំងមូល សូមប្រោសឱ្យព្រះសហគមន៍ បានគ្រប់លក្ខណៈក្នុងសេចក្តីស្រឡាញ់ រួមជាមួយសម្តេចប៉ាបយើងខ្ញុំ (នាម…) លោក(នាម…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ និងអស់លោកអ្នកដែលមានបន្ទុកដឹកនាំប្រជារាស្រ្តព្រះអង្គ។ ឱ ព្រះបិតាយើងខ្ញុំអើយ !សូមព្រះអង្គនឹកដល់ (ឈ្មោះ…) ជាអ្នកបម្រើរបស់ព្រះអង្គ ដែលព្រះអង្គត្រាស់ហៅឱ្យលាចាកលោកនេះទៅឯព្រះអង្គ (នៅថ្ងៃនេះ)។ សូមព្រះអង្គប្រោសប្រណី (ឈ្មោះ…) បានរួមស្លាប់ជាមួយព្រះបុត្រា ដែលសោយទិវង្គត សូមឱ្យគាត់បានរួមរស់ជាមួយព្រះបុត្រា ដែលមានព្រះជន្មរស់ឡើងវិញផង។ សូមព្រះអង្គនឹកដល់អស់បងប្អូនយើងខ្ញុំ ដែលសម្រាន្តលក់ដោយមានចិត្តសង្ឃឹមនឹងរស់ឡើងវិញ ព្រមទាំងបុគ្គលទាំងអស់ដែលបានលាចាកលោកនេះ ក្នុងធម៌មេត្តាករុណារបស់ព្រះអង្គ។ សូមព្រះអង្គប្រោសប្រទានឱ្យបុគ្គលទាំងនោះ បានចូលក្នុងពន្លឺនៃព្រះភក្រ្តព្រះអង្គ។ សូមព្រះអង្គអាណិតអាសូរយើងខ្ញុំទាំងអស់គ្នា បានទទួលជីវិតអស់កល្បជានិច្ច រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី ដែលពោរពេញដោយសុភមង្គល ជាព្រះមាតារបស់ព្រះជាម្ចាស់ រួមជាមួយសន្តយ៉ូសែប ជាស្វាមីព្រះនាង ជាមួយអស់គ្រីស្តទូត និងអស់សន្តបុគ្គលនៅគ្រប់សម័យ ដែលគាប់ព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរ និងលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គ។ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំ សូមលើកតម្កេីងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ |
គ្រ. | អាម៉ែន។ |
ពិធីទទួលព្រះកាយ និងព្រះលោហិត >>
671 Views