ភាគទី១ ពិធីលើកតម្កើងព្រះបន្ទូល
ភាគទី២ ពិធីអរព្រះគុណដ៏វិសុទ្ធ
ពាក្យជូនពរចុងបញ្ចប់នៃអភិបូជា

ពាក្យជូនពរដ៏ឱឡារិក

  1. ពិធីប្រារព្ធតាមរដូវ​ផ្សេងៗ
    ១- រដូវអបអរសាទរព្រះគ្រីស្តយាងមក
    ២- ព្រះអម្ចាស់យេស៊ូប្រសូត
    ៣-ចូលឆ្នាំថ្មី
    ៤- បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
    ៥- ព្រះអម្ចាស់សោយទុក្ខលំបាក
    ៦- រដូវបុណ្យចម្លង
    ៧- បុណ្យព្រះអម្ចាស់យាងឡើងស្ថានបរមសុខ
    ៨- ព្រះវិញ្ញាណដ៏វិសុទ្ធ
    ៩- រដូវធម្មតាទី ១
    ១០- រដូវធម្មតាទី ២
    ១១- រដូវធម្មតាទី ៣
    ១២- រដូវធម្មតាទី ៤
    ១៣- រដូវធម្មតាទី ៥
    ១៤- រដូវធម្មតាទី ៦
  2. បុណ្យ​គោរពសន្តបុគ្គល
    ១៥- បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី
    ១៦- សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
    ១៧- ក្រុមគ្រីស្តទូត
    ១៨- សន្តបុគ្គលទាំងឡាយ
  3.  ពាក្យជូនពរ​ផ្សេងៗ
    ១៩- បុណ្យឆ្លងព្រះវិហារ
    ២០- បុណ្យមរណបុគ្គល

ធម៌អរព្រះគុណដ៏វិសុទ្ធទី១

ប.សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
គ្រ.ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ប.សូមលើកចិត្តថ្វាយព្រះអង្គ។
គ្រ.យើងលើកចិត្តថ្វាយព្រះអង្គហើយ។
ប.សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។
គ្រ.ពិតជាការគួរណាស់ ហើយប្រពៃផង។
ពេលនេះ លោកបូជាចារ្យសូត្រធម៌ប្រារព្ធស្របតាមពាក្យពន្យល់ក្នុងពិធី។
ក្រោយសូត្រធម៌ប្រារព្ធចប់ លោកច្រៀង ឬអាន រួមជាមួយគ្រីស្តបរិស័ទ ៖

ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ !
ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល
មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
សូមលើកត​ម្កេីងព្រះអង្គ
ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។

លោកបូជាចារ្យលាតដៃ ដោយពោលថា ៖
ឱ ព្រះបិតាប្រកបដោយព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែងអើយ !
យើងខ្ញុំសូមអង្វរព្រះអង្គតាមរយៈព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។

សូមព្រះអង្គមេត្តាទទួល ហើយប្រទានព្រះពរ លើអំណោយ តង្វាយ
និងសក្ការបូជាដ៏វិសុទ្ធនេះ។
យើងខ្ញុំសូមថ្វាយតង្វាយទាំងនេះ
ជាដំបូង ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍កាតូលិក។
សូមព្រះអង្គមេត្តាប្រទានសេចក្តីសុខសាន្ត ដល់ព្រះសហគមន៍នៅលើផែនដីទាំងមូល។
សូមព្រះអង្គថែរក្សាការពារ ណែនាំ
និងបង្រួបបង្រួមព្រះសហគមន៍ជាធ្លុងតែមួយ
រួមជាមួយអ្នកបម្រើរបស់ព្រះអង្គ សម្តេចប៉ាបយើងខ្ញុំ (នាម…)
និងលោក (ឈ្មោះ…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
ព្រមទាំងអស់លោកអភិបាល ដែលថែរក្សាសេចក្តីពិត
និងជំនឿកាតូលិក ដែលបន្តមកពីក្រុមគ្រីស្តទូត។

សូមព្រះអម្ចាស់ប្រោសប្រណី
ដល់អស់អ្នកបម្រើរបស់ព្រះអង្គ (ឈ្មោះ…)
និងអស់អ្នកដែលរួបរួមគ្នានៅទីនេះ មានតែព្រះអង្គទេដែលជ្រាបថា
បងប្អូនទាំងអស់នេះ មានជំនឿ និងចិត្តភក្តីយ៉ាងណាចំពោះព្រះអង្គ។
យើងខ្ញុំសូមថ្វាយអភិបូជានេះ សម្រាប់បងប្អូនទាំងនោះ
ហើយបងប្អូនក៏ថ្វាយអភិបូជាសម្រាប់ខ្លួនគេ
និងញាតិមិត្តរបស់គេដែរ។
បងប្អូនសង្ឃឹមថា ព្រះអង្គរំដោះពួកគេឱ្យរួចពីបាប
ឱ្យមានសុខភាពល្អ និងឱ្យចាកផុតពីអន្តរាយគ្រប់បែបយ៉ាង
ហេតុនេះ គេអាចបំពេញតាមពាក្យសន្យាចំពោះព្រះអង្គ
ជាព្រះជាម្ចាស់ដ៏ពិតប្រាកដ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច។

ដោយរួមជាមួយព្រះសហគមន៍ទាំងមូល យើងខ្ញុំទាំងអស់គ្នាសូមគោរព
ជាបឋម ព្រះនាងព្រហ្មចារិនីម៉ារី ពោរពេញដោយសិរីរុងរឿង
ជាព្រះមាតាព្រះជាម្ចាស់ និងព្រះអម្ចាស់យេស៊ូគ្រីស្តនៃយើងខ្ញុំ
បន្ទាប់មក សន្តយ៉ូសែប ជាស្វាមីរបស់ព្រះនាងព្រហ្មចារិនី
គ្រីស្តទូត និងមរណសាក្សី
សន្តសិលា និងសន្តប៉ូល សន្តអន់ដ្រេ
(សន្តយ៉ាកុប សន្តយ៉ូហាន
សន្តថូម៉ាស សន្តភីលីព
សន្តបារថូឡូមេ សន្តម៉ាថាយ
សន្តស៊ីម៉ូន និងសន្តយូដា
សន្តលីណូ សន្តក្លែ សន្តក្លេម៉ង់
សន្តស៊ីស សន្តក័រណី សន្តស៊ីព្រីយុាំង
សន្តឡូរ៉ង សន្តគ្រីសូកូន
សន្តយ៉ូហាន និងសន្តប៉ូល
សន្តកូស្មា និងសន្តដាមីយុាំង)
និងសន្តបុគ្គលទាំងឡាយ។
ដោយពាក្យអង្វររបស់សន្តបុគ្គលទាំងអស់នោះ
សូមព្រះអង្គមេត្តាជួយ និងការពារយើងខ្ញុំគ្រប់ពេលវេលា និងគ្រប់ទិសទី
(ដោយរួមជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។)

សូមជ្រើសរើសអត្ថបទខាងក្រោមនេះ
ឱ្យត្រូវតាមរដូវបុណ្យ ឬតាមកាលៈទេសៈ។

បពិត្រព្រះអម្ចាស់ !
សូមទទួលតង្វាយនេះ ពីយើងខ្ញុំជាអ្នកបម្រើ
និងពីគ្រួសារទាំងមូលរបស់ព្រះអង្គ ដោយអនុគ្រោះ។
សូមប្រទានសេចក្តីសុខសាន្តរបស់ព្រះអង្គដល់យើងខ្ញុំជារៀងរាល់ថ្ងៃ។
សូមរំដោះយើងខ្ញុំឱ្យរួចពីទោសអស់កល្បជានិច្ច
ហើយសូមទទួលយើងខ្ញុំចូលក្នុងចំណោមអស់អ្នក
ដែលព្រះអង្គបានជ្រើសរើស។
(ដោយរួមជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។)
ប.
ឱ ព្រះអម្ចាស់អើយ !
សូមព្រះអង្គមេត្តាយល់ព្រមទទួលស្គាល់ និងប្រទានពរលើតង្វាយនេះ
ឱ្យបានវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យព្រះអង្គ។
សូមប្រោសឱ្យតង្វាយនេះ
បានទៅជាព្រះកាយ និងព្រះលោហិតព្រះអម្ចាស់យេស៊ូគ្រីស្ត
ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំ។

នៅថ្ងៃ មុនព្រះយេស៊ូសោយទុក្ខលំបាក
ព្រះអង្គយកនំបុ័ងមកកាន់ក្នុងព្រះហស្តដ៏វិសុទ្ធជាទីគោរព
ព្រះអង្គងើបព្រះភក្រ្តទតទៅលើមេឃ
ឆ្ពោះទៅកាន់ព្រះជាម្ចាស់
ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ព្រះអង្គអរព្រះគុណ និងសរសើរត​ម្កេីង
ហើយកាច់ប្រទានឱ្យក្រុមសាវ័ក
ទាំងមានព្រះបន្ទូលថា៖

សូមអ្នករាល់គ្នាយកពិសាចុះ នេះជារូបកាយរបស់ខ្ញុំ
ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។


នៅពេលចុងក្រោយនៃពិធីជប់លៀង
ព្រះអង្គធ្វើតាមរបៀបដដែល
ព្រះអង្គកាន់ពែងដ៏ប្រសើរនេះ
ក្នុងព្រះហស្តដ៏វិសុទ្ធ ជាទីគោរព
អរព្រះគុណ និងសរសើរត​ម្កេីងម្តងទៀត
ហើយប្រទាន​ឱ្យក្រុមសាវ័កទាំងមានព្រះបន្ទូលថា៖

សូមអ្នករាល់គ្នាយកពែងនេះ ហើយពិសាចុះ
នេះជាលោហិតរបស់ខ្ញុំ ដែលចងសម្ពន្ធមេត្រីថ្មី
និងគង់វង្សអស់កល្បជានិច្ច ហើយដែលត្រូវបង្ហូរ
ដើម្បីលើកលែងទោសអ្នករាល់គ្នា
និងមនុស្សច្រើនឥតគណនាឱ្យរួចពីបាប។
សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ។

ប.

នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ !
គ្រ.
ឱ ព្រះអម្ចាស់អើយ !
យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត
និងមានព្រះជន្មរស់ឡើងវិញ
ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។
គ្រ.ឱ ព្រះអម្ចាស់អើយ ! រៀងរាល់ពេលយើងខ្ញុំពិសានំបុ័ង និងពិសាពីពែងនេះ
យើងខ្ញុំបញ្ជាក់ថា ព្រះអង្គសោយទិវង្គត
ហើយយើងខ្ញុំសូមប្រកាសរហូតដល់ពេលព្រះអង្គយាងមក។
គ្រ.ឱ ព្រះសង្រ្គោះនៃមនុស្សលោកអើយ !
ព្រះអង្គសោយទិវង្គតលើឈើឆ្កាង
និងមានព្រះជន្មរស់ឡើងវិញ
ដើម្បីរំដោះយើងខ្ញុំ សូមសង្រ្គោះយើងខ្ញុំ។
ប.
បពិត្រព្រះអម្ចាស់ !
យើងខ្ញុំជាអ្នកបម្រើព្រះអង្គ
រួមជាមួយប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអង្គ
នាំគ្នានឹករឭកដល់ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ
គឺព្រះអង្គសោយទិវង្គត
និងមានព្រះជន្មរស់ឡើងវិញពីស្ថានក្រោម
ហើយព្រះអង្គយាងឡើងស្ថានបរមសុខយ៉ាងរុងរឿង។
ក្នុងចំណោមអ្វីៗដែលព្រះអង្គបានប្រទាន យើងខ្ញុំសូមថ្វាយព្រះអង្គនូវ
សក្ការបូជាដ៏បរិសុទ្ធ
សក្ការបូជាដ៏ពិសិដ្ឋ
សក្ការបូជាដ៏និម្មល ជាព្រះកាយដែលផ្តល់ជីវិតអស់កល្បជានិច្ច
និងព្រះលោហិត ដែលផ្តល់ការសង្រ្គោះជានិរន្តរ៍។
កាលពីដើម ព្រះអង្គសព្វព្រះហឫទ័យទទួលតង្វាយរបស់ លោកអាប៊ែល ជាមនុស្សសុចរិត
និងយញ្ញបូជា របស់លោកអប្រាហាំ ជាបុព្វបុរសយើងខ្ញុំ
ព្រមទាំងយញ្ញបូជារបស់ស្តេចមែលគីសេដែក
ជាមហាបូជាចារ្យរបស់ព្រះអង្គយ៉ាងណា
សូមព្រះអង្គមេត្តាទទួលសក្ការបូជានេះ
ទុកជាយញ្ញបូជាដ៏ពិសិដ្ឋ និងជាសក្ការបូជាដ៏និម្មលយ៉ាងនោះផង។

ឱ ព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ !
យើងខ្ញុំសូមឱនកាយអង្វរព្រះអង្គ
សូមមេត្តាឱ្យទេវទូតដ៏ពិសិដ្ឋនាំយកសក្ការបូជានេះ
ទៅថ្វាយព្រះអង្គនៅលើតុសក្ការៈឯស្ថានបរមសុខ
នៅចំពោះព្រះភក្រ្តនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។
សូមឱ្យយើងខ្ញុំដែលទទួលព្រះកាយ
និងព្រះលោហិតដ៏វិសុទ្ធរបស់ព្រះបុត្រាពីតុសក្ការៈនេះ
បានពោរពេញដោយព្រះហឫទ័យប្រណីសន្តោស និងព្រះពរយ៉ាងបរិបូរណ៍។
(ដោយរួមជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។)

សូមព្រះអម្ចាស់មេត្តានឹកដល់អ្នកបម្រើព្រះអង្គ (នាម… និងនាម…)
ដែលបានដៅដោយសញ្ញានៃជំនឿ
ពួកគាត់បានលាចាកលោកនេះមុនយើងខ្ញុំ
និងកំពុងសម្រាកយ៉ាងសុខសាន្ត។

សូមព្រះជាអម្ចាស់មេត្តាប្រោសប្រទានបុគ្គលទាំងនោះ
និងអស់អ្នកដែលសម្រាកក្នុងអង្គព្រះគ្រីស្ត
បានត្រជាក់ត្រជុំ ពោរពេញដោយពន្លឺ និងសេចក្តីសុខសាន្ត។
(ដោយរួមជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។)

ទោះបីយើងខ្ញុំជាអ្នកបាបក៏ដោយ
ក៏យើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ
ដែលជឿសង្ឃឹមលើព្រះហឫទ័យមេត្តាករុណាដ៏លើសលប់
របស់ព្រះអង្គដែរ។
សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំ
បានចូលរួមក្នុងសហភាពជាមួយគ្រីស្តទូត និងមរណសាក្សី
ជាមួយសន្តយ៉ូហានបាទីស្ត សន្តស្តេផាន
សន្តម៉ាធីយ៉ា សន្តបារណាបាស
(សន្តអ៊ីញ៉ាស សន្តអឡិចសាំង
សន្តម៉ាសេឡាំង និងសិលា
សន្តីភេលីស៊ីតា និងពែពេទូអា
សន្តីអាហ្គាត សន្តីលូស៊ី
សន្តីអាញ៉ែស សន្តីសេស៊ីល
សន្តីអាណាស្តាស៊ី) និងសន្តបុគ្គលទាំងឡាយផង។
យើងខ្ញុំសូមទទូចអង្វរព្រះអង្គ
សូមឱ្យយើងខ្ញុំបានចូលរួមក្នុងសហភាពរបស់ជនដ៏វិសុទ្ធទាំងនេះ។
សូមព្រះអង្គកុំរាប់អំពើល្អរបស់យើងខ្ញុំឡើយ
តែសូមលើកលែងទោសឱ្យយើងខ្ញុំវិញ
ដោយសារព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។
គឺដោយសារព្រះគ្រីស្តនេះហើយ
បានជាព្រះអង្គនៅតែបង្កើតអ្វីៗដ៏ល្អទាំងអស់នេះ
ប្រោសឱ្យបានវិសុទ្ធ ឱ្យមានជីវិត និងប្រទានពរ
ហើយប្រគល់ឱ្យយើងខ្ញុំ។

ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត
រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង
បានជាយើងខ្ញុំ សូមលើកត​ម្កេីងសិរីរុងរឿងរបស់ព្រះអង្គ
អស់កល្បជាអង្វែងតរៀងទៅ។

គ្រ.

អាម៉ែន។

ពិធីទទួលព្រះកាយ និងព្រះលោហិត >>

673 Views

Theme: Overlay by Kaira